ខេត្តសៀមរាប៖ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ លោក អ៊ាន សុធា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថាគ្រាប់បែកដៃ ប្រមាណ ៣២៥គ្រាប់នោះ ផលិតនៅប្រទេសអង់គ្លេស ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិនបើមានការប៉ះពាល់ឬធ្វើជ្រុះធ្លាក់ទៅដី។
លោកបន្ដថា គ្រប់បែកដៃនោះត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅចំណុចជាឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាប។ ប៉ុន្ដែ លោកមិនអាចសន្និដ្ឋានថា បានកប់ទុកចោលនៅឆ្នាំណានោះទេ។
លោកបន្ថែមថា គ្រាប់បែកដែលបន្សល់ទុកនៅក្រោមដីនេះ អាចនឹងមានច្រើនទៀត ហើយក្រុមការងារស៊ីម៉ាក់ នឹងបន្ដជីករុករកនៅថ្ងៃទី១២ ខែកក្កដានេះបន្តទៀត ដើម្បីប្រមូលយកទៅកំទេចចោល។
លោកបានបន្ដថា ការជីកកាយរកឃើញដោយចៃដន្យនោះ គឺជាក្រុមការងាររបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំបណ្តាញខ្សែកាប កាលពីថ្ងៃទី១០ ខែកក្កដា។ លោកថាពិតជាមានសំណាងណាស់ ដែលកាយចំគ្រាប់បែកនោះ។ លោក បញ្ជាក់បន្ថែមថា បើសិនយើងជីកប៉ះចំវាៗអាចនឹងផ្ទុះភ្លាម។
បើតាមមន្ត្រីជំនាញមជ្ឍមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថាស៊ីម៉ាក់ ” CMAC ” បានឲ្យដឹងថាការជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបានប្រមាណជាង៣០០គ្រាប់ យកទៅរក្សាទុក នៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន ដើម្បីត្រៀមកំម្ទេចចោល។ មជ្ឍមណ្ឌលនេះ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានចម្ងាយប្រមាណជិត ៣០គ.ម ពីក្រុងសៀមរាប។
ប្រធាន ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប លោក សុខ សីហា បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកក្កដានេះ ក្រុមកម្មករ នៃក្រុមការងាររបស់មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានជីកដីបង្កប់ខ្សែកាបអ៊ុបទិកក្រោមដីប្រទះឃើញ ដោយដំបូងឡើងមានតែប្រមាណជា ៧គ្រាប់ប៉ុណ្ណោះ ប៉ុន្ដែនៅពេលអ្នកជំនាញស៊ីម៉ាក់ គាត់បានរកឃើញជាច្រើនគ្រាប់ទៀត ដែលសរុបចំនួន ៣២៥គ្រាប់ ហើយខាងអ្នកជំនាញស៊ីម៉ាក់ថាអាចនៅសល់គ្រាប់បែកមិនទាន់ផ្ទុះនោះទៀត។ ទីតាំងដែលប្រទះឃើញគ្រាប់នោះ ស្ថិតនៅជាប់របងរបងវិទ្យាល័យ ១០មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកបានបន្ថែមថា ក្រុមដោះមីនCMAC ប៉ាន់ស្មាននៅសល់ប្រហែល20%ទៀត ប៉ុន្តែCMAC បានផ្អាករកសិន ដោយសារពួគាត់ពុំបានយកឧបករណ៍មកគ្រប់គ្រាន់ និងមានគ្នាតិចស្របពេលថ្ងៃឈប់សម្រាកផង ជាមួយគ្នានោះក្រុមការងាររាវគ្រាប់មិនទាន់ផ្ទុះរបស់CMAC បានដាក់ស្លាកសញ្ញាគ្រោះថ្នាក់ហ៊ុព័ទ្ធជុំវិញទីតាំងនោះហើយផងដែរ៕SRP
ខេត្តសៀមរាប៖ ក្រុមហ៊ុនសុខតុញរៀលអ៊ីសស្ទេត បាននាំយកទឹកបរិសុទ្ធអរុណចំនួន១៨០កេស ឧបត្ថម្ភ ដល់ក្រុមគ្រូពេទ្យ ដែលបានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប។
ខេត្តសៀមរាប៖គណៈគ្រប់គ្រងវិទ្យាស្ថានអប់រំសាំងហ្គាពួរខេត្តសៀមរាប បាននាំយកទឹកបរិសុទ្ធអរុណា ចំនួន២៤០កេស ឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប។
ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកពូកបានរាយការណ៍ថា នៅម៉ោង១០និង៣០នាទីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទឹកស្រះខាងកើតភូមិ ភូមិរកា ឃុំល្វា មានក្មេងលង់ទឹកស្រះទំហំ១០ម៉ែត្រគុណ ១៥ម៉ែត្រជម្រៅ២ម៉ែត្រ។
ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈ ជិះកង់ឌុបស្មៅ ដួលកង់ បោកក្បាលនឹងដុំថ្ម។
ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រកាសយុទ្ធនាការ ចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងក្រុងសៀមរាប។ នេះបើយោងតាម លោក ទៀសីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិចតាមរយៈទំព័រ page facebook។