Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២៣

ខេត្តសៀមរាប៖លោក ម៉េង លាង បានរងការរិះគន់ថាបានពុះដីលក់គ្មានច្បាប់អនុញាត្ត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននិងបណ្ដាញសង្គម។

ទីតាំងដែលឈ្មោះ ម៉េង លាង ពុះដីលក់គ្មានច្បាប់បែបនេះ ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ជុំវិញការពុះដីលក់គ្មានច្បាប់យ៉ាងដូច្នោះ អាចប្រឈមធ្វើឲ្យប្រជាពលរដ្ឋ បាញ់បោករងគ្រោះផងដែរ។

ប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយពិនិត្យមើល ករណីឈ្មោះ ម៉េង លាង ពុះដីលក់គ្មានច្បាប់បែបនេះផង។

ករណីយ៉ាងដូច្នេះមន្ត្រីជំនាញគួរចុះពិនិត្យទីតាំងដីខាងលើ ដើម្បីកុំឲ្យពលរដ្ឋចាញ់បោក។

អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពី ឈ្មោះម៉េង លាង នៅឡើយទេជុំវិញការរិះគន់នេះដោយមិនមានលេខទំនាក់ទំនង។

បើតាមមន្ត្រីជំនាញធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ដើម្បីអាចពុះឡូតិ៍លក់បាន ថៅកែដីឡូតិ៍គួរត្រូវមាន៖ ទី១ត្រូវមានប៉ាតង, ទី២ត្រូវមាន ច្បាប់អភិវឌ្ឈន៍ដី, ទី៣ត្រូវមានច្បាប់ បំបែកក្បាលដី, ទី៤ត្រូវបង់ពន្ធប្រថាប់ត្រាដល់ខេត្ត។ ចំពោះដីប្លង់ភូមិឃុំ ចេញជូនអតិថិជន គឺពុំស្របច្បាប់ឡើយ លើកលេងតែ ការលក់ទិញ នោះស្ថិតនៅក្នុងឆ្នាំ២០១៦ចុះក្រោម៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្យកន្ត្រៃ។

ហេតុការណ៍បានកើតឡើង នៅរសៀលថ្ងៃព្រហស្បតិ៍នេះ នៅលើផ្លូវជាតិលេខ៦៨ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ​លេខ៣-៤ស្ថិតនៅភូមិចន្លាស់ដៃ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប​។

សមត្ថកិច្ចខេត្តសៀមរាបបានទេដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1L 45-40 អ្នកបើកបរដោយឈ្មោះលាត សុឃី  ភេភេស្រី អាយុ២៦ឆ្នាំ (ស្លាប់) និងអ្នករួមដំណើរពីក្រោយពីរនាក់
១/ឈ្មោះ សិត ចាន់ ភេទស្រី អាយុ៥៧ឆ្នាំ របួសធ្ងន់
២/ឈ្មោះខុន កណ្ណិកា ភេទស្រី អាយុ៣ឆ្នាំ របួសស្រាល។ អ្នកទាំង៣រស់នៅភូមិចន្លាស់ដៃ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ បើកបរក្នុងទិសដៅពីទិសខាងជើង ទៅទិសខាងត្បូង (អត់ពាក់មួកសុវត្ថិភាពទាំងអស់) បានបុកគោយន្តកន្ត្រៃមួយគ្រឿងម៉ាកKUBOTA ពណ៌ក្រហមមានសណ្តោងរ៉ឺម៉កពីក្រោយុះគ្មានផ្លាកលេខបើកបរ​ដោយឈ្មោះ សាត សង្អឿប ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ​ភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីទិសខាងជើងុំទៅទិសខាងត្បូង។

ករណីនេះបណ្តាល​អោយមនុស្សស្លាប់ម្នាក់របួសធ្ងន់ស្រាលពីរនាក់ ម៉ូតូខូចធ្ងន់១គ្រឿង និងគោយន្តកន្ត្រៃខូចស្រាល១គ្រឿង។ុំមូលហេតុ គ្រោះ​ថ្នាក់​ចរាចរណ៍
បណ្តាល​មក​ពី​អ្នក​បើកបរម៉ូតូមបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរគោយន្តកន្ត្រៃមានភ្លើងបំភ្លឺផ្លូវពីក្រោយមិនគ្រប់គ្រាន់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២៣

ខេត្តបន្ទាយមានជ័យ៖ក្រុមមន្ត្រីចម្រុះបានចុះពិនិត្យឃ្លាំងនិងដកហូតផលិតផលដើមដំណើតចេញពីសត្វទម្ងន់៧តោន ដែលវិចខ្ចប់ខុសលក្ខណៈបញ្ចេកទេស។

ការចុះដកហូត ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្បែរផ្សារត្រី ស្ថិតភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ក្រោយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាហើយមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតសត្វបានសហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះពិនិត្យឃ្លាំង១កន្លែងដែលនាំទំនិញផលិតផលដើមកំណើត ចេញពីសត្វដែលនៅក្នុងឃ្លាំងជាង២០តោន ហើយត្រូវបានដកហូត៧តោន ដែលវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាណ។

លោកបានបញ្ចាក់ថា៖ ក្រោយពិនិត្យនិងដកហូតនេះ គឺដោយសារតែ ការវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាព ព្រួយបារម្ភមានជម្ងឺផ្តាសាយបក្សី ជាទំនិញដែលឈ្មួញជាម្ចាស់ឃ្លាំងនាំចូលពីប្រទេសថៃ ដើម្បីនាំចេញទៅលក់បន្តនៅតាមបណ្តាខេត្តមួយចំនួន។

លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ ករណីនេះបាននាំម្ចាស់ឃ្លាំង យកមកសាកសួរនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្ត។ ឯសាច់មាន់ប្រហិតចម្រុះ ដែលត្រូវដកហូតនិងយកទៅដុតកំទិចចោលនិងកប់នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅជាយក្រុងសិរីសោភ័ណ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២៣

ខេត្តសៀមរាប៖ទីតាំងស្តុកឈើមួយកន្លែងក្នុងស្រុកអង្គរជុំ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ធ្វើការចុះបង្ក្រាប។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែមិថុនាឆ្នាំ ២០២៣ នេះ ស្ថិតនៅស្រុកអង្គរជុំ ដឹកនាំបង្ក្រាប ដោយតំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានបង្ហើបប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ ថា ខណៈពេលនេះសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យទីតាំងស្តុកឈើ ។ ទោះជាយ៉ាងណាលទ្ធផលនៃការបង្ក្រាបនៅមិនទាន់ដឹងនៅឡើយទេ៕ដោយនាញខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២៣

ខេត្តកំពង់ចាម​៖​ អតីតសកម្មជនបក្សភ្លេីងទៀនមួយគ្រួសារ​ សម្រេចចិត្តផ្តួលស្លាកគណបក្សភ្លេីងទៀននៅពីមុខផ្ទះចោលដោយពួកគេ​ អស់ជំនឿការដឹកនាំរបស់មេដឹកនាំបក្សភ្លេីងទៀន​គ្មានទំនួលខុសត្រូវលេីពួកគាត់។

លោក​ រស់​ ជុយ​ អាយុ៧០ឆ្នាំ​ មានប្រពន្ធឈ្មោះ​ ថន​ សុំ​ អាយុ៦៩ឆ្នាំ​ មានកូនចំនួន៤នាក់​ ជាអតីតសកម្មជនគណបក្សភ្លេីងទៀន​ រស់នៅក្នុងភូមិគោកស្រឡៅ​ ឃុំបារាយណ៍​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម បានសម្រេចចិត្តរុះរើទម្លាក់ស្លាក គណបក្សភ្លេីងទៀន​ នេះធ្វេីឡេីង នៅរសៀលថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២៣​ ដោយរូបលោក​ រស់​ ជុយ​ និងក្រុមគ្រួសាររួមគ្នាដកស្លាកនេះចោលពីមុខផ្ទះ។

លោក​ រស់​ ជុយ​ បានអះអាងថា លោកបានចូលរួមធ្វើសកម្មភាពជាច្រើន នៅក្នុង ភូមិ ដើម្បីជួយដល់បក្ស។ ប៉ុន្តែពេលនេះ លោកបានអស់ជំនឿចិត្ត អស់កម្លាំងចិត្តតស៊ូ ជា មួយ បក្សភ្លើង ទៀតហើយ ព្រោះបក្សមានភាពកម្សោយ ក្នុងការដឹកនាំ បក្សពួកនិយម ពុករលួយ ជាពិសេសមិនបានធ្វើអ្វីឱ្យចម្រើនដល់ជាតិ និងប្រជាជននោះឡើយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២៣

ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បាននាំយកថវិកាចំនួន ៤១,៨០០,០០០ រៀល ដែលបានមកពីកម្មវិធីរត់ម៉ារ៉ាតុន និងជិះកង់អង្គរសង្ក្រាន្ត កាលពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣ ទៅប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

ថវិកាទាំងនេះ បានមកពីការលក់សំបុត្រ និងអាវយឺតនៅក្នុងកម្មវិធីរត់ និងជិះកង់អង្គរសង្ក្រាន្ត រួមទាំងការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនជាច្រើនរូប។ គោលបំណងសំខាន់នៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការកៀរគរថវិកា ពីសប្បុរសជននានា ឱ្យចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ – Angkor Hospital for Children ក៏ដូចជាការបំផុស​ឲ្យ​ប្រជាពលរដ្ឋ​ ចូលរួម​លេង​កីឡា​ ផ្តល់ឱកាសដល់អត្តពលិក ក្នុងការបង្ហាញពីទេពកោសល្យ និងសមត្ថភាពបច្ចេកទេស របស់ពួកគេ លើកកម្ពស់ និងលើកស្ទួយអត្តពលិកកម្ពុជាយើងឱ្យកាន់តែមានសក្ដានុពល និងការត្រៀមខ្លួនជាស្រេចសម្រាប់កម្ពុជាយើងក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ។

គួរបញ្ជាក់ថា កម្មវិធីរត់ និងជិះកង់អង្គរសង្ក្រាន្ត បានប្រព្រឹត្តទៅកាលពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា នៅទីតាំងខាងមុខប្រាសាទអង្គរវត្ត ដោយទទួលបាននូវការចូលរួមយ៉ាងច្រើនកុះករ ដែលមានអនុប្រធានស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនប្រមាណ ១៤០០ នាក់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២៣

ផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានអគ្គិភ័យ លេបត្របាក់ ថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០២:៣០នាទី។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះឈ្មោះ ស៊ន់ ហយ ភេទប្រុស អាយុ ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ង៉ាន់ ប៉ាត ភេទស្រី អាយុ ៤២ឆ្នាំ ស្ថិតនៅក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

ផ្ទះដែលរងការឆាបឆេះសង់អំពីឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង ទំហំ៧ម៉ែត្រ x ៩ម៉ែត្រ និងខាងក្រោយមានផ្ទះបាយទំហំ ៦ម៉ែត្រ x ៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សង្ក័សី ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង។

សមត្ថកិច្ចបន្តថាករណី​នេះ​នគរបាលស្រុកអង្គរជុំ បានចុះ​ពន្លត់​អគ្គិភ័យ​ នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ១គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត ទើប​គ្រប់គ្រង​ស្ថានការណ៍បាន។
មូលហេតុ មកពីទុស្សេខ្សែភ្លើង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២៣

លោកយឹម ឆៃលី បានថ្លែងថា​ គណបក្សប្រជាជនកម្ពុជា គឺជាអ្នកដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៏ប៉ុលពត រំដោះប្រទេសជាតិ និងប្រជាជនចេញផុតពីវាលពិឃាត និងការកាប់សម្លាប់ដ៏សាហាវយ៉ង់ឃ្នង និងបានដឹកនាំ កសាង អភិវឌ្ឍន៏ប្រទេសជាតិពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៏លើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។

លោក បន្តថាក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យមានការឯកភាពជាតិ ឯកភាពទឹកដី រក្សាបាននូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សណ្តាប់ធ្នាប់សង្គម បង្កើតបាននូវលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ឋិសេរីភាពពេញលេញ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាព ដ៏ពេញបរិបូរណ៏ ដូច្នេះ​យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សា ការពារសុខសន្តិភាព ដែលរកបានដោយកម្រនេះ​ឱ្យ​បាន​ជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

លោកយឹម ឆៃលី ក៏​បានណែនាំដល់ប្រធាន អនុប្រធានក្រុមការងារ ចុះជួយស្រុក ឃុំ ភូមិ នៃស្រុក​ជេីងព្រៃ​ទាំងអស់ ត្រូវបន្តផ្សព្វផ្សាយពីគោលនយោបាយ របស់ គណបក្សប្រជាជនកម្ពុជា, និងជោគជ័យ ដ៏ធំធេងរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា ដូចជា ជោគជ័យ ក្នុងការប្រយុទ្ឋប្រឆាំង នឹងជម្ងឺកូវីដ១៩ ផ្តល់ឱកាសក្នុងការបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញ, រក្សាបាននូវសុខសន្តិភាព សុវត្ថិភាពសង្គម ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនញ្ញតែមួយ រាជរដ្ឋាភិបាល តែមួយ, ប្រែក្លាយតំបន់សមរភូមិសង្គ្រាម មកជាតំបន់អភិវឌ្ឍន៏, កសាងហេដ្ឋារចនាសម្ព័នផ្លូវ ស្ពានគ្រប់ទិសទី តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយាល ធ្វើ​ឱ្យ​កម្រិតជីវភាពរស់នៅរបស់ប្រជាជន កាន់តែ​ប្រសើរ​ឡើង​ជាលំដាប់​។

លោកយឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម​ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ទាំងអស់ ដែលតែងតែជឿទុកចិត្ត និងគាំទ្រដោយឥតងាករេ ចំពោះការដឹកនាំរបស់សម្តេចតេជោ និង គណបក្សប្រជាជនកម្ពុជា ដែលទទួលភារកិច្ចកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចមានក្នុងពេលបច្ចុប្បន្ននេះ។

លោកថ្លែង​បែប​នេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន អនុប្រធានក្រុមបក្ស និងសមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ​ ប្រមាណ​ជាង​ ៨០០០នាក់ នៅថ្ងៃពុធនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២៣

សម្តេចតេជោ ហ៊ុន សែន ប្រសាសន៍រម្លឹកពីការឈឺចាប់ និងក្ដីសោកសង្រែងរបស់សម្ដេចក្នុងពេលតស៊ូ ដើម្បីធ្វើដំណើរទៅរំដោះជាតិមាតុភូមិ ទៅកាន់ប្រទេសវៀតណាម ដើម្បីកៀងគរកម្លាំងមកសង្គ្រោះប្រជាជនកម្ពុជា ដែលពេលនោះសម្ដេច បានទៅដល់ប្រទេសវៀតណាម បានទទួលទានបាយដោយស្រក់ទឹកភ្នែក ដោយសារប្រពន្ធកូនកំពុងរងទុក្ខ ព្រោះតែសង្គ្រាមបានបង្កវិនាសកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជានាពេលនោះ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការស្វែងរកសុខសន្ដិភាព របស់ប្រទេសកម្ពុជា គឺមានការលំបាកខ្លាំងណាស់ ទម្រាំប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចបច្ចុប្បន្ននេះ។ដូច្នេះត្រូវរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។

សម្តេចតេជោ ហ៊ុន សែន រម្លឹកបែបនេះក្នុងឱកាស
ចុះជួបបងប្អូនកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃពុធនេះ

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា រដូវកាលនេះ គឺជារដូវកាលសន្យាខ្យល់ របស់របស់គណបក្សនយោបាយ មួយចំនួន ប៉ុន្ដែគណបក្សប្រជាជនកម្ពុជា មិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ តែ គណបក្សប្រជាជនកម្ពុជា ធ្វើដើម្បីប្រយោជន៍ប្រជាជនតែម្ដង។ គណបក្សប្រជាជនកម្ពុជាតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច ដូចជាករណីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាដើមរាជរដ្ឋាភិបាល រកវិធីគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យរួចផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា សម្ដេចនៅតែបន្តតាមដានលើស្ថានការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅឡើយពីព្រោះបញ្ហាកូវីដ-១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។ សម្ដេចតេជោជំរុញឱ្យ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករ កម្មការិនី ត្រូបន្ត ការយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងបន្ថែមទៀត ពីព្រោះបច្ចុប្បន្ន ពិភពលោកក៏មិនអាចដឹងថា នាពេលខាងមុខជំងឺនេះ នឹងមានការវិវត្តទៅជាប្រភេទថ្មីអ្វីទៀតនោះទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២៣

ខេត្តកំពង់ឆ្នាំង៖សមាគមបញ្ញវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ “CIDA” និង សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ឆ្នាំង ដែលមានលោកជំទាវ សេង វួចហ៊ុន ជាប្រធាន នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាលើប្រធានបទស្ដីពី “ការជម្រុញសក្តានុពលវិនិយោគផ្នែកកសិកម្ម និងកិច្ចគាំពារផ្នែកច្បាប់”។

សិក្ខាសាលានេះ ធ្វើឡើងបនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពនៃ លោក ជីវ សុងហាក់ រដ្ឋលេខាធិការ នៃក្រសួងយុត្ដិធម៌, លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាទីប្រឹក្សានៃសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍, លោកជំទាវ សេង វួចហ៊ុន ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង និង ជាប្រធានសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ (CIDA) និងលោក យ៉ង ភិរម្យ ជាអភិបាលរងខេត្ដកំពង់ឆ្នាំង។

វាគ្មិនធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះមាន ចំនួន ០៣រូប គឺ លោក វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្ដកំពង់ឆ្នាំង និងជាសមាជិកក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង ព្រមទាំង លោក ម៉ុង មុន្នីសោភា ចៅក្រម នៃសាលាឧទ្ធរណ៍បាត់ដំបង និងជាសមាជិកក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្ដកំពង់ឆ្នាំង។

សិក្ខាសាលាកាមចំនួន ៤០០នាក់ ដែលមានសមាសភាពមកពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត គណអភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ សមាគមកសិកម្ម សមាគមម៉ាសុីនកិនស្រូវ ដែលនៅចំណុះឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, សមាគមទេសចរដែលនៅចំណុះឲ្យមន្ទីរទេសចរណ៍ ព្រមទាំង សិស្សនិស្សិតមកពីវិទ្យាល័យ និង មហាវិទ្យាល័យសំខាន់នានារបស់ខេត្តដែលរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡា។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និង បញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធ ដល់អ្នកចូលរួម និង សាធារណជន ក្នុងគោលបំណង ជម្រុញដល់ការអភិវឌ្ឍ និងការវិនិយោគលើវិស័យកសិកម្ម ដែលជាវិស័យអាទិភាព សម្រាប់ខេត្តកំពង់ឆ្នាំង ស្របតាមល្បឿន និង គោលនយោបាយអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២៣

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពល ខាងផ្នែកកសិកម្ម ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើន ខាងផ្នែកនេះ ដោយទាមទារឱ្យអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្ម ជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារ បណ្ដាលឱ្យមានការធ្លាក់ថ្លៃផងដែរ។ មិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ ក្នុងនោះវិស័យទេសចរណ៍ក៏សំខាន់ផងដែរ។

លោកបានបន្តថា វិស័យទេសចរណ៍ក៏ជាវិស័យអតិភាពមួយ ក្នុងចំណោមវិស័យផ្សេងនៅខេត្តបាត់ដំបង ក៏ប៉ុន្តែសម្រាប់វិស័យសណ្ឋាគារ ឬផ្ទះសំណាក់ជាដើម ហាក់បីដូចជានៅមិនទាន់មានច្រើននៅឡើយ ដោយយើងត្រូវការអ្នកវិនិយោគជាច្រើន បោះទុនវិនិយោគវិស័យសណ្ឋាគារ ផ្ទះសំណាក់ Resortបន្ថែមទៀត ដើម្បីត្រៀមរង់ចាំទទួលទេសចរដែលនឹងមកទស្សនាកំសាន្ដខេត្តបាត់ដំបង នាពេលខាងមុខផងដែរ។

លោក សុខ លូ លើកឡើងបែបនេះក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាម ដែលជាសហគ្រាសឯកជន ដើម្បីស្វែងយល់ពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង នៅរសៀលថ្ងៃអង្គារម្សិលមិញ។

លោក Nguyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា គោលបំណងចម្បងរបស់ប្រតិភូវៀតណាម ដែលជាម្ចាស់សហគ្រាសឯកជនលើកនេះ គឺមានគោលបំណងដើម្បីចង់ធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ពិសេសគឺវិស័យកសិកម្ម ដែលជាវិស័យចម្បង និងមានអតិភាពជាងគេនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាមានភាពលេចធ្លោជាងគេជាងវិស័យដទៃទៀត មិនត្រឹមតែប៉ុណ្ណោះក៏ដើម្បីធ្វើការស្វែងយល់បន្ថែមទៀតអំពីវិស័យទេសចរណ៍នៅក្នុងខេត្ត ដើម្បីបានជាធាតុចូលនៃចំណេះដឹងបន្ថែមទៀតដល់អ្នកវិនិយោគផ្នែកវិស័យទេសចរណ៍ឱ្យកាន់តែជ្រាបច្បាស់ និងមានចំណាប់អារម្មណ៍វិនិយោគមកខេត្តបាត់ដំបងផងដែរ។

លោកបានបន្តថា នេះគឺជាកិច្ចជំនួបពិភាក្សាដំបូង ដើម្បីប្រមូលបានជាធាតុចូលសំខាន់ៗ ហើយសង្ឃឹមថានៅថ្ងៃខាងមុខដ៏ខ្លីនេះ នឹងមានកិច្ចជំនួបពិភាក្សាម្ដងទៀតរវាងអាជីវករ និងអាជីវករ ម្ចាស់សហគ្រាស អ្នកវិនិយោគពីប្រទេសកម្ពុជា និងប្រទេសវៀតណាមបន្ថែមទៀត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២៣

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់ខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចទី៤ សម្រាប់ប្រទេសកម្ពុជា។ ដូច្នេះហើយក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ត្រូវតែមានភាពច្បាស់លាស់ ទៅលើសក្ដានុពល ក្នុងខេត្តអ្វីខ្លះដែលយើងកំពុងមាន ឬ តម្រូវការអ្វីខ្លះដែលយើងកំពុងខ្វះខាត និងកំពុងមានតម្រូវការសម្រាប់ថ្ងៃមុខ យើងត្រូវប្រាកដថាតើខេត្តបាត់ដំបង មានចំណុចអ្វីដែលពិសេសសម្រាប់ទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងខេត្តបាត់ដំបង។

លោកសុខ លូ បានបន្តទៀតថា កត្តាទាំងអស់នោះហើយ យើងត្រូវចាប់ឱ្យបានច្បាស់លាស់ នូវទិន្នន័យសំខាន់ៗឧទាហរណ៍ថា សម្រាប់វិស័យទេសចរណ៍ មានចំនួនសណ្ឋាគារ ភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម មានចំនួនប៉ុន្មាននៅក្នុងខេត្ត ផលិតផលកសិកម្មអ្វីខ្លះ ដែលកំពុងមានសក្ដានុពល នៅក្នុងខេត្ត ឬក៏នៅក្នុងវិស័យឧស្សាហកម្ម មានរោងចក្រ សិប្បកម្ម សហគ្រាសប៉ុន្មាន ដែលកំពុងដំណើរការនៅក្នុងខេត្តបាត់ដំបង ។ល។ គឺត្រូវធ្វើយ៉ាងណាឱ្យមានទិន្នន័យច្បាស់លាស់។

លោកសុខ លូ បានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង យើងត្រូវក្ដាប់ឱ្យបានអំពីសេដ្ឋកិច្ចក្នុងខេត្តបាត់ដំបង ថាចំណូលប្រចាំឆ្នាំចំនួនប៉ុន្មាន ក្នុងនោះត្រូវក្ដាប់ឱ្យបាននូវចំណូលរបស់កម្មករ កម្មការិនីចំនួនប៉ុន្មានជាមធ្យមប្រចាំឆ្នាំ ឬចំណូលរបស់ប្រជាពលរដ្ឋ ក្នុងខេត្តចំនួនប៉ុន្មាន មិនត្រឹមតែប៉ុណ្ណោះទេ ក៏ត្រូវក្ដាប់ឱ្យបាននូវ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តបាត់ដំបង មានអ្វីខ្លះដូចជា ប្រព័ន្ធធារាសាស្រ្ដ ផ្លូវថ្នល់ក្នុងខេត្ត ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀតនៅក្នុងខេត្តផងដែរ។

លោក សុខ លូ លើកឡើងយ៉ាងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាព សក្ដានុពល និងឱកាសវិនិយោគក្នុងខេត្តបាត់ដំបង នៅថ្ងៃអង្គារម្សិលមិញ។

គួរបញ្ជាក់ផងដែរថា ខេត្តបាត់ដំបង ជាខេត្តដែលស្ថិតនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា ដែលមានប្រជាពលរដ្ឋ សរុប ១,៣៦៤,៨៧៣នាក់ ក្នុងនោះខេត្តបាត់ដំបង ជាខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ដែលមានច្រកទ្វារអន្តរជាតិចំនួន២ គឺច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង និងច្រកទ្វារអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតក្នុងស្រុកសំពៅលូន ព្រមទាំងច្រកទ្វារតំបន់ព្រំដែនចំនួន៣ ដែលបង្កភាពងាយស្រួល ក្នុងការដឹកជញ្ជូនដំណាំកសិផល និងផលិតផលនានា ទៅប្រទេសថៃផងដែរ។ មិនត្រឹមតែមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់សំខាន់ៗ ខ្វាត់ខ្វែងទេ ខេត្តបាត់ដំបង ក៏ជាខេត្តដែលមានសក្ដានុពលសំខាន់ៗជាច្រើនផ្នែក សម្រាប់ទាក់ទាញអ្នកវិនិយោគ ឱ្យមកវិនិយោគនៅក្នុងខេត្តបាត់ដំបង និងធ្វើឱ្យកំណើនជីវភាពប្រជាពលរដ្ឋ ក៏កាន់តែកើនឡើង និងកាន់តែរីកចម្រើនទៅមុខផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page151 Page152 Page153 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×