Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ខេត្តកំពង់ចាម៖ជនវៀតណាមម្នាក់និងខ្មែរមួយនាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន ក្រោយប្រើដាវកាប់ប្រហារទៅលើជនជាតិខ្មែរពីរនាក់បណ្ដាលឲ្យរងរបួសធ្ងន់។

ករណីហិង្សានេះ នៅវេលាម៉ោង ៣រំលងអាទ្រាធ ថ្ងៃទី០៧ ខែ កុម្ភះ ឆ្នាំ២០២៤ នៅចំណុចក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

កាចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០២៤ នៅចំណុចភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អាវុធហត្ថខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យ១. ឈ្មោះ ថា រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្តដឹកត្រី រស់នៅភូមិតាមាង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
២. ឈ្មោះ ឡេង យាំងយ៉ាង ហៅ វ៉ាន់ សារិទ្ធ ហៅ តឿ ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិវៀតណាម មុខរបរ កម្មកររថយន្តដឹកត្រី ស្នាក់នៅភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពពិតប្រាកដមែន។

អាវុធហត្ថបានបន្តថា ជនសង្ស័យជិះម៉ូតូ ០១ គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដាវ០១ដើម ប្រព្រឹត្តិសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន០២នាក់ :
១/ ឈ្មោះ ក..ត ភ..រុ.. ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលគ្រាល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មុខរបរ ជាងពិដាន បណ្តាលអោយដាច់ ក ដៃខាងឆ្វេង និងរយះកែងដៃឆ្វេង ។
២/ ឈ្មោះ ស.. គ….ន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់ភូមិត្រួយ ចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម
បណ្តាលអោយរងរបួសត្រូវស្មាខាងឆ្វេង។

ករណីនេះសមត្ថកិច្ច ចាប់យកវត្ថុតាង និងមធ្យោបាយ ប្រព្រឹត្តសកម្មភាពរួមមាន៖
– ម៉ូតូម៉ាកC125 ០១គ្រឿង ពណ៌ខ្មៅ សេរី ឆ្នាំ ២០១២ ពាក់ស្លាកលេខព្រៃវែង1F-1205
– ដាវចំនួន១ដើមប្រវែង ០, ៤៩ ម៉ែត្រ
– ខ្សែក្រវ៉ាត់ចំនួន១
– ម៉ួកសុវត្ថភាពបែកចំនួន១។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីលទ្ធផលនៃដំណើរទស្សកិច្ចរបស់សម្តេចធិបតីហ៊ុន ម៉ាណែត

នៅព្រះរាជាណាចក្រថៃ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៤

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលចំពោះការចោទប្រកាន់របស់ប្រធានគណបក្សភ្លើងទៀន។

សេចក្តីថ្លែងការណ៍ឱ្យដឹងថា ការលើកឡើងរបស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន និងផ្សាយបន្តដោយវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសាដោយខ្លឹមសារនៃបទសម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៤

សម្ដេច ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃពុធ ទី៧ កុម្ភៈ ២០២៤ នេះបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោផន៍ជូនជាតិ និងប្រជាជន ហេីយមាគ៌ាដឹកនាំច្បាស់លាស់នេះ ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំនៃគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មការទូតអន្តរជាតិលើទឹកដីក្រៅព្រះរាជាណាចក្រកម្ពុជា ជាលើកទី១០ រួមមាន៖
ទី១-ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី
ទី២-ទស្សនកិច្ចផ្លូវការ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅសាធារណរដ្ឋប្រជាមានិតចិន
ទី៣-ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត
ទី៤-ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ទី៥-ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
ទី៦-ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ទី៧-ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទររំលឹកខួប ៥០ឆ្នាំ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
ទី៨-ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ខ្លូស្ទ័រ សហព័ន្ធស្វីស
ទី៩- ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និង
ទី១០-ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖នៅទីបំផុត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកស សុខា សម្រេចដកតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ឲ្យទៅជាមន្ត្រី ព្រមទាំងអ្នកប្តឹង និងអ្នករងបណ្តឹងសរុប៦រូបផងដែរ។

សេចក្ដីសម្រេចចុះហត្ថលេខា លោកស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវបានបង្គាប់ការលោកវរសេនីយ៍ត្រី ចៅ ពិសិដ្ឋ អត្តលេខ៥៤០៧៧ ឋានៈអនុប្រធានអង្គភាព នគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ឱ្យទទួលដឹកនាំជាប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ស្ដីទី ជំនួសលោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៦ ដែលត្រូវផ្ទេរ ភារកិច្ចទៅបម្រើការងារនៅនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ។

បើតាមសេចក្ដីសម្រេច ការដកបែបនេះបណ្តាលមកពីមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវបានសម្ដេចហ៊ុន ម៉ាណែត សម្រេចតែងតាំងជាអភិបាលរងខេត្តសៀមរាប។ ក្នុងនោះក៏មានការតែងតាំង លោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ជាអភិបាលរងខេត្តសៀមរាបផងដែរ។

នៅក្នុងចំណាររបស់សម្ដេចហ៊ុន ម៉ាណែត ក៏បានសម្រេចផ្ទេរភារកិច្ចលោកស្រី យូ សុភា ពីអភិបាលរងខេត្តសៀមរាប ឲ្យទៅបំពេញការងារនៅទីស្រីការក្រសួងមហាផ្ទៃផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 2.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៤

គណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះពាក្យបណ្តឹងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យប្តឹងឈ្មោះ ស៊ឹង សែនករុណា

ពីបទប្រព្រឹត្តអំពើទុច្ចរិតនិយាយបំផ្លើស និងមូលបង្កាច់ក្នុងចេតនា ទំលាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជា នាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា និងមានចេតនាទុច្ចរិតធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅចុងខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

សេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 2004 នេះ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៤

ភ្នំពេញ៖របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ខែមករា ឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគបន្ថែមរហូតដល់ទៅ៣២គម្រោង។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកគម្រោងវិនិយោគទាំងនេះ បង្ហាញឱ្យឃើញពីទំនុកចិត្តរបស់ អ្នកវិនិយោគ លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៤នេះ មានគម្រោងវិនិយោគរហូតដល់ទៅ៣២គម្រោង ត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាព។

របាយការណ៍បានឱ្យដឹងថា គម្រោងទាំង៣២នេះ មានទុនវិនិយោគសរុបជាង ១៨៧លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជិត ២៩ពាន់កន្លែង។ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន៖ ១) គម្រោងបង្កើតរោងចក្រផលិត គ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ, ២) គម្រោងបង្កើតរោងចក្រផ្ដុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល, ៣) គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង ៤) គម្រោងបង្កើតរោងចក្រតម្បាញក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ របាយការណ៍បានឱ្យដឹងផងដែរថា ទុនវិនិយោគជាង ៧៨ភាគរយ មានប្រភពមកពីប្រទេសចិន, ៩.៦៥ ភាគ រយ មកពីប្រទេសសិង្ហបុរី, ៥.៣៤ភាគរយមកពីសហរដ្ឋអាម៉េរិក, ៣.៥៥ភាគរយ មកពីសាធារណរដ្ឋកូរ៉, និង ២.៧៣ភាគរយ ប្រភពក្នុងស្រុក។

លោកស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការទទួលបាន ប្រាក់ចំណេញ និង ការធានាបាននិរន្តរភាពនៃច្រវ៉ាក់ផលិតកម្ម គឺជាលក្ខខណ្ឌដ៏ចម្បងបំផុតសម្រាប់អ្នកជំនួញគ្រប់រូប។ ដូច្នេះ មុនឈានដល់ការដាក់ទុនវិនិយោគនៅប្រទេសណាមួយ អ្នកវិនិយោគត្រូវសិក្សាយ៉ាងល្អិតល្អន់បំផុតលើ លទ្ធភាព ទទួលបានផលចំណេញ ជាពិសេសកត្តាសុខសន្តិភាព និងស្ថេរភាពសង្គមនៅក្នុងប្រទេស គោលដៅវិនិយោគ ដើម្បីធានានិរន្តរភាពនៃការវិនិយោគ។

ក្រោមហេតុផលខ្លីខាងលើ លោក ស៊ុន ចាន់ថុល បានអះអាងថា ការសម្រេចចិត្ត ដាក់ទុនវិនិយោគនៅកម្ពុជានាពេលនេះ គឺបានបង្ហាញច្បាស់ឱ្យឃើញនូវទំនុកចិត្តរបស់អ្នកវិនិយោគលើការដឹក នាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធានាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គមកម្ពុជា ដើម្បីធ្វើឱ្យច្រវ៉ាក់ផលិតកម្មរោងចក្ររបស់ពួកគេអាចដំណើរការដោយរលូត និងគ្មានឧបសគ្គ។ បន្ថែមពីលើនេះ អ្នកវិនិយោគមានជំនឿចិត្តលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធ្វើឱ្យការវិនិយោគរបស់ពួកគេទទួលបានផ្លែផ្កាតាមរយៈគោលនយោបាយវិនិយោគប្រកបដោយភាពបត់បែន លើកទឹកចិត្តខ្ពស់ និងអនុគ្រោះខ្ពស់។ លោកស៊ុន ចាន់ ថុល ក៏បានចាត់ទុកគម្រោងវិនិយោគទាំងនេះ ជាផ្លែផ្កាកើតចេញនយោបាយការទូត សេដ្ឋកិច្ច និងការប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលជាង៥ខែកន្លងទៅ។

លោកបានរំលឹកថា ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំ និងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកៀរគរ និងបញ្ចុះ បញ្ចូល អ្នក វិនិយោគបរទេសឱ្យចូលមកវិនិយោគនៅកម្ពុជា។ ក្នុងនោះរាល់ដំណើរទស្សនកិច្ចក្រៅប្រទេស សម្តេចធិបតី មិនដែលរំលងឡើយកម្មវិធីធុរកិច្ច និងជំនួបជាមួយអ្នកវិនិយោគ។ លោកមានសុទិដ្ឋិនិយមថា នៅក្នុងខែបន្តបន្ទាប់ទៀត កម្ពុជា នឹងទទួល បាន គម្រោងវិនិយោគពីបរទេសបន្តបន្ទាប់ទៀត ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ ការងារជូនប្រជាពលរដ្ឋកាន់តែច្រើន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៤

ភ្នំពេញ៖នៅទីបំផុត មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹងប្តឹងលោក ស៊ឹង សែនករុណា មន្ត្រីអ្នកនាំពាក្យសមាគមអាដហុក ទៅសាលាដំបូងរាជធានីភ្នំពេញ នឹងស្នើសុំឲ្យសម្រេចចោទប្រកាន់នឹងផ្តន្ទាទោសលើ លោក ស៊ឹង សែនករុណា និងទាមទារឲ្យសងសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ២ពាន់លានរៀល។

ការសម្រេចប្តឹងនេះ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤៕

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៤

ខេត្តកំពង់ចាម៖ខេត្តកំពង់ចាមនឹមានទីលានចាក់សំរាមស្តង់ដារទំនើប នឹងលេចរូបរាងឡើងនៅលើទឹកដីស្រុកកំពង់សៀម។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំ ក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យដោយផ្ទាល់នូវដំណើរការ ការដ្ឋានការសាងសង់ទីលានចាក់សំរាមថ្មីមួយ ប្រកបដោយស្តង់ដារទំនើប ដែលមានទីតាំងស្ថិតនៅចំណុចភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

គួរបញ្ជាក់ថា គម្រោងសាងសង់ទីលានចាក់សំរាមថ្មីនេះ បាននឹងកំពុងដំណើរការ លើផ្ទៃដី ទំហំ ៨.១៣ ហិកតា ក្នុងនោះ ទីលានទុកដាក់សំរាមទំហំ ១.៣ ហិកតា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន ៤អាង សាងសង់ផ្លូវចូលទីលានចាក់សំរាម ១ខ្សែប្រវែង ជាង ២,០០០ម៉ែត្រ និងសាងសង់ផ្លូវបេតុងនៅក្នុងទីលាន ជាង ១,០០០ម៉ែត្រ សាងសង់ច្រកចូល និងរបងមានអាគារការិយាល័យ និងអគារស្នាក់នៅកម្ពស់ ២ជាន់ កន្លែងថ្លឹងរថយន្ត អាគារសម្រាប់ញែកសំរាម អាគាររោងជាង អាគារស្តុកទុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន អាគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹក កន្លែងលាងសម្អាតរថយន្ត អាគារសម្រាប់ធ្វើជាកំប៉ុស រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡាថាមពលអគ្គិសនីព្រះអាទិត្យផងដែរ។

គម្រោងនេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី គម្រោងនេះត្រូវប្រើរយៈពេលសាងសង់ ១៧ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កុម្ភៈ ២០២៤

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានដាក់បទបញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ច ក្នុងមូលដ្ឋាន ធ្វើការទប់ស្កាត់ បង្ក្រាបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសនេសាទ បទល្មើសទន្ទ្រានព្រៃលិចទឹក បទល្មើសគ្រឿងញៀន ល្បែងស៊ីសង។ល។

 

ការបញ្ជានេះធ្វើឡើង នៅថ្ងៃចន្ទ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង។

 

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង

លោក សុខ លូ បានធ្វើការណែនាំក្នុងន័យបញ្ជាដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សហការជាមួយមន្ត្រីជំនាញ ត្រូវធ្វើការបង្រ្កាបចំពោះអ្នករំលោភដីថ្មី ក្នុងដែនព្រៃលិចទឹកតំបន់៣ នៃដែនសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាការបង្រ្កាបបទល្មើសនេសាទ ក្នុងតំបន់បឹងទន្លេសាប និងតំបន់ផ្សេងៗទៀតឱ្យបាន ដើម្បីថែរក្សាការពារសម្បត្តិធម្មជាតិរបស់ជាតិឱ្យបានគង់វង្ស។

 

លោក សុខ លូ បានបញ្ជាក់ថា បញ្ហានៃបទល្មើសកាប់ទន្រ្ទានដីថ្មីនៅតំបន់៣ គឺមានការពាក់ព័ន្ធនឹងស្រុកចំនួន ៤ ប៉ុណ្ណោះ ដែលមានព្រំដែនជាប់តំបន់បឹងទន្លេសាប គឺស្រុកមោងឫស្សី សង្កែ ឯកភ្នំ និងស្រុកថ្មគោល កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការកាត់ឆ្វៀលដីតំបន់៣ ទាំងនោះ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋសម្រាប់អាស្រ័យផលយ៉ាងណាក៏ដោយ តែនៅតែមានអ្នកចូលទៅកាប់ទន្ទ្រានបំផ្លាញព្រៃតំបន់៣ ដែលត្រូវមានការបង្រ្កាបឱ្យបានទាន់ពេលវេលា និងមិនមានការយោគយល់ មិនមានការលើកលែងឡើយ ដើម្បីការពារធនធានធម្មជាតិព្រៃលិចទឹក និងជីវៈចម្រុះផ្សេងៗរបស់ជាតិឱ្យបានគង់វង្ស។

 

ដោយឡែកពាក់ព័ន្ធនឹងបទល្មើសនេសាទ លោក ក៏បានធ្វើការដាក់ជាបទបញ្ជាឱ្យចុះធ្វើការបង្ក្រាបជាបន្ទាន់នូវបទល្មើសនេសាទ ខុសច្បាប់ ទាំងនៅតំបន់បឹងទន្លេសាប ទាំងនៅតំបន់អាងកំពីងពួយ អាងភាសន៍ និងតំបន់ទំនប់ស្ទាក់ទឹកសំខាន់នៅតាមដងស្ទឹងសង្កែគឺទំនប់ស្ទាក់ទឹកពហុបំណងសេកសក ទំនប់កង្ហត ដែលត្រូវបានអ្នកនេសាទប្រើប្រាស់ អាគុយឆក់ត្រី ដែលករណីនេះបានធ្វើឱ្យវិនាសបាត់បង់នូវជីវៈចម្រុះ ឬមច្ឆជាតិទាំងពេលបច្ចុប្បន្ន និងតទៅអនាគត ក្នុងករណីនេះត្រូវតែបង្រ្កាបឱ្យបាននិងគ្មានការលើកលែងឡើយ។

 

ក្រៅពីដាក់ផែនការឱ្យបង្រ្កាបល្មើសកាប់ទន្ទ្រានព្រៃលិចទឹកតំបន់៣និងបទល្មើសនេសាទខុសច្បាប់ នៅមានបញ្ហាជាច្រើនទៀត ដែលត្រូវយកចិត្តទុកដាក់រួមគ្នាធ្វើ គឺការបន្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយយកចិត្តទុកដាក់ពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាប ជាពិសេសនៅតាមទីជនបទ ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្តនិងទីតាំងសិប្បកម្មមួយចំនួន ដើម្បីបង្ការការកែច្នៃគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ បញ្ហាល្បែងស៊ីសង ក្មេងទំនើង ការជួញដូរមនុស្ស ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព ក្នុងសកម្មភាពជួញដូរពលករឆ្លងដែន និងចំណាកស្រុកខុសច្បាប់ និង កិច្ចការសំខាន់ៗជាច្រើនទៀត៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កុម្ភៈ ២០២៤

ខេត្តកំពង់ចាម៖លោកហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានចារកិច្ច និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម បានថ្លែងប្រាប់អាជ្ញាធរសមត្ថកិច្ចខេត្តកំពង់ចាម គ្រប់ជាន់ថ្នាក់ បងប្អូនពូមីង អ៊ំ ប្រជាពលរដ្ឋទាំងអស់ ចូលរួមទាំងអស់គ្នា ពង្រឹងគោលនយោបាយ ភូមិ.ឃុំ មានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសង រួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចបង្កអស្ថិរភាពក្នុងមូលដ្ឋាន។ ជាពិសេស សូមរួមគ្នាថែក្សាការពារ សមិទ្ធផល ដែលកើតមាន ថែរក្សាសុខសន្តិភាពឱ្យស្ថិតស្ថេរតរៀងទៅ។

លោកហ៊ុន ម៉ានិត ថ្លែងណែនាំបែបនេះ ក្នុងឱកាស បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់អង្គ ឆ្លងឧបដ្ឋានសាលា និងពុទ្ធាភិសេក នៅវត្តអម្ពវនារាម (តាអុង) ស្ថិតនៅភូមិតាអុង ឃុំតាអង ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤។

លោកហ៊ុន ម៉ានិត បានថ្លែងបន្តថា កត្តាសុខសន្តិភាព បានរុញនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ មានសុខដុមរមនាខាងសាសនា។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយមានការគាំទ្រពីប្រជាជន កម្ពុជា សម្រេចបាននូវសមិទ្ធផល ជាបន្តបន្ទាប់ ដើម្បីលើកស្ទួយជីវភាពប្រជាជន ឱ្យកាន់តែប្រសើរឡើង។

លោកបន្តថា សមិទ្ធផល ដែលកើតចេញជារូបរាងនៅពេលនេះ គឺកើតឡើងពីការចូលរួមចំណែក ឧបត្ថម្ភគាំទ្រ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គណៈកម្មការវត្តគ្រប់ជំនាន់ ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយទាំងអស់។ នេះជាវប្បធម៌នៃការចែករំលែក បម្រើប្រយោជន៍សាធារណៈ។

លោកបានបញ្ជាក់ថា វត្តតាអុង បានចាប់ផ្តើមកសាងដំបូងចាប់តាំងពីឆ្នាំ១៩៥៣ ហើយមកដល់ពេលនេះមានអាយុកាល ៧១ ឆ្នាំ។ កាលពីជំនាន់ប៉ុលពត វត្តនេះត្រូវបានបោះបង់ចោល គ្មានការគោរពបូជាសាសនាឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page101 Page102 Page103 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×