Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកសេនាធិការ ក្នុងពេលអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនារសៀលថ្ងៃទី០៨ ខែសីហា ម្សិលមិញ បានថ្លែងប្រាប់នគរបាលខេត្តសៀមរាបថា
១. ពង្រឹងឡេីងវិញលើការងារដឹកនាំ និងកែសម្រួលប្រព័ន្ធគ្រប់គ្រង ពិសេសភូមិឃុំមានសុវត្ថិភាព ។
២. ពង្រឹងសាមគ្គីផ្ទៃក្នុង ។
៣. តាមដានសភាពការណ៍ និងគ្រប់គ្រងបទល្មើសផ្សេងៗអោយខានតែបាន និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ។
៤. រៀបចំកម្មវិធីចុះត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ដេីម្បីដោះស្រាយរាល់បញ្ហា និងសំណូមពររបស់កងកម្លាំង មូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋអោយទាន់ពេល ដូចជាបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជាដេីម ។
៥. ក្រុមការងារប្រតិកម្មរហ័សត្រូវតាមដានសភាពការណ៍ ព័ត៌មានដែលក្រុមជ្រុលនិយមបានបំពុលសង្គម និងត្រូវបន្សាបព័ត៌មាន និងបកស្រាយជូនមហាជនកុំអោយយល់ច្រឡំ ។
៦. ពង្រឹងការងារប្រចាំបញ្ជា និងត្រៀមកម្លាំងចុះល្បាត អន្តរាគមន៍អោយទាន់ពេលវេលា២៤/២៤។ ៧. រៀបចំលេខទំនាក់ទំនងទាន់ហេតុការណ៍ ដេីម្បីបងប្អូនប្រជាពលរដ្ឋងាយស្រួលទំនាក់ទំនង និងរាយការណ៍មកសមត្ថកិច្ច ។

៨. ប្រជុំផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន។
លោកក៏បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលខិតខំបំពេញភារកិច្ចកន្លងមក ដែលប្រឹងប្រែងបំពេញភារកិច្ចអោយកាន់តែល្អប្រសើរស័ក្តិសមជាខេត្តទេសចរណ៍។
សូមបញ្ជាក់ថាកិច្ចប្រជុំក៏មានវត្តមានលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ទទួលផែនយុត្តិធម៌ តំណាងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជេីញចូលរួមពីអនុប្រធាននាយកដ្ឋានទេសចរណ៍ បេតិកភណ្ឌ លោកស្នងការ ស្នងការរង នាយការិយាល័យ អធិការក្រុងស្រុកទាំង១២ សរុបចំនួន ៧៤នាក់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២០

ខេត្តសៀមរាប៖មនុស្ស៩នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីឈូសឆាយរំលំដើមឈើទៅខុសច្បាប់។
ប្រតិបត្តិការធ្វើឡើងថ្ងៃសុក្រ ថ្ងៃទី០៧ ខែសីហា ម្សិលមិញ ត្រង់ចំណុចអូរដា ក្នុុងភូមិសាស្ត្រភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថាការបង្ក្រាបបទល្មើសព្រៃឈើ នេះដឹកនាំដោយលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ
ក្រុមការងារបង្ក្រាបបទល្មីសព្រៃឈើខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប សហការជាមួយអធិការរដ្ឌព្រៃឈើ ខាងជើងបឹងទន្លេសាបប៉ូលីសប៉ុស្តិ៍កន្ទួត និងកម្លាំងយោធាភូមិភាគ៤។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈើ ហេតុការណ៍នេះក្រុងសមត្ថកិច្ចនាំខ្លួនមនុស្សចំនួន៩នាក់ ដែលបានធ្វើសកម្មភាពឈូសឆាយ រំលំដើមឈើនិងភ្ជួរដីព្រៃដោយប្រើប្រាស់ត្រាក់ទ័រម៉ាកគូបូតាចំនួន៨គ្រឿង ដែលឈូសឆាយដីព្រៃអស់ចំនួន៦,២២៥ហិកតា។
មន្ត្រីរបស់ព្រៃឈើបន្តថាកិច្ចការនេះ
សមត្ថកិច្ចបាននាំយកគ្រឿងចក្រ និងម៉ូតូ១គ្រឿងមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត
ខ្នារក្រៅ និងចងក្រងសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើបញ្ជូនទៅតុលាការ។ទោះបីយ៉ាងណាមន្ត្រីរដ្ឋបាលព្រៃឈើមិនបានបញ្ជាក់អត្តសញ្ញាណមនុស្សទាំង ០៩នាក់នោះទេ ហើយក៏មិនបានបញ្ជាក់ឈ្មោះថៅពួកគេដែរដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២០

ខេត្តកណ្តាល៖ឆ្នោតកន្ទុយលេខវៀតណាម កំពុងពេញនិយមខ្លាំង
នៅស្រុកខ្សាច់កណ្តាល ប៉ុន្តែគេមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាបនៅឡើយទេ។
សេចក្តីរាយការណ៍បានឱ្យដឹងថា មេកញ្ច្រែង និងមេឆ្នោតកន្ទុយលេខវៀតណាមដុះស្លែរធំៗ នៅម្តុំផ្សារព្រែកតាមាក់ស្ថិតក្នុងភូមិក្នុង,ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានដូចជា មីងថាច ស្រីខួច ចែលាភ ពូចេង មីងរាំង ពូឈាង និងលោកខេម៉ារិន ជាដើមដោយ
បានដាក់ពង្រាយកូនកញ្ច្រែងនៅតាមបណ្តាលភូមិ,ឃុំដើម្បីចុះកត់ និងប្រមូលកន្ទុយលេខវៀតណាមកឲ្យពួកខ្លួន មិនតែប៉ុណ្ណោះតម្រូវឱ្យដើរពង្វក់ស្មារតីពលរដ្ឋដល់ផ្ទះៗ និងនៅតាមទីប្រជុំជន ជាពិសេសនៅកន្លែងផ្សារត្រីជារៀងរាល់ថ្ងៃ ដោយគ្មានសមត្ថកិច្ចឬអាជ្ញាធរចុះហាមឃាត់នោះឡើយ។
គួររំលឹកថា អ្វីដែលជាទីចាប់អារម្មណ៍ និងពង្វក់ស្មារតីឱ្យពលរដ្ឋខ្មែរញៀននិងល្បែងកន្ទុយលេខវៀតណាមទាំងនេះគឺជាមេគុណសងមកវិញរាប់រយដង។
បើសិនយើងចាក់ត្រូវ១មុឺនរៀលដើមស្មើនឹង(១០,០០០*៨០០)=៨០មុឺនរៀល វាជាភាគរយត្រូវខ្ពស់បំផុតទើបនាំឲ្យពលរដ្ឋផ្សងសំណាងជាមួយឆ្នោតវៀតណាមឡើងភ្លុកទឹកភ្លុកដីបែបនេះ។
ប៉ុន្តែក្នុងនោះអ្នកខ្លះចាញ់អស់ទ្រព្យសម្បត្ដិ អាចកើតជាជម្លោះ ក្នុងគ្រួសារ និង អំពើចោរកម្មផងដែរ។ ការមានល្បែងកន្ទុយលេខបែបនេះបានផ្ទុយនិងលក្ខណៈភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច ទៀតផង។

ពាក់ព័ន្ធករណីខាងលើនៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ លោក ម៉ែន
សុខឃឿន អធិការនគបាលស្រុកខ្សាច់កណ្តាល មិនអាចសុំការបកស្រាយបានទេ ព្រោះទូរស័ព្ទចូលហើយបានចុចបិទ។ ប៉ុន្តែលោក សោម រ៉ាវុធ មេប៉ុស្តិ៍ព្រែកតាមាក់ បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា លោកចូលរួមសហកាណ៍ជាមួយអ្នកសារព័ត៌មានជានិច្ច បើសិនជាឃើញគេកត់ឆ្នោតសូមរាយការណ៍មក។

ទោះជាយ៉ាងណាក្ដីមជ្ឈដ្ឋាននានា ទាមទារឱ្យសមត្ថកិច្ចស្រុកខ្សាច់កណ្តាល ជាពិសេសគឺលោក ឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល មានវិធានការបង្ក្រាបល្បែងស៊ីសង នៅស្រុកខ្សាច់កណ្តាល ឱ្យមានប្រសិទ្ធភាពផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តបានថ្លែងថាខេត្តសៀមរាបបាននឹងកំពុងត្រៀមខ្លួន បណ្តើរៗហើយ ក្នុងការទទួលភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកខាងមុខនេះ (ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០) ដោយអាជ្ញាធរក៏បានរៀបចំកម្មវិធីជាច្រើនកន្លែងក្នុងការទទួលភ្ញៀវទេសចរមកកំសាន្ត។
ពាក់ព័ន្ធកម្មវិធីនេះក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ ពាក់ព័ន្ធលើការងារមួយចំនួនស្ដីពីការរៀបចំកម្មវិធី «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សម្រាកនិងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ នៅរដ្ឋបាលខេត្តនាថ្ងៃទី០៧ ខែសីហា ម្សិលមិញ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញនូវសេចក្តីព្រាងកម្មវិធីមួយចំនួន៖១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ

២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
៤.ផ្សារទឹក
៥.ផាប់ស្ទ្រីត
៦.កម្មវិធីជិះកង់
៧.កម្មវិធីជិះទូកកម្សាន្ត
៨.កម្មវិធីកីឡាវាយកូនហ្គោល
៩.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
១០.ផ្ទាំងទស្សនីយភាពសិល្បៈ។

ក្នុងកិច្ចប្រជុំលោកទៀ សីហា បានបញ្ជាល់ថាយើងមិនត្រឹមតែរៀបចំសោភ័ណភាពនិងកន្លែងកម្សាន្តនោះទេ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក៏បានត្រៀមសម្រាប់ភ្ញៀវទេសចរផងដែរ។ ដោយកន្លែងទាំងនេះ យើងមានជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ក្នុងអំឡុងវិបត្តជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរលោកក៏បានថ្លែងថា សម្រាប់ប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមមានការទទួលខុសត្រូវខ្ពស់ ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២០

ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃសៅរ៍ទី០៨ខែសីហាឆ្នាំ២០២០ព្រឹកមិញ
បានដឹកនាំ មន្ត្រីដាំកូនឈើប្រណិតជាងពីរពាន់ដើម នៅទីទួលបុរាណព្រៃគូស្ថិតនៅភូមិត្បែងខ ឃុំត្បែង ស្រុកកំពង់ស្វាយ។
កម្មវិធីនេះរៀបចំព្រះអរិយរង្សី សាំ កុសល ព្រះរាជាគណ:ថ្នាក់កិត្តិយសនិងជានាយកប្រតិបត្តិវិទ្យុសំឡេងព្រះធម៌ខេត្តកំពង់ធំ ដោយមានការនិមន្តចូលរួមពីព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណ:ថ្នាក់ចត្វានិងជាព្រះសត្ថាបារមីព្រះមេគណខេត្តកំពង់ធំ ព្រះសង្ឃនិងបប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនផងដែរ។
លោកសុខ លូ បានលើកឡើងថា”រួមគា្នទាំងព្រះសង្ឃ មន្ត្រី ប្រជារាស្ត្រ ដាំដើមឈើដើម្បីកូនចៅជំនាន់ក្រោយយើង” ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២០

ភ្នំពេញ៖ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោកសេង ទៀង ជារដ្ឋលេខាធិការនៃទីស្តីការគណ:រដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្ដាញសៀមរាបប៉ុស្ដិ៍ ទើបទទួលបាននៅព្រលប់ថ្ងៃទី០៧ខែសីហាឆ្នាំ២០២០នេះ។សូមបញ្ជាក់ថាលោកសេង ទៀង ជាជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបន្ទុកការងារកូនភ្លោះបីនាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២០

ខេត្តសៀមរាប៖ប្រធានក្រុមប្រឹក្សាក្រុង លោក ទេព ប៊ុនឆាយ បានថ្លែងថាអាជ្ញាធរក្រុងមិនលើកលែងចំពោះជនណាដែលបានកាប់ទន្ទ្រានព្រៃលិចទឹកឡើយ។

លោក ទេព ប៊ុនឆាយ បន្តថា១-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សង្កាត់ បន្តដឹកនាំបង្ក្រាបបទល្មើសឈូសឆាយព្រៃលិចទឹកអោយកាន់តែសកម្ម។
២-ស្នើសុំរដ្ឋបាលក្រុង សង្កាត់ និងមន្ត្រីរាជការ ប្រជាពលរដ្ឋ បន្តអនុវត្តយុទ្ធនាការនេះអោយបានច្រើនក្នុងក្រុង សង្កាត់។
៣-សូមប្រជាពលរដ្ឋ ចូលរួមបង្កា បង្រ្កាប និងទប់ស្កាត់ការរុករានទន្ទ្រានព្រៃលិចទឹក។
៤-យើងមិនលើកលែងអោយជនល្មើសឡើយ។
៥-សូមសហគមន៍ទាំងអស់ក្នុងក្រុងសៀមរាប បន្តបណ្តុះកូនឈើព្រៃលិចទឹក និងដឹកនាំអនុវត្តភារកិច្ចអោយកាន់តែសកម្ម។

លោកថ្លែងយ៉ាងដូច្នេះក្នុងយុទ្ធនាការដាំកូនឈើព្រៃលិចទឹកឡើងវិញ បន្ទាប់ពីមានការឈូសឆាយរុករានទន្រ្ទានដីព្រៃពីជនល្មើស នារដូវប្រាំងកាលពីកន្លងទៅ។

ការដាំកូនឈើព្រៃលិចទឹក នៅថ្ងៃទី០៧ខែសីហានាព្រឹកមិញនេះ ធ្វើនៅចំណុចខ្មោចហាំង ក្នុងភូមិសាស្រ្តសង្កាត់សៀមរាប នៅចំណុចភ្ញាជ័យ កន្រ្តក ក្នុងភូមិសាស្រ្តសង្កាត់ស្វាយដង្គំ និងនៅចំណុចរហាល ត្រស់ក្នុងភូមិសាស្ត្រ សង្កាត់ស្រង៉ែ ដោយមានការចូលរួមពីមន្ត្រីក្រុងសង្កាត់ភូមិនិងធនាគារABA ដោយកូនឈើព្រៃលិចទឹកចំនួន២០០០ដើម ដែលបានដាំគឺបានមកពីសហគមន៍បឹងពារាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២០

ខេត្តកំពង់ចាម​៖លោក​ ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា បាន​ដឹកនាំ​ប្រតិភូ​ អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពង់ចាម ដែល​មាន​ការដឹកនាំដោយ លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​​ អ៊ុន ចាន់ដា អភិបាលខេត្ត​​ ដោយមានការអញ្ជើញចូលរួមពី​លោក​ លោកស្រី​ អភិបាលរងខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ជុំវិញខេត្ត​ជាច្រើន​រូប​ទៀត​ ។
កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​នាព្រឹក​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ដោយក្នុង​គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិធានការនានារបស់អាជ្ញាធរខេត្ត និងការងារពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៧​ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យបីនាក់ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់កាត់សោរផ្ទះនៅពេលយប់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការខេត្តសៀមរាប សហការណ៍ ជាមួយនគរបាលក្រុងសៀមរាប ចាប់ខ្លួន។
ហេតុការណ៍ឃាត់ខ្លួននៅថ្ងៃទី០៦ខែ សីហា ឆ្នាំ២០២០ក្នុងភូមិសាស្ត្រក្រុងសៀមរាប។
មន្ត្រីនគរបាលបានថ្លែងថាក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំយកម៉ូតូដែលគ្មានឯកសារចំនួន០២គ្រឿង
១.ម៉ាក សាដូ គ្មានស្លាកលេខ លេខតួ+ម៉ាស៊ីនMBK៣៩៨CM,
២.ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1H-7186 លេខតួ+លេខម៉ាស៊ីន៨៥៨៥៥០៦ ។
ជនសង្ស័យទី១.ឈ្មោះ សេន តាំ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
២.ឈ្មោះ វី ភ្លី ភេទប្រុស ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (មុខសញ្ញាចាស់)។
៣.ឈ្មោះ ម៉ាត់ សាលី ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (មុខសញ្ញាចាស់)រួមនឹងសម្ភារវត្ថុតាង ដែលសង្ស័យពាក់ព័ន្ធបទល្មើស ម៉ូនីទ័រកំព្យូទ័រ២គ្រឿង, ម៉ូទ័រឈូសឈើ២គ្រឿង, កន្ត្រៃកាត់ដែក២, កៅអីឈើ២, តុឈើ២, ទូរឈើ១, កូនឈើក្រឡឹង២១គ្រាប់, កង់ជិះ៣គ្រឿង, កង់ឡាន៥គ្រាប់, អំពូលភ្លើងហ្វា៤, ខ្សែភ្លើង១ដុំ, កាំមេរ៉ាសុវត្ថិភាព១០គ្រាប់, ម៉ាស៊ីនត្រជាក់២គ្រឿង, និងកែវ១ធុង។

តាមការស្តាមចម្លើយរបស់ឈ្មោះ ម៉ាត់ សាលី និងឈ្មោះ រី ភ្លី បានឆ្លើយសារភាពថា វត្ថុដែលសមត្ថកិច្ចធ្វើការចាប់យកខាងលើគឺពួកខ្លួន និងគូកនឈ្មោះ មិនស្គាល់១នាក់បានធ្វើសកម្មភាពលួចនាពេលកន្លងមក។
បើតាមមន្ត្រីនគរបាលបញ្ជាក់ថា
ជាក់ស្តែងនៅវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី០៦ខែសីហា  ពួកគេទាំង៣នាក់ បានជិះម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង ប្រដាប់ដោយកន្ត្រៃកាត់ដែក ឌុបគ្នាចេញពីផ្ទះរបស់ឈ្មោះ រី ភ្លី ទៅធ្វើសកម្មភាពកាត់សោរនៅចំណុចឃ្លាំងផ្ទុកសម្ភារមួយកន្លែងស្ថិតនៅក្រុមទី៩ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពេលកាត់សោរទ្វាឃ្លាំងបានហើយ ឈ្មោះ រី ភ្លី ជាអ្នកនៅលើរ៉ឺម៉កចាំមើលផ្លូវ ចំណែកឈ្មោះ ម៉ាត់ សាលី និងឈ្មោះ មិនស្គាល់ជាអ្នកចូលលួចយកសម្ភារមានដូចជាៈ ម៉ាស៊ីនត្រជាក់ម៉ាក LG ១គ្រឿង, ម៉ាកPanasonic ១គ្រឿង, ម៉ូនីទ័រកុំព្យូទ័រ ១, អំពូលភ្លើងម៉ាក FFL ៤គ្រាប់, កំាមេរ៉ាសុវត្តិភាព ២គ្រាប់, ភ្លើងបានចំនួន ៤គ្រាប់, ខ្សែភ្លើង ១ដុំ និងគ្រឿងភ្លើងលម្អមួយចំនួន។
ផ្អែកតាមការស្តាប់ចម្លើយរបស់ឈ្មោះ សេន តាំ បានឆ្លើយថារូបខ្លួនត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យឈ្មោះ រី ភ្លី ហើយសម្ភារមួយចំនួនមានដូចជា តុឈើកូនក្រឡឹងចំនួន ៦គ្រាប់, ម៉ាស៊ីនព្រីន ១គ្រឿង, ម៉ាស៊ីនត្រជាក់ម៉ាក LG ១គ្រឿង, ម៉ាកPanasonic ១គ្រឿង,អំពូលភ្លើម៉ាក FFL ៤គ្រាប់ និងកៅអីជ័រចំនួន១៤ គឺជនមិនស្គាល់ឈ្មោះ២នាក់បានយកទៅផ្ញើនិងរូបខ្លួន។ ករណីនេះ តេស្តន៍រកសារធាត់ញៀន លើឈ្មោះ រី ភ្លី និងឈ្មោះ ម៉ាត់ សាលី លទ្ធផលវិជ្ជមាន។
បច្ចុប្បន្នកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២០

ខេត្តសៀមរាប៖អ្នកភូមិថាធ្លាប់រត់ទៅច្រើនដងហើយ តែពេលនេះ ធ្វើអោយផ្អើលដល់សមត្ថកិច្ចនិងពលរដ្ឋ។
បុរសម្នាក់បានចងកសម្លាប់ខ្លួនម៉ោង១៥និង៣០នាទីថ្ងៃទី០៦ខែសីហាឆ្នាំ២០២០។ ហេតុការណ៍ស្ថិតនៅចំណុចភូមិពួកចាស់ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីធ្វើអត្តឃាតនេះគឺជនរងគ្រោះបានយកខ្សែ
ក្រណាត់អង្រឹងជាមួយដើមស្វាយចន្ទីមានកំពស់៣ម៉ែត្រខាងក្រោយផ្ទះចំងាយ
២៥ម៉ែត្រ។

ជនរងគ្រោះឈ្មោះ ធិក សុជាតិ ភេទប្រុសអាយុ២៥ឆ្នាំនៅភូមិកើតហេតុខាងលើ។
បើតាមសមត្ថកិច្ចមូលហេតុជនរងគ្រោះ
ជាមនុស្សញៀនស្រាវង្វេង ធ្លាប់រត់ចងកជាច្រើនលើក ហើយ តែមិនបានសម្រេចទើបតែលើកនេះចងកស្លាប់តែម្ដង។

តាមការពិនិត្យរបស់កម្លាំងនគរបាលមិនមានពាក់ព័ន្ធរឿងឃាតកម្មនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២០

ខេត្តសៀមរាប៖នៅទីបំផុតអគាររួមទាំងបរិវេណសាលាស្រុកសូទ្រនិគមទាំងមូល ដែលជាកន្លែងផ្តល់សេវាកម្មគ្រប់ប្រភេទ ដល់ពលរដ្ឋទូទៅ ពេលនេះបានក្លាយទៅជាផ្ទះល្វែងសម្រាប់លក់ទៅវិញ។
ការប្រែប្រួលពីអគារសាលាស្រុក ទៅជាផ្ទះល្វែងយ៉ាងស្គឹមស្គៃនេះ ក៏បានក្លាយទៅជាប្រធានបទ សំណួរនិងចម្លើយ របស់មហាជនទូទាំងស្រុក។

អ្នកខ្លះលើកឡើងជាសំណួរថា ហេតុអ្វីបានជា ទីតាំងសាលាស្រុក ស្ងាត់បាត់អក្សរ សរសេរថា សាលា ស្រុកសូទ្រនិគម ហើយបែជាឃើញពាក្យថា(ផ្ទះល្វែង) សម្រាប់លក់ទៅវិញ?។ អ្នកខ្លះទៀតលើកឡើងថា កន្លងមកឃើញមានការរុះរើ និងសាងសង់ថ្មី ស្មានថា ចៅហ្វាយស្រុកជួសជុលអគារ ដឹងអីពេលកើតថ្មី ប្រែជាផ្ទះល្វែងបែបនេះ!។ ចំណែកអ្នកខ្លះទៀត ក៏បានលើកឡើងបែបដឹងល្ហៀងៗថា គេដោះដូរតើ..។
ស្ត្រីអាជីវករលក់ដូរក្នុងផ្សារដំដែក នៃស្រុកសូទ្រ និគមម្នាក់បានបរិយាយថា ចាប់តាំងរូបគាត់លក់ដូរនៅផ្សារនេះ អគារសាលាស្រុកហាក់មិនមានការប្រែប្រួលអ្វីទេ។តែឥឡូវនេះទីធ្លាសាលាស្រុកបានប្រែទៅជាផ្ទះល្វែងទៅហើយ មិនដឹងថាគេលក់ឬដោះដូរទីតាំងគ្នាឡើយ។ បើអីចឹងមែនល្អហើយ តែគួរអោយសោកស្តាយ ក្នុងនាមជាពលរដ្ឋ។
ជុំវិញករណីខាងលើនេះ អភិបាលស្រុក សូទ្រ និគម លោកម៉ក់ ប្រុស បានថ្លែងប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី៦ខែសីហា ឆ្នាំ២០២០នេះថា ទីតាំងសាលាស្រុករួមទាំងអគារផងនោះ គឺជារបស់ធនាគារជាតិ។ មិនមែនជាដីរបស់សាលាស្រុកនោះទេ។ តាមពិតសាលាស្រុកបានខ្ចីអគាររបស់ធនាគារជាតិ សម្រាប់ប្រើបាស់តែប៉ុណ្ណោះ។
ដោយឡែកលោកលី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប ក៏បានមានប្រសាសន៍នៅរសៀលថ្ងៃដដែលនេះដែរថា ទីតាំងសាលាស្រុកសូទ្រនិគម ពិតជារបស់ធនាគារជាតិមែន។ ពីមុនស្រុកខ្ចីអគារគេប្រើ តែឥឡូវគឺបានសង់សាលាស្រុកវិញហើយ នៅខាងត្បូងទីតាំងមុនបន្តិច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២០

ខេត្តត្បូងឃ្មុំ៖ លោកវេជ្ជបណ្ឌិត ឈឹម ឃឹមដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ាននៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) រួមនិងសាហការី នៅព្រឹកមិញបានចុះជួបសំណេះសំណាល ចែកអំណោយជូនអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ចំនួន៧០គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីជួយផ្តល់ជាកម្លាំងចិត្ត និងរួមចំណែកជួយរំលែកការខ្វះខាតក្នុងរយៈពេល ដែលប្រទេសកម្ពុជា កំពុងជួបប្រទះនៅវិបត្តិជំងឺរាតត្បាតកូវីដ-១៩។ ពិធីធ្វើឡើងនៅមន្ទីរពេទ្យនរោត្តមសីហនុត្បូងឃ្មុំ ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ។

លកកវេជ្ជបណ្ឌិត ឈឹម ឃឹមដារ៉េត បាន លើកឡើងថា ប្រសិនបើអ្នករកឃើញថាអ្នកផ្ទុកមេរោគអេដស៍ ហើយអាចនឹងឲ្យលេចឮនោះ អ្នកនឹងត្រូវបានសង្គមរើសអើង ដើម្បីជាការដោះស្រាយជាមួយនឹងស្ថានការណ៍បែបនេះ តាមរយៈការអប់រំខ្លួនអ្នក និងអ្នកដទៃ គឺមិនត្រូវមានការរើសអើង ឬមាក់ងាយ អ្នកផ្ទុកមេរោគអេដស៍នោះឡើយ។

លោកបន្តទៀតថា វិធីដែលល្អបំផុតក្នុងការប្រឈមនឹងការរើសអើងអ្នកផ្ទុកមេរោគអេដស៍ គឺការគាំទ្រក្នុងការផ្លាស់ប្ដូរច្បាប់ ឬគោលការណ៍ ដែលបង្កាប្រជាជនពីមេរោគអេដស៍ ដើម្បីទទួលបានការថែទាំ ទីលំនៅ និងធ្វើតាមអ្វីពួកគាត់ត្រូវការ។ ប្រសិនបើអ្នកមិនមានភាពស្រួលចិត្តក្នុងការរកជំនួយពី មិត្តភក្ដិ ឬក្រុមគ្រួសារនោះទេ សួមទាក់ទងមកកាន់ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា សម្រាប់ការពិគ្រោះពិភាក្សា។ ប៉ុន្តែបើអ្នកមាន ជំនួយដែលផ្ដល់កម្លាំងចិត្តហើយ អ្នកអាចចូលរួមជាមួយ ការងារស្ម័គ្រចិត្តដើម្បីផ្ដល់ជាជំនួយកម្លាំងចិត្តដល់អ្នកដទៃដែលកំពុងរស់នៅជាមួយជំងឺអេដសន៍ ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ក៏បាន លើកឡើងដែរថា ប្រសិនបើអ្នកមានផ្ទុកមេរោគអេដស៍ សូមកុំទាន់អស់សង្ឃឹម អ្នកអាចរស់នៅបានយូរអង្វែងដូចមនុស្សទូទៅដែរ ដោយគ្រាន់តែថែរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នកឲ្យបានរឹងមាំ តាមរយៈវេជ្ជបណ្ឌិតជំនាញ ក៏ដូចជាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ដើម្បីប្រាកដថាអ្នកស្ថិតនៅក្នុងបរិយាកាសដែលមានការគាំទ្រ ហើយអ្នកត្រៀមខ្លួនក្នុងការរៀបចំផែនការថែរក្សាសុខភាពរបស់អ្នក ឱ្យបានល្អរឹងមាំ និងទទួលការព្យាបាលតាមការកំណត់ឱ្យបានទៀងទាត់ ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដសន៍ និងអង្គការមូលនិធិថែទាំងសុខភាពអ្នកជំងឺកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ជួយផ្តល់ទាំងកម្លាំងចិត្ត និងសម្ភារចំពោះអ្នករស់នៅជាមួយជំងឺអេដសន៍ទាំងអស់នៅក្នុងខេត្តត្បូងឃ្មុំ ជាពិសេសអំពាវនាវដល់បងប្អូនទាំងអស់កុំបាក់ទឹកចិត្ត ត្រូវថែរក្សាសុខភាពខ្លួនឲ្យបានល្អ ថែរក្សាអនាម័យជាប់ជាប្រចាំ ស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បង្ការទប់ស្កាត់កុំឲ្យមានការរីករាលដល់ឆ្លងបន្តចូលក្នុងសហគមន៍ នៅកម្ពុជា។ ចំពោះអំណោយចែកជូននាពេលនោះរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ សាប៊ូដុសខ្លួន និងម៉ាស់ផងដែរ ៕SRP

ដោយ សុខ ផន

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page560 Page561 Page562 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×