ខេត្តកំពង់ចាម៖គម្រោងមូលនិធិឃុំ-សង្កាត់ឆ្នាំ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការជួសជុល និងសាងសង់ផ្លូវនៅតាមមូលដ្ឋាន ដែលបានដាក់ឲ្យដេញថ្លៃ ផ្លូវចំនួន៥គម្រោង ស្មើនឹង៤ឃុំ កាលពីព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០២០ នៅសាលាស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានដំណើរការយ៉ាងរលូន ដោយតម្លៃធ្លាក់ចុះប្រមាណជា៥០% ដោយចំណេញថវិការដ្ឋនៅសល់ច្រើន ខណៈដែលប្រពលរដ្ឋកំពុងតែ ទន្ទឹងរង់ចាំការស្ថាបនា ពីផ្លូវដីទៅជាផ្លូវបេតុងនៅក្នុងមូលដ្ឋាន។
គម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះ គឺមានផ្លូវចំនួន៥ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ក្នុងនោះមាន នៅឃុំតាអុង មានការសាងសង់ផ្លូវបេតុងអាមេ១ខ្សែ នៅឃុំជយោ សាងសង់ផ្លូវបេតុងអាមេ១ខ្សែ និងជួសជុលផ្លូវដីក្រាលគ្រួសក្រហម១ខ្សែ ឃុំចំការអណ្តូងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ និងឃុំបុសខ្នុរសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ផងដែរ។
ដោយការដេញថ្លៃគម្រោងសាងសង់ផ្លូវទាំង៥ខ្សែខាងលើ ត្រូវបានដំណើរការដោយរលូន និងតម្លៃធ្លាក់ចុះច្រើនផងនោះ ដូច្នេះប្រធានគណៈកម្មាការម្ចាស់លទ្ធកម្មឃុំទាំង៤ឃុំ បានធ្វើការប្រកាសទទួលយកដោយរីករាយ ព្រមទាំងបានធ្វើការផ្តាំផ្ញើរថា ក្រុមហ៊ុនអ្នកទទួលការទាំងអស់ ត្រូវអនុវត្តន៍ការងារសាងសង់ផ្លូវ ឲ្យមានគុណភាពល្អ និងត្រូវតាមស្តង់ដារ លក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋ ដែលកំពុងតែទន្ទឹងរង់ចាំផងដែរ៕SRP

