Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២១

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នាព្រឹកមិញ បានអញ្ជើញ បើកបវេសនកាល ឆ្នាំសិក្សា២០២០. ២០២១ នៅ វិទ្យាល័យ ១០ មករា ១៩៧៩ ។

លោកទៀ សីហា បានលើកឡើងថា ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញ ក្នុងឆ្នាំសិក្សាថ្មី របស់ប្អូនៗ ក្មួយៗ បន្ទាប់ពីបានឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា២០១៩-២០២០ កន្លងមកនេះ ទោះបីក្នុងរូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ។

សូមថ្លែងអំណរគុណដ៏ ស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពពាក់ព័ន្ធនានា មាតាបិតា អាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ក្នុងការគាំទ្រ និងផ្តល់នូវការរៀនសូត្រ ដល់សិស្សានុសិស្ស តាមគ្រប់រូបភាព ក្នុងអំឡុងពេល នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកបន្តថា ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប កំពុងតែដំណើរការយ៉ាងសស្រាក់សស្រាំ សូមបងប្អូន ប្រជាពលរដ្ឋ ប្អូនៗ ក្មួយៗទាំងអស់ ធ្វើចរាចរណ៍ដោយការប្រុងប្រយ័ត្ន ក្នុងកំឡុងពេលនៃការដ្ឋាននេះ ព្រោះនឹងមានការបិទផ្លូវ មួយចំនួន ការកកស្ទះ ធូលីដីហ៊ុយ ឡានដឹកដីធំៗជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២១

ខេត្តសៀមរាប៖ម៉ូតូចំនួនពីរគ្រឿង បានបុកគ្នាបណ្ដាល ឲ្យមនុស្ស ២នាក់រងរបួសធ្ងន់។

ហេតយការណ៍បានកើតឡើងវេលាម៉ោង០៧និង២០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១​ នៅចំពុចភូមិដូនស្វា ឃុំចារឈូក​ ស្រុកអង្គរជុំ​ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកអង្គរជុំបានដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូ និងម៉ូតូ ទិសដៅ​ បញ្ច្រាសទិសគ្នា។ ម៉ូតូទី១ម៉ាកហុងដានិច ពណ៌ស ពាក់ស្លាកលេខ១AC១៥៥១ សៀមរាប បើកបរដោយឈ្មោះ​នួន​ នឿត ភេទប្រុស​ អាយុ៦០ឆ្នាំ មានទីលំនៅភូមិ ថ្មី​ ឃុំចារឈូក​ ស្រុកអង្គរជុំ​ ខេត្តសៀមរាប​ បើកបរពីជើង​ ទៅត្បូង(របួសធ្ងន់​) បុកជាមួយម៉ូតូម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ឆ្នាំ២០១៦ ពាក់ស្លាកលេខ១N ២២២៨ បន្ទាយមានជ័យ បើកបរដោយឈ្មោះ​ ឃុត​ ម៉ឹង​ ភេទប្រុស​ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ​ថ្នល់​ ឃុំចារឈូក​ ស្រុកអង្គរជុំ​ ខេត្តសៀមរាប​ ទៅជើងត្បូង ររបួសធ្ងន់។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ អ្នកបើកបរមិនប្រកាន់ស្ដាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២១

ខេត្តសៀមរាប៖អ្នកលេងជល់មាន់ចំនួន១១នាក់ ត្រូវបានអាវុធហត្ថឃាត់ខ្លួន។

ការបង្ក្រាបនេះធ្វើឡើង នៅរសៀលថ្ងៃទី១០ខែ មករា ម្សិលមិញ នៅចំណុចភូមិទំរឹង ឃុំរើល ស្រុកពួក ខេត្តសៀមរាប ដោយកម្លាំងមូលដ្ឋាន អាវុធហត្ថស្រុក ដឹកនាំដោយលោកវសេនីយ៍ត្រីជា សុីណាមេបញ្ជាការ។

អាវុធហត្ថបានឲ្យដឹងថាករណីនេះ សមត្ថកិច្ច ដកហូតវត្ថុតាង
. មាន់ជល់ចំនួន០៣ ក្បាល
. សង្វៀនជល់មាន់ចំនួន០២វង់
. ជញ្ជើងថ្លឹងចំនួន០១
. ឃាត់ខ្លួនមនុស្ស បានចំនួន១១នាក់។

អាវុធហត្ថបន្តថាអ្នកលេងទាំង១១នាក់ បានធ្វើការអប់រំ និងធ្វើកិច្ចសន្យា បញ្ឍប់ ហើយបានអោយត្រឡប់ទៅលំនៅដ្ឋានវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាលក្រុងសៀមរាប ឃាត់ខ្លួន បញ្ជូនទៅតុលាការ បន្ទាប់ពីសាកសួរ ពាក់ព័ន្ធ ឆក់កាបូបភ្ញៀវបរទេស ដែលកំពុងជិះកង់កម្សាន្តនៅតំបន់អង្គរ។

ជនសង្ស័យ មានឈ្មោះឡាច ភីរម្យ ហៅទីន អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សូមរំលឹកថាកាលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២ នៅចំណុចខាងជើងវត្តថ្មី តាមបណ្តោយផ្លូវកូម៉ៃ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានករណី ឆក់កាបូបដោយជនសង្ស័យ បានធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូបរបស់ជនរងគ្រោះឈ្មោះMARQUT GENEIEVE ភេទស្រី អាយុ៧១ឆ្នាំជនជាតិបារាំង ដោយក្នុងកាបូបមានទូរស័ព្ទម៉ាកIphone6s plus ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង លុយ១០០ដុល្លារ លុយខ្មែរ៨ម៉ឺនរៀល នឹងកាតATM ប័ណ្ណបើកបរ នឹងសម្ភារមួយចំនួន ខណៈ ជនរងគ្រោះ ជិះកង់មកពីប្រាសាទអង្គរ ដោយដាក់កាបូបក្នុងកន្រ្តក ពុំបានចងខ្សែកាបូបភ្ចាប់នឹងកង់។

ជនសង្ស័យ ត្រូវបាន កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួន នៅថ្ងៃទី០៩ ខែមករា ម្សិលមិញ នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ទោ ដា ចំរើន អធិការ អធិការដ្ឋាននគរបាល ក្រុងសៀមរាប។

បុរសរូបនេះ សារភាពថា ពិតជាបានឆក់កាបូប ជនរងគ្រោះ ពិតប្រាកដមែន ហើយមានសារធាតុញៀន ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ ត្រូវ រណាអារឈើ ដាច់ វ័តចំក បណ្តាល ឲ្យស្លាប់ភ្លាមៗ។

ហេតការណ៍ បានកើតឡើង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ក្នុងរោងសិប្បកម្មកែច្នៃឈើ មួយកន្លែង ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

បើតាមប្រភពបានរាយការណ៍ថា
ជនរងគ្រោះ មានឈ្មោះ អ៊ូ ខៃ អាយុ៣៩ឆ្នាំ រស់នៅភូមិសង្កាត់ ខាងលើ។

សមត្ថកិច្ច នៅពុំទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយនោះទេ។ ប៉ុន្តែការសន្និដ្ឋានអាច ដោយសារតែមានការធ្វេសប្រហែស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរ បានព្រមាន ចាត់វិធានការ ចំពោះរាល់ក្រុមហ៊ុនណា ដែលនៅបន្ត បិទស្លាក ផ្សព្វផ្សាយ ពាណិជ្ជកម្មលើដើមឈើ តាមដងផ្លូវជាតិទៅកាន់ប្រាសាទបន្ទាយស្រី។

ការព្រមាននេះ គឺបន្ទាប់ពីកម្លាំងចម្រុះ ស្រុកបន្ទាយស្រី ចុះបក និងហែកក្រដាសស្លាកពាណិជ្ជកម្ម តាមដើមឈើ ក្នុងមូលដ្ឋាន របស់ខ្លួន។

យោងតាមផេកផ្លូវការ របស់ លោកឃឹម ហ្វីណង់ អភិបាល ស្រុកបន្ទាយស្រី ដែលបានបង្ហោះនៅរសៀលថ្ងៃនេះ ថា៖ ចាប់ពីថ្ងៃនេះតទៅ នឹងមិនអនុញ្ញាត ឱ្យអ្នកផ្សាយពាណិជ្ជកម្ម ដើរបិទស្លាកផ្សព្វផ្សាយ ពាសវាល ពាសកាល តាមដើមឈើទៀតទេ! ក្រុមការងារចម្រុះ មួយ នឹងចាប់ផ្តើមដើរបកស្លាក ទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។

សកម្មភាពទាំងនេះ តែងតែទើសភ្នែក យូរហើយ ស្ទើរតែគ្រប់ដើមឈើ ទាំងអស់ នៅតាមបណ្តោយផ្លូវទៅកាន់ ប្រាសាទបន្ទាយស្រី ត្រូវបានគ្របដណ្តប់ ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្អេកស្កះ យ៉ាងអនា ធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់ទៅដល់សោភ័ណភាព សាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។

ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើម ឈើ ក៏មិនមែនជាកន្លែង សម្រាប់ផ្សាយពាណិជ្ជកម្ម ដោយគ្មានការ ទទួលខុសត្រូវនោះដែរ។ អាចចាត់ ទុកថា នេះជាសេចក្តីជូនដំណឹងទុកជាមុន ទៅដល់ក្រុមហ៊ុនទាំងឡាយ ដែលបានប្រព្រឹត្តសកម្មភាព ទាំងនេះក្នុងពេលកន្លងមក។

អាជ្ញាធរមូលដ្ឋាន នឹងចាប់ឱ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យ ដូច្នេះតទៅមុខទៀត។ ស្រួលរកមុខទេ ព្រោះមានលេខទូរស័ព្ទទំនាក់ទំនងនៅលើស្លាកទាំងនោះរួចស្រាប់ហើយ។

យោងតាមការអះអាង របស់អភិបាលស្រុក គេរំពឹងថា ដងផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី នឹងមិនមានភាពអនាធិបតេយ្យ តាមដើមឈើដូចពេលកន្លងមកនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២១

ខេត្តសៀមរាប៖ពាក់ព័ន្ធ ការចោទប្រកាន់ របស់ប្រជាពលរដ្ឋ ចំនួន៧នាក់ ដែលបានប្ដឹង លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ទៅតុលាការ ពីបទ«រំលោភបំពាន នៅលើផ្ទៃដីកម្មសិទ្ធិ និងបំផ្លិចបំផ្លាញដំណាំ»។

ករណីនេះ លោកឡុង កុសល សុំធ្វើការបកស្រាយ ចំពោះការចោទប្រកាន់នេះ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិ អប្សរា បានបញ្ជាក់ថា «ក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់ នៃអាជ្ញាធរជាតិអប្សរា បាន ទៅរុះរើ របង របស់លោកស្រី លី អ៊ុំអេង ដោយសារតែ របងនោះ បានសង់បំពានដោយគ្មានច្បាប់អនុញ្ញាតក្នុងតំបន់២ នៃរមណីយដ្ឋានអង្គរ»។

យោងតាមព្រះរាជក្រឹត្យ លេខ០០១នស ស្តីពីការចាត់ចែងនិងគ្រប់គ្រង តំបន់សៀមរាបអង្គរ ចុះឆ្នាំ១៩៩៤ និងសេចក្តីសម្រេចលេខ៧០សសរ ស្តីពីការគ្រប់គ្រងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ រាល់ការសាងសង់ឬអភិវឌ្ឍន៍ត្រូវមានការអនុញ្ញាតជាមុន។ រីឯ ការដាំបង្គោលរបង ឬដាំឬស្សី ធ្វើជារបង របស់លោកស្រី លី អ៊ុំអេង គ្មានច្បាប់អនុញ្ញាតទាំងអស់។

ចំពោះការរុះរើនេះ គឺធ្វើឡើងនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (តំបន់២នៃរមណីយដ្ឋានអង្ករ ) មិនមែនស្ថិតនៅភូមិតាប៉ាង អំពិលបង្កោង គិរីមានន្ទ និងភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគង ដូចការអះអាងលោកស្រី លី អ៊ុំអេង នោះទេ។

លោកឡុង កុសល បន្ថែមថា មុននឹងក្រុមការងារអនុវត្ត វិធានការរដ្ឋបាល ដោយមានការចូលរួមពីអាជ្ញាធរផងដែរ ហើយមុនសម្រេចធ្វើការរុះរើ ក្រុមការងារ ទប់ស្កាត់សំណង់ខុសច្បាប់ នៃអាជ្ញាធរជាតិអប្សរា ក៏ជួបជាមួយលោកស្រី លី អ៊ុំអេង ដើម្បីឲ្យគាត់ រុះរើ ចេញវិញដោយខ្លួនឯងដែរ តែគាត់មិនព្រមអនុវត្ត។

ជាមួយគ្នានោះ ក្រុមការងារ ក៏បានបិទសេចក្តីជូនដំណឹង តម្រូវឲ្យម្ចាស់បង្គោល របង រុះរើ របងដោយខ្លួនឯង ចំនួន ២ដងដែរ តែឈ្មោះលី អ៊ុំ អេង នៅតែមិនអនុវត្ត តាមសេចក្តីជូនដំណឹងនេះទេ។

សូមរំលឹកថា ពលរដ្ឋចំនួន៧នាក់ បាននាំគ្នា ប្ដឹង
លោកឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា ទៅ តុលាការខេត្តសៀមរាប ដោយចោទប្រកាន់ពីបទ «រំលោភបំពាន នៅលើផ្ទៃដីកម្មសិទ្ធិ និងបំផ្លិចបំផ្លាញដំណាំ»។នៅក្នុងពាក្យបណ្ដឹង ដែលចុះកាល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក៏មានការ ទាមទារ សំណងជំងឺចិត្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២១

ខេត្តសៀមរាប៖អ្នកជិះម៉ូតូម្នាក់ បានរងរបួស ដោយសារតែរថយន្តបុក ខណ:ពេលកំពុងបើកបត់ឆ្លងផ្លូវ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៩ និង០០នាទី ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១លើផ្លូវជាតិលេខ ៦៩ ត្រង់ចំណុចផ្លូវកែងអក្សតេ ស្ថិតនៅ ភូមិកំពង់ថ្កូវ២ ឃុំ​កំពង់ថ្កូវ​ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រវាងម៉ូតូ​និង​រថយន្ត។

សមត្ថកិច្ចស្រុកក្រឡាញ់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាកកាមរីពណ៌​សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ​២P៥៦៦២អ្នកបើកបរដោយ ឈ្មោះ សួង សូរ្យគ្រាស​ ភេទប្រុស​ អាយុ​២៦ឆ្នាំ រស់នៅ​ភូមិ​តាឡឹង ឃុំតាអាន ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប​ ទិសដៅពីកើត ទៅលិច បានបុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ ​ បាត់​ដំបាត់បង ១I៣៦៤៦ បើកបរ​ដោយ.ឈ្មោះ អោម ទូច​ ភេទប្រុស អាយុ៦៣ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ភូមិដង្គុំក្នុង ឃុំជ្រោយស្តៅ ស្រុក​ថ្មគោល​ ខេត្តបាត់ដំប ទិសដៅ ពីលិចទៅទិសខាងកើត រួចបត់ឆ្វេងឆ្លូងផ្លូវ (ពាពាក់មួកសុវត្ថិភាព រងរបួសធ្ងន់។

ចំណែកម៉ូតូនិងរថយន្តរងការខូចខាត ស្រាល។មូលហេតុ បណ្តាលមកពីអ្នកបើកបរម៉ូតូ
បើកបរ បត់​ឆ្វេង​ឆ្លងផ្លូវ​ ខ្វះការប្រុងប្រយ័ត្ន។ រថយន្តបើកមានល្បឿនលឿន។

ជនរងគ្រោះ​ ត្រូវបានកម្លាំងជំនាញ​ ហៅឡាន សង្គ្រោះដឹកយកមក ព្យាបាល​នៅ​មន្ទីរ​បង្អែក​ស្រុក​ក្រឡាញ់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២១

ខេត្តសៀមរាប៖លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេច ប្រគល់ភារកិច្ច ជូនស្នងការរងខេត្តសៀមរាប ចំនួន៣រូប ឲ្យទទួលជំនួយការ ដឹកនាំការិយាល័យ ជូនស្នងការខេត្តសៀមរាប។
នេះបើយោងតាមសេចក្ដីសម្រេច ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាននៅថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២១

ខេត្តសៀមរាប៖លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នៅ
ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះបានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាដោះស្រាយ ករណីពលរដ្ឋ ការបិទផ្លូវពីស្រុកអង្គរធំ ទៅស្រុកអង្គរជុំ
តាមបណ្តោយផ្លូវ2SR2 នៅសាលប្រជុំរដ្ឋបាលស្រុកអង្គរធំ។

អាជ្ញាធរស្រុកអង្គរធំបានឲ្យដឹងថា កិច្ចប្រជុំនេះ បានឯកភាពគ្នា មាន៧ ចំណុច។

1.ក្រុមហ៊ុន ត្រូវស្រោចទឹកផ្លូវ ជូនប្រជាពលរដ្ឋក្នុង ១ថ្ងៃ ៣ដង ចាប់ពីថ្ងៃទី០៧ខែមករា ឆ្នាំ២០២១ នេះតទៅ។

2.មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសិក្សាអំពីការដាក់ស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវ។

3.អធិការដ្ឋាននគរបាលស្រុកអង្គរធំ ត្រូវធ្វើការពិនិត្យមើល ចាប់ល្បឿនការបើកបរ និងត្រួតពិនិត្យ រកសារធាតុញៀន លើអ្នកបើកបរ ដោយសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្ត។

4.មន្ទីរបរិស្ថានខេត្ត ត្រូវចុះពិនិត្យការផាកពិន័យលើរថយន្តដែលពុំបានគ្របទ្រុងត្រឹមត្រូវ។

5.មន្ទីររ៉ែ និងថាមពលខេត្ត ត្រូវចុះពិនិត្យលើទីតាំងធ្វើអាជីវកម្ម លើអាជ្ញាប័ណ្ណដែលហួសសុពលភាព ត្រូវចាត់វិធានការតាមផ្លូវច្បាប់។

6.មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវពិនិត្យសិក្សាលើការជួសជុលផ្លូវនេះ។

7.រដ្ឋបាលស្រុកអង្គរធំ និងស្រុកអង្គរជុំ ត្រូវពិនិត្យ និងតាមដានលើការអនុវត្តនរបស់ក្រុមហ៊ុន តាមកិច្ចសន្យា។

8.សូមក្រុមហ៊ុនធ្វើអាជីវកម្ម ថ្ម ជួយជួសជុល កន្លែង ដែលមានក្រឡុកធំៗ តាមដងផ្លូវ និងសហការ ក្នុងការផ្ទុកថ្ម តាមទម្ងន់រថយន្ត(មិនអោយលើទម្ងន់កំណត់នៃរថយន្ត)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅយប់នៅម៉ោងជិត៨ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ត្រីម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរស្តុបខាងកើតផ្សារលើ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យោងតាមប្រភពព័ត៌មានបានដឹងថា ស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាកហុងដា គ្លិច ពាក់ស្លាកលេខ សៀមរាប ១Al២៤០៣។

ក្រោយកើតហេតុសមត្ថកិច្ច នគរបាលចរាចរណ៍បានចុះធ្វើការវាស់វែង និងបញ្ជូន ស្ត្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ទោះជាយ៉ាងណា សមត្ថកិច្ច នៅមិនទាន់បញ្ជាក់ព័ត៌មាន លម្អិតនៅឡើយទេ ចំពោះហេតុការណ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២១

ខេត្តសៀមរាប៖យ៉ាងហោចណាស់ មនុស្សម្នាក់ បានស្លាប់និង៣នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារគោយន្តកន្ត្រៃ បុកម៉ូតូ២គ្រឿង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី០៦ ខែមករា ឆ្មាំ២០២១ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប។

សមត្ថកិច្ចប្រាសាទបាគង បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍
នេះ រវាងគោយន្តកន្រ្តៃ និងម៉ូតូ២គ្រឿងបញ្រ្ជាសទិសគ្នា។
គោយន្តកន្រ្តៃ ម៉ាកគូបូតាពណ៌ក្រហម អ្នកបើកបរ រត់គេចខ្លួនបាត់បើកពីជើង ទៅត្បូង បុកម៉ូតូម៉ាកC៩០ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរឈ្មោះ ពុធ រ៉ាមី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប របួសធ្ងន់ បើកពីជើង ទៅត្បូង មានអ្នកជិះជាមួយ២នាក់
១-ភត់ រី ភេទស្រីអាយុ៣០ឆ្នាំ(របួសធ្ងន់)
២-ស្លាប់កូនក្មេងស្រីអាយុ២ឆ្នាំ នៅមន្ទីរពេទ្យ។ ជនរងគ្រោះ រស់នៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាប។
បន្ទាប់មកគោយន្តកន្រ្តៃ ក៏បានទៅបុកម៉ូតូមួយទៀត ម៉ាកវេវ C១០០ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១BN ៦៧៤៥
ទិសដៅ ពីត្បួង ទៅជើង បើកបរដោយ
ឈ្មោះ សង់ សាន អាយុ១៨ឆ្នាំ ភេទប្រុស របួសស្រាល។

សមត្ថកិច្ចខេត្តបានឲ្យដឹងថាមូលហេតុ អ្នកបើកបរ គោយន្តកន្រ្តៃ បត់ខ្វះការប្រុងប្រយ័ត្ន។ សមត្ថកិច្ចបាននាំយកគោយន្តកន្រ្តៃ និងម៉ូតូ ទៅរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page165 Page166 Page167 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×