Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២៣

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ម្សិលមិញ បានអញ្ជើញចុះពិនិត្យ​ និង​សិក្សា​គម្រោងសាងសង់ ផ្លូវបេតុង​ចំនួន​ ៤ខ្សែ​ បន្ថែម​ទៀត​ ដែល​មានប្រវែង​សរុប​ ១៣៨១ម៉ែត្រ​ ទទឹង ៥ម៉ែត្រ និង​បំពាក់​ដោយ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ ស្ថិតនៅក្នុងភូមិ​ឡឥដ្ឋ​ សង្កត់​បឹងកុក​ ក្រុង​កំពង់ចាម​។​

ក្នុង​ឱកាស​ចុះ​សិក្សា​គម្រោង​​​ស្ថាបនា​ផ្លូវ​នេះ​ លោក​ អ៊ុន​ ចាន់ដា​​ បាន​ជួប​សំណេះសំណាល ​សាកសួរ​សុខទុក្ខ​ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​បណ្តោយដង​ផ្លូវ​ ខាងលេី​ ដោយពួកគាត់ ពិតជា​មាន​ការ​ត្រេកអរ​សាទរ​ និង​​សប្បាយ​រីករាយ​។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ សមិទ្ធផលផ្លូវបេតុង ស្ថិតនៅក្នុងមូលដ្ឋាន នេះ​ មានបណ្ដោយប្រវែង ជាង ២.០០០ម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ ទេីប​តែ​សាងសង់​រួច​ហើយ​។ ដោយការកសាង ហេដ្ឋារចនាសម្ព័ន្ធ ទាំងនេះ គឺជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ចាម ដែល លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានខិតខំប្រឹងប្រែង ដើម្បី ជួយសម្រួលការលំបាក របស់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ កាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំ របស់សម្ដេចជោ ហ៊ុន សែន។

គួរ​បញ្ជាក់​ថា ក្រៅពីសមិទ្ធផល​ផ្លូវ​បេតុង​ ៤ខ្សែ​ ដែលមានប្រវែង​សរុប​ ១៣៨១ម៉ែត្រ​ លោក​ អ៊ុន​ ចាន់ដា​ ក៏បានផ្ដល់អំពូលភ្លើងសូឡា ឱ្យ​មេភូមិឡឥដ្ឋ ៥២ អំពូល , មេភូមិចុងថ្នល់ ៣០ អំពូល , និង មេភូមិ បឹងកុក១ ចំនួន ១៨ អំពូល ដើម្បីបំពាក់បំភ្លឺពេលយប់ ទៅ​តាម​សំណូមពរ​របស់​មេភូមិទាំង​ ៣​។ អភិបាលខេត្ត​ ក៏បាន​ដឹកនាំ​ក្រុម​ការងារ​ ចុះ​ពិនិត្យ​ការ​សាងសង់​កុដិ​នៅ​វត្តជោតនារាមបឹងកុក​ ដើម្បី​ឱ្យ​សាមណសិស្ស​ និស្សិត​ ស្នាក់អាស្រ័យ​ នៅបួសរៀន​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២៣

ភ្នំពេញ៖ក្នុងឱកាសសំណេះសំណាល ជាមួយសកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃសៅរ៍ម្សិលមិញ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានថ្លែងមានប្រសាសន៍សំខាន់ៗដូចខាងក្រោម៖

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការជួបជុំក្នុងទ្រង់ទ្រាយធំ ប្រកបដោយភាពរីករាយ និងត្រជាក់ត្រជុំក្នុងថ្ងៃនេះ ជាមួយនឹងវត្តមានរបស់សកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រហូតប្រមាណ ៨,០០០ នាក់ គឺពិតជាមានសភាពខុស ពីរយៈពេលជាង ២ ឆ្នាំមុន ដែលពេលនោះរាជធានីភ្នំពេញ កំពុងត្រូវបានញាំញីដោយជំងឺកូវីដ-១៩។ ទីតាំងកោះពេជ្រ នេះផ្ទាល់ ត្រូវបានរៀបចំជាមណ្ឌលព្យាបាល ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ហើយជីវភាពរបស់ប្រជាពលរដ្ឋទូទៅ រួមទាំងបងប្អូននៅផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ទទួលរងនូវផលប៉ះពាល់ ពីការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះផងដែរ។ យ៉ាងណាក៏ដោយ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួមពី កម្លាំងសាមគ្គីជាតិ ទាំងមូល សភាពការណ៍អាសន្ន ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលធ្វើឱ្យអត្រាស្លាប់មានកម្រិតទាប ហើយអាយុជីវិតរបស់អ្នកជំងឺរាប់សែននាក់ត្រូវបានសង្គ្រោះ ខណៈដែលជីវភាពរបស់ប្រជាពលរដ្ឋរាប់លានអ្នកត្រូវបានធានាការពារ និងស្តារឱ្យមានលំនឹងឡើងវិញរួចផុតពីវិបត្តិ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា៖ សូមអរគុណចំពោះការជ្រើសរើស ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ប្រកបដោយក្តីស្រឡាញ់ និងជំនឿជឿជាក់មកលើបុព្វហេតុ ដ៏ត្រឹមត្រូវរបស់គណបក្ស។ ពិតណាស់ ពាក្យក្នុង ឬក្រៅប្រព័ន្ធ គឺគ្រាន់តែជាការកំណត់និយមន័យជាលក្ខណៈបច្ចេកទេសសេដ្ឋកិច្ចតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជាវិញ គឺវិនិយោគិន, ពាណិជ្ជករ, អាជីវករ, សិប្បករ, កម្មករ-និយោជិត និងសហគ្រិនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺសុទ្ធសឹងជាប្រជាពលរដ្ឋខ្មែរដូចគ្នាទាំងអស់ និងជាសមាជិក-សកម្មជនគណបក្ស ដែលមានសិទ្ធិ និងការទទួលខុសត្រូវតែមួយ ហើយក៏ទទួលបាននូវការយកចិត្តទុកដាក់គិតគូរជួយទំនុកបម្រុងគាំពារដូចគ្នាផងដែរ ស្របទៅតាមគោលនយោបាយចំពោះវិស័យនីមួយៗ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជាតែងបានផ្តល់នូវការគាំពារ និងការគាំទ្រដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍៖
ទី១. ជីវភាពប្រកបដោយក្តីសុខសាន្តនៅក្នុងសុខសន្តិភាព, ទី២. សន្តិសុខ, សុវត្ថិភាព, ស្ថិរភាពសង្គម, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសិទ្ធិសេរីភាពលើការប្រកបអាជីវកម្មគ្រប់ប្រភេទ ដែលច្បាប់អនុញ្ញាត រួមទាំងកាអនុគ្រោះលើការចំណាយ ដើម្បីបំពេញអនុលោមភាព, ទី៣. ឱកាសក្នុងការសិក្សារៀនសូត្រ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី៤. ការផ្តល់នូវប័ណ្ណមូលនិធិសមធម៌ សុខាភិបាល ដើម្បីជួយកាត់បន្ថយចំណាយលើការព្យាបាលជំងឺ, ទី៥. ការគាំពារផ្នែកច្បាប់ និងការពង្រឹងអភិបាលកិច្ចល្អដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈ និងទី៦. ការលើកទឹកចិត្តឱ្យចូលរួមទៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្នុងប្រព័ន្ធតាមរយៈការរៀបចំយន្តការចុះបញ្ជី និងការអនុគ្រោះផ្សេងៗ ដើម្បីផ្តល់ភាពស្របច្បាប់ និងអត្ថប្រយោជន៍នានា។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន ដោយឈរលើស្មារតី និងបុព្វហេតុឥតងាករេគ្រប់ជំនាន់ គឺការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ក្លាយជាប្រទេស អ្នកមាន និងប្រជាជនមានជីវភាពធូរធាសម្បូរសប្បាយក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ដូច្នេះ សូមសកម្មយុវជនទាំងអស់បន្តជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងបន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ជាពិសេសបន្តធ្វើអំពើល្អបម្រើប្រជាពលរដ្ឋស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មជនយុវជនគណបក្សនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយសហគ្រិនភាព, គំនិតច្នៃប្រឌិត និងជំនាញវិជ្ជាជីវៈខ្ពស់ តាមរយៈការចូលរួមចំណែក ដោយផ្ទាល់ និងដោយប្រយោលជាមួយ រាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចការសង្គម, វប្បធម៌, សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាសកម្មភាពផ្សព្វផ្សាយ អំពីស្នាដៃ និងសមិទ្ធផលនានា របស់គណបក្ស ដើម្បីធានាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ យើងអាចសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើស គណបក្សដែលខ្លួនស្រឡាញ់ និងជឿទុកចិត្ត សម្រាប់បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា ជានិច្ចតទៅសម្រាប់ អ្នកជំនាន់ក្រោយគ្រប់សម័យកាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២៣

ភ្នំពេញ៖លោកជំទាវ ជា សិរី អាយុ៤២ឆ្នាំ បច្ចុប្បន្នកាន់តំណែងជា ឧបការីអគ្គទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេស ធនាគារជាតិ នៃកម្ពុជា ដែលត្រូវជាកូនស្រីបង្កើតរបស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា ទទួលបានការតែងតាំង និងផ្ដល់ឋានៈថ្មីជា អគ្គទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជាមានឋានៈស្មើ រដ្ឋមន្ដ្រី។

នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៣៦៧ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ទីភ្នាក់ងារ សៀមរាបប៉ុស្តិ៍ ទើបទទួលបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 7.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៣

លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា ព្រមទាំងក្រុមការងារ នៅថ្ងៃសៅរ៍ នេះ បានអញ្ជើញចុះទៅប្រគល់អំណោយផ្ទះទេវតាចំនួន០១ខ្នង ដែលមាន ទំហំ១២គុណ៨ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោកយាយ អៀង គឿន អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

លោកយាយជាស្ត្រីមេម៉ាយ ជាយូរឆ្នាំមកហើយ ដោយស្វាមីបានស្លាប់ក្នុងសម័យ ប៉ុល ពត។ លោកយាយរស់នៅជាមួយកូនៗ និងចៅៗ សរុប០៨នាក់ក្នុងផ្ទះតែមួយ ក្នុងកម្រិតជីវភាពខ្វះខាត។

ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវក៏បានផ្តល់នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀត រួមមាន អង្ករ១០០Kg, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល និងផ្តល់ជាសំភារៈសិក្សាដល់សិស្សានុសិស្សជាច្រើននាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៣

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មជនយុវជនគណបក្ស នៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករ ដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយសហគ្រិនភាព, គំនិតច្នៃប្រឌិត និងជំនាញវិជ្ជាជីវៈខ្ពស់ តាមរយៈការចូលរួមចំណែកដោយផ្ទាល់ និងដោយប្រយោលជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជន នៅក្នុងកិច្ចការសង្គម, វប្បធម៌, សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាសកម្មភាពផ្សព្វផ្សាយ អំពីស្នាដៃ និងសមិទ្ធផលនានារបស់គណបក្ស ដើម្បីធានាធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ យើងអាចសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការជ្រើសរើសគណបក្ស ដែលខ្លួនស្រឡាញ់ និងជឿទុកចិត្ត សម្រាប់បន្តដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា ជានិច្ចតទៅសម្រាប់អ្នកជំនាន់ក្រោយគ្រប់សម័យកាល។

លោកការបញ្ជាក់នេះ ក្នុងពិធីសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃសៅរ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៣

ក្នុងពិធីសំណាល​ជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃសៅរ៍ នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា៖

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន ដោយឈរលើស្មារតី និងបុព្វហេតុឥតងាករេគ្រប់ជំនាន់ គឺការអភិ​វឌ្ឍ​ប្រទេសជាតិឱ្យរីកចម្រើនក្លាយ ជាប្រទេសអ្នកមាន និងប្រជាជនមានជីវភាពធូរធា​សម្បូរសប្បាយ​ក្រោមម្លប់​ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ដូច្នេះ សូមសកម្មយុវជនទាំងអស់បន្តជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងបន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ជាពិសេសបន្តធ្វើអំពើល្អបម្រើប្រជាពលរដ្ឋស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៣

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវខិតខំពង្រឹងការគ្រប់គ្រងប្រមូលសំរាម និងសំណល់រឹង ព្រមទាំងសម្អាតទីក្រុង ឱ្យស្របតាមកំណើនប្រជាពលរដ្ឋ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃម្សិលមិញ សម្ដេចស ខេង ក៏បានបញ្ជាក់ថា «ត្រូវបន្តលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងទីក្រុង ដោយខិតខំពង្រឹងការគ្រប់គ្រងការប្រមូលសំរាម និងសំណល់រឹង និងការសម្អាតទីក្រុង ឱ្យស្របតាមកំណើន ប្រជាពលរដ្ឋ និងការរីកចម្រើនផ្នែកនគររូបនីយកម្ម ដែលមានការកើនឡើងយ៉ាងឆាប់រហ័ស»។

សម្ដេចបន្ដថា ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ថែទាំ និងដាំដើមឈើនៅតាមដងផ្លូវសាធារណៈ ការរៀបចំសួនច្បារសាធារណៈ ព្រមទាំងខិតខំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការចូលរួម រៀបចំសណ្តាប់ធ្នាប់ សាធារណៈតាមដងផ្លូវ ទីផ្សារ និងទីកន្លែងសាធារណៈឱ្យមានរបៀបរៀបរយល្អបន្ថែមទៀត។

សម្ដេចស ខេង បានរំលឹកថា រាជធានីភ្នំពេញ បានចូលជាសមាជិកបណ្តាញទីក្រុងឆ្លាតអាស៊ានតាំងពី ឆ្នាំ២០១៨មក។ ការគ្រប់គ្រងអភិវឌ្ឍទីក្រុងតាមប្រព័ន្ធទីក្រុងវៃឆ្លាត កំពុងត្រូវបានអនុវត្តនៅទីក្រុងនៃប្រទេសនានាជាច្រើន រួមទាំងតំបន់អាស៊ាន សំដៅប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល សម្រាប់លើកកម្ពស់ការផ្តល់សេវា នានាជូនប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការងារផ្សេងៗទៀត ដើម្បីសម្រួលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងការអភិវឌ្ឍទីក្រុង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៣

ខេត្តកំពង់ចាម៖ទីតាំងសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ ៦កន្លែង នៅស្រុកកោះសូទិន ត្រូវបានក្រុមមន្ត្រីការិយាល័យឧស្សាហកម្ម និងសិប្បកម្ម ចុះបញ្ឈប់នៅថ្ងៃសៅរ៍នេះ។

ទីតាំងផលិតស្ករត្នោតក្លែងក្លាយ ៦កន្លែង ស្ថិតនៅក្នុងភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន។

ការចុះហាមឃាត់ដឹកនាំដោយលោកហឿន សីហា ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្ម ស្ដីទី ដោយក្រុមការងារចុះពិនិត្យ និងធ្វើកិច្ចសន្យា ឱ្យម្ចាស់សិប្បកម្មបញ្ឈប់សកម្មភាពផលិតស្គរត្នោត ក្លែងក្លាយបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៣

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត ដល់រដ្ឋាករទឹកស្វ័យតសៀមរាបឱ្យធ្វើការវិនិយោគ ទ្រង់ទ្រាយធំ លើការពង្រីកនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាមរយៈការគៀគរនូវប្រភពទុនពដៃគូអភិវឌ្ឍនានា បាននាំមកនូវភាពជោគជ័យ ជូនរាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យផ្គត់ផ្គង់ទឹកស្អាត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់ ចក្ខុវិស័យត្រឹមត្រូវ មុតស្រួច របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់បងប្អូន ដែលបានស្ម័ត្រចិត្តចាក ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និង តំបន់ពាក់ស្នែង ទទួលបានទឹកស្អាតប្រើប្រាស់។

ការស្នើយ៉ាងដូច្នេះដើមី្បឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរ នៃការប្រើប្រាស់ទឹកស្អាតឲ្យបានពេញលេញក្នុងក្រុងសៀមរាប និងនៅតាមបណ្តាស្រុក ដែលនៅជិត ដែលចេះតែកើនឡើងយ៉ាងគំហុកនេះ។

លោករដ្ឋមន្រ្តី បានបន្តថា ការខិតខំរបស់ក្រសួង ក្នុងការស្វែងរកដៃគូរ ក្នុងកិច្ច អភិវឌ្ឍវិស័យទឹកស្អាតនៅខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយសណ្ឋាគារធំៗ ដែលទាមទានូវតម្រូវការទឹកស្អាត ប្រើប្រាស់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជ្ជនីយដ្ឋាន និង តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ។ ម៉្យាងទៀតការពង្រីកវិសាលភាព នៃប្រព័ន្ធទឹកស្អាតនេះ ក៏ជាការកាត់បន្ថយការប្រើប្រាស់ ទឹកក្រោមដី ក្នុងក្រុងសៀមរាប និង ជួយសង្រ្គោះដល់ប្រាង្គប្រាសាទអង្គរ កុំឱ្យរងគ្រោះដោយប្រការណាមួយ នៅពេលដែលគ្មានទឹកក្រោម ដីទ្រទ្រង់ប្រាសាទ។

លោកបានបានបញ្ជាក់ថា ស្ថិតក្រោមក្របខណ្ឌឥណទានពីភ្នាក់ងារអភិវឌ្ឍ បារាំង(AFD) ដែលមានសមត្ថភាពក្នុងការផលិត ចំនួន ១៥ពាន់ម៉ែត្រគូមក្នុង១ថ្ងៃ ដោយយកប្រភពទឹកពីអាងបារាយណ៍ខាងលិច ក្នុងការផ្គត់ផ្គង់ក្នុងក្រុង។ ម្យ៉ាងទៀតបានរៀបចំ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គងទឹកស្អាតសៀមរាប ក្រោមឥណទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) លើការងារសាងសង់រោងចក្រ ប្រតិកម្មទឹកស្អាតថ្មីមួយបន្ថែម ដែលមានសមត្ថភាពផលិត ៦០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាប និង បានតភ្ជាប់បណ្តាញប្រព័ន្ធទឹកស្អាត សម្រាប់ផ្គត់ផ្គង់នៅអាកាសយានដ្ឋានថ្មីផងដែរ។

លោករដ្ឋមន្ត្រីអះអាងបែបនេះ នៅថ្ងៃសុក្រម្សិលមិញ ក្នុងឱកាសប្រកាសតែងតាំងលោក ចាន់ សេងឡា អគ្គនាយករងរដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវតែងតាំងជាអគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប អាណត្តិទី៦ ជំនួសលោក ឃុត វុត្យារិទ្ធ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាបត្រូវបានទៅកាន់មុខតំណែង ជាអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តសៀមរាប អាណត្តិទី៦៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៣

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានអះអាងថា៖ ក្នុង​នាមជាយុវជនជំនាន់ក្រោយ​ និងក្នុងនាមជាក្រុមគ្រួសាររបស់​ សម្តេចពិជ័យសេនា​ទៀ​ បាញ់​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងកាពារជាតិ​ សូមប្រឆាំងដាច់ខាត​ និងថ្កោលទោស​ ចំពោះ​ទណ្ឌិត​ក្បត់​ជាតិ​បីជំនាន់​ សម​ រង្សី​ ដែលបានផ្សព្វផ្សាយព័ត៌មានទុច្ចរិត​ និងញុះញង់តាមរយ:បណ្តាញសង្គម​មកលេីក្រុមគ្រួសារខ្ញុំបាទ។

លោក ទៀ សីហា បន្តថា៖ តាំងពីខ្ញុំដឹងក្តីមក ប៉ាតែងតែនិយាយប្រាប់ខ្ញុំថា «ប្រទេសកម្ពុជា មានតែ #សម្តេចតេជោនាយករដ្ឋមន្ត្រី ទេ ដែលអាចដឹកនាំប្រទេសបាន» ប៉ាតែងតែទូន្មាន ប្រដៅដល់ក្រុមគ្រួសារត្រកូល «ទៀ» ទាំងអស់ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយយើងនៅតែស្មោះស្ម័គ្រចំពោះ #សម្តេចតេជោនាយករដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា តែងតែប្រាប់កូនចៅថា​ ការពារ #សម្តេចតេជោ រហូតដល់ដង្ហើមចុងក្រោយ 🙏🏻 ហើយក្រុមគ្រួសារទាំងអស់ នៃត្រកូល «ទៀ» ដឹងគុណ គាំទ្រ ការពារ #សម្តេចតេជោ និងក្រុមគ្រួសារ ព្រមទាំងបុត្រា​ បុត្រី ក៏ដូចជា #បងម៉ាណែត រហូតដល់ដង្ហើមចុងក្រោយ 🙏🏻

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៣

ខេត្តកំពង់ចាម៖អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់មន្ត្រីនៃមន្ទីរសុខាភិបាល​ ត្រូវខិតខំបម្រើសេវារដ្ឋបាល និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសើរ ពិសេសត្រូវពង្រឹងឥរិយាបថ ឱ្យបានល្អ ឱ្យសាកសម ជាមន្ត្រីផ្តល់សេវា ហើយត្រូវខិត ខំដោះស្រាយបញ្ហា ដែលមាននៅក្នុងមូលដ្ឋាន ក្នុងអង្គភាព ក៏ដូចជានៅក្នុងវិស័យ របស់ខ្លួន ពោលគឺ ត្រូវបង្កើនភាពជឿជាក់ ពីសំណាក់អ្នកជំងឺ ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ មានការជឿទុកចិត្តលើ វិស័យសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបការងារ សុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ មន្ទីរសុខាភិបាល់នៃរដ្ឋបាលខេត្តកំពង់ចាម
នៅថ្ងៃសុក្រម្សិលមិញ។

លោកអ៊ុន ចាន់ដា ក៏បានកោតសរសើដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល ខេត្តកំពង់ចាម ដែលបានបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផល ល្អប្រសើរ ក្នុងវិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុភាព ទាំងការប្រឹក្សា និងការព្យាបាលសុខភាព​ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន និងអនុវត្តការងារ ស្រប​តាម​កម្មវិធី​​គោលនយោបាយ​ របស់​រាជរដ្ឋាភិបាល​ ស្រប​តាម​ផែនការ​សុខមាលភាព​ និង​ផែនការ​វិជ្ជាសាស្ត្រ​។

អភិបាលខេត្ត ក៏បានក្រេីនរំលឹក​ដល់​ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ត្រូវ​ណែនាំដល់មន្ត្រីរបស់ខ្លួន មានដូចជា នៅ​តាមបណ្តារ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព​ សូមកុំឱ្យមានការរើសអើង ហើយត្រូវយកចិត្តទុកដាក់បម្រើសេវា​ឱ្យ​បាន​ល្អ ជូនដល់​បងប្អូន ដែលកាន់ប័ណ្ណ​ ប.ស.ស បើទោះជា​ពណ៌អ្វីក៏ដោយ សូមបម្រើ​ឱ្យ​បានស្មើៗគ្នា​ ពីពោះថា​ រាល់​ថ្លៃព្យាបាលគឺរដ្ឋាភិបាល ជាអ្នកចេញប្រាក់ជំនួស​ឱ្យ​ពួកគាត់​ ពោលគឺ​ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារៈជូន ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈ របស់ខ្លួន ក្នុងការបំពេញភារកិច្ច ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ហើយងាកមកទទួលសេវា​សុខភាព នៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពរបស់រដ្ឋ។

អភិបាលខេត្ត ក៏បានសំណូមពរដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំ កែប្រែកំហុសត្រង់ចំណុចខ្វះខាត ហើយងាកមកបម្រើសេវាព្យាបាល ជូនពលរដ្ឋ ធ្វើយ៉ាងណាកុំឲ្យ មានការថ្នាំងថ្នាក់ ដើម្បីទទួលបានការគាំទ្រ និងប្រជាប្រិយភាពពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ដែលទាំងនេះ គឺចាត់ទុកថាជាការជួយដល់ខ្លួនឯង ហើយក៏ប្រៀបបានទៅនឹងការជួយដល់រាជរដ្ឋ ភិបាលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៣

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានសូមថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ទាំងមូល ដែលកន្លងមកតែងតែបានជួយឧបត្ថម្ភ គាំទ្រ គ្រប់បែបយ៉ាងដល់ប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជា ជាពិសេស បានចូលរួមការពារនូវអធិបតេយ្យភាព ឯករាជ្យភាព បុព្វហេតុនៃការបង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងសន្តិភាព នៅកម្ពុជា ដោយឡែក ខេត្តសៀមរាប យើងខ្ញុំ ក៏បានទទួលនូវអត្ថប្រយោជន៍ នៃទំនាក់ទំនង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ការបណ្តុះបណ្តាល នូវធនធានមនុស្ស កសិកម្ម ការអភិរក្ស ជួលជុលប្រាសាទបុរាណ ជាពិសេសគឺគម្រោង ទីក្រុងឆ្លាតវៃក្នុង ខេត្តសៀមរាប ហើយថ្មីៗនេះ ក៏បានសាងសង់អគារបន្ថែម ក្នុងមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

លោក ទៀ សីហា បន្តថា ខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាព ជាមួយខេត្ត-ក្រុង នៃប្រទេសជប៉ុនចំនួន ០៤ខេត្ត-ក្រុងផងដែរ។ ផ្លែផ្កាដែលកើតចេញពីភាពជាបងប្អូននេះ បាននាំមកនូវការរីកចម្រើនថ្មីៗ បន្ថែមទៀតឥតឈប់ឈរ។

លោកទៀ សីហា បញ្ជាក់បែបនេះ ក្នុងពិធីលៀងសាយភោជន៍អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ គម្រប់៦២ យាងចូល៦៣ព្រះវស្សា នៅសាលសន្និសិទសុខាសៀមរាប នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page180 Page181 Page182 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×