Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

ជនជាតិចិនពីរនាក់ប្ដីប្រពន្ធ ម្ចាស់គ្លីនិកព្យាបាលជំងឺ ប៉ ខាង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីយកសពអ្នកជំងឺជនជាតិកូរ៉េ ម្នាក់ ដែលស្លាប់ក្នុងគ្លីនិករបស់ខ្លួន រុំកន្ទេល បោះចោល។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាករណី ប្រទះឃើញសាកសព មនុស្សស្រី រុំកន្ទេល ផ្លុងចោល នៅចំណុចរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង​ ស្ថិតភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។

ជនសង្ស័យ​ ២នាក់​ ដែលជាម្ចាស់​គ្លីនិកពិគ្រោះជំងឺ ប៉​ ខាង​ ដូចខាងក្រោម៖ទី១៖ ឈ្មោះ LAI WENSHAO ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជាប្តី។ទី២៖ ឈ្មោះ​ CAI HUIJUAN ភេទ​ ស្រី​ អាយុ៣៩ឆ្នាំ​ ជាប្រពន្ធ។ សាកសពជនរងគ្រោះមានឈ្មោះ BYIN A YEON ភេទស្រី ជនជាតិកូរ៉េ។

ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានសារភាពថា​ កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកខ្លួនតែម្ដង។

ឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិករបស់ខ្លួន ដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលតែម្ដង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

ខេត្តសៀមរាប៖ករណីរថយន្តដឹកទឹកកក របស់ក្រុមហ៊ុន អុីវ៉ា ដែលបានបើកបុកសិស្ស កំពុងជិះកង់ចេញពីរៀនត្រឡប់ទៅផ្ទះវិញ បណ្ដាលឲ្យស្លាប់នៅក្រុងសៀមរាប ដោយសារតែតៃកុងខ្វះការការប្រុងប្រយ័ត្ន។

មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៍ស ពាក់ផ្លាកលេខ ២AE.៨៤៧៧ ជារថយន្តដឹកទឹកកករបស់ក្រុមហ៊ុន អុីវ៉ា បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រួមនឹងអ្នករួមដំណើរម្នាក់ទៀតដែលជាព្រូឡាន ឈ្មោះ ជ័យ ជៀន ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅបណ្តោះអាសន្នភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប បានធ្វើដំណើរទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានកៀកង់មួយគ្រឿង ពណ៌ទឹកប្រាក់ ជិះដោយ ឈ្មោះ ជា ឌីវីម៉ីរ៉ាលដាវីដ ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិវត្ដស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យដួលចូលក្រោមរថយន្តកិនស្លាប់តែម្ដង។

មន្ត្រីការិយាល័យចរាចរណ៍បានឲ្យដឹងទៀត ថា ក្រោយកើតហេតុអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់។ ចំពោះមូលហេតុ ដែលបានបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីរថយន្តវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នវត្ថុតាំងរួមមានរថយន្តបង្ករ និងកង់ ត្រូវបានជំនាញកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ និងស្វែងរកជនបង្ករ ដើម្បីដោះស្រាយបន្ត។ ចំណែកឯសពជនរងគ្រោះត្រូវបានប្រគល់ជុនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីុំ

សូមបញ្ជាក់ថាករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងត្បូងភ្លើងស្តុកវត្តដំណាក់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

ខេត្តសៀមរាប៖លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប និងក្រុមការងារបាននាំអ្នកវិនិយោគជនជាតិ ជប៉ុន លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន នភថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣ នេះចុះទៅពិនិត្យទីតាំងគ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដី៧២ហិកតាជំហានទី០១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ។

លោក NABESHIMA KATSUHITO បានអោយដឹងថា៖ កសិដ្ឋាននេះគឺជាបច្ចេកទេសថ្មីហើយនិងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ។ លោកបានបញ្ជាក់ បច្ចុប្បន្ននេះមាននាក់បញ្ជាទិញ ក្នុងមួយខែរហូតដល់៥០០តោន ជារៀងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេគឺនាំចេញទៅក្រៅប្រទេស។ យើងត្រូវការបុគ្គលិកបង្គោលដើម្បីមើលថែដំណាំម្ទេសដែលមានគុណភាពនិងស្តង់ដានាំចេញព្រមទាំងត្រូវការកម្លាំងកម្មករជាច្រើននាក់ ក្នុងការប្រមូលផល កសិដ្ឋាននេះនិងជួយឲ្យប្រជាពលរដ្ឋនៅក្បែរៗនេះមានការងារធ្វើជារៀងរាល់ថ្ងៃ។ កសិដ្ឋាននឹងបង្រៀនអំពីបច្ចេកទេសនៃការដាំម្ទេសឲ្យត្រូវនឹងស្តង់ដារនាំចេញទៅក្រៅប្រទេសដល់ប្រជាកសិករ។ចំពោះពលរដ្ឋដែលមានដី សម្រាប់ដាំដំណាំម្ទេស។

លោក NABESHIMA KATSUHITO សន្យាបង្រៀនទាំងផ្នែកបច្ចេកទេស ផ្តល់ពូជនិងទទួលទិញនៅផលដំណាំរបស់ប្រជាកសិករផងដែរ។

លោកសង្ឃឹមថា៖ កសិដ្ឋាននេះនិងក្លាយជាគំរូមួយដើម្បីឲ្យប្រជាកសិករ ដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវនិងរៀនសូត្រពីកសិដ្ឋានបាន។
យើងនឹងធ្វើមួយជំហានម្ដង មួយជំហានម្ដង កសិដ្ឋាននេះធ្វើលើផ្ទៃដី៧២ហិកតា ជាជំហានដំបូងនិងធ្វើជំហានបន្តបន្ទាប់ទៀតដើម្បីតម្រូវទីផ្សារនៅក្រៅប្រទេស លោកជឿជាក់ថា ពេលដែលកសិដ្ឋាននេះបានដំណើរការយើងនឹងមានអ្នកកុម្មង់ទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត។

លោកបញ្ជាក់ថា៖ តម្រូវការ ៥០០តោន ក្នុងមួយខែគឺយើងត្រូវការផ្ទៃដី ២០០ហិកតាទើបគ្រប់គ្រាន់សម្រាប់ផលិតអោយបាន ៥០០តោនក្នុងមួយខែ ដើម្បីឲ្យផលដំណាំវិលជុំបាន យើងត្រូវការចូលរួមពីប្រជាជននៅជុំវិញនោះផងដែរ។

លោក NABESHIMA KATSUHITO លើកឡើងថា៖ កសិដ្ឋានមួយនេះអាចដំណើរការទៅបានអាស្រ័យទៅលើការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលរួម ទើបអាចដំណើរការទៅបានដោយរលូន។

ទៅថ្ងៃអនាគតវានឹងបង្ហាញឲ្យពិភពលោកដឹងថាផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជាគឺជាផលិតផលដែលមានគុណភាពខ្ពស់ ពិភពលោកនិងទទួលស្គាល់ផលិផលរបស់កម្ពុជាដែលដាំតាមស្តង់ដារបច្ចេកទេស។

ពេលចាប់ផ្ដើមផលិតបានយើងក៏ចាប់ផ្ដើមកែច្នៃខ្នាតតូចមួយទៀតទៅជាគ្រឿងទេស(ទឹកម្ទេស) នៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសអាស៊ាន.គឺចូលចិត្តញ៉ាំស៊ុប ដូច្នេះពួកយើងនឹងកែច្នៃទឹកម្ទេសមួយដែលជាប្រភេទម្ទេសកសិកម្មដាំនៅក្នុងទឹកដីខេត្តសៀមរាប មានន័យថា យើងនឹងមានទឹកម្ទេសកម្ពុជាដែលឆ្ងាញ់មានរស់ជាតិ។

ការផលិតទ្រង់ទ្រាយធំបែបនេះក៏ដូចជាការផ្សព្វផ្សាយទាញទីផ្សារពិភពលោកឱ្យបានឃើញ ប្រទេសកម្ពុជាដែលអាចផលិតបាននៅផលិតផលដែលមានស្តង់ដារ ពេលនោះនឹងអាចទាក់ទាញនៅភ្ញៀវទេសចរណ៍និងអ្នកវិនិយោគធំៗមកវិនិយោគនៅក្នុងខេត្តសៀមរាបកាន់តែច្រើន។

យើងត្រូវផលិតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារឲ្យបានទាន់ពេលវេលាហើយនិងមានជារៀងរាល់ខែ បើគេត្រូវការរាលសប្តាហ៍យើងផ្គត់ផ្គង់រាល់សប្តាហ៍គេត្រូវការរាល់ខែយើងផ្គត់ផ្គង់រាល់ខែ ពេលនោះអ្នកបញ្ជាទិញ និងមកបន្ថែមទៀតជាក់ជាមិនខាន។

លោក NABESHIMA KATSUHITOក្នុងនាមជាអ្នកជំនាញមួយរូបលោកដឹងថាបច្ចុប្បន្នជីកំពុងតែឡើងថ្លៃ ដូច្នេះយើងអាចកែច្នៃវត្ថុធាតុដើមនៅក្នុងមូលដ្ឋានឲ្យទៅជាជី ដើម្បីប្រើប្រាស់នៅក្នុងមូលដ្ឋានផ្ទាល់ដោយមិនបាច់នាំជីចូលពីក្រៅប្រទេស វានឹងកាត់បន្ថយថ្លៃដើមក្នុងការផលិត។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានកោតសរសើរដល់លោក សោម សមស័ក្ក ដែលបាននាំនាក់វិនិយោគផ្នែកកសិកម្ម មកវិនិយោគក្នុងមូលដ្ឋានរបស់លោក និង ថ្លែងអំណរគុណដល់លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ដែលបានមកវិនិយោគនៅក្នុងស្រុកអង្គរធំខេត្តសៀរាប លោកសង្ឃឹមថា កសិដ្ឋាននេះ និងជួយបណ្តុះបណ្តាល ដល់ប្រជាកសិករ អោយមានជំនាញតាមបច្ចេកទេស និងមាកការងារធ្វើរបានកាន់តែច្រើន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

យ៉ាងហោចណាស់ជនជាតិចិនចំនួន ៤ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណី សម្លាប់ជនជាតិចិន ញាត់ក្នុងវ៉ាលីយកទៅបោះចោល នៅស្រុកពញាឮ ខេត្តកណ្ដាល។

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងថា នៅ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៩ នឹង ០០ នាទី ប្រទះឃើញសាកសព នៅចំណុច មាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលបានបន្តថា បន្ទាប់ពីមានករណីឃាតកម្មនេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េឈាង និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន​ សហការជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ, ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយសម្របសម្រួលនីតិវិធី របស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជនសង្ស័យចំនួន០៤នាក់​។

ទី១៖ ឈ្មោះ DAI MINGXING ហៅ QI SHI ភេទប្រុស  អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
*ទី២៖ ឈ្មោះ HONG QI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
*ទី៣៖ ឈ្មោះ ZHANG XI YUAN ហៅ XIAO BAI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
*ទី៤៖ ឈ្មោះ LI CHEN ហៅ BING អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារព្រីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត
វត្ថុតាងចាប់យករួមមាន៖ វ៉ាលី ពណ៌ខ្មៅ មានកង់រុញចំនួន៤ ម៉ាកAF American Flyer ចំនួន០១, វ៉ាលី ពណ៌ខ្មៅ មានកង់រុញចំនួន៤ ចំនួន០១ មានសម្លៀកបំពាក់ប្រឡាក់ឈាម, ស្កុតរុំមុខសព បិទជិត (ខាងក្នុងស្កុតមានម៉ាស ពណ៌ផ្ទៃមាឃ បិទលើភ្នែកទាំងសងខាង ជាន់ទី២ នឹងមានថង់ផ្លាស្ទិចពណ៌ស បត់៤ជ្រុង មានអក្សរ Facebook SuSu Shop/SuSu Nguyen trai និងក្នុងមាត់ មានញាត់ក្រណាត់ជំរៀកខោទ្រនាប់ ពណ៌ប្រផេះ ម៉ាក Nanjiren។

ផ្អែកតាមការស៊ើបអង្កេតស្រាវជ្រាវ ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ឈានទៅកំណត់អត្ដសញ្ញាណជនសង្ស័យក្នុងអំពើនេះ ជនរងគ្រោះធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែង ក្នុងអគារជាន់ទី៣ បន្ទប់៣C (៣៣២-៣៣៣) ស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រុមជនសង្ស័យធ្វើទារុណកម្ម នៅបន្ទប់លេខ១០៤ ជាន់ទី១ និងបន្ទប់លេខ៣០២ ជាន់ទី៣ ហើយបានដឹកជនរងគ្រោះចេញទៅ។

នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានត្រួតពិនិត្យ និងកោសលវិច័យ នៅបន្ទប់លេខ១០៤ ជាន់ទី១ មានស្លាកស្នាមប្រឡាក់ ចំនួន០២កន្លែងក្រោមជើងវាំងនន  និងបន្ទប់លេខ៣០២ ជាន់ទី៣ មានស្លាកស្នាមប្រឡាក់ជាប់នឹងជើងគ្រែ រួចមន្រ្តីជំនាញបានធ្វើតេស្ត(BULESTAR) លើសំណាកឃើញថា ពិតជាឈាមមនុស្ស(វិជ្ជមាន)។

សូមជម្រាបថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាល និងចង្អុលដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

ខេត្តសៀមរាប៖សិស្សសាលា យូអុីស អេ ម្នាក់ត្រូវបានរថយន្តដឹកទឹកកក របស់ក្រុមហ៊ុនអុីវ៉ា បើកកិនបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ ខណ:ពេលកំពុងធ្វើដំណើរចេញពីរៀនជិះកង់ត្រលប់ទៅផ្ទះវិញ។

សេចករាយការណ៍ព័ត៌មានបឋមបានឲ្យថាហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣ ចំណុចក្បែរស្តុកវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប។

សេចករាយការណ៍ព័ត៌មានបឋមបន្តថា ជនរងគ្រោះ ឈ្មោះ ដេវីត អាយុ១១ឆ្នាំ រៀនថ្នាក់ទី ៥ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចកន្លែងកើតហេតុនៅបានហើយដឹងថា សាកសព រងគ្រោះ ត្រូវបានយកទៅតម្កល់ទុក នៅឯ ឈាបនដ្ឋានវត្តស្វាយ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះមន្ត្រីនគរបាលជំនាញមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុនៅឡើយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ជំរុញអោយ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងមេភូមិ ទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ អោយបានល្អ ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ឯកឧត្តម សៀង ណាំ បានថ្លែង អំពាវនាវសូមឱ្យប្រជាពលរដ្ឋ ទាំងអស់ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះគឺ ដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិជាប្រជាពលរដ្ឋ ក្នុងការសម្រេច និងជ្រើសរើសនិងជ្រើសរើសមេដឹកនាំប្រទេសជាតិ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្ដិភាព និងការអភិវឌ្ឍ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវពិនិត្យ និងត្រៀមឯកសារពាក់ព័ន្ធ ដូចជាអត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ឬក៏លិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីអាចចូលរួមបោះឆ្នោត បានស្របតាមច្បាប់ដែលគ.ជ.ប បានកំណត់ផងដែរ។

ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប មានប្រសាសន៍ យ៉ាងដូច្នេះក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃសុក្រម្សិលមិញ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បាន​ថ្លែង​ថា​ គណបក្សប្រជាជនកម្ពុជា ទទួលបានភាពជោគជ័យ គឺការគាំទ្រពីប្រជាពលរដ្ឋ និងដោយសារគណបក្សសកម្មការងារ, ក្តាប់ជាប់បញ្ហាប្រឈម, កែសម្រួលចំណុចខ្វះខាត ជាប់ជាប្រចាំ និងអាចបំពេញសេចក្តីត្រូវការរបស់ប្រជាជន កាន់តែល្អប្រសើរ រួមទាំងការលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ឈរលើភាពជោគជ័យនេះ គណបក្សប្រជាជនកម្ពុជា បានបន្តខិតខំគ្រប់បែបយ៉ាង ដើម្បីទទួលបាននូវសមានចិត្តពីសមាជិកបក្សទាំងរូបកាយ និងបេះដូងស្រឡាញ់គាំទ្រពិតស្មោះត្រង់ ព្រមជាមួយនឹងការយល់ដឹងច្បាស់លាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាទីបង្អែកយ៉ាងសំខាន់ដើម្បីផ្ញើជោគវាសនា និងជាក្តីសង្ឃឹមដ៏ត្រចះត្រចង់សម្រាប់អនាគតទាំងសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយៗទៀត។

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បាន​សង្កត់​ធ្ងន់ថា​ គណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវសមត្ថភាព និងគុណសម្បត្តិពិតប្រាកដ ទើបអាចទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ហើយបន្តទៅមុខ គណបក្សមានចក្ខុវិស័យ និងកម្មវិធីនយោបាយច្បាស់លាស់ក្នុងការបន្តថែរក្សាសុខសន្តិភាព, ស្ថិរភាព, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនជីវភាពរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ ជាពិសេស គឺផែនការសម្រាប់ឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់​។

លោកបានថ្លែងបន្តថា​ ដើម្បីអាចធានាបាននូវការអនុវត្តគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព​ សកម្មជនយុវជនបក្ស គឺកាតាលីករ និងប្រតិបត្តិករយ៉ាងសំខាន់ នៅក្នុងការចូលរួមគ្រប់កិច្ចការទាំអស់ និងគ្រប់កម្រិត ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ សំដៅប្រែក្លាយរាល់ចក្ខុវិស័យ និងគោលនយោបាយ របស់បក្ស ឱ្យមានលទ្ធផល ផ្លែផ្កាជាក់ស្តែងសម្រាប់ជាតិ និងប្រជាជន។

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម​ នៅរសៀលថ្ងៃសុក្រម្សិលមិញ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២៣

ក្នុងកិច្ចប្រជុំពិភាក្សាការងារស្ដីពី ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) សម្រាប់ការវិនិយោគដែលមានភាពបត់បែនជាមួយអាកាសធាតុនៅក្នុងសហគមន៍ បរិស្ថាន និងសេដ្ឋកិច្ច នៅក្នុងតំបន់ទន្លេមេគង្គ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយនិង ក្រុមការងារសិក្សាស្រាវជ្រាវ នៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន (ICEM) នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្រុងបាត់ដំបងជាក្រុងបុរាណ ដូច្នេះហើយប្រព័ន្ធលូ នៅក្នុងក្រុងបាត់ដំបងក៏មានសភាពចាស់ទ្រុឌទ្រោម គួបផ្សំជាមួយកំណើនដ៏ឆាប់រហ័សរបស់ប្រជាពលរដ្ឋ សព្វថ្ងៃបែបនេះ ដោយឡែកដោយមានការសហការ ជាមួយADB ជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូនក៏កំពុងតែធ្វើការកសាងប្រព័ន្ធរំដោះទឹកកខ្វក់ ទាំងផ្នែកខាងកើតស្ទឹង និងខាងលិចស្ទឹង នៅក្នុងក្រុងបាត់ដំបងឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៤ ខាងមុខនេះផងដែរ។

លោក សុខ លូ បានសម្ដែងនូវការសប្បាយរីករាយចំពោះក្រុមការងារ ដែលចង់សិក្សាអនុវត្តនៃគម្រោងនេះ បើទោះបីជាមិនទាន់មានថវិកាគ្រប់គ្រាន់ សម្រាប់ធ្វើការអនុវត្តគម្រោងនេះក៏ដោយ ប៉ុន្តែត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានជាមុនសិន ហើយប្រសិនជាថ្ងៃទៅមុខទៀត យើងមានថវិកាគ្រប់គ្រាន់ គឺយើងនឹងធ្វើការអនុវត្តគម្រោងនេះតែម្ដង។

លោកបានបន្តទៀតថា សម្រាប់គម្រោងនេះផងដែរ ក៏ជាអ្វីដែលរដ្ឋបាលខេត្ត ក៏កំពុងធ្វើការសិក្សាស្រាវជ្រាវផងដែរ ព្រោះជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋដែលកំពុងត្រូវការ ដោយសារតែបញ្ហាកំណើនយ៉ាងឆាប់រហ័សរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថាដោយសារទីក្រុងនានា នៅក្នុងតំបន់ទន្លេមេគង្គ កាន់តែមានការរីកចម្រើន យ៉ាងឆាប់រហ័ស អត្រាកំណើន ៣-៥%ជារៀងរាល់ឆ្នាំគឺខ្ពស់ជាងមធ្យមភាគពិភពលោក ទន្ទឹមនឹងនេះ ការប្រែប្រួលអាកាសធាតុកំពុងបង្កើនសម្ពាធ ស្របជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ទីក្រុងនានា ធ្វើឱ្យរងផលប៉ះពាល់ទៅដល់ប្រភពទឹក នៅជុំវិញតំបន់ទាំងនោះ។ ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) ត្រូវបានគេទទួលស្គាល់ផងដែរថា ជាដំណោះស្រាយ ហេដ្ឋារចនាសម្ព័ន្ធបៃតង ក្នុងការរៀបចំផែនការទីក្រុងដ៏មានប្រសិទ្ធិភាព និងភាពបត់បែន។

គោលបំណងចម្បងរបស់ Nbs នៅក្នុងខេត្តបាត់ដំបង បានជ្រើសរើស បឹងរ៉ា ស្ថិតនៅក្នុងតំបន់ស្ថានីយរថភ្លើងដែលចាត់ទុកជាតំបន់ដីសើម ក្នុងនោះមានមុខងារជាអាងស្ដុកទឹក សម្រាប់ទឹកជំនន់ក្នុងតំបន់ និងកន្លែងស្ដុកទឹកសង្រ្គោះបន្ទាន់ សម្រាប់ទឹកហូរចេញពីស្ទឹងសង្កែ ហើយក៏ចូលរួមក្នុងការកែលំអគុណភាពទឹកដែលបានប្រើប្រាស់នៅតាមផ្ទះ និងជំនន់ទឹកភ្លៀង ដោយប្រើដំណោះស្រាយធម្មជាតិ រួមបញ្ជូលទាំងការបង្កើតឧទ្យានទីក្រុងសម្រាប់ការ រស់នៅ ជីវចម្រុះ ទេសចរណ៍ធម្មជាតិ និងសោភ័ណភាព ហើយមិនត្រឹមតែប៉ុណ្ណោះ កែប្រែស្ថានីយរថភ្លើងចាស់ ទៅជាកន្លែងទេសចរណ៍ តាមរយៈការលាយបញ្ចូលគ្នានៃគម្រោងNbsនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២៣

លោកសុខ លូ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបង កំពុងព្យាយាមអភិវឌ្ឍន៍ ទីក្រុងបាត់ដំបង ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ Smart City ដើម្បីកាន់តែធ្វើឱ្យ ទីក្រុងបាត់ដំបង ធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកំសាន្ត និងអ្នកវិនិយោគ ឱ្យកាន់តែច្រើនឡើងៗ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) តាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេងZoom ដើម្បីពង្រឹងទំនាក់ទំនង និងពិភាក្សាការងារសម្រាប់ការអនុវត្តគម្រោងផ្សេងៗក្នុងខេត្តបាត់ដំបង នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

លោកសុខ លូ បានសម្ដែងនូវចំណាប់អារម្មណ៍នៃគម្រោងកសាងស្ថានីយ៍ប្រព្រឹត្តិកម្ម គ្រប់គ្រងភក់បង្គន់ ដែលជាគម្រោង ធ្លាប់បានកសាង នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួចមកហើយ ព្រោះស្ថានីយ៍គ្រប់គ្រងភក់បង្គន់នេះផងដែរ អាចផ្ដល់ផលប្រយោជន៍ ជាច្រើនដល់ខេត្តបាត់ដំបង។

លោកក៏បានបង្ហាញនូវចំណាប់អារម្មណ៍ នៃគម្រោងផ្សេងទៀតដែលពាក់ព័ន្ធ ទៅនឹងការអភិវឌ្ឍក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ Smart City និងការរៀបចំទីក្រុងបាត់ដំបង ប្រកបដោយអភិបាលកិច្ចល្អ និងមានចីរភាព។

លោកបានមានប្រសាសន៍លើកឡើងថា ចំពោះការគ្រប់គ្រងភក់បង្គន់នេះ ជារឿងរ៉ាវដែលថ្មី របស់រដ្ឋបាលខេត្តបាត់ដំបង ដោយយើងត្រូវការអ្នកជំនាញលើផ្នែកនេះ ដូចនេះរដ្ឋបាលខេត្ត នឹងធ្វើការចាត់មន្រ្ដីជំនាញដើម្បីធ្វើការទំនាក់ទំនង និងធ្វើកិច្ចការងារជាមួយសមាគមAIMF ដើម្បីបន្តនិរន្តរភាពជាមួយគ្នា និងដើម្បីធ្វើការសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធទៅនឹងផ្នែកនេះ និងផ្នែកផ្សេងៗទៀត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២៣

មានប្រសាសន៍នៅមុខ នៅមុខកម្មករ កម្មការិនីជិត២ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃសុក្រ នេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ នូវការរឹបអូសផ្ទះពីអតិថិជន​បង់រំលស់​ប្រាក់យឺតយ៉ាវ។

សម្ដេច ហ៊ុន សែន ក៏បានណែនាំ ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍​លំនៅឋានកម្ពុជា សហការគ្នា រៀបចំឡើងវិញ នូវនីតិវិធីសម្រាប់ការឥណទាន បង់រំលស់​ផ្ទះរបស់ប្រជាពលរដ្ឋ ​ដើម្បីធ្វើយ៉ាងណាអាចឱ្យពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន។

សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ មួយមួយចំនួន ក៏កំពុងរៀបចំឡើងវិញ លើគណនេយ្យបង់រំលស់ ផ្ទះរបស់ប្រជាពលរដ្ឋ រាប់សែន​គណនេយ្យ ដើម្បីពិនិត្យមើលលើនីតិវិធី ឬអូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះ​ របស់ប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យជំនួយការផ្ទាល់របស់សម្ដេច ត្រូវរៀបចំ​បញ្ជីចំពោះបុរី ណាដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋបង់ប្រាក់យឺតយ៉ា វ​នាពេលកន្លងទៅ ដើម្បីអាចស្វែងរកដំណោះស្រាយ លើបញ្ហាជូនប្រជាពលរដ្ឋបានផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៣

ខេត្តកំពង់ចាម​៖សម្តេចម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ បានថ្លែងថា​ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច​តេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាព ដល់វិស័យអប់រំ ហើយក៏នឹងបន្តខិតខំអភិវឌ្ឍ វិស័យនេះជាមួយ នឹងចក្ខុវិស័យច្បាស់លាស់ ឆ្ពោះទៅអនាគតមួយដ៏ភ្លឺ ត្រចះត្រចង់ ដើម្បីបង្កើតឱកាសសិក្សារៀនសូត្រ ឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព សំដៅធានាបាននូវការរីកចម្រើនរុងរឿង ជូនសង្គមគ្រួសារ និងប្រទេសជាតិ។​

ថ្លែង​បែប​នេះ​ក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ២០បន្ទប់ មានទីតាំងស្ថិតក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រហស្បតិ៍នេះ។​

សម្តេចម៉ែន សំអន ក៏បាន​ថ្លែង​អំណរគុណ​ ចំពោះប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម រួមទាំងអ្នកស្រុកស្រីសន្ធរ ដែលតែងជឿ ជាក់លើរាជរដ្ឋាភិបាល និងការចូលរួមក្នុងការថែរក្សា សុខសន្តិភាព និងស្ថិរភាព របស់ប្រទេសជាតិយើង ជាពិសេស តាមរយៈ ការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោ ហ៊ុន​ សែន​ ដែលជាមេដឹកនាំប្រកបដោយធម៌ ព្រមជាមួយនឹងសមត្ថភាព ស្នាដៃ និងបទពិសោធន៍យ៉ាងច្រើនលើសលប់ នៅក្នុងការ ដឹកនាំប្រកប ដោយការទទួលខុសត្រូវ ម៉ឺងម៉ាត់ទាំង ក្នុងដំណាក់កាលជួបគ្រោះវិបត្តិ និងនៅក្នុងកិច្ចការកសាង និងអភិវឌ្ឍជាតិឱ្យរុងរឿងថ្កើងថ្កានទៅមុខ​។

សម្តេច ក៏បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផល ដែលបន្តកើតមាននៅក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល  ក្រោមកម្លាំងសាមគ្គីធម៌ របស់ឧកញ៉ា ស៊ុយ សុផាន និងលោក តាំង គឹមថុង ព្រមទាំងក្រុមគ្រួសារ ក្នុងការចូលរួមចំណែក អភិវឌ្ឍវិស័យអប់រំ នៅក្នុងស្រុកស្រីសន្ធរ ដែលបានចំណាយថវិកាសាងសង់អស់ជិត ៤០ម៉ឺនដុល្លារ។ ព្រមទាំង​បាន​សម្តែងនូវការរឭកនឹកគុណ និងឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធ របស់ ឧកញ៉ា ស៊ុយ សុផាន ដែលបានខិតខំ ជួយកសាងសមិទ្ធផល យ៉ាងច្រើន សន្ធឹកសន្ធាប់ សម្រាប់បន្សល់ទុក ជាកេរ្តិ៍ដំណែលដល់សិស្សានុសិស្សជំនាន់ក្រោយៗទៀត។

យ៉ាងណាមិញ មូលដ្ឋានគ្រឹះចម្បងនៃដំណើរផ្លូវនេះ គឺការថែរក្សាឱ្យបានដាច់ខាតនូវ សុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាព ក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៣

សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភីចំនួន១៨៥នាក់​ ឱ្យយកចំណេះដឹង​ និងជំនាញទៅប្រើប្រាស់ ឱ្យមានប្រយោជន៍ដល់អង្គភាព​ និងសង្គមជាតិ។​

សម្ដេចថ្លែង​បែប​នេះ​ក្នុងពិធីសម្ពោធសមិទ្ធផល​ និងបិទវគ្គបណ្តុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម​ នៅព្រហស្បតិ៍នេះ ក្រោម​វត្តមាន​ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។​

សម្តេច​ស​ ខេង​ បានលើកឡើងថា ការងារបណ្តុះបណ្តាល មន្ត្រីនគរបាលជាតិគឺ ជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកទ្រឹស្តី បទពិសោធជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿន សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិ លើគ្រប់ វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈ បានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ។​

សម្តេច ក៏បាន​ថ្លែងកោតសរសើរ ចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភា នគរបាលកម្ពុជា និងសាលានគរបាល ភូមិភាគ​នានា​ ការវិវឌ្ឍរីកចម្រើននេះ បានឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាល នគរបាលជាតិ ក្នុងយុគសម័យ នៃសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាស់វៃបំផុតរបស់ សម្តេចហ៊ុន សែន។

សម្ដេច ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់​ ដែលបាន ចូលរួមចំណែកជាមួយ ក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា​ និងសាលានគរបាលជាតិភូមិភាគ​ ដែល​បាន​ដាក់សម្ពោធ រួមមាន ផ្លូវបេតុងប្រវែង២,០៣០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹកប្រវែង៥៥០ម៉ែត្រ គំនូសនិងផ្លាកសញ្ញាចរាចរ ដែលជាអំណោយរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អគារស្នាក់នៅ១ខ្នង ទូដាក់ សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៨០គ្រែ ដែលជាអំណោយរបស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អគារស្នាក់នៅ១ខ្នង ទូដាក់សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៨០គ្រែ ដែលជា អំណោយរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តារាងបាល់ទាត់ សួនច្បារ សួនរុក្ខជាតិ រុក្ខវិថី​ និង​សម្ភារៈគាំទ្រមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននានា​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page153 Page154 Page155 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×