Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២០

ខេត្តសៀមរាប៖អំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃបំផុត ដោយមនុស្សពីរនាក់ធ្វើសកម្មភាពកាប់ទៅលើមនុស្សមួយក្រុមទៀតបណ្ដាលឲ្យស្លាប់និងរងរបួសធ្ងន់ស្រាល។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម៉ែត្រ) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចក្នុងហេតការណ៍បានឲ្យដឹងថា
ករណីឃាតកម្មនេះបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ(អត់ចាំស្លាកលេខ) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា០៥នាក់ ជិះម៉ូតូចំនួន០៣គ្រឿង។
ជនរងគ្រោះរួមមាន៖
១,ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ស្លាប់)។
២,ឈ្មោះចៅ ចាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប (របួសធ្ងន់)។
៣,ឈ្មោះភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (របួសស្រាល)។
៤,ឈ្មោះចៅ ចេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(គ្មានរបួស)។
៥,ឈ្មោះធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(គ្មានរបួស)។
សមត្ថកិច្ចបញ្ជាក់ថាករណីនេះនៅពុំទាន់ដឹងមូលហេតុនៅឡើុយទេ។ ទោះយ៉ាង
សមត្ថកិច្ចកំពុងចុះស្រាវជ្រាវ សើុបអង្កេតតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថាសាកសពជនរងគ្រោះ ត្រូវបានយកត្រូវតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករបួសត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យ សឹង រិទ្ធីរ៉េត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តសៀមរាប៖ការប្រកួតមាន់អាំងឆ្ងាញ់សៀមរាប ដោយពិធីនេះមានចុងភៅមកពីតំណាង១២ក្រុង. ស្រុក បានចូលរួម ជាលទ្ធផលក្រុមចុងភៅតំណាងមកពីស្រុកបន្ទាយស្រីជាប់ចំណាត់ថ្នាក់លេខ១ ,លេខ២ បានទៅស្រុកសូទ្រនិគម និងក្រុងសៀមរាបចំណាត់ថ្នាក់លេខ៣។
សម្រាប់ពានរង្វាន់ក្នុងការប្រកួត៖
ក្រុមលេខ១ ទទួលបានពាន ១, ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ២លានរៀល,
ក្រុមលេខ២ ទទួលបានពាន១ ,ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១.៥លានរៀល និងក្រុមលេខ៣ ទទួលបានពាន ១, ប័ណ្ណសរ សើរ ១និងទឹកប្រាក់១លាន។

ពិធីធ្វើនាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប, លោក អុឹង ហឿន ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប និងលោកជំទាវ, លោក ទៀ សីហា អភិបាល ខេត្តសៀមរាប និងលោកជំទាវនិងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។
សូមរំលឹកថាកម្មវិធីប្រកួតមាន់អាំងឆ្ងាញ់សៀមរាបនេះ ជាពិធីដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីទាំង៩ របស់កម្មវិធី ” សម្រាកសៀមរាប ” ហើយក៏ជាវិញ្ញសារដ៏សំខាន់មួយ ក្នុងការស្វែងរកអត្តសញ្ញាណម្ហូបដែលមានរសជាតិឆ្ងាញ់( ម្ហូបប្រចាំត្រកូល ) នៅក្នុងខេត្តសៀមរាប។ តាមការពិនិត្យ វាយតម្លៃ និងការដាក់ពិន្ទុ:ពីសមាគមន៍ចុងភៅកម្ពុជា។ ដែលការដាក់ពិន្ទុ:នោះបានផ្អែកលើរបៀបចម្អិន រស់ជាតិ សោភណ្ឌភាព និងការប្រើរយ:ពេលខ្លី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តសៀមរាប៖ក្រុមមន្ត្រីពាក់ព័ន្ធខេត្តសៀមរាបនារសៀលថ្ងៃពុធថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ នៅភោជនីយដ្ឋាន ខេ ដែលស្ថិតនៅផ្លូវជន្លង់ សង្កាត់សាលាកំរើក ខេត្តសៀមរាប។

ជាមួយគ្នានេះក្រុមមន្ត្រីបានអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់រួមគ្នាក្នុងការទប់ស្កាត់ការីករាលដាលកូវីត-19 តាមរយៈ ការរៀបចំបុគ្គលិកចាំវាស់កំដៅ ការលាងសម្អាតដៃដោយអាកុលឬជែលអោយបានញឹកញាប់ បុគ្គលិកត្រូវពាក់ម៉ាស់ជាប្រចាំក្នុងពេលបំពេញការងារ និងការរក្សាឱ្យបានគម្លាតបុគ្គល និងគម្លាតសង្គម ដែលជាវិធានសុវត្ថិភាពសម្រាប់អាជីវកម្ម និងប្រជាពលរដ្ឋទូទៅ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕SRP










Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តសៀមរាប៖យុវជនម្នាក់មិនខិតខំរៀនបែជាលួចកាច់សោរកម៉ូតូ ត្រូវបាននគរបាលសង្កាត់ជ្រាវធ្វើការឃាត់ខ្លួន។
ការឃាត់ខ្លួននេះនៅថ្ងែទី១៨ខែសីហាឆ្នាំ២០២០នៅក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប។
ជនសង្ស័យឈ្មោះរី ហ្វីន ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប។ ដោយបានលួចម៉ូតូនៅថ្ងៃទី១៨ខែសីហាម្សិលមិញនៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំណែកជនរងគ្រោះជាគ្រូបង្រៀន នៅក្នុងកន្លែងអង្គការមួយកន្លែង។
បើតាមសមត្ថកិច្ចថាករណីនេះបញ្ជូនសំណុំរភងទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប់។ ចំណែកវត្ថុតាង(ម៉ូតូ) បានធ្វើការប្រគល់ជូនជនរងគ្រោះ យកទៅប្រើប្រាស់វិញ។
សូមរំលឹកថានគរបាលក្រុងសៀមរាប តែងតែអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ អង្គការ គ្រប់អង្គភាពស្ថាប័ន មេត្តាទិញសោរសុវត្ថិភាពចាក់បន្ថែមលើសោរក ចៀសវាងការបាត់បង់ ដោយការធ្វេសប្រហែសណាមួយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តសៀមរាប៖លោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា នាយរងការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការខេត្តសៀមរាប បាន
ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង៣០នាទីនៅខាងកើត ផ្សារលេីធំថ្មី នៃក្រុងសៀមរាប បណ្តាលអោយរបួសធ្ងន់បាក់ឆ្អឹងជំនី ៦កាំ ដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេឌីខែរ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន ស្នងការរងទទួលការិយាល័យផ្សព្វផ្សាយអប់រំ នៅសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា នៅមន្ទីរពេទ្យផងដែរ។
លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន  បានមានមតិផ្តាំផ្ញើសួរសុខទុក្ខ ចំពោះលោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា និងក្រុមគ្រួសារព្រមទាំង នាំយកកន្រ្តកផ្លែឈើ ថវិកា ឧបត្ថម្ភផងដែរ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន ក៏បានណែនាំដល់លោកវរសេនីយ៍ទោ អោយខិតខំយកចិត្តទុកដាក់ព្យាបាលជំងឺនិងជូនពរអោយឆាប់ជាសះស្បើយ ដេីម្បីឆាប់បានវិលត្រឡប់មកបំពេញភារកិច្ចជូនជាតិមាតុភូមិវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តព្រៃវែង៖លោក ថន ហួន នាយប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានបំភ្លឺថាមិនមានជល់មាន់ប្រចាំថ្ងៃទេគឺក្រុមនេះតែងតែលួចលេង បិតបាំងពីភ្នែកសមត្ថកិច្ច ម្តងកន្លែងនេះម្តងកន្លែងនោះតែប៉ុណ្ណោះ។

លោកមេប៉ុស្តិ៍បញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះនៅចំពោះមុខ លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ ក្នុងកិច្ចប្រជុំជាមួយនិងរដ្ឋបាលប៉ុស្តិ៍ បន្ទាប់ពីរមានបណ្ដាញសារព័ត៌មានផ្សព្វផ្សាយថាមានទីតាំងសង្វៀនជល់មាន់នៅចំណុចប្រឡាយព្រំប្រទល់ ភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ។

សូមបញ្ជាក់ថានៅព្រឹកមិញនេះ លោក អ៊ុង ផាន ក៏បានចុះទៅដល់ទីតាំងជល់មាន់ខាងលើផងដែរ។
លោកអធិការក៏បានសាកសួរដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ តំបន់នោះដោយពួកប្រាប់ថាក្រុមជល់មាន់តែងតែលួចលេងម្តងកន្លែងនេះ ម្តងកន្លងនោះ ដូចដែលលោកនាយប៉ុស្តិ៍បានលើកឡើងពិតប្រាកដមែន។

ប្រជាពលរដ្ឋបានបំភ្លឺថានៅថ្ងៃម្សិលមិញ ខណ: ពួកគេរៀបចំលេង ក៏មានអ្នកសារព័ត៌មាន មកថត ក៏បែកគ្នាអស់ទៅ ដោយមិនទាន់បានលេងនៅឡើយទេ។

ទោះយ៉ាងណាលោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ បានលើកថាលោករីករាយនឹងសហការជាមួយ សារព័ត៌មានអោយតែច្បាស់សូមរាយការណ៍ មកលោកនឹងចុះបង្ក្រាបមិនញញើតឡើយអោយតែអ្វីដែលខុសច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

សម្ដចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កាលណាប្រទេសមានសង្គ្រាមហើយ អ្នកដែលគ្រោះថ្នាក់មុនគេគឺប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋត្រូវការពារសន្ដិភាពឲ្យបាន ព្រោះសន្ដិភាព មានតម្លៃណាស់។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានដែកបេឡេតិ៍ ចំនួន ០១ខ្សែ ប្រវែង១២៦ម៉ែត្រ និងអគារសិក្សា ចំនួន ២ខ្នង នៅក្នុងសាលាបឋមសិក្សាស្វាយព្រៃ និងអនុវិទ្យាល័យកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។

សម្ដេចក្រឡាហោម រំលឹកថា សន្ដិភាព គឺជាសេចក្ដីត្រូវការចាំបាច់ ដោយមិនអាចខ្វះបាន ខណៈសន្ដិភាពបង្កលក្ខណៈឲ្យមានការអភិវឌ្ឍ។ ហើយប្រជាពលរដ្ឋត្រូវការពារ សន្ដិភាពឲ្យបាន ព្រោះសន្ដិភាពមានតម្លៃណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «កាលណាមានសង្គ្រាម អ្នកដែលមានគ្រោះថ្នាក់ជាងគេ គឺប្រជាពលរដ្ឋ ប្រទេសណាក៏ដោយ ស្រុកណាក៏ដោយ អ្នកដែលគ្រោះថ្នាក់បាត់បង់ជីវិតរងគ្រោះមុនគេ គឺប្រជាពលរដ្ឋ ទោះបីប្រទេសគោរពសិទ្ធិមនុស្សក៏ដោយ នៅពេលសង្គ្រាមកើតឡើង គឺប្រើគ្រប់មធ្យោបាយ ដើម្បីយកឈ្នះសង្គ្រាម។ ដូច្នេះមិនគិតថា រំលោភសិទ្ធិមនុស្ស ឬមិនរំលោភទេ? បាញ់គឺបាញ់ហើយ»។

សម្ដេចក្រឡាហោម បន្ដថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ទោះបីនៅក្នុងតម្លៃណាក៏ដោយ គឺត្រូវរក្សាសន្ដិភាពឲ្យបាន ចង់និយាយបានថា «ដើម្បីសន្ដិភាព យើងហ៊ានចំណាយ ហ៊ានលះបង់ ដើម្បីរក្សាសន្ដិភាព»។ សម្ដេចក្រឡាហោម បន្តទៀតថា ដូច្នេះប្រជាពលរដ្ឋខ្មែរត្រូវរួបរួមគ្នាការពារសន្ដិភាព ព្រោះមានសន្ដិភាពទើបអាចកសាងប្រទេសបានដោយងាយស្រួល បើគ្មានសន្ដិភាព មិនអាចកសាងប្រទេសជាតិបានឡើយ។

ជាងនេះទៅទៀត សម្តេច បានលើកឡើងថា រាជរដ្ឋាភិបាលមួយខ្លាំងបាន រដ្ឋាភិបាលនោះ អាស្រ័យដោយប្រជាពលរដ្ឋគាំទ្រ បើរដ្ឋាភិបាលគ្មានប្រជាពលរដ្ឋគាំទ្រ រដ្ឋាភិបាលនោះ មិនខ្លាំងទេ។ សម្ដេចថា ក្នុងបរិបទនេះ កម្ពុជាប្រកាន់យករបបប្រជាធិតេយ្យសេរីពហុបក្ស ដើម្បីគាំទ្រកម្មវិធីនយោបាយ រដ្ឋាភិបាលរបស់គណបក្សខ្លួន ដូច្នេះ ការខិតខំដើម្បីកសាងអំពើល្អជាមួយប្រជាពលរដ្ឋ និងការជួយដោះស្រាយបញ្ហា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាកិច្ចដ៏ចំបង និងសំខាន់បំផុត ឬក៏អាចនិយាយថា ការកសាងប្រព័ន្ធយុត្តិធម៌ ដើម្បីធ្វើឲ្យស្រុកទេសមានស្ថេរភាពយូរអង្វែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២០

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងបួសធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៨ខែសីហា ឆ្នាំ២០២០
ម៉ោង២០និង២០នាទី ចំណុចផ្លូវជាតិលេខ៦ចំណុចគីឡូម៉ែត្រលេខ327_328ភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ម៉ូតូទីមួយម៉ាក ហុងដាក្លិច ពណ៌ស្លែ ផលិតឆ្នាំ2019ពាក់ស្លាកលេខលេខសៀមរាប1AC30 68 បើកបរដោយឈ្មោះយៀម យ៉េង ភេទប្រុសអាយុ34ឆ្នាំ(មានមួកសុវត្ថិភាព) នៅភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប រងរបួសធ្ងន់ ដឹកឈ្មោះវ៉ង់ សីហា ភេទប្រុស អាយុ32ឆ្នាំ (អត់មួកសុវត្ថិភាព)នៅភូមិជាមួយគ្នា របួសស្រាល បើកបរទិសដៅពីត្បូងបត់ទៅលិចបានបុកជាមួយម៉ូតូម៉ាហុងដាឌ្រីមផលិតឆ្នាំ2015 ពណ៌ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1K5824 បើកបរដោយឈ្មោះង៉ែ ប៊ុនធឿន ភេទប្រុស អាយុ៥០ឆ្នាំនៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប (អត់មួកសុវត្ថិភាព ស្លាប់បើកបរទិសដៅពីលិចទៅកើត។ម៉ូតូខូចខាតទាំង២គ្រឿងធ្ងន់។

បើតាមសមត្ថកិច្ចថមូលហេតុអ្នកបើកបរម៉ូតូម៉ាកហុងដាក្លិចបើកបរចេញពីផ្លូវតូចខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងនិងយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។សាកសពប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ សីហា ២០២០

ខេត្តសៀមរាប៖នារីពីរនាក់បានរងរបួសធ្ងន់ខណ:កំពុងជិះម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវបានរថយន្តបុកចំពេញទំហឹង។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៣និង៤០រសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ ត្រង់ចំណុចទល់មុខផ្ទះឈ្មោះតាន់ ធុល ស្ថិតនៅក្នុងភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែតលេខ ២៥១-២៥២លើផ្លូវជាតិលេខ៦។

មន្ត្រីស្រុកជីក្រែងបានឲ្យដឹងថាករណីនេះរថយន្តម៉ាកLEXUS.LS4.60Lពាក់ស្លាកលេខខេមរភូមិន្ទ០១:២-៨៥៥៤ប្រភេទទេសចរណ៍ ពណ៌ខ្មៅអ្នកបើកបរមិស្គាល់អត្តសញាណ ទិសដៅពីកើតទៅលិចបានបុកម៉តូម៉ាកហុងដាឌ្រីមសេ១២៥ផលិតឆ្នាំ២០១៧ពាក់ស្លាកលេខសៀមរាប១Y-៧១១៨ពណ៌ខ្មៅ អ្នកបើកបរឈ្មោះផុនហេង ភេទស្រីអាយុ២៣ឆ្នាំទីលំនៅភូមិតាយ៉ុន ឃុំស្ពានស្ពានត្នោត ស្រុកជីក្រែង អ្នកបើកម៉ូតូពាក់មួកសុវត្ថិភាពរបួសធ្ងន់ ឌុបប្អូនឈ្មោះ តឿ ធី ភេទស្រីអាយុ១៣ឆ្នាំពាក់មួកសុវត្ថិភាពរបួសធ្ងន់។ទិសដៅពីត្បូងទៅជើង។ចំណែកម៉ូតូខូចខាតធ្ងន់និងរថយន្តមួយគ្រឿងមធ្យម។

មន្ត្រីបានបន្តថាមូលហេតុ អ្នកជិះម៉ូតូឆ្លងកាត់ផ្លូវមិនប្រុងប្រយ័ត្ន និងរថយន្តបើកបរល្បឿនលឿន។មន្ត្រីបានបន្ថែមថាក្រោយពេលកើតហេតុអ្នកបើករថយន្តរត់គេចពីកន្លែងកើតហេតុ។ប៉ុន្តែសមត្ថកិច្ចតាមចាប់បាននៅក្នុងវត្តខ្នាធ្នង់ស្ថិតនៅភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។ បើតាមមន្ត្រីថាអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន។ប៉ុន្តែឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ទិតវាសនា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅរាជធានីភ្នំពេញ នៅចំណុចវាលស្រែខាងលិចវត្ត។ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅអធិការនគរបាលស្រុកដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
១៨ សីហា ២០២០

ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាបបានបំបែកសំណុំរឿងករណីឃាតកម្មវាយសម្លាប់បងថ្លៃរបស់ខ្លួន កាលពីជាង ១ឆ្នាំមុន ក្រោយរត់ទៅសម្ងំលាក់ខ្លួននៅខេត្តពោធិ៍សាត់។ ការចាប់ខ្លួននេះ ធ្វើឡើងកាលថ្ងៃទី១៦ខែសីហា នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងនាំយកមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីយកទៅធ្វើត្រាប់។

របាយការណ៍របស់ប៉ូលិសក្រុងសៀមរាបបង្ហាញថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានស្ត្រីឈ្មោះសុគុណ វីឡា អាយុ៣៩ឆ្នាំរស់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប បានមករាយការណ៍ថា ខ្លួនបានបាត់ប្តីឈ្មោះញ៉ាង វណ្ណនី អាយុ៤៣ឆ្នាំ តាំងពីខែឧសភា ឆ្នាំ២០១៩ ដោយមិនដឹងជាទៅទីណា។ក្រោយពីទទួលដំណឹងកម្លាំងនគរបាលក្រុងសៀមរាប ក៏បានជួយ ស្រាវជ្រាវ និងប្រកាសស្វែងរក ។ លុះដល់នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយប៉ុស្តិ៍សង្កាត់សំបួររាយការណ៍ថា នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប មានធុំក្លិនស្អុយចេញពីពំនូកដីនៅរោងផ្ទះបាយ ឈ្មោះ ញ៉ាង វណ្ណនី(ស្ត្រីបាត់ប្តី)។ ករណីនេះលោកវរសេនីយ៍ទោនួន ស័ក្តិចំរើនរិទ្ធ អធិការរង បានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ នឹងបានជីកគាស់ ទើបដឹងថាជាសាកសពរបស់មនុស្ស។

របាយការណ៍បង្ហាញទៀតថា ក្រោយពេលធ្វើកោសល្យពិច័យទើបដឹងថា សាកសព មនុស្សស្លាប់ ដោយអំពើឃាតកម្ម ដែលជនរងគ្រោះឈ្មោះញ៉ាង វណ្ណនី ភេទប្រុស អាយុ៤៣ឆ្នាំ ជាប្តីរបស់ឈ្មោះសុគុណ វីឡា ដែលបានបាត់ខ្លួនក្នុងកំឡុងខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ។

របាយការណ៍បានបញ្ជាក់ទៀតថាបានបើកការស្រាវជ្រាវ នឹងបំភ្លឺសាក្សីនៅជុំវិញកន្លែងកើតហេតុ និងបានកំណត់មុខសញ្ញាជនសង្ស័យ គឺមានឈ្មោះសុគុណ ច័ន្ទតារា ភេទប្រុស អាយុ៣២ឆ្នាំ ដែលត្រូវជាប្អូនបង្កើតរបស់ឈ្មោះសុគុណ វីឡា នឹងត្រូវជាប្អូនថ្លៃជនរងគ្រោះ ។

របាយការណ៍បានបញ្ជាក់បន្ថែមថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ ជនរងគ្រោះឈ្មោះញ៉ាង វណ្ណនី នឹងចបកាប់ ចំលលាដ៍ក្បាល ចំនួន២កន្លែង វាយដៃអោយបាក់ រួចអូសយកសពទៅកប់នៅផ្ទះខាងក្រោយផ្ទះពិតមែន។ មូលហេតុ មានទំនាស់ពេលផឹកស៉ី បណ្តាលអោយក្លាយជាគំនុំ។ជនសង្ស័យ ត្រូវបាន បញ្ជូនទៅតុលាការ នៅថ្ងៃទី១៧ ខែសីហាឆ្នាំ២០២០ និងត្រូវបានតុលាការសំរេចឃុំខ្លួនតាមដីកាលេខ១០៦៦/២០២០៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 300
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
១៨ សីហា ២០២០

ខេត្តសៀមរាប៖ក្មេងទំនើងចំនួន៧នាក់ត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាពដកសោរម៉ូតូរបស់នារីៗមិនអោយទៅណា និងបង្ករហិង្សាបណ្ដាលអោយបាត់បង់សណ្ដាប់ធ្នាប់សាធារណក្នុងថ្ងៃឈប់សម្រាក។

សមត្ថកិច្ចបានឲ្យដឹងថាក្មេងទំនើងទាំង ៧នាក់៖
ទី១.ឈ្មោះសាន ភ័ក្ត្រ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិតាកម្ម ឃុំដួនកែវ ស្រុកពួក ខេត្តសៀមរាប ,
ទី២.ឈ្មោះយួន វិចិត្រ ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិល្វា ឃុំ ដួនទ្រ ស្រុកពួក ខេត្តសៀមរាប
ទី៣.ឈ្មោះ ថាម សុធឿង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ នៅផ្ទះរស់នៅ ភូមិ តាកម្ម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប,
ទី៤.ឈ្មោះ លឿត លីម ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រលិត ឃុំរើល ស្រុកពួកខេត្តសៀមរាប ,
ទី៥.ឈ្មោះ ថុន សារុន ភេទ ប្រុស អាយុ ១៨ឆ្នាំមុខរបរនៅផ្ទះរស់នៅភូមិតាកម្ម ឃុំ ដូនកែវ ស្រុកពួក ខេត្តសៀមរាប,
ទី៦. ហាំង ឆ្លូញ ភេទ ប្រុសអាយុ២០ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិតាកម្ម ឃុំ ដូនកែវ ស្រុកពួក ខេត្តសៀមរាប,
ទី៧.ឈ្មោះ រោច រំ ភេទ ប្រុស អាយុ ១៦ឆ្នាំមុខរបរកម្មករ រស់នៅភូមិតាកម្ម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ការឃាត់ខ្លួនធ្វើនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០វេលាម៉ោង១៦និង៤០នាទី នៅភូមិសាស្រ្តបារាយណ៍ទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ក្រុងសៀមរាប។

បើតាមរបាយការណ៍
ក្រុមក្មេងទំនើងបានសារភាពថា ក្រុមរូបខ្លួនមានគ្នា ៧នាក់បានផឹកសុីនៅបារាយណ៍ខាងលិច ម្ដុំជិតជណ្ដើរយក្ស តាំងពីវេលាម៉ោង ១២ថ្ងៃត្រង់ លុះរហូតដល់ ប្រហែលម៉ោង០៤រសៀលបានឃើញក្មេងស្រីៗ ចំនួន៤នាក់ដែលជិះមកលេងបារាយណ៍ដែរ ក៏ធ្វើសកម្មភាពកាក់ម៉ូតូ និងដកសោរម៉ូតូរបស់នារីៗ ក្នុងគោលបំណងសុំលេខទូរស័ព្ទ និងញ៉ែ ខណ:ពេលនោះ មានមនុស្សប្រុស១ក្រុម ប្រហែល ១០នាក់ជាង សុទ្ធតែប្រុសអាយុ ប្រហែល ៣០ បានជិះពីទិសខាងត្បូងមកឈប់ពីមុខហើយស្រែកថា ផឹកសុីស្រែកឡូរឡារ រករឿងគេ ពេលនោះជន១ក្រុមនោះក៏ធ្វើសកម្មភាព យកមួកការពារ វាយពួករូបខ្លួន ហើយពួករូបខ្លួន ក៏ដកខ្សែរក្រវ៉ាត់ វាយទៅវិញ មួយសន្ទុះក្រុមម្ខាងទៀតបានរត់គេចខ្លួនអស់។

សមត្ថកិច្ចថាករណីនេះបានសហការណ៍ជាមួយជំនាញប្រឆាំងគ្រឿងញៀនក្រុង ធ្វើតេស្ដរកសារធាតុញៀន ជាលទ្ធិផល មិនមានសារធាតុញៀននោះទេ ដោយនធ្វើការអប់រំ កិច្ចសន្យា និង អោយ អាណាព្យាបាល ធានាយកទៅផ្ទះវិញ៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 900
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
១៨ សីហា ២០២០

ខេត្តព្រៃវែង៖លោក នេត នឿន មេឃុំរកានិងនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ ប្រជាកាពារនៅថ្ងៃទី១៧ខែសីហាម្សិលមិញ ចុះធ្វើវេទិកាសារធារណៈ នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមាន សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នៅក្នុងវេទិកានេះ អាជ្ញាធរបានលើកយកលក្ខណៈសម្បត្តិទាំង៩យ៉ាង ស្តីពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាមកផ្សព្វផ្សាយដែលមានដូចជា៖ ផលប៉ះពាល់ដោយសារគ្រឿងញៀន, ល្បែងស៊ីសង, ច្បាប់ចរាចរណ៍, អំពីហិង្សាក្នុងគ្រួសារ, បទល្មើសនេសាទខុសច្បាប់, ក្មេងទំនើង, ផលប៉ះពាល់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ អំពើចោរកម្មគ្រប់ប្រភេទនិងផ្សព្វផ្សាយការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ផងដែរ។

លោក នេត នឿន បានណែនាំប្រជាពលរដ្ឋ ទាំងអស់ មានការសហការជាមួយអាជ្ញាធរភូមិ ឃុំ បើសិន ជាមានអ្នកចំណាកស្រុកវិលត្រឡប់មកវិញ ត្រូវរាយការណ៍ មកអាជ្ញាធរជាបន្ទាន់ ដើម្បីដាក់អោយពួកគាត់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ជាពិសេស(ត្រូវលាងដៃនិងពាក់ម៉ាស់)ជាដើម៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page554 Page555 Page556 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×