Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកស្រីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ព្រឹត្តិការណ៍នេះពិតជាបានរំលឹក និងដាស់តឿនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន និងអនាគត ឲ្យចងចាំនិងប្តេជ្ញាចិត្ត ត្រូវចេះថែរក្សាការពារតំបន់អង្គរទាំងមូល ដើម្បីជាការតបស្នងសងគុណ ជូនដល់បុព្វការីជន ព្រះមហាក្សត្រគ្រប់ព្រះអង្គ ឥស្សរជនជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងជនរួមជាតិគ្រប់ជំនាន់ ដែលបានលះបង់ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាព និងមហាអស្ចារ្យដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ។

លោកស្រីម៉ែន សំអន ក៏បានលឹកពីប្រវត្តិអតីតកាលកន្លងមក ដែលបានធ្វើឲ្យប្រាង្គប្រាសាទ អង្គរ ដែលជាដួងព្រលឹងជាតិ និង ជាអត្តសញ្ញានៃនិមត្តិរូបជាតិខ្មែរ ដែលត្រូវបានរងការបោះបង់ មិនបានធ្វើការរំលឹកគុណអង្គរនោះឡើយ។ ការរំលឹកគុណអង្គរនាពេលនេះ ក៏កើតចេញពីស្មារតីជ័យជំនះ៧មករា ១៩៧៩ ក្រោមដំបូលសន្តិភាព នៃ គោលនយោបាយឈ្នះឈ្នះរបស់សម្តេចហ៊ុន សែនផងដែរ។ លោកស្រីថាការបង្កើតជាបុណ្យរំលឹកគុណអង្គរនេះឡើង ក្នុងការស្តារឡើងវិញនូវវិស័យទេសចរ នៅខេត្តសៀមរាប ក្នុងបរិបទកូវិដ១៩ ក្រោយការបើកឡើងវិញក្នុងការទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលទទួលបានការ ចាក់វ៉ាក់សាំងពេញលេញ ចូលមកទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ ក៏ដូចតំបន់រមណីយដ្ឋានផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀតនៅក្នុងឆ្នាំនេះ គឺជាការអបអរសាទរនៃពិធីរំលឹកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូផងដែរ។

លោកស្រី ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤០លាន និងថវិការបស់រដ្ឋបាលខេត្តសៀមរាប ៥លានរៀល សរុបចំនួន ៤៥លាន ប្រគល់ជូនសម្រាប់ចាត់ចែងក្នុងកម្មវិធី ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន ១០៨អង្គ ធ្វើការរាប់បាត្រឧទ្ទិសកុសលថ្វាយជូនដល់បុព្វបុរសដូនតា ដែលបានសាងសង់ប្រាង្គប្រាសាទនៅលើ ទឹកដីអង្គរនៃយើង ព្រមទាំងឧទ្ទិសជូនដល់យុទ្ធជនយុទ្ធនារី ដែលបានពិលីជីវិតក្នុងបុព្វហេតុជាតិ ដើមី្បការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកស្រី ម៉ែន សំអន មានប្រសាសន៍បែបនេះ ក្នុង ពិធីបួងសួងបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គររ និង ជាការអបអរសាទរពិធីរម្លឹកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី មិញនេះ នៅមុខប្រាង្គប្រាសាទអង្គរ។

សូមជម្រាបថា ព្រឹត្តិការនេះក៏បានរៀបចំពិធីបួងសួងទៅតាមទំនៀមទំលាប់បែបសាសនាមានការបូជាទៀនធូបផ្កាភ្ញី ក្នុងគោលបំណងដើម្បីរំលឹកនឹកដល់គុណបុណ្យមហាវីរ:ដូនតា ដែលជាបុព្វបុរសបានបន្សល់ទុកនូវមរតកដ៏មានតម្លៃមហាសាលដ៏ល្បីល្បាញ់ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ បញ្ជាក់ពិធីរំលឹកគុណអង្គរនេះនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២១

ខេត្តសៀមរាប៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប បានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការណ៍របស់ខ្លួន ប្រកបដោយភាពរលូនទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និង បញ្ចប់តាមផែនការ ដែលបានគ្រោងទុក។  សម្តេច ក៏បានលើកផងដែរថា ដើមី្បតម្រូវឲ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសស្តង់ដាតែមួយ ចៀសវាងការសាងសង់រួចត្រូវគាស់កកាយជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា និងត្រូវឲ្យក្រុមការងារបច្ចេកទេសនៃកងវិស្វកម្ម ចុះធ្វើការត្រួតពិនិត្យឡើងវិញ រាល់ការក្រាលម៉ាតនៅតាមចិញ្ចើមផ្លូវ ដែលមានការខ្វះចន្លោះបច្ចេកទេស ព្រមទាំងធ្វើការសម្អាត ឲ្យបានមុនពេលការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។

សម្តេចទៀ បាញ់ ក៏បានធ្វើការកោតសរសើរផងដែរ ចំពោះកងកម្លាំងវិស្វកម្មទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ថាបនាផ្លូវទៅតាមបទដ្ឋានបច្ចេកទេសសាងសង់និងស្តង់ដា ដែលជាក្តីស្រមៃរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលទន្ទឹងរងចាំជាយូរមកហើយ។

សម្តេចក៏បានណែនាំមួយចំនួន ដល់ប្រជាពលរដ្ឋមានលំនៅដ្ឋានអមនៅសង្ខាងផ្លូវទាំង ៣៨ខ្សែ ត្រូវចូលរួមថែរក្សា សម្អាតនៅតាមមុខផ្ទះរបស់ខ្លួន និងកុំធ្វើឲ្យបាត់បង់សោភ័ណភាព ដែលប្រមុខរាជរាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើមី្បប្រែក្លាយទីក្រុងសៀមរាបយើង ទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និង ធម្មជាតិលើកកម្ពស់សោភ័ណភាពក្រុង ឲ្យស័ក្កិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ។

សម្តេចទៀ បាញ់ ថ្លែងយ៉ាងដូច្នោះក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យ ផ្លូវនៅក្រុងសៀមរាប ដែលក្រុមកងវិស្វកម្មស្ពានថ្នល់លេខ១៧៨ ក្នុងចំណោម៣៨ខ្សែ។

លោក សឿន រឿត ទីប្រឹក្សាសម្តេចទៀ បាញ់ និងជានាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីដំណើរការស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប កងវិស្វកម្មលេខ១៧៨ ទទួលស្ថាបនាផ្លូវចំនួន១៣ខ្សែ មានប្រវែងសរុប ២៦ពាន់៥៣១ម៉ែត្រ ដោយមានកម្លាំងពលកម្ម ចំនួន៦១៣នាក់ ប្រើប្រាស់គ្រឿងចក្ររថយន្ត និងឧបករណ៍ចំនួន១២៦គ្រឿង មកដល់ពេលនេះលទ្ធផលសម្រេចបាន ៩២,៧២% ទាំងការដាក់តភ្ជាប់លូទឹកភ្លៀង និងទឹកកខ្វក់ ព្រមទាំងការចាក់ផ្លូវបេតុង និង ចាក់អ៊ុតកៅស៊ូ (AC) នឹងធ្វើឲ្យបានរួចរាល់ទៅតាមគម្រោងផែនការបានកំណត់។

លោកបានបន្តទៀតថា ពេលនេះក្រុមការងារកងវិស្វកម្ម បានកំពុងធ្វើការសម្អាតតាមដងផ្លូវ និង បំពេញបន្ថែមលើការងារដែលនៅសេសសល់ ព្រមទាំងបានធ្វើការគូសគំនូស ចរាចរណ៍នៅតាមទ្រូងផ្លូវផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២១

ខេត្តសៀមរាប៖អភិបាលស្រុកបន្ទាយស្រី មិនបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នោះទេ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី តាមរយៈទំព័រផេកហ្វេសប៊ុកបានសរសេរថា «ហត់នឹងឆ្លើយ! ចឹងសុំប្រាប់តែម្តង ហ្វីណង់នេះអត់អីទេ ហើយក៏អត់មានអីពាក់ព័ន្ធនឹងលោក ហ្វីណង់ ទឹង ដែរ!»។

ការសរសេរបង្ហោះសាររបស់ លោកឃឹម ហ្វីណង់ ធ្វើឡើងបន្ទាប់ពីគេហទំព័រសៀមរាបប៉ុស្ដិ៍ បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២១ ដែលមានចំណង់ជើងថា«លោកយឹម ហ្វីណង់ ទឹង ជួបគ្រោះថ្នាក់ចរាចរណ៍ របួសធ្ងន់ នៅមុខសាលាគ្រួស» ។ ក្នុងន័យនេះលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានខមិនចូលផេកហ្វេសប៊ុកសៀមរាបប៉ុស្ដិ៍ថា «ខ្ញុំគិតថាបងទទួលព័ត៌មានខុសហើយ មិនមានឈ្មោះហ្វីណង់ទេ ហើយអ្នកបើកពិតប្រាកដឈ្មោះធឹង មិនមែនទឹងទេ។ តែខ្ញុំគិតថាជាកំហុសអចេតនាប្រហែលដោយទទួលបានព័ត៌មានខុសទេ មិនអីទេបង គ្រាន់តែធ្វើឱ្យមិត្តភ័ក្តក្រុមគ្រួសារភ្ញាក់ផ្អើលបន្តិចតែប៉ុណ្ណោះ»។ 

សូមបញ្ជាក់របាយការណ៍របស់ការិយាល័យចរាចរណ៍បានបង្ហាញថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ២៣និង៣០នាទី ត្រង់ចំណុចទល់មុខ ឪសថស្ថាន ណាណូឃ៊ែរ  ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍បន្តថាករណីគ្រោះថ្នាក់ចរាចណ៍នេះ រវៀងរថយន្តម៉ាក (Starx) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ (សៀមរាប2B 8434 ) បើកបរ ដោយឈ្មោះ វិន ឡូន ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិចជិះក្នុងរថយន្តចំនួន៦នាក់ របួស ស្រាលទាំងអស់ (ជនជាតិបរទេស៥នាក់រួមដំណើរ) បានបុកជាមួយរថយន្ត (Prius) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(សៀមរាប 2B4250) បើកបរដោយឈ្មោះយឹម ហ្វីណង់ ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំស្វាយដង្គំ ក្រុងសៀមរាប បើកបរទិសដៅពីត្បូងទៅជើងជិះក្នុងរថយន្តចំនួន៣នាក់អ្នកបើកបររបួសធ្ងន់ អ្នករួមដំណើរធ្ងន់១នាក់ និងស្រាល១នាក់។បើតាមរបាយការណ៍បញ្ជាក់ថា មូលហេតុរថយន្តស្តារិចល្បឿនលឿន។ ចំណែករថយន្តព្រូសឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ខណៈកំពុងតែដើរត្រូវបានរថយន្តធុនធំ១គ្រឿងបានបើកមកជាន់បណ្ដាលឲ្យស្លាប់ភ្លាមៗ យ៉ាងសាកសពបែកខ្ទេច។ ហេតុការណ៍បានកើតឡើងនៅ១៩និង១០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១២ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិស្នាសង្រ្គាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគងខេត្តសៀមរាប។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តធុនធំម៉ាកSCANIA ពណ៌ស ឆ្នាំ២០០៥ ស្លាកលេខភ្នំពេញ៣F-១០៩៧ បានទៅបុកមនុស្សដើរតាមផ្លូវស្របទិសគ្នាពីលិចទៅកើតបណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង។

សមត្ថកិច្ចបន្តថាជនរងគ្រោះមានឈ្មោះហាន ភេមភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិឃុំខាងលើ។ចំណែកអ្នករថយន្តរត់គេចខ្លួនបាត់។ មូលហេតុរថយន្តបើកមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ចំពោះរថយន្តត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីរងចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាប
លោកតេង ច័ន្ទណាត បានដាក់បទបញ្ជាដល់កងកម្លាំងអោយរឹតបន្តឹងច្បាប់ចរាចរណ៍ និងអំពាវនាវប្រជាពលរដ្ឋ អោយចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍។

ការដាក់បទបញ្ជារបស់លោកស្នងការនគរបាលធ្វើឡើង នៅថ្ងៃចន្ទ ទី ១៣ ខែធ្នូ ឆ្នាំ២០២១ ក្រោយពីលោកមេីលឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមខ្លាំង។

ជុំវិញគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនេះ លោកតេង ច័ន្ទណាត បានបញ្ជាដល់នគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបន្តសហការជាមួយបណ្តាកម្លាំងនគរបាលនៃអធិការដ្ឋានទាំង ១២ក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធបន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អោយបានយល់ដឹង និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំងយប់ទាំងថ្ងៃ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាប។

ជាមួយគ្នានេះដែរលោកស្នងការក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីបញ្ចៀសនិងកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសជាអ្នកបើកម៉ូតូម្នាក់ត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿងបើកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ១០និង៤៥ នាទី ត្រង់ចំណុចផ្លូវបំបែកជាបួនសាលារៀនគ្រួស ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

របាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវៀងរថយន្តនិងម៉ូតូ។ ម៉ូតូម៉ាក (ហុងដាឌ្រីម) ពណ៌ខ្មៅពាក់ផ្លាកលេខ (សៀមរាប 1AK-1308)បើកបរ ដោយឈ្មោះ បេង រតនា ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិ ទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប (ស្លាប់នៅកន្លែងកើតហេតុ) បើកបរក្នុងទិសដៅកើតទៅលិច។ ចំណែករថយន្ត​បេីកបរទិសដៅពីត្បូងទៅជេីង ក្រោយពីបុក បេីកគេចចេញពីកន្លែងកេីតហេតុរត់បាត់តែម្ដង។

មន្ត្រីចរាចរណ៍បានបញ្ជាក់ថាក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្នុងនោះម៉ូតូរបស់ជនរងគ្រោះរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

ខេត្តសៀមរាប៖លោក យឹម ហ្វីណង់ ទឹង បានជួបគ្រោះថ្នាក់ចរាចរណ៍នៅមុខសាលាគ្រួសខណៈពេលបើករថយន្តប៉ះគ្នាជាមួយរថយន្តមួយគ្រឿងទៀត។

របាយការណ៍របស់ ការិយាល័យ​ចរាចរណ៍បានបង្ហាញថាហេតុការណ៍បានកើតឡើងនៅ​ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ២៣និង៣០នាទី ត្រង់ចំណុចទល់មុខ ឪសថស្ថាន ណាណូឃ៊ែរ  ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះរវៀង រថយន្តម៉ាក (Starx) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ (សៀមរាប2B 8434 ) បើកបរ ដោយឈ្មោះ វិន ឡូន ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច

ជិះក្នុងរថយន្តចំនួន៦នាក់ របួស ស្រាលទាំងអស់ (ជនជាតិបរទេស៥នាក់រួមដំណើរ) បានបុកជាមួយរថយន្ត (Prius) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(សៀមរាប 2B4250) បើកបរដោយឈ្មោះយឹម ហ្វីណង់ ទឹង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំស្វាយដង្គំ ក្រុងសៀមរាប បើកបរទិសដៅពីត្បូងទៅជើងជិះក្នុងរថយន្តចំនួន៣នាក់អ្នកបើកបររបួសធ្ងន់ អ្នករួមដំណើរធ្ងន់១នាក់ និងស្រាល១នាក់។បើតាមរបាយការណ៍បញ្ជាក់ថា មូលហេតុ​ រថយន្តស្តារិច​ល្បឿនលឿន​។ ចំណែករថយន្តព្រូស​ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២១

ខេត្តសៀមរាប៖នគរបាលស្រុកសូទ្រនិគម ចុះបង្ក្រាបល្បែងជល់មាន់មួយកន្លែងឈានដល់ការឃាត់ខ្លួនអ្នកលេងចំនួន៣នាក់។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម។

ជនសង្ស័យទាំង៣នាក់រួមមាន៖
១ ឈ្មោះ ព្រាប សារ៉ន ភេទប្រុសអាយុ៥២ ឆ្នាំ អាសយដ្ឋាននៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម។

២ ឈ្មោះ មុី មុិញ ភេទប្រុសអាយុ៤៧ឆ្នាំនៅភូមិត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម។

៣ ឈ្មោះ តូច ប៊ុនយ៉ង់ ភេទប្រុសអាយុ២៨ ឆ្នាំនៅភូមិត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម។
ក្នុងនោះដកហូតម៉ូតូចំនួន៦គ្រឿងផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីធ្វើកិច្ចសន្យា និងបានធ្វើការអប់រំរួច បានអនុញ្ញាតអោយមនុស្សទាំង៣នាក់ ត្រឡប់ទៅផ្ទះវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសជាតៃកុងបានរងរបួស ខណៈបើករថយន្តទៅបុក បុកដើមប្រេងខ្យល់។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៩ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង០៦ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ២៧៨.២៧៩ ផ្លូវជាតិលេខ ៦ ភូមិជីគាក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយខ្លួនឯង រថយន្ត ម៉ាកHYUNDAI  ពណ៌ខៀវ ចាស់ពាក់ផ្លាកលេខ កណ្តាល2B.8809 បើកបរដោយឈ្មោះប៉ូច សុផាត ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិចុង ឃុំពោធិ៍ទី  ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។បើកបររថយន្តក្នុងទិសដៅពី លិចទៅកើត បានជ្រុលចង្កូត ទៅបុកដើមប្រេងខ្យល់ នៅខាងជើងផ្លូវបណ្ដាលឱ្យអ្នកបើកបររថយន្តរងរបួសមធ្យម រថយន្តធ្ងន់។

របាយការណ៍បានបន្ថែមថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ អ្នកបើករថយន្តបើកបរល្បឿនលឿន បើកបរស្ថិតនៅក្នុងភាពងងុយដេក។ វត្ថុតាងត្រូវបានកំលាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកសូទ្រនិគម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២១

ខេត្តសៀមរាប៖លំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នងរួមទាំងទ្រព្យសម្បត្តិប្រមាណជិត ២ ម៉ឺនដុល្លារអាមេរិកត្រូវបានអគ្គីភ័យបំផ្លាញចោលទាំងស្រុង។

ហេតុការណ៍នៅវេលាម៉ោង១៥និង៤៥នាទីល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុក លោកទេព ពុំសែន បានប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍នៅព្រឹកនេះថា ម្ចាស់ផ្ទះឈ្មោះ តន់ ធី ភេទស្រី អាយុ៦៧ឆ្នាំ សមាជិកគ្រួសារ ៧នាក់(ស្រី៣នាក់) ជាកសិករ។

លោកបន្តថាការឆេះខូចខាត៖ផ្ទះ១ខ្នងទំហំ ៦ម.×៧ម. ជើងសសរកំពស់ ៣,៥ម. ប្រក់គ្បឿង ជញ្ជាំងក្ដារ ក្រាលក្ដារ ក.ឥដ្ឋ និងមានក.ឥដ្ឋតាកចំហៀងក្រោមទទឹង៣.ម ប្រក់ស័ង្កសី។ ផ្ទះធ្វើអស់ទឹកប្រាក់ចំនួន1.5000$(មួយម៉ឺនប្រាំពាន់)ដុល្លារអាមេរិក។
អស់ទ្រព្យសម្បត្តិរួមមាន៖
-ខ្សែមាស១ខ្សែ ទំងន់៥.ជី
-ខ្សែដៃមាស១ខែ្ស ទំងន់៥.ជី
-ចិញ្ចៀនមាស១វង់ ទំងន់២.ជី
-ប្រាក់ខ្មែរចំនួន ៤០.០០០០(សែសិបម៉ឺន)រៀល។
-ទូឈើចំនួន ២ (ធំ១,តូច១)
-ស្រូវចំនួន ១៣.ការ៉ុង
-សម្ភារ:ខោអាវមួយចំនួន។

លោកអធិការបានបញ្ជាក់ថា ក្នុងពេលកំពុងកើតហេតុត្រូវបានប្រជាពលរដ្ឋនៅជិតខាង កម្លាំងប៉ុស្តិនគរបាល និងអន្តរាគមន៍អធិការដ្ថាន ជួយពន្លត់ភ្លើងដោយប្រើប្រាស់ដងទឹកធុងបាញ់ទុយោម៉ូទ័ និងរថយន្តពន្លត់អគ្គិសភ័យអធិការដ្ឋានស្រុក ប្រើប្រាស់ទឹកអស់ជំនួនចំណុះទឹក១រថយន្ត ទើបពន្លត់ភ្លើងអស់ទាំងស្រុងនៅវេលម៉ោង១៧។

បើតាមអធិការមូលហេតុតាមការបំភ្លឺម្ចាស់ផ្ទះបណ្ដាលមកពីទុសេខ្សែភ្លើង ដោយសារ ធ្លាប់មានបញ្ហាខ្សែភ្លើង ហើយមុនហេតុការណ៍ឆេះ ម្ចាស់ផ្ទះបានឮស្នូរប្រែសៗនិងឃើញផ្សែងអណ្ដាតភ្លើងឆេះនៅផ្នែកខាងលើតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅសាលាខេត្តសៀមរាប នាថ្ងៃទី ០៨ ខែ ធ្នូ ព្រឹកមិញបានចុះហត្ថលេខាលើកំណត់ត្រាលើកិច្ចពិភាក្សានៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកទេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃជាមួយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំនៅកម្ពុជា។

លោក ទៀ សីហា បានលើកឡើងថា បន្ទាប់ពីក្រុងសៀមរាប នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ក៏ដូចជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការ ជាមួយនឹងការបង្កើនការចំណាយសាធារណៈ ក្នុងការវិនិយោគទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការបង្កើនសោភ័ណភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានសម្រាប់ក្រុងសៀមរាប នៃខេត្តសៀមរាប។ 

លោកបានបញ្ជាក់ថា ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប ឲ្យក្លាយជាទីក្រុងឆ្លាតវៃ កាលពីឆ្នាំ២០១៩កន្លងទៅ។ 

លោកបានបន្តថា ក្នុងរយៈពេលមួយឆ្នាំជាងនៃការសិក្សាទិន្នន័យបឋមអំពីគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប (Basic Survey)នេះ ក្រុមការងារសិក្សានេះក៏បានរៀបចំជាសេចក្តីព្រាងផែនការមេចង្អុលផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ ដោយនៅក្នុងសេចក្តីព្រាងផែនការមេចង្អុលផ្លូវនេះ គឺផ្តោតលើផ្នែកសំខាន់ៗចំនួន០៤ គឺ ការរៀបចំទេសចរណ៍ឆ្លាតវៃ(Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ(Smart Mobility) និង ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management )។ 

អភិបាលខេត្តមានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគម្រោងនេះនឹងធ្វើឲ្យសមត្ថភាពមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលក្រុងសៀមរាបត្រូវបានពង្រីកឲ្យបានកាន់តែបានស៊ីជម្រៅថែមទៀតពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ 

លោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ នៃសេដ្ឋកិច្ចជាតិ ហើយនៅពេលខាងមុខនឹងធ្វើឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបផងដែរ។

សូមជម្រាបថា ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសជាឪពុកត្រូវបានកម្លាំងនគរបាលស្រុកពួក ឃាត់ខ្លួនពាក់ព័ន្ធការចាប់រំលោភកូនស្រីបង្កើត។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថានៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះនិងម្តាយបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសសរស្តម្ភ ដោយប្ដឹងចោទពីបទរំលោភសេពសន្ថវៈ (ឪពុកនិងកូន) កើតហេតុជាច្រើនលើក លើកចុងក្រោយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក ចំណុចវាលស្រែស្ថិតនៅខាងត្បូងភូមិស្វាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។

របាយការណ៍បន្តថារងគ្រោះឈ្មោះណ. ព.ស អាយុ១៥ឆ្នាំ ជាសិស្សទី៨ នៅភូមិ-ឃុំកើតហេតុ នាងរៀបរាប់ឲ្យដឹងថា៖នៅថ្ងៃទីនាងមិនចាំ ប្រហែលអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ឪពុកមានឈ្មោះ និវ ណាត អាយុ៣៦ឆ្នាំ រស់នៅជុំគ្នា មុខរបរជាកសិករ បានប្រព្រឹត្តគំរាមសម្លាប់និងរំលោភសេពសន្ថវ: លើរូបនាងចំនួនបី៣លើក ជាបន្តបន្ទាប់(២ថ្ងៃ-៣ថ្ងៃ ម្ដង) រាល់សកម្មភាពជាឪពុក គំរាមនាំនាងទៅច្រូតស្មៅនៅវាលស្រែស្ថិតនៅខាងត្បូងភូមិស្វាយ ដែលស្ងាត់មនុស្ស ចន្លោះពេលព្រឹកម៉ោង៨, ម៉ោង៩ រូបភាពបទល្មើសចាប់សម្រាតខោត្រឹម.កជើង រួចរំលោភសេពសន្ថវ: សម្រេចបញ្ចេញទឹកកាមខាងក្រៅ ហើយគំរាមមិនឲ្យប្រាប់ម្ដាយ។ ក្រោយមកទៀតរំលងចូលដល់ក្នុងខែមិថុនា ឆ្នាំ២០២០ នាងនៅផ្ទះតែ២នាក់ឪពុក ដោយម្ដាយទៅមង្គលការបងជីដូន១នៅជាយដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ថ្ងៃនោះម៉ោងប្រហែល៩.០០នាទីព្រឹក ឪពុកបានគំរាមសម្លាប់បើមិនព្រម ដូចរាល់ដង នាំនាងទៅវាលស្រែច្រូតស្មៅទៀត រំលោភសម្រេចបញ្ចេញទឹកកាមខាងក្រៅ១លើកទៀត, លុះម្ដាយមកផ្ទះវិញនាងពុំទាន់ប្រាប់ទេ រយ:ពេល១០ថ្ងៃក្រោយទើបនាងប្រាប់រឿងដល់ម្ដាយពីទង្វើឪពុកពេលនោះរូបនាង.ម្ដាយ.ឪពុក បាននិយាយសន្យាលក្ខខណ្ឌឲ្យឪពុកឈប់ប្រព្រឹត្តលើកូនស្រីទៀត កុំប្រាប់រឿងបែកធ្លាយដល់អ្នកណា។ ក្រោយមកទៀតប្រហែលក្នុងខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង១០ព្រឹក ឪពុកធ្វើសកម្មភាពគំរាមដូចមុនៗនាំនាងទៅច្រូតស្មៅវាលស្រែគោកដូងស្ថិតនៅខាងភូមិ រំលោភសម្រេចបញ្ចេញទឹកកាមខាងក្រៅ១លើកទៀត ហើយនាងបានប្រាប់រឿងដល់ម្ដាយ ពេលនោះឪពុកនិងម្ដាយបានបង្ករឿងជំលោះ ឪពុកតែងតែរកវាយធ្វើបាបម្ដាយ ក្រោយមួយទៀតចូលដល់ក្នុងខែឧសភា ឆ្នាំ២០២១ ម៉ោង៨ព្រឹក ឪពុកធ្វើសកម្មភាពដដែល១លើកទៀត ដឹងរឿងដល់ម្ដាយ ឪពុកបង្ករករឿងដេញវាយ ហើយពេលនោះឯងដែលនាងចាប់ផ្ដើមបាត់រដូវស្ត្រី(ខែ៥.២០២១)ទើបម្ដាយនាងទិញឧបករណ៍តេស្តទឹកនោមឃើញថានាងមានកូន(គំនូស២ឆ្នូត) ម្ដាយនាំនាងមកពិនិត្យនៅមន្ទីរពេទ្យបង្អែកពួក គ្រូពេទ្យប្រាប់ថានាងមានផ្ទៃពោះទារក(៣ខែ) ពេលនោះនាងនិងម្ដាយសម្រេចចិត្តយកកូនចេញ ធ្វើនៅពេទ្យឯកជន(សេរីរ័ត្ន)ស្រុកពួក ក្រោយបានឯកសារពីគ្រូពេទ្យ និងទារក នាងនិងម្ដាយបានដុតចោលឯកសារពេទ្យ និងកប់ទារក ក្នុងរឿងនេះនាងនិងម្ដាយបានលាក់មិនប្រាប់ដល់គ្រូពេទ្យទេ, ជនសង្ស័យជាឪពុកច្រើនបង្កនិងប្រើហិង្សាក្នុងគ្រួសារ។

របាយការណ៍បានបញ្ជាក់ថារហូតដល់លើកចុងក្រោយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ម៉ោង៩ ព្រឹក ឪពុកគំរាមនាំរូបនាងទៅមើលក្របីនៅវាលស្រែខាងត្បូងភូមិ រំលោភសម្រេចបញ្ចេញទឹកកាមខាងក្រៅ១លើកទៀត។ ជាក់ស្ដែងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ម៉ោង១រសៀល ឪពុកផឹកស្រាស្រវឹងមានបំណងគំរាមចង់រំលោភលើរូបនាង ត្រូវបានម្ដាយនាងស្ដីថា ទើបកើតជម្លោះហិង្សាក្នុងគ្រួសារ ឪពុកបានដេញវាយចាប់ទាញសក់នាង នឹងកាន់អាវុធកាំបិតខ្វែវដេញកាប់ម្ដាយ(គេចផុត) និងវាយសត្វគោ ដោយទ្រាំនឹងទង្វើជាឪពុកមិនបាន រូបនាងនិងម្ដាយសម្រេចចិត្តប្ដឹងសមត្ថកិច្ចប៉ុស្តិ៍តែម្ដង។

ជនសង្ស័យជាឪពុកឈ្មោះ និវ ណាត ត្រូវបានប៉ូលិសនាំខ្លួនមកប៉ុស្តិ៍ដើម្បីធ្វើការស្រង់ចម្លើយ ដោយរូបគេជាមនុស្សថ្លង់ហើយជជែស នៅចំពោះមុខសមត្ថកិច្ចគេបានប្រាប់ថា៖ ពាក់ព័ន្ធនឹងរឿងកូនស្រីឈ្មោះ ណ.ព.ស រូបគេពុំបានគំរាមសម្លាប់និងរំលោភសេពសន្ថវ: នោះទេ! គឺរូបគេបានរួមភេទជាមួយកូនស្រីសម្រេច១លើក នៅថ្ងៃទីមិនបានចាំ ថ្ងៃនោះពេលល្ងាច នាងមកពីសាលារៀន ដោះខោអាវសិស្ស នាងស្លៀកខោកីឡាខ្លី សម្រេច១លើក រយៈពេលប្រហែលបីខែក្រោយ ទើបរូបគេដឹងថាកូនស្រីមានផ្ទៃពោះត្រូវបានប្រពន្ធនាំទៅយកកូនចេញ។ សូមបញ្ជាក់ថាគ្រួសារជនរងគ្រោះ មានកូនស្រីចំនួន៣នាក់/ជនរងគ្រោះជាកូនបង(ទី១)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Older posts
Newer posts
← Previous Page1 … Page102 Page103 Page104 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×