Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២០

ខេត្តសៀមរាប៖រថយន្តចំនួនពីរគ្រឿងបានបុកគ្នា បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើង​នៅវេលា ម៉ោង២០ និង៣០នាទី ទី២៨ ខែ ធ្នូ ឆ្នាំ២០២០ ត្រង់ចំណុច ផ្លូវហាយវ៉េចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦ផ្លូវបំបែកជាបួន ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមត្ថកិច្ច ស្រុកបន្ទាយស្រី បានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាក ហ៊ីយ៉ានដាយមពណ៌ស-ខៀវ ពាក់ស្លាកលេខ កំពង់ចាម ៣A-៧៩៩៣ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ត្បូងឃ្មុំ៤A-០៦៨៩ បើកបរដោយឈ្មោះ អ៊ុច សុភិន ភេទ ប្រុស អាយុ ២០ឆ្នាំ រស់ នៅ ភូមិ ឬស្សីវាល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ ទិសដៅពីជើង ទៅ ត្បូង ទៅបុកនឹងរថយន្តម៉ាក Kai Morningពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប ២B-២១៨៩ បេីកបរដោយឈ្មោះ អាំង ស៊ីផេង ភេទប្រុស អាយុ៣២ឆ្នាំ រស់ នៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យរងរបួសធ្ងន់។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ រថយន្តដឹកទំនិញ បើកបរក្នុងល្បឿនលឿនចំណុចផ្លូវប្រសព្វបំបែកជាបួន ខ្វះ ការ ប្រុងប្រយ័ត្ន នឹង រថយន្ត១គ្រឿងទៀតឆ្លងផ្លូវ បំបែកជាបួន ដោយខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូទៅបុកនឹងត្រាក់ទ័រ បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងវេលាម៉ោង២០និង៤នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច
ភូមិថ្នល់ ឃុំគោកធ្លកលេី ស្រុកជីក្រែង។

សមត្ថកិច្ចស្រុកជីក្រែង បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូ ម៉ាកវ៉េវ អាល់ហ្វាពណ៌ខ្មៅ គ្មានស្លាកលេខ ទិសដៅពីកេីតទៅលិច បានបុក ត្រាក់ទ័រ ម៉ាកគូប៊ូតា ពណ៌ក្រហម ទិសដៅពីលិចទៅកេីត បញ្រ្ចាសទិសគ្នា។

ជនរងគ្រោះមាន ឈ្មោះ ម៊ុយ សាអុី អាយុ៥១ឆ្នាំទីលំនៅភូមិព្រៃធំ ឃុំគោកធ្លកលេី ស្រុកជីក្រែង អ្នកបេីកបរម៉ូតូស្លាប់។

អ្នកបេីកបរត្រាក់ទ័រ មានឈ្មោះ ឡម ឡាយ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ ព្រៃធំ ឃុំគោកធ្លកលេី ស្រុកជីក្រែង។ ករណីនេះម៉ូតូ និងត្រាក់ទ័រ សមត្ថកិច្ច យកទៅ រក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលគោកធ្លកលេី ដើម្បីអនុវត្តតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២០

ខេត្តកំពង់ចាម​៖ខណៈ​ពេលដែល​សម័យកាល​ឆ្ពោះ​ទៅ​រក​ភាព​ជឿនលឿន​យ៉ាងណា​ក្តី​ ប្រជាពលរដ្ឋ​ មួយចំនួន នៅក្នុងភូមិដៃបួន ឃុំជ្រៃវៀន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ នៅតែបន្ត​ប្រកប​មុខរបរ​​តពីដូនតា​ ក្នុង​ការដាប់ថ្ម​ ផលិត​ត្បាល់កិនម្សៅ​ និង​ត្បាល់​បុកគ្រឿង​ ដើម្បី​រក​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

លោកពូ​ សម​ ភី​ ដែល​ជា​អ្នក​ប្រកប​មុខរបរ​ដាប់​ថ្ម​តាំងពី​ជំនាន់​ឪពុករបស់​គាត់​​ បានឲ្យដឹងថា​ បបច្ចុប្បន្ន ការដាប់ថ្ម ផលិតជាត្បាល់កិនម្សៅនេះ គឺក្នុង​១សម្រាប់​បាន​ប្រាក់​កម្រៃ​ ចំនួន​១៦០០០រៀល​ ដោយគាត់​ប្រេីប្រាស់​ម៉ូទ័រ​ផង​ ​ផលិត​​បាន​តែ២​សម្រាប់​ប៉ុណ្ណោះ​ ​ក្នុង​១ថ្ងៃ​​ ព្រោះ​​ក្នុង​រយៈពេល​១ខែ​កន្លងមក​នេះ គឺចរន្ត​អគ្គិសនី​ខ្សោយផង​ ដែល​ជា​ផលលំបាក​មួយ​ក្នុង​ការ​ផលិត​​ផង​ដែរ​។ ​ ​

ដោយឡែក​លោក​ហ៊ល​ រ៉េត​ បាន​ឲ្យដឹងថា​ ការ​ស៊ីឈ្នួល​ដាប់​ថ្ម​ត្បាល់​បុក​គ្រឿងនេះ​ ក្នុង​ត្បាល់​១តម្លៃ​២៥០០រៀល​ ដោយ​ក្នុង​១ថ្ងៃគាត់​ផលិត​បាន​ចាប់​ពី​​១០ទៅ១៥ត្បាល់​​​ ។

ចំណែក​លោកស្រី​ យ៉ុន​ ផល្លី​ បានឲ្យដឹងថា​ ការ​ស៊ីឈ្នួល​ខាត់សំអាត​ត្បាល់​បុក​គ្រឿង​នេះ គឺក្នុង​១ត្បាល់​១អា​តូច​តម្លៃ​១២០០រៀល​ និង​ធំ​៣០០០រៀល​ ដោយ​ក្នុង​១ថ្ងៃ​ គាត់​ទាំង​២នាក់​ប្តីប្រពន្ធ​ សំអាត​បាន​ចាប់​ពី​៥០ទៅ​៦០ត្បាល់​។

ជួប​ជាមួយ​បុរស​ឈ្មោះ​ ឌី​ ដែល​ជា​ឈ្មួញ​កណ្ដាល​ម្នាក់​ ដែល​រស់នៅ​ក្នុង​ភូមិ​ដៃបួន​ ឃុំ​ជ្រៃវៀន​ នេះ​ដែរ​ បានឲ្យដឹងថា​ ការ​ប្រកប​មុខរបរ​នេះ​ ដំបូងគឺ​គេ​ត្រូវទិញ​​ថ្ម​មក​ពី​តំបន់​​មួយ​ ស្ថិត​នៅ​ក្នុង​​ភូមិ​ទួល​ថ្ម​ ឃុំ​ថ្មពូន​ ស្រុក​ព្រៃឈរ​ និង​តំបន់​ទំនប់​តាកុច​ ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​ក្របៅ​ ស្រុក​កងមាស​ ខេត្ត​កំពង់ចាម​ ​ដែល​គេ​ផលិត​ជា​រូបរាងត្បាល់​កិន​ម្សៅ​ ក្នុង​១សម្រាប់​ តម្លៃ​១០០០០រៀល​ និង​ជួល​ឲ្យ​គេ​ផលិត​១សម្រាប់​​ តម្លៃ​១៦០០០រៀល​​ ហេីយ​​ម៉ូយមក​ទិញ​ដល់​ផ្ទះ​ ក្នុង​១សម្រាប់​បាន​តម្លៃ​៣០០០០រៀល​ ។

ចំពោះ​ត្បាល់​បុក​គ្រឿង​ ជួល​ឲ្យ​គេ​ផលិត​​រួចរាល់​ ក្នុង​១សម្រាប់​ តម្លៃ​​៩៥០០រៀល​ និង​លក់​បន្ត​ឲ្យ​ម៉ូយ​ក្នុង​១សម្រាប់​​ អាតូចតម្លៃ​១២០០០រៀល​ ផង​ដែរ​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២០

ខេត្តសៀមរាប៖ពីបងប្រុស ប៊ូ សុភាព គាត់បានបាត់ប្អូនប្រុសម្នាល់ ដែលមានបញ្ហាសតិមិនគ្រប់គ្រាន់ ឈ្មោះ ហុក អាយុ ៤១ឆ្នាំ ភិនភាគដូចរូបខាងក្រោម។ គាត់បាត់ចេញពី រមណីយដ្ឋានចំការកាហ្វេ ភូមិចំការតែ ខេត្តមណ្ឌលគិរី កាលពី ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ បានដឹងដំណឹងមកបានឃើញគេ Live នៅក្នុងខេត្តសៀមរាប។ តែប្អូនបានជិះ រ៉ឺម៉កកង់៣បន្តទៀត ចេញពីបេនឡានបុរីសៀង ណាំ ប៉ុន្មានថ្ងៃនេះ បងប្អូនក្នុងខេត្តសៀមរាប រកដែរ តែរកមិនទានើឃើញ។
មកដល់សព្វថ្ងៃនេះៗមិនទាន់បានរកឃើញប្អូនប្រុសដែលបានបាត់ខ្លួននោះទេបើបងប្អូនណា បានឃើញនឹងឃាត់គាត់ទុក យើងដែលត្រូវជាបងប្អូន នឹងជូន សគុណ ១លានរៀល។សូមទំនាក់ទំនងលេខទូរស័ព្ទ 011362252 /017523 777 / 012 567 567

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ បើកម៉ូតូ ទៅបុកនឹងរថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង៤៥នាទី ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ តាមដងផ្លូវជាតិលេខ៦ បង្គោលគីឡូម៉ែត្រលេខ៣៤៨-៣៤៩
ភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានរាយការណ៍ថាគ្រោះថ្នាក់ចរាចណ៍ នេះ ម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៨ពណ៌ខ្មៅពាកស្លាកលេខសៀមរាប២AB០៧៦០ បើកបរដោយឈ្មោះសាំ សីហា អាយុ១៦ឆ្នាំនៅភូមិជ្រាស់ ឃំុល្វា ស្រុកពួក ខេត្តសៀមរាប( ស្លាប់) ទិសដៅពីកើតទៅលិច បានបុក រថយន្តមិនស្គាល់ម៉ាក ពីក្រោយ ស្របទិសគ្នា។ ករណីនេះ រថយន្តបើកគេចបាត់។ ក្នុងនោះម៉ូតូរងការខូចខាតគ្រឿងធ្ងន់។

បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុ សង្ស័យ អ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ បានស្លាប់ភ្លាមៗ ដោយសារជិះម៉ូតូបុកឆ្កែ។

ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីថ្ងៃ​សៅរ៍ ទី២៦ ខែធ្នូ​ ឆ្នាំ​២០២០ នៅចំណុចខាងកើតរង្វង់មូលផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចក្រុងសៀមរាប បានរាយការណ៍ថា គ្រោះថ្នាក់ចរាចណ៍នេះ បង្កឡើង ដោយម៉ូតូម៉ាក់WAVE ស្លាកលេខ សៀមរាប 1P6485
បើកបុក និងឆ្កែ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ សុន សី អាយុ១៨ឆ្នាំ ទីកន្លែងកំណើត ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប (ជាកូនកំព្រា និងធ្លាប់បូសជាសង្ឃនៅវត្តប្រាសាទត្រាំនាគ។

បើតាមសមត្ថកិច្ច ថា មូលហេតុ តាមការបញ្ជាក់ របស់សាក្សី ថា ជនរងគ្រោះ បើកបរ ក្នុងល្បឿនលឿន មកដល់ចំណុចខាងលើ ក៏បានបុកឆ្កែ ដួលបុក និងឃឿនផ្លូវស្លាប់តែម្ដង។

ករណីនេះសមត្ថកិច្ច បានប្រគល់
សាកសព ជូនព្រះចៅអធិការវត្តប្រាសាទត្រាំនាគ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តសៀមរាប៖លោក ពិន ប្រាកដ​ និងលោក​ ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាង លោកទៀ សីហា អភិបាលខេត្ត នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ​ ឆ្នាំ២០២០ នេះ បានដឹកនាំ កិច្ចប្រជុំពិភាក្សា លើការងារ ផ្តល់សេវា កិច្ចសន្យា ការពារបរិស្ថាន សម្រាប់គម្រោងអាជីវកម្មធនធានរ៉ែ សំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកប្រធានមន្ទីររ៉ែ មន្ទីរបរិស្ថាន មន្ទីរដែនដី​​ មន្ទីរសាធារណការនឹង​ដឹកជញ្ជូន ព្រមទាំងអាជ្ញធរ​ ក្រុង​ ស្រុក ទាំង១២ ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ង៉ាន់ ភិរុណ បានសំណូមពរដល់មន្ទីរពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖
១-ត្រូវឲ្យមានការកំណត់តំបន់ ឬទីតាំងហាមឃាត់ ការធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែគ្រប់ប្រភេទ ដែលបានត្រូវកំណត់​ដោយ​​មន្ទីរបរិស្ថាន ឬមន្ទីររ៉ែ និងថាមពល ដែលមិនទាន់មានឯកសារជាលាយលក្ខណ៍អក្សរ និងផែនទីជាក់លាក់។
២-មន្ទីរ​ អង្គភាពពាក់ព័ន្ធ គួរសហការក្នុងការចុះធ្វើអធិការកិច្ច ត្រួតពិនិត្យ​ និងតាមដានការ​អនុវត្ត​របស់ម្ចាស់អាជីវកម្មឲ្យស្របតាមគោលការណ៍បច្ចេកទេសដែលបានកំណត់
៣-គួរមានការកំណត់ចំនុចនិយាមការទីតាំងស្នើសុំរបស់គម្រោងអាជីវកម្មរួម ដើម្បីផ្ទៀងផ្ទាត់លើ​ប្រតិបត្តិការ​អាជីវកម្មរបស់ម្ចាស់គម្រោង។​
៤-មន្ទីរ​ អង្គភាពពាក់ព័ន្ធ គួរតែកំណត់តំបន់ដែលមិនអនុញ្ញាតឲ្យមានអាជីវកម្មជីកអាចម៍ដី ជារណ្តៅចល័ត ឲ្យបានច្បាស់លាស់ និងមានការឯកភាពពីរដ្ឋបាលខេត្ត ដើម្បីជាមូលដ្ឋានក្នុង​ការផ្តល់ព័ត៌មាន​ទៅអាជីវករនៅអង្គភាពច្រកចេញចូលតែមួយ។
៥-អង្គភាពច្រកចេញចូលតែមួយ គួរតែមានការណែនាំឲ្យម្ចាស់អាជីវកម្មឲ្យរៀបចំកិច្ចសន្យា​ការពារបរិស្ថានដែលមានការឯកភាព ដោយមន្ទីរបរិស្ថានខេត្តដើម្បីជាមូលដ្ឋាន​សម្រេច​ក្នុង​ការផ្តល់អាជាបណ្ណផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តសៀមរាប៖នៅខណ:ពេលម៉ោងជិត៥ល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងនគរបាល ចម្រុះខេត្តសៀមរាប បានកំពុងបង្រ្កាប នូវទីតាំងអត់ច្បាប់ របស់ «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងនិងលក់ផលិតផលសម្រស់ធម្មជាតិ។

ទីតាំងកំពុងត្រួតពិនិត្យនេះ ស្ថិតនៅផ្លូវលោកតាណឺយ ក្រុងសៀមរាបខេត្តសៀមរាប។

បើតាមសមត្ថកិច្ច នៅកន្លែងត្រួតពិនិត្យ បានឲ្យដឹងព័ត៌មានបឋមថា៖ ករណីទី១ ការបើកអាជីវកម្ម ពុំទាន់មានលិខិតអនុញ្ញាត។ សម្លេងមន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប៖

https://www.srpostnews.com/wp-content/uploads/2020/12/audio_2020-12-25_17-33-28.ogg

ទោះយ៉ាងណា ម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅសាកសួរបន្ថែមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តសៀមរាប៖អ្នកភូមិនៅស្រុកអង្គរធំ នៅតែបន្តបិទផ្លូវ មិនឲ្យរថយន្តធុនធំ របស់ក្រុមហ៊ុន កាយថ្ម ធ្វើចរាចណ៍ ដោយហេតុថាបានបង្កឲ្យហុយដីខ្លាំងពេក។ ករណីនេះ ពលរដ្ឋ បានលើកឡើងថា អាជ្ញាធរស្រុកហាក់មានភាពកំសោយ ជាមួយក្រុមហ៊ុន។

ហេតុការណ៍បន្តបិទផ្លូវនេះ នៅវេលាម៉ោង៧និង០០នាទី  ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខវត្តព្រៃព្រះមាន ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

ប្រភពពីពលរដ្ឋថា ការនាំគ្នាបិតផ្លូវមួយខ្សែ នេះ ដោយកន្លងមកឡានធំធ្លាប់ដឹកថ្មពីឃុំគោកដូង ស្រុកអង្គរជុំ យកទៅ ក្រុងសៀមរាប​ ហើយ​បានធ្លាប់ធ្វើកិច្ចសន្យា មួយដងរួចមកហើយ ​ឆ្លងកាត់ ស្រុកអង្គរធំ ដែលឆ្លងកាត់៣ឃុំក្នុងនោះមានឃុំជប់តាត្រាវ ឃុំពាក់ស្នែង និងឃុំលាងដៃ មានចម្ងាយ ដែលប៉ះពាល់ជាង២០គីឡូម៉ែត្រ។ ដោយការដឹកជញ្ជូន ថ្ម មិនមានការស្រោយទឹកនោះទេ។

ពលរដ្ឋបានបញ្ជាក់ថា មូលហេតុ ដែលប្រជាពលរដ្ឋ បិតផ្លូវគឺដីហុយ និងផ្លូវខូច ព្រមទាំងបើកលឿនពេក។ ដោយពួកគាត់បានសំណូមពរ សុំអោយក្រុមហ៊ុន បាញ់ទឹក និងជួសជុលនិងបន្ថយល្បឿន ផងដែរ។

សូមបញ្ជាក់អាជ្ញាធរស្រុកអង្គរធំ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក សំ សៅ អភិបាលរងស្រុក តំណាង លោក ឡុង រដ្ឋារក្ស     អភិបាលស្រុកអង្គរធំ  លោកនាយករដ្ឋបាល និងសហការី កងកម្លាំង មេឃុំពាក់ស្នែង បានចុះជួប ពលរដ្ឋ ក្នុងឃុំពាក់ស្នែង  ក្នុងការសម្រុះសម្រួល ករណី ពួកគាត់បានបិទផ្លូវ មិនអោយក្រុមហ៊ុនធ្វើអាជីវកម្មដឹកថ្ម ឆ្លងកាត់លើបណ្តោយផ្លូវ 2SR2 ក្នុងភូមិសាស្ត្រស្រុកអង្គរធំ ដោយលើកឡើងសំណូមពរ៣៖

១.សូមអោយក្រុមហ៊ុនស្រោចទឹក តាមបណ្តោយផ្លូវ

២.សូមបើកបរដោយបន្ថយល្បឿន

៣.សូមមានការជួសជុលផ្លូវឡើងវិញ។

ការសម្របសម្រួល គឺលោក សួន សុភាព តំណាងក្រុមហ៊ុន  ជានចុងវ៉ាង សន្យា

១.ជួសជុលផ្លូវឡើងវិញ

២.ស្រោចទឹកយ៉ាងតិច៣ដងក្នុង១ថ្ងៃ នឹងចាប់ផ្តើមអនុវត្ត ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០

៣.ពេលបើកបរបន្ថយល្បឿន។

ក្រោយការសម្រុះសម្រួល ត្រូវ បានបញ្ជប់ ប្រជាពលរដ្ឋ បានបើកផ្លូវអោយមានរថយន្ត ចរាចរណ៍ឡើងវិញ។

បើតាមពលរដ្ឋ បានបញ្ជាក់ថាកន្លងទៅថ្មីៗនេះ បន្ទាប់ពីមានការបិទ ហើយសំណូមពរដួចខាងលើ តំណាងក្រុមហ៊ុន ជនជាតិកូរ៉េ ឈ្មោះក្រុមហ៊ុន ជាន ចុងវ៉ាងចៅ និងលោកអភិបាលរងស្រុកអង្គរធំ និងប្រជាពលរដ្ឋ ជិទ១០០គ្រួសារ បានព្រមព្រៀងគ្នា ដោយក្រុមហ៊ុន បានសន្យា ធ្វើតាមសំណើរ របស់ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែមិនមានប្រសិទ្ធភាព​នោះទេ ព្រោះរថយន្តក្រុមហ៊ុន នៅតែបន្តដឹកថ្ម ហុយដី ទ្រលោម នឹងបើកបរលឿនៗដដែល។

ការបិទផ្លូវនេះ មិនមែន ជាលើកទី១នោះទេ កន្លងទៅពលរដ្ឋ ក៏បាននាំគ្នាបិទផងដែរ ដោយសារការទ្រាំលែងបាន ព្រោះដីហុយខ្លាំងពេក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តសៀមរាប៖មនុស្សប្រុសស្រីចំនួន ៧នាក់
ត្រូវបានកម្លាំងប៉ូលិស ខេត្តសៀមរាប ចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន។

លោកឧត្តមសេនីយ៍ត្រីអ៊ុំ អមរា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថា
នៅថ្ងៃពុធ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៨និង៤០នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ស្រុកបន្ទាយស្រី បានចុះបង្ក្រាបបទរក្សាទុក ជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច លើដងផ្លូវស្ថិតនៅភូមិព្រះដាក់ ឃុំ ព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ខា សំអាត ហៅ លីន ភេទ ស្រី ឆ្នាំកំណើត ២០០២
មុខរបរលក់ដូរ មានទីលំនៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប។(រក្សាទុក ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀននៅក្នុងខ្លួន)

ដកហូតម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក០១ កញ្ចប់ស្មើនឹងទម្ងន់០.៨ក្រាម(ទាំងសំបក)។
ទូរស័ព្ទដៃចំនួន០១គ្រឿង។

នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង ១០នាទី និងវេលាម៉ោង១៣ និង២០នាទី កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានបន្តយកបក្ខពួកចំនួន០៣នាក់ ពីបទរក្សាទុក ជួញដូរ ចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុ ញៀននៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងលំនៅដ្ឋានស្ថិតនៅភូមិភ្ញាជ័យ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

២-ឈ្មោះ ឡាយ ដាវីន ភេទ ស្រី ឆ្នាំកំណើត ១៩៩៣ មុខរបរគ្មាន មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។(រក្សាទុក ជួញដូរ ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)

៣-ឈ្មោះ ធី រដ្ឋា ហៅ ទ័រ ភេទ ប្រុស ឆ្នាំកំណើត ២០០៣ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។( ជួញដូរ ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)

៤-ឈ្មោះ ស៊ុយ សុឡាយ ភេទ ប្រុស ឆ្នាំកំណើត ២០០៣ មុខរបរគ្មាន មានទីលំនៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។( ជួញដូរ ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន)

ដកហូតម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ០៣ កញ្ចប់ស្មើនឹងទម្ងន់១ក្រាម(ទាំងសំបក)។
ទូរស័ព្ទ០២គ្រឿង។ សម្ភារវេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

នៅថ្ងៃពុធ ទី២៣ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២២និង០០នាទី កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការ ជាមួយកំលាំងការិយាល័យចរាចរណ៍ ផ្លូវគោកបានដាក់គោលដៅត្រួតពិនិត្យនឹងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចលើដងផ្លូវស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឃាត់ជនសង្ស័យ ចំនួន០២នាក់ ពីបទរក្សាទុក ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

១-ឈ្មោះ រ៉ា ឈិត ភេទប្រុស ឆ្នាំកំណើត ២០០១ មុខរបរគ្មាន មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
(រក្សាទុក ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុ ញៀននៅក្នុងខ្លួន)

២-ឈ្មោះ នី សុជុនណា ភេទប្រុស ឆ្នាំកំណើត ២០០២ មុខរបរ បុគ្គលិកហាង មានទីលំនៅភូមិ
វាល សង្កាត់គោកចក ក្រុងសៀមរាប។
(រក្សាទុក ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុ ញៀននៅក្នុងខ្លួន)

ដកហូត ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក០១ កញ្ចប់ស្មើនឹងទម្ងន់០,១ក្រាម(ទាំងសំបក)។
ទូរស័ព្ទ០១គ្រឿង។

នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩និង ០០នាទី កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានបន្តយកបក្ខពួកម្នាក់
ពីបទរក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុ ញៀននៅចំណុចលំនៅដ្ឋានស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

៣-ឈ្មោះ សុខ សម្បត្តិ ភេទ ស្រី ឆ្នាំកំណើត ១៩៦០ មុខរបរ គ្មានមានទីលំនៅភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប។(រក្សាទុក ជួញដូរ) (គ្មានសារធាតុ ញៀននៅក្នុងខ្លួន)

ដកហូត ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ២៩ កញ្ចប់ស្មើនឹងទម្ងន់៧ក្រាម(ទាំងសំបក)។ ទូរស័ព្ទដៃ០១គ្រឿង។
ជនសង្ស័យ ទាំង៧នាក់រួមទាំងវត្ថុតាង ត្រូវបានការិយាល័យ ជំនាញបញ្ចូនទៅសាលាដំបូងថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២០នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់ មនុស្សចំនួន ៧នាក់ បានរងរបួស ធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងទៀបភ្លឺ រវាងរថយន្តធុនធំនិងម៉ូតូ ព្រមទាំងរថយន្តតូច២គ្រឿង នៅលើ ផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះគីឡូ
លេខ 353និង354ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់  ខេត្តសៀមរាប (មុខសាលារៀនសាមគ្គី)។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច
ស្រុកក្រឡាញ់ បានបង្ហាញថា៖ រថយន្តធុនធំ មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ខៀវ.លឿង ពាក់ផ្លាកលេខ តាកៃវ3A2926 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូមួយគ្រឿង ពីក្រោយម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FZ.1786 បើកបរដោយ ឈ្មោះ
ហុំ គិមស៊ីន ភេទស្រី អាយុ ៣៣ឆ្នាំ ភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប (របួសធ្ងន់)
ហើយបន្តបុកពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាក ហៃលុចរីវ៉ូពណ៌ស ដែលកំពុងឈប់ នៅចិញ្ចើមផ្លូវខាងស្ដាំ បែរក្បាលទៅទិសខាងកើត ពាក់ផ្លាកលេខ ភ្នំពេញ2AC.1416 បើកបរដោយឈ្មោះ ឡម សុផល ភេទប្រុសអាយុ45ឆ្នាំ រស់នៅភូមិជប់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយរថយន្តធុនធំ បានរេចង្កូតទៅឆ្វេងដៃបុកប៉ះជាមួយរថយន្ត masda មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2.BT .2988 បើកបរដោយឈ្មោះ ឡឹក ស៊ីនួន ភេទប្រុស អាយុ 45ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល មានអ្នករួមដំណើរជាមួយ៤នាក់ទៀត។

ទី១ឈ្មោះឈ្មោះសុខ ម៉េងស៊ឹម ភេទប្រុស 46ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់។

ទី2 ឈ្មោះយេន សាំងសានុត ភេទប្រុស អាយុ 39 ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល។

ទី3 ឈ្មោះកង គឹមហាក់ ភេទប្រុសអាយុ 46 ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប របួសស្រាល។

ទី4 ឈ្មោះ សម សែន អាយុ46ឆ្នាំ រស់នៅភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល។ចំណែកអ្នកបើកបររថយន្តធុនធំ បានចុះរត់គេចខ្លួនបាត់។

ជនរងគ្រោះទាំងអស់ ត្រូវបានរថយន្តស៊ីរ៉ែន របស់ស្នាក់ការអាវុធហត្ថ 610 ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងនោះខូចខាតម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត 3គ្រឿងធ្ងន់។

មូលហេតុបណ្តាលមកពី អ្នកបើកបររថយន្តធុនធំមានល្បឿនលឿន។ វត្ថុតាង ទាំងអស់កម្លាំងចរាចរណ៍ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តសៀមរាប៖រថយន្តដឹកកូនជ្រូក បានបុក ផាស់ស្អាប់ បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៨និង០០នាទី ទី២៤ ខែធ្នូ​ ឆ្នាំ២០២០ លេីផ្លូវជាតិលេខ៦៧ ស្ថិតនៅចំណុចភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកប្រាសាទបាគង បាន
រាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ដឹកកូនជ្រូក ចំនួន៥០០ក្បាល ពាក់ស្លាកលេខ កពង់ស្ពី៣A០៤៥៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ មានទិសដៅពីត្បួងទៅជើង។ ចំណែក
ម៉ូតូកង់បី ផាស់ស្អាប់ ពាក់ស្លាកលេខ សៀមរាប ១AH ០៦៧៩ អ្នកបើកបរដោយឈ្មោះ ត្រា ភេទ ប្រុសអាយុ​៤០ ឆ្នាំ​ភូមិគោកត្រាច​ ឃុំ​បាគង ស្រុកប្រាសាទបាគង ខេត្ត​សៀមរាប​ ពីជើងទៅត្បួង បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ។

តាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុ អ្នក​បេីកបរម៉ូតូកង់បី ផាស់ស្អាប់ សង្ស័យអបើកបរល្បឿនលឿន មិនប្រកាន់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន។

សុំបញ្ជាក់ថារថយន្តនិងម៉ូតូកង់បី ផាស់ស្អាប់ សមត្ថកិច្ច យកទៅ រក្សាទុកនៅអធិការនគរបាលស្រុកប្រាសាទបាគង ដើម្បីរង់ចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page168 Page169 Page170 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×