Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ធ្នូ ២០២០

ខេត្តសៀមរាប៖នារីម្នាក់ត្រូវបាន នគរបាលប៉ុស្តិ៍ឃុំប្រដាក់ស្រុកបន្ទាយស្រីឃាត់ខ្លួន ករណីជួញដូរនិង ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

ការឃាត់ខ្លួននៅម៉ោង១៩និង ៣០នាទី ថ្ងៃទី ២៣ខែធ្នូ ២០២០ ចំណុចក្រោយវត្តព្រះដាក់ ភូមិព្រះដាក់​ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ជនសង្ស័យ ឈ្មោះខា សំអាត រស់នៅភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ដកហូតវត្ថុតាង​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ ០១កញ្ចប់តូច ទូរស័ព្ទ០១គ្រឿង។ករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ធ្នូ ២០២០

ខេត្តសៀមរាប៖ផ្ទះមួយខ្នងរួមនឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញដោយអគ្គីភ័យ។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៥និង00នាទី ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២០ នៅចំណុច ភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯក
ទេព ពុំសែន បានឲ្យដឹងថា ម្ចាស់ផ្ទះ.រងគ្រោះឈ្មោះ សៅ កុសល់ ភេទស្រី អាយុ៤៤ឆ្នាំ (ប្រពន្ធ) និងប្ដីឈ្មោះ សេង មេត អាយុ៥៧ឆ្នាំ ជាកសិករ។

ករណីនេះបណ្ដាលឲ្យឆេះផ្ទះ១ខ្នងទាំងស្រុង ទំហំ៤ម៉ែត្រ × ៦ម៉ែត្រ ក្រាលក្ដារ ជញ្ជីងក្ដារ ប្រក់ស័ង្កសី កំពស់ពីដីទៅក្ដារក្រាល ២,៥០ម៉ែត្រ។និងឆេះអស់រួមមាន÷
-ស្រូវ ៨ការុងធំ (800Kg)
-អង្ករ ៧០គីឡូក្រាម
-ប្រាក់ចំនួន ២០.០០០០៛(ម្ភៃម៉ឺន)រៀល
-កង់ចំនួន ២គ្រឿង
-ទូរទស្សន៍ ១គ្រឿង
និងសម្ភាខោអាវពូកដេកចានឆ្នាំងមួយចំនួន។

ការអះអាងរបស់ម្ចាស់ផ្ទះមូលហេតុ៖ បណ្ដាលមកពីទុសេខ្សែភ្លើងត្រង់ចំណុចបារ៉ែតភ្លើង ឆេះ ហើយពួកគាត់ស្រែកហៅគ្នីគ្នាពន្លត់ភ្លើងមិនឈ្នះ។

មានការជួយអន្តរាគមន៍ ពីឡានទឹករបស់អធិការដ្ឋាន ប៉ុន្តែចូលមិនដល់ ដោយផ្លូវចង្អៀត មានចំងាយ២៥០ម៉ែត្រ ក្នុងនោះមានការជួយអន្ដាគមន៍ ពីកងកម្លាំង និងប្រជាពលរដ្ឋ ដោយប្រើម៉ូទ័របាញ់ និងដោយដៃ   ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ធ្នូ ២០២០

ខេត្តសៀមរាប៖ប៉ូលិសស្រុកស្វាយលើ បានឃាត់ខ្លួន កម្មករសំណង់ម្នាក់ ទៅតាមបណ្តឹង
របស់គ្រួសារជនរងគ្រោះ ករណីចាប់រំលោភក្មេងស្រី បានសម្រេច។

ការឃាត់ខ្លួន ធ្វើឡើងនៅរសៀល ថ្ងៃទី២៣ ខែធ្នូ ម្សិលមិញ ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯកស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ជនសង្ស័យ មាន ឈ្មោះមួក ម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ស្នាក់នៅបណ្តោះអាសន្នភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពាក់និងបទល្មើសរំលោភសេពសន្ថវៈ។

លោកអធិការបន្តថា នៅវេលាម៉ោង១០និង៤០នាទីថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ រ ស.ត អាយុ១០ឆ្នាំ រស់នៅ ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះបានទៅដាំបង្គោលរបង និងដាក់លួសបន្លា នៅចំណុចដីចំការឈ្មោះរៀម វ៉ាន់សាក់ ភូមិខ្នារក្រៅឃុំកន្ទួតស្រុកស្វាយលើ ខេត្តសៀមរាប ជាមួយឪពុកបង្កើតនិងពូ ព្រមទាំងជនសង្ស័យ។ ពេលទៅដល់ចំណុចដីចំការ ឪពុកជនរងគ្រោះ បានដាំបង្គោលរបង នៅចំងាយពី ជនរងគ្រោះប្រហែល២០០ម៉ែត្រ។

ចំណែកជនសង្ស័យនិងជនរងគ្រោះ បានវាយបន្លាលួស ជាមួយគ្នាដោយជនរងគ្រោះ ជាអ្នកទាញបន្លាលួសជនសង្ស័យ ជាអ្នកដំបន្លាលួសភ្ជាប់និងបង្គោលរបង។

នៅពេលជនរងគ្រោះ ហត់អស់កម្លាំង ក៏បានទៅសំរាកនៅព្រៃល្បះក្នុងចំការ។ ជនសង្ស័យ ក៏ដើរតាមពីក្រោយ សំដៅទៅរក ហើយបានធ្វើសកម្មភាព ចាប់ផ្តូល ទៅនិងដីរួច សង្កត់ សំរាតខោ ត្រឹមក្បាលជង្គង រួច រំលោភតែម្ដង
ធ្វើឲ្យជនរងគ្រោះ ឈឺចុកចាប់ ក៏ខំរើបំរាស់
និងស្រែកយំ ស្របពេលនោះ ឪពុក មកទាន់ជនសង្ស័យ ក៏ឈប់សកម្មភាព ហើយគេចខ្លួននៅក្នុងដីចំការ។

ជនសង្ស័យ សារភាពថា ពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់មែន។បច្ចុប្បន្ន កសាងសំណុំរឿង ដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ធ្នូ ២០២០

ខេត្តកំពង់ចាម៖លោក អ៊ុន​​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​នារសៀល​ ថ្ងៃទី២៣ ខែធ្នូ ម្សិលមិញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ អញ្ជេីញចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​​ផ្លូវ​ក្រាល​កៅស៊ូ​បេទីម​ លើកំណាត់ផ្លូវកម្ពុជាក្រោម ប្រវែង​៨៤០ម៉ែត្រ ទទឹង​៨ម៉ែត្រ​ ចាប់ពីរង្វង់មូល (១-៧៩) ដល់ក្រោយអង្គភាពរដ្ឋករទឹក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដេីម្បី​ជំរុញ​ដល់​ការ​សាងសង់​ ឲ្យមានគុណភាពល្អ និង​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​។​

ឆ្លៀត​​​​ក្នុង​ឱកាស​អញ្ជើញ​​ ចុះពិនិត្យគម្រោងស្ថាបនា ផ្លូវ នេះដែរ លោក​​ អ៊ុន​ ចាន់ដា បានជួបសំណេះសំណាលាល​ និងសាកសួរសុខទុក្ខ បងប្អូន​ ប្រជាពលរដ្ឋ ដែល​រស់នៅ​អម​សងខាង​ផ្លូវនោះ​ ដោយ​​គាត់​ពិត​ជា​​មាន​ការ​ត្រេកអរ​ ជាខ្លាំង ចំពោះ​រដ្ឋបាល​ ខេត្តកំពង់ចាម ដែល​បាន​ផ្តល់​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​​ សម្រាប់​ការ​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើង​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​​ធ្វើដំណើរ​ ​ក៏ដូចជា​ការ​ដឹក​ជញ្ជូន​ទំនិញ​​យក​ទៅ​លក់​នៅ​ផ្សារ​បឹងកុក​ផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជាមួយ​គ្នា​នោះ​ក៏មាន​ការ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC​ ចំនួន​៣ខ្សែ​ផ្សេង​ទៀត​ ​រួមមាន​៖​ ខ្សែទី១ (ផ្លូវលេខ ៧ ចាស់ ) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។

ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង​ ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី​ ភូមិបឹងស្នាយ​ សង្កាត់សំបួរមាស​ ដល់ផ្លូវលេខ៧ចាស់​ ភូមិទី៦ សង្កាត់វាលវង់​ ក្រុងកំពង់ចាម។

និង​ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទ មុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម​ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២០

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្ត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងការរៀបចំដីធ្លី សម្រាប់ ប្រជាពលរដ្ឋ រស់នៅលើដីចំណីស្ទឹង តាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពាននាគ រហូតដល់ស្ពានអង្គរ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានស្ម័គ្រចិត្ត រុះរើសំណង់ នៅតាមបណ្តោយស្ទឹងសៀមរាប។

លោកទៀ សីហា អភិបាលខេត្តបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលធ្វើការផ្លាប់ប្តូរទីតាំងនេះ ទទួលបានគោលនយោបាយ ដីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំឃុនរាម ស្រុកបន្ទាយស្រី។

ក្នុងឱកាស ចុះពិនិត្យទីតាំងនេះ អភិបាលខេត្តបានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវធ្វើការបោះបង្គោលព្រំ ឱ្យបានត្រឹមត្រូវ ប្រព័ន្ធទឹក ភ្លើង និងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ឱ្យសមស្រប ទៅតាមតម្រូវ របស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងការទទួលគោលនយោបាយនេះ បងប្អូនប្រជាពលរដ្ឋ មានការសប្បាយចិត្តនឹងការទទួលយកគោលនយោបាយនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្ត ដែលបានគិតគូរដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ដោយស្ថានភាពបច្ចុប្បន្នដែលកំពុងធ្វើឱ្យវិបត្តិសេដ្ឋកិច្ច មានការធ្លាក់ចុះ បងប្អូនប្រជាពលរដ្ឋ ក៏បានសំណូមពរដល់រដ្ឋបាល ជួយក្នុងការរុះរើ និងដឹកជញ្ជូនសំណង់ របស់ពួកគាត់មកទីតាំងថ្មីផងដែរ។

សម្មភាពនេះ គឺជាការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍខេត្តសៀមរាប តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែនដើម្បីលើកកម្ពស់ សោភ័ណភាព ក្រុងសៀមរាប ឱ្យស័ក្កសម ជាទីក្រុងវៃឆ្លាតនាពេលខាងមុខ។ ម៉្យាងទៀត ក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាឱ្យបានច្រើនកុះករបន្ទាប់ពីកូវីដបានចប់។

រដ្ឋបាលខេត្តសៀមរាបក៏សូមថ្លែងអំណរគុណផងដែរ ចំពោះកាយវិកា ចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍ ខេត្តសៀមរាប ឱ្យមានសោភ័ណភាព និងក្លាយជាទីក្រុងវ័យឆ្លាតនាពេលអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋនៅស្រុកអង្គរធំជាច្រើននាក់ នៅព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះបាននាំគ្នាបិទផ្លូវ មិនឲ្យរថយន្តធុនធំធ្វើចរាចរណ៍ ដោយសារទ្រាំលែងបាន និង
ហុយខ្លាំងពេក។

ទីតាំងប្រជាពលរដ្ឋបិទផ្លូវ នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំមានចំនួន៨០នាក់ ស្រី៣០។

ប្រភពបានរាយការណ៍ថា ការ
នាំគ្នាបិតផ្លូវ មិនឲ្យឡានធ្វើដំណើរនៅលើដងផ្លូវនេះ មូលហេតុ ហុយធូលីដីខ្លាំងពេក។

ជាមួយនឹងការបិទផ្លូវនេះ ពលរដ្ឋបាន
ទាមទារ សូមឲ្យក្រុមហ៊ុនឡានដឹកដីមានការស្រោចទឹកក្នុង០១ថ្ងៃ០៣ដងដើម្បីកុំឲ្យហុយធូលីដីខ្លាំងពេក។

សូមបញ្ជាក់ថាកាលពីកន្លងទៅថ្មីៗនេះប្រជាពលរដ្ឋ ក៏មានការបិទផ្លូវខាងលើផងដែរ ដោយសារទ្រាំនិងការហុយខ្លាំងពេក។ បើទោះបីជាពលរដ្ឋ នាំគ្នាបិទផ្លូវ យ៉ាងណាក៏ដោយ អាជ្ញាធរស្រុកអង្គរធំហាក់មិនមានចំណាត់ការ ចុះដោះស្រាយជូនប្រជាពលរដ្ឋឡើយ ដោយទុកឲ្យក្រុមហ៊ុនទាំងនោះ ដឹកជញ្ជូនតាមតែអំពើចិត្ត។

សូមជម្រាបថាបន្ទាប់ពីមានពលរដ្ឋបិទផ្លូវ
លោក សំ សៅ អភិបាលរង ស្រុកអង្គរធំ លោក នាយករដ្ឋបាល និងសហការី កងកម្លាំង មេឃុំពាក់ស្នែង បានចុះជួបពលរដ្ឋ ក្នុងឃុំពាក់ស្នែង ក្នុងការសម្រុះសម្រួល ករណីបិទផ្លូវ មិនអោយក្រុមហ៊ុនធ្វើអាជីវកម្មដឹកថ្ម ឆ្លងកាត់លើបណ្តោយផ្លូវ 2SR2 ក្នុងភូមិសាស្ត្រស្រុកអង្គរធំ ដោយលើកឡើងសំណូមពរ០៣៖
១.សូមអោយក្រុមហ៊ុនស្រោចទឹក តាមបណ្តោយផ្លូវ។
២.សូមបើកបរដោយបន្ថយល្បឿន។
៣.សូមមានការជួសជុលផ្លូវឡើងវិញ។
ជាលទ្ធផល៖
លោក សួន សុភាព តំណាងក្រុមហ៊ុន ជានចុងវ៉ាង សន្យា
១.ជួសជុលផ្លូវឡើងវិញ។
២.ស្រោចទឹកយ៉ាងតិច៣ដងក្នុង១ថ្ងៃ។ នឹងចាប់ផ្តើមអនុវត្ត ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០។
៣.ពេលបើកបរបន្ថយល្បឿន។
ក្រោយការសម្រុះសម្រួល ត្រូវបានបញ្ជប់ ប្រជាពលរដ្ឋ បានបើកផ្លូវអោយមានរថយន្តចរាចរណ៍ឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ ចូលក្រោមបែនរថយន្តត្រូវបែនធ្លាក់ សង្កត់ស្លាប់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍បានកើតឡើង វេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២០ នៅចំណុចភូមិក្បាលដំរី ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅចំណុចកន្លែងបូមខ្សាច់របស់ឈ្មោះសឿយ ឈុនណៃ។

សមត្ថកិច្ចស្រុកក្រឡាញ់បានរាយការណ៍ថាជនរងគ្រោះ មានឈ្មោះ សម្បត្តិ ចន្ថា អាយុ២២ឆ្នាំ រស់នៅភូមិឃុំ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា មូលហេតុ ដោយសារ ជនរងគ្រោះ ចូលក្រោមបែនរថយន្តដឹកខ្សាច់មួយគ្រឿង ហ៊ីយ៉ាន់ដាយ ពណ៌ត្រេអី ពាក់ស្លាកលេខ ភ្នំពេញ3A.3462 ដើម្បីចងខ្សែ ដូយបែន តែត្រូវបែនធ្លាក់សង្កត់ បណ្ដាលឲ្យស្លាប់។
រថយន្តខាងលើ ជាកម្មសិទ្ធិរបស់ឈ្មោះសឿយ ឈុនណៃ ភេទប្រុស អាយុ រស់នៅភូមិក្រឡាញ់ ឃុំស្រឡាញ់ ស្រុកក្រឡាញ់ខេត្តសៀមរាប។

មុនពេលកើតហេតុ កម្មករ នៅទីនោះដូចគ្នា បានប្រាប់ជនរងគ្រោះ មិនឲ្យចូលទៅចងបែនទេ តែឃ្មោះមិនព្រមស្ដាប់ទើបបណ្ដាលឲ្យគ្រោះថ្នាក់បែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់
មនុស្សម្នាក់ បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២០ នៅលេីផ្លូវជាតិលេខ៦ ស្ថិតនៅភូមិថ្នល់កែង  ឃុំស្ពានត្នោត  ស្រុកជីក្រែង។

សមត្ថកិច្ចស្រុកជីក្រែងបានរាយការណ៍ថាករណីនេះគឺ រវាងរថយន្តម៉ាក Mazda ពណ៌ត្រេអុី  ពាក់
ស្លាកលេខ ខេមរភូមិន្ទ02- 2.9574(ទិសដៅពីលិចទៅកេីត ) និងរថយន្តម៉ាក Jeep ពណ៌ខៀវ  ពាក់ស្លាកលេខ   ភ្នំពេញ  2BE1738 (ទិសដៅពីកេីតទៅលិច )បញ្រ្ចាស
ទិសគ្នា) បណ្តាលអោយស្លាប់មនុស្សម្នាក់ និងរបួសមនុស្សចំនួន 03នាក់។

ជនរងគ្រោះ
1-ឈ្មោះ សំ ពាយ ភេទប្រុស អាយុ 44ឆ្នាំមានទីលំនៅ  បុរីប៉េងហួត  ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( អ្នករួមដំណេីរ ស្លាប់ )
2- ឈ្មោះ ពុធ ពិសី ភេទស្រី អាយុ 38ឆ្នាំមានទីលំនៅ  បុរីប៉េងហួត  ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( អ្នករួមដំណេីរ របួសធ្ងន់ )
3- ឈ្មោះ យូរ រ៉ូ  ភេទប្រុស អាយុ 02ឆ្នាំ
( ជាកូនជនរងគ្រោះខាងលេីរបួសស្រាល)
4-ឈ្មោះ សួន សុកូឡា ភេទប្រុ អាយុ29
ឆ្នាំមានទីលំនៅ  ភូមិកងតាណឹងទី8  ឃុំកងតាណឹម ស្រុកកងមាស ខេត្តកំពង់ចាម ( អ្នកបេីកបររថយន្ត Jeep របួសស្រាល )។

ជនរងគ្រោះ ត្រូវបានគេបានបញ្ជូនទៅមន្ទីរពេទ្យស្រុកសូទ្រនិគម។ ចំណែកអ្នកបេីកបររថយន្តម៉ាកMazdaពណ៌ត្រេអុី គេចខ្លួនបាត់។ រថយន្តទាំង 02គ្រឿងយកមករក្សាទុកនៅអធិការនគរបាល ស្រុកជីក្រែងដើម្បី អនុវត្តតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តសៀមរាប៖មនុស្ស ៥នាក់ ត្រូវបានចាប់ខ្លួនជាពាក់ព័ន្ធករណីលួចម៉ូតូនៅខេត្តសៀមរាប។ ក្នុងនោះ ដកហូតម៉ូតូល្មើសច្បាប់បានចំនួន៦គ្រឿងផងដែរ។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៩ នឹងទី២០ខែធ្នូឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកចំនួន៣គឺសូទ្រនិគម,ស្រុកវ៉ារិននិងក្រុងសៀមរាប។

ការចុះបង្ក្រាបនេះ ដឹកនាំដោយ លោកវរសេនីយ៍ឯកហង្ស សូផាតភីរម្យ នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប បានសហការជាមួយ នគរបាលក្រុងសៀមរាប,ស្រុកសូទ្រនិគម,ស្រុកវ៉ារិន។

ជនសង្ស័យទី១ឈ្មោះ ទេព សាភាព ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូនិងគោយន្ត។

ទី២ឈ្មោះ ឈិត ស៊ីញ ភេទស្រីអាយុ៣៩ ឆ្នាំ  មុខរបរមេផ្ទះទាំង២នាក់ខាងលើរស់នៅភូមិដៃអាវ  ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប។

ទី៣ឈ្មោះ វ៉ាន់ សឿម ហៅ វ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងធ្វើសោរ បច្ចុប្បន្នស្នាក់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប  ខេត្តសៀមរាប។ ទាំង០៣នាក់ ពាក់ព័ន្ធទទួលផលចោរកម្ម។

ទី៤ឈ្មោះ វឿន លន  ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិ ដូនហុង ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប  ពាក់ព័ន្ធអំពើលួចម៉ូតូ។

ទី៥ឈ្មោះ ឆុន បារាំង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលភូមិជ្រាវ សង្កាងត់ជ្រាវ ក្រុងសៀមរាប។

ជនសង្ស័យទាំង៥នាក់ ត្រូវបាននគរបាល បញ្ជូនទៅសាលាដំបូង ចាត់ការបន្តតាមផ្លូវច្បាប់ នៅថ្ងៃទី២១ខែធ្នូ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តសៀមរាប៖រថយន្តចំនួន២គ្រឿងបានបុកគ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍បានកើតឡើង នៅចំណុច
មុខស្រះស្រង់ នាល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុង ភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប។ រវាងរថយន្ត កាំម៉ារីហើម និងហាយឡែនឌឺ។

ទោះជាយ៉ាងណា គ្រោះថ្នាក់ចរាចណ៍នេះ មិនមាន មនុស្ស រងរបួសឬស្លាប់នោះទេ។

ករណីនេះ សមត្ថកិច្ច ថាការសម្របសម្រួលគ្នា មិនទាន់ត្រូវគ្នា មិនទាន់ដឹងខាងណាខុសត្រូវទេ រង់ចាំការវាស់វែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តសៀមរាប៖អគ្គិភ័យ បានឆាបឆេះកុដិវត្តតាហង្ស
រង្សីសរារាម ទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅល្ងាចនៅថ្ងៃទី២០ ខែធ្នូ ម្សិលមិញ ស្ថិតនៅភូមិស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួក បានរាយការណ៍ថា
កុដិ ដែលរងការឆេះ មានទំហំបណ្តោយ២១ម៉ែត្រ
ទទឹង៧/៥០ម៉ែត្រ សង់ពីថ្ម
ក្រោមឈើលើប្រក់ស័ង្កសី
កំពស់៣ម៉ែត្រ។ ករណីនេះខូចខាត ស្បង់១៣ឈុត
-សៀវភៅធម៌សរុប៧ក្បាលគិតជាតំលៃ២០០០០០រៀល
នឹងសម្ភារប្រើប្រាស់មួយចំនួនផ្សេងទៀត។

សមត្ថកិច្ចបន្តថាមូលហេតុ តាមការសន្និដ្ឋាន
របស់លោកចៅអធិការវត្ត អាច
មកពីទុសេខ្សែភ្លើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២០

ខេត្តសៀមរាប៖ស្ត្រីជាប្រពន្ធបានស្លាប់នៅក្នុងថ្លុកឈាម ក្រោមអំណាចស្នាដៃប្ដីរបស់ខ្លួន។

ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃសៅរ៍​​
ទី ១៩ ខែ​ធ្នូ​ ឆ្នាំ២០២០ នៅចំណុចផ្ទះកម្មករ ស្នាក់នៅ ស្ថិតនៅក្រុម២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានរាយការណ៍ ថា ករណី ឃាតកម្ម នេះ បង្កឡើងដោយបុរសជាប្ដី មាន ឈ្មោះ ផេន ធាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត នៅខេត្តកំពង់ចាម បានធ្វើសកម្មភាព យកដុំថ្មវាយទៅលេី ជនរងគ្រោះ ឈ្មោះ ស៊ឹម សម្ព័ស ភេទស្រី អាយុ១៩ឆ្នាំ(បណ្តាលអោយស្លាប់) មុខរបរ កម្មករសំណង់ ត្រូវជាប្រពន្ធ ជនដៃដល់ មានទីកន្លែងកំណើត ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ មានទំនាស់ គ្នាជាមួយ ប្តីប្រពន្ធ។ តាមការពិនិត្យ របស់ ជំនាញ ទៅលើសពពិតជាស្លាប់ដោយ ករណីឃាតកម្មពិតមែន។

បច្ចុប្បន្ន ជនដៃដល់ បានរត់គេចខ្លួនបាត់ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ ចាប់យកមកផ្តន្ទាទោស តាមផ្លូវច្បាប់។ចំណែក សាកសព ប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page169 Page170 Page171 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×