ខេត្តសៀមរាប៖ក្រុមហ៊ុនចំនួន២ បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងពង្រីក និងថែរក្សាទីផ្សារដៃគូរទៅវិញទៅមក តាមរយៈការផ្តល់ការអនុគ្រោះយោគយល់ជាមួយតម្លៃពិសេស និងលក្ខខណ្ឌពិសេស រវាងក្រុមគ្រួសារភូមិកសិករគំរូ និងក្រុមគ្រួសារយក្សា ទៅលើការប្រើប្រាស់សេវា និងផលិតផល។
ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៨ នៃមករា ឆ្នាំ២០២២ ស្ថិតនៅភូមិក្រពើជាប់ត្រាវកុដ្ធ ឃុំបាល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រវាងក្រុមហ៊ុន រីថាយអឺរមេនហូម&រីសតអ៊ិនវេសម៉ិន ឯ.ក អាស័យដ្ឋាន៖ ផ្ទះលេខ ២០០៩–២០១០ បុរីទេសចរណ៍ ភូមិគោគត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (នៅទីនេះហៅថា “ភាគី ក”) និងក្រុមហ៊ុន យក្សា បោកអ៊ុត ឯ.ក អាស័យដ្ឋានខេត្តសៀមរាប (នៅទីនេះហៅថា “ភាគី ខ”) គឺជាសមូហភាពហៅថាជា “គូភាគី” ។
លោក ង៉ាយ ម៉េងលី ជាស្ថបនិកនៃក្រុមហ៊ុន រីថាយអឺរមេនហូម&រីសតអ៊ិនវេសម៉ិន ឯ.ក បានបង្ហាញថា គោលបំណងនៃអនុស្សរណៈក្នុងការយោគយល់គ្នានេះ គឺដើម្បីបង្កើតមូលដ្ឋានសុច្ឆន្ទៈរវាងគូភាគី សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរយល់ព្រមធ្វើការជាមួយគ្នាក្នុងលក្ខណៈសហប្រតិបត្តិការ និងសម្របសម្រួល ដើម្បីសម្រេចបាននូវបំណងរួមនៃភាពជាដៃគូ គឺការពង្រឹងពង្រីក និងថែរក្សាទីផ្សារនៃដៃគូរទៅវិញទៅមកតាមរយៈការផ្តល់ការអនុគ្រោះយោគយល់ជាមួយតំលៃពិសេស និងលក្ខខណ្ឌពិសេស រវាងក្រុមគ្រួសារភូមិកសិគំរូ និងក្រុមគ្រួសារយក្សាបោកអ៊ុត ទៅលើការប្រើប្រាស់សេវា និងផលិតផលគូភាគីទាំងសងខាង ដើម្បីបំរើនិរន្តន៍ភាពយូរអង្វែង ដើម្បីសម្រេចបាននូវបំណងប្រាថ្នាទៅវិញទៅមករបស់ភាគីនីមួយៗយល់ព្រមចំពោះតួនាទីរៀងៗខ្លួន។
លោក ង៉ាយ ម៉េងលី បានបន្តថា ក្រុមហ៊ុន រីថាយអឺរមេនហូម&រីសតអ៊ិនវេសម៉ិន ឯ.ក គឺយើងមានសេវាកម្មពុះដីឡូលក់ ផ្ទះ វិឡា និងមានភូមិកសិកគំរូសម្រាប់ដាំដុះបន្លែបង្កាផងដែរ។ ដោយឡែកក្រុមហ៊ុន យក្សាបោកអ៊ុត គឺមានសេវាកម្ម បោកអ៊ុត និងលក់ចែកចាយសាប៊ូហើយមានសាខានៅទូទាំងប្រទេសជាង២០០០សាខារួចមកហើយ។
ការចុះMOUនេះបន្ទាប់ពីមើលឃើញពីភាពរីកចម្រើននៅក្នុងខេត្តសៀមរាប ពីរមួយឆ្នាំ ទៅមួយឆ្នាំ និងស្របពេលដែលរាជរដ្ខាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបើកប្រទេសឲ្យល្អប្រសើរឡើងវិញជាធម្មតា បន្ទាប់ពីបានបិទប្រទេសមួយរយ:ពេល ដោយសារព្រឹត្តិការណ៏សហគមន៏ ២០កុម្ភ: កូវិដ.១៩ បានផ្ទុះរីករាលដាលទូទាំងប្រទេសកន្លងមក។
សូមជម្រាបថាកម្មវិធីនេះ ក៏មានការចាប់រង្វាន់ឆ្នោតមហាសំណាងធំ គឺវិឡាដែលមានតម្លៃរហូតដល់១០០លានរៀល និងមានដីឡូតិ៍មួយចំនួនផងដែរ៕SRP
ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាបលោកទៀ សីហា បានលើកឡើងថា ភាពជោគជ័យនៃការអនុវត្តគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខែ្ស សម្រាប់អភិវឌ្ឍន៍ក្រុងទេសចរណ៍សៀមរាប-អង្គរ ជាចំណងដៃដ៏ពិសិដ្ឋនៃសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទាំងការតស៊ូប្តូរផ្តាច់ ឆ្លងកាត់វិបត្តិកូវីដ-១៩ ដើម្បីអនាគត ដែលត្រូវរង់ចាំ ដោយការប្រើប្រាស់ឱកាស ជាដំណោះស្រាយ បញ្ហាប្រឈម ប្រកបដោយប្រសិទ្ធភាព។