Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២៣

ភ្នំពេញ៖នគរបាលបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន ២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់អ្នកសារព័ត៌មានថា ពិតជាមានការឃាត់ខ្លួនពិតប្រាកដមែន នៅពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ។ សមាជិកគណបក្សភ្លើងទៀន ដែលឃាត់ខ្លួនរួមមានទី១. ឈ្មោះ លី រី សមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២. ឈ្មោះ ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។

ប្រភពដដែលបានបញ្ជាក់ថា ការឃាត់ខ្លួននេះ ទាក់ទងការបង្ហោះសារសម្លេងផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត។ ការនាំខ្លួន មនុស្សទាំង ២រូបនេះ ដោយមានការអ​នុញ្ញាតពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២៣

ខេត្តសៀមរាប៖ជនសង្ស័យចំនួន ៦ នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប គាត់ខ្លួនបញ្ជូនទៅតុលាការ ករណីអំពើលួច ពីរករណីផ្សេងគ្នា។

នគរបាលខេត្តសៀមរាបបានអោយដឹងថា ករណីទី ១ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វកម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី អំពើលួច (ឆក់កាបូប កុំព្យូទ័រ និងទូរស័ព្ទ) នៅចំណុច មុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ Meilland Cyrielle Odette Emilie ភេទស្រី ជនជាតិបារាំង អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ The Flex Hostel កាន់លិខតឆ្លងដែនលេខ 22AA62660 ស្នាក់នៅបន្ទប់ជួល ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យ១-ឈ្មោះ រិទ្ធ ណារ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ (មានសារធាតុញឿននៅក្នុងខ្លួន)
២-ឈ្មោះ ភ័ក្ក សុផាន់ ភេទប្រុស ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
៣- ឈ្មោះ ហ៊ុន ប៊ុនហៀង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ករណីនេះសមត្ថកិច្ចនគរបាល ហកហូត
វត្ថុតាងរួមមាន:-ម៉ូតូ១គ្រឿង -កុំព្យូទ័រ១គ្រឿង
-កាបូបស្ពាយ១។

នគរបាលខេត្តសៀមរាបបានបន្តថា ករណីទី ២ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២:២៩នាទី នៅចំណុច ហាងទិញលក់ទូរស័ព្ទមួយកន្លែង ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ )
ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​​
បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ជាមនុស្សប្រុស បានជិះម៉ូតូចំនួន០២គ្រឿង ហើយធ្វើសកម្មភាព គាស់ទ្វារហាងទូរស័ព្ទ តែពុំបានសម្រេច ដោយជនរងគ្រោះឃើញទាន់ ហើយជនសង្ស័យបាននាំគ្នាគេចខ្លួន។

ជនសង្ស័យ ១-ឈ្មោះ​ ង្វៀង ធាងហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ២ឆ្នាំកន្លះ ករណីអំពើលួ..ចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយ )
០២-ឈ្មោះ​ ង្វៀង យ៉ាំងផុង ភេទប្រុស ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅប្រទេសវៀតណាម បច្ចុប្បន្នរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប
០៣-ឈ្មោះ​ ទុយ វណ្ណី ( ហៅនី ) ភេទប្រុស អាយុ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ននៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប​។

ករណីនេះសមត្ថកិច្ច ដកហូតវត្ថុតាងបានរួមមាន៖-ម៉ូតូ​ ចំនួន០៣គ្រឿង-អំភ្លី​ ១គ្រឿង-ដែកដែលធ្វើសកម្មភាពគាស់១ដើម៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២៣

កម្លាំងនគរបាលខេត្តសៀមរាប បានចាប់ខ្កួនបុរសម្នាក់ ពីបទប្លន់នៅក្រុងសៀមរាប កាលពីឆ្នាំ២០១០។

ការចាប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅចំណុច ភូមិធម្មជាតិថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួន លេខ: ២៥៥/២០១០ របស់សាលាដំបូងខេត្តសៀមរាបចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១០ ចេញដោយលោក ឆាយ គង់ ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តសៀមរាប។

ជនដែលត្រូវចាប់ខ្លួន ឈ្មោះ សៅ សាលីន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិធម្មជាតិថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ពីបទ ប្លន់ ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១០ នៅក្រុមទី១ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្នជនត្រូវចោទត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២៣

ជនសង្ស័យបីនាក់ ត្រូវបាននគរបាលក្រុងសៀមរាប
ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ករណីអំពើលួចមានស្ថានទម្ងន់ទោស​ (ឆក់កាបូប,​ កុំព្យូទ័រយួរដៃ​ ,ទូរស័ព្ទ)​។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣​
នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប​ ដោយកម្លាំងនគរបាលក្រុងសៀមរាប​ ដដឹកនាំបញ្ជាផ្ទាល់ដោយលោកដា​ ចំរេីន​ អអធិការនគរបាលក្រុងសៀមរាប។

ជនសង្ស័យ ១-ឈ្មោះ​ រិទ្ឌ ណារ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
២-ឈ្មោះ​ ភ័ក្ក សុផាន់ ហៅ ទិត្យ ភេទប្រុស ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
៣-ឈ្មោះ​ ហ៊ុន ប៊ុនហៀង ភេទប្រុស អាយុ២២ឆ្នាំមុខរបរលក់ដូរ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ករណីនេះនគរបាលដកហូតវត្ថុតាងបានរួមមាន៖
-ម៉ូតូ​ ១គ្រឿង -កុំព្យូទ័រយួរដៃ​១គ្រឿង
-កាបូបស្ពាយ​១​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២៣

បុរសម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចាប់ខ្លួនឃាត់ខ្លួន។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងភូមិសាស្រ្ត ស្ពានអន្លង់ក្មេងលេង ស្ថិតក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

ស្នងការប៉ូលិសខេត្តកំពត លោកម៉ៅ ច័ន្ទមធុរិទ្ទ បានឲ្យដឹងថា ការឃាត់ខ្លួនមុខសញ្ញា កំពុងចែកចាយគ្រឿងញៀនកម្លាំងយើង ជនសង្ស័យឈ្មោះ អុឹម ដា ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

ស្នងការបន្តថាករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖- ម្សៅក្រាមពណ៌សថ្លាចំនួន ១ កញ្ចប់ធំ ទម្ងន់ ៥៩.៧១ ក្រាម. ទូរស័ព្ទ១ គ្រឿង។
​
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២៣

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់សារជាថ្មីតាមប្រព័ន្ធតេឡេក្រាមថា៖ ល្ងាចម្សិលម៉ិញ ខ្ញុំបានបង្ហោះសារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថាក្រុមនេះបាន ប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។ ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita ជិត២ខែមកហើយតាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ។

សម្ដេចហ៊ុន សែន បន្តថា «ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ»។ ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក។

សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖

ក្រោយខ្ញុំបង្ហោះមានបងប្អូនថៃចូលមក Comment ជាភាសារថៃយ៉ាងច្រើនដែលខ្ញុំមិនយល់ ដោយមិនចេះអានភាសារថៃ។

នៅទីនេះខ្ញុំសូមបញ្ជាក់ថា៖
1. ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។
2. ខ្ញុំគោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ។
3. ខ្ញុំត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។
4. ពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជារាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯងទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះលោក Pita ដែលគាត់មិនទាំងដឹងខ្លួនផង ឲ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២៣

ខេត្តសៀមរាបះសិស្សម្នាក់បានចងកសម្លាប់ខ្លួន ក្រោយម្តាយណែនាំឱ្យរៀនសូត្រកុំឱ្យដើរលេងឬមើលទូរស័ព្ទ។

ហេតុការណ៍នេះកើតឡើង នៅវេលា ម៉ោង ៦និង៤០នាទីនាទី ព្រឹក ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្រុមទី ៥ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចមូលដ្ឋានសង្កាត់ស្លក្រាមបានប្រាប់ថា ករណី ធ្វេីអត្តឃាត នេះជនរងគ្រោះបាន( ចងកសម្លាប់ខ្លួន) ក្នុងបន្ទប់ដេក ដោយយកក្រណាត់ពណ៌ស ចងភ្ជាប់ និងចំរឹងបង្អួច បណ្តាលឱ្យស្លាប់បង្កការភ្ញាក់ផ្អើល។

ជនរងគ្រោះឈ្មោះ នី ស្រីកា ភេទស្រី អាយិ ១៥ ឆ្នាំ មុខរបរសិស្ស ទីលំនៅ ផ្ទះកេីតហេតុ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ខបន្តថាមូលហេតុ មានវិបត្តិផ្លូវចិត្ត ( តូចចិត្តនឹងបង្កេីតនិយាយណែនាំឲ្យខិតខំរៀនកុំឱ្យដេីរលេងពេក។

តាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រុង- ខេត្ត និង លោកគ្រូពេទ្យជំនាញ គឺ សពជនរង គ្រោះ បានចងក ធ្វេីអត្តឃាតដោយខ្លួនឯង បណ្តាលឱ្យ ស្ទះផ្លូវដង្ហេីម ស្លាប់នៅនិង កន្លែង ពិតប្រាកដមែន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២៣

ប្រជាពលរដ្ឋចំនួន ៣ភូមិ គឺ ភូមិថ្នល់ ភូមិស្រង៉ែ និងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់។

ការទទួលបាននេះ នៅថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅបរិវេណវត្តចន្លោង​ស្ថិតនៅភូមិស្រង៉ែ។

លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣ភូមិ គឺ ភូមិថ្នល់ ភូមិស្រង៉ែ និងភូមិតាចក សង្កាត់ស្រង៉ែ នាពេលនេះ ក៏សូមថ្លែងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេ ជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ពេញលេញ នៅទូទាំងប្រទេស ទើបយើងមានឱកាសក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ លើគ្រប់វិស័យ ហើយក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់បំផុត ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ដល់ដំណើរការនៃចុះបញ្ជី ដីធ្លីឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពល រដ្ឋ ស្របតាមគោលនយោបាយជាតិ ស្តីពីដីធ្លី និងច្បាប់ភូមិបាលកម្ពុជា។ ដោយឡែកក្នុងភូមិសាស្ត្រក្រុងសៀមរាប មានចំនួន ១២សង្កាត់ បានចាប់ផ្តើមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ តាំងពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០២៣ នេះ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចរាល់ចំនួន ៧សង្កាត់ ដែលមានក្បាលដីសរុបស្មើនឹង ៦១៩៣៤ក្បាលដី។

លោក​ អភិបាលរងខេត្តក៏បានអំពាវនាវដល់លោកយាយ លោកតា អ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយក្នុងករណីមានការបា ត់ ឬខូចអត្តសញ្ញណប័ណ្ណ សូម លោកយាយ លោកតា អ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅធ្វើឯកសារបញ្ជា ក់ អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត (ឯ.អ)៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២៣

ខេត្តសៀមរាប៖ពលរដ្ឋម្នាក់ត្រូវបានរន្ទះបាញ់សម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍បានកើតឡើងនៅថ្ងៃ១២​ ខែកក្ដដា​ ឆ្នាំ
២០២៣​ នៅចំណុចវាលស្រែ ស្ថិតនៅភូមិចា ឃុំស្វាយស ស្រុកវ៉ារិន។

សមត្ថកិច្ចខេត្តសៀមរាប បានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ នេះថា ជនរងគ្រោះឈ្មោះ ធឿន ធាន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិចា ឃុំស្វាយស ស្រុកវ៉ារិន។

សមត្ថកិច្ចបានបន្តថា ក្រោយពីសាកសួរបំភ្លឺគ្រួសារជនរងគ្រោះ​ បានរៀបរាប់ប្រាប់ថា មុនកេីតហេតុជនរងគ្រោះ ដេីរឆ្លុះត្រីនិងរេីសខ្យង ខណ:ដែលមានភ្លៀងខ្យល់​ និងផ្គរ​ រហូតដល់យប់ជ្រៅមិនឃេីញត្រលប់មកផ្ទះ​វិញ។ លុះដល់ព្រឹកទេីបក្រុមគ្រួសារចេញតាមរក ក៏ប្រទះឃេីញដេកស្លាប់នៅវាលស្រែ​តែម្ដង​។

តាមការពិនិត្យជុំវិញកន្លែងកេីតហេតុនិងធ្វេីកោសល្យវិច័យ​ ក្រុមគ្រួពេទ្យមណ្ឌលសុខភាពស្វាយស ជនរងគ្រោះ ពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដ្ឋមែន​។ បច្ចុប្បន្ន​ សពត្រូវបានក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២៣

ខេត្តសៀមរាប៖លោកគុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសួរសុខទុក្ខនិងនាំអំណោយមនុស្សធម៌ របស់ សាខាកាកក្រហមទោប្រគល់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៨០គ្រួសារ ដែលរស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរស្ថិត នៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។

លោកស្រី លឹម ផល្លីកា អភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋចំនួន ៨០គ្រួសារនេះ គឺជាប្រជាពលរដ្ឋក្រីក្រលំបាក ដែលពីមុនគឺរស់នៅ ក្នុងសំណង់បណ្ដោះអាសន្នលើដីផ្លូវ និងប្រឡាយសាធារណៈរបស់រដ្ឋ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក៏បានរៀបចំគម្រោងលំនៅឋាន សម្បទានសង្គមកិច្ចរួមគ្នារវាង រដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដោយធ្វើការសាងសង់ផ្ទះ ជាប្រភេទផ្ទះភ្លោះ ក្នុងមួយល្វែងមានទំហំ ៣.៥មx៧ម នៅ លើដីទំហំ ៧មx១៥ម សម្រាប់សម្បទានជូនដល់ពួកគាត់។

លោកស្រីអភិបាលរងខេត្តបានបបន្តទៀតថា គម្រោងលំនៅឋានសម្បទានសង្គមកិច្ច បានរៀបចំឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវ បណ្ដាញលូទឹកភ្លៀង បណ្តាញទឹកស្អាត ភ្លើងអគ្គិសនី ការភ្ជាប់សេវាប្រមូល និងដឹកជញ្ជូនសំរាម ការរៀបចំសួនច្បារ កន្លែងក្មេងលេង ការដាំដើមឈើនៅមុខផ្ទះ ការផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្ដល់ដើមទុន សម្រាប់បង្កើតមុខរបរខ្នាតតូច ការជំរុញសិស្សឲ្យបានសិក្សារៀនសូត្រ គឺ ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង សម្រាប់ទាំងបច្ចុប្បន្ន និងសម្រាប់ក្មេងៗ ជំនាន់ក្រោយ ហើយបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋបានចូលមករួមរស់នៅជាមួយគ្នា និងបានបង្កើត សហគមន៍មួយដែលមានឈ្មោះថា “សហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៍សំបួរ”។

មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរ លោក គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ជាក់ស្តែងដូចជាបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៨០គ្រួសារដែលរស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ នាពេលនេះជាសក្ខីភាពស្រាប់ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។

ក្នុងឱកាសនោះដែរលោក គុជ លីណា ក៍បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ត្រូវត្រួតពិនិត្យឡើងវិញនូវឯកសារពាក់ព័ន្ធនិង សូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន រក្សាសន្តិភាព ជាបន្តទៀត ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី១យួរ និងថវិកា៨ម៉ឺនរៀលផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កក្កដា ២០២៣

លោ សុខសាន្ត បញ្ញា ថៅក្រុមហ៊ុនបញ្ចាំ នៅស្រុកជីក្រែង បានចាក់ដីលុបស្រះបុរាណ មួយកន្លែងត្រូវបានអាជ្ញាធរាព្រមានចាត់វិធានការតាមផ្លូវច្បាប់។

ការព្រមានចាត់វិធានការរបស់អាជ្ញាធរស្រុកជីក្រែង លើ បុគ្គល សុខសាន្ត បញ្ញា បែបនេះ បន្ទាប់ពីបុគ្គលរូបនេះបានចាក់ដីលុបស្រះបុរាណ«ស្រះតាធុន» ទាំងអំពើចិត្ត។ នេះបើតាមលោក បូ ម៉េង ទ្រី អភិបាលស្រុកជីក្រែង បានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារ។

អភិបាលស្រុកជីក្រែងបញ្ជាក់ថា ករណីលោក សុខ សាន្តបញ្ញា ដែលបានចាក់ដីលុបស្រះបុរាណ «ស្រះតាធុន» ទី១ខាងរដ្ឋបាលស្រុកបានកោះហៅគាត់មកបំភ្លឺហើយ។ ទី២រដ្ឋបាលស្រុកនឹងឲ្យ លោកសុខ សាន្ត បញ្ញា នេះកាយអាចន៍ដីដែលបានចាក់លុប«ស្រះតាធុន» នោះចេញវិញឲ្យដូចសភាពដើម។ ក្នុងករណីមិនអនុវត្តតាមរដ្ឋបាលស្រុកនិងចាត់វិធានការតាមនីតិវិធី។

សូមបញ្ជាក់ថា ទីតាំងចាក់អាចន៍ដីលុបស្រះបុរាណ«ស្រះតាធុន» ពីសំណាក់ លោ សុខសាន្ត បញ្ញា ស្ថិតនៅភូមិក្របីរៀល ឃុំ គោកធ្លកក្រោម នាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅតំបន់នោះ។

បើតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកជីក្រែង ដែលអង្គភាពសៀមរាប ប៉ុស្តិ៍ ទទួលបានបញ្ជាក់ថាក្រុមការងារចុះពិនិត្យ ទីតាំងចាក់ដីលើកស្រះបុរាណ (ស្រះ តាធុន) របស់ឈ្មោះ សុខសាន្ត បញ្ញា ស្ថិតនៅក្នុងភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
សមាសភាពចូលរួមមាន:
១.នាយករងរដ្ឋបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក
២.អនុប្រធាន.ការិ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍
៣.ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម
៤.ការិយាល័យបរិស្ថាន និងធនធានធម្មជាតិ
៥.ការិយាល័យភូមិបាលស្រុក
៦.អាជ្ញាធរភូមិ ឃុំគោកធ្លកក្រោម
៧.មន្រី្តប៉ុស្តិ៍គោកធ្លកក្រោម
៨.ចាស់ទុំ ព្រឹទ្ធាចារ្យក្នុងភូមិ។

ការចុះត្រួតពិនិត្យ ចាក់ដីលុបស្រះនេះម្ចាស់ដីអវត្តមាន។ កំណត់ហេតុបន្តថាក្រោយពីចុះពិនិត្យជាក់ស្តែងនៅទីតាំង ក្រុមការងារបានសម្រេចដូចខាងក្រោម៖ តម្រូវអោយម្ចាស់ដីកាយដីចេញពីស្រះបុរាណ(ស្រះ តាធុន) អោយដូចស្ថានភាពដើម។-ករណីបើម្ចាស់ដីមិនកាយអាចន៍ដីចេញ ត្រូវទុកដីចាក់នេះប្រើប្រាស់ជាសម្បត្តិរួមក្នុងភូមិ។

ទោះជាយ៉ាងណា រហូតដល់ថ្ងៃពុធនេះ អង្គភាព សៀមរាប នៅមិនទាន់ទទួលបានការបំភ្លឺពីលោកសុខសាន្ត បញ្ញា បាននៅឡើយទេ ចំពោះករណីខាងលើនេះ។
សូមជម្រាបថា លោ សុខសាន្ត បញ្ញា ជាម្ចាស់ក្រុមហ៊ុនបញ្ចាំមួយកន្លែងនៅ ស្រុកជីក្រែង យីហ( ក្រុមហ៊ុនសុខសាន្ត បញ្ញា ឌីវេឡុបម៉ិន)៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២៣

ខេត្តកំពង់ចាម​៖លោក អឿន សុធាលី អភិបាល​រង​ស្រុក​កងមាស​ បានអះអាងថា​ ការ​ធ្វើ​សំណង់​លេី​ដី​ចំណី​ព្រែក​​ ស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំស្ដៅ ស្រុកកងមាស រដ្ឋបាលស្រុក​ បានធ្វើកិច្ចសន្យា ជាមួយ​ម្ចាស់​សំណង់​ ដោយ​ការធ្វើនេះ​ ដេីម្បី​​បម្រើ​ដល់​ប្រយោជន៍រួម​ មិនមែនជាប្រយោជន៍បុគ្គលទេ​ ព្រោះ​ក្នុងកិច្ចសន្យាគាត់បានអះអាងដែរ​ថា​ ការធ្វើនេះក្នុងករណីថ្ងៃក្រោយបើធ្វើ​ឱ្យ​ប៉ះពាល់ ដល់សោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈ​ បរិស្ថាន​ និងការពង្រីកផ្លូវ​ គាត់សុខចិត្តប្រគល់ជូនអាជ្ញាធរចាត់ចែង​វិញ​ ពោលគឺ​ ការ​អនុញ្ញាត​ឱ្យ​គាត់សាងសង់នេះ​ គឺយោងលើកិច្ចសន្យា ដែលគាត់បម្រើ​ដល់​ផលប្រយោជន៍​រួម​ របស់ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​ រួមមានឃុំស្ដៅ ឃុំព្រែកកុយ និងឃុំរាយប៉ាយ​។

លោកអភិបាល​រង​ស្រុក​កងមាស​ បានឱ្យដឹងថា​ ដើមឡើយសំណង់នេះមានការសាងសង់ដែរ​ ប៉ុន្តែ​មិន​បាន​ធ្វើ​ទំហំ​ធំ​ដូច​នេះ​ទេ​ ព្រោះការ​សាងសង់​បំណងនេះគឺមានផលប្រយោជន៍ដល់​ប្រជាពលរដ្ឋ ចំណុច​សំខាន់​ទី​១​ គឺក្នុងនាមអាជ្ញាធរមិនបានអនុញ្ញាត​ ឬក៏លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋនៅក្នុងតំបន់​នេះ​សាងសង់​ជាសំណងនោះទេ​ ប៉ុន្តែ​ទាក់ទងនឹងសំណងមួយនេះ​ ដោយមានការស្នើសុំផ្ទាល់ពីម្ចាស់សំណង់​ គាត់បានស្នើសុំ​សាងសង់​ហ្នឹង​គ្រាន់តែក្នុងនាមបម្រើជាប្រយោជន៍រួម​ទីមួយ​ ទីពីរដីរបស់គាត់នៅជិតហ្នឹង​ កាលណាបើសិនជាគាត់បាន​សាងសង់​ទៅអាចជួយការពារកុំ​ឱ្យ​បាក់​ដាច់​​ផ្លូវ​សាធារណៈ​ និង​អាច​បាក់​ដល់ផ្ទះគាត់​ផងដែរ​។

បើតាម លោក ឡាយ សេងហុង មេឃុំស្តៅ បានឱ្យដឹងថា ផ្លូវមាត់ព្រែកនោះធ្លាប់រកនូវការបាក់ស្រុតចាប់តាំងពីឆ្នាំ ២០០២ មកម្លេះ ។ ជាមួយគ្នានោះអាជ្ញាធរឃុំ ធ្លាប់បានជួយចាក់ដីមាត់ព្រែកនោះរាប់រយឡានផងដែរ ប៉ុន្តែនៅតែទប់មិនឈ្នះ។

លោកមេឃុំបញ្ជាក់ថា ប្រសិនបើគ្មានសំណង់ទប់ដីនោះទេ ផ្លូវនោះនឹងត្រូវបាក់ស្រុតទាំងអស់ និងត្រូវផ្អាកចរាចរណ៍ទាំងស្រុង បណ្ដាលឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងមកពីតំបន់ផ្សេងៗ ឆ្លងកាត់លែងបាន។

ដោយឡែក លោក ឡេះ ប៊ុល ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ស្រុកកងមាស​ បានឱ្យដឹងថា​ នេះ​គឺជាសំណង់ដែលសាងសង់នៅលើ​ដី​ចំណីព្រែក​ ដែល​​អាជ្ញាធរ​ ក៏​ដូចជា​មន្ត្រី​ជំនាញមិនបានចេញលិខិតអនុញ្ញាត​ឱ្យ​សាងសង់​នោះ​ទេ​ ប៉ុន្តែសំណងនេះពិតជា​មាន​ផលប្រយោជន៍​បម្រើ​ដល់សាធារណៈ ដែល​មិន​មែនពេល​ធ្វើ​រួច​ហើយ​ម្ចាស់​​យក​ធ្វើ​ជាកម្មសិទ្ធិផ្ទាល់ខ្លួនទេ តាមដែលខ្ញុំមកកាន់ជាប្រធានភូមិបាលស្រុកហ្នឹង​ គឺសំណង់​នេះ​សាងសង់​ ចំនួន​ ៣លើក​រួច​មកហើយ​ នេះជាលើកទី​៣ ព្រោះកាលពីលើកមុន​ៗ​ គឺវាមានលក្ខណៈតូច​ ហើយ​ក៏​បាក់​ចូលទៅក្នុងចំណី​ព្រែក​បាត់​ទៅ​ លេីក​នេះ​សាងសង់​មានលក្ខណៈរឹងមាំ​ ព្រោះ​មាន​វិស្វករ​ត្រឹមត្រូវ​ ប៉ុន្តែរដ្ឋបាលយើង​មិនបានចេញលិខិតអនុញ្ញា​ត​ផ្តល់​ជូន​គាត់​ទេ​ ហេីយ​យើងក៏បានធ្វើលិខិតមួយ​ ដើម្បីផ្អាកការ​សាងសង់​របស់គាត់ ប៉ុន្តែដោយសារមូលដ្ឋានត្រូវការ​ជា​ចាំបាច់​ផ្ទប់​ចំណី​ផ្លូវ​មិន​ឱ្យ​មានការ​បាក់​ស្រុត​ ឬក៏ដាច់ផ្លូវ​ ដែលបម្រើ​ឱ្យ​ប្រជាពលរដ្ឋចំនួន​ ៣ឃុំ​ នៅផ្នែកខាងក្រោម​ គឺសំណងនេះត្រូវតែធ្វើ​ ដើម្បី​ទប់​ដីកុំ​ឱ្យ​បាក់បន្តទៀត​ ​ហើយសំណងហ្នឹងគឺតាមពិតទៅគឺ ដូចជាសាលាឆទានអ៊ីចឹង​ ប្រជាពលរដ្ឋ​គាត់អាច​មក​ជ្រក​ មកស្នាក់អាស្រ័យបានពេល​មាន​ភ្លៀង​ ពេលក្តៅ​ ទោះជា​យ៉ាងណា​ជំនាញ​យេីង​មិនបានចេញលិខិតអនុញ្ញាតជូនគាត់ទេ​៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page145 Page146 Page147 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×