Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

Avatar photoសៀមរាប ប៉ុស្តិ៍

Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២០

ខេត្តសៀមរាប៖ មន្ត្រីនគរបាលក្រុងសៀមរាប បានអះអាងថា នារីវ័យក្មេងម្នាក់ដែលបានលោតសម្លាប់ខ្លួនពីលើភ្នំក្រោម មូលហេតុ មានវិបត្តិផ្លូវចិត្ត និងសង្សារ។

នគរបាលក្រុងសៀមរាបបានឲ្យដឹងនៅព្រឹកនេះថា នារីរងគ្រោះ ដែលបានធ្វើអត្តឃាតដោយខ្លួនឯង គឺលោតទម្លាក់ ពីលើចំរាក់ភ្នំក្រោមនៅថ្ងៃទី០៥ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៨និង៥០នាទី នគរបាល បានរកក្រុមគ្រួសារនារីរងគ្រោះឃើញហើយ។
ជនរងគ្រោះមានឈ្មោះ រឿត រដ្ឋា អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិបាឡាំង ឃុំវត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។ នារីរងគ្រោះបានធ្វើអត្តឃាតលោតទម្លាក់ពីលើចំរាក់ភ្នំក្រោម កម្ពស់ប្រហែល២៥ម៉ែត្រ ត្រង់ចំណុច ខាងជើងកាំជណ្ដើរឡើងទៅកំពូលភ្នំ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមរាប បានទៅអន្តរាគមន៍សង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិចស៊ឹងរិទ្ធីរ៉េត។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបន្តដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរ(ផុងរលាក្បាល)។
ករណីបើតាមនគរបាលថាមូលហេតុមានវិបត្តិផ្លូវចិត្ត និងសង្សារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២០

ខេត្តសៀមរាប៖នៅទីបំផុត សំរាប់ខេត្តសៀមរាប បានបញ្ចប់ការតាមដាន ការដាក់អោយនៅដោយឡែក រយ:ពេល១៤ថ្ងៃ ចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នក វិជ្ជមានកូវីដ១៩។
ជុំវិញករណីនេះ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកក្រុស សារ៉ាត់បានអោយដឹងថា៖ មកដល់ថ្ងៃទី០៥ខេមេសាឆ្នាំ២០២០នេះ ក្នុងខេត្តសៀមរាប បានបញ្ចប់នូវការតាមដាន ដោយដាក់ឲ្យនៅដោយឡែក រយ:ពេល១៤ថ្ងៃ ចំពោះអ្នកដែលពាក់ព័ន្ធប៉ះពាល់ ដោយផ្ទាល់និងដោយប្រយោល ជាមួយបុគ្គលវិជ្ជមាន មេរោគ COVID-19 ទាំង៧នាក់ ក្នុងខេត្តសៀមរាប។ មកដល់ពេលនេះបានជាសះស្បើយជនជាតិខ្មែរ២នាក់, ៥នាក់កំពុងតែស្ថិតនៅបន្តការព្យាបាលក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានជនបរទេស២នាក់, បុរសខ្មែរ១នាក់, ស្រ្តីខ្មែរ១នាក់ និងក្មេងប្រុសម្នាក់) ។

លោកក្រុស សារ៉ាត តំណាងក្រុមគ្រូពេទ្យទាំងអស់បានថ្លែងអំណរគុណ ចំពោះការចូលរួម របស់បងប្អូនទាំងអស់គ្នា(ដោយផ្ទាល់និងដោយប្រយោល) ព្រមទាំងការគាំទ្រ ជួយសំរបសំរួល សហការណ៍ ក្នុងការប្រតិបត្តិការងារច័ត្តាឡីស័ក ជាមួយក្រុមការងារកន្លងមក និងសូមអបអរជាមួយនឹងភាពអវិជ្ជមានមេរោគនេះ នៃបងប្អូនទាំងអស់គ្នា ។

លោកបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យជំនាញ ក្រុមការងារច័ត្តាឡីស័ក និងក្រុមការងារឆ្លើយតបបន្ទាន់ នៃមូលដ្ឋានសុខាភិបាលសាធារណៈ ខេត្តសៀមរាប នឹងខិតខំ បន្តការងារពិនិត្យស្រាវជ្រាវ រកអ្នកដែលប្រឈមមុខនៃការឆ្លង មេរោគ COVID-19 នេះ ក្នុងខេត្តសៀមរាបបន្តទៀត ជាពិសេស ក្នុងចំណោមបងប្អូនដែលត្រលប់មកពីបរទេស ដែលបាននិងកំពុងតែដាក់ឲ្យ អនុវត្ត នូវវិធានការណ៏ រស់នៅដោយឡែក រយ:ពេល១៤ថ្ងៃ នៅតាមមូលដ្ឋាន តាមក្រុមគ្រួសាររៀងៗខ្លួន។

លោកសង្ឃឹមនិងជឿជាក់លើបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្ថាប័ន វិស័យឯកជនទាំងឡាយ ក្នុងការរួមកំលាំងប្រយុទ្ធ ប្រឆាំង នឹងការឆ្លងមេរោគ COVID-19 នេះក្នងខេត្តសៀមរាប ឲ្យមានប្រសិទ្ធិភាព និងទទួលបានជោគជ័យ ។

សូមជម្រាបជូនថា៖ មិនមានករណីអ្នកឆ្លងមេរោគ COVID-19 ថ្មីទេ នៅក្នុងប្រទេសកម្ពុជា គិតត្រឹម ៧.០០នាទី ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ ដូចនេះករណីអ្នកឆ្លងមេរោគ COVID-19 មានចំនួន ១១៤នាក់ដដែល ។ ចំណែកលទ្ធផលព្យាបាលវិញ គឺបានជាសះស្បើយចំនួន ១នាក់បន្ថែមទៀត ជាបុរសជនជាតិម៉ាឡេស៊ីធ្វើការផ្នែកសាសនានៅខេត្តកំពង់ចាម ដូចនេះសរុបលទ្ធផលព្យាបាលឱ្យជាសះស្បើយកើនដល់ ៥០នាក់ហើយ ។ ទន្ទឹមនោះការដាក់ឲ្យសម្រាកព្យាបាលដាច់ដោយឡែកនៅសល់ចំនួន ៦៤នាក់ (ស្រ្តី ២០នាក់ និងបុរស ៤៤នាក់)។
នៅកម្ពុជា មិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩នេះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២០

ខេត្តមណ្ឌលគិរី៖ សេចក្ដីរាយការណ៍បានឲ្យដឹងថាមនុស្សក្មេងចាសប្រុសស្រីជាង១០នាក់ បានរងរបួសធ្ងន់ស្រាល
ករណីគ្រោះថ្នាក់ចរាចរណ៍របស់រថយន្តក្រុងវីរៈប៊ុនថាំ។
ហេតុការណ៍បានកើតឡើងនៅចំណុចស្ពានទី២ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅវេលាម៉ោង៤និង១៥នាទីទាបភ្លឺថ្ងៃទី៥ខែមេសា២០២០នេះ។

បើតាមសេចក្ដីរាយការណ៍ដឹងថារថយន្តនេះជារបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ចេញដំណើរពីភ្នំពេញទៅខេត្តរតនៈគិរី លុះមកដល់ចំណតក្រុមហ៊ុននៅខេត្តមណ្ឌលគិរី រថយន្តបានឈប់ដាក់អ្នកដំណើរ ហើយបន្តហួសទៅខេត្តរតនៈគិរីទៀត។ ប៉ុន្តែនៅពេលចេញដំណើរពីចំណតបានប្រហែល៣គីឡូម៉ែត្រ ចំណុចខាងលើរថយន្តក៏បានជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្តាលអោយតែម្ដង។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពិនិត្យទីតាំងនិងសាកសួរព័ត៌មានលម្អិតមូលហេតុគឺបណ្តាលមកពី អ្នកបើកបរ បើកក្នុងល្បឿនលឿន។ ជាមួយនិងស្ថានភាពផ្លូវចុះចំណោតកោងហើយមានស្ពាននៅខាងមុខទៀត ក៏ជ្រុលចង្លូតធ្លាក់ផ្លូវតែម្តងទៅ។
ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួន ដោយបន្សល់ទុកអ្នករបួសនិងរថយន្តនៅរណូករណែល។សមត្ថកិច្ចបានយកអ្នករបួសដាក់រថយន្តសាម៉ុយ ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២០

ខេត្តកំពង់ធំ៖បុរសម្នាក់បាន ដួលប្រកាច់លង់ទឹកស្លាប់ ខណៈកំពុងឈរលើទូកបង់សំណាញ់ បង្ករអោយមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី៤ខែមេសាម្សិលមិញ ក្នុងស្ទឹងជីនិត
ស្ថិតនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ
ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
ជនរងគ្រោះមាន ឈ្មោះ ពិន គា ភេទប្រុស អាយុ ៥១ ឆ្នាំជនជាតិខ្មែរ រស់ នៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ។ ប្រពន្ធឈ្មោះ យឹម កៃ អាយុ៥៥ឆ្នាំមុខរបរកសិករនៅភូមិ/ឃុំ កើតហេតុខាងលើ។តាមការបំភ្លឺពីប្រពន្ធថា ប្ដីរបស់គាត់ បានចេញ ពីផ្ទះតាំងពីម៉ោង០៥និង០០នាទីថ្ងៃទី៤ខែមេសាឆ្នាំ២០២០ ដើម្បីទៅបង់ត្រីនៅស្ទឹងជីនិតខាងជើងភូមិចំងាយប្រហែល២០០ម៉ែត្រ រហូតដល់ម៉ោង០៧ និង ០០នាទី មិនឃើញត្រឡប់មកផ្ទះវិញ គាត់ក៏បានហៅបងប្អូនទៅរក។ ដោយ បានឃើញតែស្បែកជើង និងសំណាញ់នៅលើទូក មិនឃើញមនុស្សក៏នាំគ្នាចុះរាវរកក្នុងស្ទឹងរហូត ដល់ម៉ោង ១០ និង ០០នាទី ទើបរកឃើញក្នុងទឹកស្ទឹង ដាច់ ខ្យល់ស្លាប់បាត់ទៅហើយ មានទឹកពេញក្នុងពោះ។ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ និង រដ្ឋអំណាចមូលដ្ឋាន បានចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ដោយពុំមានឃើញស្លាកស្នាមអ្វីដែលពាក់ព័ន្ធនិងករណីឃាតកម្មឡើយ។ ក្នុងពោះប៉ោងមានទឹក ឆ្លងតាមការពិនិត្យសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។មូលហេតុ មានជំងឺប្រចាំកាយ (ដួលប្រកាច់)។ បន្ទាប់ពីបានពិនិត្យរួចបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២០

ខេត្តសៀមរាប៖ នគរបាលក្រុងសៀមរាប នៅថ្ងៃ ទី០៤ខែមេសាឆ្នាំ២០២០នេះ បានពិនិត្យ និង ធ្វើកិច្ចសន្យា ផ្អាកអាជីវកម្ម តាមបណ្ដាក្លឹបហាត់ប្រាណ។

ការចុះត្រួតពិនិត្យនិងឲ្យផ្អាកនេះដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។

បើតាមនគរបាលថា ប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះ ចុះពិនិត្យ និងធ្វើកិច្ចសន្យា ផ្អាក អាជីវកម្ម តាមបណ្ដាក្លឹបហាត់ប្រាណ មួយរយៈសិន រង់ចាំ ស្ថានភាព ជំងឺកូវីដ១៩បានធូរស្រាល ក្នុងគោលបំណង បង្ការទប់ស្កាត់ កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២០

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថាថ្ងៃទី ០៤ ខែ ០៤ ឆ្នាំ២០២០ វេលាម៉ោង៨ និង ៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ កើតហេតុចំណុចផ្លូវជាតិលេខ៦ចំណុចបង្គោលគីឡូម៉ែត្រលេខ៣២៣ ៣១៤ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាកសាមយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ចាម២A ៨៥២៩ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)ទិសដៅពីលិចទៅកើត បានបុក ម៉ូតូម៉ាកហុងដា ឌ្រីមផលិតឆ្នាំ២០១៩ពាក់ស្លាកលេខ សៀមរាប១AE ២២ ៥២បើកបរដោយឈ្មោះហុង ហ៊ឺ ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដឹកឈ្មោះឈួន ឈាន ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិជាមួយគ្នា បើកបរទិសដៅពីកើតទៅលិច។
លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា ករណីនេះបណ្តាលអោយស្លាប់មនុស្ស២នាក់០១/ឈ្មោះហុង ហ៊ឺ ០២/ឈ្មោះឈួ ន ឈាន។

ខូចខាតម៉ូតូ០១គ្រឿង ធ្ងន់ និងរថយន្ត០១គ្រឿងស្រាល។ លោកថាមូលហេតុ ម៉ូតូបើកបរវ៉ាជែងមិនប្រយត្ន័។ ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ ប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែក ប្រមូលវត្ថុតាងមកកាន់អង្កភាពដើម្បីចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២០

ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាបុរស០២នាក់បានស្លាប់ភ្លាមៗ ដោយសាររថយន្តស៊ាំយ៉ុងមួយគ្រឿង បុកចំពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ផ្លូវជាតិលេខ៦ វេលាម៉ោងប្រមាណជិត៩ព្រឹក ថ្ងៃទី០៤ មេសា ២០២០ ស្ថិតនៅចំណុចខាងលិចសាលាឃុំខ្នាតចំងាយ១០០ម៉ែត្រ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
តាមប្រភពបានអោយដឹងថា អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនក្រោយកើតហេតុ។ សមត្ថកិច្ចថា រថយន្ដសាំយ៉ុងដឹកស្រូវ មានពណ៌ខៀវ បានបុកម៉ូតូ C១២៥ ពណ៌ខ្មៅ បណ្ដាលអោយបុរសជិៈម៉ូតូពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានដេញតាមរថយន្តបង្កនិងយកមករក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយតាមច្បាប់ ។បើបងប្អូនឫក្រុមគ្រួសារជ្រាបជាដំណឹងមានស្លាកលេខម៉ូតូសំគាល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២០

ខេត្តកំពង់ចាម៖ពិតជាគួរឲ្យសោកសង្វេក ក្មេងប្រុសស្រីចំនួន០២នាក់ បានលង់ទឹកស្លាប់។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០២ខែមេសា ឆ្នាំ២០២០វេលាម៉ោងប្រហែល១៦និង៤០នាទីនៅចំណុចក្រោយមណ្ឌលសុខភាពអង្គរបាន នៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

របាយការណ៍នគរបាលស្រុកកងមាសបានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់

១- ឈ្មោះ វី វណ្ណនីតា ភេទស្រី អាយុ១០ឆ្នាំ ទីកន្លែង កំណើត ភូមិ ព្រែតានន់ឃុំព្រែកតានន់ ស្រុកបាត់ដំបងខេត្តបាត់ដំបង។

២-ឈ្មោះ វី ហះហ្វីស ភេទប្រុសអាយុ៨ឆ្នាំ ទីកនទីកន្លែងកំណើតភូមិឃុំខាងលើ។

-ឪពុកឈ្មោះ នី វ៉ារី អាយុ៣៦ឆ្នាំ

-ម្តាយឈ្មោះ ហាប់ ស្រស់ អាយុ៣០ឆ្នាំ

ខណ:ពេលក្មេងរងគ្រោះទាំងពីនាក់ដើរទៅតាមជីដូនយកសំរាមទៅចោលនៅមាត់ទន្លេក្រោយភូមិអង្គបានទី3 ហើយក៏ចុះលេងទឹកទន្លេទាំងពីរនាក់បណ្តាលអោយលង់ស្លាប់តែម្ដង។

ក្រោយកើតហេតុគណៈកម្មការត្រួតពិនិត្យទៅលើរសាកសព

_លោកអពេជ្រ សារឿននាយផ្នែកស្ដីទី

_លោក នាង សុផល នាយរងផ្នែក

+លោក ប៉ុល ថុល ក្រុមប្រឹក្សាឃុំ

+លោក លោកឃុត ចាន់ថាប្រធាន មណ្ឌលសុខភាពអឃុំអង្គរបាន

+លោក ម៉ាត់ យ៉េប អនុភូមិអង្គរបានទី៣

+អនុសេនីយ៍ឯក ហុង វ៉ាន់ថា នាយរងប៉ុស្តិ៍

+អនុសេនីយ៍ឯក វ៉ាន់ ពន្លក នាយប៉ុស្តិ៍

-លោកអនុសេនីយ៍ឯក នុល ភារុន នាយរងប៉ុស្តិ៍។

តាមការពិនិត្យទៅលើសាសព

-ផ្នែកក្បាល ពុំមានស្នាកស្នាមពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌទេ

-ផ្នែកកពុំមានស្នាក់ស្នាមពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌទេ

-ផ្នែកដងខ្លួនពុំមានស្នាកស្នាមពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌទេ

-ផ្នែកអវយវៈពុំមានស្នាកស្នាមពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌទេ

ក្រោយពីបានពិនិត្យសាសពរួចគណៈកម្មការបានប្រគល់សាកសពទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩) ដែលកំពុងរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើង ខ្ញុំបាទ សូម ស្មគ្រ័ចិត្ត បរិច្ចាគប្រាក់បៀវត្សចំនួន៥០០ ០០០(ប្រាំរយពាន់)រៀល នៃចំនួនប្រាក់បៀវត្សសរុបក្នុងមួយខែ សម្រាប់រយៈពេល៧ (ប្រាំពីរ)ខែ ដោយគិតចាប់តាំងពីខែមេសាដល់ខែតុលា ឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ចាត់ចែង ប្រើប្រាស់តាមការគួរ និងដើម្បីរួមចំណែក រក្សាការពារបងប្អូនប្រជាពលរដ្ឋ ពីជំងឺដ៏កាចសាហាវនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ លោក នួន ពុទ្ធា រ៉ា អភិបាល ក្រុងសៀមរាប បានស្មគ្រ័ចិត្ត បរិច្ចាគ ប្រាក់បៀវត្សចំនួន០១លានរៀលនៃប្រាក់បៀវត្សប្រចាំខែ សម្រាប់រយៈពេល៦ (ប្រាំមួយ)ខែ ដោយគិតចាប់តាំងពីខែមេសា នេះតទៅ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងក្រុមគ្រួសារ សូមចូលរួមបរិច្ចាកប្រាក់បៀវត្សរ៍ ៥០ភាគរយ ចំនួន ៧ខែ គិតចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តកំពង់ចាម ៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធាន ក្រុម ក្រុមប្រឹក្សា ខេត្ត នៅព្រឹកមិញបាន អញ្ជើញ ចុះ ទទួល សម្លៀកបំពាក់ ចំនួន ៥០០០ កំប្លេ ដែល ក្រុមហ៊ុន SUN HSU GARMENT Co.Ltd បាន ផ្ដល់ ជូន រដ្ឋបាល ខេត្ត កំពង់ចាម ដេីម្បី បន្ត ចែក ជូន ដល់ កុមារ ស្ថិត ក្នុង គ្រួសារ ទីទ័ល ជួប ការ លំបាក ក្នុងតំណាក់កាលដែលបង្កឡើងដោយជម្ងឺ កូវីដ១៩ ។

ពិធីប្រគល់ និង ទទួល នេះ នៅរោងចក្រកាត់ដេរសាន់ស៊ូ ស្ថិត ក្នុង ឃុំ ខ្វិត ធំ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម។
ឆ្លៀត ក្នុង ឱកាស នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ប្រតិភូអមដំណើរ បាន ធ្វើ ការត្រួត ពិនិត្យ លេី ឧបករណ៍ តាម ដាន សុខភាព ដេីម្បី បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩) ដោយមិន ឲ្យ ឆ្លង ដល់ កម្មករ កម្មការិនី ដែល កំពុង បម្រើ ការងារ ប្រមាណ ជា ៤០០០នាក់ ក្នុង រោងចក្រ សាន់ ស៊ូ នោះឡើយ ហើយ លោក អភិបាលខេត្ត ក៏បាន ថ្លែង អរគុណ ដល់ ក្រុមហ៊ុន សានស៊ូ ដែល បានអនុវត្ត តាម ការ អំពាវនាវ របស់ រាជរដ្ឋាភិបាល ក្នុង ការ ចូលរួម ប្រយុទ្ធ ប្រឆាំង ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ នៅ កម្ពុជា ព្រមទាំង បាន ជួយ ឧបត្ថម្ភ ជា សម្លៀកបំពាក់ ចំនួន ៥០០០កំប្លេ សម្រាប់ កុមារ ស្ថិត ក្នុង គ្រួសារ ទីទ័ល ជួប ការ លំបាក ផងដែរ ។
ជាមួយគ្នា នោះ លោក អភិបាលខេត្ត ក៏ បាន ផ្តាំផ្ញេី ដល់ ក្រុមហ៊ុន ត្រូវ យកចិតទុកដាក់ ក្នុង ការ ត្រួតពិនិត្យ តាម ដាន ចំពោះ សុខភាព បងប្អូន កម្មករ កម្មការិនី ប្រកបដោយ អនាម័យ ទាំង ក្នុង ពេល បម្រើការ ងារ និង ការ ហូបចុក ជា ប្រចាំ បេី មាន បញ្ហា លេី សុខភាព ត្រូវ ប្រញាប់ប្រញាល់ បញ្ជួនគាត់ ទៅ មន្ទីរពេទ្យ ជាបន្ទាន់ ផងដែរ ។

ដោយ ឡែក លោក អគ្គនាយកក្រុមហ៊ុន សាន់ស៊ូ បាន ឲ្យដឹង ថា រោងចក្ររបស់លោក នៅតែបន្តការផលិតជាធម្មត្តា ដោយរោងចក្រមានវត្ថុធាតុដើមគ្រប់គ្រាន់ និងធានាបានដល់ការផលិត។ ចំពោះ បញ្ហាសុខភាពរបស់បងប្អូន កម្មករ កម្មការីនី រៀងរាល់ពេលចេញ ចូល ធ្វើការងា គឺបានឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ ស្រមតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ ក្រសួងសុខាភិបាល ដោយប្រើប្រាស់ម៉ាស៊ីនស្គែន និងត្រួតពិនិត្យកម្តៅផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page629 Page630 Page631 … Page635 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
© 2026 srpostnew.com. All Rights Reserved!
×