ខេត្តសៀមរាប៖ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំង នគរបាលខេត្តសៀមរាប ចាប់ខ្លួនពាក់ព័ន្ធនឹងករណី ឆបោក មានស្ថានទម្ងន់ ទោស ( ប្រព្រឹត្តិដោយសហចារី )។
សមត្ថកិច្ចនគរបាលបានប្រាប់ថា ហេតុការណ៍បានកើតឡើង នៅពីវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យចំនួន០៦ នាក់ មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ ជី តាយ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ គក់ជេរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
២-ឈ្មោះ ជាម ដា ភេទប្រុសអាយុ៤២ ឆ្នាំ មុខរបរ លក់ម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិអូរស្មាច់ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។
៣-ឈ្មោះ ឈឹម សុភ័ណ្ឌ អាយុ ៤៧ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិសែសិន ឃុំអូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
៤-ឈ្មោះ ព្រឹល តន ហៅហេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រកសុី ទីលំនៅបច្ចុប្បន្នភូមិបន្ទាយទី២ ឃុំអូរសំពរណ៍ ស្រុកម៉ាឡៃ ខេត្តបាត់ដំបង។
៥-ឈ្មោះ អុឹង លីហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប។
៦-ឈ្មោះ អុឹង វាសនា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ២០ និង ០០ នាទី ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះ នៅ ក្រុងសៀមរាប បានរាយការណ៍មកថា មានក្រុមជនសង្ស័យចំនួន១ក្រុម កំពុងឆបោក ដោយប្រើរូបភាព ឲ្យជនរងគ្រោះ យកប្រាក់ចំនួន ៥០០០$ ទៅដូរយកប្រាក់បាត ពីពួកគេចំនួន ១៧៧,៥០០បាត ដោយឲ្យជនរងគ្រោះ ចំណេញ ៤០% តែជនរងគ្រោះមានការសង្ស័យថា ត្រូវបានគេរៀបគំរោងឆបោក ទើបជនរងគ្រោះ រាយការណ៍មកសមត្ថកិច្ច។
ក្រោយពេលកម្លាំងចុះប្រតិបត្តិការ ក្រុមជនសង្ស័យបានដឹងខ្លួន និងបើករថយន្តសំដៅមកបំបុកកម្លាំងសមត្ថកិច្ច ធ្វើឲ្យខូចខាតម៉ូតូ០១គ្រឿង ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានព្យាយាមដេញតាមឃាត់រថយន្តរបស់ ជនសង្ស័យ ចាប់ពីចំណុចខាងកើតសណ្ឋាគារសុខា ផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា មកដល់ចំណុចមុខផ្សារពួក ក៏ត្រូវកម្លាំងនគរបាលសហការជាមួយកម្លាំងនគរបាលអធិការស្រុកពួក និងកម្លាំងនគរបាលអន្តរាគមន៍ ធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ និងរថយន្ត ចំនួន០២គ្រឿង យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។
តាមចម្លើយរបស់ជនសង្ស័យទាំង០៦នាក់ បានឆ្លើយសារភាពថា: ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព ចំនួន០២លើក ក្នុងខេត្តសៀមរាប រួចមកហើយ លើកទី១ កាលពីអំឡុងខែ តុលា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៨០ម៉ឺនបាត លើកទី២ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៤៣២,០០០ បាត ធ្វើសកម្មភាពលើកចុងក្រោយ នេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បើតាមសមត្ថកិច្ច ករណីនេះ ដកហូតវត្ថុតាងបានរួមមាន : រថយន្តចំនួន ០២គ្រឿង ១.ម៉ាក Lexus ពណ៌ស ស្លាកលេខ ភ្នំពេញ 2AL.1456 ២.ម៉ាកបាឡែន ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2AC.1031 និងប្រាក់ដុល្លាក្លែងក្លាយ ( លុយសែន ) ក្រដាស ១០០$ ចំនួន ១៦៣ សន្លឹក។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមជម្រាបថាប្រតិបត្តិការនេះបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប ដឹកនាំប្រតិបត្តិការណ៍ ដោយលោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នគរបាលខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និង កិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕
ខេត្តបាត់ដំបង៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានធ្វើការបដិសេធ ដោយអះអាងថា មិនបានព្រព្រឹត្តអំពើពុករលួយ និងព្រមានចាត់ការលើសារព័ត៌មានអនឡាញមួយអង្គភាព បើមិនកែតម្រូវនោះទេ។

