Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

Avatar photoសៀមរាប ប៉ុស្តិ៍

Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ខេត្តបាត់ដំបង៖លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៧៨៧ គ្រួសារ នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

ឆ្លៀងក្នុងឱកាសនោះដែរ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយជម្លៀស ប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងសំណូមពរឲ្យប្រជាពលរដ្ឋ អនុវត្តនូវអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសការពារការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ខេត្តសៀមរាប៖លោក​ ង៉ាន់​ ភិរុណ ​អភិបាល​រងខេត្ត​ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស​របស់ក្រុមប្រឹក្សាខេត្ត បានផ្តាំផ្ញើ ឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការគ្នាក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូន ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងទាន់ពេលវេលាដែលបានកំណត់។

លោក​ ង៉ាន់​ ភិរុណ ក៏បានណែនាំ ដល់អាជ្ញាធរស្រុកដែលជួបបញ្ហាគ្រោះជំនន់ទឹកភ្លៀង ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធក្នុងការបើកមុខទឹក​ កាយប្រឡាយ​ រកវិធីសាស្ដ្របញ្ចៀសទឹក​ និងជួយរំដោះ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យរួចផុតពីគ្រោះដោយជំនន់ទឹកភ្លៀង។ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក បន្តជួយសង្គ្រោះប្រជាពលរដ្ឋក្នុងអំឡុងពេលជំនន់ទឹកភ្លៀងដោយរកទីទួលសុវត្ថិភាព ហើយក៏ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវរក្សាអនាម័យ និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសត្វអាសិរពិស ដែលអាចមានក្នុងអំឡុងពេលជំនន់ទឹកភ្លៀងនេះ។

លោកថ្លែងយ៉ាងដូច្នេះនាថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលាម្សិលមិញ នៅរដ្ឋបាលខេត្ត​សៀមរាប​ ក្នុងចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមន្ត្រីជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះបានពិនិត្យ​ ពិភាក្សា​ និងផ្ដល់យោបល់លើរបៀបវារៈចំនួន ៦ ដែលពាក់ព័ន្ធនឹងមន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត និងការដោះស្រាយលើបញ្ជីសំណួរ-សំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩។ ក្រោយពីអនុម័តលើរបៀបវារៈទាំងនេះ អង្គប្រជុំបានពិភាក្សា និងផ្តល់យោបល់គ្នាយ៉ាងផុលផុស។

បើតាមលោក ង៉ាន់ ភិរុណ បានជំរុញឱ្យមន្ទីរបរិស្ថានខេត្តនិងមន្ទីររ៉ែនិងថាមពលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធត្រូវសហការគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេល ដោយក្នុងនោះមន្ទីរជំនាញនីមួយៗត្រូវអនុវត្តការងារយ៉ាងយូរ១៣ថ្ងៃការងារ ហើយត្រូវបញ្ជូនឯកសារដែលស្នើសុំទាំងនោះមកដល់ច្រកចេញ-ចូលរបស់រដ្ឋបាលខេត្ត។

ដោយឡែក ចំពោះបញ្ហាការកាប់រុករានទន្ទ្រានដីរដ្ឋក្នុងតំបន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” លោក អភិបាលរងខេត្តស្នើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្រូវធ្វើការទប់ស្កាត់ការកាប់ទន្ទ្រានវាតយកដីរដ្ឋបន្តទៀត ហើយស្រុកត្រូវរៀបចំការដាំកូនឈើស្តារឡើងវិញ ដើម្បីរៀបចំតំបន់នេះជាតំបន់ទេសចរណ៍បន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ភ្នំពេញ៖តាមរយ:ទំព័រផេកហ្វេសប៊ុករបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះបានសរសេរថា៖ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួប ២៩ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ២៩ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

ទោះបីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។

ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ភ្នំពេញ៖ប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ ការដឹកនាំកិច្ចប្រជុំនេះ ក្រោយវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ កម្ពុជា ដែលបានធ្វើនៅវិមានសន្តិភាព។

កិច្ចប្រជុំនេះដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

៣-បញ្ហាផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២០

ខេត្តកំពង់ចាម៖លោក​ អ៊ុន ចាន់ដា​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅសៀលថ្ងៃទី២២ ខែតុលា​ ម្សិលមិញ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅផ្លូវជាតិលេខ៧ ស្ថិត​ក្នុង​ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ដែលកំពុងទទួលរងការហូរច្រោះ និងជន់លិច ប្រវែង៥០០ម៉ែត្រ។

ក្នុងឱកាសនៃការចុះពិនិត្យ​លោក​អភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីឲ្យពន្លឿនក្នុងការរកវិធីសាស្ត្រ ធ្វើ​ការ​ស្តារប្រព័ន្ធលូរំដោះទឹកឡើងវិញ ដើម្បីបង្ហូរទឹកឲ្យអស់ កុំឲ្យមានការជន់លិចដល់លំនៅដ្ឋានពលរដ្ឋ និងសម្រួលចរាចរណ៍ ដែលកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ៧។
អភិបាលខេត្ត ក៏បានបន្តចុះត្រួតពិនិត្យសកម្មភាពរបស់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដែលអនុវត្តនូវវិធានការ កាយបើកផ្លូវទឹក ដើម្បីរំដោះទឹកមិនឲ្យជន់លិចលំនៅដ្ឋានរបស់ពលរដ្ឋ និងផ្លូវគមនាគមន៍ នៅភូមិសាស្ត្រសង្កាត់​បឹងកុក​ ក្រុងកំពង់ចាមផងដែរ។

គួរបញ្ជាក់ថា៖ បន្ទាប់ពីចុះពិនិត្យកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅរាត្រីថ្ងៃដដែល អភិបាលខេត្ត បានចាត់វិធានការឲ្យមន្ត្រីជំនាញនាំយកគ្រឿងចក្រ ចុះកាយបើកមុខទឹក ដើម្បីរំដោះទឹកចេញពីលើដងផ្លូវដែលកំពុងជន់លិចនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២០

ខេត្តកែប៖ពលរដ្ឋនៅភូមិ អន្ទង់សរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យដឹងថា ភ្នំទ្រុងអណ្ដើក កំពុងរងការកាយ យ៉ាងអនា ធិបតេយ្យ ជាច្រើនថ្ងៃ កន្លងមកហើយ ប៉ុន្តែមន្ត្រីជំនាញបែរជាធ្វើមិនដឹងគ្មានការទប់ស្កាត់នោះទេប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការកាយភ្នំយ៉ាងរង្គាលនេះ ប្រសិនបើគ្មានការគប់គិតបើកដៃពីជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានទេនោះ ក៏ក្រុមឈ្មួយមិនហ៊ានចូលជីកាយដឹកអាចម៍ យកដីលក់ បានដោយសេរីដែរ។
ប្រជាពលរដ្ឋបញ្ជាក់ថាដីភ្នំទ្រុងអណ្ដើកនេះ មិនទាន់មានប្លង់ ជាកម្មសិទ្ធិទេ ប៉ុន្តែអ្នកកាន់កាប់នៅលើដីនោះ ក៏បានហៅគ្រឿងចក្រ មកកាយអាចម៍ដី ដឹកដើរលក់ ក្នុងមួយឡានតម្លៃ៤ម៉ឺនទៅ៥ម៉ឺនរៀល ចំងាយជិតឬចំងាយឆ្ងាយ។

ពាក់ព័ន្ធករណីនេះ លោកស្រី គឹម ចាន្នី អភិបាលស្រុកដំណាក់ចង្អើរ បានធ្លាប់ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា ដីភ្នំ ទ្រុងអណ្ដើក ដែលកំពុងតែកាយនោះ ម្ចាស់គេបានមក សុំច្បាប់រួចហើយ ចាំខ្ញុំឱ្យខាងមន្ត្រី ចុះទៅពិនិត្យមើលម្ដងទៀត។ ចំណែកប្រធានមន្ទីររ៉ែ ថាមពល ខេត្តកែប លោក យស វណ្នី បានថ្លែងប្រាប់ អ្នកយកព័ត៌មានថា បើមានការអ្វី សូមលោក អញ្ជើញមកកន្លែង កុំនិយាយទូរស័ព្ទ។

ប្រភពមួយបានឲ្យដឹងថា ប្រធានមន្ទីររ៉ែថាមពល ខេត្តកែប មិនដែល បង្ក្រាបគ្រឿងចក្រ កាយដីភ្នំ បានម្ដងនោះទេ បើប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន រាយការណ៍ ទៅមន្ត្រីជំនាញ មួយម៉ោងក្រោយមកទើបបានមកដល់ ហើយគ្រឿងចក្រនោះ ត្រូវតែបើកចេញ ពីទីតាំង កាយដីភ្នំនោះ យកទៅទុកអោយឆ្ងាយ ទើបឃើញមន្ត្រី ជំនាញចុះមកដល់។
ដូច្នេះហើយបានជាប្រជាពលរដ្ឋ និងមន្ត្រីមួយមួយចំនួន ធ្វើការរិះគន់ទៅលើ មន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋានថា បើពុំមានការ បើកភ្លើងខៀវ ពីសំណាក់ មន្ត្រីជំនាញ និងអាជ្ញាធរនោះទេ ក្រុមគ្រឿងចក្រ ទាំងនោះ ក៏មិនហ៊ានធ្វើសកម្មភាពដែរ។

ទោះយ៉ាងណាពលរដ្ឋ សូមសំណូមពរ ដល់លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប និង លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល មេត្តាពិនិត្យ មើលកូនចៅរបស់ លោកផងអាចកំពុងតែឃុបឃិត ជាមួយក្រុមឈ្មួ ញកាយដីភ្នំទាំងនេះ។

សូមបញ្ជាក់ផងដែរថា សកម្មភាពកាយដីភ្នំទ្រូងអណ្ដើកនេះ ត្រូវបានអាជ្ញាធរស្រុកដំណាក់ចង្អើរ ចុះមកដល់ ទីតាំងនោះដែរ ហើយពួកគាត់ ឈរនិយាយគ្នា បានប្រមាណជាង១០នាទី ក៏ឲ្យគ្រឿងចក្រទាំងនោះ បើកចេញ ពីទី តាំងតាយដីតែម្ដង មិនដឹងមកពីមូលហេតុអ្វីនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២០

ភ្នំពេញ៖ពលរដ្ឋកម្ពុជា ចំនួន 36 នាក់បានស្លាប់ដោយសារទឹកជំនន់ទឹកភ្លៀង គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ទី២១ ខែតុលាឆ្នាំ២០២០ម្សិលមិញ។

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋរស់នៅក្នុងឃុំត្បែងចំនួន៥០គ្រួសារ បានទទួលអំណោយជាអង្ករនិងក្រមា ពីក្រុមហ៊ុនបុរីកុមារមាស ឯ.ក។

ពិធីចែកអំណោយនេះធ្វើនាព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ នៅគណបក្សប្រជាជនកម្ពុជា ឃុំត្បែងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងមូលដ្ឋានផងដែរ។

លោកថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រីបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានចិត្តធម៌មនុស្សធម៌ ចែកអំណោយដល់ពលរដ្ឋដែលកំពុងជួបការខ្វះខាត បើទោះបីជាអំណោយនេះបន្តិចបន្តួចក្ដី តែក៏ជាការចូលរួមរំលែកនូវលំបាករបស់ពលរដ្ឋផងដែរ។

លោកយូ ធុល នាយកក្រុមហ៊ុនបុរីកុមារមាស ឯ.ក បានមានប្រសាសន៍ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ មានការខ្វះខាតនិងដើម្បីចូលរួមចំណែកក្នុងស្មារតីជួយដល់រដ្ឋរាជរដ្ឋាភិបាល ក្រុមហ៊ុនរបស់លោក បានយកអំណោយជាអង្ករនិងក្រមា ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីសម្រាលទុក្ខលំបាករបស់ពួកគាត់។

លោកយូ ធុល ក៏បានប្រាប់ពលរដ្ឋ ដែលមកទទួលអំណោយ ត្រូវអនាម័យឲ្យបានជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវិដ១៩ផងដែរ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន បុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ សូមជម្រាបថាក្រុមហ៊ុន បុរីកុមារមាស ឯ.ក មានស្នាក់ការលក់ផ្ទះល្វែង និងដីឡូតិ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរស្រុកប្រាសាទបាគងរាយការណ៍ថាបុរសម្នាក់បានលង់ទឹកស្លាប់នៅព្រឹកមិញនេះ។ហេតុការណ៍បង្កើតឡើង
នៅវេលាម៉ោង០៨និង៣០នាទីខែតុលាឆ្នាំ២០២០ នៅចំណុចភូមិដូរនំ ឃុំមានជ័យស្រុកប្រាសាទបាគង ខេត្តសៀមរាប។
អាជ្ញាធរបានបន្តថាជនរងគ្រោះមានឈ្មោះហួន គឹមហួរ ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅភូមិឃុំខាងលើ។
បើតាមសមត្ថកិច្ចថាមូលហេតុជនរងគ្រោះមានជំងឺស្គន់ជាន់ នឹងផឺកស្រាជាប្រចាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២០

ក្នុងឱកាស អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត
(គោលដៅទី២ ចំនួន៥០០០គ្រួសារ នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ក្រុងប៉ោយប៉ែតនេះ ទឹកជំនន់ចាប់ផ្តើមចុងក្រោយគេ ដោយសារជំនន់ទឹកភ្លៀង និងការបាក់ទំនប់ផង។ សម្តេចថា អំឡុងពេលមានទឹកជំនន់ អ្វីដែលយើងត្រូវគិតសំខាន់មុនគេនោះ គឺការជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកកន្លែងសុវត្តិភាព ដើម្បីជៀសវាងការគ្រោះថ្នាក់ និងប៉ះពាល់ដល់អាយុជីវិត។ សម្តេចបានមានប្រសាសន៍ថា នេះគឺជាការសម្រួលការលំបាកដល់ប្រជាពលរដ្ឋ ដែលកំពុងមានគ្រោះអាសន្នដោយទឹកជំនន់នេះ ហើយក្នុងពិធីនេះ ទោះបីជាបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធ្លាប់បានទទួលអំណោយពីមុនក៏ដោយ ក៏ពួកគាត់ត្រូវទទួលបានបន្ថែមទៀត ពេលសម្តេចតេជោចុះមកប្រគល់ដោយផ្ទាល់នេះ។

សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាពេលនេះ។ សម្តេចតេជោក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវមរណទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ ក្នុងនោះសម្តេចតេជោបានផ្តល់ជូនគ្រួសារដែលបាត់សជិកសម្រាប់រៀបចំបុណ្យសពចំនួន១០លានរៀល និងព្រឹកមិញនេះ ពេលដែលជួបក្រុមគ្រួសារសពផ្ទាល់សម្តេចតេជោក៏បានផ្តល់ជូនចំនួន១២លានបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។

សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។

សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀសប្រជាជនចេញពីកន្លែងរងគ្រោះអោយបានដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខភាពជាអោយបានល្អ ជាពិសេសការការពារការចម្លងការរីករាលដាលជំងឺកូវី១៩ ក៏ដូចជាជំងឺអសន្នរោគផ្សេងៗ ដែលអាចកើតមានឡើងនៅពេលទឹកជំនន់ និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកបដោយអនាម័យល្អ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២០

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជន គឺជាគណបក្សមួយដែលតែងតែរួមទាំងសុខ រួមទាំងទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវលា និងគ្រប់ទីកន្លែង។ «ស្រលាញ់គ្នាក្នុងគ្នាក្រ ស្គាល់មិត្តល្អនៅពេលលំបាក»។ នេះគឺជាការសម្រួលការលំបាកដល់ប្រជាពលរដ្ឋ ដែលកំពុងមានគ្រោះអាសន្នដោយទឹកជំនន់នេះ ហើយក្នុងពិធីនេះ ទោះបីជាបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធ្លាប់បានទទួលអំណោយពីមុនក៏ដោយ ក៏ពួកគាត់ត្រូវទទួលបានបន្ថែមទៀត ពេលសម្តេចតេជោចុះមកប្រគល់ដោយផ្ទាល់នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ក្នុងពេលអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ(គោលដៅស្រុកថ្មពួ ៥ពាន់គ្រួសារ និងគោលដៅក្រុងប៉ោយប៉ែត ៥ពាន់គ្រួសារ) នៅខេត្តបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនាពេលនេះ។ សម្តេចតេជោក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោតទឹកជំនន់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវមរណទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ ក្នុងនោះសម្តេចតេជោបានផ្តល់ជូនគ្រួសារដែលបាត់សជិកសម្រាប់រៀបចំបុណ្យសព្វចំនួន១០លានរៀលផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។ សម្តេចតេជោបញ្ជាក់ថា អំឡុងពេលមានទឹកជំនន់ អ្វីដែលយើងត្រូវគិតសំខាន់មុនគេនោះ គឺការជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកកន្លែងសុវត្តិភាព ដើម្បីជៀសវាងការគ្រោះថ្នាក់ និងប៉ះពាល់ដល់អាយុជីវិត។

ថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា តំបន់ស្រុកពួក ខេត្តបន្ទាយមានជ័យ ពីអតីតកាលគឺជាកន្លែងសមរភូមិក្តៅដែលពោពេញដោយសង្គ្រាម តែចាប់ពីឆ្នាំ១៩៩៨ ក្រោយពីប្រទេសជាតិត្រូវធ្វើសមាហរណកម្ម គឺបាប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់ជាសមរភូមិក្តៅទាំងអស់ទៅជីតំបន់ដែលមានសុខ សន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយះរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះដែលនេះ បានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។ សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀសប្រជាជនចេញពីកន្លែងរងគ្រោះអោយបានដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។
ចំពោះអំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាំពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ទឹកបរិសុទ្ធ១កេះធំ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ ក្រមា១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅមុននេះបន្តិចថាជនដៃដល់ដែលបានបាញ់សម្លាប់ប្រពន្ធនៅស្រុកក្រឡាញ់ កាលពីយប់មិញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។

លោកឧត្តសេនីយ៍ថាជនដៃដល់ ត្រូវបានចាប់ខ្លួនបាននៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ​ នៅស្រុកបវេល ដោយកម្លាំងនគបាលព្រហ្មទណ្ឌខេត្តសៀមរាប សហការណ៍ ជាមួយនគរបាលអធិការស្រុកបវេល ខេត្តបាត់ដំបង។

តាមរបាយការណ៍បានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២២ខែតុលាឆ្នាំ២០២០វេលាម៉ោង០២និង៥០នាទី ទៀបភ្លឺ នៅផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគោកចាស់  ឃុំស្រណាល  ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ករណីផ្ទុះអាវុធនេះ បណ្ដាលឲ្យជនរងគ្រោះម្នាក់ ឈ្មោះ  សំអុល  សុដានី ភេទស្រីអាយុ២៧ឆ្នាំ មានទីលំនៅ ភូមិសាមគ្គី សង្កាត់ ឬស្សីកែវ (រាជធានីភ្នំពេញ) របួសដើម ដោះខាងឆ្វេង។

បើតាមលោកលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្ថែមថាក្រោយពីបានទទួលព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ នឹងបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីពេទ្យ។  ជាមួយគ្នានេះ នៅកន្លែងកើតហេតុសមត្ថកិច្វបានរកឃើញអាវុធខ្លី១ដើម ម៉ាក K59 ចំនួន១ដើម ផងដែរ។

តាមការបំភ្លឺរបស់ជនរងគ្រោះ  ជនសង្ស័យមានឈ្មោះ ចាន់ សុផល (ហៅពៅ) ភេទប្រុសមានអាយុ៥៧ឆ្នាំជិះរថយន្តម៉ាកនីសាន់ខ្មៅ២W៨៧៨៧។

ជុំវិញហេតុការណ៍នេះដែរ លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ មណ្ដាលសៀមរាប បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថានៅព្រឹកថ្ងៃ ទី ២២ ខែតុលា ឆ្នាំ២០២០ ខ្ញុំបាទបានទៅសួរសុខទុក្ខ ជនរងគ្រោះ ភេទស្រី អាយុ២៧ឆ្នាំ ដែលបង្កដោយការផ្ទុះ អាវុធ នៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកឧកញ៉ា សៀង ណាំ បន្តថាតាមការរៀបរាប់ របស់ជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ០២និង៥០នាទីព្រឹក នាថ្ងៃទី ២២ ខែតុលា រូបគាត់ត្រូវបាន ប្តី (ពុំបានរៀបការ) បាញ់សម្លាប់ក្នុងរថយន្ត ត្រូវចំណុចលើ សុដន់ ផ្នែកខាងឆ្វេង (បៀមគ្រាប់ជាប់ក្នុងសាច់) តែសំណាងល្អ រូបគាត់មិនស្លាប់ ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកឲ្យគេជួយ។

ខណៈនោះកម្លាំងនគរបាល និង កម្លាំងប្រជាការពារ ដែលការពារ សន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះ ជួយសង្គ្រោះទាន់ពេលវេលា និង បានបញ្ជូនមកកាន់មន្ទីរពេទ្យ។

លោកឧកញ៉ា សៀង ណាំ បន្ថែមថាដើម្បីរួមចំណែក ក្នុងការព្យាបាល ជនរងគ្រោះ ខ្ញុំបាទបានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិចផងដែរ។ ជាមួយគ្នានេះដែរលោកឧកញ៉ា សៀង ណាំ ក៏បានសូមជូនពរឲ្យក្មួយស្រី រួចផុតពីគ្រោះថ្នាក់ដល់ អាយុជីវិត និងឆាប់បានជាសះស្បើយ ពីមុខរបួស និងសូមអំពាវនាវដល់សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ តាមចាប់ជនបង្ក(ជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន។

បើតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បញ្ជាក់ថាករណីក្រោយបាញ់ប្រពន្ធ ជនដៃដល់បានយកកូនតូចម្នាក់ ដែលជាកូនជាមួយជនរងគ្រោះរងគ្រោះទៅជាមួយផងដែរ ពេលនេះសមត្ថកិច្ច បាននាំយកមកវិញបានទាំងអស់។

ប្រភពីសមត្ថកិច្ចបានបន្ថែមថា បន្ទាប់ពីធ្វើសកម្មបាញ់ទៅលើជនរងគ្រោះរួចមក ជនសង្ស័យខាងលើ បានជិះរថយន្តម៉ាក NISSAN FRONTIER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-8787 គេចខ្លួន ជាមួយកូនស្រីឈ្មោះ គុជ សុខមេត្តា អាយុ ០៩ខែ ទៅតាមបណ្តោយផ្លូវជាតិលេខ៦ ហើយត្រូវបានចាប់ខ្លួន នៅចំណុច ភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ទំនាស់ពាក្យសំដីគ្នាពេលកំពុងធ្វើដំណើរត្រឡប់មកពីខេត្តបាត់ដំបង ហើយពេលមកដល់កន្លែងកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានចុះពីលើរថយន្ត ហើយក៏ប្រតាយប្រតប់គ្នា ទើបឈានដល់ការផ្ទុះអាវុធតែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page520 Page521 Page522 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×