Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២៤

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថាយើងត្រូវរួមគ្នាបន្តធ្វើការអភិវឌ្ឍឱ្យបានជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការជាមូលដ្ឋាន។​

អភិបាលខេត្តកំពង់ចាម មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់​ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

នៅសាលប្រជុំមន្ទីរផែនការខេត្ត លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក, ឃុំ-សង្កាត់ យើងសង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តមានចំនួន ៤៨៩គម្រោង សំណើគម្រោងវិនិយោគក្រុង ស្រុក​មាន ចំនួន ៧៧៩គម្រោង និងសំណើគម្រោងវិនិយោគឃុំ សង្កាត់មាន ចំនួន ៤,៣៩២គម្រោង ដែលជាតម្រូវការអាទិភាពកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២៥។

អភិបាលខេត្តក៏បានសង្កត់ធ្ងន់ថា​ គម្រោងវិនិយោគកំពុងដំណើរការ គម្រោងមានការសន្យាគាំទ្រ និងគម្រោងមិនទាន់មានការសន្យាគាំទ្រ ដែលនៅក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះ គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២៥-២០២៧​ សំណូមពរលោក លោកស្រីប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត, លោកអភិបាលក្រុង-ស្រុក និងអង្គការមិនមែនរដ្ឋាភិបាល ធ្វេីយ៉ាងណា​ត្រូវជំរុញការអនុវត្តគម្រោងនីមួយៗ ឱ្យចប់តាមកាលកំណត់​។

លោកអ៊ុន​ ចាន់ដា​ ក៏បានស្នេីដល់អង្គភាពជុំវិញខេត្ត, អង្គការមិនមែនរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ សូមប្រើប្រាស់ឱ្យអស់លទ្ធភាព នូវធនធានដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬ ពីដៃគូរនានា បន្តផ្តល់ការគាំទ្រគម្រោងសកម្មភាព​ អាទិភាពរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់បន្ថែមទៀត។​ ដោយឡែកលោកអភិបាលក្រុង-ស្រុក ត្រូវពិនិត្យមើលលើគម្រោងអាទិភាពរបស់ឃុំ-សង្កាត់ ដែលបានដាក់ក្នុងសិក្ខាសាលាសមាហរណកម្ម និងពិនិត្យឡើងវិញ ថាតើគម្រោង ណាខ្លះបានទទួលការគាំទ្រ និងគម្រោងណាខ្លះដែលមិនទាន់ទទួលបានការគាំទ្រ ត្រូវប្រើប្រាស់មូលនិធិរបស់រដ្ឋបាលក្រុង ស្រុក​ ដើម្បីដោះស្រាយបញ្ហាជាអាទិភាព របស់ប្រជាជន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២៤

ខេត្តសៀមរាប៖ក្មេងទំនើងចំនួន 5 នាក់ ត្រូវបាន ប៉ូលិសខេត្តសៀមរាប បង្ក្រាបបញ្ជូនទៅតុលាការខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ នាយប់ថ្ងៃព្រហ្មណ៍ថា នៅវេលាម៉ោង២៤ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ មានករណី អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី (ហិង្សាទៅវិញទៅមក) នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបង្កឡើយដោយក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយកាំបិតខ្វែវ និងមួកសុវត្ថិភាព ប្រើមធ្យាបាយម៉ូតូ និង ផាសអាប់ (PassAp) បានធ្វើសកម្មភាពបើកប្រដេញ ស្ទាក់វាយតប់ និងកាប់គ្នាទៅវិញទៅមកយ៉ាងអាណាធិបតេយ្យ ក្រោយពីធ្វើសកម្មភាពរួចភាគីទាំងសងខាងបាននាំគ្នាគេចខ្លួន។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់បន្ថែមថា ក្រោយពេលទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងនគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ និងកំណត់បានមុខសញ្ញា ឈានដល់ធ្វើការឃាត់ខ្លួនមនុស្សបានចំនួន៥ នាក់តែម្ដង។

ជនសង្ស័យ៖ ១-ឈ្មោះ ជឿន យូឈាន ហៅវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅតូបលក់ដូរ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពីបទលួច)។
២-ឈ្មោះ ឱម ម៉ារឺឌី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ (គ្មាន) មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប (ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពីបទហិង្សាដោយចេតនា)

៣-ឈ្មោះ ចិត្រ ច័ន្ទសីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស មានទីកន្លែងកំណើតភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប (ប្រវត្តិទោសគ្មាន)

៤-ឈ្មោះ ស៊ីម ផលមុន្នីរាជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីកន្លែងកំណើតភូមិត្រពាំងប្រាសាទ ឃុំ.ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន)

៥-ឈ្មោះ ជា ងនបញ្ញា ហៅយ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីកន្លែងកំណើតខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ប្រវត្តិទោសគ្មាន)។

ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពដូចគ្នាថា៖ នៅយប់កើតហេតុវេលាម៉ោង២១ និង០០នាទី ឈ្មោះ ចិត្រ ច័ន្ទសីហា និងឈ្មោះ ស៊ីម ផលមុន្នីរាជ បានបើកម៉ូតូម៉ាក POPZ ពណ៌ស កាំសន្ទះពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ផ្លាកលេខសៀមរាប ១AS-៧១៧៧ ចេញពីចំណុចតូបលក់ដូរ នៅចំណុចផ្លូវបេតុង ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្នុងគោលបំណងទៅទិញបាយ នៅចំណុចខាងកើតស្តុងទន្លេសាប ក៏ត្រូវបានមនុស្សប្រុស មិនស្គាល់អត្តសញ្ញាណ ចំនួន០៤នាក់ បើកម៉ូតូចំនួន០២គ្រឿង ម៉ាក Scoopy ចំនួន ០១គ្រឿង និងម៉ាក Honda Dream ចំនួន ០១គ្រឿង ប្រដាប់ដោយមួកសុវត្ថិភាព ធ្វើសកម្មភាពគប់មកលើពួកគេ ប៉ុន្តែគប់មិនត្រូវនោះទេ។ លុះដល់ម៉ោងប្រហែល២៤ និង២០នាទី ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ពួកគេមានទាំង ០៤នាក់ បើកម៉ូតូចំនួន០២គ្រឿង ក្នុងគោលចំណងតាមទៅរកសងសឹកគូរទំនាស់ បើកម៉ូតូដល់កន្លែងកើតហេតុខាងលើ ស្រាប់តែក្រុមគូរទំនាស់ មានគ្នាប្រហែល២០នាក់ ជិះម៉ូតូប្រហែល០៨គ្រឿង និងផាសអាប់១គ្រឿង ប្រដាប់ដោយខ្វែវ ចំនួន០២ដើម មួកសុវត្ថិភាព និងដុំថ្ម បានស្ទាក់ម៉ូតូប្រើហិង្សាមកលើពួកគេទាំង០៤នាក់ ប៉ុន្តែពុំបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។

បើតាមស្នងការនគរបាលខេត្តសៀមរាបបញ្ជាក់ទៀតថា ដោយឡែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណបានហើយ កំពុងបន្តការចាប់ខ្លួន។

សូមជម្រាបថា ប្រតិបត្តិការទទួលបានជោគជ័យនេះ ដោយមានការយកចិត្តទុកដាក់ជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប មានការណែនាំពីសំណាក់ឯកឧត្តម លោកប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងអភិបាលខេត្តសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២៤

ខេត្តសៀមរាប៖សាខាពន្ធដារខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងរយៈពេល ៩ខែឆ្នាំ២០២៤។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្ត ដោយមានការចូលរួមពីលោកអនុប្រធានសាខា ប្រធាន-អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃសាខាពន្ធដារខេត្តសៀមរាប។ របៀបវារៈដែលបានលើឡើងក្នុងកិច្ចប្រជុំ រួមមាន៖

១-ពិនិត្យស្ថានភាពប្រមូលចំណូលប្រចាំខែកញ្ញា និងរយៈពេល ៩ខែឆ្នាំ២០២៤ របស់សាខាពន្ធដារខេត្ត និងរបាយការណ៍លទ្ធផលតាមការិយាល័យនីមួយៗ

២-ពង្រឹងការអនុវត្តការងារតាមការិយាល័យនីមួយៗ ជាពិសេសការផ្តល់សេវាជូនអ្នកជាប់ពន្ធ

៣-ពង្រឹងការយល់ដឹងអំពីលិខិតគត្តិយុត្ត និងលិខិតណែនាំថ្មីៗ ដើម្បីអនុវត្តឱ្យមានសង្គតិភាព និងប្រសិទ្ធភាព

៤-បញ្ហាពាក់ព័ន្ធផ្សេងៗ និង

៥-ដាក់ទិសដៅអនុវត្តបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៤

ខេត្តសៀមរាប៖លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្តល់ប័ណ្ណកម្មសិទ្ធិនេះនឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ហើយចំពោះប័ណ្ណកម្មសិទ្ធិនេះ គឺបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ ជាក់ស្តែង មិនមានការភ័យខ្លាច។

លោកអភិបាលរងខេត្តសៀមរាបក៏បានមានប្រសាសន៍ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់ ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់ជសពិសេសសូមកុំយកបណ្ណកម្មសិទ្ធិទៅអ៊ុតថង់ប្លាស្ទិកជាដាច់ខាត។

លោកអភិបាលរងខេត្តក៏បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មកទទួលយកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗ ហើយសូមឲ្យអាជ្ញាធរឃុំស្រុកនិងមន្រ្តីជំនាញទាំងអស់ សូមយកចិត្តទុកដាក់ណែនាំនិងពន្យល់បងប្អូនប្រជាពលរដ្ឋ អំពីឯកសារពាក់ព័ន្ធផ្សេងៗដែលទាក់ទងនិងការមកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីផងដែរ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៣ពាន់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅឃុំក្រឡាញ់ ស្រុកក្រឡាញ់ នៅថ្ងៃពុធម្សិលមិញ។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប បានប្រាប់ថាក្នុងអំឡុងនៃការចុះធ្វើប័ណ្ណជូនបងប្អូន គឺមន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។

លោកបានបញ្ជាក់ថាការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងឃុំក្រឡាញ់នាពេលនេះគឺមានចំនួន ៤ភូមិ ដែលមានក្បាលដីសរុប ចំនូន ៣២៨៤ក្បាលដី ហើយចេញបណ្ណបាន ២ ៩៨៨ក្បាលដី ក្នុងនោះមាន៖ ភូមិតាច្រែង ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៦៧៧ក្បាលដី ភូមិអូរក្រឡាញ់ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ១០៣៤ក្បាលដី ភូមិកោះក្របៅ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៧២០ក្បាលដី និងភូមិសំពៅលូនចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៥៥៧ក្បាលដី។

លោកបាមបញ្ជាក់បន្ថែមទៀតថាចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូននៅពេលនេះ គឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២៤

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានបើករថយន្តទំនើបមួយគ្រឿងបុកម៉ូតូបណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ។

ស្ត្រីដែលបានបើករថយន្តបុកម៉ូតូនេះ មានឈ្មោះ ហេង ចាន់ម៉ានិច អាយុ៣១ឆ្នាំ ស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្ននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា រថយន្តស៊េរីទំនើបដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ាក Ford Ranger XLT ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2BZ-9027 បើកបរដោយស្ត្រីម្នាក់ខាងលើ ដោយបានបុកម៉ូតូម៉ាកហុងដា ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប 1Q-9343 ទាំងកំរោល បណ្ដាលឱ្យបុរសជាអ្នកបើកម៉ូតូរករបួសតែម្ដង។

សេចក្ដីរាយការណ៍បានបន្ថែមថា បុរសអ្នកបើកម៉ូតូមានឈ្មោះ រុន សុផារិទ្ធ អាយុ៣៨ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ បាននាំយកវត្ថុតាងរថយន្តនិងម៉ូតូទៅរក្សាទុកនៅកន្លែងចរាចរណ៍ផ្លូវគោកដើម្បីមានចំណាត់ការបន្ត។ ទោះជាយ៉ាងណា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅពុំទាន់ដឹងមូលហេតុនៅឡើយរហូតដល់ព្រឹកនេះ។

សូមជម្រាបថា ហេតុការណ៍បានកើតឡើងនៅលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅវេលាម៉ោងជិត 12 ថ្ងៃត្រង់ នាថ្ងៃទី 5 ខែតុលា ឆ្នាំ 2024 នេះ ចំណុចមុខផ្សារទំនើបអង្គរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៤

ខេត្តសៀមរាប៖ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប -ឧត្តរមានជ័យនិងជាប្រធានគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាវត្តរាជបូណ៍ បានមានប្រសាសន៍ថា កន្លងទៅសាលាបឋមសិក្សាវត្តរាជបូណ៍គឺតែងតែទទួលបានភាពល្បាញល្បី និងការគាំទ្រទូទាំងប្រទេស លើរបៀបវិន័យរបស់សិស្សានុសិស្ស រួមទាំងប្រព័ន្ធអប់រំ ដែលសាលាបានអនុវត្ត ប្រកបដោយគុណភាព ពីសំណាក់គ្រូបង្រៀន ទៅកាន់សិស្សានុសិស្ស ដោយមានទំនាក់ទំនងជាមួយអាណាព្យាបាលសិស្សជានិច្ច។

ឧកញ៉ា ហ៊ុយ ភៀវ មានប្រសាសន៍យ៉ាងដូច្នេះ
នៅក្នុងពិធីចែករង្វាន់ ជូនសិស្សានុសិស្ស ដែលបានរៀនសូត្រពូកែ និងមានស្នាដៃល្អក្នុងឆ្នាំសិក្សា២០២៣.២០២៤ ដែលមានចំនួន៨៦០នាក់ នៅសាលាបឋមសិក្សាវត្តរាជបូណ៍ ក្នុងក្រុងសៀមរាប នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសាសន៍ជំរុញ និង អំពាវនាវឱ្យមានការចូលរួមរបស់មាតាបិតាអាណាព្យាបាលសិស្សនិងមហាជនជួយគាំទ្រសាលាដើម្បីឲ្យមានរីកចម្រើនទៅមុខទៀត ហើយ ការចូលរួមពីអាណាព្យាបាលសិស្សនិងមហាជនទូទៅក្នុងការចូលរួមក្នុងកំណែទម្រង់វិស័យអប់រំដែល ជាកត្តាសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាផងដែរ។

ឧកញ៉ាបណ្ឌិត ប្រធានគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាវត្តរាជបូណ៍ បានមានប្រសាសន៍បន្តថា ការផ្តល់រង្វាន់ដល់សិស្សពូកែគឺជាការលើក ទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រកាន់តែពូកែ។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសាសន៍ធ្វើការសំណូមពរដល់មាតាបិតានិងអ្នកអាណាព្យាបាលសិស្ស ទាំងអស់សូមយកចិត្តទុកដាក់ខិតខំជំរុញកូនឲ្យមករៀនបានទៀងទាត់និងជួយជំរុញកូនរៀននៅផ្ទះជាប្រចាំហើយអាណាព្យាបាលសិស្សត្រូវមានទំនាក់ទំនងជាមួយគ្រូប្រចាំថ្នាក់ ដើម្បីតាមដានការសិក្សារបស់កូនៗ ក្នុងការជម្រុញឲ្យកូនៗបានធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យបានទៀងទាត់។

ក្នុងនាមគណកម្មការសាលា ឧកញ៉ា បណ្ឌិត ហ៊ុយភៀវ ក៏បានមានប្រសាសន៍ផ្ទាំផ្ញើរដល់ប្អូនៗ សិស្សានុសិស្សទាំងអស់
ត្រូវខិតខំយកចិត្តទុកដាក់ឧស្សាហ៍ព្យាយាមរៀនសូត្រដោយស្មារតីភ្ញាក់រឭកបង្កើនការស្វ័យសិក្សាដោយខ្លួនឯងត្រូវគោរពវិន័យនិងបទបញ្ជាផ្ទៃក្នុងសាលាជាប្រចាំ មានសាមគ្គីភាពល្អ រវាងមិត្តភក្តិ និងបងប្អូន ចេះជួយទុក្ខធុរៈគ្នាពេលមានធុរៈ .ត្រូវមានសុជីវធម៌ល្អ ចេះគោរពចាស់ព្រឹទ្ធាចារ្យ ឪពុកម្តាយ  លោកគ្រូ អ្នកគ្រូ ជួយធ្វើការឪពុក ហើយយនៅផ្ទះ មិនពាលា មិនភ្លើតភ្លើន មិនដើរលេងឥតប្រយោជន៍ ត្រូវចេះជួយការពារ និងថែរក្សាបរិស្ថានសាលារៀនគ្រប់ៗគ្នា ហើយត្រូវជៀសវាងឲ្យផុតពីគ្រឿងញៀន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកជីក្រែងបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថា យ៉ាងហោចណាស់ យុវត្តីម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង វេលាម៉ោង ៩និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លេីផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិចក ឃុំសង្វេីយ ស្រុកជីក្រែង។

សមត្ថកិច្ចបានប្រាប់បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ
រវាងរថយន្តម៉ាកម៉ាស្តា ពណ៌សរ ពាក់ផ្លាកលេខភ្នំពេញ 2BJ-6992 ទិសដៅពីកេីតទៅលិច នឹងមនុស្សបេីកបរម៉ូតូ ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ1AA- 5817 ទិសដៅពីលិចទៅកេីត (បញ្រ្ចាសទិសគ្នា)។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ បណ្តាលអោយ( ស្លាប់ )មនុស្សម្នាក់នឹងរបួសធ្ងន់ម្នាក់។
ជនរងគ្រោះ៖
១- ឈ្មោះ ឡាន ស្រីណែត ភេទស្រីអាយុ១៣ឆ្នាំទីលំនៅភូមិព្រៃប្រស់ ឃុំសង្វេីយ ស្រុកជីក្រែង អ្នកបេីកបរម៉ូតូ (របួសធ្ងន់)
២- ឈ្មោះ ធូ លីដា ភេទស្រីអាយុ១៣ឆ្នាំអ្នករួមដំណេីរ នៅភូមិ ឃុំជាមួយគ្នា( ស្លាប់ )។ ចំណែកអ្នកបេីកបររថយន្តបានគេចខ្លួនបាត់បន្ទាប់ពីបង្កហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់យកមកអនុវត្តតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ក្រោយកើតហេតុ
ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមដើម្បីជួយសង្គ្រោះ។ ឯវត្ថុតាងរថយន្តនិងម៉ូតូ យកទៅរក្សាទុកនៅអធិការនគរបាលស្រុកជីក្រែងដេីម្បីអនុវត្តន៍នីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កញ្ញា ២០២៤

ខេត្តសៀមរាប៖ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម មណ្ឌលសៀមរាប -ឧត្តរមានជ័យ បានមានប្រសាសន៍សំណូមពរតាមរយ: ប្រតិភូនៃមន្ទីរពាណិជ្ជកម្មនិងម្ចាស់ក្រុមហ៊ុនជាច្រើន នៅក្នុងខេត្តយូណានប្រទេសចិន ឱ្យជួយណែនាំវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនិងរកស៊ីនៅកម្ពុជា និងជួយជម្រុញណែនាំឲ្យប្រជាពលរដ្ឋចិន មកទស្សនាខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀតផងដែរ។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ មានប្រសាសន៍សំណូមពរយ៉ាងដូច្នេះ នៅព្រឹកថ្ងៃចន្ទនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយប្រតិភូពាណិជ្ជកម្ម និងក្រុមហ៊ុនជាច្រើនមកពីខេត្តយូណានប្រទេសចិន។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍ថា ការជួបភិភាក្សា ជាមួយប្រតិភូពាណិជ្ជ និងបណ្តាក្រុមហ៊ុនជាច្រើន មកពីខេត្តខេត្តយូណាន ប្រទេសចិននាពេលនេះ គឺក្នុងគោលបំណងពិភក្សាការងារពាណិជ្ជកម្ម និងផ្សព្ចផ្សាយផលិតផល ផ្សេងៗ ក្នុងការលក់ចេញទិញចូល របស់ក្រុមហ៊ុននៃភាគីទាំងពីរដោយកិច្ចភាក្សានេះ គឺផ្តោតជាសំខាន់លើការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសាសន៍លើកទឹកចិត្ត ដល់ភាគីក្រុមហ៊ុន ក៏ដូចជាធុរជនទាំងអស់ធ្វើការទំនាក់ទំនង និងសិក្សាលើគម្រោង ជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។ ដោយឡែក សភាពាណិជ្ជកម្មខេត្តមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងមន្ទីរពាណិជ្ជកម្មខេត្ត រីករាយក្នុងការសហការ និងជួយសម្របសម្រួល ជូនដល់វិនិយោគិនទាំងអស់ ក្នុងក្របខណ្ឌពាណិជ្ជកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបានកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។

ទន្ទឹមនឹងនេះដែរ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញ នៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្ត សម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគ ប្រកបដោយ ភាពអនុគ្រោះ និងភាពបត់បែន។

សូមជម្រាបផងដែរថា នៅព្រឹកមិញនេះ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ និង លោក មាស សឿម អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ព្រមទាំងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បានទទួលជួបសម្តែងការគួសមនិងពិភាក្សាការងារពាណិជ្ជកម្ម ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រតិភូនៃមន្ទីរពាណិជ្ជកម្ម និងម្ចាស់ក្រុមហ៊ុនជាច្រើន នៅក្នុងខេត្តយូណានប្រទេសចិន ដែលដឹកនាំ ដោយ លោក Liu Jie អនុប្រធានមន្ទីរជម្រុញពាណិជ្ជកម្មអន្តរជាតិ នៃខេត្តយូណាន ប្រទេសចិននៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កញ្ញា ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចមូលដ្ឋានបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន  សៀមរាប ប៉ុស្តិ៍ ថាយ៉ាងហោចណាស់មនុស្សចំនួនម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅលេីផ្លូវជាតិ២៦៦ ស្ថិតក្នុងភូមិស្លែង ឃុំកំពង់ក្តី ស្រុកជីក្រែង។

សមត្ថកិច្ចមូលដ្ឋានបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ
រវាងរថយន្តម៉ាកNAVARA ពណ៌សរ ពាក់ផ្លាកលេខ ខេមរភូមិន្ទ06 2-0037 ទិសដៅពីជេីងទៅត្បូង និងមនុស្សបេីកបរម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1L-2348 ទិសដៅពីត្បូងទៅជេីង (បញ្រ្ចាសទិសគ្នា)។

សមត្ថកិច្ចបានបន្តថា នៅក្នុងហេតុការណ៍នេះ
បណ្តាលអោយ ( ស្លាប់ )មនុស្សម្នាក់( របួសធ្ងន់ )ចំនួន ០២នាក់៖
ជនរងគ្រោះ៖
១-  ឈ្មោះ សិទ្ធ វិត ភេទប្រុសអាយុ ២៤ឆ្នាំ
ទីលំនៅភូមិកន្ធាន ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ អ្នកបេីកបរម៉ូតូ( ស្លាប់)
២- ឈ្មោះ ឡាក់ ឡៃ ភេទប្រុសអាយុ ២៦ឆ្នាំ
ទីលំនៅភូមិព្រៃខ្លា ឃុំប្រឡាយ  ស្រុកស្ទោង ខេត្តកំពង់ធំ អ្នករួមដំណេីរ( របួសធ្ងន់ )
៣- ឈ្មោះ ថាយ  ភេទប្រុសអាយុ ២៥ឆ្នាំ
ទីលំនៅភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ អ្នករួមដំណេីរ ( របួសធ្ងន់)។

ចំណែក អ្នកបេីកបររថយន្ត បានគេចខ្លួនបាត់បន្ទាប់ពីកាត់ហេតុ។ ករណីនេះ ជនរងគ្រោះ ត្រូវបានគេ
បានបញ្ជូនទៅមន្ទីរពេទ្យស្រុកសូទ្រនិគម។ ឯវត្ថុតាង
រថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែងដេីម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២៤

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ និងការការតាំងពិពណ៌ អាហារយ៉ាងសម្បូរបែប ការសម្តែងពីក្រុមសិល្បៈករខ្មែរ និងបរទេស​(រយៈពេល២ថ្ងៃ​ ថ្ងៃទី២១-២២​ ខែកញ្ញា​ ឆ្នាំ២០២៤) នៅសង្កាត់សាលាកំរើក ក្រុងសៀមរាបដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មីនៅកណ្តាលក្រុងសៀមរាប ដោយផ្តើមចេញពីផ្លូវលេខ២៦ នៃភូមិវត្តបូព៌​។

ពិធីនេះនៅថ្ងៃសុក្រ ម្សិលមិញ ក្រោមអធិបតីភាព​ លោក យុន លីនណេ​ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ​ អង្គភាព​ និងបងប្អូនប្រជាពលរដ្ឋ។

លោក យុន លីនណេ បានថ្លែងថា ភូមិវត្តបូព៌ទាំងមូលបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក ដោយគេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេស ប្រចាំឆ្នាំ២០២២​ ដែលត្រូវបានផ្សាយបន្តដោយ CNN ព្រមទាំងមានការសរសេររៀបរាប់ពីសកម្មភាព ដែលទេសចរគួរធ្វើនៅភូមិវត្តបូព៌ ដែលជាកន្លែងផ្សារភ្ជាប់នឹងវប្បធម៌ដ៏ចំណាស់ របស់ខេត្តសៀមរាប ជាពិសេសសំណង់ស្ថាបត្យកម្មដ៏ចំណាស់របស់វត្តរាជបូព៌។ ទន្ទឹមនោះ ទីអារាមមួយនេះ ក៏បាននឹងកំពុងសាងសង់នូវសារៈមន្ទីរ តម្កល់វត្ថុបុរាណសរុបប្រមាណ ២៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាប្រយោជន៍ ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណផងដែរ។

លោកអភិបាលរងបន្តថា ដោយឃើញពីភាពសម្បូរបែប ទាំងការរស់នៅ បណ្តុំអាជីវកម្មខ្មែរ បរទេស សាលារៀន និងវត្តអារាម រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការរបស់ GIZ និងប្រតិបត្តិករទេសចរណ៍ អាជីវករ បានសម្រេចបង្កើត គម្រោងសហគមន៍ភូមិវត្តបូព៌ថ្មីនេះឡើង ដោយជ្រើសយកកំណាត់ផ្លូវលេខ ២៦ សម្រាប់ជាគម្រោងសាកល្បង ដែលផ្តោតសំខាន់លើបរិស្ថានបៃតង សុខសុវត្ថិភាព និងមិនឱ្យមានការរំខានដោយសំឡេង ជាពិសេសត្រូវ រក្សាឱ្យបាននូវតម្លៃវប្បធម៌ និងប្រពៃណីដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា ក៏ដូចជាមកស្នាក់នៅក្នុងខេត្តសៀមរាប។

លោកយុន លីនណេ បន្តថា ក្នុងក្របខ័ណ្ខលើកកម្ពស់វិស័យទេសចរណ៍ ខេត្តសៀមរាប បាននឹងកំពុងពង្រឹងនិងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់អគ្គិសនីប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ការកែលម្អសោភ័ណភាពក្រុង និងតំបន់ក្នុងក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព លើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានជម្រុញខេត្តសៀមរាបឱ្យក្លាយជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ ក៏ដូចជាសម្រាប់ជាតិទាំងមូល។

ជាមួយគម្រោងថ្មីនេះ អាជីវករ នៅតាមបណ្តោផ្លូវលេខ២៦ ក្នុងភូមិវត្តបូព៌នេះ បានលើឡើងថា ពួកគាត់សប្បាយរីករាយ និងចង់បានការរៀបចំបែបនេះ។ អ្នកស្រីមួង ទេវី ម្ចាស់ភោជនីយដ្ឋាន នៅតាមផ្លូវ២៦នេះដែរ ក៏បានលើកឡើងដែរថា អ្នកស្រីមានការសប្បាយចិត្តមែនទែន នៅពេលដែលផ្លូវលេខ២៦នេះ មានសភាពល្អស្អាតបែបនេះ។ អ្នកស្រីថា “នេះជាទី១ហើយនៅសៀមរាប។ វាមានការផ្លាស់ប្តូរច្រើនហើយស្អាតជាងគេ”៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កញ្ញា ២០២៤

ខេត្តសៀមរាប៖លោកលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់មន្ទីរ​ អង្គភាព​ និងក្រុង​ ស្រុក​ ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការដោះស្រាយ រាល់បញ្ហាដែលកេីតមានឡេីង នៅក្នុងមូលដ្ឋាន និងជំនាញរបស់ខ្លួន ដោយកុំបណ្តែតបណ្តោយ ឱ្យមានការយឺតយ៉ាប រហូតដល់ប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងមកខេត្ត។

លោកលី សំរិទ្ធ ក៏បានកោតសរសេីរដល់មន្ទីរ​ អង្គភាព​ ក្រុង​ ស្រុក ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ ឱ្យកានតែល្អប្រសេីរ។

លោកក៏បានថ្លែងអំណរគុណដល់គណៈអភិបាលខេត្ត​ មន្ទីរ​ អង្គភាព​ និងរដ្ឋបាលក្រុង​ ស្រុកទាំងអស់ ដែលបានបន្តអភិវឌ្ឍន៍ខេត្តសៀមរាប​ ក៏ដូចជាដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋផងដែរ។

លោកថ្លែងបែបនេះ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
ក្នុងឱកាស ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤ ដេីម្បីពិនិត្យ​ ពិភាក្សា​ និងអនុម័តលេីរបៀបវារៈចំនួន​៧។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តសៀមរាបនេះ លោក សុខ ថុល អភិបាលរងខេត្ត​ បានថ្លែងអំណរគុណចំពោះមន្ទីរ​ អង្គភាព​ និងរដ្ឋបាលក្រុង​ ស្រុកទាំងអស់ ដែលបានធ្វេីការដោះស្រាយ រាល់បញ្ហាដែលកេីតមានឡេីង។ លោកថា ត្រូវបន្តដោះស្រាយបញ្ហា ដែលនៅសេសសល់​ ពិសេសការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២៤

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានអះអាងថា នឹងភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកម្សាន្ត និងអមដោយបរិស្ថានស្រស់បំព្រង ក្រៅតែពីមានវត្តអារ៉ាមដ៏មានវ័យចំណាស់ និងសាលារៀនគំរូ។

ទំព័រផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាបបានបង្ហោះរូបភាពបង្ហាញថា៖ វត្តបូព៌ ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ភូមិវត្តបូព៌ ជាភូមិឋានដ៏ចំណាស់មួយ នៃក្រុងសៀមរាប ដែលមានសណ្ដាប់ធ្នាប់ មិនមានសំឡេងរំខាន ព្រមជាមួយបរិស្ថានស្រស់បំព្រង ដែលសាកសមជាទីកន្លែងទេសចរណ៍បែបវប្បធម៌ និងសាសនា។ នៅមិនឆ្ងាយពីដងស្ទឹងសៀមរាប ប៉ុន្មាន វត្តរាជបូព៌ ត្រូវបានប្រជាពុទ្ធបរិស័ទ និងភ្ញៀវទេសចរ ចូលទស្សនាទីអារាមមួយនេះមិនដាច់ ដែលក្នុងនោះ គេមិនអាចមើលរំលងបានឡើយនូវធម្មជាតិពណ៌បៃតង ដើមឈើកម្រនានា ជាពិសេសសំណង់ស្ថាបត្យកម្មនៃព្រះវិហារដ៏ចំណាស់ដែលមានអាយុកាលជាង ៤០០ឆ្នាំ។ ទន្ទឹមនោះ ទីអារាមមួយនេះ បាននឹងកំពុងសាងសង់នូវសារៈមន្ទីរតម្កល់វត្ថុបុរាណ សរុបប្រមាណ ២ ៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាភស្តុតាង ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលើវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។

បើតាមអាជ្ញាធរបានបន្តថា ជាមួយគ្នានេះ ភ្ញៀវទេសចរ អាចស្វែងរកសណ្ឋាគារប្រណីតៗ ដែលមានភាពស្ងប់ស្ងាត់ បន្ធូរអារម្មណ៍ នៅតាមហាងកាហ្វេដ៏ទាក់ទាញ ជាមួយរសជាតិនំបុ័ងឈ្ងុយឆ្ងាញ់ ដែលជាអារម្មណ៍ដ៏ស្រស់ស្រាយនាពេលព្រឹកព្រលឹម។ បន្ថែមពីនេះ ភ្ញៀវទេសចរអាចស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិវត្តបូព៌ ជាមួយនឹងការភ្លក្ស រសជាតិអាហារបែបខ្មែរ និងទិញវត្ថុអនុស្សាវរីយ៍ក្នុងតំបន់ ធ្វើដោយដៃ។ នាពេលល្ងាចភ្ញៀវទេសចរ អាចកម្សាន្តអារម្មណ៍ នៅតាមហាងស្រាបែបរ៉ូមែនទិក ដែលមានតន្ត្រីកំដរ និងរសជាតិអាហារប្លែកៗបែបអាស៊ី និងអ៉ឺរ៉ុបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page24 Page25 Page26 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
តុលាការសម្រេចឃុំខ្លួន ស្ត្រីឈ្មោះ​ នី​ សម្បត្តិ​ ហៅ​ ម៉ែរក្សា​ ដាក់​ពន្ធនាគាររាជធានី(​ PJ )​ ពីបទ​ ញុះញង់បង្ករអោយមានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម​ និង​បទ​ជេរប្រមាថ​(នគរបាលជាតិ)​ តុលាការសម្រេចឃុំខ្លួន ស្ត្រីឈ្មោះ​ នី​ សម្បត្តិ​ ហៅ​ ម៉ែរក្សា​ ដាក់​ពន្ធនាគាររាជធានី(​ PJ )​ ពីបទ​ ញុះញង់បង្ករអោយមានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម​ និង​បទ​ជេរប្រមាថ​(នគរបាលជាតិ)​ ចុះផ្សាយថ្ងៃទី ៦ មេសា ២០២៦
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ Zoom ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ Zoom ចុះផ្សាយថ្ងៃទី ៦ មេសា ២០២៦
ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ចុះផ្សាយថ្ងៃទី ៥ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×