Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ប៊ុន វិចត្រ 18 March 2021 · Image
···

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ ក្រោយប្រើពាក្យសម្តី និងសំណេរប៉ះពាល់ ធ្ងន់ធ្ងរដល់វិស័យពុទ្ធសាសនា។ ការសម្រេចលុបនេះ បន្ទាប់ពីមានលិខិតរបស់ ព្រះមេគណខេត្តសៀមរាបសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដោយសំណើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថ សមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 17 March 2021 · Image
···

ភ្នំពេញ៖ក្រសួងកិច្ចការនារី សូមធ្វើការថ្កោលទោសចំពោះអំពើហិង្សា ក្នុងគ្រួសារដែលបានកើតឡើងអ្នកស្រី ដេត ម៉ាលីណា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារី ប្រកាសនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 16 March 2021 · Image
···

ភ្នំពេញ៖កូនប្រុសបង្កើតរបស់សម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស សុខា នៅរសៀលថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២១ នេះ បានថ្លែងសារអំពាវនាវ«រួមគ្នាបំបាត់អំពើហិង្សានៅក្នុងគ្រួសារ»។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់ លោក ស សុខា បានសរសេរថា៖ យើងសង្កេតឃើញថា នៅលើពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជាយើង អំពើហិង្សានៅក្នុងគ្រួសារពីសំណាក់បុរសជាស្វាមី ជាឪពុក ទៅលើស្ត្រីជាភរិយា និងកូនៗ នៅតែកើតមានជាបន្តបន្ទាប់ បើទោះបីថ្នាក់ដឹកនាំប្រទេសនីមួយៗ ខិតខំបង្កើតឲ្យមានច្បាប់ និងស្ថាប័ន ឬអង្គភាពអនុវត្តច្បាប់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារក៏ដោយ។ អំពើហិង្សានៅក្នុងគ្រួសារ ពុំមានផលចំណេញអ្វីទាល់តែសោះ សម្រាប់ក្រុមគ្រួសារនីមួយៗ។ ផ្ទុយទៅវិញអំពើហិង្សាក្នុងគ្រួសារនេះ មានតែបង្កឲ្យបែកបាក់គ្រួសារ ខាតបង់ទ្រព្យសម្បត្តិ បង្ករបួស និងស្លាប់បាត់បង់ជីវិតប្រពន្ធកូនតែប៉ុណ្ណោះ ។ ទីបំផុតទៅ ស្វាមីត្រូវប្រឈមនឹងផ្លូវច្បាប់ ពេលខ្លះត្រូវជាប់ពន្ធនាគារក៏មាន បន្សល់ទុកកូនកំព្រាម្តាយ និងកេរ្តិ៍អាសោចដែលមានឪពុកជាឃាតក ជាអ្នកទោសជាប់ពន្ធនាគារជាដើម។ ក្នុងនោះដែរ បុរសជាស្វាមីមួយចំនួនតូច មានការយល់ច្រឡំ គិតថា ខ្លួនជាមេគ្រួសារ ជាអ្នករកលុយផ្គត់ផ្គង់គ្រួសារ ត្រូវមានអំណាចគ្រប់គ្រងលើប្រពន្ធកូន អាចវាយធ្វើបាបប្រពន្ធកូន តាមចិត្តរបស់ខ្លួន។ ស្វាមីខ្លះ យកលេសខ្លួនស្រវឹង

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 15 March 2021 · Image
···

ភ្នំពេញ៖លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំជាមួយបណ្តាស្នងការរាជធានី-ខេត្តទូទាំងប្រទេស តាមប្រព័ន្ធអេឡិចត្រូនិច ស្តីពីការចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗ។ ក្នុងកិច្ចប្រជុំ នៅថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ព្រឹកមិញនេះ លោក នេត សាវឿន បានបែងចែកភារកិច្ច អគ្គស្នងការរងទទួលខុសត្រូវតាមមុខព្រួញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗ ដល់ស្នងការរាជធានី-ខេត្ត បន្តអនុវត្តចំណុចខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ដូចខាងក្រោម៖ ១.ការងារសណ្តាប់ធ្នាប់ ត្រូវបន្តធានានិរន្តរភាពប្រក្រតីកម្មគ្រប់ក្រសួង ស្ថាប័ន និងសកម្មភាព ជីវភាពសង្គម ព្រមទាំងខិតខំដោះស្រាយលំហូរចរាចរណ៍ និងត្រៀមកម្លាំងដោះស្រាយហេតុការណ៍នានាជាយថាហេតុ។ ២.ការងារសន្តិសុខ ត្រូវប្រមូលផ្តុំកម្លាំងសហការជាមួយគណៈកម្មការកូវីដ-១៩ និងគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្រាវជ្រាវមុខសញ្ញាសង្ស័យ អ្នកវិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័ក សំដៅកាត់ផ្តាច់ការបន្តឆ្លងរាលដាលបន្ថែមទៀត។ ៣.ការងារអន្តរាគមន៍ ត្រូវត្រៀមកម្លាំងអន្តរាគមន៍នៅអង្គភាព និងបែងចែកជាក្រុមតូចៗដែលមានបញ្ជាការដឹកនាំចុះតាមគោលដៅជួយគាំទ្រតាមមន្ទីរពេទ្យ មណ្ឌលចត្តាឡីស័ក ឬគោលដៅ តំបន់ដែលត្រូវហ៊ុំព័ទ្ធ។ ដោយឡែកនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបំផុសចលនាប្រជាការពារ សន្តិសុខឯក ឬវិស័យឯកជន ដើម្បីចូលរួមសហការបន្ថែម។ ៤.ការងារប្រឆាំងបទល្មើស ត្រូវចងក្រងជាក្រុម និងហ្វឹកហ្វឺនជាប្រចាំសម្រាប់ជួយគាំទ្រដល់ការងារអន្តរាគមន៍ ព្រមទាំងបន្តតស៊ូបង្រ្កាបសកម្មភាពឆ្លៀតឱកាសបង្កបទល្មើសនានា ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ័យខ្លាចរបស់ប្រជាពលរដ្ឋ

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 22 February 2021 · Image
···

ខេត្តព្រះវិហារ៖លោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញសម្ពោធ អគារស្នាក់ការថ្មី របស់ គណបក្សប្រជាជនកម្ពុជា ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងសមទ្ធិផល ជាច្រើនទៀត តម្លៃជាង១០០លានរៀល។ ពិធីសម្ពោធ ធ្វើឡើង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ។ ដោយមានការចូលរួមពី លោក ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។ លោក មាស សុភា បានមានប្រសាសន៍ថា សមិទ្ធិផលថ្មីដែលសម្ពោធ នៅថ្ងៃនេះ ជាសមិទ្ធិផល រួមរបស់គណបក្សប្រជាជនកម្ពុជា ដែលបានមកពីការចូលរួមចំណែក ដោយការតាំងចិត្តយ៉ាងមុតមាំរបស់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី ដែលជាវប្បធម៌នៃសិល្បះចែករំលែកគ្នា។ លោក មាស សុភា ក៏បានថ្លែងនៅការអរគុណដល់ក្រុមការថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ដែលបានខិតខំរួមសហការគ្នាកសាងអគារស្នាក់ការគណបក្សបានគ្រប់ឃុំទាំង៥៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 22 February 2021 · Image
···

ខេត្តសៀមរាប៖លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ សម្ពោធដាក់ឱ្យដំណើរការប្រាសាទកណ្តាលស្រះស្រង់។ ពិធីនេះធ្វើនៅ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅប្រាសាទកណ្តាលស្រះស្រង់ ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ដោយមានការចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់អាជ្ញាធរជាតិអប្សរា និងមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។ «ការជួសជុលប្រាសាទកណ្តាលស្រះស្រង់» ស្រះស្រង់សាងសង់ នៅលើផ្ទៃដីរាបស្មើមានបណ្តោយ ទំហំ ៧៩០ ម៉ែត្រ ពីទិសខាងកើតទៅខាងលិច និង មានទទឹងប្រវែង ៣៩០ ម៉ែត្រ ពីខាងជើងទៅខាងត្បូង ព្រមទាំងមានរានហាលនៅច្រាំងខាងលិច ដែលស្ថិតនៅចំ អ័ក្សលិច-កើតរបស់ប្រាសាទបន្ទាយក្តី។ នៅចំកណ្តាលស្រះមានប្រាសាទមួយសាងសង់ឡើងអំពីថ្មភក់ លើខឿន ថ្មបាយក្រៀមប្រាំថ្នាក់។ តាមរយៈឯកសារប្រវត្តិជាច្រើនបានសរសេរថា ស្រះស្រង់បានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទ . ៩៤៤ ដល់ ៩៦៨)

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 21 February 2021 · Image
···

ខេត្តត្បូងឃ្មុំ៖លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងសម្តេច ហ៊ុន សែន បានអញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តជោតិរង្សុី ហៅវត្តបុស្ស មានតម្លៃប្រមាណ៥៤មុឺនដុល្លារ ស្ថិតនៅ​ក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញនេះ។ ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងដែនដី លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យាយជីតាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រេីនផងដែរ៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 21 February 2021 · Image
···

ខេត្តសៀមរាប៖លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ នេះបានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ ក្រុងពាលី ជួសជុល ខ្លោងទ្វារតាកាវ។ សូមជម្រាបថា ខ្លោងទ្វារ តាកាវ ជាខ្លោងទ្វារមួយក្នុងចំណោម ខ្លោងទ្វារ ទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា ជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធ របស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះ និងអភិរក្ស។ សូមរំលឹកថា កាលពីខែមេសាឆ្នាំ២០២០ អគ្គនាយិកានៃក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានប្រកាសថា ខ្លួនបានផ្ដល់ថវិកា ដល់អាជ្ញាធរជាតិអប្សរា ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលក្លោងទ្វារ ចូលបរិវេណ ក្រុងអង្គរធំ

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 19 February 2021 · Image
···

ខេត្តកំពង់ធំ៖លោកគន់ គីម អនុប្រធាន អគ្គលេខាធិការសមាគមអតីត យុទ្ធជនកម្ពុជា បានព្រមានថាអ្នកមកចាប់ដីយក ក្នុងបរិវេណដីសម្បទានសង្គមកិច្ច និងត្រូវដកហូតមកជូនរដ្ឋវិញ ដើម្បីបង្វែរជូន អតីតយុទ្ធជន។ ដោយឡែកអ្នកដើរចាប់ដី ដើរចង្អុលដី និងឈ្មួញមកលួចឈូសឆាយដី និងអ្នកបង្កើតក្រុមតវ៉ា ដោយអណាធិបតេយ្យ និងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនមានការលើកលែង។ លោក គន់ គីម បានបន្តថា សម្រាប់អតីតយុទ្ធជន ឬប្រជាពលរដ្ឋ ដែលមានប័ណ្ណក្រីក្រ និងអ្នករស់នៅ ក្នុងមូលដ្ឋាន ត្រូវដាក់ពាក្យស្នើសុំពីគណៈកម្មការ រៀបចំដី សម្បទានសង្គមកិច្ចដើម្បីពិចារណា។ លោក គន់ គីម បានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន និងភរិយា បានយកចិត្តទុកដាក់ ចំពោះជីវភាព រស់នៅ របស់ក្រុមគ្រួសារអតីតយុទ្ធជន ដែលបានផ្តល់ថវិកា សាងសង់ផ្លូវ ដែលមានចម្ងាយ១២គីឡូម៉ែត្រ សម្រាប់បង្កើតផ្លូវក្នុងហេដ្ឋារចនាសម្ព័ន្ឋ ក្នុងភូមិតេជោហ៊ុនសែន គ្រយា។ ក្នុងនោះ មានអណ្តូងទឹក មួយកន្លែងសម្រាប់ប្រើ៥ផ្ទះ រួមទាំងផ្ទះចំនួន១៥៦ខ្នង។ សូមជម្រាបថានៅព្រឹកមិញនេះ លោក គន់ គីម

Continue Reading →
❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 19 February 2021 · Image
···

ខេត្តត្បូងឃ្មុំ៖លោកអូន ពន្ធ័មុន្នីរត្ន័ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនូវការកោតសរសើរ ចំពោះ លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានការិយាល័យគយត្រពាំងផ្លុង និងគ្រប់ច្រកទូទាំងខេត្ត រួមទាំងមន្ត្រីគយទាំងអស់ ដែលខិតខំបំពេញ ការងារប្រមូលពន្ធគយជូនរដ្ឋ សម្រាប់ជាប្រភពចំណូលមួយផ្នែកយ៉ាងធំសម្រាប់រដ្ឋ ខណៈការប្រមូលពន្ធ នៃការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង នៅតែបន្តកើនឡើងជាងឆ្នាំមុន លើសពីផែនការកំណត់ ជាចំណុចដ៏សំខាន់ ដែល សម្តេចតេជោ ហ៊ុន សែន ធ្លាប់ឡើងថា ជាការល្អបំផុត សម្រាប់ការងារប្រមូលពន្ធគយ គ្រប់តាមផែនការកំណត់ ហើយ បើប្រមូលលើសផែនការកំណត់ នេះជាប្រសិទ្ធភាព នៃការងារ ដែលគួរតែលើកសរសើរ។ លោករដ្ឋមន្ត្រីសេដ្ឋកិច្ចថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញនេះ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា​ ក្នុងការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង ស្ថិត​នៅ​មាត់ច្រកទ្វារ ព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ពិធីនេះក៏មានកាចូលរួមពីប្រតិភូអមដំណើរ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច អគ្គនាយក-អគ្គនាយករងគយ និងពន្ធដារ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងលោកជាម

Continue Reading →
❤️ 0
💬 0
🔄 Repost
Older posts
Newer posts
← Previous Page1 … Page192 Page193 Page194 Next →
© 2026 srpostnew.com. All Rights Reserved!