លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា ៖ «អំណាចនៃបរិស្ថានជុំវិញខ្លួន និងគំនិត»

ខេត្តសៀមរាប៖យើងទាំងអស់គ្នា ប្រហែលជាធ្លាប់បានឮពាក្យចាស់ដែលបានពោលថា ” ប្រសិនបើយើងសែបគប់បណ្ឌិត យើងនឹងក្លាយជាបណ្ឌិត ប្រសិនបើយើងសែបគប់ ជាមួយពាល បើយើងមិនក្លាយជាជនពាល ប្រហែលជាអ្នកគាំទ្រអំពើរបស់ពាល ” ហេតុដូច្នេះហើយទើបយើងឃើញ ភាគច្រើនបំផុត ក្នុងលោកយើងនេះ អ្នកមានរាប់អានអ្នកមាន រីឯ អ្នកក្រ រាប់អានអ្នកក្រ ពីព្រោះពួកគេ ងាយស្រួលនិយាយចូលគ្នា ជាមួយនឹងគំនិតប្រហាក់ប្រហែលគ្នា ឬក៏យើងអាចនិយាយបានថា “ ផ្ទះរស់នៅក្នុងតំបន់់ប្លុកអ្នកមាន ឬផ្ទះរស់នៅ ក្នុងតំបន់ប្លុកអ្នកក្រ។ ចំណុចដែលត្រូវលើកយកមកពិចារណា ទៅលើអត្ថបទនេះ គឺចង់ឱ្យមិត្តអ្នកអាន ងាកមកគិតអំពីខ្លួនឯងផ្ទាល់វិញ អំពីឥទ្ធិពល នៃបរិស្ថានជុំវិញខ្លួន ឥទ្ធិពល នៃទំនាក់ទំនង ជាមួយនិងមនុស្សដទៃទៀត ព្រមទាំង បរិស្ថានរស់នៅផ្ទាល់ខ្លួន ដោយមានសំណួរខ្លះថាតើ : 1: អ្នកនឹងក្លាយជាអ្វីនៅពេលអនាគត? ហើយបរិស្ថានជុំវិញខ្លួន របស់អ្នក និងការរៀបចំខ្លួនរបស់អ្នក ជួយគាំទ្រអ្នកដែរឬទេ? 2: សកម្មភាពបច្ចុប្បន្ន និងទម្លាប់បច្ចុប្បន្ន ឆ្ពោះទៅអ្វីមួយសំរាប់អនាគតដែរឬទេ? ៣: តើអ្នកអាចកត់សម្គាល់ សកម្មភាពនិងឫកពា មួយ ណាជាពាល ហើយ និងឫកពា

លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរពី«ភាពស្ដុកស្ដម្ភ»

ខេត្តសៀមរាប៖”ប្រសិនបើអ្នកជឿខ្លួនឯងថា អ្នកនឹងរស់នៅក្នុងភាពស្តុកស្តម្ភ ភាពស្ដុកស្ដម្ភនឹងជឿអ្នក” អត្ថន័យខាងលើនោះ  សូមដៅឲ្យយើងការជឿទៅលើចំណុចវិជ្ជមាន ដែលខ្លួនយើងចង់បានជាពិសេស ឥទ្ធិពលនៃជំនឿ សម្រាប់់ជីវិតរស់នៅនិងការធ្វើអាជីវកម្ម។ រាល់ការធ្វើអាជីវកម្មទាំងអស់ ដែលទទួលបានភាពជោគជ័យ មិនអាចកើតឡើង ដោយធម្មជាតិ ដោយភាពងាយស្រួល ឬដោយភាពចៃដន្យនោះទេ។ គ្រប់យ៉ាងកើតឡើង ចេញពីភាពក្លាហាន ឬក៏យើងហៅថា”ការប្រថុយដែលមានកម្រិតគ្រប់គ្រងបាន” ចេញពីការសម្រេចចិត្ត  ចេញពីភាពប្រឹងប្រែងនិងការរៀនពីកំហុសជាប្រចាំ  ពីព្រោះយើងដឹងហើយថា  ” សូម្បីតែយើង អង្គុយស្ងៀមមិនធ្វើអ្វីមួយ ក៏មានកំហុសទៅលើហេតុផលអ្វីមួយរួចទៅហើយដែរ”។ ដូច្នេះហើយការកែប្រែកំហុសឲ្យមានប្រសិទ្ធភាព  ឱ្យឃើញផ្លែផ្កា រាល់ការងារ ដែលសហគ្រិនជោគជ័យបានធ្វើគឺស្ថិតនៅក្នុងគោលដៅយ៉ាងច្បាស់ ដោយឈរលើខ្សែបន្ទាត់នៃគុណភាព ទំនាក់ទំនង ហើយមិត្តអ្នកអាន សូមចងចាំថា” កម្រិតគុណភាពរបស់សហគ្រិនភាព  អាស្រ័យទៅលើ កម្រិតគុណភាព ទំនាក់ទំនង ដែលពួកគេបានធ្វើឡើង”។ សហគ្រិនដែលបានទទួលជោគជ័យជានិរន្តរ៍ ពួកគាត់បានកំណត់ចក្ខុវិស័យ យ៉ាងច្បាស់លាស់ ដើម្បីឲ្យក្លាយជាអ្វីមួយនៅពេលខាងមុខ   ហើយពួកគេជឿលើចក្ខុវិស័យរបស់ខ្លួន  “ប្រសិនបើអ្នកជឿលើខ្លួនឯង ជោគជ័យនិងចូលរួមជឿលើអ្នក” ពីព្រោះអ្នកជឿលើហេតុផលចេញ ពីក្នុងខ្លួនរបស់អ្នកមក។ ខាងក្រោមនេះ ជាគោលដៅចំបងចម្បង ៥ចំណុច សម្រាប់សហគ្រិនដើម្បីពង្រីកសមត្ថភាពរលើកធុរកិច្ចរបស់ខ្លួន។ ១. គិតធំ “ខ្ញុំអាចធ្វើបាន” “ប្រសិនបើអ្នកគិតថា អាចធ្វើបាន

«គុណប្រយោជន៍ នៃ កម្លាំងការងារជាក្រុម»

ខេត្តសៀមរាប៖ “ប្រសិនបើអ្នកចង់បានផលឆាប់ ជាមួយគ្នារយៈពេលខ្លី សូមចាប់ការងារណាដែលធ្វើតែឯងបាន ប៉ុន្តែ ប្រសិនបើអ្នកគិតអំពីរយៈពេលយូរអង្វែង ជាមួយនឹងឱកាសរៀនជាច្រើន អំពីគ្នាទៅវិញទៅមក និងទំហំផ្ដល់ផលប្រយោជន៍ធំ សូមបង្កើត ការងារជាក្រុម នៅក្នុងប្រព័ន្ធ” ជាបឋម នៅក្នុងអត្ថបទនេះសូមឱ្យមិត្តអ្នកអាន ជាពិសេសសហគ្រិន គិតនិងពិចារណា អំពីតម្លៃ នៃការធ្វើការរួមគ្នា ជាក្រុម ឬ ជាសហគមន៍ និង រក្សាកិច្ចសហប្រតិបត្តិការ ចេញពីបុគ្គល ស្ថាប័នតូច រឿងស្ថាប័នធំ ដែលស្ថិតក្នុងស្ថានការណ៍លំបាកនៃនៃវិបត្តិសេដ្ឋកិច្ចឬហានិភ័យផ្សេងៗ។ នេះគឺជាឧទាហរណ៍មួយ នៃរឿងនិទាន របស់ប្រទេសលោកខាងលិច។ “រដូវធ្លាក់ព្រិលនិង សត្វកាំប្រម៉ា” សត្វកាំប្រម៉ា ជាធម្មតាពួកគេមានទម្លាប់រស់នៅដាច់ចេញពីគ្នាពីព្រោះដោយសារតែបន្លានៅជាប់ខ្លួនរបស់ពួកគេធ្វើឲ្យមុតគ្នាទៅវិញទៅមកប៉ុន្តែ គ្រាមួយដោយសារតែអាកាសធាតុប្រែប្រួល មានការធ្លាក់ព្រិលទឹកកក ខុសរដូវកាល ដែលធ្វើឱ្យសត្វកាំប្រម៉ាទាំងអស់ នៅក្នុងតំបន់ ទទួលរងការឈឺចាប់ដោយសារតែភាពត្រជាក់ខ្លាំង មិនត្រឹមតែប៉ុណ្ណោះពួកគេមិនបានរៀបចំទុកជាមុនចំពោះអ្វីៗ ដែលកំពុងកើតឡើង បែបអាក្រក់នោះឡើយ ពោលគឺគ្រាដូចសម័យ Covid 19 ដូច្នោះដែរ។ ដោយ សាតែការស្លាប់ជាបន្តបន្ទាប់ពីព្រោះអាកាសធាតុត្រជាក់នៅតែបន្ត សត្វកាំប្រម៉ាដែលនៅសេសសល់បានយល់ឃើញថា ” ពួកគេអាចរស់រៀនមានជីវិតប្រសិនបើពួកគេនៅផ្ដុំគ្នា ដើម្បីឲ្យមាន កុំដៅចេញពីក្នុងខ្លួនរបស់ពួកគេម្នាក់ៗ អាច

លោកសឿន តុលា៖ «យកការលំបាកជាឱកាស តស៊ូប្រឹងប្រែង ដើម្បីឲ្យបានសម្រេចអ្វីមួយ»

ខេត្តសៀមរាប៖ភាពរឹងមាំនៃជីវិតគ្មាននរណាម្នាក់ និយាយថា ងាយស្រួលនោះទេ ប៉ុន្តែទំហំការលំបាក និង ភាពឈឺចាប់ មានទំហំ ផ្សេងៗគ្នា និយាយរួមគឺមិនដូចគ្នាឡើយ គ្រាន់តែយើងអាចនិយាយបានថា ” មានអ្នកខ្លះយកការលំបាក មក និយាយរៀបរាប់ ស្រណោះខ្លួន រហូតដល់ក្លាយជាជនរងគ្រោះ ក្នុងជីវិត ហើយខ្លះទៀត យកការលំបាកជាឱកាស តស៊ូប្រឹងប្រែង ដើម្បីឲ្យបានសម្រេចអ្វីមួយ “។ ប្រសិនបើយើងវាយមនុស្ស តែសំបកក្រៅ យើងមិនអាច ស្គាល់រស់ជាតិជីវិត ដែលកើតឡើងលើខ្លួនពួកគេបានឡើយ។ ជាទូទៅមនុស្ស ដែលរឹងមាំ ពួកគេមិនដែលចុះចាញ់ ការលំបាក ដែលពួកគេ ប្រឈមមុខនោះទេ។ ពួកគេគិតថាការលំបាក ឬ ឧបសគ្គ តែងតែនាំឲ្យមាន គ្រាប់ពូជនៃកម្លាំង និងឱកាសដើម្បីឆ្លុះបញ្ចាំង សកម្មភាព ដែលបានធ្វើកន្លងមក និងយកពេលវេលា ដើម្បីពង្រឹងសម្មភាពបន្ថែម នោះមានន័យថា ប្រសិនបើអ្នកដួលហើយស្រែកយំស្រណោះខ្លួន ឬសោកស្តាយអ្នកនឹងឋិតនៅកន្លែងនោះ ជារៀងរហូត ប៉ុន្តែ ប្រសិនបើអ្នកដួលហើយ ដាក់កម្លាំងចិត្តងើបឡើងវិញ អ្នកនឹងមិនស្ថិតនៅកន្លែង ដដែលទៀតទេ ពីព្រោះអ្នកបានដឹងពីមូលហេតុដែល ធ្វើអោយ អ្នកដួល។