Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២១

ខេត្តសៀមរាប៖សមាគមចលនាយុវជនកម្ពុជា (ក្រុម​១៥៧) សាខាខេត្ត​សៀមរាប បានចុះអនុស្សរណ: យោគយល់គ្នា ជាមួយវិទ្យាស្ថានពហុបច្ចេកវិទ្យាទេសភូមិភាគតេជោសែនសៀមរាប។

ពិធីនេះធ្វើឡើងថ្ងៃពុធ ទី២៩ខែ​ធ្នូ​ ឆ្នាំ២០២១​នេះ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាទេស ភូមិភាគតេជោសែនសៀមរាប ដែលស្ថិតនៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តំណាងប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម​១៥៧) សាខាខេត្ត​សៀមរាប​ ដឹកនាំដោយលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម​១៥៧) សាខាខេត្ត​សៀមរាប​ ​រួមទាំងអនុប្រធានទាំង៣រូប និងចូលរួមពីសមាជិក សមាជិកា។ ចំណែកតំណាងវិទ្យាស្ថានពហុបច្ចេកវិទ្យាទេសភូមិភាគតេជោ សែនសៀមរាប ដឹកនាំដោយ លោកស្រី ផង់ ពុទ្ធី ដោយមានការផ្ដួចផ្ដើមនិងសម្របសម្រួលពី សមាគមចលនាយុវជនកម្ពុជា (ក្រុម​១៥៧) ស្រុកអង្គរធំ។

ក្នុងកិច្ចចុះអនុស្សរណ:យោគយល់គ្នា រវាង វិទ្យាស្ថានពហុបច្ចេកវិទ្យាទេសភូមិភាគតេជោសែនសៀមរាប និងសមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តសៀមរាប នេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈមានប្រសិទ្ធភាពខ្ពស់ ក្នុងការពង្រឹងសមត្ថភាពជំនាញធនធានមនុស្ស។

លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម​១៥៧) សាខាខេត្ត​សៀមរាប​ បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានពហុបច្ចេកវិទ្យាទេសភូមិភាគតេជោសែនសៀមរាប ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិត។

សូមជម្រាបថាកិច្ចព្រមព្រៀងចុះអនុស្សរណ:យោគយល់គ្នា ជាវិទ្យាស្ថានពហុបច្ចេកវិទ្យាទេសភូមិភាគ តេជោសែន សៀមរាប និងសមាគមចលនាយុវជន កម្ពុជាក្រុម ១៥៧សាខាខេត្តសៀមរាប មាន ៥ ប្រការនឹងមាន៧ចំណុច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២១

ខេត្តសៀមរាប៖ផ្ទះរបស់គ្រូបង្រៀនមួយខ្នងត្រូវបានអគ្គីភ័យបំផ្លាញទាំងស្រុងរួមទាំងទ្រព្យសម្បត្តិផងដែរ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី  ២៩ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង២និង៣០នាទី រំលងអាធ្រាត ស្ថិតនៅក្រុមទី៦ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ  ក្រុងសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា 

ម្ចាស់ឈ្មោះហាស់ សុវណ្ណ ភេទប្រុសអាយុ ៥៣ឆ្នាំ មុខរបរនៅផ្ទះ និង ប្រពន្ធឈ្មោះ ហាស់ វិធាវី អាយុ ៥៦ឆ្នាំ មុខរបរគ្រូបង្រៀន។

ករណីអគ្គីភ័យនេះ  បណ្តាលឲ្យផ្ទះឈើមួយខ្នង ដំបូលស័ង្កសីដែលមានទំហំ ៨,៧០ម៉ែត្រ x១៣ម៉ែត្រ ទាំងស្រុង និង ឆាបឆេះទ្រព្យសម្បត្តិដូចជា៖

-ម៉ូតូ០១គ្រឿងម៉ាក ហុងដាC125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០០៨ ពាក់ផ្លាកលេខ សៀមរាប ១B-៦៧២២

-ម៉ូទ័រ៦គ្រឿង

-កង់កូនក្មេង១គ្រឿង

-ទូទឹកកក១គ្រឿង

-ទូឈើបេងដាក់ខោអាវ ចំនួន០៣

-តុឈើបេងចំនួន ០៣

-គ្រែឈើចំនួន ០៥

-ខ្សែរដៃប្លាកទីន ០២ខ្សែរ

-ចិញ្ចៀនត្បូង ២វង់

-ប្រាក់ដុល្លារ ១៥០០ដុល្លារ,ប្រាក់រៀលជាង ៤០០០០០រៀល

-ឯកសារមួយចំនួន(សៀវភៅគ្រួសារ,សៀវភៅស្នាក់នៅ។

បើតាមរបាយការណ៍បន្តថាករណីនេះសង្ស័យទុស្សេខ្សែរភ្លេីងបណ្តាលជាអគ្គីភ័យឆាបឆេះតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២១

ខេត្តសៀមរាប៖អភិបាលខេត្តបានលើកឡើងថាព្រៃលិចទឹកនេះមានសារៈសំខាន់សម្រាប់ទីជម្រកត្រីពងកូន និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប តែបើសិន ព្រៃលិចទឹកបាត់បង់ជារៀងរាល់ឆ្នាំនោះ វានឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះជាពិសេសទិន្នផលត្រី និងមានការថយចុះ ជារៀងរាល់ឆ្នាំ ព្រមទាំងសត្វស្លាបទៀតផង។

លោកទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ផ្ទាំងផែនទីទិន្នន័យនៃផ្ទៃដីក្នុងតំបន់២និងតំបន់៣ បានដាក់តាំងបង្ហាញឲ្យសាធារណជនបានដឹងបានយល់ក្នុងការកំណត់ព្រំប្រទល់ នឹងបោះបង្គោលឡាក់ ដែលបានបញ្ជាក់នៅក្នុងទីនេះស្រាប់ ក្នុងគោលបំណងចួលរួមទប់ស្កាត់ការពារបឹងទន្លេសាបដែលកំពុងតែរងគ្រោះដោយគោករាក់ និង បាត់បង់ព្រៃលិចទឹកជាបណ្តើរៗ ដោយរងការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យនោះ គឺយើងចាំបាច់ត្រូវតែមានវិធានការណ៍។

លោកមានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទីខែ២៧ ខែធ្នូ ម្សិលមិញក្នុងឱកាសអញ្ជើញចុះពិនិត្យនិងកំណត់ដាក់ផ្ទាំងផែនទីតំបន់៣ ព្រៃលិចទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រត្រង់ចំណុចចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះ សម្តេចហ៊ុនសែន បានដាក់បទបញ្ជារឲ្យអាជ្ញាធរខេត្ត ជុំវិញបឹងទន្លេសាបទាំងអស់ ពិនិត្យមើលនិងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹក ក្រោយពីមានព័ត៌មានថាមានការកាប់បំផ្លាញព្រៃលិចទឹកនៅជុំវិគបឹងទន្លេសាប។

បើតាមប្រភពបានឲ្យដឹងថា នៅឯសង្កាត់ជ្រាវក្រុងសៀមរាប ក៏មានសកម្មភាពកាប់បំផ្លាញព្រៃលិចទឹកជាច្រើនហិកតាផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះគេនៅពុំទាន់ឃើញមេក្លោងនៃការកាប់បំផ្លាញព្រៃទឹកចេញមុខសារភាពនៅឡើយទេ។ ទោះជាយ៉ាងណាប្រជាពលរដ្ឋក៏ដូចជាមហាជនសង្ឃឹមថាអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធនឹងចាត់វិធានការជាក់លាក់ទៅលើមេក្លោងកាប់បំផ្លាញព្រៃលិចទឹកនៅសង្កាត់ជ្រាវជាក់ជាពុំខានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២១

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៥ ទទួលបន្ទុកស្រុកពួក បានថ្លែងថា ការដាំស្តារព្រៃលិចទឹកឡើងវិញនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយនូវការបាត់បង់និងរិចរឹលព្រៃឈើ លើតំបន់នេះដែលមានសភាពរិចរឹល ឬក៏បាត់បង់ព្រៃនាពេលកន្លងមក។

លោក ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក អោយជួយថែរក្សារ ការដាំស្តាកូនឈើប្រភេទព្រៃឈើលិចទឹកនេះ អោយលូតលាស់បានល្អ សម្រាប់
ជាប្រយោជន៍រួមទៅអនាគត។ ម្យ៉ាងទៀត ការដាំកូនឈើទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជីវៈចម្រុះ និងត្រីដែលត្រូវការនូវជំរកសម្រាប់ពងកូន។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ ដើម្បីទុកជាប្រយោជន៍ រួមសម្រាប់កូនចៅជំនាន់ក្រោយ។SRP

លោក មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញ ដឹកនាំមន្ត្រីដាំកូនឈើចំនួន២ពាន់ដើម ដែលជាប្រភេទព្រៃឈើលិចទឹក ដើម្បីស្តារឡើងវិញ លើផ្ទៃដី២ហិតា ក្នុងតំបន់៣ នៃភាគខាងជើងបឹងទន្លេសាប នៅដែនសហគមន៍សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២១

ខេត្តសៀមរាប៖មន្ត្រីមន្ទីរអប់រំយុវជន និង កីឡាខេត្ត បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២០.២០២១នេះ មានចែកចេញជា ១២មណ្ឌលប្រឡង មាន ៣៥៧បន្ទប់ ដែលមានសិស្សប្រឡងសរុប ៨ពាន់៨៣២នាក់ ស្រី៥ពាន់៣៨នាក់ ក្នុងនោះវិទ្យាសាស្ត្រពិត មាន៤មណ្ឌល មាន១១២បន្ទប់ ចំនួន២ពាន់៧៥៦ នាក់ ស្រី ១ពាន់៧៧១នាក់ និង វិទ្យាសាស្ត្រសង្គមមាន៨មណ្ឌល មាន២៤៥បន្ទប់ មានចំនួន៦ពាន់៧៦នាក់ ស្រី៣ពាន់២៦៧នាក់។ ម៉្យាងទៀតវិញ្ញាសារប្រឡង មាន ១០មុខវិជ្ជា គឺ គណិតវិទ្យា , ភាសាខ្មែរ ,គីមីវិទ្យា ភូមិវិទ្យា , ប្រវត្តិវិទ្យា , ពលរដ្ឋវិទ្យា , ផែនដីវិទ្យា , រូបវិទ្យា , ជីវៈវិទ្យា និង ភាសារបរទេស។

សូមជម្រាបថាអភិបាលខេត្តសៀមរាប លោក ទៀ សីហា នៅព្រឹកមិញនេះបានអញ្ជើញកាត់បើកវិញ្ញាសារការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ។

អាជ្ញាធរខេត្តបានឲ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សានៅ មធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យ សកលវិទ្យាល័យផងដែរ។ ម៉្យាងទៀតសូមបេក្ខជនទាំងអស់ គោរពឲ្យបាននូវអង្គការវិន័យផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាល ធនធានមនុស្ស ដែលមានក្មួយៗបេក្ខជនទាំងនេះហើយ ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២១

ខេត្តសៀមរាប៖នៅទីបំផុត ផ្លូវបំបែកជា៤ ទីប្រជុំផ្សារស្វាយធំ ខេត្តសៀមរាប នឹងកសាងរង្វង់មូល ដើម្បីសម្រួលចរាចរណ៍។

មន្ត្រីសាធារណការដឹកជញ្ជូនខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី ២៦ធ្នូ នេះថានៅពេលឆាប់ៗខាងមុខនេះចំណុចផ្លូវបំបែកជា៤ទីប្រជុំផ្សារស្វាយធំនឹងកសាងរង្វង់មូលមួយដើម្បីសម្រួលចរាចរណ៍ ដោយខណ:ពេលនេះកំពុងវាស់វែង។

ដូច្នេះសូមអ្នកធ្វើដំណើរបើកបរ រថយន្តតូចធំ ឆ្លងកាត់ទីកន្លែងនេះជាពិសេសពេលយប់ មេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីចៀសវាងគ្រោះថ្នាក់ដោយជាយថាហេតុ។ (រូបភាពពង្រាងរង្វង់មូលនាពេលអនាគត)

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុខណៈបើកម៉ូតូបុកជាមួយគោយន្តកន្ត្រៃ។

ហេតុការណ៍កើតឡើងវេលាម៉ោង២១និង៤៥នាទី ថ្ងៃទី២៥ខែធ្នូ ឆ្នាំ ២០២១ លើផ្លូវកៅស៊ូ ពីឃុំមោងស្រុក ស្រីស្នំ ទៅស្រុកអង្គរជុំ ត្រង់ចំណុចខាងកើតលូជាង៣០ម៉ែត្រ ស្ថិតនៅភូមិល្វា ឃុំមោង
ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ផលនៃគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូនិងគោយន្ដកន្ត្រៃបញ្ច្រាសទិសគ្នា។ អ្នកបើកគោយន្ដកន្ត្រៃ មិនស្គាល់អត្តសញ្ញាណ បុករួចបើកបរគោយន្ដកន្ត្រៃគេចខ្លួនបាត់ទៅទិសខាងកើត។ ចំណែកម៉ូតូហុងពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ឧត្ដរមានជ័យ ១C-៦៤៩៣ រងការខូចខាតយ៉ាងដំណំ បើកបរដោយឈ្មោះបឺត បឿក ភេទ ប្រុស អាយុ២១ឆ្នាំមុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិយាយមុី ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប បើកពីកើត ទៅខាងលិចបណ្ដោយឲ្យស្លាប់ នៅកន្លែង។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ បានចុះដល់ធ្វើការវាស់វែង និងប្រគល់សាកសពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២១

ខេត្តសៀមរាប៖ជាងដែកម្នាក់បានចងកសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៧ និង ៣០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចក្នុងផ្ទះបន្ទប់ដេក ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ នូរ សំណាង ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
តាមការពិនិត្យសាកសព ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ ត្រង់ចំណុចករបស់សពមានស្នាមរឹតមានប្រវែង៣០សង់ទីម៉ែត្រ។-ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរអោយគត់សំគាល់នោះទេ។-ផ្នែក អវយវ: និងមិនពាក់ពន្ធ័ និង បទល្មើសព្រហ្មទណ្ឌ នោះផងដែរ។

តាមការបំភ្លឺគ្រួសារសព តាមការពិនិត្យកន្លែងកើតហេតុ និង ផ្អែកតាមការសន្និដ្ឋានពីលោកគ្រូពេទ្យកោសល្យវិច្ឆ័យខេត្តសៀមរាប បានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត (ចងក)ប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្នារ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានផ្លូវបេតុងមួយខ្សែ។

សូមជម្រាបថានៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ម្សិលមិញ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី អញ្ជើញចូលរួមក្នុងពិធីបិទការដ្ឋានផ្លូវបេតុងមួយខ្សែ នៅក្នុងភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ផ្លូវបេតុងនេះ គឺជាគម្រោងមូលនិធិ ឃុំខ្នារសណ្តាយឆ្នាំ២០២១ ប្រវែង ៥១០ម៉ែត្រ ទទឹង ៤ម៉ែត្រ ចំណាយថវិកាមូលនិធិឃុំចំនួន ២១៦,៣៩០,៤០០រៀល និងទុនចូលរួមចំនួន ២០០,០០០រៀល សរុបចំនួន ២១៦,៥០៩,៤០០រៀល។

ឆ្លៀតក្នុងឱកាសនេះផងដែរ អាជ្ញាធរស្រុកបន្ទាយស្រី សូមថ្លែងអំណរគុណចំពោះ លោក ឌួង អ៊ា ដែលបានឧបត្ថម្ភជាថវិកា ចំនួន៤លានរៀល ជូនដល់រដ្ឋបាលស្រុកសម្រាប់គាំទ្រទៅលើយុទ្ធនាការ “ផ្ទះ១ អំពូល១” ដើម្បីប្រើប្រាស់ដាក់ជាអំពូលជូនប្រជាពលរដ្ឋដែលរស់នៅជាប់ដងផ្លូវថ្មីនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រាប់មន្ត្រីពាក់ព័ន្ធឲ្យរួមគ្នាទប់ស្កាត់និងលុបបំបាត់សកម្មភាពដឹកជញ្ជូនឈើ និងការធ្វើអាជីវកម្មឡធ្យូងគ្រប់ប្រភេទ។

ថ្លែងក្នុងកិច្ចប្រជុំ របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនៃក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានអះអាងថា៖ការបាត់បង់ព្រៃឈើ នៅតែជាកម្មវត្ថុក្តៅ សម្រាប់ការប្រើប្រាស់វិធានការបង្ក្រាប និងទប់ស្កាត់ឱ្យខានតែបាន។

លោក ង៉ាន់ ភិរុណ បានលើកឡើងថា កិច្ចប្រជុំនេះ មានរបៀបវរ:៥ចំណុចដូចខាងក្រោមះ

ទី១ ការត្រួតពិនិត្យ និងពិភាក្សាអំពីការដឹកជញ្ជូនឈើតាម រទេះ និងគោយន្តកន្រ្តៃនៅក្នុងតំបន់ ឬឆ្លងកាត់តំបន់ការពារធម្មជាតិ។កិច្ចការនេះគឺជាភារកិច្ចពហុវិស័យ ដូចនេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងកិច្ចសហការអោយមានភាពទន់ភ្លន់និងបត់បែនទៅតាមស្ថានភាព ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើការដឹកជញ្ជូនក្នុងការប្រើប្រាស់ក្នុងគ្រួសារនិងធ្វើអាជីវកម្ម។

ទី២ កិច្ចប្រជុំបានធ្វើដំណើរលើក ម្យ៉ាងទៀត បញ្ហាធ្វើឡធ្យូងក្នុងតំបន់ដែនជម្រកសត្វព្រៃនៅក្នុងភូមិសាស្រ្តនៃស្រុកជីក្រែង មិនត្រឹមតែប្រើប្រាស់ក្នុងសហគមន៍នោះទេ តែបែរជាធ្វើអាជីវកម្មនាំចេញទៅខេត្តកំពង់ធំទៅវិញ ដែលតម្រូវអោយ មន្ត្រីពាក់ព័ន្ធត្រូវចាត់វិធានការកាត់បន្ថយ ដោយប្រើវិធានការអប់រំ ណែនាំ មុនឈានដល់ការបង្រ្កាប។

ទី៣ ដើម្បីពង្រឹងការអនុវត្តលិខិតរបស់រដ្ឋបាលខេត្តលេខ ១៤៣៧ សជណ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការចាត់វិធានការបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើនៅក្នុង និង នៅក្រៅតំបន់ការពារធម្មជាតិ អាជ្ញាធរក្រុង-ស្រុក មន្ទីរជំនាញ និងសមត្ថកិច្ចត្រូវសហការអនុវត្ត។ បើយោងតាមតារាងបញ្ជីទន្នន័យទីតាំងកែច្នៃឈើទាំងនោះ នៅក្នុងឬនៅក្បែរតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតត្រឹមខែកញ្ញាឆ្នាំ២០២១ រកឃើញមានចំនួន១៤៦ទីតាំង ដែល៣ទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ទី៤អាជ្ញាធរមូលគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ ដែលក្រសួងបរិស្ថានក៏បាន ព្រមានផងដែរ ចំពោះរដ្ឋបាលឃុំ-សង្កាត់ណា ដែលនៅតែបន្តបំពានចុះហត្ថលេខា ផ្តល់ជាកម្មសិទ្ធិឯកជន ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នឹងចាត់វិធានការយ៉ាង ម៉ឺងម៉ាត់តាមផ្លូវច្បាប់។

ទី៥ ពិនិត្យនិងធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយលើបញ្ជីសំណួរ-សំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩ និង២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ធ្នូ ២០២១

ខេត្តសៀមរាប៖បច្ចុប្បន្ននេះ គេសង្កេតឃើញសហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក ក៏ដូច ជាការបង្កើតផលិតផលស្នាដៃក្នុងស្រុក មានការលូតលាស់ គួរឲ្យកត់សម្គាល់។ ខណៈដែល ក្នុងខេត្តសៀមរាបផ្ទាល់ គេឃើញមានរោងចក្រផលិតគុយទាវអនាម័យដំបូងគេ កំពុងដំណើរ និងទទួលការគាំទយ៉ាងច្រើន ពីសំណាក់អ្នករស់នៅក្នុងខេត្តសៀមរាបផ្ទាល់។

លោកលី ប៊ុនសេង អ្នកគ្រប់គ្រងទូទៅនៃសហគ្រាស គុយទាវអនាម័យសៀមរាប បានឲ្យដឹង ថា រោងចក្រនេះបានវិវត្តន៍ខ្លួនពីគុយទាវផលិត តាមបែបលក្ខណៈគ្រួសារ និងប្រពៃណី មកដា គុយទាវដែលមានរោងចក្រសហគ្រាសផលិតត្រឹមត្រូវ និង ធំជាងគេដំបូងបង្អស់ នៅខេត្តសៀមរាប ប្រកបដោយអនាម័យខ្ពស់ គ្មានជាតិគីមី ហើយចំណុចសំខាន់គឺ ផលិតពីអង្ករខ្មែរសុទ្ធ ១០០%។

លោកបន្តថា រោងចក្រអាចធ្វើការផលិតបានច្រើនតោន ក្នុងមួយថ្ងៃ ដែលធានាបាននូវការផ្គត់ ផ្គង់គុយទាវស្រស់ៗ ថ្មីៗជូនអតិថិជន ហើយគុយទាវអនាម័យនេះ មានបីប្រភេទដូចជា គុយទាវសសៃតូច គុយទាវសសៃធំ និងមីលឿង។

លោកប្រាប់ថា៖ “គុយទាវនេះ មានការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋ ដោយសារយើងផលិត គុយទាវចេញពីអង្ករខ្មែរសុទ្ធ និងមានគ្រឿងផ្សំដែលមានគុណភាពខ្ពស់ គ្មានជាតិគីមី និងធ្វើឱ្យ សរសៃគុយទាវមានក្លិនក្រអូបអង្ករ ថែមទាំងមានសរសៃទន់ស្វិត ងាយពីសារ ហើយឆាប់ចូល រសជាតិជាមួយនឹងទឹកស៊ុប។ ជាពិសេស គុយទាវយើងផលិតថ្មីៗ ជារៀងរាល់ថ្ងៃ ហើយមិនធ្វើ ឱ្យគុយទាវមានក្លិនផ្អួរនោះទេ។”

ក្រៅពីព្យាយាមពង្រឹងខ្លួនឲ្យក្លាយជាសហគ្រាសស្របតាមស្តង់ដារ ដែលផ្ដោតសំខាន់លើ គុណភាពខ្ពស់ សហគ្រាសគុយទាវអនាម័យសៀមរាប ក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការបង្កើតឱកាសការងារ ក៏ដូចជាបង្កើនប្រាក់ចំណូល ហើយកាត់បន្ថយចំណាកស្រុក ផងដែរ។

បច្ចុប្បន្នទីផ្សាររបស់គុយទាវអនាម័យសៀមរាប បានពង្រីកទៅដល់ ២៥ ខេត្តក្រុង ហើយសហ គ្រាសនេះក៏ត្រូវការតំណាងចែកចាយនៅទូទាំងប្រទេសបន្ថែមទៀតផងដែរ។

គួររំលឹកផងដែរថា គុយទាវអនាម័យខេត្តសៀមរាបបានផលិតជាលក្ខណៈគ្រួសារ ចាប់តាំងពី ឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ២០១៨ ដែលមានគុណភាពល្អ មានអនាម័យខ្ពស់ គ្មានជាតិគីមី សាច់គុយទាវទន់ស្វិតងាយស្រួលពិសារ មានឱជារសឈ្ងុយឆ្ងាញ់។

គួរបញ្ចាក់ផងដែរថា សហគ្រាសមួយនេះមានច្បាប់ និងអាជ្ញាប័ណ្ណចុះបញ្ជីដោយក្រសួង ពាណិជ្ជកម្មត្រឹមត្រូវឆ្លងកាត់ឡាបូ និងមន្ទីរពិសោធន៍ដែលធានា ១០០% ចំពោះសុខភាពដល់ អ្នកពិសារ។

គុយទាវអនាម័យសៀមរាប និមិត្តសញ្ញាបញ្ជាក់អំពីអត្តសញ្ញាណខេត្តសៀមរាប មានទីតាំង ស្ថិតនៅផ្លូវលេខ ២២ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ទំនាក់ទំនងតាមលេខទូរសព្ទ ០៩៩ ៣៤៩ ៩៩៧ / ០១០ ៩២ ៣៣ ៧៨ / ០៩៧ ៧៨ ២៧ ៥១៦

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ធ្នូ ២០២១

ខេត្តសៀមរាប៖លោក ថាដាសិ អូហ្គាសាវ៉ារ៉ា (Tadashi Ogasawara) ទីប្រឹក្សាគម្រោង បានឲ្យដឹងថា គម្រោងនេះនឹងធ្វើឲ្យកាត់តែមានភាពប្រសើរឡើងវិញ នៃមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចមន្ទីរពេទ្យស្រុកប្រតិបត្តិទាំង៤ផងដែរ។

លោកថា គម្រោងនេះ គឺជាគម្រោងហិរញ្ញទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវគុណភាពសេវាសុខភាព និង ពង្រីកនូវសេវាសុខភាពគ្រប់ដណ្តប់នៅក្នុងតំបន់។ ការសាងសង់អគារមន្ទីរពេទ្យ ក៏ដូចជាការឧបត្ថម្ភនូវឧបករណ៍បរិក្ខាពេទ្យផងដែរ។ លោកថាគម្រោងសាងសង់នេះមានទឹកប្រាក់ប្រមាណ ១៩លានដុល្លាសហរដ្ឋអាមេរិក។ លោកសង្ឃឹមថា គម្រោងនេះនិងចូលរួមចំណែកជាច្រើននៅក្នុងវិស័យនេះ។

សូមជម្រាបថាសំណង់អគារមន្ទីរពេទ្យបង្អែកខេត្ត មានកម្ពស់៤ជាន់ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្រោមគម្រោងអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងត្រូវបានប្រារព្ធពិធីប្រុងពលីបើកការដ្ឋានសាសង់ជាផ្លូវការ នៅថ្ងៃទី ២៣ ខែធ្នូ ម្សិលមិញ។

បើតាមមន្ត្រីសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថាគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានទទួលនូវជំនួយឧបត្ថមពីរដ្ឋាភិបាលជប៉ុននូវអគារមួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧ពាន់២៦០ ម៉ែត្រការ៉េ កំពស់៤ជាន់ ប្រវែង២៥ ម៉ែត្រ គុណនឹង ៦៩ ម៉ែត្រ ដែលនឹងត្រូវប្រើប្រាស់សម្រាប់សេវាឯកទេស វះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗទៀត។ អគារមន្ទីរពេទ្យថ្មីនេះមានលក្ខណៈជាស្តង់ដារ ជាមន្ទីរពេទ្យដែលមានផាសុភាព មានកម្រឹតបង្កការ ចំលងរោគកម្រិតទាប មានបំពាក់ជណ្តើរយោង និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលមានចំនួនគ្រែសរុបចំនួន២២០គ្រែ ដែលទទួលអ្នកជម្ងឺទៅតាមជាន់នីមួយៗផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page100 Page101 Page102 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×