Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

Avatar photoសៀមរាប ប៉ុស្តិ៍

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ តុលា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា បុរសអ្នកបើកបរម៉ូតូម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ដោយរថយន្តពីរគ្រឿងបើកវ៉ាជែងគ្នា ហើយបានបុកជាមួយម៉ូតូ។

អធិការនគរបាលស្រុកក្រឡាញ់ លោកវរសេនីយ៍ ឯក ជឺ បេងជន បានអោយដឹងថា ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី4ខែតុលាឆ្នាំ2020 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 3-4 ស្ថិត នៅភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ 68 រវាងម៉ូតូនឹងរថយន្តពីរគ្រឿង។

លោកបន្តថា មុនកើតហេតុរថយន្តម៉ាក តូយ៉ូតាកាំម៉ារី(បាឡែន)ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C.8768 បើកបរដោយឈ្មោៈ មិនស្គាល់អត្ដសញ្ញាណក្នុងទិសដៅពីជើងទៅត្បូង។ រថយន្តនោះបានបើកឡើងវ៉ាជែងរថយន្តម៉ាក សាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT.1095 បើកបរដោយឈ្មោះអ៊ង ស៊ាងទី ភេទប្រុសអាយុ 27 ឆ្នាំរស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងទិសដៅស្របគ្នា។ ក្នុងពេលវ៉ាជែង បានបុកម៉ូតូម៉ាក YAMAHA R15 ពាក់ស្លាកលេខ សៀមរាប 1AG.1246 បើកបរដោយឈ្មោះ ប៉ែន វែន ភេទប្រុស អាយុ 24ឆ្នាំរស់នៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីត្បួងទៅជើងបណ្តាលអោយស្លាប់។ ក្រោយបុកម៉ូតូហើយ ក៏បុករថយន្តម៉ាកសាំងយ៉ុងខាងលើ បណ្តាលអោយរថយន្តសាំយ៉ុង ធ្លាក់ទៅក្នុងស្នាមភ្លោះ។ អ្នកបើកបររថយន្តកាមរី គេចខ្លួនបាត់។
លោកអធិការបញ្ជាក់ថា ក្នុងហេតុការណ៍ ខូចខាតរថយន្តធ្ងន់២គ្រឿង និងម៉ូតូ១គ្រឿង។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរម៉ូតូមានល្បឿនលឿន។ អ្នកបើករថយន្តម៉ាក តូយ៉ូតាកាម៉ារីបាឡែនបើកឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់។ រថយន្តទាំង២គ្រឿង និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បី
ចាត់ការតាមនិតិវីធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ តុលា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាបុរសម្នាក់បើកម៉ូតូបានទៅបុកបង្គោលផ្លាកប៉ាណូ បណ្ដាលឲ្យធ្លាក់ទឹកស្លាប់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២០ ចំណុចផ្លូវវត្តត្រាំនាគ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបាននាំយកជនរងគ្រោះទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ស្លាកលេខសៀមរាប ១Z០៨២៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២០

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានឲ្យដឹងថាព្រះចៅអធិការវត្តចន្លោង ត្រូវបានរថយន្តបុកសុគត ខណៈកំពុងនិមន្តឆ្លងថ្នល់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ១៨៖១៥នាទី នៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៣៦៣-៣៦៤ ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ជី បេងជន អធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាក Revo ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-0017 បើកបរដោយឈ្មោៈ សំ ធី ភេទប្រុស អាយុ៥៦ នៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងទិសដៅពីកើត ទៅទិសខាងលិច បានបុកព្រះសង្ឃ មួយអង្គកំពុងនិមន្តឆ្លងថ្នល់ពីទិសជើងទៅទិសត្បូងបម្រុងកាក់រថយន្ត ត្រលប់ទៅខេត្តសៀមរាប វិញ ព្រះសង្ឃព្រះនាម សាង សុធា ភេទប្រុស ព្រះជន្ម ៦៨ ព្រះវស្សា ចៅអធិការវត្តចន្លោង សង្កាត់ ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។បណ្តាលអោយសុគតព្រះសង្ឃ០១អង្គព្រះនាមសាង សុធា(ពេលបញ្ជូនដល់ពេទ្យ)។ខូចខាតរថយន្តស្រាល ០១ គ្រឿង។

អធិការស្រុកក្រឡាញ់បញ្ជាក់ថាមូលហេតុគ្រោះថ្នាក់បណ្តាលមកពី៖-ព្រះសង្ឃនិមន្តឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន។អ្នកបើករថយន្តបើកមានល្បឿនលឿន។វត្ថុតាងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ដើម្បីចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២០

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅពីថ្ងៃទី៤ ខែតុលានេះ បានដឹកនាំប្រតិភូចុះពិនិត្យនិងស្វែងយល់ដំណើរការនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុដែលបានទទួលការផ្ដល់ថវិកាពីរាជរដ្ឋាភិបាលក្នុងការសាងសង់ផ្លូវទាំង ៣៤ខ្សែ។ ការទៅបំពេញទស្សនកិច្ចនេះគឺដើម្បីទទួលបាននូវពិសោធន៍ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធទាំង៣៨ខ្សែក្នុងក្រុងសៀមរាបនាពេលខាងមុខនេះ ដែលខេត្តក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប គឺគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយនូវប្រព័ន្ធចរាចរណ៍ក្នុងខេត្ត សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ ឲ្យសក្តិសមជាខេត្តទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ និងក្នុងទិសដៅរៀបចំទីក្រុងវៃឆ្លាតនាពេលអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២០

ខេត្តសៀមរាប៖ថ្លែងក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាព ការពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផលជាក់ស្តែង ក្នុងតំបន់ការពារធម្មជាតិ នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ០២ ខែ តុលា ម្សិលមិញ លោក ទៀ សីហា បានជម្រុញដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និង មេភូមិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការរុករាន ក្នុងតំបន់ការពារធម្មជាតិ ដើម្បីវាតទីយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។​ ត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និង ទទួលបានលទ្ធផលល្អប្រសើរ គឺយើងត្រូវតែពន្លឿនក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅតាមស្រុកនីមួយៗ ឲ្យបានរួចរាល់ក្នុងឆ្នាំ២០២១ខាងមុខនោះជាកំហិត។

អភិបាលខេត្តលោកទៀ សីហា បន្តថា នេះជាឱកាសដែលអាជ្ញាធរមូល ដ្ឋាន គឺត្រូវគ្រប់គ្រងដីធ្លីនៅក្នុងដែលសមត្ថកិច្ចរដ្ឋបាលខ្លួនគ្រប់គ្រងឲ្យបានជាក់ច្បាស់ ដើមី្បក្នុងការធ្វើសម្រងទិន្នន័យឲ្យបានត្រឹម ត្រូវ ព្រមទាំងធ្វើការស្រាវជ្រាវពីប្រវត្តិសាវតាប្រជាពលរដ្ឋបានច្បាស់ ដើមី្បធ្វើការស្នើសុំទៅរាជរដ្ឋាភិបាល ស្នើសុំធ្វើការឆ្វៀលដីជូន ពួកគាត់ទៅតាមការជាក់ស្តែង។ តែនៅក្នុងពេលនេះការធ្វើទិន្នន័យបានច្បាស់លាស់ នឹង ផ្តល់ជូនពួកគាត់ហើយនោះ តែបែជាពួក គាត់នៅតែបំពាន រុករានយកដីរដ្ឋបន្តនោះ នឹងត្រូវចាត់ការអនុវត្តទៅតាមច្បាប់រដ្ឋបាលផងដែរ។ ម៉្យាងទៀតអាជ្ញាធរមូលដ្ឋានទាំង អស់ ក៏ត្រូវធ្វើការពន្លឿនក្នុងការធ្វើទិន្នន័យប្រជាពលរដ្ឋឲ្យបានចប់សព្វគ្រប់ ដើមី្បបានទិន្នន័យសម្រាប់ជាធាតុចូលក្នុងការកំណត់ បែងចែកតំបន់។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មន្ត្រីនានាពាក់ព័ន្ធជុំវិញខេត្តផងដែរ។

លោកសៅ សុភាព បានលើកឡើងថា តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប មានចំនួន០៨កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ២៣៣ពាន់៦៨៨ហិកតា ក្នុងនោះតំបន់ការពារទេសភាពអង្គរមានទំហំ ១០ពាន់៨០០ហិចតា , ឧទ្យានជាតិព្រះជ័យវរ័្មន.នរោត្តម (ភ្នំគូលែន) មានទំហំ ៣៧ពាន់៣៧៣ហិកតា (ក្នុងនោះដីអាស្រ័យផល មាន ១៥៣ហិកតា , ដីចំការ ២ពាន់៨៥៣ហិកតា , ការសង់ខ្ទម និង បោះបង្គោលរបងអាណាធិបតេយ្យ ១៥៨ខ្នង ) , ដែន ជម្រកសត្វព្រៃគូលែន.ព្រហ្មទេព ទំហំ ៤២ពាន់៩០៣ហិកតា , ដែនជម្រកសត្វព្រៃបឹងពែរ ទំហំ ៣៧ពាន់៤៦៩ហិកតា ដែន ជម្រកសត្វព្រៃភ្នំត្នោត.ភ្នំពក ទំហំ ១៧ពាន់៥៦៩ហិកតា , តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប (សត្វខឹ្សប) ទំហំ ៤ពាន់៨៧១ហិកតា , តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ទំហំ ៧៧ពាន់៧០៣ហិកតា និង តំបន់ ស្នូលបឹងទន្លេឆ្នា (តំបន់រ៉ាមសារ) ទំហំ ៥ពាន់ហិកតា ។ ក្នុងនោះដែរក៏មានសហគមន៍ការពារធម្មជាតិ ចំនួន១០កន្លែង មានផ្ទៃដីសរុប ១២ពាន់៩៨៤ហិកតា មានប្រជាពលរដ្ឋ ៣ពាន់៩៩គ្រួសារ ដែលបានគ្រប់គ្រងដីព្រៃសហគមន៍តំបន់ ការពារធម្មជាតិ ឲ្យមាននីរន្តរភាព។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកនូវបទពិសោធន៍ និង វិធានការល្អៗមួយចំនួន ក្នុងការធ្វើទិន្នន័យដីធ្លី ឲ្យបានចប់សព្វគ្រប់ ដើមី្បបញ្ចប់នូវបញ្ហាវិវាទដីធ្លី និង ការរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនពីបទ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្ក្រាបនេះធ្វើនៅវេលាម៉ោង ១៦ និង ០០នាទី ថ្ងៃទី ០២ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដឹកនាំកម្លាំងការិយាល័យគ្រឿងញៀនខេត្តដោយលោក វសេនីយ៍ត្រី ធាវ ច័ន្ទ តារា នាយការិយាល័យ។

ជនសង្ស័យ១.ឈ្មោះខែក ហូនី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

២.ឈ្មោះ ម៉ឹក សុម៉ាលី ភេទស្រី អាយុ២១ឆ្នាំមុខរបរមេផ្ទះ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៣.ឈ្មោះរ៉េត ភារិទ្ធ ភេទ ប្រុស អាយុ ២៨ឆ្នាំមុខរបរជាងផ្សារដែក រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៤.ឈ្មោះមិក នឿយ ភេទប្រុស អាយុ២៣ ឆ្នាំមុខរបរ ជាងដែក រស់នៅភូមិស្វាយដង្កំ សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖

-ថ្នាំញៀនម្សៅក្រាមព៍ណសថ្លាចំនួន ៤កញ្ចប់ទម្ងន់៤.១៨ ក្រាម ។

– ទូរស័ព្ទដៃចំនួន០៤គ្រឿងនិង។

– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២ គ្រឿង ។

*ធ្វើតេស្តទឹកនោមចំនួន០៤ នាក់ប្រុស ០៣ នាក់ ស្រី០១ នាក់( វិជ្ជមានចំនួន ៣នាក់ ប្រុស) ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងបន្តនីតិវិធី៕SR

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២០

ខេត្តកំពង់ធំ៖សមត្ថកិច្ចចម្រុះស្រុកបារាយណ៍នៅព្រឹកថ្ងៃទី០៣ខែតុលាឆ្នាំ២០២០នេះបានបង្ក្រាបរ៉ឺម៉កដឹកឈើមួយគ្រឿង។ ការបង្ក្រាបធ្វើឡើងនៅចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ងស្រុកបារាយណ៍។ សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍នេះបានដកហូតឈើទាល មុខកាត់ 5×15×6 ម៉ែត្រ ចំនួន 57សន្លឹកស្មើជាង២ម៉ែត្រគូប។ វត្ថុតាងបាន ប្រគល់ឲជំនាញរដ្ឋបាលព្រៃឈើកំពង់ថ្មអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២០

ខេត្តកំពង់ធំ៖សកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦២មកកំពង់ធំបានកើតមានយ៉ាងអនាធិបតេយ្យបំផុតប៉ុន្តែអាជ្ញាធរខេត្តព្រះវិហារនិងជំនាញពាក់ព័ន្ធមិនមានឆន្ទះក្នុងការបង្ក្រាបឡើយ។ ប្រការដែលអាជ្ញាធរខេត្តព្រះវិហារនិងជំនាញពាក់ព័ន្ធមិនទប់ស្កាត់បង្ក្រាបបែបនេះត្រូវបានគេសង្ស័យថាបានគប់គិតគ្នាជាប្រព័ន្ធ។

ជាក់ស្ដែងនៅទី២ ខែតុលាឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦២ មន្ត្រីជំនាញខេត្តកំពង់ធំបានបង្ក្រាបរថយន្តស៊ាំយ៉ុងដឹកឈើល្មើសច្បាប់មួយគ្រឿងដែលឈ្មួញបានដឹកចេញពីទឹកដីខេត្តព្រះវិហារ នៅចំណុចភូមិឥន្ទខ្មា ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រថយន្តដែលមន្ត្រីខេត្តកំពង់ធំបង្ក្រាបពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2F-8643 ដឹកឈើលេខ១ ប្រភេទឈើឈ្លិក សរុបចំនួន (៣.៣៣០)ស្មើរនិង៣គីប៣ផ្លាន។
សូមបញ្ជាក់ថាការដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីទឹកដីខេត្តព្រះវិហារចូលខេត្តកំពង់ធំបានកើតមានយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរជំនាញមិនបង្ក្រាបឡើយ។ ឈ្មួញឈើដ៏ធំដែលបានធ្វើសកម្មភាពដឹកឈើចេញពីខេត្តព្រះវិហារ គឺឈ្មោះធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២០

ខេត្តព្រៃវែង៖ប្ដីប្រពន្ធមួយគូជួញដូគ្រឿងញៀនត្រូវបានកម្លាំងកងរាជអាវុធស្រុកពាមរក៍ សហការជាមួយអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួន។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី០២ ខែតុលាម្សិលមិញ។

លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ខេត្តបានឱ្យដឹងថា៖ ប្រតិបត្តិការខាងលើ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នឹងមានការសម្របសម្រួលនីតិវិធីពីលោក ទុង រតនា ព្រះរាជអាជ្ញារងខេត្ត។

ជនសង្ស័យទី១៖ឈ្មោះស៊ូ សាលី ភេទប្រុស អាយុ៣១ឆ្នាំ  ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដរស់នៅ ភូមិស្ទឹងស្លូត ឃុំអ្នកលឿងស្រុកពាមរក៏ ខេត្តព្រៃវែង (ប្ដី)។

និងទឺ២៖ឈ្មោះទូច ណាវី ភេទស្រី អាយុ២៨ឆ្នាំខ្មែរឥស្លាម មុខរបរមេផ្ទះ រស់នៅភូមិស្ទឹងស្លូតឃុំ អ្នកលឿងស្រុក ពាមរក៏ខេត្តព្រៃវែង(ប្រពន្ធ)។

ក្រោយឃាត់ខ្លួនអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌ចំនួន៣៨៧ កញ្ចប់ទម្ងន់១៦៦.៦៥ក្រាម.ម៉ូតូ ០១គ្រឿងទូរស័ព្ទដៃចំនួន០៤គ្រឿង(ខូច០៣)ឧបករណ៍ជក់ថ្នាំញៀន០១សម្រាប់.ថង់សម្រាប់ចែកថ្នាំមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានអាវុធហត្ថខេត្ត កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ តុលា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថាបុរសម្នាក់ ញៀនស្រា មិនសូវហូបបាយ បណ្ដាលឲ្យខ្យល់គដួលស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នៅចំណុច ភូមិព្រលឹត ឃុំរើល ស្រុកពួកខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះបានដួលនៅខាងត្បូងផ្ទះក្បែបន្ទប់ទឹកចម្ងាយប្រហែល៨ម៉ែត្រដោយរអិលជើងដួលបោកទៅនិងដើមថ្កូវស្លាប់តែម្ដង។

ជនរងគ្រោះឈ្មោះ រឿន សាវុន ភេទ ប្រុស អាយុ៥៤ឆ្នាំ រស់នៅ ភូមិឃុំ កើត ហេតុខាងលើ មុខរបរធ្វើស្រែ។ បើតាមសមត្ថកិច្ចថាមូលហេតុ ជនរងគ្រោះខាងលើជាមនុស្សញៀនស្រាមិនសូវហូបបាយនោះទេ។ តាមការពិនិត្យរបស់សមត្ថកិច្ច ពុំឃើញមានស្លាកស្នាមគួរសង្ស័យពាក់ព័ន្ធ បទឃាតកម្ម នោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ តុលា ២០២០

ខេត្តព្រះវិហារ៖អាជ្ញាធរខេត្តព្រះវិហារនៅព្រឹកថ្ងៃទី ០២ ខែតុលាឆ្នាំនេះបានរៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្ត។

កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរព័ត៌មានខេត្ត ព្រះវិហារ ក្រោមវត្តមាន លោកជំទាវ ចឹកហេង អភិបាលរងខេត្ត។
បើតាមភ្នាក់ងារសៀមរាបប៉ុស្តិ៍បានរាយការណ៍ថាកម្មវិធីសំណេះសំណាលនេះដើម្បីបង្កើតភាពស្និទស្នាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ ដែលបានចូលរួមយ៉ាងសកម្មក្នុងផ្សព្វផ្សាយ សមិទ្ធផលនានាក្នុងពេលកន្លងមក។ កិច្ចប្រជុំនេះក៏បានបើកឱកាសឲ្យអ្នកសារព័ត៌មានបានចេញមតិយោបល់ ដើម្បីស្ថាបនាផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរលោក ជំទាវ ចឹក ហេង បានសូមណូមពរ ដល់អ្នកសារព័ត៌មានទាំងអស់បន្តធ្វើការតាមជំនាញដែលមាន នឹង កាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន នឹងតាមប្រសាស របស់សម្តេច តេជោ ហ៊ុនសែន ថា កុំបំពានអ្នកដ៏ទៃ កុំបំភ្លៃការពិត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ តុលា ២០២០

ខេត្តសៀមរាប៖មានការកត់សម្គាល់ឃើញថាសត្វគោជាច្រើនក្បាលបានមកកម្សាន្តនៅផ្លូវ ៦០ ម៉ែត្រជាពិសេស
នៅរង្វង់មូលតែម្ដង។ ទីតាំងផ្លូវ ៦០ ម៉ែត្រស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ផ្លូវនិងតំបន់ចំណុចនេះគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

យោងតាមភ្នាក់ងារសៀមរាបប៉ុស្ដិ៍បានរាយការណ៍ថានៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថាបានឃើញសត្វគោមួយចំនួនគ្មានការចង ឬ ក៏មានការទទួលខុសត្រូវពីម្ចាស់គោនោះឡើយ។ ជារៀងរាល់ថ្ងៃ ដោយបណ្ដោយឲ្យសត្វគោដើរឆ្លងផ្លូវគ្រប់ទីកន្លែងនៅក្បែរសាលាខេត្តឬផ្លូវ៦០ម៉ែត្រ និងបានស៊ីស្មៅដែលអាជ្ញាធរបានដាំលំអផងដែរ។

ករណីនេះអាជ្ញាធរដែលគ្រប់គ្រងតំបន់ខាងលើហាក់បីមិនចាប់អារម្មណ៍ឡើយ។ ទោះយ៉ាងណាប្រជាពលរដ្ឋ បានស្នើសុំឲ្យអាជ្ញាធរដែលមានការពាក់ព័ន្ធជួយមានវិធានការរឿងផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page534 Page535 Page536 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×