សេចក្ដីណែនាំ ស្ដីពីការធ្វេីអាជីវកម្មដឹកជញ្ជូនអ្នកដំណេីរតាមផ្លូវគោកក្នុងប្រទេស៕SRP
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២០
សេចក្ដីណែនាំ ស្ដីពីការធ្វេីអាជីវកម្មដឹកជញ្ជូនអ្នកដំណេីរតាមផ្លូវគោកក្នុងប្រទេស៕SRP
ខេត្តកំពង់ចា៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកមិញបាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៦៣គ្រួសារ នៅស្រុកកងមាស ។ អំណោយដែលចែកជូនមាន៖អង្ករ២៥ គ.ក្រ,ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ អាវម៉ាស់ និងថវិកា ២០,០០០រៀល។ នៅព្រឹកនេះដែរលោក អ៊ុន ចាន់ដា និងសហការី បានបន្តអញ្ជើញប្រគល់ផ្ទះ ០១ខ្នង រួមជាមួយគ្រឿង ឧបភោគបរិភោគ សម្ភារផ្ទះបាយ និងថវិកាមួយចំនួន ជូនដល់អ្នកស្រី វិត ស្រ៊ាង ជាស្ត្រីមេម៉ាយទ័លលំបាក រស់នៅភូមិ ឃុំ ពាមជីកង ស្រុកកងមាស សម្រាប់ស្នាក់អាស្រ័យផងដែរ៕SRP
ខេត្តសៀមរាប៖គ្រឿងញៀននៅតែជាបញ្ហាដ៏ក្តៅគគុក ខណៈដែលគេឃើញមានសមត្ថកិច្ចចាប់បានអ្នកប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងក្រុង និងនៅទីជនបទ។
ជាក់ស្តែងនគរបាលស្រុកវ៉ារិន បានសហការគ្នាបង្ក្រាបមុខសញ្ញាចាត់ចែងនិងប្រើប្រាស់គ្រឿងញៀន បានជាបន្តបន្ទាប់ចំនួន០៩នាក់។
ការចាប់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។
នគរបាលស្រុកវ៉ារិន បានឲ្យដឹងថាជនសង្ស័យ ទាំង០៩នាក់ ១-រដ្ឋ តាក់ភេទ.ប្រុស.អាយុ២៧ឆ្នាំ.ទីលំនៅបច្ចុប្បន្នភូមិនេល ឃុំវ៉ារិនស្រុកវ៉ារិន(មានសារធាតុញៀនក្នុងខ្លួន)។២-ឈ្មោះហេង ហាក់ ភេទប្រុស អាយុ២០ឆ្នាំភូមិនេលឃុំវ៉ារិន(មានសារធាតុញៀនក្នុងខ្លួន)។ ៣-ឈ្មោះ ហិញ គឹមហុង ភេទប្រុស អាយុ២៩ឆ្នាំភូមិថ្នល់.ឃុំ ចាឈូក ស្រុកអង្គរជុំ (មានសារធាតុញៀនក្នុងខ្លួន)។៤-ឈ្មោះ ហ៑ន់ ហុំភេទប្រុសអាយុ៤១ឆ្នាំ ភូមិខ្នារត្បូងឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប(មានសារធាតុញៀនក្នុងខ្លួន)។៥-ឈ្មោះធន់ សុសភេទ ប្រុស អាយុ ២៣ឆ្នាំ.ភូមិនេលឃុំវ៉ារិន(មានសារធាតុញៀនក្នុងខ្លួន)។៦-ឈ្មោះ ថង.អាន.ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិនេលឃុំ វ៉ារិន(មានសារធាតុញៀនក្នុងខ្លួន)។៧-ឈ្មោះ រី សារ៉ូម ភេទប្រុស អាយុ២៧ឆ្នាំ ភូមិនេលឃុំ វ៉ារិន(មានសារធាតុញៀនក្នុងខ្លួន)។៨-ឈ្មោះ ស្កេន បូរី ភេទប្រុស អាយុ២៤ឆ្នាំភូមិវ៉ារិនឃុំវ៉ារិន (មានសារធាតុញៀនក្នុងខ្លួន)
។៩-ឈ្មោះអន វុទ្ធី ភេទប្រុសអាយុ៣៥ឆ្នាំ ភូមិអណ្តូងបី ឃុំលំទងស្រុកអន្លង់វែងខេត្តឧត្តមានជ័យ។បច្ចុប្បន្ននគរបាលស្រុកវ៉ារិន រៀបចំនីតិវិធីបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តនីតិវិធីបន្ត៕SRP
ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានឲ្យដឹងថានៅថ្ងៃទី១១ខែមិថុនាម្សិលមិញ ពួកគាត់បានឃើញគ្រឿងចក្រវាយរបងធនាគារអេស៉ីលីដា ខាងកើតផ្សារលើធំថ្មី។
អាជ្ញាធរខេត្តបានឲ្យដឹងថារដ្ឋបាលខេត្តសៀមរាប បានចាប់ដំណើរសាងសង់ផ្លូវបេតុងខាងកើតធនាគារអេស៉ីលីដា ដោយមានការស្ម័គ្រចិត្តរុះរេីរបងដែលប៉ះពាល់ដីចំណីផ្លូវ។
អាជ្ញាធរបន្តថាជាក់ស្តែងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចម្រុះរដ្ឋបាលខេត្តបាន និងកំពុងដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវបេតុងទទឹង ៦ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រ បណ្ដោយប្រវែង៨៣០ម៉ែត្រ កប់លូរំដោះទឹកកណ្តាលទ្រូងផ្លូវ មុខកាត់០.៨ម៉ែត្រ នៅភូមិធ្លកអណ្ដូង(ជាប់របង ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាផ្សារលេី) សង្កាត់ស្លរក្រាម ក្រុងសៀមរាប និងមានការពង្រីកផ្លូវតាមទំហំដែលបានកំណត់ដោយ គណៈកម្មការរដ្ឋបាល ខេត្ត។
អាជ្ញាធរបានបញ្ជាក់ថាការរុះរេីរបងប៉ះពាល់ដីចំណីផ្លូវ គឺជាសកម្មភាពគំរូរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនេះដែលបានចូលរួមសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន ដេីម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។អាស្រ័យដោយគម្រោងកំពុងដំណេីរការសាងសង់ ដូចនេះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រេីប្រាស់ និងធ្វេីចរាចរណ៍តាមបណ្ដោយផ្លូវនេះ សូមបង្វែរមកធ្វេីចរាចរណ៍តាមផ្លូវភោជនីយដ្ឋានស្យ៉ាមស៊ីហ៊្វូត ឬតាមផ្លូវ ៦០ម៉ែត្រវិញ៕SRP
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសគម្រប់ព្រះជន្ម ៨៤យាងចូល៨៥ព្រះវស្សា៕SRP
ខេត្តសៀមរាប៖នៅរដ្ឋបាលខេត្តសៀមរាបថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព
លោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្ត។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣នេះ មានរបៀបវារៈចំនួន០៩ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យ ពិភាក្សា និងអនុម័ត។
ក្នុងនោះដែរក្រុមមន្ត្រីក៏បានលើកឡើងដោយផ្តោតទៅលើបញ្ហា រចនាសម្ព័ន្ធផ្លូវថ្នល់ជនបទ និង ក្រុង គំនូសចរាចរណ៍ ភ្លើងចរាចរណ៍ ការដោះស្រាយវិវាទតុលាការ ការកំណត់ឈ្មោះផ្លូវ លេខផ្ទះ ការសាងសង់ កាកំណត់កំពស់ការសាងសង់ ការសាងសង់សំណង់អណាធិបតេយ្យនៅតំបន់ភ្នំគូលែនដែលនៅតែកើតមានទោះបីជាអាជ្ញាធរខិតខំទប់ស្កាត់យ៉ាងណាក៏ដោយ។ ជាមួយនឹងការលើឡើងរបស់ក្រុមប្រឹក្សាខេត្ត លោក អភិបាលខេត្តនិងមន្ទីរ អង្គភាពពាក់ព័ន្ធក៏បានបានមានការបកស្រាយបំភ្លឺជូនអង្គប្រជុំផងដែរ ។
លោក ទៀ សីហា បានបញ្ជាក់បន្ថែមដល់អង្គប្រជុំផងដែរថា ទោះបីយើងកំពុងជួបបញ្ហាវិបត្តិជម្ងឺកូវិដ១៩ តែខេត្តសៀមរាបរបស់យើងបានអនុវត្តក្នុងការទប់ស្កាត់បានយ៉ាងល្អ ដោយយើងបានចាត់តាំងមន្ត្រីនៅប្រចាំការទទួលប្រជាពលរដ្ឋនៅតាមច្រកព្រំដែន ហើយយើងក៏បានរៀបចំបងប្អូនដែលវិលមកពីក្រៅប្រទេស ដោយដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃតាមការណែនាំរបសក្រសួងសុខាភិបាលផងដែរ ដើម្បីជៀសវាងរលកទីពីរកើតមានឡុំង។ ជាមួយគ្នានេះ លោកសង្កត់ធ្ងន់ផងដែរចំពោះបញ្ហាអប់រំ ព្រមទាំងបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្រូវចាត់មន្ត្រីពិនិត្យតាមដានក្នុងការបង្រៀនតាមរយៈប្រព័ន្ធ Online ជាប្រចាំ ដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពនៃការសិក្សា។
លោក ខេត្តក៏បានស្នើដល់មន្ត្រីទាំងអស់ចូលរួមក្នុងការត្រួតពិនិត្យនូវការចុះបញ្ជីប្រជាជនក្រីក្រនៅមូលដ្ឋានឱ្យបានច្បាស់លាស់និងចំគោលដៅ ពិសេសប្រជាពលរដ្ឋដែលធ្លាក់ក្រក្នុងអំឡុងកូវីដ១៩។
លោក អ៉ឹង ហឿន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ពិសេសការទប់ស្កាត់ និងបង្កា ព្យាបាលជម្ងឺកូវីដ១៩។ លោកប្រធានក្រុមប្រឹក្សាខេត្តក៏បានកោតសរសើរចំពោះមន្ត្រីយើងដែលមានការយកចិត្តទុកដាក់ដោយរក្សាអនាម័យស្របទៅតាមការណែនាំរបស់ក្រួងសុខាភិបាល។ ជាមួយគ្នានេះលោក ក៏បានឲ្យថ្នាក់ដឹកនាំបន្តការផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់នូវរលកទី២នៃជម្ងឺកូវិដ១៩ នៅតាមសហគមន៍៕SRP
ខេត្តសៀមរាប៖លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តបានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ យកមនសិកាមកសរសេរព័ត៌មាន និងជួយផ្សព្វផ្សាយពីផលិតផលទេសចរណ៍ក្នុងខេត្តផង។
លោកថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញនេះក្នុងពេលតំណាងលោក ទៀ សីហា អភិបាលខេត្តអញ្ជើញបើកសិក្ខាសាលាពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធការអនុវត្តច្បាប់ ស្តីពីរបបសារព័ត៌មាន នៅសណ្ឋាគារ តារារង្សី ក្រុងសៀមរាប ខេត្តសៀមរាប។
នៅក្នុងពិធីបើកនេះលោកក៏បានមានប្រសាសន៍ថា សិទ្ធរបស់អ្នកសារព័ត៌មាន គឺត្រូវមានព្រំដែន ហើយ ត្រូវបានកំណត់ដោយច្បាប់ ជាមួយគ្នានេះអ្នកសារព័ត៌មានទាំងអស់ក៍ត្រូវប្រកាន់ភ្ជាប់នូវច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ តាមការណែនាំរបស់ក្រសួងព័ត៌មាន ។
លោក ពៅ ពិសិដ្ឋ បានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហារបបសារព័ត៌មាន ហើយរដ្ឋាភិបាលក៏បានរៀបចំគោលការណ៍ជាច្រើនដើម្បីជាប្រយោជន៍ដល់អ្នកសារព័ត៌មាន ដូចជាច្បាប់ស្តីពីររបបសារព័ត៌មាន ក្រមសីលធម៌ និងក្រមព្រហ្មទណ្ឌជាដើម។ ជាមួយគ្នានេះ អ្នកសារព័ត៌មានទាំងអស់ត្រូវប្រើប្រាស់សិទ្ធឱ្យស្របច្បាប់ និងតួនាទីរបស់ខ្លួន ។ ប៉ុន្តែអង្គភាពមួយចំនួន បានប្រើប្រាស់តួនាទី និងសិទ្ធរបស់ខ្លួនខុស ខ្លះធ្វើការងារជំនួសសមត្ថកិច្ច ដែលវាប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈ ច្បាប់ស្តីពី របបសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធនានាមួយចំនួនទៀត។
លោក លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា សិក្ខាសាលាថ្ងៃនេះ បានជំរុញឱ្យមានការគោរពច្បាប់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងបង្ខិតឲ្យជិតគ្នាស៊ីសង្វាក់ ធ្វើការជាមួយគ្នារវាងអាជ្ញាធរខេត្ត មន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន គ្រប់និន្នាការទាំងអស់ក្នុងខេត្តសៀមរាប។ ពិធីបើកនេះមានការអញ្ជើញចូលរួមពីលោកមេធាវី អ៊ុន ច័ន្ទថុល តំណាងនាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា LAC និងសមាជិក សមាជិក នៃអង្គសិក្ខាសាលាចំនួន៤០នាក់៕SRP
ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានសម្រាប់ដំណើរការមន្ទីរសុខាភិបាល រាជធានី-ខេត្ត និងបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តកំពង់ចាម ឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា មន្ទីរសុខាភិបាល គប្បីយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសេវាឯកជនឲ្យបានខ្ពស់ ដើម្បីប្រែក្លាយសេវាសុខាភិបាលឯកជន ទាំងកន្លែងព្យាបាលឯកជន និងសេវាកម្មឱសថឯកជនក្នុងខេត្ត ឲ្យមានដំណើរការប្រកបដោយគុណភាព ស្របច្បាប់ទាំងទីប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បីឲ្យធានាបានតាមគោលការណ៍ ផ្គត់ផ្គង់សេវាជូនប្រជាពលរដ្ឋជាប់ជាប្រចាំ មិនថាយប់ឬថ្ងៃ ព្រមទាំងប្រែក្លាយមូលដ្ឋានសេវាសុខាភិបាលទាំងអស់ ក្នុងខេត្តឲ្យក្លាយទៅជាបង្អែកនៃសេវាធានារ៉ាប់រងសុខភាព ជូនប្រជាពលរដ្ឋ ជាពិសេសទារក កុមារ ស្ត្រីមាន ផ្ទៃពោះ និងចាស់ជរា។
ក្នុងពិធីនោះដែរ លោក អ៊ុន ចាន់ដា បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន បានជម្រុញបន្តអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិ និងធ្វើកំណែទម្រង់ការគ្រប់គ្រងតាមបែបវិមជ្ឈការ និងសហវិមជ្ឈការ ថ្នាក់ក្រោមជាតិនៅក្នុងឆ្នាំ២០២០នេះ ដោយមន្ទីរសុខាភិបាល ចាប់ផ្តើមការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារ ក្នុងវិស័យសុខាភិបាលមកឲ្យរដ្ឋបាលខេត្ត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការដាក់ឲ្យអនុវត្តនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង លើការផ្តល់សេវាសាធារណៈដ៏សំខាន់មួយតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវពីក្រសួងសុខាភិបាលមកឲ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រង ចាត់ចែង កិច្ចការប្រតិបត្តិការនានាពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខេត្ត។ ដោយរដ្ឋបាលខេត្ត ទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល លើការអនុវត្តមុខងារសុខាភិបាល ដែលជាការលើកកំពស់គុណភាព ប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋផងដែរ៕SRP
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌានៅព្រឹកល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានជួបពិភាក្សាការងារតាមទូរស័ព្ទដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងពិភាក្សាពីទំនាក់ទំនងទ្វេរភាគី និងនៅក្នុងតំបន់ផងដែរ។
ក្នុងជំនួបតាមទូរស័ព្ទនោះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានកោតសសើរសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងបានយ៉ាងល្អប្រសើរ ជំងឺកូវីដ១៩ ដែលអាចជាគម្រូសម្រាប់ពិភពលោក។ លោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ឥណ្ឌាចាត់ទុកកម្ពុជា គឺជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតខ្លួន (Act East Policy)។ គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Polocy) ធ្វើឡើងតាមរយៈវិស័យចំនួន៤ គឺការការពារសន្តិសុខមហាសមុទ្រឥណ្ឌា សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ ការធ្វើឲ្យស៉ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយការធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចនានា និងការគ្រប់គ្រងជម្លោះជាមួយប្រទេសចិន។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៉ីជម្រៅថែមទៀត ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ចាត់ទុកប្រទេសកម្ពុជា ថាជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា។ ថ្នាក់ដឹកនាំទាំងពីរ ថែមទាំងបានប្តេជ្ញាបន្តពង្រឹង សហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គ-គង្គា។ ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា នាយករដ្ឋមន្ត្រី ម៉ូឌី បានសម្ដែងការពេញចិត្តចំពោះការទុកចិត្តឲ្យឥណ្ឌា ធ្វើជាសហប្រធាននៃគណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍប្រាសាទព្រះវិហាររបស់កម្ពុជា។
នៅក្នុងជំនួបនោះផងដែរ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា បានសម្របសម្រួលដល់ការធ្វើដំណើរត្រឡប់ទៅស្រុកវិញរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ក្នុងវិបត្តិរាតត្បាតជំងឺកូវីដ១៩។ ហើយបើយោងតាមសេចក្តីប្រកាសព័ត៌បានឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា យន្តហោះ១គ្រឿង នឹងដឹកប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៦០នាក់ ពីប្រទេសឥណ្ឌាមកកម្ពុជាវិញ។ ហើយនៅថ្ងៃទី១១ ខែមិថុនានេះ ប្រជាពលរដ្ឋឥណ្ឌា បានវិលត្រឡប់ទៅប្រទេសវិញ និងមួយជើងទៀតនឹងដឹកពលរដ្ឋឥណ្ឌា២៨០នាក់ត្រឡប់ទៅស្រុកកំណើតវិញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ផងដែរ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាថា ដំណើរទៅមុខដើម្បីស្ថារស្ថានភាពសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ១៩ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាអន្តរជាតិកាន់តែខ្លាំងជាងមុន៕SRP
ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុងស្នងការនគរបាលខេត្តសៀមរាប នៅរសៀលនេះ បានដឹកនាំសហការី នាំយកថវិកាចំនួន៣,០០០$ ( បីពាន់ដុល្លារ) ទៅប្រគល់ជូនសាខាកាកបាទក្រហមខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តសៀមរាប ដែលទទួលដោយលោក ស៊ុំ សំអន នាយកសាខា តំណាងឱ្យ លោក ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប ក្នុងឱកាសអបអរសាទរខួបលេីកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង បានឲ្យដឹងថាថវិកាទាំងនេះគឺជារួមចំណែករបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដេីម្បីរួមចំណែកសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ។
លោក ស៊ុំ សំអន នាយកសាខាបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងបានលេីកឡេីងថា: នឹងប្រេីប្រាស់ថវិកាទាំងអស់នេះឱ្យចំគោលដៅ ក្នុងការងារមនុស្សធម៌ ចំពោះជនងាយរងគ្រោះបំផុត ស្របទៅនឹងគោលការណ៍គ្រឹះទាំង០៧ ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឈចន្ទក្រហម៕SRP
ខេត្តសៀមរាប៖ អំពើចោរកម្មហាក់បីកម្រើកឡើងវិញនៅក្រុងសៀមរាប មួយរយ:ពេលប៉ុន្មានសប្តាហ៍មកនេះ។ ជាក់ស្ដែងនៅវេលាម៉ោង០២និង៣០នាទីទាបភ្លឺ ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីជនសង្ស័យមិនស្គាល់មុខបានធ្វើ សកម្មភាពលួចយកម៉ូតូ០១គ្រឿង បានសម្រច នៅត្រង់ចំណុចខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ.ឈ្មោះ សឿន សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្នុងហាងស្រា រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ម៉ូតូដែលបាត់ម៉ាកScoopy សេ១១០សេរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ សៀមរាប1AC:5183 លេខតួ-ម៉ាស៊ីន8131236។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយធ្វើសកម្មភាពលួចបានសម្រេច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់តែម្ដង។ បើតាមសមត្ថកិច្ចមូលហេតុជនរងគ្រោះបានទុកម៉ូតូចោលនៅខាងមុខបន្ទប់ជួលម្ចាស់ចូលទៅដេកក្នុងបន្ទប់។
បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប អោយជួយស្រាវជ្រាវ តាមចាប់ជនសង្ស័យ មកផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថាកាលពីថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០ ក៏មានករណីបាត់ម៉ូតូហុងដាសេរី២០២០មួយគ្រឿងផងដែរ នៅមន្ទីរព័ត៌មានខេត្តសៀមរាប ជាម៉ូតូរបស់មន្ត្រីបម្រើការងារនៅមន្ទីរព័ត៌មានខេត្តសៀមរាប ដោយចោរបានចូលលួចយកដោយសុវត្ថិភាព។ ទោះយ៉ាងណាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនឹងបង្ក្រាបនូវអំពើចោរកម្មទាំងនេះឲ្យអស់ផងដែរ៕SRP
ខេត្តសៀមរាប៖ បុរសម្នាក់បើកម៉ូតូត្រូវបានរថយន្តបុកស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទីថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០នៅចំណុចភូមិលលៃឃុំបាគងស្រុកប្រាសាទបាគង។ រវាងរថយន្តនិងម៉ូតូលើផ្លូវជាតិលេខ០៦ច្រាសទិសគ្នា។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាក តាកូម៉ាពណ៌ស. សេរី២០០៣ ពាក់ស្លាកលេខ.ភ្នំពេញ២BB៨៧៩១ បើកបរដោយឈ្មោះណៃ.សំណាង.ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមីគាបសង្កាត់ទឺកថ្លាក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ បើកពីលិចទៅកើតមកដល់ចំណុចកើតហេតុបានទៅបុកម៉ូតូម៉ាកហុងដាC១២៥ពណ៌ ខ្មៅសេរី២០១៤ពាក់ស្លាកលេខសៀមរាប១Q.៨១៩៥បើកបរដោយឈ្មោះហីុង ហងភេទប្រុសអាយុ៥៣ឆ្នាំរស់នៅភូមិគោគស្រុក ឃុំរលួស ស្រុកប្រាសាទបាគង(បណ្តាលអោយស្លាប់នៅនឹងកន្លែង)។ បើកម៉ូតូពីកើតទៅលិចរួចបត់ឆ្លងផ្លូវទៅត្បូង។ មូលហេតុដោយសារអ្នកបើកបរម៉ូតូគ្មានការប្រុងប្រយ័ត្ន។សាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យ។ រថយន្តនឹងម៉ូតូរក្សាទុកនៅអធិកានគបាលស្រុករងចាំការដោះស្រាយ៕SRP
