Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ទីប្រឹក្សា ឆាវឆាវ 31 January 2021 · Image
···

ភ្នំពេញ៖ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង លោកតែ គុយស៊ាង ពីរដ្ឋលេខាធិការក្រសួងសុខាភិបាល។
នេះបើយោងតាម ព្រះរាជក្រឹត្យ ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាន នៅរសៀលថ្ងៃនេះ៕SRP

Like 0
Comment 0
Share Share
Views 0
ទីប្រឹក្សា ឆាវឆាវ 31 January 2021 · Image
···

ភ្នំពេញ៖នៅទីបំផុត «ទេវតាពិតជាមានភ្នែក» លោក គង់ សារុន រស់នៅក្រុងសៀមរាប ទទួលយុត្តិធម៌ ក្រោយមានវិវាទដីធ្លី រយៈពេល២៦ឆ្នាំ។

ខាងក្រោមនេះ ជាសំណេរ របស់ លោកដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖ ខ្ញុំសូមចូលរួមត្រេកអរជាមួយ លោក គង់ សារុន ដែលបានទទួលយុត្តិធម៌ក្រោយពេលមានវិវាទ អស់រយៈពេល២៦ឆ្នាំមកនេះ។

តាមការបញ្ជាក់ពី លោក គង់ សារុន អំពីលទ្ធផលនៃការកាត់ក្តីករណីវិវាទដីធ្លីទំហំ (១០មx២០ម) ដែលរាំរ៉ៃអស់រយៈពេល២៦ឆ្នាំកន្លងមកនេះ គឺក្រុមប្រឹក្សាសាលាឧទ្ធរណ៍បានសម្រេចអោយគាត់ឈ្នះក្តី ដោយយោងទៅលើភស្តុតាងទីតាំងដីនៃភាគីវិវាទទាំង២នៅទីតាំងផ្សេងគ្នា។ ករណីនេះបើភាគីណាមួយប្តឹងសាទុក្ខពីការសម្រេចនេះ នោះតុលាការកំពូលជាអ្នកសម្រេចចុងក្រោយម្តងទៀត។

កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ គង់ សារុន (ប្រុស) ជាអតីតកងទ័ពភូមិភាគ៤ បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសារមានភាគីម្ខាងទៀតឈ្មោះ (ស៊ិន យឿម) តំណាងដោយឈ្មោះ នង ចន្នី បានប្ដឹងទាមទារដីកម្មសិទ្ធិស្របច្បាប់របស់ គង់ សារុន ដែលគាត់មានប្លង់រឹងកាន់កាប់និងកំពុងរស់នៅមកទល់សព្វថ្ងៃ ទៅតុលាការគ្រាប់ជាន់ថ្នាក់ ធ្វើអោយគាត់ចាញ់ក្ដីទាំងអយុត្តិធម៌ ចាប់តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០២១ ។ ទោះបីមានការប្តឹងផ្តល់បែបនេះក៏ដោយក៏ លោក គង់ សារុន នៅតែបន្តរស់នៅកាន់កាប់លើដីនេះរហូតមកទល់សព្វថ្ងៃ ព្រោះគាត់អះអាងថាជាដីរបស់គាត់ពិតប្រាកដដែលមានកម្មសិទ្ធិប្លង់រឹងកាន់កាប់ទៀតផង។ ដោយមានការភ័យខ្លាចបើរឿងក្តីនេះបែរជាចាញ់ភាគីម្ខាងទៀតទាំងស្រុងមែននោះ គឺគាត់មិនដឹងជាត្រូវនាំប្រពន្ធនិងកូនទាំង៧ ទៅណាទីណាឡើយ។ នៅថ្ងៃទី ២៩ ធ្នូ ២០២០ ខ្ញុំបានអញ្ជើញគាត់មកជួបពិភាក្សានៅទីស្តីការគណៈរដ្ឋមន្រ្តី។

តាមការបំភ្លឺរបស់ លោក គង់ សារុន បញ្ជាក់ថា កាលពីឆ្នាំ១៩៩២ គាត់បានរស់នៅកាន់កាប់ អាស្រ័យផលលើទីតាំងដីកម្មសិទ្ធិទំហំ (១០ ម៉ែត្រ X ២០ ម៉ែត្រ) ដែលមានប្រពន្ធ និងកូន ៧នាក់កើតនៅលើទីតាំងដីដែលស្ថិតនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (មានពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៤, មានបង្កាន់ដៃទទួលពាក្យលេខ ១០៤៣ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៤) ។

ក្រោយមកមន្ទីរសុរិយដីខេត្តសៀមរាប បានចុះធ្វើប័ណ្ណកម្មសិទ្ធិជាប្រព័ន្ធ និងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ (17100208-0479) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ផ្តល់ជូនលោក គង់ សារុន ត្រឹមត្រូវតាមច្បាប់។

កន្លងមក ឈ្មោះ គង់ សារុន បានចាញ់ក្តីនៅសាលាតំបូង និងសាលាឧទ្ធរណ៍ (១៦ មិនា ២០១៧) រួចហើ់យ។ ហើយនៅចុងក្រោយគឺតុលាការកំពូលត្រូវការអោយពិនិត្យលើភស្តុតាងបញ្ជាក់អំពីទីតាំងវិវាទ។

នៅថ្ងៃទី ១៤ កុម្ភ: ២០១៨ មន្ទីរសុរិយោដីខេត្តសៀមរាប បានចេញលិខិតលេខ (១៥៥ ដនសស.សរ) ដោយបញ្ជាក់ថា តាមផែនទីបង្ហាញទីតាំងដីស្នើសុំលេខ (AII 0066) មានទំហំ (២៦៥៥ ម៉ែត្រការ៉េ) របស់ នង ចន្នី និងទីតាំងនៃក្បាលដីលេខ (479) ទំហំ (២២៣ ម៉ែត្រការ៉េ) របស់ ឈ្មោះ គង់ សារុន គឺស្ថិតនៅទីតាំងផ្សេងគ្នា។

លោក គង់ សារុន បានដាក់ជូនលិខិតបញ្ជាក់ពីមន្ទីរដែនដី លេខ ១៥៥ ដនសសសរ ចុះថ្ងៃទី ១៤ កុម្ភះ ឆ្នាំ ២០១៨ ទៅតុលាការ។ តុលាការកំពូលក៏បានអោយសាលាឧទ្ធរណ៍ជំនុំជំរះករណីនេះឡើងវិញ។ នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ កន្លងមកនេះ សាលាឧទ្ធរក៏បានប្រកាសសាលដីការដោយសម្រេចអោយភាគី លោក គង់ សារុន ឈ្នះក្តីដោយច្រានចោលការទាមទាររបស់ដើមចោទ។

លោក គង់ សារុន និងភរិយា ព្រមទាំងកូនៗទាំង៧នាក់ បានគោរពអរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី យ៉ាងជ្រាលជ្រៅបំផុត ដែលបានជួយផ្តល់ យុត្តិធម៌ដែលគាត់ បានទន្ទឹងរង់ចាំអស់រយៈពេល២៦ឆ្នាំកន្លងមកនេះ។

ខ្ញុំបាទផ្ទាល់ សូមគោរពថ្លែង អំណរគុណ សម្តេចតេជោ ដែលបានផ្តល់ឱកាស អោយខ្ញុំ បាទបានជួយសម្របសម្រួល ដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋ ក្រៅប្រព័ន្ធ តុលាការ ឈរលើគោលការណ៍ ឈ្នះឈ្នះ សម្តេចទទួលបានជោគជ័យ។
ខ្ញុំក៏សូមអរគុណ ចំពោះកិច្ចសហការ ល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមផ្តល់នូវភស្តុតាង និងការបញ្ជាក់ផ្សេងៗ ចំពោះករណី ប្រជាពលរដ្ឋ នេះ ដើម្បីរួមចំណែកដោះស្រាយ បញ្ចប់វិវាទ ដែលមារយៈពេល២៦ឆ្នាំ មកនេះ បានជោគជ័យជូនប្រជាពលរដ្ឋ៕SRP

Like 0
Comment 0
Share Share
Views 0
ទីប្រឹក្សា ឆាវឆាវ 31 January 2021 · Image
···

ខេត្តរតនគិរី៖យោងតាមមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានប្រាប់អោយដឹងថា ល្បែងស៊ីសងដុះស្លែ ដូចជាជល់មាន់ អាប៉ោង យូរគីហែកក្រដាស បានបើកលេងយ៉ាងគគ្រឹកគគ្រេង នៅចំណុចចំការស្វាយចន្ទី ភូមិអូរជុំ ឃុំអូរជុំ នឹងភូមិបរញ៉ុក ឃុំឯកភាព ស្រុកអូរជុំខេត្តរតនគិរី។

ប្រជាពលរដ្ឋបានបន្តទៀតថា ការបើកអោយមានល្បែងស៊ីសង ខុសច្បាប់នេះ គឺគ្មានឡើយការបង្ក្រាបទប់ស្កាត់ពីសំណាក់ អាជ្ញាធរ សមត្ថកិច្ចនោះឡើយ។

មេល្បែងនៅចំណុចភូមិអូរជុំ មានឈ្មោះលោក ពិសី នឹងមេល្បែងនៅបរញ៉ុកឈ្មោះ លោក ខេង។

ពាក់ព័ន្ធល្បែងស៊ីសង នេះ ប្រជាពលរដ្ឋសង្ឃឹមថា លោកយិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី នឹងមានវិធានការបង្ក្រាបជាក់ជាពុំខានឡើយ៕SRP

Like 0
Comment 0
Share Share
Views 0
ទីប្រឹក្សា ឆាវឆាវ 30 January 2021 · Image
···

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង បណ្ដាលឱ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៥និង២០ល្ងាច ថ្ងៃទី៣០មករា ២០២១ នៅចំណុចភូមិរការកំបុត ឃុំ ត្រពាំងធំ ស្រុប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ៦រវៀង រវាងរថយន្តនិងម៉ូតូ បើកបញ្ច្រាស់ទិសគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ឈ្មោះម៉ែន សុខា អាយុ៤៧ឆ្នាំ ភេទប្រុសមុខរបរធ្វើស្រែរស់នៅភូមិស្វាយជ័យ ឃុំត្រពាំងធំស្រុកប្រាសាទបាគង បើកបរម៉ូតូ ស្លាប់។ ម៉ូតូសេរីស្មាក់សៀមc១១០ពណ៌ខ្មៅស្លាកលេខ សៀមរាប១Q៤៨៧៥ បើពីកើតទៅលិច ទៅបុកជាមួយរថយន្តកូរ៉េដឹកទឹកសុទ្ធពណ៌ស ស្លាកលេខសៀមរាប ៣A១៥៣៣ ដែលបើកបរពីលិចទៅកើត។ ករណីនេះ ម្ចាស់រថយន្ត រត់គេចខ្លួនបាត់។ មូលហេតុ បណ្តាលមកពីរថយន្តបើកល្បឿនលឿនខ្វះការប្រុងប្រុងយ័ត្ន។ សមត្ថកិច្ចបាននាំយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីរង់ចាំការដោះស្រាយ៕SRP

Like 0
Comment 0
Share Share
Views 0
ទីប្រឹក្សា ឆាវឆាវ 30 January 2021 · Image
···

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ  អភិបាលខេត្តត្បូងឃ្មុំ បានអះអាងថា កំណើនសេដ្ឋកិច្ច មានការកើនឡើង ដោយមានការចូលរួម ពីវិស័យចំនួន០៣សំខាន់ៗរួមមាន វិស័យកសិកម្ម៣០.៩% ឧស្សាហកម្ម ២៦.១%  និងសេវាកម្ម៤២.៩%។

អភិបាលខេត្តបញ្ជាក់ថា ដោយអនុវត្តតាម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា ខេត្តត្បូងឃ្មុំ ទទួលបានកំណើន សេដ្ឋកិច្ច ប្រមាណជា១.២០៤លានដុល្លារអាមេរិក ទំនិញនាំចេញ នាំចូលមានប្រមាណ ៤៥៥លានដុល្លារ (ការនាំចេញប្រមាណ៣៥៣លានដុល្លារ និងការនាំចូល ១០២លានដុល្លារ)។

លោកបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី៣០ ខែមករា​ ឆ្នាំ​២០២១​ ព្រឹកមិញនេះ ​នៅសាលាខេត្តត្បូងឃ្មុំ ក្នុងឱកាស លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូ ប្រជុំ និងពិភាក្សា ការងារជាមួយ
ដោយមានការ​ចូលរួមពី លោក អ៊ុក សារ៉ាវុធ អគ្គសវនកររងនៃអជ្ញាធរសវនកម្មជាតិ លោក ជាម ច័ន្ទសោភ័ណ  អភិបាលខេត្ត លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ផងដែរ​។

លោក ជាម យៀប បានមានប្រសាសន៍ថា៖ គោលបំណង នៃការចុះបំពេញ បេសកកម្មនាថ្ងៃនេះ គឺដើម្បីក្តាប់សភាពការណ៍ ទូទៅ បញ្ហាប្រឈម និងទិសដៅរបស់ ខេត្តត្បូងឃ្មុំ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលទាក់ទងការ ទទួលខុសត្រូវ លើវិស័យ ទទួលបន្ទុករួមមាន ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់គណៈកម្មការទី២ នៃរដ្ឋសភា ពិសេសស្វែងយល់ ពីបញ្ហាប្រឈម នៃការរីករាលដាលជម្ងឺកូវីដ-១៩។

លោក ជាម យៀប បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្ត ដែលមានអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ជាក្បាលម៉ាសុីនដឹកនាំដ៍ខ្លាំង និងមន្ត្រីរាជការជុំវិញខេត្ត បានខិតខំ ប្រមូល ថវិកាជាតិ បានយ៉ាងល្អប្រសើរ ក្នុងការរួមចំណែក ជួយលើកស្ទួយសេដ្ឋកិច្ចជាតិ អោយមានការរីកចម្រើន ឡើង ក៏ដូចជាជីវភាព របស់ ប្រជាពលរដ្ឋ ក្នុងកំឡុងពេលជួបការលំបាក ពីការរីករាលដាលជំងឺកូវីដ-១៩ ដែលមិនត្រឹមតែ ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបណ្តាប្រទេសអាស៊ាន និង ពិភពលោក កំពុងជួបបញ្ហា ប្រឈម ប៉ះពាល់ដល់សេដ្ឋជាតិនិងអាយុជីវិត។ ដោយឡែក​ ចំពោះសំណូមពរ របស់ខេត្ត លោកជាម យៀប និងគណៈកម្មការជំនាញ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ ជូនសម្តេច ប្រធានរដ្ឋសភា ដើម្បីដាក់ជូន រាជរដ្ឋាភិបាល ធ្វើការដោះស្រាយ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page1,095 Page1,096 Page1,097 … Page1,530 Next →

បណ្តាញសង្គម

  • Testing
    by សុភក្រ័ សៀមរាប ប៉ុស្ដិ៍
    13 January 2026
  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
© 2026 srpostnew.com. All Rights Reserved!