Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៣

សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភីចំនួន១៨៥នាក់​ ឱ្យយកចំណេះដឹង​ និងជំនាញទៅប្រើប្រាស់ ឱ្យមានប្រយោជន៍ដល់អង្គភាព​ និងសង្គមជាតិ។​

សម្ដេចថ្លែង​បែប​នេះ​ក្នុងពិធីសម្ពោធសមិទ្ធផល​ និងបិទវគ្គបណ្តុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម​ នៅព្រហស្បតិ៍នេះ ក្រោម​វត្តមាន​ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។​

សម្តេច​ស​ ខេង​ បានលើកឡើងថា ការងារបណ្តុះបណ្តាល មន្ត្រីនគរបាលជាតិគឺ ជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកទ្រឹស្តី បទពិសោធជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿន សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិ លើគ្រប់ វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈ បានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ។​

សម្តេច ក៏បាន​ថ្លែងកោតសរសើរ ចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភា នគរបាលកម្ពុជា និងសាលានគរបាល ភូមិភាគ​នានា​ ការវិវឌ្ឍរីកចម្រើននេះ បានឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាល នគរបាលជាតិ ក្នុងយុគសម័យ នៃសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាស់វៃបំផុតរបស់ សម្តេចហ៊ុន សែន។

សម្ដេច ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់​ ដែលបាន ចូលរួមចំណែកជាមួយ ក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា​ និងសាលានគរបាលជាតិភូមិភាគ​ ដែល​បាន​ដាក់សម្ពោធ រួមមាន ផ្លូវបេតុងប្រវែង២,០៣០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹកប្រវែង៥៥០ម៉ែត្រ គំនូសនិងផ្លាកសញ្ញាចរាចរ ដែលជាអំណោយរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អគារស្នាក់នៅ១ខ្នង ទូដាក់ សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៨០គ្រែ ដែលជាអំណោយរបស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អគារស្នាក់នៅ១ខ្នង ទូដាក់សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៨០គ្រែ ដែលជា អំណោយរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តារាងបាល់ទាត់ សួនច្បារ សួនរុក្ខជាតិ រុក្ខវិថី​ និង​សម្ភារៈគាំទ្រមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននានា​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៣

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈការព្យាករណ៍រាជរដ្ឋាភិបាលកម្ពុជាថ្មីអាចនឹងចាប់កំណើតនៅបំណាច់ខែសីហា ឆ្នាំ២០២៣ខាងមុខ។

សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយបងប្អូនជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍នេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៣

សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជំរុញការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប , សៀមរាប- ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា។

ការលើកទឹកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ម្សិលមិញ។

លោក ទូ ហ្វី(DU Fei)ប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន បានគោរពថ្លែងអំណរគុណសម្ដេចតេជោ នាយករដ្ឋមន្ត្រីដែលបានផ្ដល់កិត្តិយស ជាគណៈអធិបតី បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ ទៅក្រុងបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខា ក្របខ័ណ្ឌផ្លូវល្បឿនលឿន ភ្នំពេញទៅសៀមរាប , និងសៀមរាបទៅប៉ោយប៉ែត។

ឆ្លៀតក្នុងឱកាសនោះ លោក ទូហ្វី បានគោរពប្ដេជ្ញាចិត្ត ថាក្រុមហ៊ុននឹងជំរុញការ សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិតឲ្យបាន លឿន តាមដែលអាចធ្វើទៅបាន និងបញ្ជូនក្រុមអ្នកបច្ចេកទេស មកធ្វើការសិក្សា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង ការរីករាយជា មួយនឹងវត្តមានរបស់ ក្រុមហ៊ុន នៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើនជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ បានយ៉ាងជោគជ័យ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២៣

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាប មួយរូប ដែលបានដកកាំភ្លើងអាការបាញ់ជាង ១០ គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ត្រូវបានថ្នាក់ដឹកនាំដាក់ពិន័យដកស័ក្តិនិងព្យួការងារបណ្ដោះអាសន្ន។

នេះបើយោងតាមមន្ត្រីនគរបាល ជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃពុធនេះ។

មន្ត្រីនគរបាលជាន់នខ្ពស់ខេត្តសៀមរាបបានថ្លែងថា
ករណីនេះ ក្រោយកើតហេតុត្រូវបានឃាត់ខ្លួនជនបង្កភ្លាមៗ ហើយត្រូវបានបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ចំពោះករណីនេះត្រូវបានដកស័ក្តិនិងព្យួរការងារជាបណ្ដោះអាសន្ន ហើយបានសុំគោលការណ៍ទៅអគ្គស្នងការនគរបាលជាតិបន្តផងដែរ។ បច្ចុប្បន្នមន្ត្រីដែលបង្កនេះត្រូវបានបញ្ឈរជើង នៅការិយាល័យបុគ្គលិក ស្នងការនគរបាលខេត្តសៀមរាប ដោយរងចាំការសម្រេចពីថ្នាក់ដឹកនាំ។

បើតាមមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប ហេតុការណ៍ នេះឪពុកមា មិនបានប្ដឹងផ្ដល់ទៅលើក្មួយដែលជាមន្ត្រីនគរបាលផ្ទុះអាវុធនេះទេ។

សូមរំលឹកថា ហេតុការណ៍បានកើតឡើង វេលាម៉ោង១៩ និង៥៨នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្ថិតភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង។

ចំពោះករណីនេះ គឺផ្ដើមចេញ មានទំនាស់ពាក្យសម្តីជាមួយឪពុកមារបស់ខ្លួន ធ្វើឲ្យមន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ ខេត្តសៀមរាបមួយរូប បានដកអាវុធបាញ់ចូលក្នុងផ្ទះជាង១០គ្រាប់ បន្ទាប់ពីផឹកស្រាស្រវឹង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ឈ្មោះលួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលីសអន្តរាគមន៍ស្នងការខេត្តសៀមរាប បានប្រើអាវុធកាំភ្លើងAk៤៧ ដោយបានបាញ់ជាង១០គ្រាប់ុំ

របាយការណ៍ដដែលបន្តថា នៅមុនពេលកើតហេតុ ជនបង្ក បានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំ ភូមិកើតហេតុខាងលើ។ ក្រោយទាស់ពាក្យសម្ដី ឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមក ក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើង វែងប្រភេទ អាកា៤៧ មកជាមួយផង។ បន្ទាប់ពីមកដល់ ជនបង្កបានយកកាំភ្លើងបាញ់គំរាម ឪពុកមា ជាច្រើនគ្រាប់។ បន្ទាប់ពីធ្វើសកម្មភាព ជនសង្ស័យត្រូវបានខាងស្នងការខេត្តសៀមរាបឃាត់ខ្លួន យកទៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២៣

ខេត្តសៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប និងកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើជីក្រែង បានបង្ក្រាបគោយន្តកន្ត្រៃមួយគ្រឿងដឹកឈើដោយខុសច្បាប់។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកមុ៉ងប៊ុនលីម បានថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍ថា ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច និយាមកា( 434606, 1447767)ភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រៃង ខេត្តសៀមរាប។

រដ្ឋបាលព្រៃឈើសៀមរាបបន្តថា ក្រោយពីបានធ្វើការវាស់វែង រកឃើញឈើល្មើសច្បាប់ ឈើអារប្រភេទចំបក់ចំនួន ២៣៨សន្លឹក ស្នើ៣,៦២២ម៉ែត្រត្រីគុណ។

វត្ថុតាងរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ភូមិសាលាឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

យោតាមប្រភពពីសមត្ថកិច្ច នៅកន្លែងបង្ក្រាប បានអោដឹងថា ចំពោះវត្ថុតាងបទល្មើសព្រៃឈើនេះ ត្រូវបានគេស្គាល់ឈ្មោះថា ម៉ៅ ជា ភេទប្រុស អាយុ ២៧ឆ្នាំទីលំនៅ ភូមិព្រៃធំ ឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២៣

សម្តេចតេជោហ៊ុន សែន បានស្នើដល់ភាគីវៀតណាម ជួយចាប់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្សពួកបញ្ជូនមកកម្ពុជា ខណៈពួកទាំងនោះប្រកាស ប្រើលិខិតឆ្លងដែនរបស់បារាំងចូលមកវៀតណាម តែពួកគេទាំងមានដីការដើម្បីចាប់ខ្លួនរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាម សូមប្រយ័ត្ន កុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេស ដែលមានបំណងចូលមកប្រទេសវៀតណាម។

សម្ដេចតេជោបានបញ្ជាក់ថា បើបុគ្គលនោះចូលមកប្រទេសវៀតណាម សូមចាប់ប្រគល់ឱ្យកម្ពុជា។

សម្ដេចហ៊ុន សែន ស្នើភាគីវៀតណាមបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានតភ្ជាប់ផ្លូវល្បឿនលឿន នៅថ្ងៃពុធនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៣

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ ពិសេសលោកយាយ​ លោកតា​ចាស់ៗ ក្នុងស្ថានភាពអាកាសធាតុ មានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត និងត្រូវសម្រាន្តក្នុងមុង។ លោកក៏បានសូមជូនពរលោកយាយ លោកតា​បងប្អូនទាំងអស់ មានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍​។
​
លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់ លោកយាយ លោកតា​ និងប្រជាពលរដ្ឋ​ទាំងអស់សូមបន្តអប់រំណែនាំ កូនចៅ​ឱ្យ​បានយល់ដឹងអំពីសារៈសំខាន់នៃសន្តិភាព​ ដែលសម្ដេចហ៊ុន សែន បានខិតខំប្រឹងប្រែងរកបាន​មក​ដោយលំបាក។ ដូច្នេះ​យេីង​ត្រូវ​អរគុណសន្តិភាព អរគុណ សម្ដេចតេជោ ហ៊ុន សែន ពោលគឺ​ត្រូវ​ប្តេជ្ញាថែរក្សាការពារ មរតកសន្តិភាពសម្ដេចតេជោ ឱ្យ​បាន​ឋិតថេរគង់វង្ស ហើយប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំកម្ពុជា វិលទៅរកគ្រោះមហន្តរាយ សារជាថ្មីទៀត​នោះ​។

លោកអ៊ុន ចាន់ដា រំលឹកដល់ពលរដ្ឋយ៉ាងដួច្នេះក្នុងឱកាសនាំយកអំណោយ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត​ ចែក​ជូនពលរដ្ឋងាយរងគ្រោះ​ជីវភាព​ខ្វះខាត ៣០០គ្រួសារ នៅស្រុកជើងព្រៃ នៅថ្ងៃអង្គានេះ។

លោក អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ  ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជូនដល់លោកយាយ លោកតា​ ប្រជាពលរដ្ឋ​ ដោយក្តីនឹករលឹក និងអាណិតអាសូរ ជាទីបំផុត  ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ  ហើយតែងបានចាត់តំណាង ឱ្យ​ចុះអន្តរាគមន៍ ជួយសម្រាល ទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល”។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកយាយ លោកតា​ បងប្អូន​ប្រជាពលរដ្ឋ​ ងាយរងគ្រោះ ទាំង ៣០០គ្រួសារ ដោយ​ក្នុង ១គ្រួសារ ទទួលបាន៖ – អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មី ១កេស,  ទឹកស៊ីអ៊ីវ ១យួរ,  ត្រីខ ១០កំប៉ុង , ឃីត ១កញ្ចប់ និងថវិកា ៣០,០០០ រៀល។ លោកអ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តផ្តៅជុំ នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ និងបច្ច័យ មួយចំនួនផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងកងរាវុធហត្ថស្រុកអង្គរជុំឃាត់ខ្លួន ករណី​ហឹង្សា​ដោយមាន​ស្ថានទំងន់ទោស។

កការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ​២០២៣ នៅចំណុចភូមិស្លាត ឃុំស្រែខ្វាវ ស្រុក​អង្គរជុំ។

ជនសង្ស័យមានឈ្មោះ ហឿ ហួម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិដូនមៀវ ឃុំគោល ស្រុក​អង្គរជុំ។

តាមរបាយការណ៍ របស់មន្រីកងរាវុធហត្ថមូលដ្ឋានស្រុកអង្គរជុំ បានបង្ហាញថា ករណីនេះមុនពេលកើតហេតុ បុរសម្នាក់កំពុងដើរដឹកសត្វគោ ហើយបានជេរសត្វគោ ស្រាប់តែបងថ្លៃ យល់ថាប្អូនថ្លៃបានជេរខ្លួន ក៏បានយកពូថៅ មកកាប់ជាច្រើនពូថៅតែម្ដង។

ជនរងគ្រោះ​ឈ្មោះ ហាក់ ជ្រឹក ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិដូនមៀវ ឃុំគោល ស្រុក​អង្គរជុំ (ត្រូវជាប្អូនថ្លៃ) របួសធ្ងន់​ បញ្ជូនមកព្យាបាលនៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជុំ។

ករណីនេះមូលហេតុ​៖ ជនរងគ្រោះ​ទៅដេញគោមកផ្ទះហើយជេរគោ ជនសង្ស័យ​ខឹងថាជនរងគ្រោះជេរមកលើគាត់ក៏យកពូថៅកាប់តែម្ដង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៣

ខេត្តសៀមរាប៖មានការលើកឡើងថាដីព្រៃរបស់រដ្ឋ រាប់សិបហិកតា ត្រូវបានគ្រឿងចក្រ អិចស្ការទ័រ វាយកម្ទេច ដោយព្រៃតូចធំ អោយរាបដល់ដីស្ទើគ្មានសល់ ស្ថិតនៅចំណុច ភូមិរុងរឿង និងភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ ករណីបែបនេះគេនៅពុំទាន់ឃើញអាជ្ញាធរជំនាញពាក់ព័ន្ធចុះទៅធ្វើការទប់ស្កាត់នៅឡើយទេ។

យោងតាមប្រភពបានបង្ហើបថា ការដែលក្រុមគ្រឿងចក្រចូលទៅវាយដីព្រៃរបស់រដ្ឋ នៅចំណុចខាងលើ បានយ៉ាងសុកស្រួលបែបនេះ គេសង្ស័យថាមានមេការរត់ការ ជាមួយមន្ត្រីជំនាញនិងអង្គភាពពាក់ព័ន្ទ ដើម្បូលាក់បាំងនិងកុំឲ្យចុះបង្ក្រាប។

បើតាមលិខិតមួយ របស់មេបញ្ជាការកងពោះធំអន្តរាគមន៍លេខ ២ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ គោរពជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

កម្មវត្ថុ៖ ស្នើសុំដីទំហំ៤៩៩២ ហិចតា ដែលស្ថិតនៅក្នុងភូមិរុងរឿង និងភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

តបតាមកម្មវត្ថុដូចបានជម្រាបជូនខាងលើ ខ្ញុំបាទមានកិត្តយស សូមគោរពជម្រាបជូន សម្តេច ពិជ័យសេនា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ដើម្បីធានាឲ្យខឿនការពារជាតិ ក្នុងទិសទី២ យោធភូមិភាគទី៤ ដែលកន្លងមក កងពលធំអន្តរាគមន៍លេខ២ បានការពារគ្រប់គ្រងផ្ទៃដីទំហំ ខាងលើចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់សព្វថ្ងៃ និងបានកសាងទីលានបាញ់គ្រាប់ពិត ធានា ដល់ការហ្វឹកហ្វឺន កសាងទីបញ្ជាការកណ្ដាល យុទ្ធសាស្តធានាបញ្ញា លើទិសទី២ យោធភូមិភាគ ទី៤ ធានាលើប្រៀបការពារជាតិ និងបែងចែកជូនគ្រួសារកងទ័ព ដើម្បីផ្គត់ផ្គង់ជីវភាពបន្ថែម។ ហើយផ្ទៃដីខាងលើនេះ កងពលធំអន្តរាគមន៍លេខ២ មិនទាន់បានកសាងឯកសារបំពេញ បែបបទផ្លូវច្បាប់នៅឡើយ។ ដើម្បីធានាផ្លូវច្បាប់រឹងមាំ កងពលធំអន្តរាគមន៍លេខ២ សម្រេចរៀបចំផែនទីគោល និងសំណើរ ដើម្បីគោរពជូនពិនិត្យ សម្រេច និងផ្តល់មតិ ណែនាំ ដ៏ខ្ពង់ខ្ពស់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៣

សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់បណ្ដាអភិបាលខេត្ត និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ត្រូវទប់ស្កាត់ ឱ្យបានពីការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់ នៅតាមខេត្តរបស់ខ្លួន ខណៈនាពេលកន្លងទៅ មានក្រុមមេខ្យល់ បានបង្កើតក្រុមមនុស្សទៅទន្រ្ទានដីឯកជន និងដីរបស់រដ្ឋ។

សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹងថា នរណានៅពីក្រោយ ក្នុងការដឹកនាំពលរដ្ឋ ទៅកាប់រុករាន ទន្រ្ទានដីរដ្ឋ និងដីឯកជននេះរួចហើយ។

សម្ដេចក៏ណែនាំទៅដល់ មន្រ្ដីរាជការ បើសិនមានការពាក់ព័ន្ធត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះបើរកឃើញថា មានជាប់ពាក់ព័ន្ធនឹងអនុវត្តច្បាប់ដោយមិនលើកលែងឡើយ។

សម្ដេចហ៊ុន សែន ថ្លែងដាក់បទបញ្ជាយ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទ យុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សវិជ្ជាជីវៈតុលាការជិត២ពាន់នាក់នៅថ្ងៃអង្គារនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៣

ខេត្តសៀមរាប៖មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ខេត្តសៀមរាបមួយរូប បានដកអាវុធបាញ់ចូលក្នុងផ្ទះជាង១០គ្រាប់ បន្ទាប់ពីផឹកស្រាស្រវឹង ហើយមានទំនាស់ពាក្យសម្តីជាមួយឪពុកមារបស់ខ្លួន។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១៩ និង៥៨នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្ថិតភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ឈ្មោះលួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលីសអន្តរាគមន៍ស្នងការខេត្តសៀមរាប បានប្រើអាវុធកាំភ្លើងAk៤៧ ដោយបានបាញ់ជាង១០គ្រាប់ុំ

របាយការណ៍ដដែលបន្តថា នៅមុនពេលកើតហេតុ ជនបង្ក បានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំ ភូមិកើតហេតុខាងលើ។ ក្រោយទាស់ពាក្យសម្ដី ឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមក ក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើង វែងប្រភេទ អាកា៤៧ មកជាមួយផង។ បន្ទាប់ពីមកដល់ ជនបង្កបានយកកាំភ្លើងបាញ់គំរាម ឪពុកមា ជាច្រើនគ្រាប់។ បន្ទាប់ពីធ្វើសកម្មភាព ជនសង្ស័យត្រូវបានខាងស្នងការខេត្តសៀមរាបឃាត់ខ្លួន យកទៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

អង្គភាព សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការប៉ូលិសខេត្តសៀមរាបនៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៣

ខេត្តសៀមរាប៖យុវជនចំនួន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា។

ករណីហិង្សា បានកើតឡើង នៅវេលាម៉ោង២យប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

នគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ..ម វ..ស..ទ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ គ្មាន មានទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ជិះម៉ូតូម៉ាកzoomer-x ពណ៍ស ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ សៀមរាប 1X-5684 ដោយជិះចេញ ពីកន្លែងរោងការ របស់មិត្តភ័ក្ក ក្នុងភូមិបឹងដូនប៉ា ដោយឌុបមិត្តភ័ក្រ ២នាក់ ទៅទិញបារី។

នគរបាលបន្តថាខណ:ជនរងគ្រោះជិះម៉ូតូត្រឡប់មកដល់កន្លែងរោងការវិញ ស្រាប់តែមាន ជនសង្ស័យ ១ក្រុម មិនស្គាល់អត្តសញ្ញ្ញាណ មានគ្នាប្រហែល ១០នាក់ ជិះម៉ូតូ ៦គ្រឿង បានធ្វេីសកម្មភាព ចុះពីលេីម៉ូតូ កាន់ដាវ កាំបិតខ្វែវ និងពូថៅ ដេញកាប់មកលើ ជនរងគ្រោះ ត្រូវចំស្មារខាងស្តាំ បណ្តាលអោយរងរបួស ដេរចំនួន៧ថ្នេរ និងចំថ្ងាសលេីចិញ្ចើមខាងស្តាំ ហេីមដាច់រលាត់ ឯមិត្តភ័ក្រ២នាក់ទៀត បានរត់គេចផុត។

នគរបាលបន្តទៀតថាក្រោយមកក្រុមជនបង្ក បាននាំគ្នាកាប់ម៉ូតូ របស់ជនរងគ្រោះ បណ្តាលអោយខូចខាតទាំងស្រុង ហើយក្រុមជនសង្ស័យ បាននាំគ្នារត់គេចខ្លួន ក៏ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ និងតម្រួតបទបញ្ជា ឃាត់ម្នាក់ ឈ្មោះ សុខ មេសា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ បុគ្គលិកមីហិរ មានទីលំនៅបច្ចុប្បន្ន នៅភូមិតាភុល សង្កាត់ស្វាយដង្គំ  ក្រុងសៀមរាប ប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការសាកសួរ នឹងឈានដល់ការឃាត់ខ្លួនបានម្នាក់ទៀត ឈ្មោះសួស ស៊ូ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

នគរបាលបានសងស្រង់សម្ដី ចម្លើយសារភាពរបស់ជនសង្ស័យ ទាំង២នាក់ថា៖ រូបខ្លួនទាំង០២នាក់ និងបក្សពួក ពិតជាបានធ្វើសកម្មភាព នេះពិតប្រាកដមែន ដោយខណៈពេលដែលរូបខ្លួនទាំង២នាក់ និងបក្សពួក កំពុងអង្គុយលេងនៅស្ពានរោករ៉ាក មានគ្នាប្រហែល ១០នាក់ ប៉ុន្តែបក្សពួកទាំងអស់នោះ ពួកខ្លួនមិនស្គាល់ឈ្មោះទេ ព្រោះទើបនិងជួបគ្នានៅស្ពានរ៉ោករ៉ាកលើកទី១ ពេលកំពុងអង្គុយលេង ស្រាប់តែក្រុមជនរងគ្រោះ ជិះម៉ូតូមក ហើយជេរប្រមាថ រកកាប់ ទើបពួកខ្លួនខឹង ក៏ជិះម៉ូតូដេញតាម ដោយពេលនោះ បក្សពួក ដែលទើបនិងស្គាល់នោះ មានកាន់ដាវឆ្នៃ ១ដើម កាំបិតតាំងតោ ១ និងពូថៅ១។ ចំណែកពួកខ្លួនទាំង ២នាក់ ជាអ្នកឌុប នៅពេលតាមទៅដល់ចំណុចផ្លូវ ៦០ម៉ែត្រ កែងតូបលក់អីវ៉ាន់ ស្រាប់តែជនរងគ្រោះ ដែលជិះ ម៉ូតូ Zoomer-x បានដួលម៉ូតូ ទើបបក្សពួករបស់ពួកខ្លួន កាប់ទៅជនរងគ្រោះបណ្តាលឲ្យរងរបួស និងកាប់ម៉ូតូបណ្តាលឲ្យខូចខាតទាំងស្រុង ហើយពួកខ្លួនទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែក បក្សពួកផ្សេងទៀត បានរត់គេចខ្លួនអស់។

ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន២គ្រឿង .ដាវកែឆ្នៃ១ដេីម និងពូថៅ១។ បច្ចុប្បន្ន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page154 Page155 Page156 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា ចុះផ្សាយថ្ងៃទី ៣ កុម្ភៈ ២០២៦
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×