Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៣

ខេត្តសៀមរាប៖ក្រុមការងារចុះមូលដ្ឋានឃុំស្រណាល និងធ្វើកាជួលជុលផ្លូវមួយខ្សែប្រវែង ជិត៤ពាន់ម៉ែត្រ ទទឹង ៥ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋ ផ្ទាល់ស្ថិតនៅក្នុងភូមិទួលរវៀង ភូមិមានជ័យ និងភូមិផ្លាំង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោក សឹង្ហ សំរឹទ្ធិ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រណាល តំណាង ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ នៅ
ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣
បានដឹកនាំក្រុមការងារ ក្រុមប្រឹក្សាឃុំ និងកងវិស្វកម្មចុះពិនិត្យ រៀបចំជួលជុលផ្លូវមួយខ្សែប្រវែង 3800ម៉ែត្រ ទទឹង 5ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋ ខាងលើ។

លោក សឹង្ហ សំរឹទ្ធិ បានឲ្យដឹងថាការជួសជុល គ្រោងបើកការដ្ឋាន ថ្ងៃទី ២១ ខែមេសា ស្អែកនេះ  ស្ថិតនៅក្នុងគំរោងចំណាយថវិកាប្រមាណជិត២មុឺនដុល្លា ដោយប្រើពេលជួសជុលប្រមាណ២០ថ្ងៃ ដោយក្នុង១ថ្ងៃចំណាយថវិកា ៨០០ដុល្លារ ដោយ(ថ្លៃគ្រឿងចក្រ៤ គ្រឿង ១ថ្ងៃ៥០០ដុល្លា ថ្លៃប្រេង និងអាហារ៣០៩ដុល្លារ) ក្នុងនោះដែលយើងប្រើគ្រឿងចក្រ ចំនួន៤គ្រឿង រួមមាន រេវឺល័រមួយគ្រឿង រ៉ូឡូមួយគ្រឿង ឡានទឹកធំពីរគ្រឿង។

លោក សឹង្ហ សំរឹទ្ធិ បន្តថា ឆ្លៀតក្នុងឱកាសនេះដែរ តាំងនាមអោយប្រជាពលរដ្ឋ នៅទីនេះផ្ទាល់ ខ្ញុំបាទសូមអំពាវនាវដល់សប្បុរសជន នានា ដែលមានសទ្ធាជ្រះថ្លា ចូលរួមចាប់មគ្គផល ក្នុងការជួសជុលផ្លូវ ដោយចូលរួមជាថវិការ តាមសទ្ធារៀងខ្លួន🙏🏻🙏🏻🙏🏻 សប្បុរសជនអាចទំនាក់ទំនងឧបត្ថម្ភ តាមរយៈលេខទូរស័ព្ទ 077777743 / 087777714

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៣

នៅទីបំផុត«ធនាគារ ABA» បានរៀបចំឯកសារផ្លូវច្បាប់ ជាបណ្ដឹងព្រហ្មទណ្ឌ ប្ដឹងអតិថិជនម្នាក់ទៅតុលាការក្រោយអតិថិជនរូបនោះ បរិហារកេរ្តិ៍ «ធនាគារ ABA»។

បើតាមសេចក្ដីប្រកាសរបស់«ធនាគារ ABA» សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅព្រឹកនេះបានបង្ហាញថា៖ យើងខ្ញុំសូមធ្វើបច្ចុប្បន្នភាពជុំវិញ ករណីចោទប្រកាន់មួយ ដែលបានកើតឡើងកាលពីថ្ងៃទី 08 ខែមេសា ដោយមានអតិថិជនម្នាក់ បានអញ្ជើញទៅសាខាធនាគារ ABA មួយកន្លែង ដើម្បីដាក់ប្រាក់នៅបញ្ជរ ហើយបានអះអាងថា បានបាត់ប្រាក់ចំនួន 1,000,000រៀល (មួយលានរៀល)។ ភ្លាមៗ បន្ទាប់ពីអតិថិជនបានតវ៉ានៅសាខា ក្រុមការងារពាក់ព័ន្ធរបស់យើងខ្ញុំ បានបង្ហាញវីដេអូ ជូនអតិថិជន អំពីដំណើរការនៃការរាប់សាច់ប្រាក់ពីជ្រុង (ប្លង់) ផ្សេងៗគ្នា ដោយវីដេអូនោះ បានចាប់យកសកម្មភាពទាំងស្រុង នៃការរាប់សាច់ប្រាក់របស់ក្រុមការងារ។ ប៉ុន្ដែ ពេលនោះ អតិថិជនមិនព្រមទទួលយកការបកស្រាយពីក្រុមការងារយើងឡើយ ហើយក៏បានចាកចេញពីសាខា។ នៅថ្ងៃទី 8 ខែមេសា អតិថិជនបានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ដោយបានចោទប្រកាន់ធនាគារ ABA ហើយបំភ្លៃខុសពីហេតុការណ៍ពិត ដែលបានកើតឡើងជាក់ស្ដែង។

នៅថ្ងៃបន្ទាប់ អតិថិជនក៏បានធ្វើការផ្សាយវីដេអូផ្ទាល់ (live) នៅហ្វេសប៊ុក ដោយបន្តរៀបរាប់អំពីការចោទប្រកាន់បំភ្លៃ និងបំផ្លើសការពិតនោះ។ ទោះជាធនាគារយើងខ្ញុំ បានកំណត់ថ្ងៃជួបប្រជុំជាមួយអតិថិជនរូបនេះ នៅថ្ងៃទី 10 ខែមេសា ដែលបង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហាភាន់ច្រឡំនេះក៏ដោយ ក៏អតិថិជនរូបនេះ នៅតែបន្តបរិហារកេរ្តិ៍ រួមមានខ្លឹមសារ ដែលញុះញង់តាមបណ្ដាញសង្គម ឲ្យគេឈប់ប្រើប្រាស់ធនាគារ ABA។

ធនាគារយើងខ្ញុំនៅតែប្ដេជ្ញាព្យាយាមដោះស្រាយបញ្ហាដោយសន្ដិវិធី និងបានជួបប្រជុំជាមួយអតិថិជន នៅការិយាល័យកណ្តាល នៅថ្ងៃទី 10 ខែមេសា ដើម្បីពិនិត្យករណីនេះឡើងវិញ។ បន្ទាប់ពីបង្ហាញវីដេអូ និងភ័ស្ដុតាងដែលបានរកឃើញផ្សេងៗម្ដងទៀតរួច អតិថិជនបានទទួលស្គាល់ថា ចំនួនទឹកប្រាក់ដែលបានដាក់ គឺពិតជាត្រឹមត្រូវ ហើយមិនមានបាត់បង់ប្រាក់នោះទេ។ នៅថ្ងៃដដែល អតិថិជនរូបនេះ បានផុស លិខិតសុំទោស។ ទោះយ៉ាងណា នៅថ្ងៃនេះ លិខិតនោះលែងមាននៅលើទំព័រ/គណនី ហ្វេសប៊ុក របស់គាត់ទៀតហើយ។

ជាមួយមូលដ្ឋានរឹងមាំដែលបញ្ជាក់ថា ការចោទប្រកាន់របស់អតិថិជន គឺការបំភ្លៃការពិត ហើយដោយផ្អែកលើភ័ស្ដុតាង រួមទាំងការរកឃើញផ្សេងៗ ដែលប្រមូលបាន បច្ចុប្បន្ននេះ ធនាគារ ABA រក្សាសិទ្ធិក្នុងការការពារកេរ្តិ៍ឈ្មោះធុរកិច្ច និងម៉ាកសញ្ញារបស់ខ្លួន ដោយក្នុងនោះរួមមាន ការរៀបចំឯកសារផ្លូវច្បាប់ ក៏ដូចជាបណ្ដឹងព្រហ្មទណ្ឌទៅតុលាការ។

ស្របគ្នានេះដែរ យើងខ្ញុំ សូមរំលឹកអតិថិជនជាថ្មីម្ដងទៀត សូមធ្វើការទាក់ទងមកធនាគារ ABA តាមបណ្ដាញទំនាក់ទំនងផ្សេងៗរបស់យើងខ្ញុំ មុននឹងផុសអំពីបញ្ហាអ្វីមួយនៅលើអ៊ីនធឺណិត ឬបណ្ដាញសង្គម។ នីតិវិធីដោះស្រាយវិវាទនានារបស់ធនាគារយើង មាននៅលើវិបសាយ ។ ការអះអាង និងចោទប្រកាន់ដោយបំភ្លៃការពិត និងគ្មានមូលដ្ឋាន អាចបណ្ដាលឲ្យរងវិធានការផ្នែកច្បាប់ជាធរមាន។

អង្គភាព សៀមរាប ប៉ុស្ដិ៍ មិនអាចទាក់ទង អតិថិជន រូបនោះ ដើម្បីបកស្រាយបំភ្លឺនៅឡើយទេ៕srp

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៣

តាមរយៈតេឡេក្រាម នាយករដ្ឋមន្ត្រីហ៊ុន សែន នៅយប់ថ្ងៃទី១៩ ខែមេសា បានបង្ហោះ អត្ថបទវិភាគមួយ ក្រោមចំណងជើងថា៖ «កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច»។

អត្ថបទវិភាគនេះ ក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំក្រោមចំណងជើងថា «កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច» ដើម្បីគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ខាងក្រោមនេះជាអត្ថបទវិភាគ៖

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២៣

ខេត្តបន្ទាយមានជ័យ៖លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត​ ត្រូវបានប្រកាសជាអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណត្តិទី២​ ក្នុងដែនសមត្ថកិច្ចដដែល នៅរសៀលថ្ងៃនេះ
ទៅតាមអនុក្រឹត្យ របស់រដ្ឋាភិបាល ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ក្នុងពិធីប្រកាស អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានអំពាវនាវអោយគ្រប់អង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលក្រុងប៉ោយប៉ែត បន្តគាំទ្រលោក គាត ហ៊ុល បន្តដឹកនាំរដ្ឋបាលក្រុងប៉ោយប៉ែត បន្តទៀត ដើម្បីអោយកាន់តែរីកចំរើន និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ ស្របតាមគោលនយោបាយរដ្ឋាភិបាល។

លោក អ៊ុំ រាត្រី បានបន្តថា សមិទ្ធផល និងស្នាដៃដែលរដ្ឋបាល ក្រុងប៉ោយប៉ែត សម្រេចបាននាពេលកន្លងមក ពិតជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសន្តិសុខ ស្ថេរភាពនយោបាយ សេរភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ដែលជាការរួមចំណែកធ្វើឲ្យសេដ្ឋកិច្ច ប្រទេសកម្ពុជា ទទួលបានកំណើនគួរឲ្យគាត់សម្គាល់ បន្ទាប់ពីរងនូវវិបត្តិដែលបណ្ដាលមកពីជំងឺកូវីដ-១៩ និងបានបង្កលក្ខណៈសម្បត្តិ ដល់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ សំដៅកសាងសង្គមកម្ពុជាយើង ឲ្យមានការរីកចម្រើនប្រកបដោយចីរភាពជាបន្តទៀត។

លោកថា សមិទ្ធផល និងស្នាដៃដែលសម្រេចបានទាំងនេះហើយ ទើបលោក គាត ហ៊ុល ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សេចក្តីទុកចិត្ត តែងតាំងជា អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។

សូមបញ្ជក់ថា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចាប់តាំងពីឡើងកាន់តំណែងជាអភិបាលក្រុងប៉ោយប៉ែត បានរយៈពេលបួនឆ្នាំ ទោះបីក្នុងដំណាក់កាល នៃការរាលដាលខ្លាំង នៃជំងឺកូវីដ-១៩ ក៏ដោយក៏ក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោក គាត ហ៊ុល មានសមិទ្ធិផលជាច្រើនបានកើតឡើង ដូចជា ៖ រង្វងមូលមាត់ច្រកអន្តរជាតិប៉ោយប៉ែត សួន សម្តេចតេជោ ហ៊ុន សែន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាបេតុង និងថ្មមិចជាច្រើនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២៣

ថ្លែងនៅឯព្រំដែន ច្រកទ្វារអន្តរជាតិដូង លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់មន្ត្រីនៅច្រកទ្វារ អន្តរជាតិដូង ដោយត្រូវចៀសវាងការយកកំរៃសេវាក្រៅផ្លូវការពីបងប្អូនប្រជាពលរដ្ឋ និងពលករដែលធ្វើដំណើរចេញ-ចូលច្រកទ្វារអន្តរជាតិដូងនេះ។

លោក សុខ លូ មានប្រសាសន៍ នៅថ្ងៃពុធនេះ ក្នុងឱកាស ចុះពិនិត្យមើលស្ថានភាព ប្រជាពលរដ្ឋ ពលករ ពលការិនី ត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីត្រឡប់ទៅបំពេញភារកិច្ច ការងាររបស់ខ្លួនវិញ នៅឯច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

អញ្ជើញនៅព្រំដែន ច្រកទ្វារអន្តរជាតិដូង លោក សុខ លូ បានមានប្រសាសន៍ណែនាំបន្ថែម ដល់មន្ត្រី និងសមត្ថកិច្ច ដែលនៅប្រចាំការ នៅច្រកទ្វារអន្តរជាតិដូងនេះ ដោយត្រូវខិតខំប្រឹងប្រែង ធ្វើយ៉ាងណា ដើម្បីបង្កលក្ខណ:ងាយស្រួល ដល់ដំណើរចេញចូលរបស់ ប្រជាពលរដ្ឋ ពលករ ត្រឡប់ទៅបំពេញភារកិច្ច ឬទៅធ្វើការវិញ ដោយស្របច្បាប់ និងពន្លឿន ក្នុងការបំពេញបែបបទ ឆ្លងដែនជូនបងប្អូនប្រជាពលរដ្ឋ និងពលករអោយបានឆាប់រហ័សផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២៣

«លោកណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប»

ខេត្តសៀមរាប៖មានការបង្ហោះរិះគន់ ទៅលើមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តសៀមរាប ដែលគ្រប់គ្រងដោយ លោកណម ពិសិដ្ឋ ប្រធានមន្ទីរចំពោះការយកភាស៊ីរបស់អ្នកធ្វើដំណើរ។

ការរិះគន់នេះ តាមប្រព័ន្ធ facebook នៅថ្ងៃពុធនេះ។ ជុំវិញការរិះគន់នេះ លោកណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប នៅមិនទាន់ធ្វើការឆ្លើយតបនៅឡើយទេ។

បើតាមបណ្ដាញ់សង្គម ដែលបានបង្ហោះប៉ុន្មានម៉ោងមុននេះ ថា៖ តើផ្លូវថ្នល់នៅខេត្តសៀមរាប ត្រូវបានកសាងនិងថែទាំដោយថវិការបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខេត្តសៀមរាប ដែលបានមកពីការយកភាស៊ីមែនទេ? ខេត្តផ្សេងទៀតក៏ដូចគ្នាដែរ។
បើដូច្នេះចុះ ពន្ធផ្លូវ មួយឆ្នាំ ២ លានរៀល យកទៅណា?

សូមជម្រាបថា នៅខេត្តសៀមរាប មានទីតាំងយកលុយពីឡានត្រង់ចំណុចខាងលិចសាខាគយ ស្ថិតក្នុងសង្កាត់ទឹកវិល នឹងមួយកន្លែងទៀត ស្ថិតនៅត្រង់ចំណុចការ៉ាស់សាំងផ្លូវក្រវ៉ាត់ក្រុងសៀមរាប ក្នុងសង្កាត់ស្រងែ ជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានចងកសម្លាប់ខ្លួន នៅព្រឹកមិញនេះ នៅលេីដេីមត្រយឹង ខាងកេីតភូមិចំងាយប្រហែល ៣០០ម៉ែត្រ ស្ថិតក្នុងភូមិរូងថ្មី ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ញឹម ហេង អាយុ ៦៣ឆ្នាំ។ សមត្ថកិច្ចបន្តថាតាមការបំភ្លឺរបស់សាច់ញ្ញាតិ និងការធ្វេីកោសល្យវិច័យរបស់សមត្ថកិច្ច ជនរងគ្រោះ មានជំងឺប្រចាំកាយ បានដេីរទៅចងក នៅចំណុចខាងលេីបណ្តាលអោយស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២៣

ខេត្តសៀមរាប៖អធិការនគរបាលក្រុងសៀមរាប នៅថ្ងៃអង្គារនេះ បានចេញសេចក្ដីបំភ្លឺមួយ ជុំវិញការផ្សាយរបស់សារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ កាលពីយប់ ថ្ងៃ ទី១៧ ខែមេសា ឆ្នាំ ២០២៣។

ការចេញបំភ្លឺ របស់អធិការនគរបាលនៅក្រុងសៀមរាបបន្ទាប់ ពីគេហទំព័រសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ បានចេញផ្សាយនៅអត្ថបទរបស់ខ្លួនមួយក្រោមចំណងជើងថា៖ យុវជនម្នាក់មកពីខេត្តពោធិ៍សាត់ មកលេងខេត្តសៀមរាបត្រូវប៉ូលីសវាយដំ និងជំរិតទាប្រាក់៣ពាន់ដុល្លារ។

ខាងក្រោមនេះជាសេចក្ដីបំភ្លឺព័ត៍មានរបស់អធិការនគរបាលក្រុងសៀមរាប៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ មានគណនីឈ្មោះ Post News- សៀមរាបប៉ុស្តិ៍ បានសរសេរបង្ហោះព័ត៌មាន នៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook និងមានការចែករំឡែកតៗគ្នា ដែលមានខ្លឹមសារថាៈ យុវជនម្នាក់មកពីខេត្តពោធិ៍សាត់ មកលេងខេត្តសៀមរាបត្រូវប៉ូលីសវាយដំ និងជំរិតទាប្រាក់៣ពាន់ដុល្លារ ជា ថ្នូរនឹងការដោះលែង។

អធិការនគរបាលក្រុងសៀមរាប សូមធ្វើការបដិសេធទាំងស្រុង ចំពោះការលើកឡើងខាងលើ ដោយ មូលហេតុ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦.០០នាទី អធិការនគរបាលក្រុងសៀមរាប បានទទួលសេចក្ដីរាយការណ៍ ពីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថាពួកគាត់ឃាត់ខ្លួនជនសង្ស័យម្នាក់ុះពាក់ព័ន្ធ នឹង ករណីហិង្សាដោយចេតនា យោងតាមការបំភ្លឺរបស់មន្ត្រីនគរបាលចរាចរណ៍បានអោយដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣.០០នាទី មានជនសង្ស័យឈ្មោះ ឈុន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានរត់ចូលក្នុងកន្លែងថៃកុងរថយន្តដែល កំពុងបញ្ហា៖ ខណៈ ពេលដែរម្ចាស់រថយន្តចេញទៅទិញភេជ្ជៈ ក្នុងពេលនោះក្រុមគ្រួសារម្ចាស់រថយន្ត ដែលនៅក្នុងរថយន្ត បានស្រែក ហើយម្ចាស់រថយន្តបានឃាត់ជនសង្ស័យខាងលើ ប្រគល់អោយនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប យកមកស្នាក់ការចរាចរណ៍មាត់ស្ទឹង ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់មកជន សង្ស័យបានព្យាយាមរត់គេចខ្លួន ត្រូវនគរបាលចរាចរណ៍ដេញចាប់ត្រលប់មកវិញ ក៏ត្រូវជនសង្ស័យវាយមកលើកម្លាំងនគរបាល ចរាចរណ៍មួយកែងដៃបែកភ្នែកខាងស្តាំ(ដេរចំនួន៤ថ្នូរ) ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ ទៅប្រគល់ និងទទួល ជនសង្ស័យខាងលើមកធ្វើការសួរនាំ ក្រោយពីមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ជនសង្ស័យខាងលើ ពុំអាចផ្ដល់ចម្លើយបានទេ ព្រោះ៖ ជនសង្ស័យជាមនុស្សរវើរវាយ និយាយខុសពីមនុស្សធម្មតា ក្នុងពេលនោះដែរក្រុមគ្រួសារជនសង្ស័យ បានសុំទោស | នគរបាល ចរាចរណ៍ខាងលើដែលជាជនរងគ្រោះ និងសុំធានាយកជនសង្ស័យឈ្មោះ ឈុន ចំរើន ដែលជាប្អូនទៅព្យាបាលជំងឺបន្ត ហើយ នគរបាលចរាចរណ៍នោះក៏យល់ព្រមបញ្ចប់រឿង ក្នុងពេលនោះដែរស្រាប់តែមានឈ្មោះ ឈុន មៅ ភេទស្រី អាយុ៤២ឆ្នាំ ដែលជា បងជនសង្ស័យ ហើយលឺជនសង្ស័យដែលជាមនុស្សរវើរវាយ បាននិយាយថាប៉ូលីសគាបស៊ីលុយចំនួន៣ពាន់ដុល្លារ ក៏បានទូរស័ព្ទ ទៅប្អូនឈ្មោះ ឈុន ចែម ភេទស្រី អាយុ៣៥ឆ្នាំរស់នៅរាជធានីភ្នំពេញ ថាប៉ូលីសគាបស៊ីលុយចំនួន៣ពាន់ដុល្លារ បន្ទាប់មកឈ្មោះ ឈុន ថែម ក៏បានផ្ញើររូបភាព នឹងពាក្យដែលបងឈ្មោះឈុន មៅ ប្រាប់ទៅកាន់អ្នកកាសែត សៀមរាបប៉ុស្តិ៍ ។ លុះដឹងការពិតថា នគរបាលពុំបានទាមទាប្រាក់ដូចការនិយាយរបស់ប្អូនឈ្មោះ៖ ឈុន ចំរើន ហើយឈ្មោះ ឈុន មៅ និងក្រុមគ្រួសារបានធ្វើការសុំ ទោស ដល់សមត្ថកិច្ចនគរបាលយើងផងដែរ។

សូមជម្រាបថា អត្ថបទនិងរូបភាពដែលសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ បានផ្សាយ ជាព័ត៌មានពិត ដែលក្រុមគ្រួសារប្រជាពលរដ្ឋ ខាងលើ បានប្រាប់មានទាំងសំឡេង ដូចលិខិតប្រកាសអធិការនគរបាលក្រុងសៀមរាប បំភ្លឺ ថា គ្រួសារពលរដ្ឋខាងលើ ជាអ្នកផ្ដល់ព័ត៌មានឲ្យអ្នកកាសែតសៀមរាប ប៉ុស្ដិ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២៣

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃអង្គារនេះ បាន​ប្រើយុទ្ធសាស្ត្រ អនុវត្ត​យុទ្ធ​វិធី​ឈ្នះ​ ឈ្នះ​ គឺសម្រេចកាយដីទំនប់កាត់ទន្លេតូចចេញ​ ដេី​ម្បីបេីកលំហូរទឹកជូនប្រជាពលរដ្ឋ ផ្នែកខាងក្រោម​ បាន​ប្រេីប្រាស់​ ដោយរក្សាស្ថានភាពទន្លេតូចដូចដេីម​ និងសាងសង់ស្ពានបេតុងជំនួសវិញ​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ។

ការចុះដោះស្រាយករណីនេះ បន្ទាប់​ពី​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ ផ្នែក​ខាង​ក្រោម​ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ​ពាម​ប្រធ្នោះ​ ស្រុក​កោះសូទិន​ ដែល​បាន​រួម​គ្នា​ជាមួយ​ ព្រះគ្រូ​ចៅ​អធិការ​វត្ត​ពាម​ប្រធ្នោះ​ ដាក់លូ និង​ចាក់​ដី​ធ្វេី​ផ្លូវ​កាត់​ទន្លេ​តូច​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ស្រុក​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ ផ្នែក​ខាង​ក្រោម​បាន​អះអាងថា​ ពួក​គាត់​ខ្វះទឹក​ប្រើប្រាស់​។

ប្រជាពលរដ្ឋ​​ក្នុង​ឃុំ​ពាម​ប្រធ្នោះ​ បាន​ទះដៃ​ ស្រែក​ហ៊ោ​ សម្តែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ ខណៈ​លោក អ៊ុន​ ចាន់ដា​ បាន​ប្រកាស​ថា​ សម្តេចតេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ បាន​ផ្តល់​ជូន​ស្ពាន​បេតុង​មួយ​កន្លែង​ ឆ្លងកាត់​ទន្លេ​តូច​នេះ​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ និង​ជា​ចំណង​ដៃ​ជូន​បងប្អូន​អ្នក​ស្រុក​កោះសូទិន​។ លោក​យាយ​ លោកតា​ បងប្អូន​ប្រជាពលរដ្ឋ​ បានប្តេជ្ញាបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ។​

លោក​ យី​ វណ្ណៈ​ អភិបាល​ស្រុក​កោះសូទិន​ បានឱ្យដឹងថា​ បេីតាម​ការ​​សិក្សា​របស់​មន្ត្រី​បច្ចេកទេស​ គឺ​ក្នុង​ស្រុក​កោះសូទិន​ទាំង​មូល​ មាន​គម្រោង​សាងសង់​ស្ពាន​បេតុង​ចំនួន​ ៤កន្លែង​បន្ថែម​ទៀត​ នាពេល​ខាង​មុខ​ ប៉ុន្តែ​ដោយ​ស្ថានភាព​ចាំបាច់​ យើង​ត្រូវ​ប្រេីប្រាស់​គម្រោង​ឆ្នាំ​២០២៣នេះ​ សម្រាប់​សាងសង់​ស្ពាន​បេតុង​ ១កន្លែង​ឆ្លង​កាត់​ទន្លេ​តូច​ ត្រង់​ចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែល​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ ខេត្តត្បូងឃ្មុំ ឬ​តំបន់​ផ្សេងៗ​ទៀត​។

បេីតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា​ គ្រឿងចក្រដែលបានចុះការដ្ឋានខាងលើ រួមមាន៖ អេស្កាវ៉ាទ័រ ១គ្រឿង និងឡានបែន ៣គ្រឿង ប៊ុលដូហ្សែ ១គ្រឿង ដែលចាប់អនុវត្តតាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៣​នេះ​ ដែលអាច​នឹង​ចំណាយរយៈពេល ៤ថ្ងៃក្នុងការស្តារ​ឱ្យ​រួចរាល់​ជាស្ថាពរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៣នាក់បានស្លាប់និងម្នាក់ទៀររងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ពីរករណីផ្សេងគ្នា។

ករណីទី១ នៅរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៣ លើផ្លូវជាតលេខ៦៤ ភូមិស្រែធ្មង់ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ហេតុការណ៍នេះរវាងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AG.4363 បើកបរដោយឈ្មោះ ស សាំ ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិពពេល ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ស្លាប់) ទិសដៅពីត្បូង ទៅជើង បានបុកជាមួយរថយន្តម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D.3357 អ្នកបើកបររត់គេចខ្លួនបាត់។

ករណីទី២ នៅយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ លេីផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ករណីនេះរវាងបរថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AA-2807 ទិសដៅ ពីកេីតទៅលិច និងអ្នកបេីកបរម៉ូតូសណ្តោងរុឺម៉ក ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1N-1283 ទិសដៅ ឆ្លងថ្នល់ពីត្បូង ទៅជេីង។

គ្រោះថ្នាក់នេះបណ្តាលអោយស្លាប់ចំនួន២នាក់៖
១ ឈ្មោះ ជ្រឿន សុជា ភេទប្រុសអាយុ ២៦ឆ្នាំអ្នកបេីកបរ រុឺម៉កម៉ូតូ របួសស្រាល។ ២ ឈ្មោះ ឈិន សារ៉ុន ភេទស្រីអាយុ៣០ឆ្នាំ អ្នករួមដំណេីរ ស្លាប់។ ៣ ឈ្មោះ គង់ វ៉ុន ភេទស្រីអាយុ ៦៧ឆ្នាំ អ្នករួមដំណេីរ ស្លាប់។ ជនរងគ្រោះ ទាំង៣នាក់ នៅក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកអ្នកបេីកបររថយន្តឈ្មោះ កេន សុភ័ណ្ឌ ភេទប្រុសអាយុ ៣៩ឆ្នាំ ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប របួសស្រាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន ចាន់ដា បាន​ថ្លែង​លេីក​ទឹកចិត្ត​ដល់​យោធិន​ នៃ​កងរាជអាវុធហត្ថ​ ទេីប​ជ្រេីសរេីស​ថ្មី​ ឱ្យ​ខិតខំ​​ហ្វឹកហាត់​ ដេីម្បី​យកជំនាញ មកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ សាធារណៈ​ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ​។

លោកថ្លែង​បែប​នេះ​ក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលទើបជ្រើសរើសថ្មី ចំនួន​ ៤០នាក់ ទៅហ្វឹកហ្វឺន នៅភ្នំជុំរាយ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

អភិបាលខេត្តកំពង់ចាម​ បន្តថាកម្លាំងយោធិន នៃកងរាជអាវុធហត្ថទាំង ៤០នាក់ ដែលត្រូវទៅហ្វឹកហ្វឺនរយៈពេល ១ឆ្នាំ ត្រូវ​ខិតខំ​ហ្វឹកហាត់​លត់ដំ​ខ្លួន​ ឱ្យ​ក្លាយ​ទៅ​ជា​នាយ​ទាហាន​ មាន​កាយសម្បទា​ រឹងមាំ​ និង​មាន​លក្ខណៈសម្បត្តិ​ គ្រប់គ្រាន់​ ដេីម្បី​ខ្លួន​ឯង​ ដេីម្បី​គ្រួសារ​ ក៏​ដូច​ជា​ការ​ការពារ​ ប្រជាពលរដ្ឋ​ ឱ្យ​រស់នៅ​ប្រកប​ដោយ​ ភាព​សុខដុមរមនា​ ក្នុង​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ ពោលគឺ​ធ្វេី​យ៉ាងណា​កុំ​បោះបង់​ចោល​ការ​ហ្វឹកហាត់​នេះ​ឱ្យសោះ​។

បើតាមលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម​ ​បានផ្តាំផ្ញេី​ដល់​កម្លាំង​យោធិន នៃ​កងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ក្នុងការប្រឡង ដែល​ត្រូវ​ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ) សូម​ឱ្យ​ខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ​ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជា និងការចាត់តាំង របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស​ ពេលបញ្ចប់វគ្គ។

គួរ​បញ្ជាក់ថា ក្នុង​ពិធី​នោះ​ដែរ​ អភិបាលខេត្តកំពង់ចាម​ បាននាំអំណោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនដល់កម្លាំងយោធិន នៅកងរាជអាវុធហត្ថទាំង ៤០នាក់ ដោយ​ក្នុងម្នាក់ៗទទួលបាន ៖ មី ២កេស ត្រីខកំប៉ុង ២យួរ ក្រម៉ា ១ និងថវិកា ២០ ម៉ឺនរៀល​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២៣

ខេត្តសៀមរាប៖ភ្ញៀវទេសចរណ៍ប្រមាណជាង ២ លាននាក់ បានធ្វើដំណើរមកលេងកម្សាន្តនិងចាយវាយនៅក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេលបីថ្ងៃមកនេះ។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែល សៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅសៀលថ្ងៃ ១៧ មេសានេះ បានបង្ហាញថា ៖ សម្រាប់រយៈពេល០៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពីថ្ងៃទី១៤-១៦ ខែ មេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ-អន្តរជាតិនិងប្រជាពលរដ្ឋ ដើរកម្សាន្តមានចំនួនប្រមាណ ២.១២០.៣៧៣នាក់។
ក្នុងនោះ៖
*ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២.១០៧.០០០ នាក់។
ក្នុងនោះ៖
-ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ១.៧៥០.០០០ នាក់
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៣៨.០០០ នាក់។
– តំបន់ទន្លេសាបមានចំនួនប្រមាណ ២៤.០០០ នាក់។
-សហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ២៩៥.០០០ នាក់។
*ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៣.៣៧៣ នាក់។

របាយការណ៍ដដែលបានបន្តថា ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានចំនួនប្រមាណ ១.០៣០.០២៤ នាក់។
ក្នុងនោះ៖
*ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ១.០២៧.០០០ នាក់ ក្នុងនោះ ៖
– ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ៨៥០.០០០ នាក់
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១៥.០០០ នាក់
– តំបន់ទន្លេសាបមានចំនួនប្រមាណ ១២.០០០ នាក់
-សហគមន៍ទេសចរណ៍ និងតំបន់រមណីយ០ដ្ឋានផ្សេងៗមានចំនួនប្រមាណ ១៥០.០០០ នាក់
*ភ្ញៀវទេសចរបរទេស មានចំនួន ៣.០២៤នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page169 Page170 Page171 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×