ខេត្តសៀមរាប៖ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក បានប្រគល់អំណោយជាសម្ភារគ្រឿងបរិក្ខារ រួមមាន៖អង្ករ៥០គីឡូក្រាម-គ្រឿងបាឡុង១ឈុត-ទឹកត្រីទឹកស៊ីអ៊ីវ រួមជាមួយនិងបច្ច័យចំនួន៥ម៉ឺនរៀល រទៅប្រគល់ជូនដល់ក្រុមគ្រួសារសព របស់ឧបាសកញៀន ភឿន ដែលបានទទួលមរណៈភាព ស្ថិតនៅភូមិទក្សិណខាត្បូង សង្កាត់គោកចក ក្រុងសៀមរាប
ការប្រគល់អំណោយ នៅល្ងាចថ្ងៃទី១៣ខែសីហា ម្សិលមិញ បន្ទាប់ពីបានមើលឃើញពីការខ្វះខាតនិងមានទុក្ខលំបាករបស់គ្រួសារនៃសពឈ្មោះ ញៀន ភឿន ភេទប្រុស អាយុ ៨២ឆ្នាំ ដែលបានទទួលមរណៈភាពសារជំងឺក្រពះ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាថា អំណោយជាគ្រឿងបរិភោគ និងថវិកាទាំងអស់នេះ គឺបានមកពីការប្រគេន របស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមក ហើយក៍បានសន្សំនិងប្រមូលបម្រុងទុក សម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋានណាដែលជួបហានិភ័យដោយប្រការផ្សេងៗ សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ តាមលទ្ឋភាពដែលព្រះសង្ឃមាន ខណៈកន្លងមក វត្តប្រាសាទគោកចក តែងតែនាំយកស្បៀងអាហារ និងថវិកាទោះតិចក្តីច្រើនក្តី ដើម្បីចែករំលែកនិងផ្តល់ជូនដល់គ្រួសារដែលជួបការលំបាកដោយសារជំងឺ ដោយសារគ្រោះធម្មជាតិផ្សេងៗ ស្របតាមពុទ្ឋឱវាទរបស់ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង ដែលបានត្រាស់ទូន្មានទុក ឱ្យយើងទាំងអស់គ្នាត្រូវចេះរួមសុខរួមទុក្ខ ជួយទុក្ខធុរៈ សង្គ្រោះ និងសម្រាលទុក្ខលំបាកគ្នាទៅវិញទៅមក ស្របពេលដែលបច្ចុប្បន្ន ពិភពលោកក៍ដូចជាប្រទេសកម្ពុជាកំពុងជួបនូវទុក្ខលំបាកដោយសារវិបត្តិជំងឺ កូវីដ-១៩។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ក៏បានមានសង្ឃដីកាណែនាំដល់ក្រុមគ្រួសារសព និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមក្នុងពិធីបុណ្យសព ត្រូវរក្សាគម្លាតនិង ត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់នឹងយកចិត្តទុកដាក់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធាន ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ: គឺយើងត្រូវពាក់ម៉ាស់, និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា៕SRP
ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានចេញសេចក្ដីសម្រេចបើកដំណើរការផ្សារលើធំថ្មីឡើងវិញ។
ខេត្តសៀមរាប៖លោកគុជ លីណា ប្រធានគណៈចាត់តាំងគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅរសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២១ ម្សិលមិញ បាននាំយកអំណោយជាអង្ករ ត្រីខ យកទៅប្រគល់ជូនគណៈ កម្មាធិការគណបក្សសង្កាត់ចំនួន៤ ក្នុងក្រុង សៀមរាប ដើមី្បធ្វើការចែកជូនគ្រួសារគណបក្ស ដែលបានជួបការខ្វះខាត ក្នុងបរិបទកូវិដ១៩ និង ការបិទខ្ទប់ជាបណ្តោះអាសន្ន និងធ្វើចត្តាឡីស័កតាមលំនៅដ្ឋាន។
ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានលើកឡើងថា៖អាជ្ញាធរខេត្ត-ក្រុង ពិតជាមិនចង់បិទផ្សារនោះទេ តែចំនួនអ្នកឆ្លងនៅតែមានការកើនឡើង ហើយបងប្អូនអាជីវករ នៅមិនទាន់អនុវត្តអោយបានត្រឹមត្រូវ នូវវិធានការ ៣ការពារ ៣កុំ នៅឡើយ។ កូវីដ១៩ ត្រូវចេះខ្លាចវា ជាពិសេស ប្រភេទថ្មី Delta ដ៏កាចសាហាវនេះ។