Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ខេត្តសៀមរាប៖មន្ត្រីអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅព្រឹកនេះថា វត្ថុបុរាណចំនួន០៥ ដែលបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានរកឃើញនាពេលកន្លងមក បានសម្រេចប្រគល់ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីយកមកថែរក្សា និងអភិរក្សបន្តទៀត។

វត្ថុបុរាណទាំង០៥រួមមាន៖១.សសរពេជ្យមួយកំណាត់តូច ២.កំពូលប្រាសាទតាមជ្រុងនៃប្រាសាទធំ ៣.ឆ្នាំងថ្នាំមួយ ៤.ដុំហោជាងផ្នែកខាងលើ មានកំណាត់ព្រះសិររូបព្រះមួយផ្នែក និង៥.បង្គោលព្រះទិស មួយដុំ។

សូមជម្រាបជូនថា នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរជាតិអប្សរា បានទទួលវត្ថុបុរាណពីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋនានា បានប្រទះឃើញនិងស្ម័គ្រប្រគល់ជូនអាជ្ញាធរជាតិអប្សរា ធ្វើការថែរក្សា និងអភិរក្ស ដើម្បីសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ។

ពិធីប្រគល់ទទួលវត្ថុបុរាណទាំង០៥ប្រភេទនេះនៅពីថ្ងៃទី០១ ខែមិថុនា ម្សិលមិញ ក្នុងឱកាសចូលរួមពិធីប្រគល់និងដាំកូនឈើនាបញ្ជាការដ្ឋានយោធភូមិភាគទី៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ខេត្តសៀមរាប៖លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ព្រឹកមិញ បានដឹកនាំសមាជិក​ សមាជិកា ប្រមាណ ១៥០នាក់ ចូលរួមដាំកូនឈេីនៅក្នុងបរិវេណទីបញ្ជាការយោធភូមិភាគទី៤ ក្រោមអធិបតីភាព លោក ពៅ ហេង មេបញ្ជាការរងកងទ័ពជេីងគោក និងជា​មេបញ្ជាការយោធិភូមិភាគទី៤។

ក្នុងឱកាសនោះផងដែរលោក ហ៊ុន ប៉ូគា ប្រធានក៏ដូចជាសមាជិក​ សមាជិកា ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បរសជនដែលបានចូលរួមឧបត្ថម្ភនូវទឹកបរិសុទ្ធ ដល់ក្រុមការងារក្នុងយុទ្ធនាការដាំកូនឈេី អោយជួបតែពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។

អំណោយដែលទទួលបានពីសប្បរសជនរួមមាន៖

⁃ ក្រុមហ៊ុនទឹកបរិសុទ្ធ អរុណា ឧបត្ថម្ភទឹកបរិសុទ្ធចំនួន២៥កេស

⁃ យោធភូមិភាគទី៤ បានឧបត្ថម្ភទឹកបរិសុទ្ធអរុណាចំនួន១២កេស

⁃ លោកឧកញ៉ា តេង ហឿង អគ្គនាយកក្រុមហ៊ុនផែស្ងួត តេង ឡាយ ឧបត្ថម្ភទឹបរិសុទ្ធអរុណាចំនួន១០កេស។

សូមជម្រាបថា កូនឈើចម្រុះ ដែលត្រូវបានដាំនាព្រឹកមិញនេះ ប្រមាណ១ម៉ីនដើម ប្រភេទបេង ធ្នង់ គ្រញូង និង នាងនួន លើផ្ទៃដី ទំហំជាង ២.៥ហិកតា។

ការដាំនេះ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្ស បរិស្ថានធម្មជាតិ ឱ្យកាន់តែមានភាពស្រស់បំព្រង នៅក្នុងបរិវេណមេបញ្ជាការយោធិភូមិភាគទី៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ខេត្តសៀមរាប៖កូនឈើចម្រុះចំនួន១ម៉ឺនដើម ត្រូវបានដាំ នៅក្នុងទីបញ្ជាការយោធភូមិភាគទី៤ នៅថ្ងៃទី០១ ខែមិថុនា ព្រឹកមិញនេះ។

ការដាំកូន ឈើចម្រុះ ប្រភេទបេង ធ្នង់ គ្រញូង និង នាងនួន លើផ្ទៃដី ទំហំជាង ២.៥ហិកតានេះ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្ស បរិស្ថានធម្មជាតិ ឱ្យកាន់តែមានភាពស្រស់បំព្រង នៅក្នុងបរិវេណយោធភូមិភាគទី៤ ជាពិសេសនៅក្នុងតំបន់រមណីដ្ឋានអង្គរទាំងមូល។

សូមជម្រាបជូនថា នេះជាឆ្នាំទី២ហើយ ដែលនាំគ្នាដាំកូនឈើចម្រុះឡើងវិញ នៅបរិវេណទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលលើកទី១បានដាំកាលពីអំឡុងខែឧសភា ឆ្នាំ២០២០ ចំនួនមួយម៉ឺនដើម និងលើកទី២ប្រារព្វឡើងក្នុងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះចំនួន១ម៉ឺនដើម។

គួរបញ្ជាក់ថា ពិធីនេះប្រារព្វឡើងក្រោមវត្តមានលោកពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ខណ្ឌរដ្ឋបាលព្រៃឈើ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមចលនាយុវជន១៥៧សាខា ខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២១

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានប្តឹងមេឃុំត្បែង ខេត្តសៀមរាប ករណីចេញលិខិតកាន់កាប់ដីឲ្យហើយ បែជាចេញលិខិតមោឃភាពចោលវិញ ដោយយកដីនោះទៅប្រគល់អោយអ្នកផ្សេង។

ស្ត្រីដែលបានប្តឹងលោកមេឃុំ មានឈ្មោះស៊ឹង និត អាយុ៥១ឆ្នាំ មានទីលំនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំណែកមេឃុំ ដែលរងបណ្តឹងមានឈ្មោះហ៊ាប ថា ជាមេឃុំត្បែង នៃស្រុកបន្ទាយស្រី។

យោងតាមបណ្តឹងចុះថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២១ ដែលបានចុះលេខទទួលដោយរដ្ឋបាលស្រុកបន្ទាយស្រី មានខ្លឹមសារថា សុំប្តឹងឈ្មោះហ៊ាប ថា មេឃុំត្បែង ពីបទធ្វើឯកសារកាន់កាប់ដីធ្លីអោយនាងខ្ញុំ(ស៊ឹង និត) ហើយចេញលិខិតមោឃភាព លើលិខិតនេះចោលវិញ ដោយគ្មានធ្វើការសម្របសម្រួលដោះស្រាយ។ ខ្លឹមសារបង្ហាញថា លិខិតស្នើសុំកាន់កាប់ដីធ្លីលេខ:៩០៤/១៧ ឃ.ត.៣១ ០៥.២០១៧ របស់មេឃុំត្បែង។ ឯលិខិតមោឃភាពលេខ:៧១៤/២០ឃ.ត ១៤.១២.២០២០ របស់មេឃុំត្បែង។ ក្នុងលិខិតបញ្ជាក់ថា តបតាមបណ្តឹងសូមលោកអភិបាលស្រុកមេត្តាជួយដោះស្រាយនិងរកយុត្តិធម៌ ត្បិតលោកមេឃុំត្បែង ដកយកដីដែលមានលិខិតចុះលេខខាងលើ ទៅប្រគល់អោយឈ្មោះជា កិញ ភេទប្រុសដោយមិនរកខុសត្រូវអោយនាងខ្ញុំ(ស៊ឹង និត) ឡើយ។ ចំណែកលោកស្រីជា សាវេត ប្រពន្ធ លោកជា កិញ បានបញ្ជាក់ថាដីខាងលើនេះជាកម្មសិទ្ធិរបស់គាត់និងប្តី។ ដីនេះមានសាវតារត្រឹមត្រូវដោយលក់ទិញតៗគ្នាហើយរូបគាត់ជាម្ចាស់ទី៥។

ក្នុងករណីនេះ លោកហ៊ាប ថា មេឃុំត្បែង បានថ្លែងតាមទូរស័ព្ទៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១នេះថា តាមពិតដីនោះមានម្ចាស់ហើយ។ ប៉ុន្តែដោយមានបុរសឈ្មោះជុន ជឿន ម្ចាស់ដីជាប់ព្រំគ្នា មកអះអាងជាមួយលោកថា ដីគ្មានម្ចាស់ ហេតុដូច្នេះហើយ ទើបលោកសម្រេចចេញលិខិតកាន់កាប់អោយស្ត្រី ឈ្មោះស៊ឹង និត។ លោកមេឃុំបន្តថា លោកពិតជាបានចេញលិខិតមោឃភាពលិខិតកាន់កាប់ដីរបស់ឈ្មោះស៊ឹង និត ពិតមែន។ លោកក៏បានអោយបុរសឈ្មោះជុនជឿន ជួយសម្រួល៥០០ដុល្លារទៅឈ្មោះស៊ឹង និត ដែរ តែគាត់មិនព្រម ហើយក៏បានប្តឹងទៅស្រុក។ ពេលនេះរដ្ឋបាលស្រុកកំពុងពិនិត្យលើករណីនេះហើយ។

ជុំវិញករណី ពលរដ្ឋប្តឹងមេឃុំ ករណីដី១ប្លង់មានម្ចាស់ពីរនេះ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ពុំទទួលទូរស័ព្ទ ដើម្បីសុំការពន្យល់បាននៅឡើយទេ បើទោះបី បានហៅចូលជាច្រើនដងយ៉ាងណាក៏ដោយ។

ស្ត្រីម្ចាស់បណ្តឹង បញ្ជាក់ចុងក្រោយថា ករណីខាងលើនេះ ហាក់កំពុងមានភាពមិនប្រក្រតី សូមថ្នាក់ដឹងនាំមេត្តាជួយពិត្យនិងដោះស្រាយដោយតម្លាភាពផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២១

ខេត្តសៀមរាប៖លោក សំ វណ្ណធឿន ប្រធានផ្នែកបដិសណ្ឋារកិច្ច សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាសៀមរាប បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយ មួយចំនួនប្រគល់ជូន លោក សាយ រិទ្ធីសក្ក័ នាយកសាលានគរបាលជាតិភូមិភាគ៤ ដេីម្បីផ្គត់ផ្គង់ដល់កងកម្លាំង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ការផ្ដល់អំណោយ នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាប តាមការណែនាំពីលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប។

លោកសំ វណ្ណធឿន បានឲ្យដឹងថា អំណោយប្រគល់ជូនសាលានគរបាលជាតិភូមិភាគ៤ រួមមាន៖

អាកុល ៣០លីត្រ .ទឹកសុទ្ធ វីតាល់ ចំនួន ៥កេស. ពងទាចំនួន ១២០ គ្រាប់ .ម៉ាសចំនួន ១២៥០ ម៉ាស។

ឆ្លៀតក្នុងឱកាស នាំយកអំណោយ ប្រគល់ជូន ខាងលើនេះដែរ លោក សំ វណ្ណធឿន បានមានមតិសំណេះសំណាល និងផ្តាំផ្ញេីដល់លោកនាយកនាយកសាលា និងមន្ត្រីនគរបាលដែលមានវត្តមាន សូមថែរក្សាសុខភាព និង សូមមេត្តាចូលរួមអនុវត្ត តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២១

ខេត្តសៀមរាប៖អ្នកលក់កាហ្វេម្នាក់ និងជាងកាត់សក់ម្នាក់ ត្រូវបាននគរបាលក្រុងសៀមរាបចាប់ខ្លួនពាក់ព័ន្ធ ករណីរក្សាទុក​ ជួញដូរ​ និងប្រេីប្រាស់នូវសារធាតុញៀន។

ការចាប់ខ្លួននេះធ្វើឡើង នៅថ្ងៃអាទិត្ យទី៣០ ខែឧសភា ម្សិលមិញ ចំណុចបន្ទប់ជួលស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ជនសង្ស័យ ១-ឈ្មោះ ហែម ឡាយ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)

២-ឈ្មោះ ឌី វណ្ណដេត ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(រក្សាទុក ជួញដូរនិងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។

សមត្ថកិច្ចបានឲ្យដឹងថា ករណីបង្ក្រាបនេះដកហូតវត្ថុតាងម្សៅមេតំហ្វេតាមីនចំនួន០៥កញ្ចប់ ស្មើនឹងទម្ងន់ ២១.៥៨ក្រាម(ទម្ងន់សុទ្ធ)និងសម្ភារវេចខ្ចប់​ រួមឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង។ទូរស័ព្ទចំនួន០៣គ្រឿងផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយសាកសួរ បានបញ្ជូនជនសង្ស័យ និង វត្ថុតាងទៅ សាលាដំបូងខេត្តសៀមរាដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២១

ខេត្តសៀមរាប៖លោក ងួន មាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកប្រាសាទបាគងនឹងលោក ប៉ុកលាបភី អនុប្រធាន បានដឹកនាំសមាជិក សមាជិកា បានចុះចែកអំណោយ ដល់ពលរដ្ឋ ចំនួន២គ្រួសារ ដែលមានជីវភាពខ្វះខាត។

ការចុះចែកអំណោយដល់ពលរដ្ឋ ចំនួន២គ្រួសារ នេះធ្វើឡើង នៅសាលាឃុំបល្ល័ង្កស្រុកប្រាសាទបាគង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ តាមការណែនាំរបស់ លោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្តសៀមរាប។

អំណោយប្រគល់ជូនមួយគ្រួសារទទួលបាន៖

⁃ អង្ករ២៥គីឡូ

⁃ ទឹកសុទ្ធ ៥យួរ

⁃ មី ១កេស

⁃ ត្រីខ ១យួរ

⁃ ទឹកត្រី១យួរ

⁃ ទឹកសុីអុីវ ១យួរ

⁃ ប្រេងឆា១ដប

⁃ ថវិកា ៤មុឺនរៀល

ក្នុងឱកាសផ្ដល់អំណោយ លោក ងួន មាន បានមានមតិសំណេះសំណាល ក៏ដូចជាផ្តាំផ្ញេីដល់ក្រុមគ្រួសារទាំងពីរ អោយថែរក្សាសុខភាព និង សូមមេត្តាចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន​ ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

នៅព្រឹកមិញនេះដែរ លោក ស៊ន តុលា តំណាង លោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧) ស្រុកពួក ក៏បានចូលរួមរំលែកទុក្ខគ្រួសារនៃសព​ ឧបាសក ឡុង ផុន អាយុ៧១ឆ្នាំ ស្ថិតនៅភូមិកោះជីវាំង ឃុំ ព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានទទួលមរណភាព ដោយជរាពាធ

ត្រូវជា អ៊ុំ របស់ លោក ស៊ន តុលា សមាជិកសកម្ម នៃសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ស្រុកពួក។ ក្នុងឱកាសចូលរួមរំលែកទុក្ខគ្រួសារសពខាងលើនេះដែរក៏

បាននាំយកថវិកា ចំនួន ៥៦០,០០០រៀល (ហាសិបប្រាំមួយម៉ឺនរៀល) ជូនដល់គ្រួសារសពផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២១

ខេត្តសៀមរាប៖ពាក់ព័ន្ធស្ត្រីម្នាក់ស្លាប់ ក្រោយទទួលថ្នាំពីគ្លីនិកឯកជន ឈ្មោះស៊ី អិលស៊ី យកទៅលេប មហាជនសុំអោយមានការ បើកការស៊ើបអង្កេត បើទោះបីមាន ការបំភ្លឺពីក្រុមគ្រូពេទ្យហើយក្ដី។

ករណីខាងលើនេះ មហាជនក្នុងខេត្តសៀមរាប នៅតែបង្ហាញភាពងឿងឆ្ងល់ ដោយលើកជាសំណួរថា ឆ្លងកាត់ការពិនិត្យរបស់ក្រុមគ្រូពេទ្យ បានចេញជាឯកសារនិងបំភ្លឺប្រហាក់ប្រហែលគ្នា ដោយបញ្ជាក់ថា ជនរងគ្រោះមិនបានលេបថ្នាំដែលគ្លីនិក ស៊ី អិលស៊ី ផ្តល់អោយទេ។ ចំណែកការព្យាបាល របស់គ្លីនិកក៏ត្រឹមត្រូវតាមបច្ចេកទេសពេទ្យដែរ។ ប៉ុន្តែគេនៅមានជាចម្ងល់ថា ហេតុអ្វីស្រ្តីឈ្មោះឡាំ ស្រីល័ក្ខ ដែលជាប្អូនថ្លៃជនរងគ្រោះ នៅពេលអ្នកកាសែតសួរដំបូង ឆ្លើយថា ជនរងគ្រោះ បានលេបថ្នាំនៅព្រលប់ថ្ងៃទី២៣ខែឧសភា។ លុះពេលក្រុមគ្រូពេទ្យចុះទៅសាកសួរ គាត់បែជាឆ្លើយថា ជនរងគ្រោះមិនបានលេបថ្នាំទេ។ ម្យ៉ាងវិញទៀត នៅថ្ងៃទី២៣ខែ ឧសភា អ្នកជម្ងឺទៅបើកថ្នាំបន្ថែមយកមកលេប ចុះបើអ្នកជម្ងឺមិនលេប តើទៅបើកថ្នាំមកធ្វើអី..?។

ជាមួយនឹងចម្ងល់របស់មហាជននេះ គេឃើញលោកម៉ក់ សំអឿន ប្រធានការិយាល័យប្រតិបត្តិស្រុកអង្គរជុំ បង្ហោះសារក្នុងហ្វេសប៊ុកផ្លូវការ របស់លោក បញ្ជាក់នាង(ជនរងគ្រោះ)បានលេបថ្នាំដែលនៅសល់ពីវេជ្ជ:បញ្ជាមុន។ ថ្នាំដែលបានបើកនៅថ្ងៃទី ២៣.៥ .២០២១មិនទាន់បានលេប តែបានលេបថ្នាំដែលនៅ សល់ ព្រោះជាអ្នកជម្ងឺចាស់។

យោងតាមខ្លឹមសាបញ្ជាក់របស់លោកម៉ក សំអឿង  មហាជនទទូចសុំអោយមានការស៊ើបអង្កេតទៅលើគ្លីនិកឈ្មោះស៊ី អិល ស៊ី ពីព្រោះថា ថ្នាំពេទ្យគឺជាអាវុធមុខពីរ (អាចជានិងអាចស្លាប់)។

សូមបញ្ជាក់ថា កាលពីវេលាទាបភ្លឺថ្ងៃទី២៤ខែ ឧសភាឆ្នាំ២០២១ ជនរងគ្រោះឈ្មោះហ៊ាន់ ធន់ ភេទស្រី អាយុជាង៣៣ឆ្នាំ នៅភូមិគោកដូង ឃុំត្រីញរ័ ស្រុកពួក ខេត្តសៀមរាប បានស្លាប់។

ករណីនេះ ខាងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តអះអាងថា អ្នកជម្ងឺមិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។  តែសាច់ញាតិជនរងគ្រោះបញ្ជាក់ថា ជនរងគ្រោះបានលេបថ្នាំពីព្រលប់។ តែថាស្លាប់ដោយសាអ្វីនោះ គឺមិនដឹងឡើយ។ គ្លីនិកឯកជនឈ្មោះស៊ី អិល ស៊ី មានទីតាំងក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ក្រោយពីអ្នកជម្ងឺស្លាប់ លោកម៉ក់ សំអឿន ប្រ ធានការិយាល័យសុខាភិបាល ប្រតិបត្តិស្រុកអង្គរជុំ បានអោយដឹងថា តាមការសាកសួររបស់លោក ជនរងគ្រោះ ជាអ្នកជម្ងឺធ្លាប់ទៅព្យាបាលនៅគ្លីនិកខាងលើ។ លុះថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១ បានទៅទទួលថ្នាំពីគ្លីនិកខាងលើយកទៅលេបទៀត ហើយវេលាទាបភ្លឺចូលថ្ងៃទី២៤ខែដដែលក៏បានស្លាប់។ តែលោកមិនបានបញ្ជាក់ស្លាប់ដោយសាលេបថ្នាំឬយ៉ាង ណានោះទេ។ នៅពេលបន្ទាប់ស្រ្តីម្ចាស់គ្លីនិក បានយកលុយ១០លានរៀលអោយទៅសាច់ញាតិជនរងគ្រោះថែមទៀត។

ស្ត្រីឈ្មោះឡាំ ស្រីល័ក្ខ ដែលត្រូវជាប្អូនថ្លៃជនរង គ្រោះ បានបញ្ជាក់ប្រាប់អ្នកកាសែតថា មុនបងថ្លៃស្លាប់ រូបគាត់ជាអ្នកឌុបទៅបើកថ្នាំពីគ្លីនិក ស៊ី អិល ស៊ី នៅថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១។  នៅម៉ោងជាង៧ យប់ថ្ងៃដដែល(ជនរងគ្រោះ)បានលេបថ្នាំ នៅម៉ោង ១១យប់ក៏ចូលដេករាងខ្លួន។ លុះម៉ោងជាង៤ភ្លឺ ស្រាប់ តែបងថ្លៃស្លាប់តែម្តង។ តែមិនដឹងថា មូលហេតុអ្វីនោះទេ។

ក្នុងករណីនេះ លោកស្រី លី វណ្ណ: ប្រធានការិយា ល័យនិយ័តកម្ម នៃមន្ទីសុខាភិបាលខេត្ត សៀមរាប បានថ្លែងថា តាមការស្រាវជ្រាវរបស់លោកស្រី ជនរងគ្រោះមិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។ ទោះជាយ៉ាងណា ករណីមនុស្សស្លាប់នេះ មានការអះអាងខុសគ្នា រវាងសាច់ញាតិ និងមន្ត្រីសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២១

ខេត្តសៀមរាប៖សមាគមចលនាយុវជន កម្ពុជា ក្រុម១៥៧ សាខាស្រុកចំនួន៣ តំណាង សាខាខេត្តសៀមរាប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានចុះជួយជួសជុល ផ្ទះពលរដ្ឋ និងចែកអំណោយ ដល់អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានផងដែរ។

សកម្មភាពរបស់ សមាគមចលនាយុវជន កម្ពុជា ក្រុម១៥៧ ដែលបានចុះជួយជួសជុល ផ្ទះពលរដ្ឋ និងចែកអំណោយ ដល់អាជ្ញាធរសមត្ថកិច្ចមានចំនួន៣គោលដៅ។

ទី០១
លោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ស្រុកពួក និងសមាជិកសមាជិកា បាននាំយកថវិកា ប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នឹងជួយជួសជុលផ្ទះជូនដូចជា៖ដំបូល ជញ្ជាំង នឹង ជណ្ដេីរ ជូនចំនួន២គ្រួសារ

គ្រួសារទី១ ឈ្មោះ មឿន ផល្លា (ស្រ្តីមេម៉ាយ) នៅភូមិរកាយា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
គ្រួសារទី២ ឈ្មោះ លោក ប៉ក់ ម៉ៃ រស់នៅភូមិ អាង ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
ចំណែក លោក ទួន សុវណ្ណ មេឃុំ កែវពណ៌
ក៏បានចូលរួមថវិកា១០មុឺនរៀលផងដែរ។

ថវិកា ដែលត្រូវប្រគល់ជូន រួមមាន៖
-គ្រួសារទី១ ថវិកាចំនួន ៣០មុឺនរៀល
-គ្រួសារទី២ ថវិកាចំនួន ៤០មុឺនរៀល/

ទី២
លោកអនុប្រធាន សុង លាងឆាយ តំណាងលោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ ចូលរួមរំលែកទុក្ខគ្រួសារនៃសព និងបាននាំយកថវិកា ចំនួន ៥៤០,០០០.០០ រៀល (ហាសិបបួនម៉ឺនរៀល) ជូនដល់គ្រួសារសព ឧបាសិកា អ៉ិម វុន អាយុ៦០ឆ្នាំ ស្ថិតនៅភូមិ ប្រដាក់ ឃុំ ព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដែលត្រូវជា អ៊ុរបស់ លោក ស៊ាន តឿ សមាជិកសកម្ម នៃ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ ដែលបានទទួលមរណភាព ដោយជរាពាធ។

ទី៣
លោក ទេព ពិទូរ្យ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកស្រីស្នំ ព្រមទាំង សមាជិក សមាជិកា និងសប្បុរសជន បាននាំយកអំណោយសម្រាប់ប្រេីប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនរដ្ឋបាលស្រុកស្រីស្នំ ដោយមានលោកស្រី គ្រឹង ស៊ាម អភិបាលរងស្រុក តំណាងលោក ហ៊ន់ ឬទ្ធិ អភិបាលស្រុក និងកងកម្លាំងដែលឈរជេីងត្រួតពិនិត្យតាមព្រំប្រទល់ ជូនដល់អធិការដ្ឋាននគរបាលស្រុកស្រីស្នំ និងមូលដ្ឋានអាវុធហត្ថស្រុកស្រីស្នំ។

អំណោយដែលត្រូវប្រគល់ជូនលោកអភិបាលស្រុករួមមាន ៖
⁃ ម៉ាស៉ីនវ៉ាស់កម្តៅនិងបាញ់អាកុល ចំនួន០២គ្រឿង

អំណោយជូនដល់អធិការស្រុករួមមាន៖
⁃ ម៉ាស៉ីនវ៉ាស់កម្តៅនិងបាញ់អាកុល ចំនួន០១គ្រឿង

អំណោយជូនដល់មូលដ្ឋានអាវុធហត្ថរួមមាន៖
⁃ ម៉ាស៉ីនវ៉ាស់កម្តៅនិងបាញ់អាកុល ចំនួន០១គ្រឿង។

ឆ្លៀតក្នុងឱកាស ចុះចែកអំណោយនិងជួសជុលផ្ទះជាពលរដ្ឋ នេះដែរ សមាគមចលនាយុវជនកម្ពុជា ក្រុម ១៥៧ ទាំង៣ស្រុក បានមានមតិ មតិសំណេះសំណាល ពាំនាំនូវមតិផ្តាំផ្ញើ ពីលោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុមរយ ១៥៧ សាខាខេត្តសៀមរាប ដោយសូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់ នូវអនាម័យ។ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២១

ខេត្តសៀមរាប៖លោក ស្រី វង្សបញ្ញាឫទ្ធិ និងសមាជិក សមាជិកា នៅថ្ងៃទី២៨ ខែឧសភានេះ បាននាំយកអំណោយប្រគល់ជូន លោកឡុង រដ្ឋារក្ស អភិបាលនៃគណ: អភិបាលស្រុកអង្គរធំ និងសមាជិក ស ស យ កស្រុក ព្រមទាំងមន្រ្តីថ្នាក់ស្រុកមួយចំនួនផងដែរ។

+ អំណោយដែលត្រូវប្រគល់ជូនរួមមាន៖
⁃ អង្ករចំនួន ៥០០ គីឡូក្រាម
⁃ ទឹកសុទ្ធ (ទឹករ៉ែ) ចំនួន ៥កេះ។

ឆ្លៀតក្នុងឱកាសនេះដែរលោក ស្រី វង្សបញ្ញាឫទ្ធិ មានមតិសំណេះសំណាល និងផ្តាំផ្ញេីដល់មន្ត្រីសាលាស្រុកអង្គរធំ សូមអោយថែរក្សាសុខភាព និង សូមមេត្តាចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២១

ខេត្តសៀមរាប៖លោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនា យុវជនកម្ពុជាក្រុម១៥៧ ស្រុកពួក បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ១គ្រួសារ ឈ្មោះ មឿន ផល្លា នៅភូមិរកាយា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

ការចែកំណោយនេះធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោកមេឃុំ ទួន សុវណ្ណនឹងលោកស្រី ណៃ ង៉ា ជំទប់ឃុំទី១ និង លោក អនុសេនីយទោ លួស អុីន នាយរងប៉ុសិ៍នគរបាលរដ្ឋបាលកែវពណ៌ នឹង កញ្ញា ម៉េង ច័ន្ទវត្តី តំណាង ស.ស.យ.ក នឹងសមាជិកសមាជិការក្រុម១៥៧ស្រុកពួក ផងដែរ។
អំណោយដែលត្រូវប្រគល់ជូន រួមមាន៖
-ថវិកាចំនួន ១០មុឺនរៀល -ម៉ាសចំនួន ២ប្រអប់
-អាកុលចំនួន ១ដប ⁃ អង្ករ ៥០គីឡូ ⁃ ទឹកសុីអុីវ ១យួរ ⁃ ទឹកត្រី ១យួរ ⁃ ត្រីខ ១យួរ ⁃ មី ២កេស ⁃ ប្រេងឆា ១ដប ⁃ ប៊ីចេង ១គីឡូ ⁃ ស្ករស ១គីឡូ ⁃ អំបិល ១គីឡូ -ខ្ទឹម. ១គីឡូ
-ប្រហុក ១គីឡូ ។

នៅព្រឹកមិញនេះដែរ
លោកអនុប្រធាន មឿនឆាន់ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង បានដឹកនាំសមាជិក សមាជិកា នាំយកនូវបច្ច័យ ដែលបានចូលរួមដោយសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង និងយកទៅចូលពិធីបុណ្យសពម្ដាយបង្កើត របស់សមាជិក ស្រុកជីក្រែង លោក ហេង សេងហ៊ង់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ១ រសៀល នៅភូមិថ្លុកស្មាច់ ឃុំគោកធ្លកលេី ស្រុកជីក្រែង។

បច្ច័យដែលបានចូលបុណ្យមាន៖
– ៥៥ដុល្លារ។

ក្នុងឱកាសចុះចែកអំណោយនិងថវិកានេះដែរ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បាន មានមតិផ្ដាំផ្ញើ សូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យ។ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋចំនួន១៧គ្រួសារ ក្នុងចំណោម១៩គ្រួសារ ដែលមានទីលំនៅ លើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បានព្រមទទួលយកការសម្របសម្រួលរបស់រដ្ឋបាលខេត្តសៀមរាប ដោយចូលរួមការចាប់ឆ្នោតទទួលយកប្លង់ដីថ្មី និងរុះរើផ្ទះសម្បែង របស់ខ្លួនដោយស្ម័គ្រចិត្ត ចេញពីគម្រោងស្ថាបនាផ្លូវភ្លោះនេះ។
ការចាប់ឆ្នោតនេះនៅថ្ងៃទី២៦ព្រឹកមិញនេះ នៅសាលាខេត្តសៀមរាប។

មន្ត្រីបានឲ្យដឹងថា ទីតាំងថ្មីសម្រាប់ផ្តល់ជូនបងប្អូនស្ម័គ្រចិត្តចេញពីចំណុចសំណង់ផ្លូវភ្លោះ គឺរដ្ឋបាលខេត្តបានរៀបចំនៅតំបន់អភិវឌ្ឍរុនតាឯក ភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ដោយរៀបចំតំបន់នោះអោយមានអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តបានចាត់ទុកការស្ម័គ្រចិត្តចាប់ឆ្នោតដើម្បីយកទីតាំងថ្មីនិងរុះរើលំនៅឋានចាស់ដែលជាសំណង់ ស្ថិតនៅលើទីតាំងនៃដីផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត គឹជាគម្រូមួយក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាព ក្រុងសៀមរាប ឱ្យស័ក្កសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ ក្នុងពេលបច្ចុប្បន្នក្រុមការងារ បាននឹងកំពុងសាងសង់និងពង្រីកផ្លូវតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page134 Page135 Page136 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×