ខេត្តកំពង់ចាម៖អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានស្នេីដល់មន្ទីរអប់រំយុវជន និងកីឡា ឱ្យជម្រុញដល់គ្រប់សាលារៀន ធ្វើយ៉ាងណាត្រូវបង្ហាត់បង្រៀន ឱ្យសិស្សានុសិស្ស បានយល់ដឹង អំពីវិធីបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះជនរងគ្រោះ ដោយអគ្គីភ័យផងដែរ។
លោកថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ នៅព្រលានយន្តហោះ ស្ថិតក្នុងភូមិប្រស់ ឃុំរអាង ស្រុកកំពង់សៀម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ គ្រប់រូប ត្រូវមានស្មារតប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូមរួម បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ព្រោះការងារបង្ការទប់ស្កាត់ គ្រោះអគ្គីភ័យ មិនមែនជាកាតព្វកិច្ច របស់នណាម្នាក់នោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរបស់យេីងទាំងអស់គ្នា ដូច្នេះនៅគ្រប់លំនៅដ្ឋានរបស់បងប្អូនទាំងអស់គ្នា គួរតែមានឧបករណ៍បង្ការ ពន្លត់អគ្គីភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារៈ សាមញ្ញៗ មានដូចជាភួយ ខ្សាច់ មានទឹកបំរុងទុកពេញពាង បេីមានទុយយោទឹក ម៉ូទ័របូមទឹក ម៉ាស៊ីនបូមបាញ់ទឹកកាន់តែប្រសើរ សម្រាប់ពេលដែលមានភ្លេីងឆេះគ្រាដំបូង។ 
អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ឱ្យមានការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើង ចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស) ជាដើម។ ជាពិសេសត្រូវពិនិត្យមេីលប្រព័ន្ធបច្ចេកទេស ខ្សែបណ្តាញអគ្គិសនីផងដែរ។
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានធ្វេីសេចក្តីរាយការណ៍ អំពីសភាពការណ៍គ្រោះអគ្គីភ័យ ដែលកើតមានឡើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងឆ្នាំ២០២៣ កន្លងទៅ មានរហូតដល់ទៅ ២៧លើក បណ្តាលឱ្យឆេះផ្ទះអស់ ២៥ខ្នង ស្លាប់មនុស្ស ៣នាក់ របួស ៥នាក់ និងខូចខាតជាទឹកប្រាក់សរុបចំនួន ៣៨៣,៤០០,០០០ រៀល (បីរយប៉ែតសិបបីលាន បួនរយពាន់រៀលគត់)។ បើធៀបក្នុងឆ្នាំ២០២២ មានការថយ ចុះ២លើក។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីនេះក៏មានការបង្ហាញពីសកម្មភាពជួយ អន្តរាគមន៍ពន្លត់អគ្គីភ័យមានលក្ខណៈសាមញ្ញៗ ដោយប្រើប្រាស់ភួយជ្រលក់ទឹក បាលប្រភេទពន្លត់អគ្គីភ័យ បំពង់ពន្លត់អគ្គីភ័យ ដែលជាវិធីសាស្ត្រសង្គ្រោះបឋម ក្នុងពេលមានគ្រោះអគ្គីភ័យ និងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យកេីតឡេីងផងដែរ៕



ជនរងគ្រោះ បាននាំគ្នាមកកាប់ពួកខ្លួនដល់បន្ទប់ ទើបមានគំនុំ លុះរហូតដល់វេលាម៉ោង ០៣និង០០នាទី យប់ឈានចូលថ្ងៃទី១៨.០២.២០២៤ ពួកខ្លួនបានឃើញជនរងគ្រោះ កំពុងជិះម៉ូតូឌុបគ្នាម្តុំ pub street ទើបពួកខ្លួនបាននាំគ្នាជិះម៉ូតូទៅយកដាវ ០១ដើម ដែលលាក់ទុកនៅតាមផ្លូវលំ ជិតក្លឹបអារីណា កែងផ្សារញ៉ែរ ហើយក៏នាំគ្នាជិះត្រឡប់មករកក្រុមជនរងគ្រោះវិញ ដើម្បីសងសឹក ពេលមកដល់ pub street ក៏ឃើញជនរងគ្រោះកំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក scoopy ពណ៌ស ជិះគ្នា ០២នាក់ ពួកខ្លួនបានជិះម៉ូតូដេញតាមពីក្រោយ មកដល់ចំណុចខាងកើត រង្វង់មូលវត្តដំណាក់ ចម្ងាយប្រហែល ១០០ ម៉ែត្រ ពួកខ្លួនបានធ្វើសកម្មភាព យកដាវ កាប់ទៅលើជនរងគ្រោះ ចំដៃឆ្វេងមួយកាំបិត បណ្តាលឲ្យម៉ូតូជនរងគ្រោះ រ៉េចង្កូតទៅបុកនិងបង្គោលភ្លើង ( ដោយឈ្មោះ មួន គិមឡុង ជាអ្នកធ្វើសកម្មភាពកាប់ ហើយ ឈ្មោះ ហួត សុបញ្ញារិទ្ធ ជាអ្នកឌុប ចំណែកបក្សពួក ០៣នាក់ ទៀតជិះតាមពីក្រោយ ) ក្រោយពេលធ្វើសកម្មភាពហើយ ពួកខ្លួនបាននាំគ្នាយកកាំបិតទៅទុកលាក់នៅផ្ទះរបស់ ឈ្មោះ ហួត សុបញ្ញារិទ្ធ បន្ទាប់មកក៏បែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។



