Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

Avatar photoសៀមរាប ប៉ុស្តិ៍

Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​​ អ៊ុន​ ចាន់ដា​ បាន​ជំរុញ​​​ដល់​មន្ត្រី​ពាក់ព័ន្ធ​ថា​​ ធ្វើ​យ៉ាងណា​ត្រូវ​អនុវត្ត​គោលនយោបាយជាតិ​គាំពារ​សង្គម​​​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ​ ក្នុង​មូលដ្ឋាន​ឲ្យ​ដំណើរ​ការ​បានល្អ​ប្រសើរ​ ដើម្បី​ឲ្យ​រាជរដ្ឋាភិបាលបានជួយសង្គ្រោះ​ដល់ពូកគាត់ទាន់ពេលវេលា​ តែ​កុំ​ធ្វើ​ការ​តាម​របៀប​កន្ទេល​ធំ​បន្លំ​ដេក​។
ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិភាក្សា​អំពីការធ្វេីអត្តសញ្ញាណកម្មលើគ្រួសារក្រីក្រ​ នាព្រឹក​ថ្ងៃ​ទី​២០​ខែឧសភា​ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក​ប៉ាន​ ប៊ុនធឿន​ រដ្ឋលេខាធិការក្រសួងផែនការ​ និង​លោក​ ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ​។

ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​នេះ​ គណៈ​​ប្រតិភូរាជរដ្ឋាភិបាល​ បាន​លេីក​ឡើង​ថា​ ដោយសារចាប់ផ្តើមពីដើមឆ្នាំ២០២០នេះ ប្រទេសស្ទើរតែទាំងអស់ទូទាំងពិភពលោករួមទាំងកម្ពុជាយើងផង កំពុងរងផលប៉ះពាល់ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យផ្តល់អន្តរាគមន៍បន្ទាន់ផ្ទាល់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់នេះ ដោយប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ របស់ក្រសួងផែនការជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។​ ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាជន និងកាត់បន្ថយផលប៉ពាល់ដោយសារការរីករាលដាលជំងឺ Covid-19 រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភ ជាសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ដែលមានបណ្ណ សមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតទើបទទួលរងផលប៉ះពាល់ បាត់បង់ចំណូលធ្លាក់ខ្លួនក្រីដោយជំងឺ Covid-19។​
ជាមួយគ្នា​នោះ​ គណៈ​ប្រតិភូ​ បាន​បញ្ជាក់​ថា​ បានបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្រសួងផែនការ បានធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតនូវយន្តការថ្មី គឺការកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ តាមការស្នើសុំដើម្បីផ្ដល់ឱកាសឲ្យគ្រួសារទាំងនេះ អាចដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាឃុំ សង្កាត់ សុំសម្ភាសន៍ដើម្បីទទួលបានប័ណ្ណសមធម៌ក្នុងចន្លោះ ជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ ហើយក្រសួងផែនការនិងដាក់ដំណើរការក្នុងឆ្នាំ២០២០នេះ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តកំពង់ធំ៖ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២០ វេលាម៉ោង២១និង៤០នាទី បានបង្ក្រាបករណី ដឹកជញ្ជូនផលិតផល មានដើមកំណើតពីសត្វ គ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិ កកោះ ស្រុកសន្ទុក
ខេត្តកំពង់ធំ។វត្ថុតាងសមត្ថកិច្ចដកហូតបាន រថយន្ត សាំងយ៉ុងព៌ណសចំនួន០១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2AN-1029 ដឹកគ្រឿងក្នុងសត្វគោចំនួន១៦ឡាំងស្នោ ស្មើនិងចំនួន ៩២៨គីឡូក្រាម។ករណីនេះនគរបាលខេត្តកំពង់ធំ បានប្រគល់ ជូនមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តត្បូងឃ្មុំ៖កម្លាំងនគរបាលអធិការដ្ឋានក្រុងសួងនៅថ្ងៃទី២០ឧសភា២០២០ វេលាម៉ោង៩និង៣០នាទី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋាបាលសង្កាត់វិហារលួង និងប្រជាការពារ បានចុះបង្ក្រាបសង្វៀនប្រជល់មាន់មួយ កន្លែងនៅចំការស្វាយចន្ទីរស្ថិតនៅភូមិថ្មី សង្កាត់វិហារលួង ក្រុងសួង។ ក្នុងនោះដកហូតម៉ូតូ០៣គ្រឿង មាន់ ០៣ក្បាល ស៊ុមក្រុងមាន់ចំនួន០៣ និងសម្ភារមួយចំនួនទៀតដោយធ្វើការដុតកំទេចចោលនៅទីតាំងតែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តសៀមរាប៖ក្នុងជំនួបពិភាក្សាកំណត់អត្តសញ្ញាណប្រជាពលរដ្ឋគ្រួសារក្រ១ និងក្រ២ នាថ្ងៃទី១៩ខែឧសភាម្សិលមិញនៅសាលាខេត្តសៀមរាប រវាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ លោកទៀ សីហា បានថ្លែងថា ការចុះធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ យើងក៏ត្រូវធ្វើការពិនិត្យឲ្យបាន ចំគោលដៅមុខសញ្ញា ដើមី្បចៀសវាងនូវប្រតិកម្មពីប្រជាពលរដ្ឋ។

លោកទៀ សីហា បានលើកឡើងថា ប្រជាពលរដ្ឋដែលបានឆ្លងផុតប្រភេទ( ក្រ១,ក្រ២) នាពេលកន្លងមក ក្នុងពេលដែលមានវិបត្តិកូវិដ ១៩ គ្រួសារទាំងនោះក៏បានធ្លាក់ចូលប្រភេទ( ក្រ១,ក្រ២)សាជាថ្មី ព្រមទាំងគ្រួសារដែលទទួលរងផលប៉ះពាល់បណ្តាលមកពីវិបត្តិជំងឺកូវីដ១៩​ ដែលធ្វើឲ្យអាជ្ញាធរមូលដ្ឋានមានការ ព្រួយបារម្ភ ដើម្បីសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ដែលបានដាក់ពាក្សស្នើសុំប័ណ្ណសមធម៌ សម្រាប់ទទួលសេវាសង្គមដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល។អភិបាលខេត្ត ក៏បានធ្វើការគាំទ្រ អំពីនីតិវិធីនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលក្រសួងផែនការបានលើកឡើង ដោយខេត្តមានមន្ទីរផែនការ ជាសេនាធិការរបស់ខេត្តផងដែរ។

ក្នុងកិច្ចពិភាក្សានេះ លោកថេង បញ្ញាធន បានបញ្ជាក់អំពីគោលបំណងរបស់ក្រសួងផែនការ គឺដើម្បីធ្វើការផ្សព្វផ្សាយដល់ឲ្យអាជ្ញាធរក្រុង ស្រុក មេឃុំ សង្កាត់ និង អ្នកពាក់ព័ន្ធបានយល់ដឹងកាន់តែច្បាស់អំពីដំណើរការ និង នីតិវិធីនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត តាមការស្នើសុំ ក្នុងអំឡុងពេលប្រឆាំងនឹងជម្ងឺកូវីដ១៩ និងឲ្យចេះប្រើប្រាស់ឧបករណ៍ថាប្លេត ដើម្បីសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ដែលបានដាក់ពាក្សស្នើសុំប័ណ្ណសមធម៌ សម្រាប់ទទួលសេវាសង្គមដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល។

លោកថេង បញ្ញាធន បានបន្តទៀត ការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺត្រូវពិនិត្យមើលទៅលើគ្រួសារក្រីក្រនៅមូលដ្ឋានឲ្យបានគ្រប់ជ្រុងជ្រោយ និង អនុវត្តតាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និង ត្រូវបន្ដខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា សំខាន់បន្តឲ្យប្រជាពលរដ្ឋមានអនាម័យល្អ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។ ប្រតិភូរាជរដ្ឋាភិបាល ក៏បានលើកសំណូមពរមួយចំនួនដល់អភិបាលខេត្ត ក្នុងការជម្រុញកិច្ចសហការលើការអនុវត្តធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត ឲ្យដំណើរការទៅដោយរលូន និង ទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ។ ក្នុងនោះលោកថេង បញ្ញាធន ក៏បានបញ្ជាក់ឲ្យយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់ជនបទ ក្នុងការធ្វើសម្រងស្ថិតិគ្រួសារក្រ១ និង ក្រ២ ឲ្យបានមុនដំណាច់ខែ ឧសភានេះ ចំពោះប្រជាពលរដ្ឋក្នុងក្រុង ឲ្យបាននៅដំណាច់ខែមិថុនាឆ្នាំ២០២០ខាងមុខផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងបួននាក់ទៀតបានរងរបួសករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តនិងរថយន្ត។ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទីព្រឹកចំណុចផ្លូវជាតិលេខ០៦ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៥១-៣៥២ ក្នុងទឹកដីភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកលោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថាគ្រោះថ្នាក់នេះបង្កដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A.8376 ដឹកត្រី បើកបរដោយឈ្មោះ សុខ យាងភារុត ភេទប្រុស  អាយុ១៧ឆ្នាំ នៅភូមិថ្មដាកើត ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ(របួសស្រាល)ដឹកមនុស្ស១នាក់ឈ្មោះ  ជុន រដ្ឋធី ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) បើកបរទិសដៅពីកើតទៅលិចបានបែកកង់មុខហើយបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមពាក់ស្លាកលេខកំពង់ស្ពឺ3A.0115បើកបរដោយឈ្មោះ រ៉េត សារឹទ្ធ ភេទប្រុស  អាយុ២៧ឆ្នាំ នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប(ស្លាប់) បើកបរទិសដៅពីកើតទៅលិច ពេលបុកហើយ រថយន្តជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង។

១-ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហង់ រឿង ភេទប្រុសអាយុ៦០ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ផ្ទះឈើទំហំ5.20 X 8 m ប្រក់ស័ង្គសី  ជញ្ជាំងក្ដា កម្ពស់2.50m បានដួលរលំទាំងស្រុង។២-ម្ចាស់ផ្ទះរងគ្រោះឈ្មោះជួន លេន ភេទប្រុស  អាយុ៣៤ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ផ្ទះសង់អំពីដែក ទំហំ4 X 5 m ប្រក់ស័ង្គសី  ជញ្ជាំងស័ង្កសី ខូចខាតស្រាល។

លោកវរសេនីយ៍ឯក ទេព ពុំសែន បានបន្តថាករណីនេះបណ្តាលឲ្យស្លាប់មនុស្ស០១នាក់ ឈ្មោះ រ៉េត សារឹទ្ធភេទប្រុស និងរបួសចំនួន០៤នាក់ស្រី២នាក់(ធ្ងន់១នាក់ ស្រាល៣នាក់) ១-ឈ្មោះ ជុន រដ្ឋធី របួលធ្ងន់ ២-ឈ្មោះ សុខ យាងភារុត  ៣-ឈ្មោះហង់ បុត្រវីរះ ៤-ឈ្មោះ ណាត ចាន់ណា របួសស្រាល។ ខូចខាតរថយន្ត០២គ្រឿង ធ្ងន់។ខូចខាតផ្ទះប្រជាពលរដ្ឋ០២ខ្នង ១-សសរទល់រោធនិងឈើលើ  រលំទាំងស្រុង ២-សង់អំពីដែក ផ្ទាល់ដី ប្រក់ស័ង្គសី  ដំបូលស័ង្គី ខូចខាតស្រាល។លោកអធិការបញ្ជាក់ថាមូលហេតុ-រថយន្តដឹកត្រីបែកកង់មុខខាងស្ដាំបណ្ដាលឲ្យមានគ្រោះថ្នាក់។ក្រោយពេលកើតហេតុកម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះ ជួយអន្តរាគមន៍និងសង្គ្រោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះបានសរសេរសាររម្លឹកទិវាជាតិ នៃការចងចាំ២០ឧសភា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។
ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្ដេចតេជោ បន្តថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២៦ខ្នងបានរងការខូចខាតដោយសារខ្យល់កន្ត្រាក់។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៦និង០០នាទីថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២០។
ករណីភ្លៀង ខ្យល់កន្ត្រាក់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន២៦ខ្នង (ក្នុងនោះរលំទាំងស្រុង០២ខ្នង) ដោយប៉ះពាល់ចំនួន០៣ឃំុ ស្មើនិង០៨ភូមិ។
ដូចខាងក្រោម៖
១/ឃុំខ្ចាស់ ប៉ះពាល់ចំនួន០២ភូមិ ស្មើនិងផ្ទះប្រជាពលរដ្ឋចំនួន០៨ខ្នង(រលំទាំងស្រុង០២ខ្នង)
ភូមិខ្ចាស់ ប៉ះពាល់(ស្រាល) ០១ខ្នង ប៉ើងដំបូលស័ង្កសី រោងអំបិល០១ខ្នង ម្ចាស់រោងឈ្មោះសេង គាំហៃ ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម។
ភូមិគោកសង្កែ ប៉ះពាល់០៧ខ្នង( រលំទាំងស្រុង០២ខ្នង)
-រលំទាំងស្រុងផ្ទះប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ទំហំ៤មx៦ម ម្ចាស់ផ្ទះឈ្មោះផាត សំអាត ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិកើតហេតុ។
-រលំទាំងស្រុងផ្ទះប្រក់ស័ង្កសី ជញ្ជាំងសង្កែដី ទំហំ៥មx១២ម ម្ចាស់ផ្ទះឈ្មោះគុជ ផេម ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅ ភូមិ កើតហេតុ។ និងប៉ះពាល់(ស្រាល)ចំនួន០៥ខ្នង ដោយរប៉ើងដំបូលស័ង្កសី ម្ចាស់%
១/ឈ្មោះសាន កក្កដា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិកើតហេតុ ។
២/ឈ្មោះប៉ិច វ៉ាត ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិកើតហេតុ ។
៣/ឈ្មោះហ៊ុន ពេជ្រ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិកើតហេតុ ។
៤/ឈ្មោះសោម សុខា ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិកើតហេតុ ប៉ើងដំបូលផ្ទះ និរោងចិញ្ចឹមទា។
២/ឃុុំកៀនសង្កែ ប៉ះពាល់០១ភូមិ (ភូមិសាលាកកោះ) របើកដំបូលផ្ទះប្រជាពលរដ្ឋ០១ខ្នង(ស្រាល) របើកដំបូលផ្ះស័ង្កសី ជញ្ជាំងស័ង្កសី ទំហំ៦មx៦មម្ចាស់ផ្ទះឈ្មោះសំ ដូង ភេទប្រុស អាយុ៣៦ឆ្នាំ នៅភមិកើតហេតុ។
៣/ឃុំដានរុន ប៉ះពាល់ចំនួន០៥ភូមិ (ស្រាល) ស្មើរនិផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នង %
ភូមិវាលប៉ះពាល់០៦ខ្នង(ក្នងនោះ របើកដំបូលផ្ទះស័ង្កសី០៤ខ្នង សាលារៀន០១ខ្នង(បឋមសិក្សាភូមិវាល) ត្រេតផ្ទះ០១ខ្នង)។
ភូមិបន្ទាត់បោះ ប៉ះពាល់០១ខ្នង របើកដំបូលស័ង្កសី ។
ភូមិបេង ប៉ះពាល់០២ខ្នង របើកដំបូលស័ង្កសី០១ខ្នង និងសំយ៉ាបផ្ទះស័ង្កសី០១ខ្នង។
ភូមិធ្នង់ ប៉ះពាល់០១ខ្នង របើកដំបូលស័ង្កសី ម្ចាស់ផ្ទះឈ្មោះព្រំ ប្រេម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិកើតហេតុ។
ភូមិគោកចាន់ ប៉ះពាល់០៧ខ្នង របើកដំបូលផ្ទះស័ង្កសី០៦ខ្នង និងដំបូលសាលារៀន០១ខ្នង(បឋមសិក្សាគោកចាន់)
សមត្ថកិច្ចបានឲ្យដឹងថាទោះយ៉ាងណាគ្រោះធម្មជាតិនេះខាងលើនេះ ពុំមានបណ្ដាលអោយរងរបួសមនុស្សឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តសៀមរាប៖មនុស្ស០៤នាក់បានរងរបួសធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង០៥នាទីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិស្ទឹង
ឃុំបាគង ស្រុកប្រាសាទបាគង
រវាងម៉ូតូនឹងម៉ូតូ ក្នុងទិសដៅច្រាសទិសគ្នា។
សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូសង់C១២៥ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលេខសៀមរាប១AG២៣៤៦ បេីកបរដោយឈ្មោះ ដឹប ឌុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសធ្ងន់) នឹងមានអ្នកជិះជាមួយម្នាក់ឈ្មោះ ភាព ឃុត ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា(របួសស្រាល) បានធ្វេីដំណេីរពីលិចទៅកេីត ដល់ចំណុចកេីតហេតុខាងលេី បត់ឆ្វេង ទៅបុក ម៉ូតូស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ក្រចេះ ១D៦៤៥៨បេីកបរដោយឈ្មោះ លាង ចាន់ដារ៉ូ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិរកាកំបុត ឃុំត្រពាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសធ្ងន់)នឹងមានអ្នកជិះជាមួយម្នាក់ឈ្មោះទ្រី ខេមរា ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា (របួសស្រាល)។
ជនរងគ្រោះត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យសុឹងរិទ្ធីរ៉េត សៀមរាប។ ចំណែកម៉ូតូទាំងពីររក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដេីម្បីដោះស្រាយតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២០

ខេត្តប៉ៃលិន៖ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ​២០២០ ​បានបិទវគ្គបណ្តុះបណ្តាល (កងកិត្តិយស) ក្រោម​អធិបតីភាព​លោក​ឧត្ដមសេនីយ៍​ទោ​ សេង​ សុគន្ធ​ ស្នងការ​នគរបាល​ខេត្តប៉ៃលិន​ ដែល​បាន​បេីក​វគ្គ​កាល​​ពីថ្ងៃទី​០៦​ ខែឧសភា​ ឆ្នាំ​២០២០​ និង​បញ្ចប់​ទៅវិញនៅថ្ងៃនេះ។

លោកឧត្ដមសេនីយ៍ ស្នងការ​ បានមានប្រសាសន៍ណែនាំបន្ថែមដល់គ្រូបង្គោល​ និង​សិក្ខាកាម​អោយ​យក​ចិត្ត​ទុកដាក់​លេីជំនាញ​របស់​ខ្លូន​ ជាពិសេស​ត្រូវ​មាន​ការ​រំលឹក​មេរៀន​យ៉ាង​ហោចណាស់​ត្រីមាស​ មួយ​លើក​ទៅ​មេរៀន​រួច​ ។ ក្នុង​នោះ​លោក​ឧត្ដមសេនីយ៍​ ក៏​មិន​ភ្លេច​នូវ​ការ​ណែនាំ​ទៅ​ការ​ការពារ​ជំងឺ​ COVID-19 ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​អនាម័យ​លាងដៃ​អោយ​បាន​ស្អាត​គ្រប់​ពេល​ជាមួយ​សាប៊ូ​ អាល់កុល​ ឬ​ជែល​ ក៏ដូចជា​ការ​ជូនពរ​ដល់​កងកម្លាំង​ទាំងអស់​អោយ​ជួប​តែ​សេចក្ដី​សុខ​ សុភមង្គល​គ្រួសារ​ រកស៊ី​ទទួល​ទាន​មាន​បាន​គ្រប់​ៗ​គ្នា​៕SRPវ៉ន​ ដារ៉ា

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២០

ខេត្តកំពង់ធំ៖អគារការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ ដែលមានសភាពចាស់ទ្រុឌទ្រោមរងការខូចខាត ប្រេះស្រាំជាច្រើនកន្លែងអាចបង្កហានិភ័យគ្រោះថ្នាក់ជាយថាហេតុក្នុងពេលបច្ចុប្បន្ន ត្រូវបានជួលជុលឡើងវិញ ក្រោយពី លោក តាន់ ម៉េងឆាង ចូលកាន់ដំណែងជា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល។

ការជួសជុលនេះ ក្រោមការណែនាំ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្តនិងមន្ទីរកសិកម្មខេត្តកំពង់ធំ អោយមានការរៀបចំជួសជុល កែលម្អឡើងវិញនូវអគាធ្វើការអោយសាកសមជាការិយាល័យមន្រ្ដីរាជការធ្វើការ និងជាកន្លែងផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ន។

លោក តាន់ ម៉េងឆាង បានអោយដឹងថា ក្រោយពីលោកចូលកាន់តំណែងជាប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ   រយ:ពេលជិត៣ខែហើយ មកទល់បច្ចុប្បន្ន លោកសង្កេតឃើញថាអគារការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំខ្វះខាតសព្វគ្រប់ ទាំងសម្ភារធ្វើការ  អគារមានសភាពចាស់ទ្រុឌទ្រោម ងាយនិងបាក់ស្រុត ប្រេះស្រាំគ្រប់កន្លែង ពេលភ្លៀងម្ដងៗទឹកលិចស្ទើរគ្រប់កន្លែង។ ជាក់ស្ដែងអគាការិយាល័យនេះគ្មានកន្លែងអង្គុយធ្វើការនោះទេ គឺផ្លាស់ប្ដូរកន្លែងគ្នាអង្គុយរហូត  ចឹងហើយទើបលោកបានគៀងគររកសប្បុរសជននានា តាមបណ្ដាមន្ទីរ ពីសាលាខេត្តនិងស្ថាប័ន្ដផ្សេងៗ មកដល់ពេលនេះខាងមន្ទីរបរិស្ថានបានអោយលុយទិញម៉ាស៊ីនត្រជាក់បាន០២គ្រឿង រួមនិងកង្ហារ។ ចំណែកខាងមន្ទីរកសិកម្ម

ផ្ដល់កំព្យូទ័រថ្មី០១គ្រឿង និងម៉ាស៊ីព្រីន០១គ្រឿង។ ខាងក្រុមហ៊ុន ស៊ីភី បានផ្ដល់ម៉ាស៊ីនសំរាប់បាញ់ថ្នាំសំលាប់មេរោគឆ្លងតាមបណ្ដាសត្តឃាតដ្ឋាន០១គ្រឿង។ ចំណែកអគ្គនាយកដ្ឋានផលិកម្មពហុព្យាបាលសត្វ ក៏បានផ្ដល់កុំព្យូទ័រថ្មី០១គ្រឿង និងម៉ាស៊ីនព្រីន០១គ្រឿងផងដែរ៕SRPប៊ុនរិទ្ធី

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២០

ខេត្តសៀមរាប៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០ សហការណ៍ជាមួយជំនាយរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្ម ចុះបង្ក្រាបបទល្មើសព្រៃឈើត្រង់ចំណុចភូមិទួលសង្កែរឃុំកំពង់ថ្មស្រុកសន្ទុក ខេត្តកំពង់ធំ ដោយឃាត់បានរថយន្តដឹកធ្យូងមួយគ្រឿង។

របាយការណ៍របស់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុកលោកវរសេនីយ៍ត្រីស្រី សំណាង បានឲ្យដឹងថា លទ្ធផលបង្រ្កាប គឺឃាត់រថយន្តកូរ៉េ ៥តោន ទូបិតជិត០១គ្រឿង ក្បាលពណ៌ស ទូពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ អ៊ុក សុីឡែន ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។ ដោយដឹកប្រភេទធ្យូងពេញមួយឡាន ម្ចាស់ប្រាប់ថា០៨តោន (មិនទាន់ថ្លឹងទេ)។ វត្ថុតាំងយកទៅរក្សាទុកនៅផ្នែរដ្ឋបាលព្រៃឈើកំពង់ថ្ម រងចាំការពិន័យតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តលោកទៀ សីហា បានដាក់នូវបទបញ្ជាមួយចំនួន ដល់កម្លាំងសមត្ថកិច្ច ត្រូវបង្កើនលើការងារសន្តិសុខជូន ប្រជាពលរដ្ឋ ក៏ដូចតាមដងផ្លូវសាធារណៈ តំបន់ទេសចរណ៍ ក្នុងបង្កើន ជម្រុញស្តារឡើងវិញក្នុងវិស័យទេសចរណ៍ សំខាន់ទេសចរណ៍ ក្នុងស្រុក ដោយបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ បានកំពុងនិយមជិះកង់ដើរកម្សាន្តទៅតាមតំបន់រមណីយដ្ឋានធម្មជាតិ និងប្រាង្គប្រាសាទ ក៏ដូចជាការហាត់កីឡាផងដែរ។

លោកទៀ សីហា ក៏សុំឲ្យមន្ទីរសុខាភិបាល និង មន្ទីរទេសចរណ៍ខេត្ត ពិនិត្យឡើងវិញ ចំពោះការបើកដំណើរការទៅតាមបណ្តាល ភោជនីយដ្ឋាន រួមទាំងទីកន្លែងប្រជុំជន ក្នុងការបង្កា ទប់ស្កាត់កុំឲ្យមាន ការរីករាលដាលឆ្លងនូវជម្ងឺកូវីដ១៩។

លោកអភិបាលខេត្តក៏បានជំរុញដល់សមត្ថកិច្ចគ្រប់ថ្នាក់ត្រូវបង្កើនការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ គ្រឿងញៀន ល្បែងស៊ីសង និងបង្រ្កាប់ឲ្យខាងតែបានចំពោះការកាប់ទន្ទ្រានព្រៃឈើ និង ព្រៃលិចទឹក យកដីធ្វើជាកម្មសិទ្ធិ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សម្បត្តិធម្មជាតិ និង ត្រូវធ្វើការអនុវត្តការរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ផងដែរ។

ជាមួយគ្នានោះដែរអភិបាលខេត្តសៀមរាប ក៏បានណែនាំបន្ថែមដល់សមត្ថកិច្ច និង អាជ្ញាធរក្រុង ស្រុក គឺត្រូវរឹតបន្តឹងចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះថាបងប្អូនពលរដ្ឋមួយចំនួនបានចាញ់ឧបាយកលរបស់មេខ្យល់ ដោយបាននាំឆ្លងដែរខុសច្បាប់ទៅប្រទេសជិតខាង។

លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ នព្រឹកថ្ងៃទី១៨ខែឧសភាម្សិលមិញនៅសាលាខេត្តសៀមរាប។

កិច្ចប្រជុំនេះដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ១៣៩៦ សជណ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា និង អំពីលទ្ធផលនៃការអនុវត្តរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ប្រចាំខែផងដែរ ។

ក្នុងនោះក៏បានលើកផងដែរអំពីករណីការកំណត់ព្រំប្រទល់ខេត្ត និងខេត្ត ដែលបានធ្វើឲ្យមានបញ្ហាវិវាទដីធ្លីរ៉ាំរ៉ៃ និង បញ្ហាក្រុម ជនឆ្លៀតឱកាសចូលកាប់ទន្ទ្រានដីព្រៃ និង ព្រៃលិចទឹក ព្រមទាំងការសុំបង្កើតភូមិថ្មីផងដែរ និងលើកនូវបញ្ហាប្រឈមមួយចំនួន និង សំណូមពរមួយចំនួនទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page604 Page605 Page606 … Page636 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×