ខេត្តកំពង់ចាម៖គម្រោងមូលនិធិឃុំ-សង្កាត់ឆ្នាំ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការជួសជុលនិងសាងសង់ផ្លូវនៅមូលដ្ឋាន ចំនួន០៦គម្រោង ស្មើនឹង៦ឃុំ នៅស្រុកបាធាយត្រូវបានដំណើរការដាក់ដេញថ្លៃ នៅព្រឹកមិញនេះ។
ការដាក់ដេញថ្លៃធ្វើនៅសាលាស្រុកបាធាយ ដោយមានការចូលរួមពី លោកឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម និងលោកទឹម ដាណា អភិបាលរងស្រុក រួមជាមួយតំណាងក្រុមហ៊ុនអ្នកទទួលការជាច្រើនរូប។
គួរបញ្ជាក់ផងដែរថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះ គឺមានផ្លូវចំនួន០៦ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ក្នុងនោះមាន
១-ឃុំសំបូរ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣០៥ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិសង្កើប។
២-ឃុំត្រប់ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣១២ម ទទឹង៤ម នៅភូមិរោធិ៍។
៣-ឃុំផ្អាវ សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៩៥ម ទទឹង៤ម នៅភូមិបាកាស ភូមិផ្អាវ។
៤-ឃុំមេព្រីង សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៧៤ម ទទឹង៤ម នៅភូមិតាំងរលៀង និងភូមិតាំងថ្លើង។
៥-ឃុំសណ្តែក សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៣៣ម ទទឹង៥ម នៅភូមិកំប៉ាល់ ភូមិស្រឹង្គ។
និង៦-ឃុំតាំងក្រសាំង ជួសជុលផ្លូវដីក្រាលថ្មភ្នំ ប្រវែង២.៩៤៧គ.ម ទទឹង៤ម និងសាងសង់លូទោល មុខកាត់៦ម ប្រវែង៦ម នៅភូមិជីនាង ភូមិខ្វិត-ភូមិស្តុកធំ។
ក្នុងពិធីនោះ ប្រធានគណៈកម្មាការម្ចាស់លទ្ធកម្មទាំង០៦ឃុំ បានធ្វើការប្រកាសទទួលយកទាំង០៦គម្រោង ព្រមទាំងបានធ្វើការផ្តាំផ្ញើរដល់ក្រុមហ៊ុនអ្នកទទួលការទាំងអស់ ត្រូវអនុវត្តន៍ការងារសាងសង់ផ្លូវ ឲ្យមានគុណភាពល្អ និងត្រូវតាមស្តង់ដារ លក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់ផងដែរ៕SRP
