Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចនិងពលរដ្ឋបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិ ) នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួនធ្វើឡើងនៅល្ងាច០៥ ខែសីហាឆ្នាំ២០២១ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ជនសង្ស័យមាន ឈ្មោះលឹម សាវុធ ហៅ វុធ អាយុ៤២ឆ្នាំ  មានស្រុកកំណើតនៅឃុំ ប្រសូត្រ  ស្រុកស្វាយទាប ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅមិនពិតប្រាកដ។

សមត្ថកិច្ចថាជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាត់ផ្តាច់សោររបង នឹងគាស់ទ្វារផ្ទះជនរងគ្រោះ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយចូលលួចយកនាឡិកាដៃចំនួន០១គ្រឿង, ស្រាចំនួន០១ដប (ស្រាបារាំង) និង ឧបករណ៍បំពងសម្លេង(speaker) ចំនួន០១គ្រឿង។

ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានគាស់ផ្ទះនិងចូលលួចទ្រព្យសម្បត្តិពិតមែន។វត្ថុតាងដកហូតបានរួមមាន៖ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១IQ-១២៣១ លេខតួ.លេខម៉ាស៊ីន៥៩២៥១៥៤(ម៉ូតូជនសង្ស័យ ), ស្រា១ដប, នាឡិកាដៃ០១គ្រឿង,តួណឺវីស១ ,ម៉ាឡេត១ ,ដង្កាប់មានសោរចម្រុះ១ឈុត,កូនសោរចាក់ចម្រុះ១ឈុត។

បើតាមសមត្ថកិច្ចថាជនសង្ស័យធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋនៅក្រុងសៀមរាប បានចំនួន៥ករណីរួចមកហើយ។

ពាក់ព័ន្ទករណីនេះ ក្រោយសាកសួរសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៦ ខែសីហា ម្សិលមិញបានចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យ និងសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារលើធំថ្មី ដែលកំពុងលក់បណ្តោះអាសន្ននៅមុខផ្សារផាមកុងទីន័រ ផ្លូវ៦០ម៉ែត្រ។

លោកទៀ សីហា បានលើកឡើងថា៖ ខ្ញុំសង្កេតឃើញថាបងប្អូនអាជីវករមួយចំនួនធំបានអនុវត្តគម្លាតសុវត្ថិភាព អនាម័យ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ តែបងប្អូនមួយចំនួនទៀតមិនទាន់យល់ច្បាស់ពីបញ្ហាកូវីដ១៩នៅឡើយ។

អភិបាលខេត្តបន្តថា៖ ដោយសារកត្តាអាកាសធាតុ (ក្តៅ ភ្លៀង) និងដើម្បីពង្រឹងវិធានការកាពារកូវីដ១៩ សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយជូនបងប្អូនអាជីករ រដ្ឋបាលក្រុង បាននិងកំពុងរៀបចំកន្លែងថ្មីបណ្តោះអាសន្ន ដែលមានទីតាំងនៅលើផ្លូវបេតុងមុខផ្សារផាមកុងទីន័រ។

លោកបន្តថា៖ ខ្ញុំសូមទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត អនុវត្តតាមវិធានការ ៣ការពារ ៣កុំ ពាក់ម៉ាសឲ្យជាប់ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាកុលឬជែល ពេលប៉ះជាមួយសម្ភារផ្សេង ដើម្បីចៀសឆ្ងាយពីជំងឺកូនវីដ១៩ ប្រភេទ Delta ដ៏កាចសាហាវនេះនេះ។ លោកបញ្ជាក់ថា ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២១

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោក ទៀ សីហា នៅរសៀលថ្ងៃទី០៦ ខែសីហានេះ បានដឹកនាំមន្ត្រីរបស់ខ្លួន ចុះសួរសុខទុក្ខ អាជីវករលក់ដូរ មកពីផ្សារលើធំថ្មី ដែលកំពុងលក់បណ្តោះអាសន្ននៅផ្លូវ ៦០ម៉ែត្រ និងមុខផ្សារផាមកុងទីន័រ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សូមជម្រាបថាក្រោយពីផ្សារលើធំថ្មី ត្រូវបានបិទដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ អាជីវករ បានផ្លាស់ប្ដូរមកលក់នៅផ្លូវ៦០ម៉ែត្រជំនួសវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២១

ខេត្តសៀមរាប៖ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប នៅថ្ងៃទី០៦ ខែសីហា ព្រឹកមិញនេះ បានចាត់អោយលោកសុខ តុញ តំណាងអោយរបស់ឯកឧត្តម អ្នកឧកញ៉ា ផ្ទាល់បាននាំយកអង្ករចំនួន១តោននិងត្រីខកំប៉ុងចំនួន៤កេស មកប្រគេនដល់ព្រះសង្ឃ ដែលគង់វត្តប្រាសាទគោកចក ដែលស្ថិតនៅក្នុងសង្កាត់ កោកចកក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងជួបនូវការខ្វះខាតក្នុងបរិបទជំងឺកូវីដ-១៩។

ក្នុងនាមថា ឯកឧត្តម អ្នកឧកញ៉ាសៀង ណាំ លោក សុខ តុញ បានមានប្រសាសន៍ថាការអភិវឌ្ឍ របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ ចេញពី ព្រះពុទ្ធសាសនា នោះឡើយ មានន័យថាការអភិវឌ្ឍប្រកបដោយ និរន្តរភាពគឺផ្អែកទៅលើកត្តាដាក់ចេញនូវយុទ្ធសាស្ត្រចក្ខុវិស័យ និងគោលនយោបាយឈ្នះៗ ក្នុងនោះក៏ត្រូវក៏មានការ ចូលរួមពីពុទ្ធសាសនាដោយបណ្ដុះសីលធម៌ សតិបញ្ញា ស្មារតីការគោរពដឹងគុណ និងការបណ្ដុះបណ្ដាលធនធានមនុស្សតាមបែបពុទ្ធសាសនា។  ដូច្នេះ ក្រោមម្លប់សន្ដិភាពតាមរយ:នយោបាយឈ្នះៗ ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រផងដែរ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាថា ស្ថិតក្នុងដំណាក់កាលមួយដែលព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាតនៅក្រៅវត្តបាន ហើយពុទ្ធបរិស័ទក៏មិនសូវហ៊ានមកវត្ត ដោយសារប្រយ័ត្នប្រយែងនិងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ហើយនៅពេលដែលពុទ្ធបរិស័ទមិនសូវមកវត្ត ធ្វើបុណ្យប្រគេន ចង្ហាន់ឬទេយ្យទានច្រើនដូចមុន ដោយភាគច្រើនមកតែពេលថ្ងៃសីលបន្តិចបន្តួចតែប៉ុណ្ណោះ។ ដូច្នោះហើយជីវភាពប្រចាំថ្ងៃរបស់ព្រះសង្ឃទាំងអស់ក៏ត្រូវសម្រួល បន្សាំទៅ តាមសភាពការណ៍ផងដែរ។

គ្រូវិចិត្រវង្សា ហែម គឹមសាន្ត ក៍មានសង្ឃដីកា សូមញាតិញោមពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមទប់ស្កាត់និង ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់នឹងយកចិត្តទុកដាក់បន្ថែមទៀតតាម ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ: គឺយើងត្រូវពាក់ម៉ាស, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល, ៣កុំ: គឺកុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នាពីព្រោះថា កូវិដមិនរើសអើងអ្នកណាម្នាក់ឡើយ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២១

ខេត្តសៀមរាប៖គួរឲ្យរន្ធត់!ចំពោះស្ត្រីម្នាក់ខណៈកំពុងតែអង្គុយក្នុងតូបមុខផ្ទះត្រូវបានរថយន្តមួយគ្រឿងចូលទៅបុកទាំងកំរោលបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើនៅរសៀលថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១នៅត្រង់ចំណុចផ្លូវក្រាលគ្រួសក្រហម ក្នុងភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់នគរបាលចរាចណ៍បានបង្ហាញថាករណីគ្រោះថ្នាក់ចរាចណ៍នេះវាងរថយន្តម៉ាកTOYOTA PICK UP ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C.0409  ឆ្នាំផលិត 1990 បើកបរដោយឈ្មោះណាំង សេត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿន បានរេចង្កូតធ្លាក់ផ្លូវ ទៅបុកមនុស្សដែលកំពុងនៅក្នុងតូបមុខផ្ទះ។

ជនរងគ្រោះឈ្មោះអ៊ុល ហាន ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងនោះខូចខាតតូបទាំងស្រុងចំណែករថយន្តខូចខាតធ្ងន់។

របាយការណ៍បន្តថាករណីនេះមូលហេតុអ្នកបើកបររថយន្តបើកបរលឿន និងផ្លូវរអិលព្រោះមានមេឃភ្លៀងធ្លាក់ខ្លាំង។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានស្ទូចយកវត្ថុតាងមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសូនិគម និងបានឃាត់ខ្លួនអ្នកបើកបររថយន្តដើម្បីបន្តតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២១

ខេត្តសៀមរាប៖លោក សូរ ប្លាតុង សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបនិង ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបាគង បានណែនាំឲ្យសមាជិករបស់បក្ស ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

លោកសូរ ប្លាតុង បានលើកឡើងថាកិច្ចការស្នូលរបស់គណបក្សប្រជាជនកម្ពុជា គឺត្រូវធ្វើល្អជាមួយប្រជាពលរដ្ឋ ជាមួយសមាជិកបក្សរបស់ខ្លួន នៅក្នុងមូលដ្ឋាន ឲ្យបានគ្រប់ជ្រុងជ្រោយ ដោយមិនត្រូវទុកឱ្យពួកគាត់ចោលឡើយ។ ក្នុងនោះត្រូវចុះមូលដ្ឋានឲ្យបានញឹកញាប់ ដើម្បីដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយត្រូវរួមគ្នាដោះស្រាយជូនពួកគាត់។ ជាមួយគ្នានេះដែរ ត្រូវពង្រឹងឲ្យបាននូវការសាមគ្គីសមាជិកបក្ស ដើម្បីទទួលបានការគាំទ្រកាន់ច្រើន។ លោកក៏បានលើកឡើងពីចំណុចខ្លាំង ចំណុចខ្សោយដើម្បីដាស់តឿនរំលឹកដល់សមាជិកត្រូវអនុវត្តឲ្យបាននូវការគាំទ្រច្រើនពីប្រជាពលរដ្ឋដើម្បីឈ្នះក្នុងការបោះឆ្នោតនៅឆ្នាំ ២០២២ខាងមុខ។

លោកសូរ ប្លាតុង ថ្លែងណែនាំដល់សមាជិកយ៉ាងដូច្នេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ០៥ខែសីហាឆ្នាំ ២០២១នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកណ្ដែក ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីអំពីការពង្រឹងពង្រីកសមាជិកបក្សជួយភូមិត្រាងនិងភូមិអូរ។

សូមជម្រាបថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារបក្សចុះជួយឃុំកណ្តែក ប្រធានក្រុមការងារចុះជួយភូមិត្រាងនិងភូមិអូរ មេឃុំកណ្ដែក និងសមាជិក ចូលរួមជិត២០នាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២១

ខេត្តសៀមរាប៖ខ្ញុំបាទ សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកណ្ដែក និងជាប្រធានក្រុមការងារគណបក្សចុះជួយភូមិត្រាងនិងភូមិអូរ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតជន្នាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២១

ខេត្តសៀមរាប៖នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយរដ្ឋបាលព្រៃឈើ ស្ទាក់សៀមរាបចាប់រថយន្តក្រុង២គ្រឿង និងបន្តចាប់រថយន្តធុនកាមរីបាឡែន១គ្រឿងទៀតដឹកឈើល្មើសច្បាប់។

លោកម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដែលដឹកនាំកម្លាំងផ្ទាល់ បានអោយដឹងថា នៅថ្ងៃទី៣ ខែសី វេលាម៉ោង៧និង៤៥នាទីយប់ បានឃាត់រថយន្តក្រុង ធុន៤៥កៅអី១គ្រឿងពាក់ផ្លាកលេខសៀមរាប3A ២១ ៦៤នៅភូមិគោកត្រាច ឃំុ បាល័ង​ ស្រុកប្រាសាទបាគង។ លុះវេលាម៉ោង៩និង២០នាទីយប់ដដែលឃាត់ រថយន្តកុងទីនរ័(ឃ្លុប)របស់ក្រុងហ៊ុនរឹទ្ធមន្នី ពាក់ផ្លាកលេខភ្នំពេញ3F.៦២៨៥6 នៅភូមិតានី ឃំុ រុនតាឯក ស្រុកបន្ទាយស្រី។

លោកបន្តថា ក្នុងការបង្ក្រាបនេះរឹបអូសរថយន្តធុន៤៥កៅអី ចំំនួន១គ្រឿង កៅអីឈើចំនួន ៦០ ហង្សតេធំ ចំនួន១០ ហង្សតេតូច ចំនួន១៧ ប៉ៅអ៊ីចំនួន២ និង រថយន្តឃ្លុបកុងទីនរ័ ១គ្រឿង កៅអី ចំនួន២៥ គ្រែព្រះនាងចំនួន០១។ ចំពោះវត្ថុតាងទាំង២ករណីខាងលើបានយកទៅរក្សាទុកនៅផ្នែក រដ្ឋបាលព្រៃឈើបន្ទាយស្រី។

ដោយឡែកលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋ បាលព្រៃឈើសៀមរាប នៅរសៀលថ្ងៃទី៤ខែសីហានេះ បានអោយដឹងថា រថយន្តក្រុងទាំង២គ្រឿងខាងលើ បានដោះលែងវិញហើយ ព្រោះវត្ថុតាងជារបស់កែច្នៃហើយ។ ចំណែករថយន្តម៉ាកបាឡែនគឺអនុវត្តដោយពិន័យជាអន្តរកាល ព្រោះជាបទល្មើស។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលមានជំងឺរាតត្បាតជំងឺកូវីដ១៩ ទីផ្សារឈើគ្រប់ប្រភេទ បានហក់ឡើងថ្លៃខ្ពស់ ជាមួយ គ្នានោះការដឹកជញ្ជូនឈើចូលសៀមរាប និងឆ្លងកាត់ក៏ចាប់ផ្តើមកំរើកឡើងវិញយ៉ាងពេញបន្ទុកផងដែរ តែមិនមានអាជ្ញាធរសមត្ថកិច្ចជំនាញចេញមុខបង្ក្រាបនោះឡើយ។ ក្នុងនោះកាលពីថ្មីៗនេះ ព្រោះតែអ្នកខ្លះដឹកបានដោយរលូន ហើយអ្នកខ្លះដឹកមិនបាន ក៏ធ្វើអោយឈ្មួញនិងសមត្ថកិច្ច ស្ទាក់វ៉ៃគ្នារហូតប្តឹងដល់តុលាការផងដែរ។ តែគេរំពឹងថា សមត្ថកិច្ចជំនាញ អាចនឹងបង្ក្រាបអោយដូចករណីខាងលើ គឺបិទភ្លើងខៀវ មិនថាខ្សែខាងណាឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២១

ខេត្តសៀមរាប៖អ្នកសារព័ត៌មានជាង៤០នាក់ មកពីអង្គភាពផ្សេងគ្នានិងនៅតាមបណ្ដាខេត្តរាជធានី បានចូល វគ្គបណ្តុះបណ្តាល «ស្តីពី ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»

វគ្គបណ្តុះបណ្តាល ស្តីពី ក្រមព្រហ្មទណ្ឌ នេះធ្វើឡើង តាមប្រព័ន្ធអនឡាញ ក្នុងកម្មវិធី Google Meet នាថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ០៩ព្រឹក ដល់ ១១ព្រឹក ឆ្នាំ២០២១។

វគ្គបណ្តុះបណ្តាល ស្ដីពី ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា គឺមានសំណួរ និងចម្លើយ អ្នកសារព័ត៌មាន បង្ហាញដោយលោកមេធាវី អ៊ុន ច័ន្ទថុល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ សីហា ២០២១

ខេត្តសៀមរាប៖ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប បានឧបត្ថម្ភរ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿង ដែលបានមកពីសប្បុរសជនមួយចំនួន ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប សម្រាប់ដឹកសម្ភារនិងដឹកអ្នកជំងឺកូវីដ១៩ ចល័តពីអគារមួយ ទៅអគារមួយ ឬសម្រាប់ការងារផ្សេងៗទៀតដែលខាងមន្ទីរពេទ្យចាំបាច់ត្រូវប្រើ។

រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងនេះ ត្រូវបាន លោក សុខ តុញ តំណាងឱ្យឯកឧត្តម សៀង ណាំ នាំយកទៅប្រគល់ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប នៅថ្ងៃទី០២ខែសីហា ព្រឹកមិញនេះ។ រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងនេះ បានមកពីសាលវិទ្យាល័យអង្គរចំនួន២គ្រឿង និង អង្គរ អ៊ីកូ រ៉េស៊ីដេន គម្រោងអចលនទ្រព្យចំនួន២គ្រឿង ព្រមទាំង យានដ្ឋានម៉េងឌីនិងក្រុមហ៊ុនម៉េងឌីវែលឡុបមែនចំនួន១គ្រឿងផងដែរ។

លោក សុខ តុញ បានមានប្រសាសន៍ឱ្យដឹងថា កន្លងមកនេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏ដូចជារូបលោកផ្ទាល់បានផ្តល់សម្ភារ និងស្បៀងអាហារទៅដល់អាជ្ញាធរ ក្រុង ស្រុក និងខេត្ត ដើម្បីជាការចូលរួមជាមួយអាជ្ញាធរក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយនៅថ្ងៃនេះ ក៏បានផ្តល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងដល់មន្ទីរសុខាភិបាលខេត្តសៀមរាប។ ដែលការផ្តល់ជូននូវ រ៉ឺម៉កម៉ូតូប្រើអាគុយនេះ ដោយសារតែឃើញថា នៅក្នុងមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវ១៩ មានជួបការលំបាកក្នុងការដឹកសម្ភារសម្រាប់ផ្គត់ផ្គង់នៅបរិវេណមន្ទីរពេទ្យ ជាពិសេសគឺការចល័តអ្នកជំងឺពីអគារមួយទៅអគារមួយទៀតនៅពេលមានភ្លៀងម្តងៗ។

លោកបានបន្តថា រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងនេះ និងចូលរួមចំណែកជួយដល់ខាងមន្ទីរពេទ្យឱ្យមានភាពងាយស្រួលជាងមុនសម្រាប់បម្រើការងាដឹកជញ្ជូនផ្សេងៗ នៅក្នុងបរិវេណមន្ទីរពេទ្យ។

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានថ្លែងអំណរគុណដល់ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និងសប្បុរសជននានា ដែលបានផ្តល់សម្ភារ និងរ៉ឺម៉កម៉ូតូប្រើអាគុយនេះ។ លោកថា បច្ចុប្បន្ននេះខាងមន្ទីរពេទ្យ និងមណ្ឌលចត្តាឡីស័ក និងព្យាបាល ជំងឺកូវីដ១៩មានការមមាញឹកណាស់ ដោយសារតែមានអ្នកជំងឺកូវីដច្រើន ហើយការងារដឹកជញ្ជូនក៏ច្រើន ដូចនេះ ពេលទទួលបានរ៉ឺម៉កម៉ូតូប្រើអាគុយនេះទៅ និងជួយសម្រួលបានមួយចំណែកដែរ ព្រោះ រ៉ឺម៉កម៉ូតូប្រើអាគុយនេះ ស្រួលបទបែន នៅតាមកន្លែងតូចចង្អៀត ជាពិសេពេលដឹកអ្នកជំងឺពីអគារមួយទៅអគារមួយទៀតមានភាពងាយស្រួលអាចការពារកំដៅ និងទឹកភ្លៀងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កក្កដា ២០២១

ខេត្តសៀមរាប៖ជនសង្ស័យចំនួនពីរនាក់ត្រូវបាននគរបាលក្រុងសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃពុធទី ២៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងនគរបាលប៉ុស្តិ៍សង្កាត់គោកចក ចូលរួមសហការ ជាមួយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដា​ ចំរើន​ អធិការនគរបាលក្រុងសៀមរាប។

ប៉ូលិសក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យទាំង០២នាក់៖ ១-ឈ្មោះ សា ប៊ុនយ៉ុង ហៅឌួង ភេទប្រុស ឆ្នាំកំណើត ១៩៩២ មុខរបរគ្មាន មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ។(រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)

២-ឈ្មោះ ហ៊ាម លំអង ភេទប្រុស ឆ្នាំកំណើត២០០០ មុខរបរគ្មាន មានទីលំនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។(សមគំនិត ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។

ប៉ូលិសបានបន្តថាករណីនេះសមត្ថកិច្ចក៏ដកហូតវត្ថុតាងរួមមានម្សៅមេតំហ្វេតាមីនចំនួន១០កញ្ចប់ ស្មើនឹងទម្ងន់ ២៧.២ក្រាម(ទម្ងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង សម្ភារវេចខ្ចប់​ និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរស័ព្ទចំនួន០៤គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប​ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២១

ខេត្តសៀមរាប៖លោកយាយចាន់ ឃីម បានទទួលថវិកាលើកទឹកចិត្តចំនួន ១០លានរៀលនិងគ្រឿងឧបភោគ បរិភោគមួយចំនួនពី សម្តេចតេជោ ហ៊ុន សែន។

ការបានទទួលនៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះតាមរយៈលោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

លោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានព្រះជន ៧៥ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៧លាន ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។

តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះ សម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន ៧លាននាក់ ស្មើនឹង៧០ ភាគរយ នៃប្រជាជន ដែលត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page122 Page123 Page124 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×