Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានអះអាងនៅព្រឹកនេះថា ប្រជាពលរដ្ឋដែលរស់នៅប៉ះពាល់លើដីចំណីផ្លូវ ក្នុងសង្កាត់ស្លក្រាម និងសង្កាត់ស្វាយដង្គំ និងសង្កាត់គោកចក ក្រុងសៀមរាប បានចូលរួមសហការ និងបន្តរុះរើសំណង់។

ខ្ញុំសូមជម្រាបថានៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែតុលាម្សិលមិញ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៣ និងជាតំណាង លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការចុះពិនិត្យ និងសម្របសម្រួល លើការរុះរើសំណង់រំលោភលើដីផ្លូវ ចំណីផ្លូវ អូរ ប្រឡាយ សម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ ខែ្ស ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ក្រុមការងារក៏បានផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តចូលរួមសហការ និងរុះរេីសំណង់នានា ព្រមទាំងសម្ភារផ្សេងៗទៀត លើខ្សែផ្លូវចំនួន ៧ ខ្សែ ដែលរួមមានខ្សែផ្លូវ WN06 .WN01 .AD11.AD27.AD25.EN03 និងEN05 ដែរមានផលប៉ះពាល់ចំនួន ៦៥៩ ផលប៉ះពាល់។

ជាមួយគ្នានេះដែរក្រុមការងារក៏បានថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លូវដែលរាជរដ្ឋាភិបាល បានគ្រោងនឹងសាងសង់នេះ ដោយមានការចូលរួមសហការជាមួយក្រុមការងារយ៉ាងសស្រាក់សស្រាំនិងសប្បាយរីករាយក្រែលែងក្នុងការរុះរើសំណង់របស់ខ្លួនចេញក្នុងពេលឆាប់ៗនេះ។

ក្នុងនាមក្រុមការងារ ជាពិសេស អភិបាលខេត្តសៀមរាប សូមស្នើដល់បងប្អូនបន្តចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃច័ន្ទទី១២ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកាគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងក្រុមគ្រួសារមន្ត្រីមរណៈ សរុបចំនួន ៤៩ នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ៤៩៣,៨២៣,២៨០ រៀល ( បួនរយកៅសិបបីលានប្រាំបីសែនពីរម៉ឺនបីពាន់ពីររយប៉ែតសិបរៀល)។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលនេះ លោកស្នងការ បានរំលឹកពីអនុស្សាវរីយ៍ចាស់ៗ ស្នាដៃ និងការបូជាកម្លាំងកាយចិត្ត ពេលវេលារបស់កងកម្លាំងក្នុងកិច្ចការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបតាំងពីសម័យសង្គ្រាមស៊ីវិលរហូតដល់ប្រទេសជាតិមានសុខសន្តិភាព។

ជួសមុខអោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គរស្នងការនគរបាលជាតិ លោកស្នងការបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីនគរបាលចូលនិវត្តន៍ និងក្រុមគ្រួសារមន្ត្រីមរណ: ចំពោះការលះបង់គ្រប់យ៉ាងរបស់មន្ត្រីនគរបាលទាំងអស់នាពេលកន្លងមកចំពោះជាតិមាតុភូមិ។

ថវិកាដែលត្រូវផ្ដល់គោលនយោបាយដល់មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ៣៨ នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ២៩៥,១៧៦,០០០រៀល (ពីររយកៅសិបប្រាំលានមួយសែនប្រាំពីរម៉ឺប្រាំមួយពាន់រៀលគត់) ។
-មន្ត្រីនគរបាលមរណៈចំនួន ១១ នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ១៩៨,៦៤៧,២៨០ រៀល (មួយរយកៅសិបប្រាំបីលានប្រាំមួយសែនបួនម៉ឺនប្រាំពីរពាន់ពីរយប៉ែតសិបរៀល)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៦នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួន ពីបទ ជួញដូរ និងចាត់ចែង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី ១១ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយកម្លាំងការិយាល័យគ្រឿងញៀនខេត្តដឹកនាំដោយលោក វសេនីយ៍ត្រី ធាវ ច័ន្ទ តារា។
ជនសង្ស័យ
១.ឈ្មោះ ឆោម តារា ភេទប្រុស អាយុ ២៥ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
២.ឈ្មោះឈួន សារួន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូកង់បី រស់នៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៣.ឈ្មោះតាន់ រស្មី ភេទ ប្រុសអាយុ ២៧ឆ្នាំ មុខរបរលក់អីវ៉ាន់អនឡាញ រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
៤.ឈ្មោះទុំ ទិញ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
៥.ឈ្មោះអ៊ុល ចំណាប់ ភេទប្រុស អាយុ២៨ ឆ្នាំមុខរបររត់រ៉ឺម៉ក រស់នៅភូមិ១៣មករា ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៦.ឈ្មោះ រ៉ូប អុីត្រេស ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរអ៊ីស្លាម មុខរបរចិញ្ចឹមគោ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ខេត្តសៀមរាប។
ករណីនេះកម្លាំងអាវុធហត្ថដកហូត
វត្ថុតាង ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់ទម្ងន់ ២២.៥៤ក្រាម
-ជញ្ជីងថ្លឹងថ្នញៀ១គ្រឿង
– ទូរស័ព្ទដៃ២គ្រឿងធ្វើតេស្តទឹកនោមចំនួន០៦នាក់ វិជ្ជមាន។បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២០

ខេត្តសៀមរាប៖ក្រុមហ៊ុន «វប្បធម៌កម្ពុជា » បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ចាប់ពីថ្ងៃទី ០៧ ខែវិច្ចិកា ឆ្នាំ ២០២០ តទៅ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនវប្បធម៌កម្ពុជា ដែលបណ្ដាញ «សៀមរាបប៉ុស្តិ៍»
ទទួលបាននៅថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២០ នេះ។
ក្នុងសេចក្ដីប្រកាស បានបញ្ជាក់ថាការបិទនេះដោយសារតែការរីករាលដាល ជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ។ ដូច្នេះចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២០ ខាងមុខនេះតទៅ ក្រុមហ៊ុនយើងខ្ញុំ និងបិទដំណើរការជីវកម្មនៅភូមិវប្បធម៌កម្ពុជាទាំងស្រុង។

ក្រុមហ៊ុន «វប្បធម៌កម្ពុជា »​បានបញ្ជាក់ថាការបិទអាជីវកម្មនេះ នាំអោយមានការបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដូច្នេះគណៈគ្រប់គ្រងនៃក្រុមហ៊ុនវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្ដិស្ដីពីការងារ។
ទាក់ទងទៅនឹងការបិទអាជីវកម្មរបស់ក្រុមហ៊ុនវប្បធម៌កម្ពុជាដែលល្បីល្បាញដ៏អស្ចារ្យ មួយនៅខេត្តសៀមរាប នៃតំបន់ទេសចរណ៍វប្បធម៌នេះ អង្គភាព«សៀមរាបប៉ុស្តិ៍»នៅមិនទាន់ទទួលបានការបំភ្លឺបន្ថែមពីខាងក្រុមហ៊ុននៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 12.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៨នាក់ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកពូកសហការណ៍ ជាមួយ ការិយាល័យគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវសេនីយ៍ត្រី ធាវ ច័ន្ទ តារា ឃាត់ខ្លួនពីបទ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្ក្រាបនេះនៅវេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី ១០ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យ

១.ឈ្មោះសួន រ៉ាត់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

២.ឈ្មោះសុ ផា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៣.ឈ្មោះសុខ ប៊ៃ ភេទ ប្រុសអាយុ១៩ ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រាច ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

៤.ឈ្មោះសុីន ប៊ុទ្រី ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកត្រាច់ ឃុំខ្នាត ស្រុកពូក ខេត្តសៀមរាប។

៥.ឈ្មោះសយ ចិត្រ ភេទប្រុសអាយុ៣៥ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

៦.ឈ្មោះ ពិធី ហើម ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៧.ឈ្មោះសុី នរ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពូក ខេត្តសៀមរាប។

៨.ឈ្មោះទូច ដេត ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីអាវុធហត្ថដកហូត

វត្ថុតាង៖ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ១កញ្ចប់ទម្ងន់ ៤.០៤ក្រាម។

(ទូរស័ព្ទដៃចំនួន០៧គ្រឿង)

ធ្វើតេស្តទឹកនោមចំនួន០៨នាក់ប្រុស ០៨ ( វិជ្ជមានចំនួន ០៧នាក់)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
១១ តុលា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានដឹងថា ជនជាតិថៃម្នាក់ ស្ទះសរសៃឈាមបេះដូង បណ្ដាលឲ្យស្លាប់។
ហេតុការណ៍បាននៅវេលាម៉ោង ០៦និង០០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលស្រែព្រៃរនាមត្រពាំងគង់ ភូមិដូនតុក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ JIKKRATHOK VIRAT ភេទ ប្រុស កើតថ្ងៃទី២២-០៩-១៩៨៧ ជនជាតិថៃ កាន់លិខិត ឆ្លងដែនលេខAB២០៩៨០០០៤ មុខរបរ ធ្វើស្រែ ស្នាក់នៅផ្ទះជាមួយប្រពន្ធ(ខ្មែរ)ស្ថិតនៅភូមិ ស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អុិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសនិ្នដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង។

បច្ចុប្បន្នសាកសពបញ្ជូនមកតម្កល់ទុកបណ្តោះអាសន្ននៅផ្ទះប្រពន្ធ ដើម្បីរង់ចាំការសម្រេចពីស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២០

ខេត្តសៀមរាប៖កូនប្ញស្សីពូជសាំងម៉ុន (Dendrocalamus sp.)ចំនួន២០០០ដើម ត្រូវបានចែកជូនសហគមន៍ព្រៃឈើទឹកជប់ខ្នាពោធិ៍ និងសហគមន៍ព្រៃឈើគោកចាស់ ដោយសហគមន៍នីមួយៗទទួលបានកូនឫស្សីចំនួន ១ពាន់ដើម។
ពិធីចែកនេះធ្វើនៅល្ងាចថ្ងៃសៅរ៍ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ស្ថិតក្នុងភូមិថ្នល់ដាច់ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមវត្តមានលោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមលោក គង់ ប៉ុនលួស អនុប្រធានគណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទឹកជប់ខ្នាពោធិ៍ បានឲ្យដឹងថាសហគមន៍បានបង្កើតនៅឆ្នាំ១៩៩៩ មានផ្ទៃដី១០២២ ហ.ត និងមានសមាជិក ៤៩នាក់។
រដ្ឋមន្ត្រីកសិកម្មបានថ្លែងវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលព្រៃឈើ ដែលបានសហ ការគ្នារៀបចំបង្កើតសហគមន៍ព្រៃឈើ ជាពិសេសរៀបចំពិធីចែក និងដាំឫស្សី ដើម្បីជាប្រយោជន៍ក្នុងការបង្កើតគម្របព្រៃឈើឡើងវិញ ធ្វើការអភិវឌ្ឍ និងអភិរក្សព្រៃឈើ សត្វព្រៃ ជីវ:ចំរុះ ធានាបាននូវនិរន្តរភាពនៃការអាស្រ័យផល និងអនុផលព្រៃឈើ និងចូលរួមថែរក្សា ការពារធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) សម្រាប់កូនចៅជំនាន់ក្រោយ។

ដើម្បីរក្សាបាននូវនិរន្តរភាពនៃការ គ្រប់គ្រងសហគមន៍ព្រៃឈើ និរន្តរភាពនៃការផ្គត់ផ្គង់ស្បៀង ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាបលោកទៀ សីហា នៅយប់ថ្ងៃទី 10 ខែតុលាឆ្នាំ 2020 នេះ បានឲ្យដឹងតាមរយៈទំព័រ page facebook ផ្លូវការរបស់លោកអភិបាលខេត្តថា៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ខេត្តសៀមរាបយើង រងនៅសម្ពាធទាប (ITCZ) និងសម្ពាធទាប (Active Low) ដែលនឹងធ្វើឲ្យខេត្តយើងមានទឹកជំនន់ទឹកភ្លៀង លាយឡំនឹងខ្យល់កន្ទ្រាក់ផងដែរ។
ជាមួយគ្នានេះ អភិបាលខេត្តសៀមរាប សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសបងប្អូនដែលរស់នៅក្បែរស្ទឹង អូរ ប្រឡាយ សូមមានការបង្កើនការយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះទឹកជំនន់ ដោយថែរក្សាកូន ចៅ បងប្អូន កុំឲ្យទៅលេងទឹក ឬទៅណាឆ្ងាយ។ ជាមួយគ្នានេះសូមអាជ្ញាធរ ក្រុង-ស្រុក កងកម្លាំងគ្រប់ប្រភេទត្រៀមលក្ខណៈឲ្យរួចរាល់ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋយើង ក្នុងករណីបើមានគ្រោះទឹកជំនន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងសៀមរាបដើម្បីបញ្ចៀសការជន់លិចក្នុងក្រុងសៀមរាប ដោយសារជំនន់ទឹកភ្លៀង។
អភិបាលខេត្តចុះការពិនិត្យនេះ ដើម្បីត្រៀមបង្ការ និងពិនិត្យលទ្ធភាពបច្ចេកទេសបើកបន្ធូរសភាពទឹកស្ទឹងសៀមរាប មិនឲ្យជន់លិចដោយសារជំនន់ទឹកភ្លៀង។
ទន្ទឹមនឹងនេះ អភិបាលខេត្ត ក៏បានត្រៀមឱ្យក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរអប្សរា បើកទ្វារទឹកមួយចំនួន ដើម្បីបន្ថយបរិមាណទឹកស្ទឹងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២០

ខេត្តសៀមរាប៖ប្រធានស្ដីទីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប លោក ហូ សម័យ បានអះអាងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប កើតឡើងចំនួន៥០ករណី បណ្ដាលឲ្យមនុស្ស៥៧នាក់ បានស្លាប់ ភាគច្រើនគឺជាអ្នកបើកបរម៉ូតូ និងរបួសធ្ងន់ស្រាល ចំនួន១៥៦នាក់ ថយចុះជាងឆ្នាំមុន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ករណីគ្រោះថ្នាក់មានមានចំនួន ៦៧ករណី  បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៦១ នាក់ និងរបួសធ្ងន់ស្រាល ចំនួន១៧៣នាក់។

លោក ហូ សម័យ ថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើង ដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន និងលើសល្បឿនកំណត់ ហើយភូមិសាស្ត្រដែលតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ជាងគេ គឺស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ឆ្លងកាត់ស្រុកចំនួន ៣ចំនួន រួមមាន ៖ ស្រុកជីក្រែង , ស្រុកសូទ្រនិគម និងស្រុកពួក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២០

ខេត្តសៀមរាប៖លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត នារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី ៨ ខែតុលា ម្សិលមិញ បានអញ្ជើញបិទវគ្គតម្រង់ទិស ការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

ដែលវគ្គតម្រង់ទិសនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែតុលា ឆ្នាំ២០២០ និងសិក្ខាកាមអញ្ជើញចូលរួមមាន លោក លោកស្រី ប្រធាន ឬអនុប្រធាន គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ លោក លោកស្រី ហេរញ្ញិកគណៈកម្មាធិការអនុសាខាក្រុង-ស្រុកទាំង១២ និងមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំង១២ នៃខេត្តសៀមរាប សរុបចំនួន ៤៨នាក់។

វគ្គនេះផ្ដោតលើប្រធានបទសំខាន់ៗមួយចំនួនរួមាន តួនាទីភារកិច្ចគណៈកិត្តិយស គណៈកម្មាធិការ និងមន្ត្រីប្រចាំការអនុសាខា ការយល់ដល់ដឹអពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ការងារគ្រប់គ្រងគ្រោះមហន្តរាយ របាយការណ៍កាលកំណត់ ការគ្រប់គ្រងមូលនិធិ និងចុះបញ្ជីគណនេយ្យ ការរៀបចំខ្លឹមសារអត្ថបទ និងរូបភាព ផ្សព្វផ្សាយតាមបណ្ដាយទំនាក់ទំនងសង្គម…។

នាឱកាសនោះ លោកទៀ សីហា បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចប្រធានតែងគិតគូរខ្ពស់ អំពីសុខទុក្ខរបស់មន្រ្តីនិយោជិតសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស។

លោកបន្តថា ទោះបីជាវគ្គតម្រង់ទិសការងារអនុសាខាក្រុង/ស្រុក ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដែលជាពេលវេលាខ្លីក្តី ក៏វគ្គនេះ តាមរយៈការបង្ហាញពីប្រធានបទសំខាន់ៗដូចជា មូលដ្ឋានគ្រឹះកាកបាទក្រហម រចនាសម្ព័ន្ធ តួនាទីភារកិច្ចអនុសាខា ក្រុមអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សកម្មភាពវិស័យស្នូលទាំង៤ រួមទាំងការងារគ្រប់គ្រងប្រើប្រាស់ថវិកា ជូនអស់លោក លោកស្រីជាសិក្ខាកាមទាំងអស់ បានយល់ដឹង និងជាជំនួយតម្រង់ទិស សំដៅអនុវត្តសកម្មភាពនៅតាមបណ្តាអនុសាខាបានត្រឹមត្រូវតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជាយើង និងក្នុងសកម្មភាពរួមគ្នាអនុវត្តនូវទិសស្លោកដ៏សំខាន់គឺ៖ ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែស៊ីជម្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន។ ចំពោះមុខនេះ ដើម្បីទ្រទ្រង់សកម្មភាពសេវាកម្មមនុស្សធម៌បាននោះ ទាមទារឱ្យគណៈកម្មាធិការអនុសាខាទាំងអស់ខិតខំបន្តរកមូលនិធិពីគ្រប់មជ្ឈដ្ឋាន តាមរយៈការពង្រីកសមាជិភាព ការដាក់ហិបសប្បុរសធម៌ ព្រឹត្តិការណ៍មនុស្សធម៌តាមលទ្ធភាព។ល។

ជាមួយគ្នានេះដែរ ត្រូវបន្តពង្រីក ពង្រឹងសកម្មភាពអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាក្នុងអនុសាខា ដែលជាឆ្អឹងខ្នងរបស់សមាគមជាតិយើង។

បន្ទាប់ពីពិធីបិទវគ្គនេះ លោកក៏បានធ្វើការប្រគល់ជូននូវអាវពោងដែលទទួលបានពីកាកបាទក្រហកម្ពុជា ដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំង១២ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២០

ខេត្តសៀមរាប៖ពលរដ្ឋ៤០០គ្រួសារ រស់នៅក្នុងសង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ទទួលបានអំណោយពីព្រះគ្រូគុណ្ណវឌ្ឍោ សន សារិទ្ធ ជាទីឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតសម្ដេចសង្ឃរាជ ទេព វង្ស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការ វត្តប្រាសាទរាជាធិបតី ហៅវត្តព្រិន្ទ។

ពិធីនេះធ្វើនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ។

ពលរដ្ឋដែលមកទទួលបានអំណោយនេះដោយសារមានការខ្វះខាត ក្នុងវិបត្តិកូវីត១៩ មានចំនួន៧ភូមិក្នុងសង្កាត់ជ្រាវ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ សារ៉ុង១ ក្រណាត់សរ១ដុំ និងថវិកា១ម៉ឺនរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page188 Page189 Page190 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
តុលាការសម្រេចឃុំខ្លួន ស្ត្រីឈ្មោះ​ នី​ សម្បត្តិ​ ហៅ​ ម៉ែរក្សា​ ដាក់​ពន្ធនាគាររាជធានី(​ PJ )​ ពីបទ​ ញុះញង់បង្ករអោយមានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម​ និង​បទ​ជេរប្រមាថ​(នគរបាលជាតិ)​ តុលាការសម្រេចឃុំខ្លួន ស្ត្រីឈ្មោះ​ នី​ សម្បត្តិ​ ហៅ​ ម៉ែរក្សា​ ដាក់​ពន្ធនាគាររាជធានី(​ PJ )​ ពីបទ​ ញុះញង់បង្ករអោយមានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម​ និង​បទ​ជេរប្រមាថ​(នគរបាលជាតិ)​ ចុះផ្សាយថ្ងៃទី ៦ មេសា ២០២៦
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ Zoom ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ Zoom ចុះផ្សាយថ្ងៃទី ៦ មេសា ២០២៦
ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ចុះផ្សាយថ្ងៃទី ៥ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×