ខេត្តបន្ទាយមានជ័យ៖ជនជាតិថៃចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់ថ្នាំញៀន។
ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្នុងបុរីធីធី នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
នគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វីរ៉ាក់ផុន ថរ៉ាកសាត់ ភេទប្រុស អាយុ២៤ឆ្នាំ នឹងបានដកហូតវត្ថុតាងថ្នាំញៀន ម្សៅក្រាមសថ្លា១ថង់។ យោងការសួរនាំ កម្លាំងបានបន្តការឆែកឆេរ និងបានចាប់ខ្លួនជនសង្ស័យចំនួន០៥នាក់/ស្រី៣នាក់ (ជនជាតិថៃ០៥នាក់បន្ថែមទៀត)៖
១.ឈ្មោះ ណាតថាផន ចាន់កុល ភេទប្រុស អាយុ២៤ឆ្នាំ ២. ឈ្មោះ នីចាខុង កាស៊ីម ភេទស្រី អាយុ១៨ឆ្នាំ ៣ ឈ្មោះ ម៉ុនថាធីប ណាមវ៉ុង ភេទស្រី អាយុ២១ឆ្នាំ
៤.ឈ្មោះ អាន់ឆាណា ភុំស្រ៊ី ភេទស្រី អាយុ២១ឆ្នាំ ៥.ឈ្មោះ វីរ៉ាក់ផុង តុកើត ភេទប្រុស អាយុ១៩ឆ្នាំ។ ក្រៅពីនេះសមត្ថកិច្ចយើងដកហូតបានវត្ថុតាងរួមមាន៖ ១.ម្ស៉ៅក្រាមសថ្លាចំនួន៦ថង់ ២.ថ្នាំគ្រាប់ ចំនួន២៩ថង់ ៣.ថ្នាំគ្រាប់ wy ចំនួន៧ថង់ ៤. ថ្នាំគ្រាប់ fifi ចំនួន៣៥បន្ទះ ៥. ថ្នាំកញ្ចប់(ថ្នាំសប្បាយ) ចំនួន ៤៩កញ្ចប់ ៦. ជញ្ជីងចំនួន២ ៧.ឧបករណ៍ សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៦នាក់ និងវត្ថុតាងត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕


