ខេត្តសៀមរាប៖ទីតាំងការដ្ឋានបូមខ្សាច់មួយកន្លែងបានកំពុងតែធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងបំផុត មិនទាន់មានអាជ្ញាធរឬសមត្ថកិច្ចជំនាញណាចុះទប់ស្កាត់បង្ក្រាបនោះឡើយ។ ទីតាំងបូមខ្សាច់នេះស្ថិតនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
យោងតាមលិខិតបានបញ្ជាក់ថាទីតាំងបូមខ្សាច់នេះ មានអាជ្ញាបណ្ណចេញដោយក្រសួងរ៉ែនិងថាមពល បានអនុញាតឲ្យក្រុមហ៊ុនយុវពាណិជ្ជ ដែលមានអាសយដ្ឋាននៅភ្នំពេញ ធ្វើអាជីវកម្មខ្សាច់សំណង់នៅតំបន់ស្ទឹងរលួស ភូមិត្រាច ឃុំបល្ល័ង្កនិងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចុះហត្ថលេខាដោយលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី០២ខែមេសាឆ្នាំ២០២០ ដោយមានសុពលភាពមួយឆ្នាំ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានទទួលស្គាល់ក្រុមហ៊ុនយុ វពាណិជ្ជ ធ្វើអាជីវកម្មតំបន់ខាងលើផងដែរ។ ដោយបានចុះហត្ថលេខាដោយលោកស៊ុំ ម៉ាប់ អតីតប្រធាអាជ្ញាធរជាតិអប្សរា។
សេចក្ដីរាយការណ៍បបានឲ្យដឹងថាទីតាំងអាជីវកម្មបូមខ្សាច់ខាងលើ បានឈូសឆាយពព្រៃឈើផងដែរ ដើម្បីវាទយកកន្លែងកាយបូមខ្សាច់។ ពាក់ព័ន្ធករណីនេះលោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់តាមប្រព័ន្ធតេលេក្រាមថាចាំមើលលោកសួរនាំសិន ប៉ុន្តែនេះមិនមែនជាគម្រោងរបស់អាជ្ញាធរជាតិអប្សរានោះទេ ការបូមស្ដារប្រហែលជាគម្រោងសំណូមពរ។ ទោះយ៉ាងណាលោកឡុង កុសល នៅមិនទាន់បញ្ជាក់លំអិតនៅឡើយ ជុំវិញការធ្វើអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុន យុវ ពាណិជ្ជ នេះ។ ដោយឡែកលោកង៉ាន ភិរុណ អភិបាលរង ខេត្តសៀមរាប បានបញ្ជាក់ថាករណីនេះ ក្រុមហ៊ុន មានច្បាប់តាំងពីជំនាន់លោកឃឹម ប៊ុន សុង អតីតអភិបាលខេត្តសៀមរាប។
ទោះយ៉ាងណាប្រជាពលរដ្ឋ រស់នៅតំបន់ខាងលើ សង្ឃឹមថាអាជ្ញាធរគ្រប់ពាក់ព័ន្ធនិងចុះត្រួតពិនិត្យ ទីតាំងខាងលើជាក់ជាមិនខាន។ក្នុងនោះរថយន្តដឹកខ្សាច់បានបំផ្លាញផ្លូវផងដែរ៕SRP