Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២០

ខេត្តកំពង់ចាម ៖គម្រោងប្រព័ន្ធផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ចំណាយថវិកាប្រមាណជាង ១៨ម៉ឺនដុល្លារអាមេរិក ក្រោមជំនួយ របស់សមគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោម វត្តមាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ឆ្លៀត ក្នុង ឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បាន ថ្លែង កោតសសើរ ចំពោះ សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយដល់ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ជាពិសេស ការជួយដល់ប្រជាពលរដ្ឋយើង នូវសំណង់ដែលបំរើដល់វិស័យសុខាភិបាល នៅក្នុងស្រុកស្ទឹងត្រង់ ស្របពេលដែលរាជរដ្ឋាភិបាល បានធ្វើការអភិវឌ្ឍ កសាង ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលជាសសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់បំផុត ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋក្នុងតំបន់ផង និងការផ្សាភ្ជាប់នូវប៉ូលសេដ្ឋកិច្ច កសិ ទេសចរណ៍ រវាងស្រុកស្ទឹងត្រង់ ទៅក្នុងតំបន់ភូមិភាគឥសាន្ត ផងដែរ ។
ជាមួយ គ្នានោះ លោក អភិបាលខេត្ត បាន ថ្លែង បន្ត ថា តាម រយៈ ការ កសាង និងការលើកកម្ពស់សោភ័ណ្ឌភាព មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ នេះ ឡើង ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅ ដោយមិនមានភាពភ័យខ្លាច ពីជម្ងឺដង្កាត់ផ្សេងៗ ស្របទៅនឹងការខិតខំប្រឹងប្រែង ក៏ ដូចជា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។ ដូច្នេះយើងទាំងអស់គ្នា មិនអាចនៅស្ងៀមបានទេ ពោលគឺ ត្រូវតែរួមគ្នាធ្វើការអភិវឌ្ឍ និងការបង្កើតនូវអ្វីដែលជាសមិទ្ធផល ជាសម្បទា នៃការលើកកម្ពស់សុខមាលភាពសង្គម ។ យ៉ាងណាម៉ិញ សមិទ្ធផលថ្ងៃនេះ ត្រូវចំណាយថវិកា ប្រមាណជាង ១៨ម៉ឺនដុល្លារអាមេរិក គឺជាសមិទ្ធផល កកើតឡើង ដោយសារការខិតខំប្រឹងប្រែងរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជម្រុញធ្វើឲ្យកន្លែង ផ្ដល់សេវាសុខាភិបាលមួយនេះ មានបរិយាកាសល្អ មានអនាម័យ និងផ្ដល់នូវទំនុកចិត្តខ្ពស់ លើគុណភាព នៃការផ្ដល់សេវា របស់ក្រុមគ្រូពេទ្យ ទៅដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២០

ខេត្តសៀមរាប៖យុវជនម្នាក់ដែលកាត់តបញ្ជូលសម្លេងបំភ្លៃការពិតចោទប្រកាន់មកលើអាជ្ញាធរ បានមកបំភ្លឺសារភាពកំហុស និងសុំទោសជាសាធារណៈ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញ នៅស្នងដ្ឋានការនគរបាលខេត្តសៀមរាប។
យុវជនរូបនេះមានឈ្មោះ ទ្រី គឹមហាន ភេទប្រុស អាយុ ២៦ឆ្នាំ បានកាត់តបញ្ជូលបន្ថែមសម្លេងស្រែកទ្រហោយំរបស់ប្រជាលរដ្ឋបំភ្លៃការពិតចោទប្រកាន់មកលើអាជ្ញាធរ ក្នុងបណ្តាញសង្គម Tik Tok និងសរសេរជាខ្លឹមសារថា “រដ្ឋបាលខេត្តសៀមរាប ចុះរុះរេីរបងផ្ទះ ដោយមិនមានការព្រមព្រៀងពីម្ចាស់ផ្ទះជិត ១០០ផ្ទះ” បានមកបំភ្លឺសារភាពកំហុស និងសុំទោសជាសាធារណៈ ព្រមទាំងទទួលស្គាល់កំហុសហេីយនិងព្រមលុបវីដេអូដែលខ្លួនបានបង្ហោះកន្លងមក។

តាមចម្លើយសារភាព គឺការផុសកាត់តបញ្ជូលសម្លេង និងចោទប្រកាន់នេះ មានគោលបំណង ដើម្បីចង់បានការចាប់អារម្មណ៍លើគណនីបណ្តាញសង្គម TikTok របស់ខ្លួន និងទទួលបានផលប្រយោជន៍អាជីវកម្មផ្ទះសំណាក់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

សូមបញ្ជាក់ថាយុវជនខាងលេីនេះ មានស្រុកកំណេីតនៅខេត្តបាត់ដំបង តែបច្ចុប្បន្នបានមករស់នៅក្នុងខេត្តសៀមរាប និងបានជួលផ្ទះដេីម្បីប្រកបមុខរបរផ្ទះសំណាក់ ដែលស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សូមជម្រាបថាពលរដ្ឋនៅលើដងផ្លូវដែលរដ្ឋបាលខេត្តបានបើកចាប់ពីផ្លូវជាតិលេខ៦ ភ្ជាប់ទៅផ្លូវ ៧មករា គឺសុទ្ធតែបានសម្រុះសម្រួល និងការចូលរួមរុះរើដោយស្ម័គ្រចិត្ត ហើយរូបភាព ដែលយុវជនរូបនេះយកមកកាត់តនោះ គ្រាន់តែជាសកម្មភាពរបស់អាជ្ញាធរ បានជួយដល់ការរុះរើរបស់ប្រជាពលប៉ុណ្ណោះ។
ពាក់ព័ន្ធករណីនេះអាជ្ញាធរខេត្ត សុំអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ សូមប្រើប្រាស់បណ្តាញសង្គមឲ្យបានត្រឹមត្រូវ កុំបំភ្លៃការពិត។
អាជ្ញាធរ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសាធារណៈមតិ ដែលលើកឡើងនូវសំណូមពរ បញ្ហាប្រឈម ដោយមានមូលដ្ឋានច្បាស់ ដើម្បីរដ្ឋបាលខេត្ត មានលទ្ធភាពដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២០

ខេត្តសៀមរាប៖កម្លាំងជំនាញពាក់ព័ន្ធរួមជាមួយអាជ្ញាធរស្រុកបន្ទាយស្រីនៅថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២០ បានប្រលែង
សត្វប្រវឹក”ជិត៤០០ក្បាល លែងឱ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ស្រុកបន្ទាយស្រី។
សូមជម្រាបថាករណីបង្ក្រាបការដឹកជញ្ជូនសត្វប្រវឹកនេះ ធ្វើឡើង
កាលពីវេលាម៉ោង១២និង៣០​នាទី​ឈានចូលព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០
នៅចំណុចភូមិជ្រៃ​ ឃុំកណ្ដែក​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប។
រថយន្តដែលដឹកម៉ាកឡង់គ្រីស័រពណ៌ត្រេអ៊ីប៉ារា ពាក់ស្លាកលេខ ខម2-6158 ដឹកសត្វប្រវឹកព្រៃជិត៤០០ក្បាល។
ប្រតិបត្តិការនេះដែរសមត្ថកិច្ចបានឃាត់មនុស្ស០២ នាក់​ ជាអ្នកបើកបរ​និងអ្នក​រួមដំណើរ​ ទី១/ឈ្មោះ យ៉េង ឈុនហេង ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី​ សង្កាត់ពន្លក​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​និងទី២/ឈ្មោះ ឆាត រស្មី រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរីសោភ័ណ ខេត្បបន្ទាយមានជ័យ។ ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេ​លួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ​ បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។ ទោះយ៉ាងណាចំពោះជនសង្ស័យទាំងពីរនាក់គេនៅមិនទាន់ដឹងថាសមត្ថកិច្ចបញ្ជូនទៅតុលាការឬយ៉ាងណានោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថារថយន្តដឹកអ្នកដំណើរមួយគ្រឿង មានលេខសម្គាល់ ២៦ .VET. ពាក់ស្លាកលេខភ្នំពេញ ២AD៣៥៤២ បានបើកធ្លាក់ផ្លូវបង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងម៉ោង១៥និង00នាទី​ថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ២៧០ ភូមិយាង​ ឃុំឬស្សីលក
ស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមសេចក្ដីរាយការណ៍បន្តថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡេីងដោយខ្លួនឯង។ ទោះយ៉ាងណាពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២០

ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនយុវជនចំនួន៤នាក់ពាក់ព័ន្ធកាប់គ្នានៅមុខបឹងហ្កាឡូ ដែលបណ្ដាលឲ្យបុរសម្នាក់រងរបួស។ ការចាប់ខ្លួនធ្វើឡើងនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នៅភូមិសាស្ត្រខេត្តសៀមរាប។

មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ថា

ជនសង្ស័យរួមមាន៖១.ឈ្មោះ រ៉េន ភារំ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ។
២.ឈ្មោះ តារា ឧត្តម ភេទប្រុស អាយុ១៤ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ។
៣.ឈ្មោះ សឿន សិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិនគក្រៅ សង្កាត់គោកចក ក្រុងសៀមរាប
៤..ឈ្មោះ ជន តុលា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិនគក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។

ចំណែកជនរងគ្រោះ ឈ្មោះ ហ៊ីង ធាលី ភេទប្រុស អាយុ១៨ឆ្នាំទីលំនៅបច្ចុប្បន្នភូមិ ទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ដកហូតវត្ថុតាង
១.ដាវចំនួន០៣ដើម កាំបិទខ្វែវ០១ដើម
២.ម៉ូតូចំនួន០២គ្រឿង និងទូរសព្ទដៃចំនួន០១គ្រឿង
បច្ចុប្បន្ន ជនសង្សយ័និងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

មន្ត្រីអាវុធហត្ថបន្តថាប្រតិបត្តិការធ្វើឡើងដោយកម្លាំងអាវុធហត្ថស្រុកអង្គរធំដឹកនាំដោយលោក វរសេនីយ៍ត្រី រ៉ា បួន មេបញ្ជាការស្រុក និងកម្លាំងអាវុធហត្ថក្រុងសៀមរាបដឹកនាំដោយលោក អនុសេនីយ៏ឯក សំ សារ៉ូ មេបញ្ជាការរងក្រុងសៀមរាប ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងាយុត្តិធម៌។សូមបញ្ជាក់ថាករណីហិង្សនេះបានកើតឡើងនៅវេលាម៉ោង ២៣និង១០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដែល នៅចំណុចខាងមុខបឹងហ្កាឡូចាស់ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២០

ខេត្តកំពង់ចាម ៖អាជ្ញាធរ បានសម្រេចសាងសង់លូបង្ហូរទឹកថ្មីឡើងវិញ បន្ទាប់ ពី សំណង់ លូ ចាស់ ត្រូវ រងការ បាក់ស្រុត កាល ពី ពេល កន្លង ទៅ ថ្មីៗ ។
ការសម្រេចសាង់សងថ្មីនេះដេីម្បីចៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗកេីតឡើងជាយថាហេតុ ។

សូមរំលឹកថា កាលពី វេលាម៉ោង១២ និង៣០នាទី រំលងអាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ មាន ករណី បាក់លូបង្ហូរទឹកចូលទន្លេ ទំហំ ៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេស្ថិតនៅ ក្នុង ភូមិទី៣ សង្កាត់វាលវង់ ក្រុង កំពង់ចាម បណ្តាលឲ្យធ្លាប់ម៉ូតូ០១គ្រឿង ម៉ាកវេវ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ អាយុជីវិត មនុស្សឡើយ។

បេីតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញថា ការបាក់ស្រុតដីនេះអាចបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាម ចូលក្នុងទន្លេ ដែលមានសភាពចាស់ទ្រុឌទ្រោម គឺជាប្រព័ន្ធលូសាងសង់ឡេីងតាំងពី ជំនាន់ អាណានិគម បារាំង ហើយមុនពេលកើតហេតុក៏មានភ្លៀងធ្លាក់ យ៉ាង ខ្លាំងផងដែរ។

សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យទីតាំងកើតហេតុ ដោយបានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឲ្យ ធ្វើការ សិក្សា ចំពោះ បញ្ហា នេះ ដេីម្បីជួសជុលឡើងវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២០

ខេត្តកំពង់ធំ៖បុរសម្នាក់ជិះម៉ូតូសង់កូរ៉េពណ៌ក្រហមមួយគ្រឿងត្រូវរថយន្តមិនស្គាល់ម៉ាកបុកបណ្តាលឲ្យដាច់សាច់ស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី២៦ កញ្ញា ២០២០ បណ្តោយផ្លូវជាតិលេខ៦ចំណុចN៦ ភូមិគ្រើល ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ យ៉ាន រ៉ា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិសៀមរាង ឃុំច្រនាង ស្រុកតាំងគោក។
ចំណែករថយន្តបង្កបើករត់គេច សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាប់មកអនុវត្តន៍ទៅតាមនិតិវិធី៕SRPអ៊ុង សំអាត

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២០

ភ្នំពេញ៖សារលិខិត របស់ នាយករដ្ឋមន្ត្រីហ៊ុន សែន អបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ ទេសចរណ៍ និងការអភិវឌ្ឍជន

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី
ជា គឹមសាន ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនអន្តោប្រវេសន៍បានឲ្យដឹងនារសៀលថ្ងៃនេះហើយ នៅវេលាម៉ោង ១១និង០០នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានបញ្ជូនជនជាតិវៀតណាម ចំនួន២៧នាក់ស្រី០៩នាក់ ទៅស្នាក់ការត្រៀមបណ្តេញចេញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់ការបន្តតាមនីតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ត្រីជា គឹមសាន បន្តថាជនជាតិវៀតណាមទាំង២៧នាក់នេះ ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនកាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារអង្គរយៀធីម ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទលួចឆ្លងដែន ស្នាក់នៅខុសច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២០

ខេត្តកណ្ដាល៖រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យកសិករ រួមគ្នាចងក្រងជាបណ្តុំអាជីវកម្មបន្លែ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ហើយទទួលបានប្រាក់ចំណូលកើនឡើងថែមទៀតផង។

ក្នុងឱកាស ចុះពិនិត្យផលិតកម្មដំណាំបន្លែ មានត្រប់ ត្រសក់ ននោងជ្រុង ននោងមូល ត្រឡាច និងប៉េងប៉ោះ របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទ បានមានប្រសាសន៍ថាការចងក្រងនិងពង្រឹងបណ្តុំអាជីវកម្មបន្លែ គឺដើម្បីធានាបានទីផ្សារ តម្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអនុវត្តដូច្នេះ នឹងឈានទៅធ្វើឲ្យផលិតកម្ម បន្លែមាននិរន្តរភាព ធានាបរិមាណផ្គត់ផ្គង់ ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ ដើម្បីចូលរួមចំណែកជួយរក្សាបាននូវ សន្តិសុខស្បៀងក្នុងគ្រួសារបានយ៉ាងល្អ ក្នុងខណ:ដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិជំងឺកូវីដ-១៩ ។

ម្ចាស់ចម្ការបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត និងជាពិសេសមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ដែលតែងតែផ្តល់កម្លាំងចិត្ត គាំទ្រ និងជួយជាបច្ចេកទេសរៀងរហូតមក ធ្វើឲ្យផលិតកម្មបន្លែរបស់បងប្អូនរីកចម្រើនធំធាត់ មកទល់បច្ចុប្បន្ន ប៉ុន្តែមានបញ្ហាសំខាន់មួយគឺតំបន់នេះ ទឹកទន្លេឡើងលិចរៀងរាល់ឆ្នាំ ទើបតែឆ្នាំនេះ ពុំមានទឹកលិចទេ ដូច្នេះពួកគាត់ អាចដាំបានបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២០

ខេត្តបាត់ដំបង៖សមត្ថកិច្ចស្រុកសំឡូតបានឃាត់ខ្លួនបុរសម្នាក់ករណីជួញដូរគ្រឿងញៀន។ហេតុការណ៍បានធ្វើឡើងនៅថ្ងៃសុក្រទី២៥ ខែកញ្ញាឆ្នាំ២០២០ នៅចំណុចក្រុមទី០៩ ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបា ត់ដំបង។ ជនសង្ស័យឈ្មោះ ភឹម ផាន់ណា ហៅ ង៉ែត អាយុ២៣ឆ្នាំ មានទីលំនៅក្រុមទី១៦ ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ០១ថង់ ទម្ងន់ ១០,៥២ក្រាម (ទាំងសំបក) សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើបាស់ថ្នាំញៀនមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២០

ខេត្តសៀមរាប៖ក្រុមមន្ត្រីខេត្តសៀមរាប បានធ្វើការឃាត់មនុស្សពីរនាក់និងរថយន្ត១គ្រឿង ពាក់ព័ន្ធករណីដឹកសត្វព្រៃ។ ហេតុការណ៍បានធ្វើឡើងនៅវេលាម៉ោង១២និង៣០ នាទី ឈានចូលព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះនៅចំណុចភូមិជ្រៃ  ឃុំកណ្ដែក  ស្រុកប្រាសាទបាគង  ខេត្តសៀមរាប។ រថយន្តម៉ាកឡង់គ្រីស័រពណ៌ត្រេអ៊ីប៉ារា  ពាក់ស្លាកលេខ ខម2-6158 ដឹកសត្វប្រវឹកព្រៃចំនួន៥៥៣ក្បាល។

ជនសង្ស័យទាំង០២ នាក់  ជាអ្នកបើកបរ និងអ្នករួមដំណើរ  ទី១/ឈ្មោះ  យ៉េង ឈុនហេង ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី  សង្កាត់ពន្លក  ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ និងទី២/ឈ្មោះ  ឆាត  រស្មី រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីបានឲ្យដឹងថាបន្ទាប់ពីបានសាកសួរ  ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេ លួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ  បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគងសហការ  ជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច  ខេត្តសៀមរាប ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page536 Page537 Page538 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×