Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ខេត្តសៀមរាប៖ស្ត្រីម្ចាស់ទីតាំងម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្ត ឃាត់ខ្លួនករណី

ចែកចាយផលិតផលក្លែងម៉ាកNNP។

ការចុះបង្ក្រាបនេះ ធ្វើឡើងនៅទី១៨ ខែមីនាឆ្នាំ ២០២១ ព្រឹកមិញ នៅចំណុចក្នុងផ្សារលើធំថ្មី ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប  ដែលដឹកនាំដោយលោក ថេង សំ ណាង តំណាងអយ្យកាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីម៉ក់ ធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើស និងមានការចូល រួមពីមន្ត្រីមូលដ្ឋាន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំង ដែលមានឈ្មោះបូ រ៉ាណា ភេទស្រី យកទៅធ្វើការសាកសួរ និងបានរឹបអូសផលតផលក្លែងម៉ាក NNP ប្រមាណជាច្រើនមុខទៀត។

សមត្ថកិច្ចក្នុងហេតុការណ៍ បញ្ជាក់ថា មុនពេលឈានដល់ការបង្ក្រាបនេះ ក្រុមហ៊ុន ដាណា ទ្រី បានណែនាំដល់ម្ចាស់ទីតាំងខាងលើ អោយបញ្ឍប់សកម្មភាពក្លែងម៉ាកផលិតផលNNPយកទៅចែកចាយ។ ប៉ុន្តែ ម្ចាស់ទីតាំងមិនអនុវត្តតាម ហើយនៅតែបន្តចែកចាយ ទើបក្រុមហ៊ុនដាណាទ្រី ប្តឹងទាមទារសំណង១០ម៉ឺនដុល្លារ និងឈានដល់បង្ក្រាបបែបនេះ។

ជាមួយនឹងការឃាត់ខ្លួនស្រ្តីម្ចាស់ទីតាំង សមត្ថកិច្ចបានដកហូតផលិតផលក្លែងម៉ាករួមមាន៖ សេរ៉ូមបន្តក់លាបមុខចំនួន០៤ដប ឡេលាបខ្លួនចំនួន ២៥កំប៉ុង ម្សៅបំបាត់មុនការពារកំដៅថ្ងៃចំនួន ២៤៣ ក្រឡតូច សាប៊ូដុសខ្លួនចំនួន០៦ដប សាប៊ូលាងមុខ ០៥ដប និងឡេលាយគ្មានម៉ាកចំនួន១០៣កំប៉ុង។

ចំពោះម្ចាស់ទីតាំងចែកចាយ ដែលឃាត់ខ្លួននោះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា នឹងអប់រំណែនាំធ្វើកិច្ចសន្យា ឬត្រូវបញ្ជូនទៅតុលាការយ៉ាងណានោះទេ ព្រោះកំពុងសាកសួរនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ខេត្តសៀមរាប៖ព្រះមេគណខេត្តសៀមរាបសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវត្ថុ៖សំណើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថ សមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប។ នេះបើយោងតាមលិខិតមួយទំព័រដែលបណ្ដាញសៀមរាបប៉ុស្តិ៍ទទួលបាននៅមុននេះបន្តិច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ភ្នំពេញ៖សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១ នេះ បានបញ្ចប់គោរមងារ”ឧកញ៉ា”របស់លោក ឌួង ឆាយ។
​
សូមជម្រាបថានៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២១ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានធ្វើលិខិតជម្រាបជូនទៅសម្ដេចវិបុលសេនា​ភក្តី​សាយឈុំ​ប្រមុខរដ្ឋស្តីទី​ ដោយស្នើសុំបញ្ចប់គោរមងារ”ឧកញ៉ា”ពីឧកញ៉ា ឌួង ឆាយ។​ជាមួយគ្នានេះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៧ ខែមីនា​ ម្សិលមិញ សូមព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់​ព្រះរាជ​មេត្តាប្រោស​ប្រទាន​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់ ដោយព្រះរាជហឫទ័យអនុគ្រោះ”។

​សូមរំលឹកថា រឿងរ៉ាវ​ឈានទៅដល់​ការដក​ងារ​ជា​ឧកញ៉ា​ ពីលោក ដួង ឆាយ គឺ​បន្ទាប់ពី​ការ​លេច​ធ្លាយ​ឃ្លី​ប​វីដេអូ​ ពេញបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញថា លោក​ដួង​ឆាយ បាន​ប្រើ​អំពើហិង្សា​ទៅលើ​អតីត​ភរិយា​របស់លោក​។​
ពាក់ព័ន្ធទៅនឹងអំពើហិង្សានេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះ​សកម្មភាព​ របស់ឧកញ៉ាឌួង ឆាយ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២១​ព្រឹកមិញនេះ បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលករ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យសម្តេចតេជោហ៊ុនសែន សួង ក្ក្នុងក្រុងសួង។

ក្នុងពិធីសំណេះសំណាល លោក ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនពលករទាំងអស់ ដោយក្តីនឹករលឹកបំផុត។

អភិបាលខេត្តគូសបញ្ជាក់ថា នៅទីណាមានទុក្ខលំបាកទីនោះគឺមានវត្តមានសម្ដេចទាំងទ្វេ ដែលតែងតែព្រួយបារម្ភ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលគ្រប់វេលា ទោះបីសម្ដេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែអំណោយទាំងអស់ គឺបាននាំយកមកផ្ដល់ជូនដល់ដៃបងប្អូនប្រជាពរដ្ឋគ្រប់ៗគ្នា។

អភិបាលខេត្ត ក៏បានណែនាំឱ្យបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ ស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ ក្រោយ១៤ថ្ងៃ បើមិនមានវិជ្ជមានជំងឺ covid-19ទេ នឹងបានត្រឡប់ទៅគេហដ្ឋានវិញជាក់ជាមិនខាន ដោយបន្តអនុវត្តន៍តាមវិធានការការនានា ពិសេស <<៣កុំ ៣ការពារ>>។

បន្ថែមពីនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់បងប្អូនពលករ ពីច្បាប់ថ្មីដែលទើបដាក់ឲ្យអនុវត្ត នូវកម្រិតទោសទណ្ឌ និងការផាកពិន័យ ចំពោះរាល់ការគេចវេសនៃការធ្វើចត្តាឡីស័ក ឱ្យបងប្អូនបានយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ covid 19 នៅកម្ពុជា។

សូមជម្រាបថា: នៅមណ្ឌលចត្តាឡីស័កសម្ដេចតេជោហ៊ុនសែន ក្រុងសួងនេះ មានបងប្អូនពលករចំនួន៤៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១ឡូ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប សាប៊ូ១ដុំ ម៉ាស់ និងថវិការមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាក្រុមមន្ត្រីខណ:ពេលនេះ បានកំពុងតែចុះបង្ក្រាបការលួចក្លែងម៉ាកផលិតផល NNP ទីតាំងបោះដុំគ្រឿងក្រអូប ក្នុងផ្សារលើធំថ្មី។

ហេតុការណ៍បានធ្វើនៅម៉ោងជិត១១ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅក្នុងផ្សារលើធំថ្មី ស្ថិតក្រុងសៀមរាប។ ទោះជាយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេខណៈពេលនេះកំពុងធ្វើការរឹបអូស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ខេត្តកំពង់ចាម៖លោកតា ពេញ ម៉ៅ អាយុ៩៣ ឆ្នាំជាទុរគតជន គ្មានទីពឹង រស់នៅក្នុងផ្ទះខ្ទមចាស់មួយខ្នង ក្នុងភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប៉ុន្តែជាអកុសល ខ្ទមរបស់លោកតា ទទួលរងគ្រោះអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈពេលលោកតាដាំបាយ ហើយខ្យល់ឆាបជញ្ជាំង។

ដោយមើលឃើញនូវការលំបាកនេះ លោក ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា នៅរសៀលថ្ងៃទី ១៥ខែមីនា ឆ្នាំ២០២១នេះ បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌ នាំយកអំណោយទៅប្រគល់ជូនលោកតា ពេញ ម៉ៅ ដើម្បីសម្រួលក្នុងជីវភាពបានមួយរយៈ។

អំណោយដែលបានផ្តល់ជូនគ្រួសារនេះរួមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល, គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់ ស្បែកជើង និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំជូនលោកតាដើម្បីសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់។ សព្វថ្ងៃនេះ លោកាតា ពេញ ម៉ៅ មានសុខភាពកាន់តែទ្រុឌទ្រោម ពុំអាចធ្វើការងារអ្វីបានឡើយ ដោយរស់តែម្នាក់ឯង ទើបអ្នកជិតខាងរស់នៅក្នុងមូលដ្ឋានក្បែរគ្នា មានចិត្តអាណិអាសូរជួយចិញ្ចឹមអោយបាយទឹកលោកតាហូបប្រចាំថ្ងៃ ពេលខ្លះគាត់ បានទៅជួយការងារ នៅឯវត្តក្នុងភូមិផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២១

ខេត្តបន្ទាយមានជ័យ៖បុរសជាមេក្លោងម្នាក់និងបក្ខពួក ២នាក់ទៀត ត្រូវបាននគរបាលការិយាល័យ ប្រឆាំងការជួញដូរនិងការពារអនីតិជនខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅសាលាដំបូង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ករណីនាំពលករឆ្លងដែនដោយខុសច្បាប់។

លោកស្រី ឌី សុជាតិ ស្នងការរងខេត្តបានឲ្យដឹងថាបុរសទាំង០៣នាក់ ត្រូវបាននគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយមន្ត្រីនាយកដ្ឋានសន្តិសុខផ្ទៃក្នុង  នគរបាល ស្រុកម៉ាឡៃ និងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ចាប់ខ្លួន វេលាម៉ោង០៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ ម៉ី ម៉ី ស្ថិតនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនាំពលករ ចំនួន១៤នាក់ ស្រី០៩នាក់ ឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកស្រី បន្តថា៖ បុរសជាមេខ្សល់២នាក់៖១-ឈ្មោះ ចក់ វី ហៅ ០៩ អាយុ ៤១ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាមេក្លោង។
២-ឈ្មោះ ឆន វាសនា អាយុ២១ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ជាមេខ្យល់។
៣-ឈ្មោះ អោម ចាន់រ៉ា អាយុ៦៣ឆ្នាំ ម្ចាស់ផ្ទះសំណាក់ ម៉ី ម៉ី ដែលមិនសហការ ជាមួយសមត្ថកិច្ច សង្ស័យផ្តល់ទីតាំងឲ្យមេខ្សល់ លាក់ពលករ។ ដោយឡែកពលករ ទាំង១៤នាក់នគរបាលស្រុកម៉ាឡៃ ធ្វើកិច្ចសន្យាអប់រំ និងវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២១

ខេត្តសៀមរាប៖រថយន្តក្រុងមួយគ្រឿងដែលបានបិទស្លាក «ខ្លាំងជាងយូរជាង» លួចដឹកឈើដោយខុសច្បាប់ ត្រូវបានប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបង្ក្រាប។

ហេតុការណ៍បង្ក្រាបធ្វើឡើង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៧ខែមីនាឆ្នាំ២០២១ នៅស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រុងនេះ ប្រភេទ៤៥កៅអី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C. 6161បានដឹកឈើគ្រឿងសិប្បកម្ម ពាក់កណ្តាលសម្រេច ដោយគ្មានច្បាប់។ តៃកុង ឈ្មោះ យិន ស៊ីដែន រស់នៅស្រុកមុខកំពូល​ខេត្តកណ្តាល។

ជុំវិញការបង្ក្រាបបទល្មើសព្រៃឈើនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោកម៉ុង ប៊ុនលីម បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ថា ក្រោយត្រួតពិនិត្យ រកឃើញឈើកែច្នៃពាក់កណ្តាលសម្រេចចំនួនះ

-ទ្វារ៣០គ្រឿង
-កូនក្រឡឹង៧០ដុំ
-ស្នួរបង្កាន់ដៃ១០ដើម។
ករណីនេះវត្ថុតាងត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២១

ខេត្តពោធិ៍សាត់៖បុរសពីរនាក់ ត្រូវបាន នគរបាលព្រហ្មទណ្ឌខេត្ត ចាប់ខ្លួន ករណីលាក់ទុកប្រើប្រាស់ដោយខុសច្បាប់ ។

ការចាប់ខ្លួនធ្វើឡើងនាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ នៅក្នុងស្រុកក្រគ ខេត្តពោធិ៍សាត់។

ជនសង្ស័យ១.ឈ្មោះ មិត្ត មន អាយុ៥៦ឆ្នាំរស់នៅក្នុងភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរមិនពិតប្រាកដ រួមនិងអាវុធ១ដើម.ម៉ាកអ៉ឹម១៦.គ្រាប់២០ .បង់១។
២ ឈ្មោះ .ហេង ឆាង.អាយុ៦២ឆ្នាំ នៅក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់មុខរបរមិនពិតប្រាដ រួមនិងអាវុធប្រភេទ អាកាបត់បង់១គ្រាប់៣២គ្រាប់។ បុរស ហេង ឆាង ឆ្លើយថាអាវុធនេះគេឃើញនៅក្នុងរូងឈើ។ ដោយឡែក មិត្ត មន ថារើសបានចំណុចកំពង់ក្រូច ឃុំឈើតុំនៅក្នុងព្រៃត្រែងមាត់ច្រាំស្ទឹង ដោយខ្លួនលាក់ទុកដើម្បីបាញ់សត្វ។បច្ចុប្បនជនទាំងពីរនាក់ នគរបាល កសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២១

ខេត្តត្បូងឃ្មុំ៖លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានប្រាប់មន្ត្រីទាំងអស់ថា ក្រោយពីចុះអប់រំណែនាំ បញ្ជ្រាបដល់ពលរដ្ឋវិធានការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងច្បាប់ដែលទើបដាក់ឲ្យអនុវត្តន៍ថ្មី ពាក់ព័ន្ធនឹងទោសទណ្ឌ និងការផាកពិន័យ តែកុំភ្លេចត្រូវចូលរួមអនុវត្តន៍ខ្លួនឯងផ្ទាល់ជាចម្បងមុនគេ។ ពោល ទាំងអនាម័យរស់នៅ ការរក្សាគម្លាត ការអនុវត្ត៣កុំ ៣ការពារ ជាពិសេសការជួបជុំនានា និងការធ្វើដំណើរចល័តទីតាំង រៀងរាល់ថ្ងៃ សម្រាកចុងសប្តាហ៍។

លោកដាស់តឿន យ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១​ នៅព្រឹកមិញនេះ ក្រោម​វត្តមាន​​លោកស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត​។

ថ្លែងក្នុងកិច្ចប្រជុំ លោក ជាម​ ច័ន្ទសោភ័ណ បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ​ ឲ្យ​បន្តសហការ កំណត់អត្តសញ្ញាណ អ្នកចំណូលស្រុក មកពីតំបន់ហានិភ័យ ពិសេសពលករ ដែលសម្រុកចេញ ពីប្រទេសថៃមកលេងស្រុកកំណើត ក្នុងឳកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ដោយត្រូវមកស្នាក់នៅចត្តាឡីស័ក តាមមណ្ឌលដែលរដ្ឋបាលខេត្ត បានរៀបចំទុក ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

គួរ​បញ្ជាក់​ថា​ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ក្នុងខេត្តត្បូងឃ្មុំ ពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក សរុបមានចំនួន៦៤១នាក់. ដោយឡែកពលរដ្ឋ ដែលអនុញ្ញាតឲ្យទៅគេហដ្ឋានវិញ ក្រោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ មានចំនួន៦៣នាក់. ចំណែក៥៧៨នាក់ទៀត កំពុងតាមដានសុខភាព និងធ្វេីចត្តាឡីស័កបន្ត ដែលភាគច្រើនសុទ្ធសឹង ជាពលករ មកពីតាមតំបន់ព្រំដែនប្រទេសថៃ ដែលរដ្ឋបាលខេត្ត បានរៀបចំឲ្យមានក្រុមការងារទៅទទួល ដល់តាមបណ្តា ខេត្តនានា ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តបានអរគុណ ចំពោះសប្បុរសជន ក្នុងការឧបត្ថម្ភថវិកា និងសម្ភារ ដេីដេីម្បីចូលរួម ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ជំងឺកូវីដ-១៩។​

លោកថ្លែងអរគុណ នៅថ្ងៃទី១៧ ខែមីនា ព្រឹកមិញនេះ ក្នុងពេលក្រុមហ៊ុនខ្មែរភូលវែលហ៊្វែរឡូតធេីរី ខូ​ អិលធីឌី​ បានជួយ​ឧបត្ថម្ភ​ ​ម៉ាស​ ចំនួន​២៥០០០​ម៉ាស​ .ក្រុមហ៊ុនដី​ឡូត៍អានសំណាងបឹងស្នាយ​ ជួជួយឧបត្ថម្ភថវិកាចំនួន២លានរៀល. លោកស្រី​ ជ័យ​ ហ៊ុយឡេង​ ជួយ​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ​ ចំនួន​១០០យួរ​ និង​ទឹក​ផ្លែឈើ​ ​១០កេស​ .លោកជំទាវ​ ម៉ែន​ ស្រីពៅ​ ជួយ​ឧបត្ថម្ភ​ មី​ ចំនួន​៩កេស​ ទឹក​ស៊ីអ៉ីវ ៨យួរ​ និងទឹកបរិសុទ្ធចំនួន១០កេស។

ក្នុងឱកាសនេះដែរ លោក អ៊ុន​ ចាន់ដា​ ក៏បានធ្វើកាបែងចែកម៉ាស ទាំងនោះទៅឲ្យមន្ត្រីពាក់ព័ន្ធ និង​ក្រុម​យុវជន​ស្រលាញ់​សន្តិភាព​ សម្រាប់​យក​ទៅ​ចែក​ជូន​ ប្រជាពលរដ្ឋ នៅ​តាម​ផ្សារ​ នៅ​តាម​ទីសាធារណៈ​​ ឬនៅ​តាម​តំបន់​ទីប្រជុំជន​នានា​ ដេីម្បី​ពញ្ញាក់​ស្មារតី​ រំលឹក​ដាស់តឿន​ ​ដល់​ពលរដ្ឋយើង ឲ្យ​មាន​ការ​ពាក់​ម៉ាស់ជាប្រចាំ ​កុំបី​មាន​ការ​ធ្វេសប្រហែស។ ដោយឡែក​សម្ភារគ្រឿងហូបចុកទាំងអស់ ត្រូវ​បាន​ប្រគល់​ជូន​មណ្ឌល​ចក្តាឡឺស័ក​ក្នុង​ខេត្ត​ ដើម្បី​ទំនុកបម្រុង​ដល់​ពលករ​ចំណូលស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​ធ្វើ​ធ្វើចត្តាឡីស័ក​។

អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​ក្រុម​ការងារ​ឲ្យ​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ រំលឹកដល់ពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ ​ឲ្យ​មានការ​ចូលរួម​អនុវត្ត​តាម​កន្លង​ថ្មី​ គឺ​ត្រូវ​ការពារ​ ដោយ​មាន​ការ​ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល​ និង​រក្សាគម្លាតសុវត្ថិភាពសង្គម​ ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ​ និង​កុំបី​ចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល​ កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ​ និង​កុំប៉ះពាល់គ្នា​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថារថយន្តមួយគ្រឿងដឹកថ្នាំពេទ្យបានរងការឆាប់ឆេះ។

ហេតុការណ៍បានកើតឡើងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១និង៤៥នាទី ចំណុចមុខឱសថស្ថានព្រះវិហារស្ថិត ក្នុងក្រុមទី២ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថាបើកបរបមានឈ្មោះ
ឈ្មោះ ជ្រែង វៃ ភេទប្រុស អាយុ២៧ឆ្នាំស្រុកកំណើត ភូមិឈ្លីតលើ ឃ៉ំខ្ជាយខាងត្បូង ស្រុកដងទង ខេត្តកំពត។
រថយន្តដែលរងការខូចខាតម៉ាក Starex ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2Y_5865 ជាកម្មសិទ្ធ ក្រុមហ៊ុនMedibest នៅភ្នំពេញ នឹងមាន ថ្នាំពេទ្យតម្លៃ ប្រហែល ១៨០០$_២០០០$ បានខូចខាតទាំងស្រុង។ករណីនេះប្រើប្រាស់រយន្តពន្លត់អគ្គិភ័យ០១គ្រឿង។ មូលហេតុ ឆ្លងចរន្តអគ្គីសនីតាប្លូខាងមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page436 Page437 Page438 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ចុះផ្សាយថ្ងៃទី ១២ កុម្ភៈ ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×