ខេត្តកំពង់ធំ៖លោកអភិបាលខេត្តកំពង់ធំលោក ងួន រតនៈ បានស្នើដល់មន្ត្រីជំនាញ បន្តសហការជាមួយអាជ្ញាធរដែនដី នគរបាលយុត្តិធម៌ និងគណៈបញ្ជាការឯកភាពស្រុក/ឃុំ ត្រូវបន្តពង្រឹងនូវការអនុវត្តច្បាប់នេះ ឱ្យបានម៉ឹងម៉ាត់ តឹងរឹងបំផុត លើជនល្មើសដែលបានកាប់ទន្ទ្រានយកដីព្រៃសហគមន៍ដែលជាដីរបស់រដ្ឋ កាន់កាប់អាស្រ័យផល ព្រមទាំងធ្វើការដកហូតដោយស្របច្បាប់ ចំពោះព្រៃដែលទើបនឹងកាប់ គឺត្រូវតែដកហូតភ្លាម រីឯព្រៃដែលបានកាប់រុករានកន្លងមក យើងត្រូវធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ និងផលប៉ះពាល់ផ្សេងៗ។ លោកបន្តថា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើកិច្ចការងារនេះប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ថ្នាក់ស្រុក។
លោក ងួន រតនៈ បន្ថែមទៀតថា សហគមន៍វាលអូរក្តី មានការទទួលស្គាល់ពីប្រមុខរាជរដ្ឋាភិបាល និងប្រគល់សិទ្ធក្នុងការគ្រប់គ្រងជូនរដ្ឋបាលព្រៃឈើ និងសហគមន៍ ជាអ្នកមើលការខុសត្រូវ កុំឲ្យមានការបាត់បង់ ឬ ការកាប់ទន្ទ្រានពីជនល្មើសបន្តទៀត ដោយត្រូវកំណត់ព្រំប្រទល់រវាងដីរដ្ឋ និងដីប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ដើម្បីឈានទៅដល់ការធ្វើប័ណ្ណកម្មសិទ្ធលើដីរដ្ឋ ងាយស្រួលក្នុងការគ្រប់គ្រង និងងាយស្រួលនៅក្នុងការចាត់វិធានការ ទៅជនល្មើសទាំងឡាយ ដែលមានបំណង់កាប់ទន្ទ្រានយកដីព្រៃសហគមន៍។
ក្នុងពិធីរុក្ខទិវា នៅតំបន់ព្រៃសហគមន៍វាលអូរក្តី ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃម្សិលមិញ អភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ សូមចូលរួមដាំដើមឈើឲ្យបានគ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយការដាំកូនឈើនេះ ត្រូវមានការថែទាំ និងការពារឱ្យបានល្អ ចៀសវាងមានការបំភ្លេចបំផ្លាញ ដោយមនុស្ស ដោយសត្វ ឬក៏តាមធម្មជាតិផ្សេងទៀត។ សូមបញ្ជាក់ផងដែរថា កូនឈើដែលយកមកដាំនៅពេលនេះ មានកូនឈើ ៥ប្រភេទ រួមមាន ធ្នង់ គ្រញូង បេង គគីរ និងឈើទាល សរុបចំនួន ២៥០០ដើម លើផ្ទៃដីទំហំ ២ហិកតា៕SRP


ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចឧបត្ថម្ភថវិកា ចំនួន២ម៉ឺនដុល្លារ ជូនដល់ កីឡាករ ក្រាក់ សម្ផស្ប។
ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖តេលេក្រាម ដែលយកឈ្មោះនិងរូបសម្ដេចហ៊ុន សែន ទៅបង្កើត អាចកំណត់ថា ជាជនបរទេស ( ព្រោះសរសេរ English បានល្អ)។




