Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២៣

ភ្នំពេញ៖ពាក្យបណ្តឹងរបស់ពាណិជ្ជករ មួយរូបដែលប្តឹងមន្ត្រីពាក់ព័ន្ធមួយចំនួន​ នៅខេត្ត​ស្ទឹងត្រែង​ ដែលបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាច សាធារណះ ដោយបំពាន និង ស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវាដឹកជញ្ជូនសម្រាម​ បានចូលដល់ក្រសួងមហាផ្ទៃ​ និងឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ហើយ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៧​ ខែធ្នូ​ នេះថា​៖ ក្នុងនាមក្រសួងមហាផ្ទៃសូមស្វាគមន៍ចំពោះបណ្តឹងគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនរេីសអេីងទេ​។ ក្រសួងមហាផ្ទៃបានទទួលបណ្តឹងហេីយតាមឋនានុក្រមរដ្ឋបាល រហូត​មកដល់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។ ជានីតិវិធីបន្តទៀត​ គឺនឹងបន្តនីតិធីគោរពជូនឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដេីម្បីពិនិត្យទៅលេីបណ្តឹងនឹងថា​ តេីបណ្តឹងនឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានជំនាញណាមួយ​ ដេីម្បីពិនិត្យស្រាវជ្រាវ​ ឬអធិការកិច្ច? ឧទាហរណ៍ថា​ គួរបញ្ជូនទៅអគ្គធិការដ្ឋានក្រសួងមហាផ្ទៃ​ ឬក៏គួរបញ្ជូនទៅកាន់អគ្គនាយកដ្ឋានរដ្ឋបាលជាដេីម។”

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះបានបញ្ជាក់ទៀតថា​៖ ក្នុងនាមក្រសួងមហាផ្ទៃ​ គឺជាពិសេសឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ គឺឯកឧត្តមមិនព្រងេីយកន្តេីយទេ​ រាល់បណ្តឹង របស់បងប្អូន ជាទូទៅ​ គ្រាន់តែថាបណ្តឹងទាំងអស់​ត្រូវតែការពិតច្បាស់លាស់​ គ្រប់ជ្រុងគ្រប់ជ្រោយមានមូលដ្ឋានត្រឹមត្រូវ។ ហេីយនៅពេលដែលធ្វេីការស្រាវជ្រាវទៅឃេីញលទ្ធផលបែបណា​ គឺយេីងផ្អែកទៅលេីភស្តុតាងមានសាក្សី​ មានឯកសារបញ្ជាក់​ និងមានវត្ថុតាងនានាដទៃទៀត។ ក្រៅពីនេះនីតិវិធី​ គឺគេនឹងអញ្ជេីញដេីមបណ្តឹង មកធ្វេី​ការបំភ្លឺចំពោះបណ្តឹងរបស់ខ្លួន។ ចំពោះភាគី​ដែល​ពាក់​ព័ន្ធ​ គឺនាយកដ្ឋានជំនាញដែលទទួល​បញ្ជាពីឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម នឹងចាត់នីតិវិធីអញ្ជេីញ​អ្នកដែលពាក់ព័ន្ធដែលស្ថិតនៅក្នុងក្រនខណ្ឌក្រសួងមហាផ្ទៃ យកមកបំភ្លឺបណ្តឹងដែរ។ ហេីយនឹងអ្នកដទៃៗទៀត ដែលអាចនឹងផ្តល់ព័ត៌មាន​រួមនឹងការប្រមូលនូវឯកសារនានា​ វត្ថុតាងផ្សេងៗដទៃទៀត​ យកមកធ្វេីជាការសន្និដ្ឋានមួយដេីម្បីចេញជាលទ្ធផលនៅពេលណាមួយ។

អ្នកនាំពាក្យដដែលលេីកឡេីងថា​ ជាគោលការណ៍របស់ ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ គឺបានបញ្ជាក់ជូនបណ្តាថ្នាក់ដឹកនាំក្រសួង​ និងអគ្គនាយកដ្ឋានជំនាញទាំងអស់ថា​ រាល់មតិ​សំណេី​រសំណូមពរ​ បណ្តឹងបស់ប្រជាពលរដ្ឋត្រូវតែចាត់ក្រុមការងារជំនាញចុះទៅធ្វេីការស្រាវជ្រាវ​ អង្កេតប្រមូល​ ឬអធិការកិច្ចអោយបានលឿន​រហ័ស​ ជាទីបំផុត​ ហេីយប្រកបដោយភាពត្រឹមត្រូវ​ តម្លាភាព​ យុត្តិធម៌។ យុត្តិធម៌ទាំងអ្នកដែលប្តឹង​ និងទាំងអ្នករងបណ្តឹង​ គឺផ្អែកលេីភាពត្រឹមត្រូវ​ ទាល់តែ​មានភស្តុងបញ្ជាក់សម្រាប់ជាមូលដ្ឋានយោងសម្រេចសន្និដ្ឋាន។

លោក​ ជា​ គួង​ ដែលជាពាណិជ្ជករ មួយរូប បានធ្វេីលិខិតស្នេីសុំឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ចាត់មន្ត្រីចុះធ្វើអធិការកិច្ចទៅលើ មន្ត្រីពាក់ព័ន្ធមួយចំនួន​ ដែលបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាចសាធារណះ ដោយបំពាន និង ស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវាដឹកជញ្ជូនសម្រាម ដែលមានឈ្មោះខាងក្រោមនេះ៖ (១)-លោក ស៊ី សួន ជាអភិបាលរងខេត្តស្ទឹងត្រែង ដែលជាប្រធានគណះកម្មការដេញថ្លៃភាស៊ីគ្រប់ភេទ។

(២)-លោក ខេង ទិត្យសីហា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង។

(៣)-លោក ឃឹម សួរ ជាប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ (មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

(៤)-លោក សាយ កុសល ជាអភិបាលក្រុងស្ទឹងត្រែង។

(៥)-លោក ចាន់ គឹមឈុន ជាប្រធានគណ: អាជីវករសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង។

សំណើសុំ ឯកឧត្តម ស សខា មេត្តា អន្តរាគមន៍ទៅសាលាខេត្តស្ទឹងត្រែង ដើម្បីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ឡើងវិញ ឲ្យមានតម្លាភាព និងដោះ ស្រាយថ្លៃសេវាដឹក ជញ្ជូនសម្រាមសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២៣

កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន មានការចូលរួមពីលោកមេភូមិ ចៅសង្កាត់ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ចាប់ខ្លួនប្តីប្រពន្ធ ពីបទរំលោភលើទំនុកចិត្ត លួចលក់ទ្រព្យសម្បត្តិអ្នកដទៃ។

ការចាប់ខ្លួនធ្វើឡើង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣
ដោយចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន លេខ៥៣៩ និងដីកាលេខ៥៣៧ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ របស់ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ឈ្មោះ នាង សុីណៃ។

សមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ស្ពឺបានអោយដឹងថា៖ ១-ជនត្រូវចោទឈ្មោះ ទិត តុន ភេទប្រុស អាយុ៤២ឆ្នាំ តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៥៣៧ ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។
២-ជនត្រូចោទឈ្មោះ អុឹង ណៃហួយ ភេទស្រី អាយុ៣៣ឆ្នាំ តាមដីកាលេខ៥៣៩ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ពីបទរំលោភលើទំនុកចិត្ត បច្ចប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២៣

ខេត្តបាត់ដំបង៖សមត្ថកិច្ចខេត្តបាត់ដំបងបានប្រាប់ថា យ៉ាងហោចណាស់ សិស្សសាលាវិទ្យាល័យត្រែង ប្រុសស្រីចំនួន៦នាក់ បានលង់ទឹកស្លាប់៤នាក់ និងសង្រ្គោះបាន២នាក់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១០និយ៣០ នាទី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចឈើទាល់ភ្លួស ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា សិស្សសាលាវិទ្យាល័យត្រែង ចំនួន៦នាក់ សង្គ្រោះបាន០២នាក់ រកឃើញសព០៤នាក់ ៖

១.ឈ្មោះ ភាព ចំរើន ភេទស្រី អាយុ១៣ឆ្នាំ ទីលំនៅភូមិស្វាយសរ ឃុំត្រែង ស្រុករតនមណ្ឌល មុខរបរសិស្ស (រស់)

២. ឈ្មោះ រ៉ា ចាន់រី ភេទស្រីអាយុ១៣ឆ្នាំ (រស់នៅភូមិ ឃុំជាមួយគ្នា) (រស់)

៣. ឈ្មោះ សេង អុីនជឺលី ភេទស្រីអាយុ១២ឆ្នាំ (ស្លាប់)

៤. ឈ្មោះ សេង ជូលីណា ភេទស្រី អាយុ១៤ឆ្នាំ (ស្លាប់)

៥. ឈ្មោះ អូ ហាន់ណានូរី ភេទស្រី ១៤ឆ្នាំ (ស្លាប់)

៦. ឈ្មោះ ភាព ចិន្ដា ភេទ ប្រុស អាយុ១៤ឆ្នាំ(ស្លាប់)

សូមជម្រាបថាជនរងគ្រោះ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មុខរបរសិស្ស។

បើតាមសមត្ថកិច្ច ករណីនេះ មូលហែតុ នេះបណ្ដាល មកពីចុះហែលទឹកលេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២៣

ភ្នំពេញ៖ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បានចេញ​ ព្រះរាជក្រឹត្យបញ្ចប់មុខតំណែង។

នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២៣

នគរបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ពុំមានការឃាត់ខ្លួនយុវតី ជុំវិញការបង្ហោះថា ជនជាតិយួន ចូលសេរីពេញស្រុកខ្មែរ នោះទេ។

នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំបាទបញ្ជាក់ថា ពាក់ព័ន្ធគណនីឈ្មោះ Serey Vattanak គ្រប់គ្រងដោយ ឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ បច្ចុប្បន្នមានទីលំនៅ ភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានបង្ហោះសារ និងធ្វើការចែករំលែក ជាច្រើនក្នុងបណ្តាញ សង្គមហ្វេសប៊ុក (Facebook) ដោយបានញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ និងបំភ្លៃនិយាយអំពីរឿង ជនជាតិយួន ទឹកដីខ្មែរក៏លួចមកដល់សម័យឥលូវនេះហើយ យួនចូលសេរីពេញស្រុកខ្មែរទៀត ដោយប្រើប្រាស់ រូបភាពជាច្រើន និងការភ័យខ្លាចមានអាជ្ញាធរមកចាប់ខ្លួន ។ល។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូន សាធារណជន និងប្រជាពលរដ្ឋប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក (Facebook) មេត្តាជ្រាបដូចខាងក្រោម៖

១. ពុំមានការឃាត់ខ្លួនឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ ខាងលើនោះទេ

២. រូបភាពដែលបានបង្ហោះ និងចែករំលែកបន្ត គឺជារូបភាព ផ្ទះរបស់សាមាជិកសមាគមន៍អតីត យុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រខ្វះខាត ពុំមានលទ្ធភាពគ្រប់គ្រាន់ ដែល សាងសង់ផ្ទះ បែងចែកជូន សមាជិកអតីតយុទ្ធជនកម្ពុជាបានសាងសង់ និងបែងចែកជូនពួក គាត់ ក្នុងឆ្នាំ២០២៣នេះ ដើម្បីដោះស្រាយការលំបាកជូនពួកគាត់ គោលដៅកាត់បន្ថយភាព ក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ និង អាណត្តិទី៧។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក (Facebook) មេត្តាជ្រាបជាព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២៣

ខេត្តកំពង់ចាម៖កម្មការីនីរោងចក្រ ខាលីនតុន ឈ្មោះ សូ សាវ៉ាន អាយុ៤០ឆ្នាំ រស់នៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានសម្រាល (វះកាត់) កូនភ្លោះប្រុស៣នាក់ នៅមន្ទីរពេទ្យកាល់មែត្រ ប៉ុន្តែជាអកុសល ក្រោយពីសម្រាល កូនរួច ម្តាយក៏បានទទួលមរណភាព។

បើតាមការបញ្ជាក់របស់លោកគ្រូពេទ្យ គឺស្លាប់ដោយជំងឺបេះដូង។

ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គ្រួសារ មានកូនភ្លោះ៣នាក់ នៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ដោយអំណោយរួមមានដូចខាងក្រោម៖
១-អង្ករ៥០គីឡូ
២-ទឹកដោះគោ២កេះធំ
៣-ក្រម៉ា២ សារ៉ុង២
៤-ស្កសរ៥គីឡូ
៥-ថវិកាចំនួន ៥លានរៀល ក្នុងនោះដែលសម្តេចទាំង២ បានចូលបច្ច័យបុណ្យសព ចំនួន ២០លានរៀល។

ដោយឡែកសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី បានចូលបច្ច័យបុណ្យសពចំនួន ២០លានរៀល,ឯកឧត្តមអភិបាលខេត្តកំពង់ចាម ២លានរៀល,រដ្ឋបាលស្រុកជើងព្រៃ ២០ម៉ឺនរៀល។ សរុបថវិកាដែលទទួលបានចំនួន ៤៧,២០០,០០០រៀល៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២៣

ភ្នំពេញ៖នគរបាលកំពុងកសាងសំណុំរឿងបញ្ជូនបុរសម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភលើកទុកចិត្ត (ប្រាក់ចំនួន៩០០០ដុល្លារ)។

ជនសង្ស័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តល្មើសកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចរោងចក្រផលិតទឹកកក សញ្ញាខ្លាឃ្មុំទឹកកក ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។

ជនសង្ស័យឈ្មោះ ស្វាយ វង្ស ភេទប្រុស មុខរបរលក់ទឹកកក មានទីលំនៅផ្ទះលេខ១៤៤ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ សម្ភារៈបាត់បង់៖ ប្រាក់ចំនួន ៩,០០០ដុល្លារ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២៣

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាននោះទេ។

ការបញ្ជាក់បែបនេះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មាន មួយ ធ្វើឲ្យមានការចាប់អារម្មណ៍ ពីមហាជនតាមបណ្តាញសង្គម ពាក់ព័ន្ធការចង់វិនិយោគ របស់ក្រុមហ៊ុន Vingroup របស់វៀតណាម នាំយករថយន្តតាក់ស៊ីអគ្គិសនី មកបម្រើការនៅកម្ពុជា។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតី មិនបានអនុញ្ញាត ជាគោលការណ៍ណាមួយនោះឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ធ្នូ ២០២៣

ភ្នំពេញ៖ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចចាត់តាំងលោក នេត្រ ភក្ត្រា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជំនួសលោក ព្រុំ សុខា។ តាមសេចក្តីសម្រេចរបស់សម្តេចតេជោ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងសេចក្តីសម្រេចដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោក សរ ចំរុង ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២៣

ខេត្តបន្ទាយមានជ័យ៖អ្នកភូមិប្រមាណជាង 100 គ្រួសារ ចំនួន២ភូមិ បាននាំគ្នាផ្ដិតមេដៃស្នើសុំឯកឧត្តម ស សុខា​ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្លាស់ប្តូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២៣

គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសរបស់ខ្លួន ស្ដីពី សេចក្កីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៩ និង ទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២៣

ខេត្តកំពង់ចាម៖ទីតាំងប្រព្រឹត្តទល្មើសនេសាទចំនួន 3 ស្រុក នៃខេត្តកំពង់ចាម ត្រូវបានក្រុមមន្ត្រីចំរុះចុះបង្ក្រាប។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

ប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន០៣ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖

+ករណីទី០១:
_របាំងផ្ចិតព្រែកចំនួន ០១កន្លែងប្រវែង ១៨ម៉ែត្រ
_បង្គោលចម្រឹងសរុបចំនួន ៣៦ដើម
នៅចំណុចក្រពើប្រជល់ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

+ករណីទី០២:
_របាំងផ្ចិតព្រែកចំនួន ០១កន្លែងប្រវែង ១៥ម៉ែត្រ
_បង្គោលចម្រឹងសរុបចំនួន ៣០ដើម នៅចំណុចព្រែកស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

+ករណីទី០៣:
– ដាយចា់ត្រីទំហំ ៥×២×៨ម៉ែត្រ ចំនួន ០៤មាត់ នៅចំណុចព្រែកមេស  ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page110 Page111 Page112 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×