Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២០

ខេត្តព្រះវិហារ៖លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០ នេះ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើ ជាំក្សាន្ត កងរាជអាវុធហត្ថខេត្ត ស្រុក ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ ជនជាតិ​វៀតណាម ចំនួន២កន្លែង និងរកឃើញឈើប្រណិត ជាច្រើនដុំដែលបង្រាយតាមព្រៃក្បែរផ្ទះលាក់ផងដែរ។

ទីតាំងដែលជំនាញបង្រាបនេះ ស្ថិតភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​។

លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ បានឲ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ច ចុះទៅដល់ទីតាំង សិប្បកម្ម ខាងលើ ជនល្មើស ដែលជាជនជាតិវៀតណាម បានរត់គេចខ្លួនអស់ បន្សល់ទុកតែវត្ថុតាងកែច្នៃឈើ និងឈើប្រណីតជាច្រើនកំណាត់។

លោកថា មកដល់ម៉ោងនេះ សមត្ថកិច្ចចម្រុះ កំពុងប្រមូលយកវត្ថុតាងបទល្មើសព្រៃឈើ ទាំងអស់យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ ជាំក្សាន្តដើម្បីវាស់វែងនឹងដោះស្រាយតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម៖លោក ថៃ ពិសិដ្ឋ ត្រូវបានប្រកាស​តែងតាំង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម ជំនួសលោក ម៉ម ភឿក ដែលបានទទួលភារកិច្ចថ្មី។

ពិធី​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​នាព្រឹក​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​លោក​​ ព្រុំ​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​ប្រតិភូ​ក្រសួង​ អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ជុំវិញខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។

លោក​​ ព្រុំ​ សុខា​ បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្តកំពង់ចាម​ គ្រប់​ជំនាន់​ ក្នុង​ការ​ដឹកនាំ​ ក៏ដូចជា​ការ​អភិវឌ្ឍន៍​ខេត្ត​ ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​​ ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ហើយ​លោក​​រដ្ឋមន្រ្តី​ ក៏​បាន​ធ្វេី​ការ​ផ្តាំផ្ញេីរ​​ដល់មន្ត្រី​មុខងារ​សាធារណៈ​ សូម​ឲ្យ​ពង្រីក​សមត្ថភាព​របស់​ខ្លួន​​ ឲ្យ​បានសាកសម​ជា​សេនាធិការ​ដែល​ជា​ទី​ទុកចិត្ត​របស់​ក្រុម​ប្រឹក្សា​ គណៈអភិបាល​ ក៏ដូចជា​ អភិបាលខេត្តពោលគឺ​ត្រូវ​​មាន​សមត្ថភាព​ ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ឲ្យ​ដូចជា​អ្នក​បម្រើ​​សេវា​ឯកជន​ ធ្វើ​យ៉ាងណា​ត្រូវឲ្យ​អតិថិជនមានការ​សប្បាយ​ចិត្ត​នោះ​យើង​ក៏​សប្បាយ​ចិត្ត​ដូចគ្នា​ដែរ​។

លោក​​ អ៊ុន​ ចាន់ដា​ បានធ្វើការផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបនឹងទទួលបានការតែងតាំង​ថ្មី​ ឲ្យ​បន្តនិរន្តរភាពការងារ និង​រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ​ ព្រមទាំង​មានរបៀបរបបបំពេញការងារ ឲ្យបានត្រឹមត្រូវ តាមនីតិវិធី និងសេចក្តីណែនាំផ្សេងៗ។ ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ​ស៊ីវិល ឬលិខិតបទដ្ឋានគតិយុត្តជាធរមាន​​ រួមទាំង​កិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់​ ជាពិសេស​ ត្រូវមានគំនិតផ្តួចផ្តើម សិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋាន​នានា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២០

ខេត្តមណ្ឌលគិរី៖មេឈ្មួញរកស៊ីបទល្មើសព្រៃឈើឆ្លងដែន ប្រចាំខេត្តមណ្ឌលគិរី ម្នាក់បានគំរាមសម្លាប់ អ្នកសារព័ត៌មាន ចោល ព្រោះខឹងរឿងប្ដឹងរាយការណ៍ ទៅសមត្ថកិច្ច ពាក់ព័ន្ធការដឹកជញ្ជូនឈើរបស់ខ្លួន។ ឈ្មួញឈើ ដែលរងការចោទប្រកាន់ថា បានគំរាមសម្លាប់អ្នកសារព័ត៌មាន បនោះត្រូវបានគេស្គាល់ថាឈ្មោះ ស៊ូ ម៉ារិទ្ធ អតីតមេបញ្ជាការប៉េអឹមស្នាក់ការសន្តិសុខ៧៦១ ដែលកាលពីកន្លងមកបុគ្គលរូបនេះ ត្រូវអង្គភាពកាត់ឈ្មោះចេញពីក្របខ័ណ្ឌ ក្រោមហេតុផលថា៖ បានរកស៊ីបទល្មើសព្រៃឈើតាំងពីមុនរហូតដល់បច្ចុប្បន្ន។

សេចក្ដីរាយការណ៍បានប្រាប់អ្នកសារព័ត៌មានថា ជារៀងរាល់ថ្ងៃ ឈ្មួញឈើ ឈ្មោះ ស៊ូ ម៉ារិទ្ធ បានប្រើប្រាស់រថយន្តចំនួន៣គ្រឿង សម្រាប់ជាមធ្យោបាយដឹកជញ្ជូនឈើ ចេញពី«តំបន់ដែនជម្រកសត្វព្រៃកែវសីមា» ត្រង់ចំណុចភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ដើម្បីនាំយក ទៅចូលមកផ្ទះរបស់ខ្លួន នៅភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រួចទើបចល័តដឹកចេញទៅវៀតណាម តាមច្រករបៀង ង៉ាំ០៦ ឬង៉ាំ០៧ ស្រុកស្នួល ខេត្តក្រចេះ។ រថយន្តទាំង៣គ្រឿង របស់លោក ស៊ូ ម៉ារិទ្ធ សម្រាប់ដឹកជញ្ជូនឈើ

ទី១«ម៉ាកលុចស៊ីស៤៥០»

ទី២«រថយន្តធុនដ្រាពណ៌ស»

ទី៣«រថយន្តធុនដ្រាពណ៌ស»

បើតាមសេចក្ដីរាយការណ៍បញ្ជាក់ថា៖ បន្ទាប់ពីលោក ឃិន សុខន អ្នកសារព័ត៌មាន នៅខេត្តមណ្ឌលគិរី បានរាយការណ៍ ទៅ លោក កែវ សុភ័គ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ពីដំណើររឿងបទល្មើសដូចខាងលើ ស្រាប់តែសាម៉ីខ្លួន ឈ្មោះ ស៊ូ ម៉ារិទ្ធ បានច្រឡោត ខឹងយ៉ាងខ្លាំង «គំរាមជាសំឡេងតាមប្រព័ន្ធTelegram កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា សំឡេង៖

https://www.srpostnews.com/wp-content/uploads/2020/11/audio_2020-11-20_11-55-57.ogg

ពាក់ព័ន្ធទៅនឹងសារសំឡេង គំរាមសម្លាប់អ្នកសារព័ត៌មាននេះ «បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការបំភ្លឺពីលោក ស៊ូ ម៉ារិទ្ធ នៅឡើយទេ នាព្រឹកថ្ងៃសុក្រទី២០ខែវិច្ឆិកា នេះ។

ទោះយ៉ាងណា លោក ឃិន សុខន ចាងហ្វាង ព័ត៌មានរាល់ថ្ងៃ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកកំពុងរៀបចំ ពាក្យបណ្ដឹង ប្ដឹងលោក ស៊ូ ម៉ារិទ្ធ ពីបទ«ជេរប្រមាថ» គំរាមសម្លាប់» តុលាការខេត្តមណ្ឌលគិរី ក្នុងពេលឆាប់ៗខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅមុននេះបន្តិចមានរថយន្តចំនួនពីរគ្រឿងបានបុកគ្នានៅស្រុកប្រាសាទបាគង។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថាហេតុការណ៍បានកើតឡើងថ្ងៃសុក្រទី២០ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោងជាង៨ព្រឹក នេះនៅភូមិស្វាយជ័យ ស្រុកប្រាសាទបាគងខេត្តសៀមរាប។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងទិសដៅផ្ទុយគ្នា
ពីរលិចទៅកើត រវាងឡានម៉ាកហុីយ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ៤A ៤៨៣៦និងឡានម៉ាកតូយូតាពាកស្លាក
លេខ សៀមរាប២B ៤២៩៩។

សមត្ថកិច្ចបានបន្តថាក្រោយកើតហេតុ
ម្ចាស់ឡានហុីយ៉ានដាយ បានរត់គេចខ្លួនបាត់។ ចំណែកម្ចាស់ឡានតូយូតា ត្រូវឡានពេទ្យបញ្ជូនទៅព្យាបាលហើយ។ ទោះយ៉ាងណាពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ កំពុងបើកម៉ូតូ ត្រូវបានរថយន្តបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ
រវាងរថយន្តនិងម៉ូតូ មានទិសដៅផ្ទុយគ្នានៅ បានកើតឡើង នៅថ្ងៃសុក្រ ទី២០ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរំលងអាធ្រាត លើផ្លូវជាតិលេខ៦ចន្លោះបង្គោល គីឡូម៉ែតលេខ
៣៣៩,៣៤០ ក្នុងទឹកដីភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាប។

សមត្ថកិច្វបានឲ្យដឹងថារថយន្តម៉ាកសាំយុង ព៌ណសពាក់ស្លាកលេខ រាជការ បើកបរ ដោយឈ្មោះស្វឿង ពិសី ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បើកបរទិសដៅពីលិចទៅកើត ហើយវ៉ា ទៅបុកម៉ូតូម៉ាកហុងដាទ្រីមព៌ណខ្មៅសេរីឆ្នាំ២០១៣ ពាក់ស្លាក
លេខសៀមរាប ១O.៣០៧៩ បើកបរដោយឈ្មោះ ឡង ពន្លឹកភេទប្រុសអាយុ៣៣ ឆ្នាំសព្វថ្ងៃរស់ភូមិតារស់ សង្កាត់ក្របីរៀល ក្រុងសៀមរាប បើកពីកើតទៅលិចបណ្តាលឲ្យស្លាប់ ក្នុងពេល បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីនេះខូចខាត រថយន្តស្រាល នឹងធ្លាក់រថយន្តពីចម្លាក់ផ្លូវទៅខាងឆ្វេងដៃទិសចរាចរណ៍
-ម៉ូតូខូចខាតធ្ងន់។ មូលហេតុអ្នកបើកបររថយន្ត វ៉ាជែង និងមិនប្រកាន់ស្ដាំ។ ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះវាស់វែង នឹងកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២០

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានអបអរសាទរចំពោះ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ដែលបានរួចផុត ពីជំងឺកូវីត-១៩។
សម្ដេចខេង បានបញ្ជាក់នៅលើ page facebook ថា៖«សូមអបអរសាទរចំពោះ

សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារដែលរួចផុតពីកូវីដ-១៩ ពិសេសព្រឹត្តិការណ៍០៣ វិច្ឆិកា »។

សូមជូនពរសម្តេចទាំងពីរមានសុខភាពល្អបរិបូណ៌បន្តដឹកប្រទេសជាតិរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍កាន់តែរីកចម្រើនថែមទៀត៕

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់!
ពីខ្ញុំស ខេង និងភរិយា

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២០

ខេត្ត​សៀមរាប​៖​នគរបាលស្រុកអង្គរធំ នៅថ្ងៃទី ១៨​ ខែវិច្ឆិកា​ ម្សិលមិញ បានឃាត់ខ្លួនបុរសម្នាក់ ពីបទ រំលោភ​សេពសន្ថវ​:​ លើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ ។​

ជនសង្ស័យ មានឈ្មោះ នី​ នា​ត​ ហៅ​ ណ​យ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ជប់​សោម​ ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរធំ​ ខេត្តសៀមរាប។

​​លោក​វរសេនីយ៍ឯក​ ឆាយ​ ហាក់​ឡុ​ង​ អធិការ​អធិការដ្ឋាននគរបាលស្រុកអង្គរធំ បានអោយដឹងថា ករណី​នេះ​បាន​កើតឡើង​ នៅអំឡុងឆ្នាំ២០១៨ ដល់​ឆ្នាំ​២០២០​ នៅ​ភូមិ​ជប់​សោម​ ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរធំ​ ខេត្តសៀមរាប។

ជនរគ្រោះឈ្មោះ ជ​.​ ច​.​ អាយុ​ ១៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ។

​អធិការបានបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាព ចាប់រំលោភជនរងគ្រោះចំនួន ១២​លើក​ នៅ​លើ​ផ្ទះ​ចំនួន​ ០៤​លើក​ និង​នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​ចំនួន​០៨​លើក​។​

​​នៅ​ចំពោះ​ សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា​ ពិតជាបានប្រព្រឹត្តពិតប្រាកដមែន។​បច្ចុប្បន្ន​ ត្រូវបានកសាងសុំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើមដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២០

ខេត្តកំពង់ធំ៖ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ
ងាយរងគ្រោះបំផុតក្រោយទឹកជំនន់ នៅថ្ងៃ ពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ចាស់ឥតទីពឹង ស្ត្រីមេម៉ាយ ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៩៤គ្រួសារ រស់នៅក្នុងភូមិចំនួន៥ ឃុំផាត់សណ្តាយ នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មានមតិស្វាគមន៍នាពេលនោះ លោក សុខ លូ បានថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលតែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។
ទន្ទឹមនឹងនេះ លោក បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ជាពិសេសជៀសវាងអំពើហិង្សាក្នុងគ្រួសារ គ្រឿងញៀន គ្រឿងស្រវឹង ដើម្បីភាពសុខសាន្តក្នុងក្រុមគ្រួសារ និងចូលរួមពង្រឹងសាមគ្គីភាពជាតិ និងរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ព្រោះមានសន្តិភាព ទេីបមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ។

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលោកជំទាវអគ្គលេខាធិការ បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋទាំងអស់ដោយ មនោសញ្ចេតនា ការនឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩ កុំមានការភ័យស្លន់ស្លោ ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបាន ប៉ុន្តែយើងអាចទប់ស្កាត់បាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ដែលជាពិសេសត្រូវអនុវត្ត «រស់នៅធម្មតា តាមបែបគន្លងថ្មី»។
ក្នុងន័យនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ពាក់ម៉ាស់ការពារ រក្សាអនាម័យឧស្សាហ៍លាងដៃនឹងសាប៊ូ ឬ អាល់កុល។ ជាមួយគ្នានេះ សូមលើកទឹកចិត្តដល់ស្ត្រីដែលមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដង មុន ពេលសម្រាល និងទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីការពារកុំឱ្យឆ្លងពីម្តាយទៅកូន និងត្រូវស្វែងរកមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកសម្រាលកូនឱ្យបានត្រឹមត្រូវ។

លោកជំទាវ បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាគិតគូរថែទាំសុខភាព ឱ្យបានល្អ និងត្រូវរស់នៅដោយមានអនាម័យ ពិសាទឹកដាំឆ្អិនល្អ ប្រើប្រាស់ទឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយការលង់ទឹកជាយថាហេតុ។

ក្នុងនោះដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម និងសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីចែកចាយនៅទីតាំងចំនួន២ផ្សេងគ្នាគឺ ៖ទីតាំងទី១ ស្ថិតនៅក្នុងបរិវេណវត្តកំពង់ចម្លង សម្រាប់ប្រជាពលរដ្ឋ ចំនួន ១៧៨គ្រួសារ រស់នៅក្នុងភូមិទួលនាងសាវ នៃឃុំផាត់ សណ្តាយ និងទីតាំងទី២ ស្ថិតនៅក្នុងសាលាបឋមសិក្សាផាត់ សណ្តាយ សម្រាប់ប្រជាពលរដ្ឋ ៥១៦គ្រួសារ រស់នៅភូមិ ទួលនាងសាវ កំពង់ចម្លង ផាត់សណ្តាយ កោះតាពៅ នៃឃុំផាត់សណ្តាយ។

សូមបញ្ជាក់ថា អំណោយអង្ករដែលទទួលពីក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអំបិលពីក្រុមហ៊ុនសុវណ្ណគិរី ផ្តល់ជូនដល់ក្រុមគ្រួសាររងគ្រោះនីមួយៗ ៖ អង្ករ ២៥ គីឡូក្រាម, អំបិល ២ គីឡូក្រាម និងមី ១កេស, ត្រីខ ១០កំប៉ុង, ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) ជាអំណោយកាកបាទក្រហមកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២០

ខេត្តកំពង់ឆ្នាំង៖លោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា នៅថ្ងៃ
ព្រហស្បត្តិ៍ទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ បានចាត់ឱ្យលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌ នាំយកអំណោយមួយចំនួនធំ ទៅប្រគល់ជូនគ្រួសារមួយ ដែលកំពុងប្រឈម នឹងការខ្វះខាតក្នុងជីវភាព។

ដោយលោកទាំងពីរបានទទួលដំណឹងពីការបង្ហោះតាមការផ្សព្វផ្សាយប្រព័ន្ធ ទំនាក់ទំនងសង្គមពីការលំបាកខ្វះខាតក្នុងជីវភាពរបស់លោក រស់ សារឹម និងប្រពន្ធឈ្មោះ ជាម កុសល មានមុខរបរជាជាងសំណង់មានកូនតូចៗចំនួន០២នាក់ ក្នុងបន្ទុក ដោយសារជីវភាពទើបធ្វើអោយអ្នកទាំងពីរ សម្រេចចិត្តនាំកូនតូចៗ ទៅធ្វើការជាមួយនៅតាមការដ្ឋានសំណង់នានាដែលខ្លួនកំពុងធ្វើ មើលទៅគួរអោយអាណិតអាសូរជាពន់ពេក ហើយគ្រួសារនេះរស់នៅ ភូមិទ្រាជេីង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
អំណោយដែលបានផ្តល់ជូនក្នុងពេលនេះរួមមាន៖
១-ត្រីខ ចំនួន ១០០កំប៉ុង
២-មី ចំនួន៥កេសតូច
៣-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង
៤-ស្ករសចំនួន ៥គីឡូ
៥-វិទ្យុស្តាប់ F12 និងថ្មពិលចំនួន ០១ ឈុត
៦-សាប៊ូដុំចំនួន ១២ដុំ
៧-ថ្នាំពេទ្យចំនួន ៥ប្រអប់
៨-ជេលលាងដៃចំនួន ០៥ ដបតូច
៩-ខោអាវយាយតាចំនួន ០៤កំផ្លេ
១០-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ
១១-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ
១២-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន
១៣-ថវិកាសម្រាប់ដោះស្រាយបំណុលធនាគារចំនួន ៣,៤៣៣,០០០៛ និងថវិកាចំនួន ១,១០០,០០០៛ សម្រាប់សងប្រាក់ចងការក្នុងភូមិ រីឯថវិកាបន្ថែមចំនួន ២,៤៦៧,០០០៛ ប្រគល់ជូនគ្រួសារមួយនេះសម្រាប់ដោះស្រាយបញ្ហាដែលកំពុងប្រឈមក្នុងជីវភាពរបស់គ្រួសារខណៈពេលដែលជំងឺកូវីដ-19 កំពុងរីករាយដាលធ្វើអ្នកទាំងពីរពិបាករកការងារធ្វើនោះ ។
ក្នុងឱកាសនោះ អ្នកទាំងពីរបានថ្លែងអំណរគុណដល់ លោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ទាំងទឹកមុខ ពោរពេញដោយក្តីសង្ឃឹមជាថ្មីរកអ្វីប្រៀបផ្ទឹមពុំបាន ដែលលោកទាំងទ្វេតែងតែគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
«សូមជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌េះ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២០

ខេត្តព្រះវិហារ៖ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវខ្សែក្រវ៉ាត់ព្រំដែន ដែលស្ថិតនៅក្នុងរង្វង់ដែនដីរដ្ឋបាលខេត្តព្រះវិហារ ពិសេស ផ្លូវក្រាលគ្រួសក្រហម ដែលតភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវ បានរងការខូចខាតជាអន្លើរៗ ដោយសារជំនន់ទឹកភ្លៀង ដែលហូរស្រោចស្រពពីគ្រប់ទិសទី នៃតំបន់ខ្ពង់រាបក្នុងខេត្ត នាពេលកន្លងមកនោះ ខណៈនេះត្រូវបានជួសជុល និងកែលំអរឡើងវិញហើយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ធ្វើដំណើរបានរហ័ស និងប្រកបដោយសុវត្ថិភាព។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅច្រើនថ្ងៃមកនេះ លោកបានបញ្ជូនមន្ត្រីជំនាញ នាំយកគ្រឿងចក្រគ្រប់ប្រភេទ ចុះទៅកាន់ទីតាំងចំនួន ៤ ដើម្បីជួសជុល និងសម្អាតរុក្ខជាតិ នៅតាមដងផ្លូវឲ្យមានភាពល្អប្រសើរឡើងវិញ ក្រោយជំនន់ទឹកភ្លៀង ដែលបានហូរច្រោះ និងកាត់ផ្តាច់ជាអន្លើរៗ នាពេលកន្លងមកនោះ។

លោក សំ លាងទ្រី បានឲ្យដឹងទៀតថា ផ្លូវដែលត្រូវជួសជុលឡើងវិញនេះ គឺមានចំនួន ៤ខ្សែ ដែលរងការខូចខាតខ្លាំង ក្នុងនោះ ផ្លូវជាតិលេខ៩៤ មានប្រវែង ៦៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅតំបន់ព្រំដែនកម្ពុជា-ឡាវ ,ផ្លូវជាតិលេខ៩៥ ជាផ្លូវក្រាលគ្រួសាក្រហម មានប្រវែង ១៣គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅកាន់ស្រុកជ័យសែន ,ផ្លូវជាតិលេខ៦២ តភ្ជាប់ពីភូមិភ្នំដែក ឆ្ពោះទៅកាន់ភូមិស្វាយដំណាក់ ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង និងផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលគ្រួសក្រហម មានប្រវែងជាង ៨០គីឡូម៉ែត្រ តភ្ជាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង និងព្រះវិហារ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងបន្តតភ្ជាប់ទៅកាន់តំបន់បន្ទាយស្រមោច ស្ថិតក្នុងស្រុកជាំក្សាន្ត នៃតំបន់ព្រំដែនកម្ពុជា-ថៃ ដោយធ្វើការជួសជុលឆ្លងកាត់ ឃុំកំពង់ស្រឡៅ១ និងកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។

លោកបានបញ្ជាក់ថា ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រវ៉ាត់ព្រំដែនទាំង ៤ខ្សែ ដែលរងការខូចខាត
កន្លងមកនេះ ត្រូវបានបញ្ចប់ការកែសម្រួល ជួសជុល លុបគ្រលុក លុបផ្លូវសំបុកមាន់ និងការកាត់សម្អាតរុក្ខជាតិ ដោយម៉ាស៊ីនស្វ័យប្រវត្តិ បានរួចរាល់ស្ទើរទាំងស្រុងហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលកសិកម្ម ពីទីជនបទទៅកាន់ទីប្រជុំជន និងដើម្បីធានាសុខ សុវត្ថិភាព ធ្វើដំណើរបានរហ័ស ចំណាយពេលវេលាតិច ជូនប្រជាពលរដ្ឋនៅក្នុងតំបន់នីមួយៗ ពិសេស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖ជនសង្ស័យចំនួន ៦នាក់ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ចាប់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្តិពលរដ្ឋ។

ហេតុការណ៍ឆក់បានកើតឡើង
នាវេលាម៉ោង១៥និង១០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០ ២០ នៅខាងលិចស្ពានដើមក្រសាំង ក្នុងក្រុមទី០១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានដឹងថាករណីនេះក្រុមជនសង័្សយមានគ្នា៦នាក់
ប្រើប្រាស់ ម៉ូតូ០៣គ្រឿង បានធ្វើសកម្មភាព ឆក់យកប្រាក់ ចំនួន១.១៩ ៥. ០០០រៀល
របស់ពលរដ្ឋ ឈ្មោះ ភេន ផល ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅឃុំឫស្សី ក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពេល ជនរងគ្រោះកំពុងធ្វើដំណើរ នៅលើផ្លូវជាតិ។

ប្រភពបានឱ្យដឹងថា ក្រោយមានហេតុការណ៍បែបនេះ នគរបាល ស្រុកមោងឫស្សី បានប្រតិបត្តិការ តាមចាប់បានក្រុមជនសង្ស័យ ទាំង៦នាក់ភ្លាមៗ នៅក្នុងភូមិសាស្ត្រស្រុកមោងឬស្សី។

ជនសង្ស័យ៖
១-/ឈ្មោះ ហ្វាត អ៉ីណេស ហៅឆែប ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិចុងខ្នុរខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

២-/ឈ្មោះ ជួង ភក្តី ភេទប្រុស អាយុ១៨ឆ្នាំមានទី លំនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៣-/ឈ្មោះ សាត ភារ៉ុង ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ខ្នួច ខណ្ឌសែន សុខ រាជធានីភ្នំពេញ។

៤-/ឈ្មោះ ផាន រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំមាហនទីលំនៅភូមិផ្សារសាន់ហាន់ ខណ្ឌឫស្សីកែវរាជ ធានីភ្នំពេញ។

៥-/ឈ្មោះ ផាន រ៉ាវីន ហៅជ័យភេទប្រុស អាយុ ១៤ឆ្នាំរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

៦-/ឈ្មោះ រតនាវិសាលសិដ្ឋភេទប្រុសអាយុ ១៥ ឆ្នាំមានទីលំនៅភូមិគោកឃ្នាង សង្កាត់គោកឃ្នាង ខណ្ឌសែន សុខរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថាក្រោយឃាត់ខ្លួនដកហូតសម្ភាររួមមាន៖
១/ប្រាក់រៀលចំនួន ១.៥0០.០០០រៀល (មួយលានហាសិបម៉ឺនរៀល) ។

២/ម៉ូតូចំនួន០៣ គ្រឿង។

៣/ទូរស័ព្ទចំនួន០២គ្រឿង។

៤/-ខ្សែដៃកាឡៃចំនួន០១ខ្សែ ។
៥/ខ្សែកផ្លាកទីនចំនួន ០១ ខ្សែ ។
៦/ចិញ្ចៀនផ្លាកទីន ចំនួន ០១ វង់។

បើតាមអធិការនគរបាលស្រុកមោងឬស្សី លោកវរសេនីយ៍ឯក ស គឹមឡុង បានបញ្ជាក់ថា ក្រុមជនសង័្សយខាងលើនេះ បានចេញដំណើរ ពីរាជធានីភ្នំពេញ ហើយ មានគោលបំណង ទៅកាន់ខេត្តសៀមរាប។

ក្នុងពេលធ្វើដំណើរ ក្រុមគេបានធ្វើសកម្មភាព (ឆក់យកទ្រព្យ សម្បត្តិ ពីអ្នកធ្វើដំណើរតាមដងផ្លូវយកបានប្រាក់ចំនួន ៧០០.០០០រៀល (ចិតសិបម៉ឺនរៀល) ពីជនរងគ្រោះ ភេទស្រីម្នាក់នៅចំណុចស្នាមព្រះភូមិសាស្រ្ត ខេត្តពោធិ៍សាត់ លុះមកដល់ភូមិសាស្រ្តខេត្តបាត់ដំបង ពួកគេបានធ្វើសកម្មភាព ទៀតតែត្រូវបាននគរបាល ស្រុកមោងឫស្សី
បង្រ្កាបបាន។

បច្ចុប្បន្ន នគរបាល បញ្ជូនជនសង័្សយនិងវត្ថុតាង មកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។  កិច្ចប្រជុំបានសម្រេចអនុម័ត កំណត់យក ថ្ងៃទី២៥ ខែវិច្ឆិកា បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលនឹងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ដែលទាក់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួនតាមផ្លូវអាកាស។ ក្នុងនោះសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ដែលជាច្បាប់មួយដ៏សំខាន់ក៏នឹងត្រូវដាក់បញ្ជូលក្នុងរបៀបវារៈខាងមុខនេះផងដែរ។

សេចក្តីព្រាងច្បាប់ទំាង៧ នោះមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។

២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
-ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។
-ពីធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។

៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

៤-សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។

៥-សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

៦-សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

៧-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page502 Page503 Page504 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×