Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០៨ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានដឹងថាជនរងគ្រោះឈ្មោះឆម ម៉ា ភេទស្រី អាយុ៦៤ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។បើតាមសមត្ថកិច្ច មូលហេតុ ជនរងគ្រោះ
មានជម្ងឺប្រចាំកាយ។ តាមការពិនិត្យ ធ្វើកោសល្យវិច្ច័យ របស់មន្ត្រីជំនាញ មិនមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសឡើយ៕SR

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកមិញបានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម មានប្រសាសន៍ថា កិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនេះ គឺឆ្លើយតាមសំណើរពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងភាពចង្អៀតណែនក្នុងពន្ធនាគារ និងការកកស្ទះសំណុំរឿង។

សម្ដេចក្រឡាហោមបានបន្តថាក្នុងស្ថានភាពនៃការប្រឈមមុខនឹងវិបត្តិកូវីដ-១៩ ថ្វីដ្បិតថាមានបណ្ដាប្រទេសមួយចំនួនបានសម្រេចដោះលែងអ្នកទោសខ្លះ ប៉ុន្តែនៅកម្ពុជា ស្ថានភាពមិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។

យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារគឺជាកិច្ចសំខាន់បំផុតមួយរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទន្ទឹមនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនបានស្ថិតក្នុងភាគរយខ្ពស់ជាងគេ ធៀបនឹងបទល្មើសផ្សេងៗដែលបានបញ្ជូនមកតុលាការ ខណៈបទល្មើសនេះក៏មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានរាយការណ៍ថាស្ត្រីម្នាក់បានដេកស្លាប់នៅផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិប្រាសាទឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះឈ្មោះរាំង.អឿនភេទស្រីអាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ ករណីសមមត្ថកិច្ចបានបន្តថាស្ត្រីដែលបានដេកស្លាប់មូលហេតុ រោគគាពាធ។តាមការពិនិត្យ ធ្វើកោសល្យវច្ច័យ របស់មន្ត្រីជំនាញ ឃើញថាពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានរាយការណ៍ថាបុរសម្នាក់បានដេកស្លាប់នៅវេលាម៉ោង១១និង១០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០។ ហេតុការបានកើតឡើងនៅភូមិអូររូង ឃុំពង្រក្រោម ស្រុកជីក្រែង។ជនរងគ្រោះឈ្មោះ ឃន ឃត់ ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។សមត្ថកិច្ចថាតាមការបំភ្លឺរបស់សាច់ញ្ញាតិ ជនរងគ្រោះស្រវឹងស្រាជាប្រចាំ អត់ហូបបាយបណ្តាលអោយខ្យល់គរស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាមលោក  អ៊ុន ចាន់ដា បានប្រាប់ដល់ក្រុមហ៊ុនម៉ៅការ និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យនិងសិក្សាបច្ចេកទេសឲ្យបានច្បាស់លាស់ក្នុងការសាងសង់ខឿនច្រាំងទន្លេ ដោយមានគុណភាពរឹងមាំល្អ សម្រាប់ជារបាំងការពារទឹកជំនន់ទន្លេមេង្គ។អភិបាលខេត្តក៏បានជំរុញដល់ក្រុមហ៊ុនម៉ៅការឲ្យធ្វើការសាងសង់តាមបទបដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់ និងធ្វើយ៉ាងណា ឲ្យការសាងសង់ច្រាំងទន្លេនេះ រួចមុនរដូវទឹកឡើងនាពេលខាងមុខនេះ។

លោកអភិបាលខេត្តថ្លែងបែបនេះនៅសាលាខេត្តកំពង់ចាមនាព្រឹកមិញនាពេលដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរនាំឲ្យរីកចម្រើននៃគម្រោងអភិវឌ្ឍន៍សាងសង់ច្រាំងទន្លេមេគង្គស្ថិតនៅចំណុចក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងគម្រោងសាងសង់ច្រាំងទន្លេ  ចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ក្រោមវត្តមាន លោកខ្លូត ផនប្រធាន ក្រុមប្រឹក្សាខេត្ត។

គួរបញ្ជាក់ថាការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំព់ងចាម ប្រវែង១៨៥ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ចាម ដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ កន្លងទៅ ថ្មីៗ នេះ  ក្រោមអធិបតីភាព លោក អភិបាលខេត្ត និងលោក ប្រធានក្រុមប្រឹក្សាខេត្ត ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានកំពុងសិក្សាគម្រោង សាងសង់ខឿនច្រាំងទន្លេ  ចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែលទទួលរងផលប៉ះពាល់ដោយសារការបាកស្រុតច្រាំងទន្លេយ៉ាងធ្ងន់ធរ  នាពេលកន្លងមកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តកំពង់ធំ៖ក្មេងប្រុសម្នាក់ បានធ្លាក់ចូលទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២០ នៅភូមិស្ពានគ្រង ឃុំចំណាក្រោម  ស្រុកស្ទោង ខេត្តពង់ធំ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ រី យ៉ាង  អាយុ០៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅក្នុងបន្ទុកឪពុកម្ដាយ ភូមិស្ពានគ្រង ឃុំចំណាក្រោម  ស្រុកស្ទោង ខេត្តពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ បៀន ភា  អាយុ៤២ឆ្នាំ ត្រូវជាម្តាយកុមាររងគ្រោះបានរៀបរាប់ថា៖  មុនពេលកើតហេតុ ម៉ោងប្រហែល១៦និង០០នាទីកូនប្រុសគាត់បានដើរទៅក្រោយផ្ទះកើបដីនៅមាត់ស្រះយកមកលុញជាគ្រាប់សូន្យ តែគាត់ពុំបានឃើញត្រឡប់មកផ្ទះវិញទេ គាត់មានការសង្ស័យ ថាកូនលង់ទឹកស្រះ គាត់ក៏មកហៅអ្នកភូមិឲ្យជួយមុជទឹករាវរក ក៏ប្រទះឃើញកូនរបស់គាត់ស្លាប់ក្នុងស្រះទឹកតែម្តង។

សមត្ថកិច្ចបានបន្តថាក្រោយទទួលបានព័ត៌មានភ្លាម ចុះដល់ទីកន្លែងកើតហេតុ ធ្វើការពិនិត្យសពពុំឃើញមានស្លាកស្នាមអ្វីគួរអោយសង្ស័យឡើយ ទើបសន្និដ្ឋានថា  កុមាររងគ្រោះបានស្លាប់ដោយសារលង់ទឹកក្នុងស្រះ។

មូលហេតុដោយសារទៅឆ្កឹះដីឥដ្ឋមាត់ស្រះ យកមកលុញគ្រាប់សូន មិនបានប្រយ័ត្នបណ្ដាលឱ្យធ្លាក់ចូលទឹកស្រះលង់ស្លាប់តែម្ដង។បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ជូនម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕SRPប៊ុនរិទ្ធី

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រី នៃរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី បានចាប់រថយន្តដឹកឈើមួយគ្រឿង។ហេតុការណ៍ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩នឹង៣០នាទីព្រឹក ស្ថិតនៅភូមិសាស្ត្រ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
រថយន្តដឹកឈើម៉ាកកាំម៉ារី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពង់ធំ ២A-១៩៤២ ដឹកសន្លឹកទ្វារប្រភេទផ្ចឹកចំនួន០៨សន្លឹក។ ចំណែក អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ចំពោះវត្ថុតាង និងមធ្យោបាយដឹកជញ្ជូន សមត្ថកិច្ច បានប្រគល់ទៅឲ្យផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖ លោកទៀ សីហា អភិបាលខេត្តថ្លែងថា ចំពោះ មុខអាជ្ញាធរខេត្ត នឹងធ្វើការស្តារឡើងវិញនូវវិស័យទេសចរណ៍ ជាសំខាន់ចំពោះទេសចរណ៍ក្នុងស្រុក។

លោកអភិបាលបានសង្កត់ធ្ងន់ផងដែរចំពោះមន្ទីរជំនាញពាក់ព័ន្ធ ដោយលើកឡើងថា នេះជាពេល ឱកាសដ៏ល្អសម្រាប់អាជ្ញាធរខេត្ត ក្នុងការស្ថាបនា ជួសជុល និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង និង ជនបទ នៅពេលដែលកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ ដែលមិនបានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ សំខាន់គឺត្រូវធ្វើ ការរៀបចំផ្លូវ វិថីស៊ីវត្ថា និង ផ្លូវនានា ដែលជាសរសៃបេះដូងនៃក្រុងប្រវត្តិសាស្ត្រមួយនេះ។

អភិបាលបានបញ្ជាក់ថាចំពោះ បញ្ហាការគូសគំនូស ចរាចរណ៍នៅតាមដងផ្លូវ និង ភ្លើងស្តុប ព្រមទាំងដាក់នូវស្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវឲ្យបានគ្រប់លក្ខណៈ មុននឹងធ្វើការអនុវត្តច្បាប់ ដើមី្បជៀសវាងនូវការរិះគុណពីមហាជនផងដែរ។
លោកទៀ សីហា បានលើកឡើងថា ទោះបីយើងកំពុងជួបបញ្ហាវិបត្តិជម្ងឺកូវិដ១៩ តែចំពោះកិច្ចការងាររដ្ឋបាល ក្នុងខេត្ត បានដំណើរការទៅដោយរលូន សំខាន់ចំពោះការទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជម្ងឺកូវិដ១៩ នៅតាម សហគមន៍ ដោយរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល មានវិធានការខ្ពស់ ចំពោះបងប្អូនដែលវិលមកពីក្រៅប្រទេស ដោយដាក់ឲ្យនៅដាច់ដោយឡែក ។

លោកក៏បានធ្វើ ការក្រើនរំលឹកផងដែរ ក្រោយពេលដែលជម្ងឺកូវិដ១៩ មានភាពធូស្រាល ក៏ប៉ុន្តែយើងត្រូវបង្កើនការយកចិត្តខ្ពស់បន្តទៀត ចំពោះរលកទី២នៃជម្ងឺកូវិដ១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ។  អភិបាលថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២០ នៅរដ្ឋបាលខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ក្រោមអធិបតីភាពលោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត។

សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២នេះ មានរបៀបវារៈចំនួន០៥ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យ ពិភាក្សា និងអនុម័ត ដោយផ្តោតទៅលើបញ្ហា រចនាសម្ព័ន្ធផ្លូវថ្នល់ជនបទ និង ក្រុង ការគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនះ គំនូសចរាចរណ៍ ភ្លើងចរាចរណ៍ ការអនុវត្តច្បាប់ចរាចរណ៍ថ្មី បញ្ហាផ្លូវខ្នងភ្នំគូលែន បញ្ហាគីឡូកុងទ័រភ្លើងកើនទ្វេរដងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តកំពង់ធំ៖បុរសម្នាក់តូចចិត្តនិងប្រពន្ធលែងលះ ហើយទៅយកប្តីថ្មី បានចង.ក.សម្លាប់ខ្លួន។
ហេតុការណ៍នេះបានកើតឡើង
នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចតំបន់ត្រពាំងសាំក្រៃខាងកើត ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ភឿន ភីន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែមុខរបរ ធ្វើស្រែនៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ឈ្មោះប្លោក យឿន ត្រូវជាម្ដាយរបស់ជនរងគ្រោះ ថា កូនប្រុសរបស់គាត់ បានលែងលះជាមួយប្រពន្ធជាង ១ឆ្នាំមកហើយ មករស់នៅជាមួយគាត់។ ឯប្រពន្ធនិងកូន រស់នៅក្រុងបាត់ដំបង ចាប់តាំង ពីលែងលះមក។
លោកស្រីបន្តថាកូនប្រុសរបស់គាត់តែងតែផឹកស្រាស្រវឹងស្ទើរាល់ថ្ងៃ ហើយមិនជួយគិតគូររឿងការងារទេ តែងតែសុំគាត់ ទៅលេងកូនឯខេត្តបាត់ដំបង។ប៉ុន្តែគាត់មិនឲ្យទៅព្រោះខាងប្រពន្ធគេមានប្ដីហើយ ខ្លាចគេធ្វើបាប។
លោកស្រីជាម្ដាយបន្តថានៅថ្ងៃទី០៤ខែឧសភា២០២០ វេលាម៉ោងប្រហែល ៩ព្រឹកកូនប្រុសគាត់បានផឹកស្រាស្រវឹង គាត់ និងប្ដីបានស្ដីបន្ទោសឲ្យ ក៏បានមកថ្វាយបង្គុំគាត់ដោយប្រាប់ថា ទៅ លេងកូននៅបាត់ដំបង គាត់មិនបានតបវិញទេ ក្រោយមកក៏បាត់កូនរហូត គាត់ខំដើររក និងប្រាប់អ្នកជិតខាងឲ្យជួយរកដែរ តែរកមិន ឃើញ។ លុះដល់ថ្ងៃកើតហេតុស្រាប់តែលោក នាយប៉ុស្ដិ៍ទួលគ្រើលទូរស័ព្ទមកប្រាប់ថា គេរកឃើញកូនគាត់ហើយ នៅតំបន់សាំក្រៃ ហើយវាចងកនិងខ្សែរក្រវ៉ាត់ទៅនិងដើម ម្ដេញ ស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ។
សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ទទួលព័ត៌មាន សមត្ថកិច្ចជំនាញ សហការជាមួយ លោកមេភូមិ នាយប៉ុស្ដិ៍រដ្ឋបាលទួលគ្រើល និងប៉ុស្ដិ៍ន.បសាលាវិស័យ និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យ សាកសព និងទីកន្លែងកើតហេតុ។
តាមការពិនិត្យនៅដងខ្លួនសាកសពពុំឃើញមានស្លាកស្នាមគួរកត់សម្គាល់ឡើយ ក្រៅពីសាកសពស្អុយនិងដង្កូវ ចោះ និងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋានជនរងគ្រោះពិតជាបានស្លាប់ដោយសារចងក(ធ្វើអត្តឃាត) មូលហេតុដោយសារវិបត្តិផ្លូវចិត្ត (តូចចិត្តនឹង ប្រពន្ធលែងលះខ្លួនហើយយកប្តីថ្មីទៀត)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់។ហេតុការណ៍បានកើតឡើងវេលាម៉ោង០៤រសៀលថ្ងៃ ថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចភូមិដូនឡី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះស៊ាន តី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅនៅភូមិ ឃុំកើតហេតុខាងលើ។
បើតាមសមត្ថកិច្ច មូលហេតុ ខ្យល់គរ។ តាមការពិនិត្យ ធ្វើកោសល្យវិច្ច័យ របស់មន្ត្រីជំនាញ ឃើញថាពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមនៅស្រុកស្វាយលើដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៤និង២៦នាទី ថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវគ្រួសក្រហមស្ថិតនៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។រវាងរថយន្ត និងគោយន្តកន្រ្តៃបើកបរក្នុងទិសដៅផ្ទុយគ្នា។
សមត្ថកិច្ចបានដឹងថាករណីនេះគឺរថយន្ត ម៉ាកកាមរីសេរីឆ្នាំ២០០២ពណ៌ ទឹកមាស ស្លាកលេខ សៀមរាប២A៨៣៣៩ អ្នកបើកបរឈ្មោះ ឈួន លួន ភេទ ប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយបើកបុកជាមួយគោយន្តកន្ត្រៃ(មិនស្គាល់អត្តសញ្ញាណ)បានបើកបរគេចខ្លួនបាត់ ។ ចំណែកខូចខាតរថយន្តមួយគ្រឿង ធ្ងន់។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ក្នុងស្ថានភាពផ្លូវកែង។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះត្រួតពិនិត្យ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននិងប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖នគរបាលស្រុកពួកបានឃាត់ខ្លួនម្នាក់ឈ្មោះ ហាំ ហាត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ ពាក់ព័ន្ធករណីបទហិង្សាដោយចេតនា (រាលកៃអាវុធកែច្នៃកាំភ្លើងស្នប់ខ្យល់)។
ហេតុការណ៍បានកើតឡើងប្រហែលម៉ោង៨យប់ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០ចំណុចផ្ទះឈ្មោះ ធឿត សូរិយា ហៅញ៉ែម ភេទប្រុស អាយុ៣៦ឆ្នាំ នៅក្នុង ភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯកទេព ពុំសែន បានឲ្យដឹងថាជនសង្ស័យ បានកាន់អាវុធកែច្នៃ.កាំភ្លើើងស្នប់ខ្យល់ដងឈើប្រវែង ១,៤៣ម៉ែត្រ បំពង់ស្នប់ខ្យល់ដែក ប្រើគ្រាប់ផ្ដាងម៉ូតូទំហំ៨លី ដែលខ្លួនទិញអាវុធនេះទុកសម្រាប់បាញ់សត្វ មានបំណងដើរទៅឆ្លុះបាញ់សត្វនៅវាលខាងលិចភូមិ។

ក្នុងពេលដើរកាន់កាំភ្លើងស្នប់ខ្យល់ខ្លួនបានសប់ស្នប់កាំភ្លើងទុកជាស្រេច តែខ្លួនអះអាងថាភ្លេចខ្លួនមិនដឹងថាបានដាក់គ្រាប់ក្នុងស្នប់ឬក៏អត់។លុះដើរដល់ផ្ទះកើតហេតុ បានឃើញឈ្មោះ ថន ក្រច់ ភេទប្រុស អាយុ២៣ឆ្នាំ(ជាជនរងគ្រោះ) រស់នៅភូមិ.ជុំគ្នា កំពុងដេកនៅអង្រឹងលែងទូរស័ព្ទនៅកញ្ចុះខាងមុខផ្ទះ(ផ្ទះកើតហេតុ)ពេលនោះខ្លួនថាបំណងធ្វើលែង យកអាវុធច្នៃកាំភ្លើងខ្យល់ដែលលីលើក.បានលោតទៅភ្ជុងចុងអាវុធតំរង់ទៅជនរងគ្រោះបណ្ដាលឱ្យរាលកៃផ្ទុះចេញគ្រាប់ត្រូវចំក. របួសតែម្ដង។
បន្ទាប់មក ខ្លួនក៏បានជូនមកពេទ្យមណ្ឌលរហូតសង្គ្រោះដល់ពេទ្យបង្អែកពួក។ជនសង្ស័យថារឿងហេតុនេះជាអចេតនា ព្រោះធ្លាប់លែងសើច និងមិនដែលមានទំនាស់និងជនរងគ្រោះទេ។

អធិការនគរបាលស្រុកពួក បន្តថាក្រោយទទួលសេចក្ដីរាយការណ៍ នគរបាលបានស្រាវជ្រាវ និងបាននាំខ្លួនឈ្មោះ ហាំ ហាត (ជាអ្នកបាញ់) មកសាកសួរស្រង់ចម្លើយនៅអធិការដ្ឋាន។ ជនសង្ស័យសារភាពថា បានប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតមែនជាអចេតនាធ្វើលែង។ ជាមួយគ្នានេះដែរជនរងគ្រោះ បានបំភ្លឺស៊ីចង្វាក់គ្នាដូចការឆ្លើយសារភាពរបស់ជនសង្ស័យដែរ ជារឿងអចេតនាធ្វើលែង។

បើតាមអធិការនគរបាលស្រុកពួក បញ្ជាក់ថាករណីនេះភាគីក្រុមគ្រួសាររងគ្រោះដាក់បណ្ដឹងសំណូមពរ៖ សុំការសម្របសម្រួលគ្នាជាមួយភាគីជនសង្ស័យ ប៉ុន្តែរងចាំស្ថានភាពរបួសសិន។ដោយមកដល់ពេលនេះខាងជំនាញគ្រូពេទ្យមិនទាន់បានវះយកគ្រាប់អាវុធចេញពីចំណុចរបួសនៅឡើយនោះទេ! អាចបញ្ជូនទៅវះយកគ្រាប់អាវុធមន្ទីរពេទ្យបង្អែកខេត្តបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page613 Page614 Page615 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×