ខេត្តសៀមរាប៖ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នងបានរងការខូតខាត ដោយខ្យល់កន្ត្រាក់។
ហេតុការណ៍បានកើតឡើងវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិត្រាចពក និងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានរាយការណ៍ថាករណីខ្យល់កន្ត្រាក់ នេះ បណ្ដាលអោយរលំផ្ទះ ទាំងស្រុង០១ខ្នង និងរបើកសំយ៉ាបផ្ទះ០១ខ្នង។
១/រលំទាំងស្រុង ផ្ទះជញ្ជាំងក្ដា ប្រក់ក្បឿង ទំហំ០៦មx១២ម ម្ចាស់ផ្ទះឈ្មោះឡាំ លាង ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅ ភូមិត្រាចពក.ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
២/របើកសំយ៉ាបផ្ទះស័ង្កសី ទំហំ០៤មx០៨ម ម្ចាស់ផ្ទះឈ្មោះសោម អោម ភេទប្រុស អាយុ៥៦ឆ្នាំ ទីលំនៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ទោះយ៉ាងណាករណីខាងលើនេះ ពុំមានបណ្ដាលអោយរងរបួសមនុស្សនោះឡើយ៕SRP
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២០

