Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តកំពង់ធំ៖ក្មេងប្រុសម្នាក់ បានធ្លាក់ចូលទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២០ នៅភូមិស្ពានគ្រង ឃុំចំណាក្រោម  ស្រុកស្ទោង ខេត្តពង់ធំ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ រី យ៉ាង  អាយុ០៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅក្នុងបន្ទុកឪពុកម្ដាយ ភូមិស្ពានគ្រង ឃុំចំណាក្រោម  ស្រុកស្ទោង ខេត្តពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ បៀន ភា  អាយុ៤២ឆ្នាំ ត្រូវជាម្តាយកុមាររងគ្រោះបានរៀបរាប់ថា៖  មុនពេលកើតហេតុ ម៉ោងប្រហែល១៦និង០០នាទីកូនប្រុសគាត់បានដើរទៅក្រោយផ្ទះកើបដីនៅមាត់ស្រះយកមកលុញជាគ្រាប់សូន្យ តែគាត់ពុំបានឃើញត្រឡប់មកផ្ទះវិញទេ គាត់មានការសង្ស័យ ថាកូនលង់ទឹកស្រះ គាត់ក៏មកហៅអ្នកភូមិឲ្យជួយមុជទឹករាវរក ក៏ប្រទះឃើញកូនរបស់គាត់ស្លាប់ក្នុងស្រះទឹកតែម្តង។

សមត្ថកិច្ចបានបន្តថាក្រោយទទួលបានព័ត៌មានភ្លាម ចុះដល់ទីកន្លែងកើតហេតុ ធ្វើការពិនិត្យសពពុំឃើញមានស្លាកស្នាមអ្វីគួរអោយសង្ស័យឡើយ ទើបសន្និដ្ឋានថា  កុមាររងគ្រោះបានស្លាប់ដោយសារលង់ទឹកក្នុងស្រះ។

មូលហេតុដោយសារទៅឆ្កឹះដីឥដ្ឋមាត់ស្រះ យកមកលុញគ្រាប់សូន មិនបានប្រយ័ត្នបណ្ដាលឱ្យធ្លាក់ចូលទឹកស្រះលង់ស្លាប់តែម្ដង។បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ជូនម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕SRPប៊ុនរិទ្ធី

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រី នៃរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី បានចាប់រថយន្តដឹកឈើមួយគ្រឿង។ហេតុការណ៍ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩នឹង៣០នាទីព្រឹក ស្ថិតនៅភូមិសាស្ត្រ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
រថយន្តដឹកឈើម៉ាកកាំម៉ារី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពង់ធំ ២A-១៩៤២ ដឹកសន្លឹកទ្វារប្រភេទផ្ចឹកចំនួន០៨សន្លឹក។ ចំណែក អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ចំពោះវត្ថុតាង និងមធ្យោបាយដឹកជញ្ជូន សមត្ថកិច្ច បានប្រគល់ទៅឲ្យផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖ លោកទៀ សីហា អភិបាលខេត្តថ្លែងថា ចំពោះ មុខអាជ្ញាធរខេត្ត នឹងធ្វើការស្តារឡើងវិញនូវវិស័យទេសចរណ៍ ជាសំខាន់ចំពោះទេសចរណ៍ក្នុងស្រុក។

លោកអភិបាលបានសង្កត់ធ្ងន់ផងដែរចំពោះមន្ទីរជំនាញពាក់ព័ន្ធ ដោយលើកឡើងថា នេះជាពេល ឱកាសដ៏ល្អសម្រាប់អាជ្ញាធរខេត្ត ក្នុងការស្ថាបនា ជួសជុល និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង និង ជនបទ នៅពេលដែលកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ ដែលមិនបានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ សំខាន់គឺត្រូវធ្វើ ការរៀបចំផ្លូវ វិថីស៊ីវត្ថា និង ផ្លូវនានា ដែលជាសរសៃបេះដូងនៃក្រុងប្រវត្តិសាស្ត្រមួយនេះ។

អភិបាលបានបញ្ជាក់ថាចំពោះ បញ្ហាការគូសគំនូស ចរាចរណ៍នៅតាមដងផ្លូវ និង ភ្លើងស្តុប ព្រមទាំងដាក់នូវស្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវឲ្យបានគ្រប់លក្ខណៈ មុននឹងធ្វើការអនុវត្តច្បាប់ ដើមី្បជៀសវាងនូវការរិះគុណពីមហាជនផងដែរ។
លោកទៀ សីហា បានលើកឡើងថា ទោះបីយើងកំពុងជួបបញ្ហាវិបត្តិជម្ងឺកូវិដ១៩ តែចំពោះកិច្ចការងាររដ្ឋបាល ក្នុងខេត្ត បានដំណើរការទៅដោយរលូន សំខាន់ចំពោះការទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជម្ងឺកូវិដ១៩ នៅតាម សហគមន៍ ដោយរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល មានវិធានការខ្ពស់ ចំពោះបងប្អូនដែលវិលមកពីក្រៅប្រទេស ដោយដាក់ឲ្យនៅដាច់ដោយឡែក ។

លោកក៏បានធ្វើ ការក្រើនរំលឹកផងដែរ ក្រោយពេលដែលជម្ងឺកូវិដ១៩ មានភាពធូស្រាល ក៏ប៉ុន្តែយើងត្រូវបង្កើនការយកចិត្តខ្ពស់បន្តទៀត ចំពោះរលកទី២នៃជម្ងឺកូវិដ១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ។  អភិបាលថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២០ នៅរដ្ឋបាលខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ក្រោមអធិបតីភាពលោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត។

សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២នេះ មានរបៀបវារៈចំនួន០៥ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យ ពិភាក្សា និងអនុម័ត ដោយផ្តោតទៅលើបញ្ហា រចនាសម្ព័ន្ធផ្លូវថ្នល់ជនបទ និង ក្រុង ការគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនះ គំនូសចរាចរណ៍ ភ្លើងចរាចរណ៍ ការអនុវត្តច្បាប់ចរាចរណ៍ថ្មី បញ្ហាផ្លូវខ្នងភ្នំគូលែន បញ្ហាគីឡូកុងទ័រភ្លើងកើនទ្វេរដងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តកំពង់ធំ៖បុរសម្នាក់តូចចិត្តនិងប្រពន្ធលែងលះ ហើយទៅយកប្តីថ្មី បានចង.ក.សម្លាប់ខ្លួន។
ហេតុការណ៍នេះបានកើតឡើង
នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចតំបន់ត្រពាំងសាំក្រៃខាងកើត ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ភឿន ភីន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែមុខរបរ ធ្វើស្រែនៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ឈ្មោះប្លោក យឿន ត្រូវជាម្ដាយរបស់ជនរងគ្រោះ ថា កូនប្រុសរបស់គាត់ បានលែងលះជាមួយប្រពន្ធជាង ១ឆ្នាំមកហើយ មករស់នៅជាមួយគាត់។ ឯប្រពន្ធនិងកូន រស់នៅក្រុងបាត់ដំបង ចាប់តាំង ពីលែងលះមក។
លោកស្រីបន្តថាកូនប្រុសរបស់គាត់តែងតែផឹកស្រាស្រវឹងស្ទើរាល់ថ្ងៃ ហើយមិនជួយគិតគូររឿងការងារទេ តែងតែសុំគាត់ ទៅលេងកូនឯខេត្តបាត់ដំបង។ប៉ុន្តែគាត់មិនឲ្យទៅព្រោះខាងប្រពន្ធគេមានប្ដីហើយ ខ្លាចគេធ្វើបាប។
លោកស្រីជាម្ដាយបន្តថានៅថ្ងៃទី០៤ខែឧសភា២០២០ វេលាម៉ោងប្រហែល ៩ព្រឹកកូនប្រុសគាត់បានផឹកស្រាស្រវឹង គាត់ និងប្ដីបានស្ដីបន្ទោសឲ្យ ក៏បានមកថ្វាយបង្គុំគាត់ដោយប្រាប់ថា ទៅ លេងកូននៅបាត់ដំបង គាត់មិនបានតបវិញទេ ក្រោយមកក៏បាត់កូនរហូត គាត់ខំដើររក និងប្រាប់អ្នកជិតខាងឲ្យជួយរកដែរ តែរកមិន ឃើញ។ លុះដល់ថ្ងៃកើតហេតុស្រាប់តែលោក នាយប៉ុស្ដិ៍ទួលគ្រើលទូរស័ព្ទមកប្រាប់ថា គេរកឃើញកូនគាត់ហើយ នៅតំបន់សាំក្រៃ ហើយវាចងកនិងខ្សែរក្រវ៉ាត់ទៅនិងដើម ម្ដេញ ស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ។
សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ទទួលព័ត៌មាន សមត្ថកិច្ចជំនាញ សហការជាមួយ លោកមេភូមិ នាយប៉ុស្ដិ៍រដ្ឋបាលទួលគ្រើល និងប៉ុស្ដិ៍ន.បសាលាវិស័យ និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យ សាកសព និងទីកន្លែងកើតហេតុ។
តាមការពិនិត្យនៅដងខ្លួនសាកសពពុំឃើញមានស្លាកស្នាមគួរកត់សម្គាល់ឡើយ ក្រៅពីសាកសពស្អុយនិងដង្កូវ ចោះ និងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋានជនរងគ្រោះពិតជាបានស្លាប់ដោយសារចងក(ធ្វើអត្តឃាត) មូលហេតុដោយសារវិបត្តិផ្លូវចិត្ត (តូចចិត្តនឹង ប្រពន្ធលែងលះខ្លួនហើយយកប្តីថ្មីទៀត)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់។ហេតុការណ៍បានកើតឡើងវេលាម៉ោង០៤រសៀលថ្ងៃ ថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចភូមិដូនឡី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះស៊ាន តី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅនៅភូមិ ឃុំកើតហេតុខាងលើ។
បើតាមសមត្ថកិច្ច មូលហេតុ ខ្យល់គរ។ តាមការពិនិត្យ ធ្វើកោសល្យវិច្ច័យ របស់មន្ត្រីជំនាញ ឃើញថាពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមនៅស្រុកស្វាយលើដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៤និង២៦នាទី ថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវគ្រួសក្រហមស្ថិតនៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។រវាងរថយន្ត និងគោយន្តកន្រ្តៃបើកបរក្នុងទិសដៅផ្ទុយគ្នា។
សមត្ថកិច្ចបានដឹងថាករណីនេះគឺរថយន្ត ម៉ាកកាមរីសេរីឆ្នាំ២០០២ពណ៌ ទឹកមាស ស្លាកលេខ សៀមរាប២A៨៣៣៩ អ្នកបើកបរឈ្មោះ ឈួន លួន ភេទ ប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយបើកបុកជាមួយគោយន្តកន្ត្រៃ(មិនស្គាល់អត្តសញ្ញាណ)បានបើកបរគេចខ្លួនបាត់ ។ ចំណែកខូចខាតរថយន្តមួយគ្រឿង ធ្ងន់។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ក្នុងស្ថានភាពផ្លូវកែង។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះត្រួតពិនិត្យ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននិងប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖នគរបាលស្រុកពួកបានឃាត់ខ្លួនម្នាក់ឈ្មោះ ហាំ ហាត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ ពាក់ព័ន្ធករណីបទហិង្សាដោយចេតនា (រាលកៃអាវុធកែច្នៃកាំភ្លើងស្នប់ខ្យល់)។
ហេតុការណ៍បានកើតឡើងប្រហែលម៉ោង៨យប់ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០ចំណុចផ្ទះឈ្មោះ ធឿត សូរិយា ហៅញ៉ែម ភេទប្រុស អាយុ៣៦ឆ្នាំ នៅក្នុង ភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯកទេព ពុំសែន បានឲ្យដឹងថាជនសង្ស័យ បានកាន់អាវុធកែច្នៃ.កាំភ្លើើងស្នប់ខ្យល់ដងឈើប្រវែង ១,៤៣ម៉ែត្រ បំពង់ស្នប់ខ្យល់ដែក ប្រើគ្រាប់ផ្ដាងម៉ូតូទំហំ៨លី ដែលខ្លួនទិញអាវុធនេះទុកសម្រាប់បាញ់សត្វ មានបំណងដើរទៅឆ្លុះបាញ់សត្វនៅវាលខាងលិចភូមិ។

ក្នុងពេលដើរកាន់កាំភ្លើងស្នប់ខ្យល់ខ្លួនបានសប់ស្នប់កាំភ្លើងទុកជាស្រេច តែខ្លួនអះអាងថាភ្លេចខ្លួនមិនដឹងថាបានដាក់គ្រាប់ក្នុងស្នប់ឬក៏អត់។លុះដើរដល់ផ្ទះកើតហេតុ បានឃើញឈ្មោះ ថន ក្រច់ ភេទប្រុស អាយុ២៣ឆ្នាំ(ជាជនរងគ្រោះ) រស់នៅភូមិ.ជុំគ្នា កំពុងដេកនៅអង្រឹងលែងទូរស័ព្ទនៅកញ្ចុះខាងមុខផ្ទះ(ផ្ទះកើតហេតុ)ពេលនោះខ្លួនថាបំណងធ្វើលែង យកអាវុធច្នៃកាំភ្លើងខ្យល់ដែលលីលើក.បានលោតទៅភ្ជុងចុងអាវុធតំរង់ទៅជនរងគ្រោះបណ្ដាលឱ្យរាលកៃផ្ទុះចេញគ្រាប់ត្រូវចំក. របួសតែម្ដង។
បន្ទាប់មក ខ្លួនក៏បានជូនមកពេទ្យមណ្ឌលរហូតសង្គ្រោះដល់ពេទ្យបង្អែកពួក។ជនសង្ស័យថារឿងហេតុនេះជាអចេតនា ព្រោះធ្លាប់លែងសើច និងមិនដែលមានទំនាស់និងជនរងគ្រោះទេ។

អធិការនគរបាលស្រុកពួក បន្តថាក្រោយទទួលសេចក្ដីរាយការណ៍ នគរបាលបានស្រាវជ្រាវ និងបាននាំខ្លួនឈ្មោះ ហាំ ហាត (ជាអ្នកបាញ់) មកសាកសួរស្រង់ចម្លើយនៅអធិការដ្ឋាន។ ជនសង្ស័យសារភាពថា បានប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតមែនជាអចេតនាធ្វើលែង។ ជាមួយគ្នានេះដែរជនរងគ្រោះ បានបំភ្លឺស៊ីចង្វាក់គ្នាដូចការឆ្លើយសារភាពរបស់ជនសង្ស័យដែរ ជារឿងអចេតនាធ្វើលែង។

បើតាមអធិការនគរបាលស្រុកពួក បញ្ជាក់ថាករណីនេះភាគីក្រុមគ្រួសាររងគ្រោះដាក់បណ្ដឹងសំណូមពរ៖ សុំការសម្របសម្រួលគ្នាជាមួយភាគីជនសង្ស័យ ប៉ុន្តែរងចាំស្ថានភាពរបួសសិន។ដោយមកដល់ពេលនេះខាងជំនាញគ្រូពេទ្យមិនទាន់បានវះយកគ្រាប់អាវុធចេញពីចំណុចរបួសនៅឡើយនោះទេ! អាចបញ្ជូនទៅវះយកគ្រាប់អាវុធមន្ទីរពេទ្យបង្អែកខេត្តបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖ម៉ូតូម៉ាកSUZUKI Smash V ចំនួន០៦គ្រឿង ត្រូវបានប្រគល់ជូនមន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមវត្តមានលោកសៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ការប្រគល់នាព្រឹកមិញនេះនៅមន្ទីរបរិស្ថានខេត្ត ដោយមានការចូលរូមពីលោកង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្ត។

សូមជម្រាបថាការប្រគល់ម៉ូតូខាងលើនេះ គឺសម្រាប់ជាមធ្យោបាយប្រតិបត្តិការងារក្នុងក្របខណ្ឌអនុវត្តន៍គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” របស់ក្រសួងបរិស្ថាន ដែលបានដាក់ឲ្យអនុវត្តន៍នៅក្នុងខេត្តគោលដៅចំនួន ០៧ខេត្ត រួមមាន ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកោះកុង ក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដើម្បីអនុវត្តន៍គម្រោងនេះក្នុងរយៈពេល ០៦ឆ្នាំ (២០២០-២០២៥) ក្នុងគោលបំណងផ្តោតសំខាន់លើការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តកំពង់ចាម៖ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​លេីក​ទី​១២​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ចាម លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តបានលើកឡើងថា​​ ចំពោះ​អ្នក​ជំងឺ​កូវីដ​១៩​ ចំនួន​១៦នាក់​ ក្នុង​ខេត្តកំពង់ចាម​ ត្រូវបានព្យាបាលជាសះស្បើយអស់ហើយ។ ដោយឡែក​អ្នក​ជំងឺ​ទូទាំង​ប្រទេស​ ដែល​មាន​ចំនួន​១២២នាក់​​ ក៏បាន​ព្យាបាល​ជាសះស្បើយ​ ចំនួន​១២០​នាក់​ ហើយដែរ។ ទោះ​ជា​យ៉ាង​ណា​ យើង​នៅ​តែ​មាន​ក្តី​ព្រួយ​បារម្ភ​ ព្រោះវីរុស​ជំងឺ​កូវីដ១៩​ មិនទាន់ទៅណាឆ្ងាយពីយេីងនៅឡេីយទេ​ បេីយេីងធ្វេសប្រហែស​តែ​បន្តិច​នោះ នឹងមានហានិភ័យខ្ពស់ណាស់​ ក្នុងការចម្លងវីរុសនេះ​ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត​ ដែលនឹងអាចធ្លាក់ចូលទៅសភាពធ្ងន់ធ្ងរជាមិនខាន​ ដូច្នេះ​សូមឲ្យ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ នៅ​តែ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ​ជាបន្ត​ទៀត​ ដេីម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ បន្តអនុវត្តគម្លាតសុវត្ថិភាពបុគ្គល​ និងគម្លាតសុវត្ថិភាពសង្គម​ និងប្រេីប្រាស់ម៉ាស់​ ព្រមទាំង​ធ្វើ​អនាម័យ​ជា​ប្រចាំ​ ឲ្យបានគ្រប់ៗគ្នា​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក​​ អ៊ុន​ ចាន់ដា​ បានប្រាប់មន្ត្រី​ថា​រាល់​ភាព​ជោគជ័យ​ គឺផ្តេីម​ចេញ​ពីមាន​ការ​ឯកភាព​ផ្ទៃក្នុង​ ដូច្នេះ​ត្រូវ​យល់​អំពី​សិល្បៈនៃការ​ដឹកនាំ​ឲ្យ​បាន​រីកចម្រើន​ ដោយឡែក​មន្ត្រី​ បេី​ដឹង​ខ្លួន​ថា​មាន​កំហុស​ឆ្គង​ គឺត្រូវ​ធ្វើការ​កែប្រែ​ជា​បន្ទាន់​។
ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញ​លេីក​ទី​១២​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ចាម​ អាណត្តិ​ទី​៣​ ដែល​បាន​ធ្វេី​ឡើង​នាព្រឹក​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយ​មាន​ការ​ចូលរួម​ពី​ លោក​ លោកស្រី​ ថ្នាក់ដឹកនាំ​ មន្ទីរ​ អង្គភាព​​ជុំវិញខេត្ត​ និង​មន្ត្រី​​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តកំពង់ចាម៖រដ្ឋបាលសាលាខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំបានអនុម័តលើរបៀបវារៈចំនួន៤ ក្នុង​នោះ​មាន​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ អាណត្តិទី៣​។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីការអនុវត្តន៍ការងារប្រចាំខែមេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២០​ របស់រដ្ឋបាលខេត្ត។​ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំផែនការក្របខ័ណ្ឌសម្រាប់ឆ្នាំ២០២១​ របស់មន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្តកំពង់ចាម។​ និង​៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២០​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖មន្ត្រីជំនាញបានព្រមានបិទស្ថានីយ៍ប្រេងនិងហ្គាសដែលមិនបានបិទផ្លាកតម្លៃតាមប្រកាសអន្តរក្រសួង ដោយប្រឈមមុខពិន័យអន្តរការណ៍រហូតដល់៤លានរៀលផងដែរ។

មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប នៅព្រឹកមិញបានចុះធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ជាប្រចាំ នូវការបិទស្លាកតម្លៃប្រេងតាមស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈ ទូទាំងខេត្តសៀមរាប ចំនួន០៨កន្លែង។
លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខា (ក.ប.ប) ខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានដឹងថា យោងតាមប្រកាសលេខ១៤៩ របស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១ខែមេសា ឆ្នាំ២០១៦ ក្រុមហ៊ុនប្រេងឥន្ធនៈ និងហ្គាសទាំងអស់ ត្រូវលើកប៉ាន់ណូពីតម្លៃលក់រាយនៅមុខស្ថានីយ៍និងដេប៉ូរបស់ខ្លួនជាប្រាក់រៀល ដែលអាចអោយអ្នកប្រើប្រាស់មើលឃើញពីចំងាយយ៉ាងតិចជាង២០០ម៉ែត្រ។

លោក ថ្លែងថា បើផ្អែកទៅលើប្រកាសលេខ១៧២ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការបិទស្លាកថ្លៃលើមុខទំនិញនិងសេវាគ្រប់ប្រភេទ ពាណិជ្ជករ អាជីវករ សេវាករ ទាំងអស់ត្រូវតែបិទស្លាកថ្លៃលើមុខទំនិញនិងសេវារបស់ខ្លួន។ ហើយបើផ្អែកលើប្រកាសអន្តរក្រសួងលេខ១៧២ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការកំណត់រូបមន្តស្តីពីការកែសម្រួលតម្លៃប្រេងឥន្ធនៈនៅកម្ពុជាទៀតសោត ការមិនបានប្រកាសលក់ប្រងឥន្ធនៈតាមរូបមន្តរបស់ប្រកាសអន្តរក្រសួង ក៏ដូចជាការប្រកាសតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម ម្ចាស់ស្ថានីយ៍និងដេប៉ូត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់រហូតដល់ ៤លានរៀល និងអាចឈានដល់ការបិទស្ថានីយ៍ជាបណ្តុះអាសន្ន ក្នុងករណីដែលមិនរាងចាល។
បើតាមលោក ខៀវ បញ្ញាវឌ្ឍន៍ បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្មយល់ឃើញថា វាល្មមដល់ពេលវេលាដែលពាណិជ្ជករ អាជីវករ និងសេវាករ ទាំងអស់មានការយល់ដឹងនិងទទួលខុសត្រូវខ្ពស់ចំពោះច្បាប់ ការពារអតិថិជន និងចូលរួមការប្រកួតប្រជែងប្រកបដោយយុត្តិធម៌និងតម្លាភាពហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page612 Page613 Page614 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×