ខេត្តត្បូងឃ្មុំ៖លោក ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍ សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ លើកតម្កើងសាមគ្គីភាពជាតិ និងស្រឡាញ់អាណិតប្រជាពលរដ្ឋ ដោយមិនមានការរើសអើងបែងចែក ដែលជាក់ស្តែងនោះ គឺការខិតខំប្រឹងប្រែង ប្រកបដោយការទទួលខុសត្រូវ របស់សម្តេច រហូតសង្គ្រោះបានអាយុជីវិតប្រជាពលរដ្ឋ រាប់សែននាក់ចេញពីវិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩។
លោកថ្លែងបែបនេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតនៅភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
លោក ហ៊ុន ម៉ាណែត បានលេីកឡេីងថា ទ្រព្យធំបំផុត របស់គណបក្សប្រជាជនកម្ពុជា គឺជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សូមអរគុណដល់ប្រជាពលរដ្ឋ ដែលបានគោរពស្រឡាញ់ សម្តេចតេជោ និងបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាក្នុងគ្រប់អាណត្តិនយោបាយ កន្លងមក ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះប្រជាពលរដ្ឋជាម្ចាស់ប្រទេស មានសិទ្ធិក្នុងការជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត។
លោក ហ៊ុន ម៉ាណែត ក៏បានលេីកឡើងថា យើងមានគណបក្សនយោបាយច្រើន ដែលបានចូលរួមនៅក្នុងការប្រកួតប្រជែង ប៉ុន្តែប្រជាពលរដ្ឋ នៅតែស្រឡាញ់ជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសង្គ្រោះ បម្រើ និងការពារប្រជាពលរដ្ឋ ដោយស្មោះត្រង់ក្នុងគ្រប់កាលៈទេសៈ ហើយជាគណបក្សដែលមានគោលនយោបាយ ច្បាស់លាស់ និងមានរចនាសម្ព័ន្ធចាត់តាំងយ៉ាងរឹងមាំពីថ្នាក់កណ្តាល រហូតដល់ថ្នាក់មូលដ្ឋាន ដែលអាចដឹងច្បាស់ និងដោះស្រាយ បានទាល់ពេលវេលានូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ហើយជាសក្ខីភាពជាក់ស្តែង គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រយ៉ាងលើសលប់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមកនេះ ដែលជាការផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំការអភិវឌ្ឍ រីកចម្រើននៅតាមមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យបានល្អប្រសើរឡើងបន្ថែមទៀតផងដែរ៕SRP



ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខ ទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។