Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចមូលដ្ឋានស្រុកសូទ្រនិគមបានរាយការណ៍ថាបុរសម្នាក់បានចងកសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចទល់មុខធនាគារABA ស្ថិតក្នុងភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះ មានឈ្មោះ ស៊ិន សុខឡេន អាយុ៣០ឆ្នាំ រស់នៅភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជុំវិញព័ត៌មានបុរស ចងក សម្លាប់ខ្លួននេះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីមូលហេតុ នៅឡើយទេ ដោយបច្ចុប្បន្នកម្លំាងជំនាញកំពុងធ្វើការស្រាវជ្រាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តសៀមរាប៖មន្ត្រីបាននិយាយថាខ្លួនបានចាប់ផ្ដើមចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស និងពាក់មិនត្រឹមត្រូវ មកផាកពិន័យតាមផ្លូវច្បាប់។​ ការចុះផាកពិន័យនេះបានធ្វើឡើងនៅផ្សារលើធំថ្មី ដែលស្ថិតនៅជាប់បណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមជម្រាបថា មុននឹងចុះធ្វើការផាកពិន័យនេះគឺ អាជ្ញាធរធ្លាប់បានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករមួយចំនួនតូចមិនអនុវត្ដតាម ទើបក្រុមមន្ត្រីចុះអនុវត្ដទៅតាមផ្លូវច្បាប់បែបនេះ។ ចំពោះបុគ្គលណា ដែលមិនបានពាក់ ម៉ាសនៅកន្លែងចាំបាច់ ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យចំនួនពី ២០ម៉ឺនរៀល ទៅ១លានរៀល ប្រសិនបើបុគ្គលនោះ មិនធ្វើតាមការព្រមានលើកទី១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តសៀមរាប៖សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃទស្សនកិច្ចការងាររបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ០៧-០៨ ខែមិថុនា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តសៀមរាប៖រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១បានអញ្ជើញចូលរួមជាសក្ខីភាពក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ចំនួន២ រួមមាន៖

១.គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៥។ ឯកសារខាងលើនេះបានរៀបចំផែនការយ៉ាងលម្អិតសម្រាប់កិច្ចសហប្រតិបត្តិការវិស័យវប្បធម៌ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

២.អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។ ភាគីទាំងពីរបានឯកភាពរួមគ្នាក្នុងការដោះស្រាយហានិភ័យនិងបញ្ហាប្រឈមនៃបណ្តាញអ៉ិនធើណេតនិងសន្តិសុខទិន្នន័យ។ ភាគីកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការគាំទ្រគំនិតផ្តួចផ្តើមសន្តិសុខទិន្នន័យសកល។
ការចុះហត្ថលេខាលើឯកសារខាងលើ បានបញ្ជាក់ឱ្យឃើញពីវឌ្ឍនភាពសំខាន់និងថ្មីៗដែលទទួលបានក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានប្រទះឃើញម៉ូតូចំនួន៣គ្រឿងនៅក្នុងបន្ទប់ជួល សង្ស័យពាក់ព័ន្ធនិងអំពើលួច។

ការឃើញនេះនៅថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ​២០២១​ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះដែលមានបន្ទប់ជួល មានឈ្មោះ ស៊ិន សុផាត ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ចំពោះជនសង្ស័យដែលបានជួលបន្ទប់ខាងលើមានឈ្មោះ វ៉ាន់ វាសនា ភេទ ប្រុស អាយុ២៧ឆ្នាំទីលំនៅបច្ចុប្បន្នភូមិល្វា ឃុំកំពង់ឬស្សីស្រុកពោទិ៍រៀង ខេត្តព្រៃវែង  (រត់គេចខ្លួនបាត់)។

ម៉ូតូចំនួន០៣គ្រឿង:
១/ .ម៉ូតូម៉ាកហុងដាពណ៌ខ្មៅ C១២៥ ផ្លាក់លេខ ភ្នំពេញ:១FX:៥១៥៤ សេរីឆ្នាំ ០១៦ លេខតួលេខម៉ាស៊ីន៩១៥៤១១០
២/ .ម៉ូតូម៉ាក់ហុងដាពណ៌ខ្មៅ C១២៥ ផ្លាក់លេខ សៀមរាប:១T:៥០៥៩ សេរីឆ្នាំ០១៤ លេខតួ/លេខម៉ាស៊ីន ៩៦៣៧១៤០
៣/ .ម៉ូតូម៉ាក់ហុងដាពណ៌ខ្មៅ C១២៥ ផ្លាក់លេខ សៀមរាប :១N:៣៤១៤ សេរីឆ្នាំ0១៣។
សមត្ថកិច្ចបញ្ជាក់ថាចំពោះជនសង្ស័យម្នាក់ពេលសមត្តកិច្ចមូលដ្ឋានចុះដល់បន្ទប់ជួលខាងលើបានរត់គេចខ្លួនបាត់។

តាមការសាកសួរម្ចាស់ផ្ទះជួល បានបញ្ចាក់ប្រាប់សមត្តកិច្ចថាឈ្មោះ វ៉ាន វាសនា ភេទប្រុសអាយុ២៧ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី បានមកជួលបន្ទប់ស្នាក់នៅចាប់ពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១ មកដល់ពេលនេះ ។
ចំពោះម៉ូតូទាំង៣គ្រឿង ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីស្រាវជ្រាវរកម្ចាស់ម៉ូតូ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរស្រុកបន្ទាយស្រី នៅថ្ងៃច័ន្ទ ទី០៧ ខែមិថុនា ម្សិលមិញ បបានបើកកិច្ចប្រជុស្ដីពីការចុះពិនិត្យ និងវាយតម្លៃលើសំណើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ដ្រស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

កិច្ចប្រជុំនេះធ្វើឡើង រវាងគណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោក ឃន សារ៉េត អគ្គលេខាធិការរង ក្រសួងកសិកម្ម និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រី ជំនាញ ពាក់ព័ន្ធ ផងដែរ។

សូមជម្រាបថាកិច្ចប្រជុំ នេះមានការសហការរវាងរដ្ឋបាលព្រៃឈេី នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តសៀមរាប មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាល ព្រៃឈេីសៀមរាប មន្ទីរបរិស្ថានខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងរដ្ឋបាលស្រុកបន្ទាយស្រី ក្នុងគោលបំណង ពិនិត្យលទ្ធភាពក្នុងការកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ខេត្តសៀមរាប៖គម្រោងកាត់បន្ថយសំណល់ប្លាស្ទិក ត្រូវបានចុះកិច្ចព្រមព្រៀងអនុវត្តរវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប។

ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃច័ន្ទ ថ្ងៃទី ០៧ ខែមិថុនា ម្សិលមិញ រដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោកគិត ច័ន្ទគ្រីស្នា ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកង៉ាន់ ភិរុណ អភិបាលរងខេត្ត។

ថ្លែងក្នុងឱកាសដល់ថ្លៃថ្លានេះដែល លោក ង៉ាន់ ភិរុណ មានប្រសាសន៍ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងកៀងគរធនធានពីដៃគូអភិវឌ្ឍន៍ និងជម្រុញ ដល់រដ្ឋបាល ក្រុង-ស្រុកក្នុងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនតាមបណ្តាក្រុង-ស្រុក ដោយអនុលោមតាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីធានាបាននូវ សោ-ភណ្ឌភាព សុខមាលភាព និងគុណភាពបរិស្ថាន។ តាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមកនេះ ខេត្តសៀមរាប ទទួលបានឡដុតសំរាមចំនួន ៣គ្រឿង រ៉ឺម៉កម៉ូតូកង់បីចំនួន ០៦គ្រឿង និងរថយន្តដឹកជញ្ជូនសំរាម ២គ្រឿង ផ្តល់ដោយក្រសួងបរិស្ថាន និងទទួលរថយន្តបោសសម្អាតផ្លូវចំនួន ០៣គ្រឿង ក្រោមជំនួយឧបត្ថម្ភពីខេត្តយូណាននៃសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់សម្អាតតាមដងផ្លូវ នានាក្នុងក្រុងសៀមរាប។

លោកបានបន្ថែមទៀតថា តាមរយៈកិច្ចសហការអនុវត្តគម្រោងនេះ សង្ឃឹមថា សំណល់ប្លាស្ទិកនឹងត្រូវបានកាត់បន្ថយតាមរយៈការបញ្ជៀបការយល់ដឹង និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ការប្រើបា្រស់ផលិតផលជំនួសផលិត ផលប្លាស្ទិក និងការគាំទ្រនូវមធ្យោបាយសម្ភារផ្សេងៗសម្រាប់អនុវត្តសកម្មភាពរួមមាន៖១).ការសិក្សាពីលទ្ធភាព និងមធ្យោបាយបង្កើនសេវាគ្របដណ្តប់ក្នុងការប្រមូល សម្អាត និងដឹកជញ្ជូនសំរាម និងដោះស្រាយការកកស្ទះសំរាម ២).ការផ្តល់នូវសម្ភារធុងសំរាម និងការរៀបចំដំឡើងប៉ាណូផ្សព្វផ្សាយទាក់ទងនិ ងការកាត់បន្ថយប្លាស្ទិក និង៣).ការបង្កើនចំណេះដឹង និងយុទ្ធនាការផ្សព្វផ្សាយគ្រប់មធ្យោបាយ។

សូមជម្រាបថាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការទប់ស្កាត់ និងការកាត់បន្ថយសំណល់ប្លាស្ទិកទំាងនៅលើដី និងក្នុងទឹក តាមរយៈការអនុវត្តនូវគោលការណ៍៤Rs (ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងបដិសេធ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២១

ខេត្តសៀមរាប៖លោក ឌិម ហេង អនុប្រធានផ្នែកបុគ្គលិក សាខាខេត្តសៀមរាប តំណាងអោយលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប នៅថ្ងៃចន្ទទី ០៧ ខែ មិថុនា ឆ្នាំ២០២១ នេះបាននាំយកអំណោយជូនលោក ស៊ូ វណ្ណដេត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់ចែកជូនដល់កងកម្លាំងដែលប្រចាំការនៅតាមគោលដៅ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។

លោក ឌិម ហេង អនុប្រធានផ្នែកបុគ្គលិក សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានឲ្យដឹងថា
អំណោយដែលប្រគល់ជូន រួមមាន៖

-អង្ករ ៥០ គីឡូ -ទឹកសុទ្ធvital ៥ កេស -មីម៉ាម៉ា ២ កេស -ត្រីខ ២យួរ -ទឹកស៉ីអ៉ីវ ១យួរ -ទឹកត្រី ១យួរ -ប្រេងឆា ១ដប -ស្ករស ១គីឡូ -ប៊ីចេង កញ្ចប់ -អំបិល ១គីឡូ -ម៉ាស ៥០០ ម៉ាស -អាកុល ១កាន និងដបបាញ់អាល់កុល ៤ដប។

ក្នុងឱកាសនេះដែរ លោក ឌិម ហេង បានមានមតិផ្តាំផ្ញេីដល់កងកម្លាំង ដោយសូមយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ ។ ជាពិសេស សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។

នៅព្រឹកមិញនេះដែរ លោក វឿន វណ្ណារិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកសូទ្រនិគម សាខាខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ធ្វើការចែកអំណោយ មួយគ្រួសារ ជូនគ្រួសារ លោក ហ៊ត់ ហៃ ដែល មានទី លំនៅ ភូមិបន្ទាយឈេី សង្កាត់ ទឹក វិល ក្រុង សៀមរា ប ខេត្ត សៀមរាប ដែលមានជីវភាពខ្វះខាត ហើយ មាន ជំងឺប្រចាំកាយ ព្រមទាំងមានកូនក្នុងបន្ទុក៦នាក់។

អំណោយចែកជូន រួម មាន ៖ ១ អង្ករ ៥០គីឡូ ២/ ទឹកត្រី ១យួរ ៣/ ទឹក សុីអុីវ ១យួរ ៤/ ប៊ីចេង ១គីឡូ ៥/ អំបិល ១គីឡូ ៦/ ស្ករស ១គីឡូ ៧/ ខ្ទឹម ស ១គីឡូ ៨/ ត្រីខ ១យួរ ៩/ សាប៊ូលាង ចាន១ដប ១០/ សាប៊ូ ម្សៅ ១កញ្ចប់ ១១/ ប្រេងឆា ១ដប និងថវិកា ១០០,០០០រៀល ដប់ម៉ឺនរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២១

ខេត្តសៀមរាប៖ដោយមានការណែនាំពីលោក ហ៊ុន ប៉ូគា​ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប​ បានចាត់តាំង លោក ឈាវ មុន្និន ប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប ព្រមជាមួយសមាជិក​ សមាជិកា ដោយមាន ការចូលរួមពី លោក ពៅ ថាវរិន្ទ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកវិល និង លោក មេភូមិបន្ទាយឈើ បាននាំយកអំណោយ ចែកជូនពលរដ្ឋចំនួន០៤គ្រួសារ ដែលកំពុងខ្វះខាតខ្លាំងហើយមានជំងឺប្រចាំកាយទៀត ស្ថិតនៅភូមិ បន្ទាយឈើ ឃុំទឹកវិល ស្រុកសៀមរាប ខេត្តសៀមរាប។

អំណោយក្នុង១គ្រួសាររួមមាន៖-ថវិកា ២ម៉ឺនរៀល
-ថវិការជូនកូនក្មេង ៥នាក់ ស្មើ១០មុឺនរៀល -អង្ករ ២៥ គីឡូ -ម៉ាស 1ប្រអប់ ៥០ម៉ាស -ទឹកសុទ្ធ ៥ យួរ -មី ១កេស -ត្រីខ ១យួរ -ទឹកស៉ីអ៉ីវ ១យួរ -ទឹកត្រី ១យួរ -ប្រេងឆា ១លីត្រ-ស្ករស ១គីឡូ -ប៊ីចេង កន្លះគីឡូ -អំបិល ១គីឡូ -ជែលលាងដៃ (៥00ml)១ដប។

នៅព្រឹកមិញនេះដែរ លោក ចែម ចន្ថា ប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង ព្រមជាមួយសមាជិក​ សមាជិកា និងសហការ ជាមួយក្រុម ស.ស.យ.ក លោកស្រី ម៉ៅ លីនដា តំណាង លោក សន វុធធី ប្រធាន ស.ស.យ.ក ស្រុកជីក្រែង និង លោក រ៉េន រក្សា ប្រធានយុវជនស្រលាញ់សន្តិភាព ដោយមាន ការចូលរួមពី លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង លោក តាំង លីហេង អធិការស្រុកជីក្រែង និង លោក នង ភ័ស្ដ មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកជីក្រែង និង លោក មេឃុំកំពង់ក្ដី គង់ ជឿន បាននាំយកអំណោយ​ជាសម្ភារ ចុះចែកជូនពលរដ្ឋ មុខផ្សារ កំពង់ក្ដី និង គោលដៅព្រំប្រទល់ ស្រុកស្ទោង-កំពង់ធំ ជីក្រែងនៅចំណុចវិទ្យាល័យ កំពង់ក្ដី។

អំណោយចែកចាយជូនមុខផ្សារកំពង់ក្ដី រួមមាន៖-អាកុល ៧០ លីត្រ -ម៉ាស ២៥០០ ម៉ាស-ដបអាកុល ៣០០ដប -សាប៊ូ ៣០០ដុំ
-ទឹកសុទ្ធវីតាល់ ៥កេះ -ទឹកផ្លែឈេី ២កេះ

ក្នុងមួយនាក់ទទួលបាន៖ -អាកុល ១ដប -សាប៊ូ ១ដុំ -ម៉ាស ១គូ
សម្រាប់គោលដៅត្រួតពិនិត្យសុខភាពបឋម ទទួលបាន៖ -អាកុល ២០លីត្រ -ម៉ាស ៥០០ម៉ាស -ទឹកសុទ្ធវីតាល់ ២កេះ -ទឹកផ្លែឈេី ១កេះ។

ជាមួយគ្នានេះដែរ លោកប្រធានសាខាទាំងពីរក៏បានមានមតិសំណេះសំណាល ជាមួយអាជ្ញាធរសមត្ថកិច្ចដូចជាពលរដ្ឋ សូមមេត្តាចូលរួមអនុវត្តតាម ប្រសាសន៍របស់ សម្តេចតេជោ (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២១

ខេត្តសៀមរាប៖លោកស្រីសៀង ចាន់ហេង​ អមដំណេីរដោយ លោកអគ្គនាយករងអាជ្ញាធរជាតិអប្សរា នៅថ្ងៃអាទិត្យ​ ទី០៦​ ខែមិថុនា​ ឆ្នាំ២០២១​នេះ បានអញ្ជេីញចុះពិនិត្យ​វឌ្ឍនភាព​គម្រោងមួយចំនួ​ន​ ដែលកំពុងសហការជាមួយអាជ្ញាធរជាតិអប្សរារួមមាន ការងារជួសជុលខ្លោងទ្វារតាកាវ​ ការស្តារបាពេីកកសិន្ទុ​អង្គរធំខាងលិចជាដេីម។

ក្នុងឱកាសនោះ​ លោកស្រី ក៏បានឆ្លៀតពេលទៅទស្សនាសិក្សានូវគម្រោងមួយចំនួ​នទៀត​ ដូចជាការរៀបចំបរិវេណមុខព្រះលានជល់ដំរី​ និងការៀបចំបរិវេណប្រាសាទតាកែវ​ ដេីម្បីពិនិត្យលទ្ធភាពសហការជាបន្តទៀតផងដែរ។

សូមបញ្ជាក់ថា​ កន្លងមក​លោកស្រី សៀង ចាន់ហេង​ ក៏ធ្លាប់បានជួយរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាក្នុងការជួសជុលរហាត់ទឹក​ និងប្រាសាទស្រះស្រង់រួចហេីយដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២១

ភ្នំពេញ៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា ឥទ្ធិពលនៃការគិតវិជ្ជមាន។

លោក សឿន តុលា បានសរសេរថា៖

ក្នុងពិភពលោកយើងនេះគ្មានរឿងអ្វីដែលថាយើងមិនអាចធ្វើមិនបាននោះទេ នៅពេលដែលយើង គិតអំពីចំណុចវិជ្ជមាន។

សំខាន់ឲ្យតែយើងដឹង ចំណុចវិជ្ជមាន ដែលបានសន្សំជារៀងរាល់ថ្ងៃ ជាពិសេសនោះ យើងត្រូវយល់ច្បាស់ ជាមួយខ្លួនឯងថា ” តើយើងត្រូវការអ្វីពិតប្រាកដ ហើយខំប្រឹងប្រែងតស៊ូដោយមិនរាថយ ដើម្បីឲ្យបានសម្រេចជោគជ័យ ចំពោះរឿងនោះ ពីព្រោះការគិតវិជ្ជមាន ការជឿឥទ្ធិពលនៃចំណុចវិជ្ជមាន យើងនឹងបានទទួលផលវិជ្ជមាន។

សូមចងចាំថា ” ការកត់សម្គាល់ចំណុចវិជ្ជមានជាប្រចាំថ្ងៃ ដែលកើតឡើងចំពោះខ្លួនយើង គឺជាការទទួលខុសត្រូវចំពោះការផ្លាស់ប្ដូរដ៏ធំមួយក្នុងពេលខាងមុខ”

ជាការពិតណាស់គ្មានអ្វីដែលយើងមិនអាចធ្វើបាននោះទេ ប៉ុន្តែអ្នកត្រូវតែគិតចំណុចវិជ្ជមាន អ្នកត្រូវធ្វើសកម្មភាពជាប្រចាំ ដើម្បីឱ្យបានសម្រេចគោលដៅរបស់អ្នក។

ពីព្រោះគ្មានជោគជ័យណាដែលកើតឡើងដោយគ្មានឧបសគ្គដោយគ្មានការលំបាកនោះទេ លើកលែងតែមនុស្ស ដែលមិនបានគិតពិចារណា ទើបជឿសម្ដីរបស់អ្នកដទៃ ថាជោគជ័យ គឺ ការងារងាយស្រួល ។

មានមនុស្សជាច្រើននៅក្នុងពិភពលោកយើងនេះ តែងតែសម្លឹងមើលពិភពខាងក្រៅ ដោយមិនបានគិតអំពីកម្លាំងពិតប្រាកដ ដែលស្ថិតនៅក្នុងខ្លួនរបស់ពួកគេនោះឡើយ ពួកគេតែងតែប្រៀបធៀបសំណាងរបស់អ្នកដទៃ ជាមួយវាសនារបស់ខ្លួន និងប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃ ហើយបន្ទាប់មកពួកគេបានរាថយអស់សង្ឃឹមលែងស្គាល់ពីខ្លួនឯង។

សូមចងចាំថា នៅក្នុងដំណើរជីវិតរបស់មនុស្ស យើងបានជួបខ្យល់ព្យុះ យើងបានជួបការបរាជ័យជាច្រើន ប៉ុន្តែ សូមកុំឲ្យបាក់ទឹកចិត្ត សូមកុំភ្លេច រក្សាកសាងកម្លាំងវិជ្ជមាននៅក្នុងខ្លួន។

ពិតប្រាកដថា ហេតុអី្វទើបពួកគេមានជីវិតរស់នៅក្នុងភពផែនដីនេះ ? ការរកឃើញហេតុផលពិតប្រាកដ ចេញពីក្នុងខ្លួនមក គឺជាកត្តា ដែលយើងកសាងកម្លាំងចិត្ត កសាងកម្លាំងប្រាជ្ញា និងកម្លាំងវិជ្ជមាន ដើម្បីឲ្យបានសម្រេចអ្វីមួយ ដែលយើងចង់បាន?

ជាការពិតណាស់គ្រប់គ្នាសុទ្ធតែមានសក្កដានុពល នៃភាពវិជ្ជមាន ដែលពាំនាំខ្លួនយើង ឱ្យទទួលសម្រេចជោគជ័យ ។

ការដាក់គោលដៅ ការប្ដេជ្ញាចិត្តឱ្យបានសម្រេចអ្វីមួយ មិនអាចមានទំហំដូចគ្នា មិនអាចមានការតស៊ូដូចគ្នាបានទេ ប៉ុន្តែពួកគេទទួលបានកម្រិតជោគជ័យ នៅក្នុងអំឡុងពេលដែលពួកគេបានកំណត់ ។ ដូច្នេះហើយភាពជោគជ័យពិតប្រាកដ គឺផ្ដើមពីការដាក់វិន័យ ការប្ដេជ្ញាចិត្ត និងការកសាងសមត្ថភាពឲ្យបានល្អ នឹង រឹងមាំ ព្រមទាំង បន្តការរៀនសូត្រមិនឈប់ឈរអំពីភាពជាសហគ្រិន

លោក Albert Einstein គឺជាអ្នកវិទ្យាសាស្ត្រធ្លាប់និយាយថា ” មនុស្សត្រូវតែអភិវឌ្ឍន៍ខ្លួនឯង បើពុំនោះទេពួកគេអាចក្លាយជាគ្រឿងចក្រដែលបានផលិតរឿងដដែលៗតែប៉ុណ្ណោះ”

នៅពេលដែលអ្នកគិតចំណុចវិជ្ជមាន អ្នកនិងអភិវឌ្ឍន៍ខ្លួនឯង អ្នកមិនមែនជាគ្រឿងចក្រទៀតឡើយ។

និពន្ធដោយលោក  សឿន តុលា ស្ថាបនិកក្រុមហ៊ុន   ផា ផា យ៉ា

PAPAYA  NEXT STEP CO,.LTD.

*PAPAYA REAL ESTATE

(គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

*PAPAYA HOMESTAY

(គម្រោងលើវិស័យទេសចរណ៍)

*PAPAYA GARDEN

(គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មិថុនា ២០២១

ខេត្តសៀមរាប៖ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានអ្នកទេសចរចូលមករើបៗ ជាបន្តបន្ទាប់ ក្រោយពេលបើកអោយចូលទស្សនា ទើបតែមានរយៈពេលជាង ១ខែនេះ។

ភ្ញៀវដែលចូលមកទស្សនា តាមបណ្តាប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ភាគច្រើនជាភ្ញៀវជាតិ ដែលមកពីខេត្តផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជានិង ភ្ញៀវមកពីតាមបណ្តាស្រុកនៃខេត្តសៀមរាបផងដែរ។

លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានអោយដឹងថា តាមការស្រង់ទិនន័យ គិតត្រឹមថ្ងៃទី១ខែឧសភា មកទល់ថ្ងៃទី៤ខែមិថុនាឆ្នាំ ២០២១នេះមានចំនួនសរុប៦៩៩៤២នាក់ ក្នុងនោះភ្ញៀវជាតិ៦៦៥៨៣នាក់ បរទេស២៨៣០នាក់ និងព្រះសង្ឃ៥២៩អង្គ។ នេះជាចំនួនរាប់ជាក់ស្តែង នៅតាមបណ្តាប្រាសាទ ពុំមែនជាចំនួនភ្ញៀវដែលចូលមកទស្សនាក្នុងរមណីយដ្ឋានអង្គរនោះទេ។

លោកបន្តថា នេះជាចំនួនកើនឡើង តែមន្ត្រីអាជ្ញាធរអប្សរា ដែលប្រចាំការ នៅតែបន្តវិធានការក្រសួងសុខាភិបាល ករណីភ្ញៀវមិនព្រមអនុវត្តតាម គឺមិនអោយចូលឡើយ។

លោកបន្ថែមថា ដើម្បីជួយសម្រួលដល់អ្នកទេសចរ ក្នុងការទស្សនាថ្ងៃរះនិងថ្ងៃលិច ហើយរក្សាគម្លាតបានល្អ អាជ្ញាធរជាតិអប្សរា បានរៀបចំកន្លែងជាច្រើនដូចជា លើភ្នំបាខែង តាមបណ្តាប្រាសាទ បារាយណ៍ខាងលិច លើភ្នំបូង និងលើភ្នំក្រោមជាដើម។ ក្រៅពីនោះ ក៏បានរៀបចំជាសួនច្បារ ដាំដើមឈើ ដាំផ្កា និងស្មៅ ដែលមើលទៅមានទេសភាពពណ៌បៃតងខ្ចី។ អីចឹងទេ ភ្ញៀវជាតិដែលមិន ធ្លាប់ និងអ្នកធ្លាប់បានមកទស្សនារមណីយដ្ឋានអង្គរ អាចមក និងមកម្តងទៀត នោះនឹងទទួលបានទេសភាពប្លែកៗជាងមុន ជាក់ជាមិនខាន។ ចំពោះកាចូលទស្សនា សម្រាប់ភ្ញៀវជាតិ មិនមានការលក់សំបុត្រនោះទេ។

បើតាមលោកឡុង កុសល ក៏បានបង្ហាញក្តីរំពឹងថា ភ្ញៀវនឹងបន្តកើនឡើង ជារៀងរាល់ថ្ងៃ បើទោះបីជម្ងឺកូវីដ១៩នៅតែបន្តរាតត្បាត។

សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរ ត្រូវបានប្រ មុខរដ្ឋាភិបាលកម្ពុជា ប្រកាសអោយបើកដំណើរការចូលទស្សនាវិញកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២១។ ជាមួយគ្នានោះ បណ្តាផ្ទះសំណាក់ និងសណ្ឋាគារ មួយចំនួន ក៏មានការបើកទទួលភ្ញៀវជាធម្មតាផងដែរ។ ប៉ុន្តែក្លឹបកំសាន្ត ហាងផឹកស៊ី នៅមិនទាន់អនុញ្ញាតនៅឡើយទេ ត្បិតជាកន្លែងជួបជុំប្រមូលផ្តុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page132 Page133 Page134 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×