ខេត្តត្បូងឃ្មុំ៖ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវ អតីតយុទ្ធជនទាំងអស់ ត្រូវបន្តចូលរួមថែរក្សា ការពារ តម្លៃ សន្តិភាព ដែលបងប្អូន តស៊ូរួមអាវុធជាមួយសម្ដេចហ៊ុន សែន ដែលខិតខំយកមកបាន ដោយលំបាក។
ក្នុងឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនសមាជិកអតីតយុទ្ធជន និងសាច់ញាតិទាំងអស់ គឺសម្ដេចទាំងទ្វេ មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជននោះទេ ហើយសម្តេចតេជោនឹកឃើញជានិច្ច ចំពោះអតីតកាលដែលធ្លាប់ប្រកៀកស្មារួមអាវុធជាមួយគ្នា ជាពិសេសម្តេចក៏ជាជនពិការដោយសារសង្គ្រាមម្នាក់ផងដែរ។
លោក ជាម ច័ន្ទសោភ័ណ មានប្រសាសន៏លើកឡើងថា ដោយសារគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្រ្គាមទាំងស្រុង ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ជាស្ថាបនិកសន្តិភាព ហើយអ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ប្រជាពលរដ្ឋរបស់យើងទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ហេតុនេះហេីយទើបយើងត្រូវអរគុណសន្តិភាព និងអរគុណនយោបាយឈ្នះ-ឈ្នះ។
លោក ជាម ច័ន្ទសោភ័ណ ក៏បានគូសបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយ នានា ដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន ឲ្យបានល្អប្រសើរជាបន្តបន្ទាប់។ ទន្ទឹមនេះ ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធ ជនកម្ពុជា បានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អតីតយុទ្ធ ជនកម្ពុជា របស់យើងផងដែរ៕SRP


ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៤នាក់បានរងរបួសក្នុងហេតុការណ៍រថយន្តចំនួន៣គ្រឿងបានបុកបន្តគ្នា។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅឃុំកណ្ដែក តាមបណ្ដោយផ្លូវជាតិលេខ៦ ស្រុកប្រាសាទបាគង។
ខេត្តបាត់ដំបង៖ភ្ជាប់នឹងសំណើរឱ្យលុបបំបាត់ វប្បធម៌ចោទស្មានៗនោះដែរ សម្ដេច ស ខេង ក៏បានស្នើឱ្យអ្នកចាញ់ឆ្នោត បង្កើតវប្បធម៌ស្វាគមន៍អ្នកឈ្នះ ដោយសម្ដេចបានពន្យល់ថា «ពីមុនយើងធ្វើសង្គ្រាមវាយគ្នា ប្រើកម្លាំងប្រដាប់អាវុធ អំពើហិង្សាដើម្បីឡើងកាន់អំណាច អាហ្នុងមិនមែនគូប្រកួតប្រជែងទេ គេហៅគូបក្ខដិបក្ឋ មានតែសម្លាប់គ្នាទៅវិញទៅមកទេ មានឯងអត់អញមានអញអត់ឯង។តែយើងមិនមែនគូបក្ខដិបក្ខទេ យើងជាគូប្រកួតប្រជែង។ គូប្រកួតប្រជែងប្រែមកថាចាញ់គឺសូមទទួលស្គាល់ថាចាញ់ ហើយអបអរអ្នកឈ្នះ ជូនពរអ្នកឈ្នះ ធ្វើការជាមួយគ្នា»។