Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៥

ខេត្តសៀមរាប៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស. ២៥៦៨ – ២៥៦៩ គ.ស ២០២៥។

ពិធីធ្វើនៅព្រឹកថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២៥ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដោយមានអញ្ជើញចូលរួមនាឱកាសនោះដែររួមមាន ឯកឧត្តម អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរជាតិអប្សរា តំណាងក្រុមការងាររៀបចំ សិស្សានុសិស្សជាច្រើននាក់ផងដែរ។

សូមជម្រាបថាឆ្នាំនេះជាឆ្នាំទី ១២ គិតចាប់ពីថ្ងៃបដិសន្ធិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលព្រឹត្តិការណ៍នេះបាននាំ មកនូវសម្បត្តិវប្បធម៌អរូបីជាច្រើនអនេកនៃដូនតាខ្មែរលើ បេតិកភណ្ឌរូបីនៃប្រាង្គប្រាសាទអង្គរ។ អង្គរសង្រ្កាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី» ក៏ជាឱកាសជួបជុំសប្បាយរីករាយរបស់បងប្អូន ប្រជាពលរដ្ឋមកពីគ្រប់ទិសទៅ  រួមទាំងភ្ញៀវទេសចរអន្តរជាតិមកកាន់ទឹកដីខេត្ត សៀមរាបដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាលក្ខណៈមហាគ្រួសារខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៥

ខេត្តសៀមរាប៖ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ នៅរាត្រីថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០២៥ បានដឹកសមាជិក សមាជិកា សភាពាណិជ្ជកម្មប្រមាណជាង២០នាក់ មកធ្វើការជួយគាំទ្រដល់វិស័យមុខរបររបស់សមាជិកដែលបានប្រកបអាជីវកម្មមុខរបរបំរើសេវា ឡានក្រុងអត់ដំបូល Big Business Angkor ដែលជាសេវាកម្មរថយន្តជូនភ្ញៀវជិះកំសាន្តមើលទេសភាពដ៏ស្រស់ស្អាតក្នុងក្រុងសៀមរាប។

នៅក្នុងនោះដែរ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសាសន៍ថា នៅមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើនត្រូវបានរៀបចំឡើង នៅក្នុងខេត្តសៀមរាប តាមរយៈព្រឹត្តិការណ៍ទាំងនោះបានជំរុញ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងខេត្តសៀមរាប មានកំណើនភ្ញៀវទេសចរវិជ្ជមានគួរឱ្យកត់សម្គាល់។

ឧកញ៉ាបណ្ឌិត បន្តថាតាមរយៈការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសថ្មីៗ ជាបន្តបន្ទាប់របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនភ្ញៀវទេសចរចូលទៅកាន់ខេត្តសៀមរាប និងជួយជំរុញឱ្យអ្នករកស៊ីក្នុងវិស័យទេចរណ៍នៅខេត្តសៀមរាប មានសកម្មភាពល្អប្រសើរឡើងវិញផងដែរ។

ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានបន្តថា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ មកទស្សនានៅខេត្តសៀមរាប ឱ្យបានច្រើនបន្ថែមទៀត យើងជាសមាជិកសមាជិកា ដែលជាអាជីវករបើកអាជីវកម្មផ្សេងៗ ដែលទាក់ទងនិងភ្ញៀវទេសចរ ត្រូវចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ឬសេវាកម្មទេសចរទៅកាន់ទេសចរជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ជំរុញឱ្យមានការស្វែងរកនូវរមណីដ្ឋានទេសចរថ្មីៗបន្ថែម ខណៈដែលសៀមរាប កំពុងផ្តោតសំខាន់ទៅលើទេសចរណ៍ សម្បូរធនធានទេសចរណ៍បែប វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា គោលបំណងដែលឧកញ៉ាបណ្ឌិត បានដឹកនាំសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តមកធ្វើការចូលរួមជួយគាំទ្រដល់វិស័យមុខរបររបស់សមាជិក ដែលបានប្រកបអាជីវកម្ម មុខរបរបំរើសេវាឡានក្រុងអត់ដំបូល Big Business Angkorនាពេលនេះគឺចង់ជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរក្នុងខេត្តសៀមរាប។

លោកឧកញ៉ាបណ្ឌិតសង្ឃឹមនឹងជឿជាក់ថា ឡាន Big Business Angkor ដែលកែឆ្នៃដើម្បីធ្វើការដឹកភ្ញៀវទស្សនាទេសភាពដ៍ស្រស់ស្អាតក្នុងក្រុងសៀមរាប នេះអាចជួយទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្តក្នុងខេត្តសៀមរាបកាន់តែច្រើនថែមទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២៥

ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានថ្លែងជម្រុញដល់អាជ្ញាធរខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់ខ្ពស់លើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវទាំង៣៨ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់ជូនដល់ខេត្ត សៀមរាប ក្នុងការបម្រើដល់វិស័យទេសចរណ៍ ដែលបច្ចុប្បន្ននេះភ្ញៀវទេសចរណ៍បានកំពុងមានការកើនឡើងវិញផងដែររ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តសៀមរាប ព្រមទាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច បានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋបាលខេត្ត ជាមូលដ្ឋានគ្រឹះ ក្នុងការងារពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងគោលដៅជម្រុញកំណើនសេដ្ឋកិច្ចសង្គម ព្រមជាមួយការអនុវត្ត គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេស ឆ្លើយតបបានទាន់ពេលវេលានូវការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន។ កត្តាសំខាន់របស់រាជរដ្ឋាភិបាល បានយកចិត្តទុក ដាក់ខ្ពស់លើវិស័យសុខាភិបាល អំពីសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការធារាសាស្ត្រ ព្រមទាំងទឹកស្អាត និង ការបណ្តុះបណ្តាលធនធានមនុស្សទៀតផង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថាភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋាន គឺចុះជួយដោយស្មារតី ផ្តល់នូវគំនិតកែច្នៃ ហើយក្រុមការងារក៏មិនសម្រេចរាល់កិច្ចការជំនួសអង្គភាពជំនាញនោះដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាយន្តការបន្ទាប់ ក្រុមការងារមូលដ្ឋានថ្នាក់ក្រោមជាតិត្រូវបង្កើតលេខាធិការដ្ឋាន ដើម្បីធានាដំណើរប្រព្រឹត្តទៅដោយរលូនរបស់ក្រុមការងារចុះមូលដ្ឋាន ព្រមទាំងសម្រេចចាត់តាំងក្រុមការងារតាមក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ដើម្បីប្រសិទ្ធភាពការងារឆ្លើយតបនឹងតម្រូវការ និង បញ្ហារបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ថ្លែងយ៉ាងដូច្នេះនៅថ្ងៃសុក្រ ទី០៧ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឳកាសអញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ក្រុង​ ស្រុក​ នៃខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម​ តោ​ គឹមសាន​ សមាជិកក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប និងមន្ត្រីក្រុមការងារជាច្រើនរូបទៀត។ពិធីនេះនៅសាលសន្និសីទសុខាសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្ត គោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ៖ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) សំដៅការពារ ថែរក្សា ពួនជ្រំសមិទ្ធផលជាតិ ជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រទេស កម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៥

ខេត្តសៀមរាប៖នារីវ័យជំទង់ម្នាក់បានលង់ទឹកស្លាប់នៅក្រោយហាងបង្កមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។

ហេតុការបានកើតឡើងនៅវេលា​ម៉ោង​១២និង១០នាទី នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២៥ ចំណុច ស្រះទឹក របស់ឈ្មោះ ខាត់ ប៊ុនតុញ  ស្ថិតក្នុងភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់។

ជនរងគ្រោះឈ្មោះ ហ៊ាន ដានី  ភេទស្រីអាយុ១៧ឆ្នាំ   មានទីលំនៅបច្ចុប្បន្ន ៖  ភូមិដូនទ្រូ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ សព្វថ្ងៃ ជនរងគ្រោះ មកធ្វើជា នារីរត់តុ នៅអាហារដ្ឋានស្ពានព្រីងដោយទៅមកៗ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថាយោងតាមការបំភ្លឺពីឈ្មោះ ម៉ៅ ចាន់ថុន ភេទ ស្រី   អាយុ ២៩ ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំស្រះជីក ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានអោយដឹងថា  នៅវេលាម៉ោង ប្រហែល ១២ ,០០នាទី នាងខ្ញុំ ឃើញ បងៗ ចំនួន០២នាក់ (មិនស្គាល់ឈ្មោះ) តែដឹងថា បងប្អូន ម្ចាស់ហាងកំពុងបង់ត្រីក្នុងស្រះ  ហើយ នាងខ្ញុំក៏បានចុះហែលទឹកលេងម្នាក់ឯង ក្បែរបងៗ ដែលបង់ដោយហែលលេងទៅមកៗភ្លាមនោះ ស្រាប់តែ ឈ្មោះហ៊ាន ដានី  ភេទស្រី អាយុ១៧ឆ្នាំ  (បុគ្គលិករត់តុហាងស្ពានព្រីង ) បានចុះមកមើល ហើយ នាងខ្ញុំបានសួរថា មិចចង់លេងទឹកដែរមែន?  ភ្លាមនោះឈ្មោះហ៊ាន ដានី (សព) បានរត់ទៅ ដូរខោអាវ ហើយរត់មកចុះងូតទឹកតាមនាងខ្ញុំពីក្រោយ។ ដោយឃើញឈ្មោះ ហ៊ាន ដានី (សព) ចុះលេងទឹកតាមពីក្រោយនាងខ្ណុំ  នាងខ្ញុំក៏ហែលទៅកណ្ដាល ដែលមានដីឈបាន ពេលនាងខ្ញុំហែលដល់ដី នាងខ្គុំ បានងាកមើលមកឈ្មោះ ហ៊ាន ដានី (សព) បានលើកដៃក្បាលលិចទឹក នាងខ្ញុំក៏ស្រែកហៅបងៗ ដែលបង់ត្រីអោយជួយតែពួកគាត់មិនហ៊ានចុះជួយទេ ដោយពួកគាត់មាឌធំ ហែលទឹកពិបាករំពេចនោះ ស្រាប់តែឃើញភ្ញៀវដែលផឹកស៊ី នៅកញ្ចុះខាងលិចស្រះ បានស្ទុះរត់ចុះមកដើម្បីជួយតែ ឈ្មោះហ៊ាន ដានី បានលិចទឹកលង់បាត់ហើយ។

យោងតាមបំភ្លឺរបស់បុរសម្នាក់ទៀតមានទីលំនៅ ភូមិ ជន្លង់ សង្កាត់សាលាកំរើក ខេត្តសៀមរាប បានរៀបរាប់ថារូបខ្លួនបានបើកឡានពីសៀមរាប មកបង់ត្រីហូប នៅស្រុកក្រឡាញ់ ដោយគោលដៅ មកបង់នៅស្រះបងប្អូនឈ្មោះ ខាត់ ប៊ុនតុញ នៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយ មានអ្នករួមដំណើរ មានគ្នា សរុប ០៥នាក់  ស្រី ០១នាក់ ក្មេង ០២នាក់ )។ ពេលមកដល់ផ្ទះ បងប្អូន ឈ្មោះ ខាត់ ប៊ុនតុញ ខ្ញុំបាទបានយកសំណាញ់ទៅបង់ត្រី ជាមួយឈ្មោះ  អ៊ូច រតនា ភេទប្រុសអាយុ ៤១ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិវត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ពេលកំពុងបង់ត្រីស្រាប់តែឃើញ នារីម្នាក់មកចុះហែលទឹកលេងក្បែរៗខ្ញុំបង់ត្រី ដោយខ្ញុំបាទរវល់តែបង់ត្រី មិនបានមើល ថាមានអ្នកណា មកហែលទឹកទៀតទេ ស្រាប់តែលឺសម្លេងស្រែកថា ជួយផងមានមនុស្សលង់ទឹក ភ្លាមនោះ ខ្ញុំបាទបានឃើញ មនុស្សលង់ទឹកលិចហើយ តែខ្ញុំ មិនហ៊ានចុះទៅជួយទេ  ព្រោះខ្ញុំមិនសូវចេះហែលទឹកទេ។

ការបំភ្លឺរបស់បុរសម្នាក់ទៀតមានទៅលំនៅ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានអង្គុយនៅមាត់ទឹកចាំដោះត្រី ស្រាប់តែឃើញនារីរត់តុ ម្នាក់ ចុះហែលទឹកលេង ដោយហែលចុះ ហែលឡើង ពីរបីត្រឡប់បន្ទាប់មក ស្រាប់តែឃើញនារីម្នាក់ទៀត មកចុះលេងតាមពីក្រោយ នារី ម្នាក់ទៀត តែពេលចុះដល់ទឹកជ្រៅស្រាប់លិចក្បាលក្នុងទឹកលើកដៃឡើងលើ ខ្ញុំ បាទគិតថា គាត់ចេះហែលទឹកមិនបានចាប់អារម្មណ៍។ ភ្លាមនោះស្រាប់តែ ឮសម្លេងនារីម្នាក់ទៀតស្រែកជួយៗ ដានីលង់ទឹក  ឃើញដូចនោះខ្ញុំបាទ ស្រឡាំងកាំងមិនដឹងធ្វើមិចទេ ព្រោះខ្ញុំមិនចេះហែលទឹក។

យោងតាមការបំភ្លឺ របស់ឈ្មោះ ខាត់ ប៊ុនតុញ ភេទប្រុស អាយុ ៥៦ឆ្នាំ (ម្ចាស់ហាងស្ពានព្រីង ) បានអោយដឹងថា  នៅវេលាម៉ោង ១២.00នាទី បងប្អូនមកពីសៀមរាប បានយកសំណាញ់ទៅបង់ត្រី នៅស្រះ ខាងក្រោយ តែមិនដឹងថា មានបុគ្គលិកនារី របស់គាត់ទៅលេងទឹកនោះទេ ដោយរូបគាត់ នៅឯមុខផ្ទះ។ លុះបានមួយសន្ទុះ ស្រាប់តែឮមាត់ស្រែកឡូឡា រូបគាត់ក៏រត់ទៅមើលទើបដឹងថាមានមនុស្សលង់ទឹក ភ្លាមៗនោះ ខ្ញុំបាទបាននាំគ្នាចុះស្រង់ មកលើភ្លាមៗ ដើម្បីសង្រ្គោះជីវិត តែជនរងគ្រោះបានស្លាប់បាត់ហើយ។

ការពិនិត្យសាកសព
-សព មានសភាព ធម្មតា  មានកំពស់ ១,៦០សង់ទីម៉ែត្រ ស្លៀកខោក្រណាត់ជើងវែងពណ៌គគីរ ពាក់អាវយឺត ដៃខ្លី ពណ៌ខ្មៅ  និងអាវក្នុងពណ៌ស
-ផ្នែកក្បាល,ដងខ្លួន គ្រប់អាវៈយវៈទាំងអស់ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៥

ខេត្តសៀមរាប៖បុរសម្នាក់ជាភ្នាក់ងារអភិរក្សប្រាសាទ អាជ្ញាធរអប្សរា ត្រូវបានគេលួចបាញ់ប្រហារបណ្ដាលឱ្យបាត់បង់ជីវិត។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ២០ និង ៤៥ នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ចំណុចផ្ទះរបស់ឈ្មោះ ឌុក សូត្រ ស្ថិតនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប ដែលទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃពុធនេះបង្ហាញថា ករណីឃាតកម្ម នេះបង្កឡើងដោយជនសង្ស័យបានធ្វើសកម្មភាពដោយយកកាំភ្នើងកែឆ្នៃ (កាំភ្លើងឆ្នុក) បាញ់ទៅលើជនរងគ្រោះ ពីក្រោយខណៈពេលអង្គុយផឹកស៊ី នៅផ្ទះបងប្អូនបណ្ដាលឲ្យស្លាប់ពេលយកទៅដល់មណ្ឌលសុខភាពខ្នងភ្នំ។

របាយការណ៍បានបន្តថា ជនរងគ្រោះ ឌុក ឌឿម ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរភ្នាក់ងារអភិរក្សប្រាសាទ អាជ្ញាធរអប្សរា រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

របាយការណ៍បានបង្ហាញថា នៅវេលាម៉ោង ២២ និង ០០ នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ កម្លាំង៥ នាក់ រថយន្ដ១ គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ត្រី ឱ ប៊ុនណេ មេបញ្ជាការកងរាជអាវុធហត្មស្រុកស្វាយលើ បានសហការណ៍ ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ ដឹកនាំដោយលោក អនុសេនីយ៍ឯក សៀក សោភា នាយការិយល័យព្រហ្មទណ្ឌ ចុះស្រាវជ្រាវរកជនសង្ស័យជាប់ពាក់ព័ន្ធករណីខាងលើ។ លុះនៅវេលាម៉ោង ០៦ និង ៥០ នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យឈ្មោះ លឹម វ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅចំណុចដូនអ៊ិន ភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើ។

នៅក្នុងរបាយការណ៍បានបញ្ជាក់គេថា អំពើឃាតកម្មនេះ សមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាង៖
១. កាំភ្លើងកែច្នៃ ចំនួន ០១ដើម ប្រវែង ១,៥៨ម៉ែត្រ
២. គ្រាប់បាដាងកង់ ចំនួន ០៦ គ្រាប់
៣. គីបផាវ ចំនួន ០៥ សាង (ស្មើនឹង ៣៩ គ្រាប់)
៤. ស្រកីដូង ចំនួន ០១ ដុំ
៥. រំសេវ ចំនួន ០១ កំប៉ុង។

ករណីខាងលើនេះ តាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប មូលហេតុ ជនសង្ស័យមានជម្លោះ ជាមួយឈ្មោះ ភឿន ផិត ហើយឈ្មោះ ភឿន ផិត បានវាយរូបខ្លួននឹងកៅអីចំនួន២ កៅអី ធ្វើឲ្យខ្លួនមានកំហឹង ក៏បានទៅយកកាំភ្លើងកែច្នៃមកបាញ់ ប៉ុន្ដែពុំបានដឹងថារូបខ្លួនបាញ់ចំទៅលើឈ្មោះ ឌុក ឌឿម នោះទេ (បាញ់ច្រឡំ)។

បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជហត្ថស្រុកស្វាយលើ បានប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៥

ខេត្តសៀមរាប៖ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបលោកលី សំរិទ្ធ បានប្រាប់ដល់រដ្ឋបាលក្រុង ស្រុក ធ្វើការពិនិត្យឡើងវិញ ចំពោះការធ្វើអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ក្នុងការទារយកកម្រៃសេវាដោយខុសច្បាប់ពីប្រជាពលរដ្ឋ ដែលពួកគាត់តម្រូវការចាំបាច់ក្នុងការធ្វើឯកសារ សម្រាប់ការចុះបញ្ជីដីធ្លីរបស់ពួកគាត់។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃពុធ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នេះ លោកលី សំរិទ្ធ បានបានឲ្យរដ្ឋបាលក្រុង ស្រុក ត្រូវចុះធ្វើការតាមដាន ពិនិត្យនូវបញ្ហាទាំងនេះ នៅតាមបណ្តាឃុំ សង្កាត់ ក្នុងការតម្រង់ទិស ប្រកបដោយគតិយុត្ត តាមការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើសំបុត្រអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ លោកបន្តទៀតថា ក្នុងករណីនេះ ក៏ត្រូវបានប្រជាពលរដ្ឋ មិនបានពេញចិត្តចំពោះអាជ្ញាធរមូលដ្ឋានមួយចំនួន ដែលមិនបានគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យ ប៉ះពាល់ដល់គោលការណ៍របស់រាជរដ្ឋាភិបាលទៀតផង។

នៅសាលប្រជុំសាលាខេត្តសៀមរាប ព្រឹកមិញនេះ លោកលី សំរិទ្ធ បានធ្វើការណែនាំមួយចំនួន ដល់គណៈកម្មការរៀបចំគម្រោង របស់រដ្ឋបាលខេត្តសៀមរាប ដោយអនុវត្តឲ្យបានជាប្រចាំលើការងាររបស់គណៈកម្មការរបស់ខ្លួន។ ក្នុងនោះលោកបានសូមឲ្យរដ្ឋបាលសាលាខេត្ត បង្កើតគណៈកម្មការត្រួតពិនិត្យ នូវរាល់កិច្ចការងារ និងសកម្មភាពរបស់គណៈអភិបាលខេត្តដែលអនុវត្តបាន ព្រមទាំងសូមឲ្យមន្ត្រីធ្វើរបាយការណ៍ ធ្វើការត្រួតពិនិត្យឡើងវិញ នូវរាល់ខ្លឹមសារ អក្ខាវិរុទ្ធ និងតួលេខ នៅក្នុងរបាយការណ៍ មុននឹងដាក់ឆ្លងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត។ នៅក្នុងកិច្ចប្រជុំលោកក៏បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ទៅលើរបាយការណ៍ លទ្ធផលដែលរដ្ឋបាលខេត្តសៀមរាបអនុវត្តបានប្រចាំខែកុម្ភៈ កន្លែងមកផងដែរ។

តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលរដ្ឋបាលខេត្ត អនុត្តបានប្រចាំខែកុម្ភៈ ព្រមទាំងបានធ្វើការណែនាំមួយចំនួន ដល់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តទៅតាមទិសដៅនៃអង្គសន្និបាត របស់រដ្ឋបាលខេត្តបានដាក់ចេញ ក្នុងឆ្នាំ២០២៥ ឲ្យសម្រេចបានជោគជ័យ។ កត្តាសំខាន់ត្រូវយកចិត្តទុកដាក់លើការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់ឲ្យបានក្រុមក្មេងទំនើង ករណីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបង្រ្កាបឲ្យខាងតែបានចំពោះបទល្មើសព្រៃឈើ និងជលផល និងគ្រប់គ្រងឲ្យបាននូវព្រៃលិចទឹកបឹងទន្លេសាប (តំបន់៣) ហើយចំពោះបុគ្គលណានៅតែបំពានរានដីព្រៃលិចទឹក តំបន់បី ត្រូវធ្វើការផ្តន្ទាទោសទៅតាមច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៥

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានចាប់វាយខ្នោះ បុរសម្នាក់ បន្ទាប់ពីបានដុតព្រៃបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានអះអាងថា នៅនាយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ មានករណីបុរសម្នាក់ បានធ្វើសកម្មភាពដុតព្រៃ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សុំកិច្ចអន្តរាគមន៍ មក កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីជួយអន្តរាគមន៍ ពន្លត់អគ្គីភ័យខាងលើ។ ភ្លាម​ៗនោះ កម្លាំង​ជំនាញកងរាជអាវុធហត្ថ​ខេត្តសៀមរាប បានចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ ចុះជួយអន្តរាគមន៍ ពន្លត់ភ្លើងឆេះព្រៃនោះបានទាន់ពេលវេលា មិនបណ្តាលអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ។

សមត្ថកិច្ចអាវុធហត្ថបានបន្តថា ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងអាវុធហត្ថខេត្តសៀមរាបបានឃាត់ជនសង្ស័យម្នាក់ បញ្ជូនមកការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត ធ្វើតេស្តរកឃើញថា មានវិជ្ជមាននូវសារធាតុញៀនខុសច្បាប់ ត្រូវបានបញ្ជូនការិយាល័យគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៥

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងនាមរដ្ឋបាលខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជា និងខេត្តសៀមរាបរហូតមកដែលសកម្មភាពទាំងអស់នោះ ពិតជាបានរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។​

ស្របគ្នានេះ​ ឯកឧត្តមប្រាក់ សោភ័ណ ក៏បានបង្ហាញពីឆន្ទៈមុតមាំ ក្នុងការផ្ដល់នូវកិច្ចសហការសម្របសម្រួលលើសំណើបន្ទាន់ចាំបាច់ណាមួយ ដែលភាគីជប៉ុន ស្នើមកកាន់រដ្ឋបាលខេត្តផងដែរ។

ឯកឧត្តមអភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងគម្រោងជាច្រើនដែលរាជរដ្ឋាភិបាលជប៉ុនបានជួយមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជួយគាំទ្រដល់ជីវភាពរស់នៅ និងការអភិវឌ្ឍក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះផងដែរ ឯកអគ្គរាជទូត ក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្ត ជួយបន្តគាំទ្រដល់ទំនាក់ទំនង និងពង្រឹងកិច្ចសហការរួមគ្នា ដើម្បីការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖ផ្ទះនាយនគរបាលរដ្ឋបាលឃុំល្វា ត្រូវបានអគ្គីភ័យឆាបឆេះបណ្ដាលឲ្យខូចខាតទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃពុធ ទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទី រលត់វិញទាំងបានស្រុងវេលាម៉ោង០០:៥០នាទី នៅចំណុចស្ថិតនៅក្នុងភូមិតាទក ឃុំពួក ស្រុកពួក។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ជនរងគ្រោះ ជាម្ចាស់ផ្ទះឈ្មោះ តាន់ ប៊ុនធន់ (ហៅ ឡោ ឡាយ) ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ នគរបាល តួនាទីជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលល្វា នៃអធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប ប្រពន្ធមានមុខរបរជាគ្រូបង្រៀន។

របាយការណ៍បានបន្តថា ហេតុការណ៍នេះបណ្តាលឲ្យរងការខូចខាត ឆេះអស់ ផ្ទះ ១ខ្នង ប្រភេទផ្ទះឈើលើបន្ទប់ថ្មក្រោម ជញ្ជាំងក្ដារ ដំបូលក្បឿង សំយ៉ាបស័ង្កសី ទំហំទទឹង០៩ម៉ែត្រ គុណ បណ្ដោយ១២ម៉ែត្រ ឆេះទាំងស្រុង។ ក្នុងនោះខូចខាតទ្រព្យសម្បត្តិ មានសំលៀកបំពាក់ សម្ភារៈប្រើប្រាស់ និង ប្រាក់មួយចំនួន និងពុំគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្នុងការជួយជួយអន្តរាគមន៍៖ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ចំនួន២ គ្រឿង បានប្រើប្រាស់អស់ទឹកចំនួន២ឡាន។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកពួកចំនួន ១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០២ឡាន។ មូលហេតុ: គឺបណ្តាលមកពីផ្ទុះសេខ្សែរភ្លើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖លោក ស៊ុំ សំអន នាយក សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោក អៀង ពិសិដ្ឋ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហកម្ពុជា ស្រុកស្វាយលើ និងសហការី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បាននាំយកគ្រឿងឧបភោគ បរិភោប ចូលរួមបុណ្យសពកុមារា កុមារី ២នាក់ រងគ្រោះដោយឧបទ្ទវហេតុផ្ទុះកង់ដង់ ឬ ក្បាលគីប ម៉ាកគ្រាប់បេ៦៣ ទំហំ៦៦ មីលីម៉ែត្រ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ ម៉ោង០៦ និង៣០នាទី នៅចំណុចអូរត្រពាំងកូនទា ស្ថិតនៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

កុមាររងគ្រោះទាំង២មានឈ្មោះ៖
ទី១ កុមារាឈ្មោះ ធំ ប្រុសយ៉េត អាយុ២ឆ្នាំ រស់នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។
ទី២ កុមារីឈ្មោះ ម លីសា ភេទស្រី អាយុ ២ឆ្នាំ រស់នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ពិធីបុណ្យសពនេះប្រារពនៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្នុងសមានចិត្តក្ដុកក្ដួល លោក សុំ សំអន បានសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារចៅៗទាំង២។

លោកបន្តថា ពិងជាមានការសោកស្ដាយណាស់ ដែលចៅៗទាំង២ទើបតែមានអាយុ២ឆ្នាំប៉ុនណោះ បែរជាជួបឡើងអកុសលត្រូវចាកលោក ចោលឱពុកម្ដាយយ៉ាងដូច្នេះ។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ឬសំណល់សង្គ្រាមផ្សេង ប្រសិនបើបានប្រទះឃើញ សូមប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឱ្យបានលឿនបំផុង និងមិនត្រូវប៉ះពាល់ ដំ កាប់ ឬគប់ គ្រាប់ទាំងទោះឡើយ ព្រោះវាអាចផ្ទុះបណ្ដាលឱ្យគ្រោះថ្នាក់របួស ពិការ ឬបាត់បង់ជីវិតបានដោយងាយ។ ជាចុងក្រោយលោកក៏សូមបួងសួងឱ្យវិញ្ញាណក្ខន្ដចៅៗទាំង២បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ គ្រឿងឧបភោគបរិភោប និងថវិកាចូលរួមបុណ្យ ក្នុងសព១មាន៖ អង្ករ៩០គីឡូក្រាម មី២កេស ត្រីខ២យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា៤សែនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖ព្រះចៅអធិការវត្តសសរស្ដម្ភ និងអាណាព្យាបាល បានទទួលស្គាល់កំហុសដែលប្រើប្រាស់អំពើហិង្សាលើនេនចំនួន២អង្គ។

មន្ទីរធម្មការ និងសាសនាខេត្ត សាលាគណខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកពួក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះធ្វើការស្រាវជ្រាវ បន្ទាប់ពីមានការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ chhem chanthy ថា ចៅអធិការវត្តសសរស្តម្ភ ប្រើប្រាស់អំពើហិង្សា លើលោកនេន រហូតបែកឈាមពេញខ្នង និងស្នើឱ្យអាជ្ញាធរជួយពិនិត្យមើលផ្នែកច្បាប់ផង។

ព្រះតេជគុណ ម៉ែន សាម៉ន ចៅអធិការវត្តសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក បានបំភ្លឺថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១០ព្រឹក ព្រះតេជគុណបានវាយប្រដៅទៅលើ សាមនេរចំនួន២អង្គពិតប្រាកដមែន ដោយនេនទី១.ឈ្មោះ ឈាន ច័ន្ទរតនា ទើបបួសបានរយ:ពេលជាង១ខែ និងនេនទី២.ឈ្មោះ នក តុលា ទើបបួសបានរយ:ពេល៤ខែ។

ចៅអធិការបន្តថា ការប្រៀនប្រដៅនេះដើម្បីណែនាំ ឱ្យសាមណេរប្រព្រឹត្ត ប្រតិបត្តតាមធម៌វិន័យព្រះពុទ្ធសាសនាឱ្យបានល្អប្រសើ ហើយការអប់រំនោះ ពុំមានគំនុំគុំគួនអ្វីឡើយ។ ករណីប្រៀនប្រដៅរហូតក្លាយជាអំពើហិង្សាលើនេនចំនួន២អង្គ នៅវត្តសសរស្ដម្ភ ចៅអធិការវត្ត បានទទួលស្គាល់កំហុស និងសន្យាមិនឱ្យកើតមានអំពើហិង្សាបន្តទៀតទេ។ ចំណែកអាណាព្យាបាលលោកនេនវិញ ក៏ទទួលស្គាល់កំហុសដូចគ្នាដែរ បន្ទាប់ពីបាន សសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមិនទាន់ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ។ បន្ទាប់មកភាគីព្រះចៅអធិការ និងអាណាព្យាបាលនេន បានធ្វើកិច្ចសន្យាបញ្ចប់រឿងដោយមិនមានប្តឹងផ្តល់អ្វីនោះទេ។

គួររំលឹកថា វត្តសសរស្ដម្ភ មាននេនសរុបចំនួន១៣អង្គ ដែលកំពុងបួសរៀន និងគង់ចាំព្រះវស្សា។ ទន្ទឹមនោះ ជារឿយៗចៅអធិការ តែងតែបានប្រៀនប្រដៅទៅលើ លោកនេនៗ ដែលខុសឆ្គងក្នុងវិន័យសង្ឃជាប្រចាំ ពេលខ្លះមានការប្រើប្រាស់រំពាត់ជាដើមដើម្បីអប់រំ និងណែនាំផងដែរ។ ចំពោះ លោកនេនទាំង២អង្គ បច្ចុប្បន្នលោកនេន ១អង្គ ត្រូវបានផ្សឹក និង០១អង្គទៀត ត្រូវបានផ្លាស់ប្តូរវត្ត ដើម្បីគង់នៅសិក្សារៀនសូត្របន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖អធិការនគរបាលស្រុកស្វាយលើ លោក យឹប យ៉ុងឈាង ឱ្យដឹងថាគ្រាប់ដែលផ្ទុះស្លាប់កុមារពីរនាក់នោះ គឺជាបំណែកគ្រាប់ផ្លោងធុន៦០មីលីម៉ែត្រ សល់ពីសម័យសង្គ្រាម។

លោកអធិការឱ្យដឹងទៀតថាហេតុការណ៍ផ្ទុះគ្រាប់នៅឃុំតាសៀមនោះ គឺកើតឡើងនៅតំបន់ចុងកាត់មាត់ញក ដែលជាតំបន់ធ្លាប់មានការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមនិងកងទ័ពរដ្ឋកម្ពុជានៅក្នុងអំឡុងឆ្នាំ១៩៨០-១៩៩៨។

សូមជម្រាបថា កុមារតូចៗចំនួនពីរនាក់ ដែលជាបងប្អូនជីដូនមួយនិងគ្នា បានបាត់បង់ជីវិត ដោយសារ
ផ្ទុះគ្រាប់នៅឯខ្ទមស្រែ ក្នុងភូមិគ្រញូង ឃុំតាសៀម កាលពីរសៀលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៥។

កុមាររងគ្រោះទាំងពីរនាក់នោះ ម្នាក់ឈ្មោះ ម៉ូ លីសា ភេទ ស្រី អាយុ ២ឆ្នាំនិងម្នាក់ទៀតឈ្មោះ ធំ យេន ភេទប្រុស អាយុ ២ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page18 Page19 Page20 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
តុលាការសម្រេចឃុំខ្លួន ស្ត្រីឈ្មោះ​ នី​ សម្បត្តិ​ ហៅ​ ម៉ែរក្សា​ ដាក់​ពន្ធនាគាររាជធានី(​ PJ )​ ពីបទ​ ញុះញង់បង្ករអោយមានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម​ និង​បទ​ជេរប្រមាថ​(នគរបាលជាតិ)​ តុលាការសម្រេចឃុំខ្លួន ស្ត្រីឈ្មោះ​ នី​ សម្បត្តិ​ ហៅ​ ម៉ែរក្សា​ ដាក់​ពន្ធនាគាររាជធានី(​ PJ )​ ពីបទ​ ញុះញង់បង្ករអោយមានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម​ និង​បទ​ជេរប្រមាថ​(នគរបាលជាតិ)​ ចុះផ្សាយថ្ងៃទី ៦ មេសា ២០២៦
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ Zoom ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ Zoom ចុះផ្សាយថ្ងៃទី ៦ មេសា ២០២៦
ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ចុះផ្សាយថ្ងៃទី ៥ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×