Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២០

ខេត្តកំពង់ស្ពឺ៖កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយ រដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានស្រុកបសេដ្ឋ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានចុះបង្ក្រាបទីតាំងរោងម៉ាស៊ីនអាឈើគ្មានច្បាប់អនុញ្ញាតចំនួន ០២ទីតាំង នៅចំណុចភូមិត្រាំងកង់ ឃុំនិទៀន និងនៅចំណុចភូមិព្រៃខ្លា ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះក្រុមសមត្ថកិច្ចបានដកហូត វត្ថុតាងឈើមូល(ប្រភេទចម្រុះ)ចំនួន ៦៨ កំណាត់ ដើម្បីអនុវត្តតាមផ្លូវច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២០

ខេត្តសៀមរាប៖ទឹកចិត្តរបស់បងប្អូន ប្រជាការពារ តែងតែចេញជួយការពារសន្តិសុខសណ្ដាប់ធ្នាប់ និងហេតុការណ៍ផ្សេងៗដោយមិនបានគិតពីការនើយហត់នោះឡើយ។

ជាក់ស្ដែងនៅថ្ងៃបុណ្យ អុំទូក ទី១ ៣០ខែតុលាឆ្នាំ២០២០ នៅវេលាម៉ោង៦ល្ងាចដល់ ម៉ោង០៩យប់ បងប្អូនប្រជាការពារ នៅសង្កាត់ស្លក្រាម បានចូលរួមជាមួយជាមួយនគរបាល
សង្កាត់ប៉ុស្ដិ៍ស្លក្រាម ចុះសម្រួល ចរាចរណ៍ នៅចំណុចត្រង់រង្វល់មូលផ្លូវ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជាផ្លូវមួយដ៏ សំខាន់ របស់ខេត្តសៀមរាប ជារៀងរាល់ឆ្នាំ ប្រជាការពារនិងនគរបាល តែងតែចុះជួយគ្រប់កម្មវិធីបុណ្យជាតិ និង អន្តរជាតិ មិនដែលខកខានឡើយ។
បងប្អូនប្រជាការពារ តែងតែជួយសហការណ៍ ចូលរួមជាមួយកងកម្លាំងគ្រប់ស្ថាប័ន ទោះថ្ងៃឬយប់ពួកគាត់មិនដែលគិតការលំបាកនោះទេ។
សុខចិត្តលះបង់ពេលវេលាជាមួយប្រពន្ធកូន ដើម្បីប្រយោជន៍ដល់ជនទូទៅ នៅក្នុងភូមិឃុំសង្កាត់ស្រុកខេត្ត របស់ខ្លួនឲ្យមានសុខសន្តិភាពល្អ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ខេត្តឧត្តរមានជ័យ៖យ៉ាងហោច ណាស់ មនុស្សម្នាក់បានស្លាប់និង ៣ នាក់ទៀតបានរងរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង លើផ្លូវជាតិនៅចំណុចបង្គោលគឺឡូលេខ៧២ ស្ថិតនៅភូមិទួលព្រិច ឃុំ ថ្លាត ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ នៅថ្ងៃសុក្រ ថ្ងៃទី៣០ខែតុលា ឆ្នាំ ២០២០នេះ បង្កឡើងដោយខ្លួនឯង។
សមត្ថកិច្ចបានដឹងថាករណីនេះ
ជនរងគ្រោះជិះម៉ូតូម៉ាកសេ១២៥សេរី ២០០៣ពណ៌ក្រហមគ្មានស្លាកលេខ ឌុបគ្នា ចំនួន៤នាក់ ក្នុងទិសដៅពីរកើតទៅលិចបើកបរក្នុងល្បឿនលឿនដល់ត្រង់ចំណុចផ្លូវកោង បណ្តាលអោយរេចង្កូតទៅបុកបង្គោលស្លាក
សញ្ញាចរាចណ៍ តាមផ្លូវបាក់ចំនួន១ដើម បណ្តាលអោយមនុស្សស្លាប់និងរបួសតែម្ដង។

ជនរងគ្រោះ៖១ឈ្មោះ ឈឹង ស្រីឃាន ភេទ ស្រី អាយុ ១៤ឆ្នាំ សិស្សសាលា រស់នៅ ភូមិទួលក្រឡាញ់ ឃុំស្រុកអន្លង់វែង រងរបួសធ្ងន់នៅលើដើមទ្រូនិងក្បាល។

២ឈ្មោះ បែន មនោរម្យ ភេទ ប្រុស សិស្សសាលារស់នៅភូមិថ្នល់ទទឹង ឃុំ ស្រុកអន្លង់វែង រងរបួសធ្ងន់។

៣ឈ្មោះ ឃុន ចិត្រា ភេទ ស្រី អាយុ ១៤ឆ្នាំ សិស្សសាលា រស់នៅភូមិកោះថ្មី ឃុំស្រុកអន្លង់វែង ជាអ្នកបើបរម៉ូតូ រងរបួសស្រាល។

៤ឈ្មោះ សាន សៅ នី ភេទ ស្រីអាយុ ១៤ ឆ្មាំ សិស្សសាលា រស់នៅ ភូមិថ្កូវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមាជ័យ រង របួសធ្ងន់ បញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង
បានស្លាប់។ ចំណែកអ្មករបួសបញ្ជូនទៅព្យាលបា ស្រុកអន្លង់វែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ខេត្តសៀមរាប៖ក្នុងរយៈពេលពីរថ្ងៃនេះ គេសង្កេតឃើញប្រជាពលរដ្ឋ ជាច្រើន បានចូលសម្រុក មកលេងក្នុងក្រុងសៀមរាប ដែលជាថ្ងៃឈប់សម្រាក ពិធីបុណ្យអុំទូកសំពះព្រះខែនិងអកអំបុក។

ជាមួយគ្នានេះដែរ អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់ផងដែរថា៖ ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ បានមកលេងខេត្តសៀមរាបយ៉ាងច្រើនកុះករនាព្រឹកនេះ។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារមកលេងខេត្តសៀមរាប ប្រកបដោយ ភាពសប្បាយរីករាយ ក្នុងអំឡុងពេល ថ្ងៃឈប់សម្រាកនេះ។
អភិបាលខេត្តបន្តថា៖ខ្ញុំបាទតាំងនាមឲ្យអាជ្ញាធរគ្រប់ថ្នាក់ សូមទទូចដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តា កុំភ្លេចនូវ ៤ចំណុច សាមញ្ញៗគឺ៖
1.កុំភ្លេច ត្រៀមយក និងពាក់ម៉ាស់ ឬក្រម៉ា
2.កុំភ្លេច ជែល ឬអាល់កុលលាងដៃ
3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)
4.សូមបើកបរដោយការប្រុងប្រយ័ត្ន ចេះអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍។
សូមបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាខេត្តមួយមានប្រាងប្រាសាទនិងរមណីយដ្ឋានជាច្រើន ដែលជាទីកន្លែងកំសាន្តរបស់បងប្អូន ប្រជាពលរដ្ឋ មកលេងកំសាន្តសប្បាយរីករាយ និងថតរូបទុកជាអនុស្សាវរីយ៍ទៀតផង។ ក្រុងខេត្តសៀមរាប ក្រៅពីមានតំបន់ទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញ ផងនោះ ខេត្តតំបន់ទេសចរណ៍មួយនេះ ក៏មានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម។    ការចាប់ខ្លួនធ្វើឡើងនៅនៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២០ នេះនៅត្រង់ចំណុចខាងកើតភូមិកើតហេតុ ចម្ងាយ១០០០ម៉ែត្រ ដោយកម្លាំងប៉ុស្តិ៍រដ្ឋបាលមោង ដឹកនាំប្រជាការពារ និងសហការ កងរាជអាវុធហត្ថស្រុក។

ជនដៃដល់មានឈ្មោះ ធឿន ធីន អាយុ៣៧ឆ្នាំ នៅភូមិល្វាឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ ជនរងគ្រោះ មានឈ្មោះ ថូ ធឿភេទ ប្រុសអាយុ៦១ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យមុខរបរ កសិករ រស់នៅភូមិល្វា ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

មន្ត្រីនគរបាលបានឲ្យដឹងថានៅថ្ងៃកើតហេតុ ជនសង្ស័យ បានខឹងឪពុកថា ម្តេចក៏ដេកយូរម្ល៉េះ ជនសង្ស័យឮក៏ស្ទុះទៅយកដំបងជ្រុងទៅវាយ ឪពុកពីក្រោយ ចំនួន២ដំបង សន្លប់នៅនិងកន្លែងកើតហេត្។ ជនរងគ្រោះ ត្រូវបានអ្នកសាច់ញាតិ ដឹកទៅមណ្ឌលសុខភាពមោងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ហើយក៏បញ្ជូនបន្តទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប រហូតដល់វេលាម៉ោង ១០ និង ៣០នាទី ទើបដាច់ខ្យល់ស្លាប់។ សាកសពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯជនសង្ស័យ បានរត់គេចខ្លួនបាត់។ ក្រោយចាប់ខ្លួនជនសង្ស័យបានសារភាពថា របស់ជនសង្ស័យថាខ្លួន បានវាយឪពុកបង្កើតពិតប្រាកដមែន។

សូមបញ្ជាក់ថាករណីឃាតកម្ម នេះបានកើតឡើតនៅភូមិល្វា ឃុំមោងស្រុកស្រីស្នំខេត្តសៀមរាប កាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ វេលាម៉ង៩និង៣០នាទី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានអះអាងថាករណីមនុស្ស«ចងក»សម្លាប់ខ្លួន នៅផ្លូវទៅអង្គរវត្ត អតីតគឺជាព្រះសង្ឃ ទើបតែសឹក កាលពីបុណ្យភ្ជុំបិណ្ឌ។

មន្ត្រីនគរបាលសង្កាត់ស្លក្រាមបានថ្លែងថាហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៤និង៣០នាទីទៀភ្លឺ ថ្ងៃសុក្រ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចដើមរំដួលផ្លូវទៅអង្គរវត្តខាងត្បូង ចំបក់កំណប់ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាម។

ជនរងគ្រោះឈ្មោះ  ហេង ឈី ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ  មានស្រុកកំណើតភូមិវត្តបូព៌ ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅពុំពិតប្រាកដ។

នគរបាលបន្តថាក្រោយការពិនិត្យលើឃើញថា

– ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ

– ផ្នែកក មានស្នាមរឹតកប្រវែង២៥សង់ទីម៉ែ្រត

-ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ

-ផ្នែកអវយវះពុំមានស្នាក់ស្នាមអ្វីទេ

– សពចេញទឹកកាម និងលោមកគ៌

នគរបាលបញ្ជាក់ថាជនរងគ្រោះ បានយកខ្សែអង្រឹងប្រវែង២ម៉ែត្រជាប់នឹងអង្រឹងចងដេក ពណ៌ខៀវ យកទៅចងជាប់នឹងដើមរំដួល មានកម្ពស់ចង១.៨០ម៉ែត្រ។ សពមានកម្ពស់ ១.៦៨ម៉ែត្រ  មានពាក់មួកប៉ារ៉ាលើក្បាល ស្លៀកខោសាច់យឺតជើងខ្លី ពណ៌ប្រផេះ ពាក់អាវសាច់ក្រណាត់ដៃខ្លី ការ៉ូ ពណ៌ស ក្រហម អង្រឹងប៉ារ៉ាចងដេកជាប់នឹងដើមឈើធ្វើអត្តឃាត មានកង់១គ្រឿង ពណ៌ផ្កាឈូក ដែលជនរងគ្រោះជិះ នៅក្បែរសព នៅចម្ងាយ១.៨០ម៉ែត្រ។

តាមការពិនិត្យសាកសពខាងលើ ពុំមានស្លាកស្នាម បែកបាក់អ្វីទេ ដែលពាក់ព័ន្ធនិងបទល្មើសឡើយព្រហ្មទណ្ឌ។

តាមការសាកសួរបំភ្លឺពីនគរបាលបេតិភ័ណ្ឌ ដែលបានជិះល្បាត ឃើញសពជនរងគ្រោះ ខាងលើ យកខែ្សអង្រឹងធ្វើអត្តឃាតខ្លួនឯងជាប់នឹងដើមរំដួល ហើយក៏បានរាយការណ៍មកប៉ុស្តិ៍ស្លក្រាម។

សន្និដ្ឋាន  របស់លោកគ្រូពេទ្យ អ៊ិត ឆបឆរត្ន័ បានអោយដឹងថា សពជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត(ចងក)។

បើតាមនគរបាលបានបញ្ជាក់ថាសាកសពត្រូវបានសាច់ញាតិ មកទទួលយកធ្វើបុណ្យរួចហើយ។ ទោះយ៉ាងណាករណីនេះសមត្ថកិច្ចនៅមិនទាន់ដឹងមូលហេតុនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ពលរដ្ឋ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន៦៥ក្បាលដី។

ការចែកនេះធ្វើឡើង ក្រោមវត្តមានលោក លី សំរិទ្ធ អភិបាលរងខេត្ត ប្រធានគណៈកម្មការរដ្ឋបាល ខេត្តសៀមរាប  នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

លោកលី សំរិទ្ធ បានសម្តែងនូវការអបអរសាទរ ចំពោះ បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់ ដែលទទួលបាននូវប័ណ្ណកម្មសិទ្ធិ ដើម្បីបានប្រើប្រាស់តាមផ្លូវច្បាប់ ក្នុងដំណោះស្រាយបញ្ហាកង្វះខាត ឬដើម្បីមុខរបរ ធ្វើអាជីវកម្មផ្សេងៗ លើកស្ទួយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ និងបានរក្សាទុកជាឯកសារសំអាង ក្នុងទំនាស់ដីធ្លី។ ប័ណ្ណកម្មសិទ្ធិទាំងនេះ មានតម្លៃនៃការប្រើប្រាស់កាន់តែខ្ពស់ ស្របពេលដែលប្រទេសជាតិមានសន្តិភាពរឹងមាំ ដែលជាឱកាសនៃការអភិវឌ្ឍ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាត្រូវបានអនុវត្តតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាពនិងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។ នេះគឺជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីក្នុងសង្គមជាតិ។

បើតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានបញ្ចាក់ថា ប័ណ្ណកម្មសិទ្ធដែលត្រូវប្រកាសចែកជូនម្ចាស់ដីនៅភូមិធ្លកអណ្តូងមានចំនួន៦៥ក្បាលដី ដែលត្រូវបានគណៈកម្មការរដ្ឋបាលខេត្តប្រជុំពិនិត្យដោះស្រាយ និងបានស្នើសុំគោលការណ៍ចេញប័ណ្ណកម្មសិទ្ធិជូនកម្មសិទ្ធិកររួចរាល់ ជាមួយនឹងការបដិសេធទៅម្ចាស់បណ្តឹងផងដែរ និងនៅមាន១០៣ក្បាលដីទៀត ដែលបានពិនិត្យឃើញថា ពុំទាន់អាចចេញប័ណ្ណកម្មសិទ្ធិបាននៅឡើយ ដោយសារនៅជាប់ទំនាស់ ។ យ៉ាងណាក៏ដោយ ការសំរេចចេញប័ណ្ណកម្មសិទ្ធិនេះ វាប្រៀបបីដូចជាការលាងដៃឲ្យស្អាតដើម្បីសុខភាពមុនពិសាអាហារ ដូចគ្នាដែរគឺដើម្បីចៀសវាងកុំឲ្យមានបញ្ហា ការមន្ទិលសៅហ្មង កើតទំនាស់ទៅថ្ងៃក្រោយទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ភ្នំពេញ៖ប្រធានរដ្ឋសភាជាតិកម្ពុជា សម្ដេច ហេង សំរិន បានលើកឡើងថា«ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ នៅក្នុងឱកាសឈប់សម្រាកពីការងារដូច្នេះ បងប្អូនជនរួមជាតិ បានជួបជុំក្រុមគ្រួសារ ធ្វើដំណើរកម្សាន្ត បានយ៉ាងសប្បាយរីករាយនៅតាមរមណីដ្ឋាននានា ទូទាំងប្រទេស»។

សម្ដេច ហេង សំរិន បន្តថា៖សូមបងប្អូនជនរួមជាតិ សប្បាយរីករាយនៅក្នុងឱកាសឈប់សំរាក នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។ ទោះបីព្រះរាជពិធីអុំទូក ត្រូវរាជរដ្ឋាភិបាលសម្រេចមិនរៀបចំធ្វើនៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក្តី តែនៅតាមបណ្តាខេត្ត ក្រុងនានា បានប្រារព្ធពិធីការប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ចំណែក នៅតាមវត្តអារាម និងគេហដ្ឋានរបស់ប្រជាពលរដ្ឋ បានរៀបចំពិធី អកអំបុក យ៉ាងសប្បាយរីករាយ តាមទំនៀមទម្លាប់ប្រពៃណីជាតិ របស់យើង។ ទន្ទឹមនឹងនោះសហគមន៍ទេសចរណ៍ រមណីដ្ឋាននានា បានកំពុងរៀបចំកែលម្អឱ្យកាន់តែប្រសើរឡើង ក្នុងការត្រៀមទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅពេលក្រោយវិបត្តិកូវីដ១៩ បញ្ចប់ផងដែរ។

សម្ដេច បានបន្តថា៖សូមបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការ ការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួង សុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ខណៈដែលប្រទេសជិតខាង និងពិភពលោក កំពុងបន្តរាតត្បាតដោយជំងឺ ពុំទាន់មានថ្មាំព្យាបាលនេះនៅឡើយទេ។

សូមបងប្អូនជនរួមជាតិជួបតែសុខសុវត្ថិភាព នៅក្នុងការធ្វើដំណើរកម្សាន្ត ទាំងពេលទៅនិងពេលអញ្ជើញត្រឡប់មកវិញ ដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានដឹងថាបុរសម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន។
ហេតការណ៍ប្រទះឃើញសាកសព នៅថ្ងៃសុក្រទី៣០ខែតុលាឆ្នាំ២០២០នេះ នៅវេលាម៉ោង ០៥ទៀបភ្លឺ ផ្លូវទៅអង្គរវត្ត ជិតដល់សំបកកំំំំណប់ ស្ថិតក្នុងភូមិមណ្ឌល០៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកស៊ ស៊ិនណារ៉ា នាយប៉ុស្ដិ៍សង្កាត់ស្លក្រាម បានបញ្ជាក់ថា៖

https://www.srpostnews.com/wp-content/uploads/2020/10/audio_2020-10-30_07-53-56.ogg

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា នៅមិនទាន់ស្គាល់អត្តសញ្ញាណ និងអាសយដ្ឋាន ជនរងគ្រោះនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់មន្ត្រីអាជ្ញាធរសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ ថែរក្សា សណ្ដាប់ធ្នាប់ឲ្យបានល្អ។

សារអំពាវនាវ របស់នាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រទី ៣០ ខែតុលានេះ។
តាមរយៈទំព័រ page ហ្វេសប៊ុក របស់នាយករដ្ឋមន្ត្រីបានសរសេរថា៖អបអរសាទរ និងសប្បាយរីករាយក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១

នាយករដ្ឋមន្ត្រីបានបន្តថា៖ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០។ ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ
ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយនៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល។

នាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖
សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេស។

សូមបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី ២៩ខែតុលាឆ្នាំ ២០២០ ម្សិលមិញនៅក្រុងសៀមរាប ឯណាវិញ គេសង្កេតឃើញមាន រថយន្តរាប់សិបគ្រឿងបានចូលមកក្រុងសៀមរាប ដែលក្រុងសៀមរាប គេចាត់ទុកថាជាទីក្រុងមួយដ៏អស្ចារ្យល្បីល្បាញ មានកន្លែងកំសាន្តច្រើន ជាពិសេសជាងហ្នឹងទៀតគឺក្រុងសៀមរាបមានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ខេត្តព្រៃវែង៖កម្លាំងរាជអាវុធហត្ថស្រុកពាមរក៍ បានចាប់ចោរវ័យក្មេង៤នាក់ពាក់ព័ន្ធករណីលួច។

ការឃាត់ខ្លួននេះធ្វើឡើង នៅចំណុចភូមិ០៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២០។

ជនសង្ស័យទី១ឈ្មោះ អ៊ុក ណារើន ភេទប្រុស អាយុ១៨ឆ្ន្នាំ រស់នៅភូមិ អ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។

២ឈ្មោះអ៊ុក ណារ៉ុង ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិ អ្នកលឿង ឃុំ អ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។

៣ឈ្មោះ អយ មុី ប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង ។

៤ឈ្មោះ អយ ហេវ ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិ០៦ ឃុំ ព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយឃាត់ខ្លួនបានដកហូតវត្ថុតាងរួមមាន៖ នាឡិកាដៃចំនួន០៥គ្រឿងស្ពីកឃ័រ ចំនួន០៤.កាបូបដៃដាក់លុយ ចំនួន០២ និងជាសម្ភារ ដែលជនសង្ស័យលួចបាន។

សូមរំលឹកថាហេតុការណ៍ លួច គាស់តូបបានកើតនៅយប់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្សារអ្នកលឿងស្ថិតក្នុងភូមិ០៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង។

ជនរងគ្រោះជាម្ចាស់ តូប ឈ្មោះកែវ សុីណាតភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិ០៤ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៏ ខេត្តព្រៃវែង។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ករណីនេះឈ្មោះ អយ មុី ប្រុស អាយុ១៣ឆ្នាំ និងឈ្មោះ អយ ហេវ ភេទប្រុសអាយុ១១ឆ្នាំ ដោយមានការអនុញ្ញាតពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រៃវែង សមត្ថកិច្ចបានធ្វើការអប់រំនិងប្រគល់ទៅ អោយអាណាព្យាបាល របស់ពួកគេវិញ ដោយសារពួកគេគឺជាអនិតិជន ដែលមានអាយុក្រោម១៤ឆ្នាំ។ចំណែក០២នាក់ទៀត ត្រូវបានកសាងសំណុំរឿងតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ តុលា ២០២០

ខេត្តកំពង់ធំ៖កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ធំនៅថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២០ នេះ បានបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង នៅតាមបណ្ដោយផ្លូវជាតិលេខ៦២។

ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍ ប្រចាំខេត្តកំពង់ធំបានរាយការណ៍ថា បើកប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថស្រុកប្រាសាទបាល្ល័ង្គ សហការ ជាមួយអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ផ្នែស្ទោង សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ។
ភ្នាក់ងារបានរាយការណ៍បន្តថារថយន្តយីឌុបនេះគឺដឹកឈើផ្ទះចាស់ បន្លំដឹកឈើថ្មីនេះ ពាក់ស្លាកលេខភ្នំពេញ៤D៤៥៤១ ពណ៌ត្រួយចេក។ពាក់ព័ន្ធទៅនឹងការបង្ក្រាបនេះ សមត្ថកិច្ចនៅមិនទាន់បញ្ហាញលទ្ធផលលម្អិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page515 Page516 Page517 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា ចុះផ្សាយថ្ងៃទី ៣ កុម្ភៈ ២០២៦
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×