Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៣

ខេត្តកោះកុង៖អភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ប្រាក់ចំនួន ៣ លានរៀល ដល់អ្នកផ្ដល់ព័ត៌មានអត្តសញ្ញាណ បុរសដែលបានវាយសម្លាប់សត្វឈ្លូស។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃអង្គារទី៣១ ខែតុលាឆ្នាំ ២០២៣ បានបង្ហោះសារប្រកាសជាសាធារណៈថា៖ សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា: ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត ដែលបានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។

លោកស្រីបានបន្តថា ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៣,០០០,០០០រៀល (បីលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។

អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។

សូមជម្រាបថា សត្វឈ្លូសមួយក្បាលដែលប្រឹងហែលទឹកសមុទ្រ ដើម្បីរស់ត្រូវបានបុរសម្នាក់យកឈើវាយសម្លាប់ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងតែម្ដង។ ក្រោយធ្លាយវីដេអូបែបនេះនាំឱ្យមានការផ្ទុះការរិះគន់យ៉ាងខ្លាំងដល់បុរសរូបនោះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ខណៈបើកម៉ូតូទៅបុកគោយន្តកន្ត្រៃ បណ្ដាលឱ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២៣ នាទីយប់ ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៣ ស្ថិត នៅលើផ្លូវក្រវាត់ក្រុងទី២ ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមប្រភពបានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ថា ហៀក ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មេជាងសំណង់ មាន ទីលំនៅកំណើត ក្នុងភូមិជ្រួយ ឃុំ វិហារលួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ន រស់នៅ ភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានកូន ចំនួន៣នាក់ ប្រុសម្នាក់ ស្រី ២នាក់។

ប្រភពបានបន្តថា ជនរងគ្រោះបានជិះម៉ូតូ ម៉ាក Honda Scoopy ពណ៌ស ផ្លាកលេខ 1N-6360 ទៅបុកពីក្រោយ គោយន្តកន្ត្រៃម៉ាក Kubota RT110 បណ្ដាលឱ្យស្លាប់តែម្ដង។

បច្ចុប្បន្ន សាកសព ជនរងគ្រោះ ត្រូវបាន កម្លាំងនគរ បាលការិយាល័យជំនាញរៀបចំប្រគល់ឱ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក វត្ថុតាង យក ទៅរក្សាទុកនៅ ស្នាក់ការកណ្ដាល នៃ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ តុលា ២០២៣

ខេត្តសៀមរាប៖កម្មករម៉ាស៊ីនច្រូតស្រូវម្នាក់ត្រូវបានខ្សែភ្លើងកាត់ផ្លូវឆក់បណ្ដាលឱ្យស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នៅចំណុចលើផ្លូវលំលិចទឹក ស្ថិតនៅភូមិគោកជ្រៃឃុំសសរស្តម្ភ ស្រុកពួក។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វឹង វីរ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករម៉ាស៊ីនច្រូតស្រូវ មានទីលំនៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបន្តថា ករណីនេះ មូលហេតុ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូតាមពីក្រោយថៅកែម៉ាស៊ីនច្រូតស្រូវ ដែលបើកគោយន្តនិងដឹកម៉ាស៊ីនច្រូតពីលើផង ពេលថៅកែខ្លួនបើកដល់ចំណុចកើតហេតុ គោយន្តថៅកែរបស់ខ្លួនបានទាក់នឹងខ្សែភ្លើងកាត់ផ្លូវ ដោយប៉ះទៅនឹងដងបញ្ចេញស្រូវនៃម៉ាស៊ីនច្រូត នៅលើគោយន្ត ពេលនោះជនរងគ្រោះបានឈប់ម៉ូតូ រួចបានឡើងលើគោយន្ត តាមជណ្តើរខាងក្រោយ បណ្តាលឲ្យខ្សែភ្លើងឆក់និងបាន « ស្រែកថា ជួយៗរួចដួលក្នុងទឹកតែម្តង»។ បន្ទាប់ថៅកែ ឈ្មោះ យប់ ខ្មៅ បើកគោយន្តផុតខ្សែភ្លើង បានឈប់និងចុះមកលើកជនរងគ្រោះ ជាមួយប្រជាពលរដ្ឋ ក្នុងភូមិ រួចបញ្ជូនជនរងគ្រោះ មកពេទ្យស្រុកពួក ជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២៣

ខេត្តសៀមរាប៖វេលាម៉ោង ០៧និង០០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ស្រះទឹកខាងកើតចំងាយពីផ្ទះប្រហែលជាង១០០ម៉ែត្រ ស្ថិតនៅភូមិមោងខាងជើងឃុំ មោង ស្រុកស្រីស្នំខេត្តសៀមរាប មានករណីលង់ទឹកស្លាប់ម្នាក់។

ជនរងគ្រោះឈ្មោះ ឈួ  សុភា  ភេទប្រុសអាយុ ២៦ ឆ្នាំរស់នៅភូមិមោងខាងជើងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរ កសិករ។

មូលហេតុ : ចុះដកព្រលឹតក្នុងស្រះមិនចេះហែលទឹក ហើយរអិលជើងធ្លាក់ចូលកន្លែងជ្រៅបណ្តាលឲ្យលង់ស្លាប់តែម្ដង។

តាមការពិនិត្យនិង ធ្វើកោសល្យវិច័យរបស់ជំនាញនគរបាលស្រុកនិងគ្រូពេទ្យ សន្និដ្ឋានថា សពបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២៣

ភ្នំពេញ៖ថ្លែងសារក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត មកពីរោងចក្រ សហគ្រាសមកពីខណ្ខមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «បក្សពួកជាអាទិភាពរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺជាបងប្អូន អ៊ំពូមីង តាយាយ និងក្មួយៗចំនួន ១៧ លាននាក់ និយាយជារួម និងនៅក្នុងវិស័យការងារផ្ទាល់ គឺជាបងប្អូនកម្មករ និយោជិតទាំងអស់ និយាយដោយឡែក ដែលរាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់»។

សម្តេចហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធភាព និងសមត្ថភាពរបស់កម្មករ និយោជិត ឬកម្លាំងផលិតរបស់យើង ត្រូវបានលើកកម្ពស់ដោយអាចបង្កើនគុណភាពនៃការផលិតប្រកបដោយភាពទាក់ទាញ ដូចនេះ ទើបផលិតផលម៉ាកល្បីៗបានមកបណ្តាក់ទុនវិនិយោគ និងបង្កើតរោងចក្រ ដើម្បីផលិតទំនិញនាំចេញទៅក្រៅប្រទេស។ យើងមានធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ ស្ពាន ទឹក ភ្លើង និងការបង្កលក្ខណៈផ្សេងៗ ដែលធានាដល់ប្រក្រតីភាពនៃសង្វាក់ផលិតកម្ម និងអាចផលិតទៅតាមផែនការកំណត់ និងស្របតាមតម្រូវការ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបោះឆ្នោតរហូតដល់ ៨៤,៥៩% នៃចំនួនអ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី ជាមួយនឹងជ័យជម្នះរហូតដល់ ១២០ អាសនៈ នៅរដ្ឋសភា ។ អត្រានៃការចូលរួមបោះឆ្នោតដ៏ខ្ពស់នេះ បានបង្ហាញឱ្យឃើញច្បាស់នូវឆន្ទៈដ៏មោះមុតរបស់ប្រជាជនកម្ពុជា ក្នុងការអនុវត្តសិទ្ធិជាពលរដ្ឋរបស់ខ្លួន ស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ដើម្បីជ្រើសរើសគណបក្សនយោបាយ និងឥស្សរជននយោបាយដឹកនាំប្រទេស តាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ចំពោះគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមធ្វើការប្តេជ្ញាចិត្ត ដោយនឹងខិតខំឱ្យអស់ពីលទ្ធភាពក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីអត្ថន័យនៃការអភិវឌ្ឍ និងទស្សនៈនៃការអភិវឌ្ឍ ដោយបានផ្តល់និយមន័យថា ការអភិវឌ្ឍ គឺជាការធ្វើឱ្យប្រជាជនមានបាន ហើយធ្វើឱ្យកន្លែងមួយមានតម្លៃកើនឡើង និងក្លាយជាទីតាំងដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនឱ្យបានកាន់តែច្រើនគ្នា។ ឧទាហរណ៍ជាក់ស្តែង ការបង្កើតផ្សារអ៉ីអន គឺបានកែប្រែដីទំហំ ១៧ ហិកតា ឱ្យក្លាយជាមូលដ្ឋានដែលបង្កើតបាននូវផលប្រយោជន៍ច្រើនសម្រាប់ប្រជាជន ជាពិសេសតាមរយៈឱកាសការងារ និងឱកាសទីផ្សារសម្រាប់អាជីវកម្មដ៏សម្បូរបែប។ សរុបមក ការអភិវឌ្ឍពិតប្រាកដ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺការខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្តល់ផលប្រយោជន៍ ពង្រីកផលប្រយោជន៍ និងថែរក្សាផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា ចំនួន ១៧ លាននាក់ ដែលជាម្ចាស់អំណាច៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២៣

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ដែលមានរបៀបវារៈសំខាន់ៗ​ ចំនួន៤៖
១.​ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ។

២. សេចក្តីព្រាងច្បាប់ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤” ។

៣. សេចក្តីព្រាងច្បាប់ស្តីពី “ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២” ។

៤.​​​​ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម”៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៣

លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ឋកីឡាអេឡិកត្រូនិកកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានមានតួនាទីរាយការណ៍ សរសេរអត្ថបទ នូវរឿងរ៉ាវគ្រប់ប្រធានបទដើម្បីបំរើដល់អ្នកអាន អ្នកស្តាប់ អ្នកមើលនូវរឿងរ៉ាវទាំងនោះ ដោយចាំបាច់ត្រូវគោរពតាម ច្បាប់ស្តីពីរបបសារព័ត៌មាន គោរពក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអ្នកសារព័ត៌មានជាង ៦០នាក់ ដែលមានស្នាក់ការក្នុងខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ នៅមន្ទីរព័ត៌មានខេត្ត លោកជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ទៀតថា ការសរសេរ និងការរាយការណ៏ព័ត៌មាន ត្រូវពឹងផ្អែកទៅលើគោលការណ៍ ចំនួន ៦ចំណុច ដែលជាមូលដ្ឋានគ្រឺះសំរាប់ការស្វែងរកអោយឃើញនូវមូលហេតុនៃដំណើររឿង។ ជាពិសេសទៀតនោះ ជាឫសគល់នៃការយកមកបង្ហាញអោយអស់នូវដើមចមនៃហេតុការមួយដែលត្រូវបានកើតឡើងឱ្យគ្រប់ជ្រុងជ្រោយ។ ហើយគោលការណ៍ ៦ចំណុចរួមមាន៖ តើនរណា តើមានអ្វីដែលកើតឡើង តើហេតុការនោះបានកើតឡើងនៅពេលណា នៅឯណា មូលហេតុ និងតើកើតឡើងបានដោយរបៀបណា?។

លោកបន្តថា ក្នុងន័យជំរុញ និងណែនាំដល់អ្នកសរសេរព័ត៌មានដើរឱ្យទាន់ និងសិក្សាស្វែងយល់ អំពីការផលិតព័ត៌មាន ក្នុងបរិបទ នៃការវីវដ្តបច្ចេកវិទ្យាឧស្សាហកម្ម៤.០ និងសារព័ត៌មានតាមប្រព័ន្ធអ៊ិនធើណែត ព្រោះដោយសារ តែល្បឿននៃការបញ្ជូនព័ត៌មានបានលឿននិងទាន់ហេតុការ នៅតាប្រព័ន្ធអ៊ីនធើណែត និងដោយសារតែការហូរចូលនូវប្រព័ន្ធកុំព្យូទ័រដ៏ច្រើនសន្ធឹកសន្ធាប់ នាពេលបច្ចប្បន្ន ក៏ដូចជាវិសាលភាពនៃការរីកចំរើនរបស់ សារព័ត៌មាន អ៊ីនធើណែតកានតែមានភាពធំឡើងៗ ដែលអាស្រ័យទៅដោយឧបករណ៏ ដែលមានភាពទំនើបនាពេលថ្មីៗទាំងនេះ។

បើតាមលោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បញ្ជាក់ថា ពិធីជួបសំណេះសំណាលនាពេលនេះ រៀបចំឡើងក្រោមការសហការគាំទ្រពីក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តសៀមរាប ស្របតាមប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ដោយបានណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងអភិវឌ្ឃធនធានសមត្ថភាព តួនាទីភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដើម្បី បង្កើនប្រសិទ្ឋភាពការងារ បង្កើនភាពស្និទ្ឋស្នាលរវាងអ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំនិង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងន័យបង្ខិតឱ្យកាន់តែកៀកជិតគ្នា សហការល្អ សំដៅរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៣

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ស្ថិតក្នុងយុគសម័យឌីជីថល បានធ្វើឱ្យវិស័យព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានផងដែរ។ កត្តាទាំងពីរ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកស្ដាប់ អ្នកអាន និងអ្នកមើល ព្រោះថាបើព័ត៌មាន ដែលផ្សាយទៅមានខ្លឹមសារវិជ្ជមាននោះ សង្គមជាតិ មិនមានបញ្ហាអ្វីឡើយ ប៉ុន្តែបើព័ត៌មានដែលផ្សាយចេញនោះធ្វើឱ្យអ្នកទទួលពិបាក និងធ្វើឱ្យប៉ះពាល់សង្គមជាតិថែមទៀតផង។ ក្នុងន័យនេះ មុននឹងធ្វើការផ្សព្វផ្សាយនូវព័ត៌មានណាមួយ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវអនុវត្តឱ្យស្របតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន ចៀសវាងមានផលប៉ះពាល់ណាមួយដល់សង្គម ដូចសម្ដេចតេជោ បានផ្ដល់ពាក្យស្លោកជូនអ្នកសារព័ត៌មាន «កុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត» ដើម្បីពង្រឹងវិជ្ជាជីវៈ និងជំនឿទុកចិត្តពីសាធារណជន។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន ជាង ៦០នាក់ ដែលមានស្នាក់ការក្នុងខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ នៅមន្ទីរព័ត៌មានខេត្ត ក្នុងនាមរដ្ឋបាលខេត្ត លោកស្រី ម៉ននី រង្សី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងស្ថាប័នរដ្ឋ និងផ្នែកឯកជន ក្នុងវិស័យព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មាន មួយចំនួនធំ ដែលបានយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមក្រមសីលធម៌និងវិជ្ជាជីវៈ ក្នុងចុះយកព័ត៌មាន ផលិតព័ត៌មាន ពីព្រឹត្តិការណ៍នានា ដែលកើតមាននៅមូលដ្ឋាន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៣

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minebea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងកិច្ចជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងឱកាសនោះផងដែរ លោកអគ្គនាយក បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Minebea ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ ហើយបន្តបោះជំហានទៅមុខឥតឈប់ឈរឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ហើយបានប្រែក្លាយខ្លួនឱ្យទៅជាអព្យាក្រឹត្យកាបូន តាមរយៈការជម្រុញនូវការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែលមានលក្ខណៈសន្សំសំចៃថាមពល រួមទាំងផែនការអនាគតក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជា ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា និងថ្នាក់ដឹកនាំក្រុមហ៊ុន Minebea នាឱកាសនេះ និងបានរំឭកផងដែរអំពីជំនួបនៅទីក្រុងតូក្យូ កាលពីឆ្នាំ២០២២ កន្លងទៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការក្នុងនាមមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ បន្ថែមពីលើនេះ សម្តេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣ លានដុល្លារ រហូតបានកើនដល់ ៦០០ លានដុល្លារ ហើយការសម្រេចចិត្តពង្រីកការវិនិយោគនេះ ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Minebea នៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដារល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត ព្រមជាមួយនឹងការសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minebea ពីព្រោះជោគជ័យរបស់ Minebea ក៏ជាជោគជ័យរបស់កម្ពុជា ដូចគ្នា៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៣

ភ្នំពេញ៖រុស្ស៊ី បានប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅនៅថ្ងៃព្រហស្បតិ៍ នេះ

បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

 

ក្នុងជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា របស់ សម្តេចធិបតី នៅក្នុងអាណត្តិទី៧ នេះ ដោយបានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូតជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ ៦៧ ឆ្នាំ កន្លងមកនេះ ។ មួយវិញទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានដើរតួនាទីក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន-រុស្សី ដើម្បីលើកស្ទួយទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្សី បន្ថែមមួយកម្រិតទៀត។

 

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលជាឱកាសសម្រាប់ការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី និងបានរំឭកអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលដែលកាលនោះជាអតីតសហភាពសូវៀត បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើការស្តារកសាងប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំនៃរបប ប៉ុល ពត ព្រមជាមួយនឹងការបញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជា មិនមានការប្រែប្រួលឡើយ ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី។

 

ជារួម សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈកាលកន្លងមក ជាពិសេស ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងនៅក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ហើយក៏គ្រោងនឹងមានការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី នៅក្រោយការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មីរួច ក៏ដូចជាការផ្លាស់ប្តូរក្នុងវិស័យការពារជាតិ និងសន្តិសុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងនៃការចូលចតនាវារុស្ស៊ី នៅខេត្តព្រះសីហនុ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ជាដើម ។ ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, រុស្ស៊ីក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន។ ចំពោះទិសដៅទៅមុខ ក្រៅពីកិច្ចសហប្រតិបត្តិលើវិស័យដែលមានស្រាប់, កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀត ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជន ទាំងពីរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៣

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកហ៊ុន ម៉ានី បានរំលេចនូវសំណេរមួយថា៖ ខ្ញុំតែងតែចងចាំ សារដាស់តឿនរបស់សម្តេចតេជោមួយឃ្លាថា «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ» ។ ថ្ងៃនេះ ខ្ញុំបានចែករំលែកសារនេះជាមួយសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល ដែលជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣។

 

ជាការពិត ការបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈមានសារៈសំខាន់ តែមន្ត្រីដែលមានឥរិយាបទការងារល្អ ការបំពេញការងារប្រកបដោយក្រមសីលធម៌ វិន័យ គុណភាព និងគុណធម៌ នឹងធានាបាននូវការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ មិនខុសពីអ្វី ដែលខ្ញុំតែងតែបានលើកឡើងជារឿយៗនោះទេ អ្នកដឹកនាំត្រូវការកត្តាចំនួនបី ដើម្បីជំរុញគុណភាពនៃភាពជាអ្នកដឹកនាំល្អ ក្នុងនោះរួមមាន៖ ចក្ខុវិស័យ (Vision) ជំនាញ (Expertise) និងអត្តចរិតល្អ (Character)។

 

បុគ្គលគ្រប់រូបសុទ្ធតែមានចក្ខុវិស័យផ្ទាល់ខ្លួន ដើម្បីការរីកចម្រើនទៅថ្ងៃអនាគត។ ហើយសម្រាប់ព្រះរាជាណាចក្រកម្ពុជា យើងមានចក្ខុវិស័យសម្រាប់ប្រទេសជាតិរបស់យើង នោះគឺ ចក្ខុវិស័យឆ្នាំ២០៣០ និង ២០៥០។ ដើម្បីសម្រេចបានចក្ខុវិស័យទៅថ្ងៃអនាគត បុគ្គលគ្រប់រូបចាំបាច់ត្រូវមានសមត្ថភាពបច្ចេកទេសរៀងៗខ្លួន ហើយត្រូវដុសខាត់សម្រួច ចំណេះ ជំនាញរបស់ខ្លួនជាប្រចាំ។ ដោយឡែក ទោះបីជាបុគ្គលម្នាក់មានចក្ខុវិស័យ មានជំនាញតែមិនមានអត្តចរិតល្អ ក៏បុគ្គលម្នាក់នោះ មិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំកិច្ចការនានា មានគុណភាព និងប្រសិទ្ធភាពនោះឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៣

ខេត្តកំពង់ឆ្នាំង៖ជនជាតិវៀតណាមចំនួន២នាក់ត្រូវបានមន្ត្រីចាប់ខ្លួនពាក់ព័ន្ធករណីកាប់ដើមឈើព្រៃលិចទឹកនៅតំបន់អភិរក្ស ក្នងបឹងទន្លេសាបយកធ្វើសម្រាស់ចាប់ត្រី។

ការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ៨យប់ថ្ងៃទី ២៤ ខែតុលា នៅចំណុចព្រែកថ្លាន់ ចំណុចព្រែកអភិរក្សពូជត្រី ស្ថិតក្នុងភូមិដំណាក់រាជ្យឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌។

នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង លោក តាត សីហាក់ បានឲ្យដឹងថា៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីក្រុមប្រជាពលរដ្ឋ កម្លាំងផ្នែករដ្ឋបាលជលផល របស់លោកក៏ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានឃាត់ខ្លួនជាជនជាតិវៀតណាម ដែលបានប្រព្រឹត្តបទចំនួន២នាក់ និងទូកសម្រាប់អូសសណ្ដោងដើមឈើព្រៃលិចទឹកចំនួន៣គ្រឿង។

លោក តាត សីហាក់ បានបន្តថាជនសង្ស័យ
ទាំង២នា ក់មានឈ្មោះ ១-ឈ្មោះ វៀង យាំងទឺ អាយុ ៤៧ឆ្នាំ, និង ២-ឈ្មោះ ដែន យាំងសង អាយុ៤៦ឆ្នាំ, ពួកគេទាំង២នាក់រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ប៉ុន្តែបច្ចុប្បន្នពួកគេបានទៅស្នាក់នៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែងម្តុំចំណុចព្រែកគូរ។

តាមមន្ត្រីជំនាញ វត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលប្រព្រឹត្តបទល្មើសខាងលើនេះរួមមាន៖ កាណូត៣គ្រឿងក្នុងនោះ២ គ្រឿងជាកាណូតឈើនិង១គ្រឿង ជាទូកបាឡាស្មាច់ រួមនិងដើមឈើចំនួន ធំៗចំនួន១៥ដើម ដែលជនល្មើសបានកាប់ ក្នុងតំបន់អភិ រក្ស ចង បណ្ដែតជាមួយនឹងពីដុងជ័រចំណុះ ៣០លីត្រជាច្រើនពីដុង អូសជាមួយកាណូត ដើម្បីយកទៅធ្វើជាសម្រាស់សម្រាប់ ដាក់ឲ្យត្រី កុំដែលខុសពីច្បាប់ស្ដីពីជលផល នឹងងជាការបំផ្លាញព្រៃឈើលិចទឹកយ៉ាងធ្ងន់ធ្ងរ។

បើតាមនាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងទៀតថា: ជនល្មើសទាំង២នាក់ខាងលើនេះ ត្រូវបានចោទតាមមាត្រាលេខ៩៨ ចំណុច១ នៃច្បាប់ស្ដីពីជលផល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ៥ឆ្នាំ និងវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះសំណុំរឿ ងនិងជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃ២៦ខែតុលាម្សិលមិញ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page118 Page119 Page120 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×