លោកដួង តារា ថា «ដាំបង្គោលថ្ម លើផ្លូវបែបនេះ អាចបង្កគ្រោះថ្នាក់ធំ!»
ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណ:រដ្ឋមន្ត្រី នឹងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា «ដាំបង្គោលថ្មលើផ្លូវបែបនេះអាចបង្កគ្រោះថ្នាក់ធំ!»។ លោកដួង តារា បញ្ជាក់ថា កាលពីព្រឹកមិញ ខ្ញុំបានខលនិយាយជាមួយ លោកអភិបាលរងខេត្តបាត់ដំបង ម៉ាទីណាល ព្រោះឮគេថាជាបង្គលថ្មរបស់គាត់ ដែលបានបោះចំ នៅលើកណ្តាលផ្លូវដ៏ធំនេះ។ លោក ម៉ាទីណាល់ បានប្រាប់ខ្ញុំថា មានគេធ្វើផ្លូវរំលោភលើដីម៉ាក់គាត់។ ខ្ញុំមិនមានយោបល់អ្វីទេចំពោះកម្មសិទ្ធិឯកជនរបស់គាត់។ ប៉ុន្តែ ខ្ញុំគ្រាន់តែអាចដឹងថា បើនៅតែបន្តបោះបង្គោលថ្មបែបនេះ នៅចំកណ្តាលផ្លូវដ៏ធំនេះ តទៅទៀតអាចនឹងបង្កគ្រោះថ្នាក់ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមិនខាន ជាពិសេសអ្នកបើកបរពេលយប់។ បើតាមខ្ញុំដឹងថា មេភូមិ មេឃុំ ចៅហ្វាយស្រុក និងចៅហ្វាយខេត្តគាំទ្រអោយដកបង្គោលថ្មចេញពីផ្លូវ ដើម្បីសុវត្ថិភាព ប្រជាពលរដ្ឋ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP